-
មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាបនៅតែបន្តចុះត្រួតពិនិត្យលើម្ហូបអាហារ និងរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន នៅក្នុងផ្សាររលួស
សៀមរាប៖ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាប បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការណែនាំដល់អាជីវករលក់ទំនិញនៅផ្សាររលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ និងរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នាឱកាសនោះដែរ លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៏ថា៖ យើងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះម្ហូបចំណីអាហារដែលបងប្អូនប្រជាពលរដ្ឋតែងតែទិញយកទៅប្រើប្រាស់នឹងលក់ដូរមួយចំនួនធំនៅតាមផ្សារឬតាមតូបខ្លះៗ យើងបានធ្វើការណែនាំដល់អាជីវករលក់ចាប់ហួយនៅក្នុងផ្សារឬតាមតូប ជាពិសេសបានណែនាំពីសារៈសំខាន់នៃការរៀបចំទុកដាក់ អោយបានត្រឹមត្រូវ និងរបៀបមើលទំនិញណាដែលគ្មានគុណភាព និងហួសសុពលភាព គ្មានផ្លាកសញ្ញាត្រឹមត្រូវ ដែលវាអាចធ្វើអោយមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាដើម។ លោក បានបន្តទៀតថា៖ មន្ត្រីជនាញបានរកឃើញផលិផផលខូចគុណភាពនឹងហួសកាលបរិច្ឆេទមួយចំនួនផងដែរ។ ដើម្បីធានាបាននូវសុវត្ថិភាពនៃការថែរក្សាសុខុភាពរបស់បងប្អូនប្រជាពលរដ្ឋស្របតាមផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចក្រសួងពាណិជ្ជកម្មនោះ ដូច្នេះមន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាបយើងតែងតែងធ្វើការចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាពជាប្រចាំរៀងរាល់ខែ ព្រមទាំងធ្វើការណែនាំ និង ជំរុញដល់អាជីវករទាំងអស់ ត្រូវចូលរួមសហការ និងយកចិត្តទុកដាក់ទប់ស្កាត់ទំនិញខូចគុណភាព និងហួសសុពលភាព ក្នុងន័យការពារសុខភាពប្រជាពលរដ្ឋអោយបានកាន់ តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានបញ្ជាក់ទៀតថា៖ នៅខេត្តសៀមរាបយើងនេះ មិនមានលត់ធ្វើពីប្លាស្ទីកឬក៏ជ័រនោះឡើយ មិនដូចពាក្យចរចាមអារ៉ាមខ្លះៗដែលនិយាយតៗគ្នា នឹងក្នុងបណ្តាញ់ទំនាក់ទំនងសង្គមថា៖ នំលត់ហ្នឹងគឺគេធ្វើពីជ័រឬថង់ប្លាស្ទីក ដែលត្រូវបានគេបង្ហោះនៅក្នុង (FB) រយ:កាលកន្លងមកហើយនោះ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃប្រមាណ ៧៤លានដុល្លារ
នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពុងផែពហុបំណង ស្ថិតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន តម្លៃប្រមាណ ៧៤លានដុល្លារអាមេរិកនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីឆ្លើតបកំណើនសេដ្ឋកិច្ចជាតិ និងការឆ្លងកាត់ទំនិញ ដែលកើនឡើងកាន់តែច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯ,ឧ បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ មន្រ្តីកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។ ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន ចំណតផែពហុបំណងនេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង ៣៣០ ម៉ែត្រ ជម្រៅទឹក ១៣,៥ ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្ប…
-
