-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធការិយាល័យលក់ នៃអាគារពាណិជ្ជកម្ម រ៉ូយ៉ាល់ វ័ន (Royal One) របស់ក្រុមហ៊ុន Royal Group
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យលក់នៃអាគារពាណិជ្ជកម្ម រ៉ូយ៉ាល់ វ័ន (Royal One) របស់ក្រុមហ៊ុន Royal Group នារសៀលថ្ងៃសៅរ៍ ១១រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរ ចំពោះ លោកឧកញ៉ា គិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿ ទុកចិត្តយ៉ាង មុតមាំលើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំ ដោយសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដោយបានសម្រេចចិត្តបណ្តាក់ទុន វិនិយោគសាងសង់អាគារពាណិជ្ជកម្មពហុមុខងារ មានកំពស់រហូតដល់ទៅ ៦២ជាន មានទីតាំងនៅ ដីឡូត៍លេខ ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស ដោយមានរចនា យ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ…
-
សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់ឫសសីមា នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
តាកែវ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារ នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ។ ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ ។បើតាមរបាយការណ៍របស់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអោយដឹងថា ៖ វត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ វត្តនេះចូលតាមផ្លូវជាតិលេខ០២ ចន្លោះគីឡូមែត្រលេខ៩១ និងលេខ៩២ មានផ្លូវចូលពីទិសខាងកើតចម្ងាយ៧០ម៉ែត្រ ។ វត្តនេះកសាងឡើងកំឡុងឆ្នាំ១៧៣៩-១៧៧៣ គិតដល់បច្ចុប្បន្នមានអាយុកាលចំនួន២៤៥ឆ្នាំ។ ដោយព្រះវិហារចាស់ មានការទ្រុតទ្រោមជាខ្លាំង ព្រះចៅអធិការវត្តព្រះនាមធម្មវរិយត្ថេរោ ប៉ាក សំអាត…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌ នៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨។ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី ជូនដល់អង្គពិធីទាំងមូលផដែរ។ លោកជំទាវក៏បាន កោតសរសើរចំពោះ លោកជំទាវ លោកស្រី ដែលបានយកអស់ស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចដែលបក្ស និងរាជរដ្ឋាភិបាលបានប្រគល់ជូន បានទទួលលទ្ធផលល្អប្រសើរគួរជាទីមោទន:នាពេលកន្លង ។លោកជំទាវក៏បានអំពាវនា ៖ ថ្ងៃបោះឆ្នោតផ្លូវការកាន់តែខិតជិតមកដល់ហើយ សូមលោកជំទាវ លោកស្រី នាងកញ្ញាទាំងអស់កុំជឿតាមការឃោសនា កុំចាញ់ឧបាយកលរបស់ជនអគតិមួយចំនួនដែលចង់បំផ្លាញជាតិ ដែលតែងតែរកគ្រប់វិធី…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលជាមួយនារីជាថ្នាក់ដឹក នាំរាជធានីភ្នំពេញដើម្បីត្រៀម លក្ខណៈឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦
ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សំណេះសំណាលជាមួយនារីជាថ្នាក់ដឹកនាំរាជធានីភ្នំពេញដើម្បីត្រៀម លក្ខណៈឈានទៅការបោះឆ្នោតជ្រើស រើសតំណាងរាស្រ្តនីតិកាលទី៦។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏លើកឡើងថា៖រយៈពេល៣៩ឆ្នាំ នៃសករាជថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្នុងការការពារជាតិ និងការស្ដារ កសាងប្រទេសជាតិឡើងវិញពីលេខសូន្យនៅក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ហើយថែមទាំងត្រូវគេហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចពីខាង ក្រៅយ៉ាងអមនុស្សធម៌ និងអយុត្តិធម៌ថែមទៀត។លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏បញ្ជាក់ទៀតថា;នយោ បាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំងរបស់ខ្មែរក្រហមត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និង បង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ១៩៩៨មក។ ទោះបីត្រូវឆ្លងកាត់ឧបសគ្គធំៗ និងការលំបាករាប់ម៉ឺនជំពូកក៏គណបក្សប្រជាជនកម្ពុជានូវរក្សាបាន និងការពារបាននូវបុព្វ ហេតុដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ច ដោយទប់ស្កាត់បាននូវរបប ប៉ុល ពត មិនឱ្យត្រឡប់ មកវិញជាលើកទី២ បានស្ដារ កសាងវិស័យ សេដ្ឋកិច្ច សង្គមកិច្ចឱ្យមានការប្រែប្រួល និងរីកចម្រើនជាបន្ដបន្ទាប់។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចបំភ្លៃបាន។ លោកជំទាវកិត្តិសង្គហបណ្ឌិត…
