Category: ព័ត៌មាន

  • ក្រុមហ៊ុន Siemens គ្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញថាមពលរបស់កម្ពុជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រសិទ្ធភាពនៃបណ្តាញតភ្ជាប់អគ្គីសនី

    ក្រុមហ៊ុន Siemens គឺជាក្រុមហ៊ុនខ្នាតអន្តរជាតិខាងផ្នែកវិស្វកម្មអគ្គិសនី ដែលផ្គត់ផ្គង់ថាមពល បណ្តាញបញ្ជូន ការចែកចាយថាមពល និងការតភ្ជាប់បណ្តាញអគ្គិសនីជាតិ ក្នុងគោលបំណងធ្វើឲ្យ ការប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព។ ការបង្ហាញពីគម្រោងបណ្ដុះបណ្ដាលនោះ ធ្វើឡើងដោយ នាយកប្រតិបត្តិ ក្រុមហ៊ុន Siemens Pte.Ltd លោក Armin Bruck ក្នុងពេលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងរ៉េ និងថាមពល លោក អ៊ិត ប្រាំង ។ក្នុងជំនួបពិភាក្សានៅព្រឹកថ្អៃ២៥មិថុនានេះ លោក អ៊ិត ប្រាំង បានបញ្ជាក់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល នៅប្រទេសសកម្ពុជាដែលមានតម្រូវការបច្ចេកវិទ្យាទំនើប ក្នុងការផលិតថាមពលដោយផ្តោតសំខាន់លើប្រភពថាមពលធ្យូងថ្ម និងថាមពលសូឡា។ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Siemens បានន្យាថា ក្រុមហ៊ុននឹងផ្តល់វគ្គបណ្តុះបណ្តាល ដល់មន្រ្តីជំនាញថាមពលរបស់ក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រសិទ្ធភាព នៃបណ្តាញតភ្ជាប់អគ្គីសនី ព្រមទាំងចែករំលែកបទពិសោធន៍ជោគជ័យនៃការ អភិវឌ្ឍវិស័យថាមពល របស់ប្រទេសសមាជិកASEAN ដែលទទួលបានការសហការ វិនិយោគពីក្រុមហ៊ុន Siemens នាអំឡុងខែសីហា និងកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

  • សមត្ថកិច្ចចម្រុះខេត្តរតនគិរី បានចុះរឹបអូសឈើ៣ប្រភេទមានជាង៤០កំណាត់ និងបើតាមការប៉ាន់ប្រមាណមានមិនក្រោមពី៣០ម៉ែត្រគូបត្រីគុណនោះទេ!

    ខេត្តរតនគិរី៖ ឈើប្រណិតខុសច្បាប់៣ប្រភេទ មានជាង៤០កំណាត់ ដែលគេដឹងថា មានតម្លៃច្រើនពាន់ដុល្លារអាមេរិក ដែលក្រុមឈ្មួញបានធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនយកមកស្តុកទុកក្នុងព្រៃ ត្រៀមដឹកចេញតាមរថយន្តខ្នាតយក្សធុនធំៗ នាំឆ្លងដែនពីកម្ពុជា យកទៅលក់នៅក្នុងប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាប និងរឹបអូសយកទៅរក្សាទុកជាសម្បត្តិរដ្ឋ។  ប្រតិបត្តិការចុះរឹបអូសឈើប្រណិតខុសច្បាប់ ដែលមានមុខកាត់ធំៗ និងមានប្រវែង វែងៗនោះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៤មិថុនាម្សិលមិញ ក្រោមកិច្ចសហការណ៍ រវាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកូនមុំ ដោយមានការសម្របសម្រួលនៅក្នុងការចុះបង្ក្រាបឈើនោះ ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តរតនគិរីផងនោះដែរ។ រីឯទីតាំងរឹបអូសឈើទាំងនោះ គឺនៅជិតអតីតដីក្រុមហ៊ុន៩៥ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។  មន្ត្រីសមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យដឹងថា ឈើជ្រុងទាំងនោះប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា មានឈ្មួញ១ក្រុមបានលបលួចធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃនានា នៅក្នុងដែនព្រៃស្រុកកូនមុំ ហើយបានដឹកយកមកលាក់ទុកក្នុងព្រៃ ចំនួន៣ទីតាំងនៅដាច់ដោយឡែកពីគ្នា នៅក្នុងភូមិសាស្ត្រភូមិ១ ជិតអតីតដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន៩៥។ ហើយបើតាមគេស្មានមិនខុសទេ ក្រុមឈ្មួញអាចនឹងដឹកជញ្ជូនឈើទាំងនោះ នាំឆ្លងដែនពីខេត្តរតនគិរី ប្រទេសកម្ពុជា យកទៅលក់នៅក្នុងប្រទេសវៀតណាម នៅក្នុងពេលាមួយដ៏សមស្របដែលពួកគេអាចធ្វើទៅបាន។ ប៉ុន្តែ ឈើទាំងនេះត្រូវបានបង្ក្រាប និងរឹបអូស ក្រោយពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទទួលបានបទបញ្ជាពីមន្ត្រីជាន់ខ្ពស់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីទទួលបានការរាយការថា បទល្មើសធនធានធម្មជាតិ កំពុងតែកើតមាននៅក្នុងស្រុកកូនមុំ…

  • លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានផ្ញើសារលិខិតអបអរសាទរដល់កម្ពុជា ដែលត្រូវបានជ្រើសតាំងនៅក្នុងស្ថាប័នជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ។

    លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានផ្ញើសារលិខិតអបអរសាទរដល់កម្ពុជា ដែលត្រូវបានជ្រើសតាំងនៅក្នុងស្ថាប័នជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

  • រថយន្តដឹកបេតុងបើកបុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៣

    ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកបេតុងបើកបុកម៉ូតូពីក្រោយចំនួន២គ្រឿង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខធនាគារវឌ្ឍនៈ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ងាំ សៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ ស្នាក់នៅ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-5070 ។  ចំណែកជនរងគ្រោះ២នាក់ប្ដីប្រពន្ធ មិនបានស្គាល់អត្ដសញ្ញាណ ក្រោយកើតហេតុ ភ្លាមៗ រថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-8551 ។ រីឯរថយន្តបង្កម៉ាក ហុីណូ ពណ៌ស ប្រភេទដឹកបេតុង…

  • ៩ប្រទេសធំៗក្នុងសហភាពអឺរ៉ុបគ្រោងចុះហត្ថលេខាបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប

    បារំាង៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន៩ នឹងធ្វើការសម្រេចចិត្តលើ គម្រោងបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុបជាផ្លូវការនាពេលឆាប់ៗនេះ ដោយ អង់គ្លេសជាអ្នកគាំទ្រចំណាត់ការនេះបានគូសបញ្ជាក់ថា ផែនការនេះជាមធ្យោបាយ ដើម្បីរក្សាទំនងទំនងយោធាអោយនៅតែរឹងមាំជាមួយសហភាពអឺរ៉ុប បន្ទាប់ពីអង់ គ្លេសចាកចេញពីសហភាពអឺរ៉ុប ។ រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី ផ្ល័ររែន ផាលី បានគួសបញ្ជាក់ថា លិខិត ប្រកាសពីគោលបំណងមួយនឹងត្រូវចុះហត្ថលេខានៅប្រទេស លុចហ្សំបួរ ក្នុងថ្ងៃ ច័ន្ទ នេះ ដោយប្រទេស បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក អង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស៉្បាញ និងព័រទុយហ្គាល់ ។គម្រោងដ៏ធំនេះ ក៏រួមមានទំាងការសហការដើម្បីទប់ទល់នឹងវិបត្តិ ដែលអាចបង្កការ គំរាមកំហែងដល់សន្តិសុខអឺរ៉ុប គ្រោះមហន្តរាយធម្មជាតិ ការធ្វើអន្តរាគមន៍ក្នុងវិបត្តិ អ្វីមួយ ឬការជម្លៀសខ្លួនប្រជាជន ហើយវានឹងដាច់ដោយឡែកពីកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិដទៃទៀតរបស់សហភាពអឺរ៉ុប ដែលមានន័យថា អង់គ្លេស នឹងមិនមានបញ្ហាឡើយ ដើម្បីចូលរួមក្រោយពីចាកចេញពីសហភាពអឺរ៉ុប ៕

  • លោក រីសេប តាយយីប អឺដូហ្កាន់ ទទួលជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី សម្រាប់ការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី

