-
អភិបាលខេត្ដសៀមរាប ស្នើរអោយពលរដ្ឋរក្សាជំហរបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា
សៀមរាប៖ អភិបាលខេត្ដសៀមរាប ស្នើរអោយពលរដ្ឋរក្សាជំហរបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដ បានស្នើរដល់ពលរដ្ឋនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប អោយរក្សាជំហរគាំទ្រ និងបោះឆ្លោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារពលរដ្ឋនៅតំបន់នោះ ពួកបានគាំទ្រអោយគណបក្សប្រជាជន អោយជាប់ឆ្នោតជាមេឃុំ កាលពីឆ្នាំ២០១៣ ក្នុងចំណោម១២សង្កាត់ក្នុងក្រុងសៀមរាប។ ឯកឧត្ដមបាន បានថ្លែងបែបនេះ នៅក្នុងពិធិសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៧០០នាក់ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។ ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ៧មករា ប្រទេសកម្ពុជានៅមិនទាន់មានការអភិវឌ្ឍនៅឡើយទេ ទាំងពុទ្ធចក្រនិងអាចក្រ ដោយសារនៅមានសង្គ្រាមផ្ទៃក្នុងនៅឡើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ អាចក្រទាំងមូលមានការីកចំរើនគ្រប់ទីកន្លែង លើគ្រប់វិស័យ ដោយសារស្នារដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។ ឯកឧត្ដមបានបន្ដទៀតថា៖ មិនតែប៉ុណ្ណោះ សុខសន្តិភាព ក៍បានកើតមានឡើងសព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងសង្គា្រមផ្ទៃក្នុងនៅកម្ពុជា។ ប្រទេសមួយដែលមានការអភិវឌ្ឍន៍…
-
និវត្តន៍ជននិងគ្រសារក្រីក្រ២៣៩គ្រួសារទទួលបានអំណោយពី អភិបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរីៈនិវត្តន៍ជននិងគ្រសារក្រីក្រ២៣៩គ្រួសារដែលរស់នៅក្នុងឃុំចំនួន០២របស់ស្រុកកែវសីមា បានមកធ្វើពិធីជួបជុំគ្នានៅសាលាស្រុក ដើម្បីទទួលអំណោយជាស្បៀងអាហារនិងថវិការមួយចំនួនពី អភិបាល ខេត្ត មណ្ឌលគិរីនិងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៨នេះ។ ចំពោះការជួបជុំគ្នារវាងអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ជាមួយនិងនិវត្តន៍ជននិងគ្រួសារក្រីក្រនាពេលនេះ ត្រូវបាន គេអះអាងថាក្នុងទិសដៅបន្តខិតខំការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់និវត្តន៍ជនក្រីក្រ ក្នុងការ ឧបត្តមគាំទ្រទាំងគំនិតយោបល ការបណ្តុះបណ្តាល ទាំងសម្ភារៈសម្រាប់ផ្តល់ជូន ដើម្បីសម្រាល ដល់ ជីវភាពរស់នៅរបស់ពួកគាត់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តមណ្ឌលគិរីលោកឃឹម ចាន់ផល បានថ្លែង ក្នុងពិធីនោះថាដោយអនុវត្តន៍តាមផែនការយុទ្ធសាស្ត្រ៣យ៉ាងនិងសកម្មភាពជាអទិភាព៥ចំណុចរបស់ក្រសួងឆ្លើយតបតាមសំណើរឃុំនិងស្រុក មន្ទីរសង្គមកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខេត្ត បាន បំពេញភារកិច្ចជូនក្រសួង។ក្នុងនោះរដ្ឋបាលខេត្តបានផ្តោតសំខាន់លើការផ្តល់សេវាជួយជនរងគ្រោះដោយគ្រោះថា្នក់ គ្រោះធម្មជាតិ កុមារកំព្រា អតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល ដោយសហការជា មួយកាកបាតក្រហមខេត្តជាបន្តបន្ទាប់ ក្នុងនោះបូករួមទាំងករណីអគ្គីភ័យឆេះផ្សារក្រុងសែនមនោរម្យ ចំនួន ២០០គ្រួសារផងដែរ។ហើយនៅថ្ងៃនេះ គឺបន្តផ្តល់សេវាជួយសង្គ្រោះដល់ពលរដ្ឋនៅស្រុក កែវសីមា នេះចំនួន២៣៩គ្រួសារបន្ថែមផងដែរ។ លោកនួន សារ៉ន អភិបាលស្រុកកែវសីមា បានជម្រាបទៅគណៈអធិបតីអំពីស្ថានភាពនៃការរស់នៅ ការធ្វើសេដ្ឋកិច្ចនិងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋ និងបញ្ជាក់បន្ថែមផងដែរ លើការយកចិត្តទុកដាក់ ខ្ពស់ ចំពោះនិវត្តន៍ជនក្រីក្រ ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់និន្នាការ ជាបន្តបន្ទាប់។…
-
សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី២