-
អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់២០ខ្នងយ៉ាងសន្ធោសន្ធៅទាំងព្រឹកព្រលឹម នៅក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន២០ខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងកងកម្លាំងចម្រុះ ក៏ដូចជាអាជ្ញាធរខណ្ឌមានជ័យ បានចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់ និងសង្គ្រោះមនុស្សចាស់ជរាដែលជាជនពិការកំពុងតែជាប់ក្នុងផ្ទះ ឲ្យរួចផុតពីគ្រោះថ្នាក់។ ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦៥បេតេ ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ឲ្យដឹង ថា នៅក្នុងករណីអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងផ្ទះ ស្មើនឹង៣១គ្រួសារ ក្នុងនោះមានផ្ទះថ្មចំនួន៦ខ្នងផ្ទះ ដំបូលស័ង្កសី និងផ្ទះឈើ១៤ខ្នង ផ្ទះដំបូលស័ង្កសី តែករណីអគ្គិភ័យនេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។ លោក ឌី រ័ត្នខេមរុណ បានបន្តថា ការប្រតិបត្តិការនេះ មានការ អន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យ អាវុធហត្ថរាជធានីភ្នំពេញចំនួន៥គ្រឿង, រថយន្តអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន១៣គ្រឿង, រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង, រថយន្តស្រាបៀរកម្ពុជា១គ្រឿង, រថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តជ្រោយចង្វារចំនួន៤គ្រឿង ហើយជាលទ្ធផលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន២៨គ្រឿង ទើបរលត់ទៅវិញ ១០០%ភាគរយ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល …
-
ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថាដើម្បីរក្សាសុខសន្តិភាពដំណើរការលទ្ធិប្រជាធិប្បតេយ្យបានរលូន
ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលប្រជាជនកម្ពុជា បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណៈបក្សប្រជាជនកម្ពុជាស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺចំនួន៩៥០នាក់ នៅព្រឹកថ្ងៃទី២២មិថុនា។ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានបន្តថា ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅគ្រប់ៗអណត្តិតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់មន្រ្តីបក្សជួយជម្រុញប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នាដែលមានលេខរៀងទី២០ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ដើម្បីការពារសន្តិភាពបន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើនដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោកជាពិសេសឆ្លើយតបនិងគុណបំណាច់ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីការកាប់សំលាប់ក្នុងរបបប៉ុលពតនិងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។ក្នុងឱកាសនោះដែរឯកឧត្ដម បាននែនាំដល់មន្រ្តីបក្សស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺបន្តធ្វើអំពើល្អបំរើសេវាសាធារណៈសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានល្អត្រឹមត្រូវត្រូវបន្តអនុវត្តន៍គោលនយោបាយដ៍ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជាឱ្យបានល្អនិងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ត្រូវធ្វើជាមន្រ្តីជើង២ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំដើម្បីឱ្យដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលា។ ត្រូវរក្សាការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជាត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់របស់ជនអគតិមួយចំនួនដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតប្រជាធិប្បតេយ្យនៅកម្ពុជាខាងមុខ ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិដែលមាននាសព្វថ្ងៃនេះ ។ ក្នុងឱកាសនោះដែរឯកឧត្ដម ហ៊ីងប៊ុនហៀងបានផ្ដល់ជូន៥ឃុំក្រុមយុវជននិងគណបកក្សស្រុកឳរ៉ាល់ក្នុង១អង្គភាពទទួលបានម៉ាស៊ីនកុំព្យូទ័រ១គ្រឿងនិងអាយកូម៧គ្រឿងម៉ាស៊ីនភ្លើង១គ្រឿង សម្រាប់បំរើការងារការពារសណ្ដាប់ធ្នាប់សន្តិសុខសង្គមក្នុងពេលបោះឆ្នោតខាងមុខ។
-
សមាគមមូលនិធីជនក្រីក្រ(YLP) មានបំណងជួយដោះស្រាយលំបាកចំពោះមុខនៃពលរដ្ឋក្រីក្រ..