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ : ពីព្រឹកដល់រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង៣.០០០នាក់ដោយឥតគិតថ្លៃនៅទីតាំងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិ ភ្នំជញ្ជាំងឃុំជប់វ៉ារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ កម្មវិធីនោះមានការចួលរួមពីលោកជំទាវម៉ៅម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តនិងសហការី លោកលី។សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយីត្រី សេង ធារិនមេបញ្ជាការកងពលតូចលេខ៥១ លោកឧត្តមសេនីយីត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អមទៅដោយលោកវេជ្ជសាស្រ្តសម្តេចតេជោបានដឹកនាំលោកវេជ្ជបណ្ឌិតចំនួន៥៦នាក់និងលោកគ្រូពេទ្យគ្រូពេទ្យកងពល៥១ចំនួន២៧នាក់និងកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋមកពីស្រុកព្រះនេត្រនិងស្រុកដទៃទៀតមកពិនិត្យ ព្យាបាលជម្ងឺមានចំនួនជាង៣.០០០នាក់។ លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការកងពលតូចលេខ៥១ បានថ្លែងអំណរគុណដល់លោកជំទាវហ៊ុន ម៉ាណា ដែលបានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោមកជួយពិនិត្យ ព្យាបាលជម្ងឺជូនបងប្អូនដូចខាងលើ ដែលទាំងនេះក៏ដូចកន្លងមកបានបង្ហាញនូវមនោសញ្ជេតនាស្រឡាញ់រាប់អានរួមសុខរួមទុក្ខនិងលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កងទ័ព គ្រួសារកងទ័ពនិងពលរដ្ឋ ដែលកំពុងនិងរួមចំណែកបំពេញភារកិច្ចការពារអធិបតេយ្យភាពបូរណភាពទឹកដី ការពារសន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់ជូនពលរដ្ឋនិងជាតិមាតុភូមិ ក៍ដូចសេ្ថរភាពនយោបាយនិងការអភិវឌ្ឍន៍ ។ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ មានប្រាសាសន៍ថា :…
-
សេណេហ្គាល់ និងជប៉ុន រកបាន ១ពិន្ទុ ដូចគ្នា ដោយលទ្ធផល ២-២ នៅ World Cup 2018
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក សេណេហ្គាល់ និងក្រុមនៅអាស៊ី ជប៉ុន បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ១ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរបន្តឈរនៅកំពូលតារាងនៃពូល H ជាបណ្តោះអាសន្ន ដោយមាន៤ពិន្ទុស្មើគ្នា ស្របពេលកូឡុំប៊ី និងប៉ូឡូញ ឈរនៅបាតតារាង គ្មានពិន្ទុរាប់ដូចគ្នា។ ១ប្រកួតទៀតបញ្ចប់វគ្គសន្សំពិន្ទុជុំទី២ នៃពូល H គឺជាការជួបគ្នារវាងកូឡុំប៊ី ប៉ះប៉ូឡូញ នៅម៉ោង ១រំលងអាធ្រាត្រនេះ ៕
-
ឯកឧត្តម សាយ សំអាល់បញ្ជាក់ថា ទំរាំយើងរកបានសន្តិភាព កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ
ខេត្តត្បូងឃ្មុំ៖ នៅចំពោះមុខប្រជាពលរដ្ឋក្នុងឃុំទួលសូភី ស្រុកអូររាំងឪ ខេត្បូងឃ្មុំ នៅថ្ងៃសៅរិ៍ ១១កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ ទំរាំមានសន្តិភាពដូចសព្វថ្ងៃ។ ឯកឧត្តម បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេង ដែលយើងត្រូវតែរួបរួមគ្នាថែរក្សា ព្រោះកម្ពុជា បានឆ្លងកាត់សង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាព និងអាចបញ្ចប់សង្គ្រាមបានកាលពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ ថ្លែងក្នុងពិធីខាងលើនេះ ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាង និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយស្ថេរភាព សន្តិភាព សុខដុមរមនា ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ។ទន្ទឹមគ្នានោះដែរ ឯកឧត្តម សាយ…