    ទួរគី៖ លោក រីសេប តាយយីប អឺដូហ្កាន់ បានប្រកាសអំពីជ័យជំនះយ៉ាងភ្លូកទឹកភ្លូក ដីរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី ក្រោយប្រជាជនបាន នំាគ្នាទៅចូលរួមបោះឆ្នោតនៅក្នុងថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ។បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី ប្រជាជនទួរគីប្រមាណ៥៦.៣លាននាក់មានសិទ្ធិ ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា ដោយក្នុងនោះរាប់ បញ្ចូលទាំងពលរដ្ឋទួរគីប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស ។ហើយសម្រាប់បេក្ខភាពឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីទួរគីថ្មី នេះ គឺមានចំនួន៦រូប ប៉ុន្តែប្រសិនបើពុំមានបេក្ខភាពណាមួយទទួលបានសំឡេង គាំទ្រលើសពី៥០ភាគរយនៅជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី៨ ខែកក្កដាខាងមុខ ។សូមជម្រាបថា នៅក្រោយការបោះឆ្នោតនេះ ការផ្លាស់ប្តូរថ្មីមួយចំនួនត្រូវបាន សម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧នឹងចូលជាធរមាន ដែលក្នុង នោះមានទាំងការបន្ថែមអំណាចទៅអោយប្រធានាធិបតីផងដែរ ៕  

  • ឯកឧត្ដម សេង ស៊ីណារិន្ទ បានប្រាប់ ប្រជាជនកម្ពុជា កុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនមិនឱ្យទៅបោះឆ្នោត

    ឯកឧត្ដម សេង ស៊ីណារិន្ទ បានប្រាប់សមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនមិនឱ្យទៅបោះឆ្នោត ការឃោសនានេះជាការបំផ្លាញដំណើរការលទ្ធិប្រជាធិប្បតេយ្យនិងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឯកឧត្ដម សេង ស៊ីណារិន្ទ ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនិងជាសមាជិកគណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជា មានប្រសាសន៍​ដូចនេះក្នុងខណៈអញ្ចើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយ សមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាក្នុងឃុំអំពៅព្រៃចំនួន៣៦៧៤នាក់ ព្រឹកថ្ងៃទី២៤ មិថុនា។ ឯកឧត្ដម បានបញ្ជាក់ថា ការដែលសមាជិកសមាជិការអញ្ចើញទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាក៍ដូចជាបោះឆ្នោតដើម្បីខ្លួនយើងគ្រួសារយើង និងសង្គមជាតិរបស់យើងឱ្យមានសុខដុមរមណី និងការរីកចំរើនការពារសុខសន្តិភាព និងការអភិវឌ្ឍ ដែលមានសព្វថ្ងៃនេះ​ ជាពិសេសឆ្លើយតបនិងគុណបំណាច់ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីការកាប់សំលាប់ក្នុងរបប ប៉ុលពត។គណៈបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេសដើរលើផ្លូវត្រូវមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យមានការរៀបចំការបោះឆ្នោត (គជប) ដោយត្រឹមត្រូវតាមលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនៅគ្រប់ៗអណត្តិតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នៅកម្ពុជាដំណើរការបោះឆ្នោតកន្លងមកមិនមានការពន្យាពេលឬផ្អាកការបោះឆ្នោតម្ដងណានោះទេ​សម្រាប់អណត្តិទី៦នេះដំណើរការបោះឆ្នោតប្រព្រឹត្តទៅតាមការគ្រោងទុកតាមប្រតិទិនរបស់ (គជប) នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ មានគណៈបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត២០បក្ស ដែលឆ្លុះបញ្ចាំងពីដំណើរការលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដនៅកម្ពុជានាបច្ចុប្បន្ននេះ។  ឯកឧត្ដម សេង ស៊ីណារិន្ទ បានអំពាវនាវដល់មន្រ្តីបក្សជួយជម្រុញប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួម​បោះឆ្នោតជូន​គណៈបក្ស​ប្រជា​ជន​កម្ពុជាឱ្យបានគ្រប់ៗគ្នាដែលមានលេខរៀងទី២០ ដើម្បីបន្តការគាំទ្រ​សម្ដេចតេជោ ហ៊ុន​សែន ជា​នាយក​រដ្ឋមន្រ្តី​ជារៀងរហូត ដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ…