សមាគមមូលនិធីជនក្រីក្រ(វ៉ាយ អិល ភី YLP) មានបំណងជួយដោះស្រាយលំបាកចំពោះមុខនៃពលរដ្ឋក្រីក្រ ជះបការលំបាក ស្ត្រីឆ្លងទន្លេ គ្រួសារសពនិងមុខសញ្ញាដែលងាយរងគ្រោះផ្សេងៗសំដៅជួយជួយកាត់បន្ថយការលំបាកពួកគេនិងសហគមន៍។ នេះបើតាមលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតថ្លែងដូច្នេះក្នុងពីធីប្រកាសមូលនិីនេះ នារាត្រីថ្ងៃទី២៣ខែមិថុនានាក្រុងប៉ោយប៉ែតថា: បន្ទាប់ពីបានបង្កើតឡើងនិងដើម្បីចូលរួមទ្រទ្រង់ដំណើរការសមាគមអាចយកទៅធ្វើសកម្មភាពមនុស្សធម័ សមាជិកសមាជិកមាន៣ប្រភេទ :ទី១-សមាជិកស្ថាបនិក ដែលចូលរួមវិភាគទានពី១២លានរៀលឡើងទៅ។ទី២- សមាជិកកិត្តិយស ចូលវិភាគទានពី ២លានឡើងទៅ។ទី៣- សមាជិកគាំទ្រ ចូលវិភាគទានពី១មឺុនរៀលឡើងទៅ។ ដូច្នេះ លោក សូមអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិចូលរួមឧបត្ថម្ភ គាំទ្រសមាគមនេះដើម្បីយកទៅជួយរំលែកទុក្ខរបសើពលរដ្ឋក្នុងមុខសញ្ញាខាងលើ។ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមវ៉ាយ អិល ភី និយាយក្នុងពិធីប្រកាសដំណើរនោះថា :លោកនិងអ្នកពាក់ព័ន្ធបានបង្កើតសមាគមនេះ ដោយអក្សរប៉ាត(Y) ជាឈ្មោះលោក(គិមយ៉ាន), អក្សរ អិល(L) ជាឈ្មោះ លោកស្រីម៉ាល័យនិង អក្សរភី( P) ជាតំណាងកូនៗនិងក្រីក្រ។ ក្នុងនោះ មូលនិធីមួយចំនូនបានពីភាគលាភផលចំណេញនៃក្រុមហ៊ុនរបស់លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាននិងកូនៗ ។ ហើយនាឱកាសបើកសម្ពោធការប្រកាសសមាគមនេះ ក្រុមហ៊ុនរបស់លោកស្រីបានឧបត្ថម្ភថវិកា៥០០.០០០.០០០ឬ៥០០លានរៀល ។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា…
-
នគរបាលបញ្ជូនមុខសញ្ញាឆក់១នាក់ទៅតុលាកា
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកពត៏មាន ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ នៅរសៀលថ្ងៃទី២៣មិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ក្រោយពីធ្វើសកម្មភាពឆក់ ចំនួន ១១ករណី ហើយបានបញ្ជូនខ្លួនទៅតុលាកាក្រ្ងភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញាចោទសួរ ដាក់បន្ទុកជាផ្លូវការ ។ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) នៅចំណុចមុខសណ្ឋាគារ THE BRIDGE ផ្លូវស្ពានហង្ស ក្រុមទី៧៨ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។–កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១-លិខិតឆ្លងដែន ចំនួន ០១,-ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក-កាត ATMចំនួន ០២,-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក IPhone6 ពណ៌ ខ្មៅ និងម៉ាក IPone6s…
-
អាណាព្យាបាល និងកុមាររាប់រយនាក់រីករាយ និងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយ ការប្រគំតន្រ្តី ឆា-ឈីង លើកដំបូងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅផ្សារទំនើបអ៊ីអន១