-
អង់គ្លេស បំបាក់ប៉ាណាម៉ា ៦-១ នៅ World Cup 2018 ប៉ុន្តែ ប៉ាណាម៉ា នៅតែរីករាយ
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានសាងភាពខ្លាំងជាថ្មីរបស់ខ្លួន ដោយបំបាក់ក្រុមឡើងមក World Cup លើកដំបូងពីតំបន់អាមេរិកខាងជើង ប៉ាណាម៉ា ៦-១ នៅ World Cup 2018 ស្របពេលកីឡាករខ្សែប្រយុទ្ធ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង។ ៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ World Cup 2018 ដោយឈរនៅលេខ២ ប្រចាំពូល G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។ ការធ្វើបានហែតទ្រីកនេះ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ នាំមុខ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក រកបាន៤គ្រាប់ដូចគ្នា៕
-
ការដ្ឋានសង់ស្ពានម៉ាឡេមួយកន្លែង ក្នុងតំបន់ដាច់ស្រយ៉ាល នាស្រុកកោះញែក ត្រូវបានបើកហើយ
មណ្ឌលគិរី: ស្ពានម៉ាឡេមួយកន្លែង ត្រូវបានអភិបាលខេត្តមណ្ឌលគិរី ផ្តល់វត្តមានបើកការដ្ឋានឱ្យសាងសង់ ក្នុងទិសដៅប្រើប្រាស់ដើម្បីកាត់បន្ថយរាល់ការលំបាករបស់ពលរដ្ឋ។ ការបើកការដ្ឋាននេះគឺធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ក្នុងឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រភពពីមន្ត្រីនៃស្រុកកោះញែកបញ្ជាក់ថាស្ពានម៉ាឡេនេះគ្រោងនិងធ្វើឡើងក្នុងទំហំ៦ម៉ែត្រប្រវែង៤០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០៤ក្នុងឃុំណងឃីលឹកនេះ។ អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង បានលើកឡើងថា ដោយមើលឃើញពីការធ្វើដំណើររបស់ពលរដ្ឋ មានការលំបាកខ្លាំង ជាពិសេស នៅរដូវវស្សា មិនអាចឆ្លងកាត់អូរជីមៀតបាននោះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញ បានសហការគ្នា ដើម្បីធ្វើយ៉ាងណា កសាងស្ពាននេះជូនពលរដ្ឋប្រើប្រាស់។ លោកអភិបាលបានបន្ថែមថា ការកសាងស្ពានម៉ាឡេ នៅអូរជីមៀតនេះ ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងស្រុកកោះញែក ជាពិសេសប្រជាពលរដ្ឋចំនួន០៤ភូមិ នៅឃុំណងឃីលឹកនេះតែម្តង ក្នុងការធ្វើចរាចរណ៍បានងាយស្រួល។ លោកបន្ថែមថា ការរីកចម្រើននូវបញ្ហាហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង និងធនធានមនុស្ស គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដោយសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ក៏សូមអោយពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន ជាពិសេស ដើម្បីបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋបានល្អប្រសើរ។ គួរបញ្ជាក់ផងដែរ ដោយផ្អែកលើការលើកឡើងពីប្រជាពលរដ្ឋនោះ គឺចរាចរណ៍ទៅមករបស់អ្នកភូមិដើម្បីឆ្លងកាត់អូរជីមៀតនេះ គឺត្រូវជិះក្បូនឈើឬ ឬស្សី…
-
អ្នកជំនាញអារ្យធម៌ខ្មែរចោទសួរថា តើទង្វើស្ថានទូតអាមេរិក បណ្ដេញបុគ្គលិកបង្ហាញភាពជា គំរូដល់សិទ្ធិការងារឬទេ?