  • ឯកឧត្តម អភិបាលខេត្តកណ្តាល ជួុបដំណេះសំណាលជាមួុយមន្ត្រីសង្ឃ ចៅអធិការ និងអាចារ្យ គណះកម្មការវត្តទូទាំងខេត្តកណ្តាល

     ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលអញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ អាចារ្យ គណះកម្មការវត្ត ទូទាំងខេត្តកណ្តាល។        ​កិច្ចសំណេះសំណាលនេះធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក៏មានការ​ចូលរួមពីសំណាក់ លោក លោកស្រី​ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រមាណជាង ៦២០អង្គ/នាក់ នៅសាលាខេត្តកណ្តាល។          ​ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានផ្តល់នូវអានុសាសន៍ ត្រូវសាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា ការចេះយោគយល់អធ្យាស្រ័យគ្នា និងការគោរពគ្នាទៅវិញទៅមក  និងប្រតិបត្តិនូវជំនឿ សាសនារបស់ខ្លួន ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើចាត់ទុកថា ជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថេរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា។         ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដោយគោរពតាមឋានានុក្រម និងត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន អោយមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។        បន្ថែមពីនេះ ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណៈ  និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់  ហើយត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស…

  • ប្រធានាធិបតីសហរដ្ឋអាមេរិកចេញបញ្ជាអោយបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសខ្លួនជាបន្ទាន់

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយ ផ្ទាល់អោយអាជ្ញាធរបញ្ជូនជនអន្តោប្រវេសន៍ ដែលបានចូលមកប្រទេសខ្លួនដោយ ខុសច្បាប់ចេញពីទឹកដីមហាអំណាចនេះជាបន្ទាន់ ដោយមិនចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ឬប្រព័ន្ធតុលាការអ្វីឡើយ ហើយថា រូបលោកនៅតែគាំទ្រនយោបាយអន្តោប្រវេសន៍កន្លងមក ។ សូមរំលឹកថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃ សៅរ៍ សប្តាហ៍ មុននេះ អំពីផែនការមួយក្នុងការអនុញ្ញាតអោយក្មេងៗអន្តោប្រវេសន៍អាចជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញ នៅក្នុងមណ្ឌលឃុំឃាំងក្នុងរដ្ឋតិចសាស់ ដែលជាប់ ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ។ ក៏ប៉ុន្តែបន្ទាប់មកទៀតក្រសួងសន្តិសុខមាតុភូមិអាមេរិក បានតបទៅប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះឡើយ លុះត្រា ណាតែឪពុកម្តាយដែលជាប់ឃុំខ្លួននោះ ត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន ៕

  • សហរដ្ឋអាមេរិកនឹងផ្តល់ពេលវេលាជាក់លាក់ដល់កូរ៉េខាងជើង បន្ទាប់ពីកិច្ច ប្រជុំកំពូលរវាងមេដឹកនំាប្រទេសទំាងពីរដែលបានស្នើឡើង

    សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានថ្លែងថា ប្រទេស ខ្លួននឹងបង្ហាញពេលវេលាមួយទៅកាន់កូរ៉េខាងជើង ដោយមានការស្នើសុំជាក់លាក់ ពីរដ្ឋកុម្មុយនីស្តមួយនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលធ្វើដំនើរទៅកាន់តំបន់អាស៊ីក្នុងសប្តាហ៍នេះ រដ្ឋ មន្ត្រីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស មិនបានបញ្ជាក់អ្វីលម្អិតទេ ប៉ុន្តែ លោកបានលើកឡើងថា ការកំណត់ពេលវេលាគឺឆាប់រហ័សគ្រប់គ្រាន់ ដើម្បីបញ្ជាក់ អំពីកម្រិតនៃការប្តេជ្ញាចិត្តរបស់របបដឹកនំាក្រុងព្យុងយ៉ាង ។ សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េ បានថ្លែងកាលពីសប្តាហ៍ មុនថា រូបលោកនឹងវិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ មុនពេលដែលលោកបាន ខិតខំប្រឹងប្រែងសម្រាប់កិច្ចចរចា ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា នៅ សិង្ហបុរី រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ។ ប្រមុខការទូតអាមេរិក រូបនេះបានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលបំពេញទស្សនៈកិច្ចមួយនៅទីក្រុងសេ អ៊ូល កាលពីដើមខែនេះថា…