ភ្នំពេញ៖ កុមាររាប់រយនាក់ ព្រមទាំងឪពុកម្តាយរបស់ពួកគេបានរីករាយ និងទទួលបានចំណេះ ដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការប្រគំតន្ត្រី ឆា-ឈីង ជាលើកដំបូង ដែលបានប្រារព្ធ ឡើងនៅផ្សារទំនើប AEON Mall ១ ដែលព្រឹត្ដិការណ៍នេះ បានរៀបចំឡើងជាពិសេសដោយ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា ។លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សារក្រុមហ៊ុនព្រូដិនសលកម្ពុជា បានគូសបញ្ជាក់ ពីសារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុសម្រាប់កុមារពីវ័យក្មេង ក្នុងការជួយ រៀបចំឥរិយាបថដែលមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ នៅគ្រប់ដំណាក់កាលទាំងអស់ នៃការរស់នៅរបស់ពួកគេ ។ លោកបន្តថា កម្មវិធី ឆា-ឈីង គឺជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុ មូលដ្ឋានសម្រាប់កុមារ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹង មធ្យោបាយ និងការ អនុវត្ត ដល់កុមារអាយុចាប់ពី ៧ឆ្នាំ ដល់ ១២ ឆ្នាំ ដែលពួកគេត្រូវការដើម្បីសម្រេចចិត្តលើ ផ្នែកហិរញ្ញវត្ថុ ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ ។ ចំណុច ស្នូលនៃកម្មវិធីនេះ គឺជាខ្សែភាពយន្តគំនូរជីវចលដែលមានរយៈពេល៣នាទី ដោយចាក់ផ្សាយ លើបណ្តាញទូរទស្សន៍ Cartoon Network…
-
មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកប្រកាសផ្អាកធ្វើសមយុទ្ធចំនួន២បន្ថែមទៀត ជាមួយកូរ៉េខាងត្បូង
មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងផ្អាកការធ្វើសមយុទ្ធហ្វឹកហ្វឺនចំនួន២បន្ថែម ទៀត ដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល៣ខែខាងមុខនេះ ដែលវាជាផ្នែកមួយនៃ ការជម្រុញរបស់អាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ។ការព្រមព្រៀងផ្អាកសមយុទ្ធរវាងប្រទេសទំាងពីរ បានធ្វើឡើងដោយអនុវត្តន៍តាម កិច្ចប្រជុំជាន់ខ្ពស់មួយ ដែលមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ប្រធានអគ្គ សេនាធិការចម្រុះលោក ចូ ដាន់ហ្វ័ត និងទីប្រឹក្សាសន្តិសុខជាតិលោក ចន បូតុន នៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។បន្ថែមពីលើការផ្អាកការហ្វឹកហាត់ នៅក្រោមកម្មវិធីផ្លាស់ប្តូរកងទ័ពជើងទឹកកូរ៉េខាង ត្បូងនេះដែរ មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការផ្អាកការធ្វើសមយុទ្ធ យូឈី ហ្វ្រីឌម ហ្គាដឌាន ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះ នឹងមិនមានដែនកំណត់ ឡើយ ។ បើតាមសេចក្តីថ្លែងការណ៍ដដែលខាងលើ ការផ្អាកនេះ គឺពឹងផ្អែកលើឆន្ទៈ របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ក្នុងការបន្តការចរចាសន្តិភាពនៅក្នុងតំបន់ឧបទ្វីប កូរ៉េ ៕