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទង្វើរបស់ស្ថានទូតអាមេរិកដែលបានបណ្ដេញបុគ្គលិកប្រមាណ៣២នាក់ ដែលម្នាក់ៗធ្វើការមិនតិចជាង១០ឆ្នាំ ឬអ្នកខ្លះរហូតដល់២០ឆ្នាំ កាលពីពេលថ្មីៗនេះ ក្រោមលេសចោទប្រកាន់ថា បានចែកចាយរូបភាពកុមារីយ៉ាងអាសអាភាស នៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook Messenger Chat group)នោះ ដោយគ្មានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗអ្វីទំាងអស់ ដូចយើងទំាងអស់គ្នាបានឃើញនេះ គឺអាមេរិកពុំបានបង្ហាញភាពជាគម្រូដល់សិទ្ធិការងារអ្វីនោះទេ។ បានន័យថាបើអាមេរិកចង់បង្ហាញភាពជាគម្រូដល់សិទ្ធិការងារ ដូចអាមេរិកតែងអួតក្អេងក្អាងថា ប្រទេសខ្លួនជាជើងឯកប្រជាធិបតេយ្យ ឬជើងឯកសិទ្ធិមនុស្ស ឬជើងឯកសិទ្ធិការងារមែននោះ គឺអាមេរិកពុំគួរបណ្ដេញបុគ្គលិកទំាងនេះ យ៉ាងកំរោលដោយពុំបានស៊ើបអង្កេតឲ្យម៉ត់ចត់យ៉ាងដូច្នេះទេ។ ពីព្រោះថា បើអាមេរិកជាប្រទេសប្រកាន់ នីតិរដ្ឋយ៉ាងពិតប្រាកដមែននោះ គឺត្រូវបែងចែកឲ្យច្បាស់រវាងអ្នកទទួលរូបភាព និងអ្នកផ្ញើរូបភាពពីការប្រើប្រាស់ប្រព័ន្ធ (Facebook Messenger Chat group)។ ត្រង់ចំណុចនេះ ត្រូវយើងដឹងថា ឧបមាចំពោះរូបភាពកុមារី ដែលអាមេរិកបានលើកមកជាលេសក្នុងការបណ្ដេញបុគ្គលិកចេញពីការងារនេះ ថាមានលក្ខណៈអាសអាភាសមែនទៅចុះ។ ក្នុងចំណុចនេះដែរ ចំពោះពីការប្រើប្រាស់ប្រព័ន្ធ (Facebook Messenger Chat group) រវាងអ្នកទទួលរូបភាព និងអ្នកផ្ញើមានលក្ខណៈផ្ទុយគ្នាស្រទ្បះ។ មានន័យថា អ្នកទទួលគឺពុំមានចេតនាឬពុំមានបំណងអ្វីនោះទេ…
-
៣គូសំខាន់ចុងក្រោយនារាត្រីនេះ នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលH ជុំទី២នារាត្រីនេះ នៅ World Cup 2018 នៅទីក្រុងម៉ូស្គូ
ម៉ូស្គូ៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងត្រូវក្រុមមកពីតំបន់អាមរិកខាងជើង ប៉ាណាម៉ា នាម៉ោង៧យប់នេះមុនគេ ក្នុងវគ្គន្សំពិន្ទុនៃពូល G ក្រោយពេលប៊ែលហ្ស៊ិកបានបំបាក់ទុយនេស៊ី ៥-២។ រីឯ២ប្រកួតទៀតនៅក្នុងពូល H ចុងក្រោយគេ គឺជាការជួបគ្នារវាង ក្រុមជម្រើសជាតិជប៉ុន ប៉ះសេណេហ្គាល់ នៅម៉ោង១០យប់ មុនពេលប៉ូឡូញ ជួបកូឡុំប៊ី ចាប់ផ្តើមនៅម៉ោង ១រំលងអាធ្រាត្រ។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ដោយមាន៣ប្រកួតក្នុងមួយពូល នឹងបញ្ចប់នៅថ្ងៃទី២៨ ខែមិថិនា ស្របពេលរកឃើញ៦ក្រុមកក់កៅអីទៅវគ្គ១៦ និង៧ក្រុមផ្សេងទៀតហាលអាវ ទោះនៅសល់១ប្រកួតទៀតក៏ដោយ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ជុំទី២នារាត្រីនេះ៕
-
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ៣៥គ្រួសារនៅខណ្ឌមានជ័យ ទទួលអំណោយកាកបាទក្រហម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យកាលពីព្រឹកមិញ ភូមិក្បាលទំនប់៣សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យចំនួន ៣៥គ្រួសារបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីផ្ទះរបស់ពួកគាត់ត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់នោះ។ ពិធីប្រគល់អំណោយនេះធ្វើឡើង នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការ ភូមិក្បាលទំនប់៣ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អភិបាលរងនិង អាជ្ញាធរដែនដីជាច្រើនរូបទៀត។ អំណោយដែលត្រូវប្រគល់ជូនក្នុង១គ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ទឺកសុទ្ធ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ម៉ុង១ ភួយ១ កំសៀវទឹក១ ចានបាយ៥ ចានសម្លរ២ ស្លាបព្រា៥ វែក១ ចានកាធុន១ ធុងទឹកចំណុះ៨០លីត្រ១ តង់ចំនួន១និងថវិកាចំនួន១០ម៉ឺនរៀល ។ បន្ទប់ពីនេះបើខ្វះខាតអ្វីទៀតអាចទៅទំនាក់នៅគណបក្សប្រជាជនកម្ពុជាខណ្ឌ សម្រាប់ការដោះស្រាយប្រចាំថ្ងៃឯកឧត្តម…