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី២។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បី អនុម័តកំណត់ហេតុប្រជុំសាមញ្ញ លើកទី១ របស់ គ.ជ.ដ.អ, ស្តាប់របាយការណ៍វឌ្ឍនភាពការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ សម្រាប់ឆមាសទី១ ឆ្នាំ២០១៨ និងពិភាក្សាផ្តល់យោបល់ លើកគោលការណ៍ណែនាំសំខាន់ៗ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន។ សម្ដេចក្រឡាហោម ស ខេង បានពិភាក្សា និងផ្តល់អនុសាសន៍មួយចំនួនលើ «គោលការណ៍ណែនាំ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន» រួមមាន៖ បានឯកភាពលើគោលបំណងចម្បងៗទាំងបី គឺបំពេញកាតព្វកិច្ចជាអន្តរជាតិ ដើម្បីធានាឲ្យបានការចុះបញ្ជីអត្រានុកូលដ្ឋានទាំងអស់, បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់បង្កើតប្រព័ន្ធ គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណ ប្រជាជនទាំងអស់ និងអនុញ្ញាតឲ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់គោលបំណង នៃការធ្វើផែនការ។ បន្ថែមពីនេះ សម្ដេចក្រឡាហោម…
-
ក្រសួងមហាផ្ទៃគ្រោងបង្កើនកីឡាប្រយុទ្ធដល់១០ប្រភេទកីឡា ព្រឹត្តិការណ៍យុទ្ធសិល្ប៍ចម្រុះពានរង្វាន់សម្ដេចក្រឡាហោម ឆ្នាំ២០១
-
ក្រសួងអប់រំអនុញ្ញាតឲ្យសិស្សនិស្សិតឈប់សម្រាករយៈពេល៣ថ្អៃដើម្បីចូលរួមបោះឆ្នោត នៅចុងខែកក្កដា
យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងអប់រំ យុវជនណិងកីឡា លោក ពិត ចំណាន នៅថ្ងៃ២៦មិថុនានេះ បានណែនាំដល់ម្ចាស់សាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដើម្បីអនុញ្ញាឲ្យសិស្ស និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានទាំងនោះ ពានឈប់សម្រាករយៈពេល៣ថ្ងៃគឺថ្ងៃ២៨ ២៩ និង៣០កក្កដាឆ្នាំ២០១៨។ ការអនុញ្ញាត ឲ្យសិស្សនិស្សិតឈប់សម្រាកនោះ ត្រូវគេជូនដំណឹងថា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅតីកាលទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃ២៩កក្កដា ឆ្នាំ២០១៨។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃ២២មិថុនា បានណែនាំដល់ ក្រសួងអប់រំ ក៍ដូចជាអំពាវនាដល់គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ដើម្បីឲ្យសិស្ស និស្សិត បុគ្គលិកសិក្សា បានឈប់សម្រាក៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត។
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសថា ពហុកីឡដ្ឋាន មរតកតេជោ ដែលចំណាយថវិកាប្រមាណជា ១៤០លាន ដុល្លា សម្រាប់កសាងនោះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ
-
បុរសម្នាក់ស្រវឹងជោគបេីករថយន្តបុករថយន្តព្រូសខូចខាតតិចតួចមិនដោះស្រាយបែរជាដកកាំភ្លេីងគំរាមសមត្ថកិច្ច
ភ្នំពេញ : បុរសម្នាក់ស្រវឹងជោគជាំបេីករថយន្តហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AF៩៧៦៦ជ្រុលទៅបុករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AT១៩១៤ហេីយខូចខាតរថយន្តព្រូសតិចតួចមិនដោះស្រាយបែរជាដកកាំភ្លេីងភ្ជង់នគរបាលចរាចរណ៍វាស់វែងខណ្ឌចំការមនត្រូវចាប់វាយខ្នោះនិងដកហូតបានអាវុធខ្លីបានចំនួន១ដេីមហេតុកការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៥និង៣នាទីល្ងាចថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៨នៅចំណុចមុខសាលាបឋមសិក្សាផ្សារដេីមថ្កូវ ខណ្ឌចំការមន ។ បុរសម្នាក់ជាាអ្នកបេីករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យបានប្រាប់អ្នកយកពត៍មានអោយដឹងថាមុនកេីតហេតុគាត់ឈប់រថយន្តនៅលេីផ្លូវ៤៨៨ដេីម្បីចូលហាងកាត់សក់ហេីយស្រាប់តែមានបុរសម្នាក់ដែលអាងខ្លួនមានអាវុធខ្លីបេីកបុករថយន្តគាត់ពីក្រោយខូចខាតតិចតួចហេីយមិនដោះស្រាយអង្គុយដេកក្នុងរថយន្តក្រោយមកក៏ប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែងដេីម្បីចាត់ការតាមច្បាប់តែពេលសមត្ថកិច្ចមកដល់កន្លែងកេីតហេតុគ្រាន់តែគាស់កញ្ចក់បុរសនោះភ្លាមដកកាំភ្លេីងខ្លីមកភ្ជង់នគរបាលខណ្ឌរួចក៏បេីរថយន្តចេញពីកន្លែងកេីតហេតុត្រូវនគរបាលដេញតាមឃាត់បានចាប់វាយខ្នោះយកមកខណ្ឌតែម្ដង ។ សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថាដោយមុនកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កម៉ាកហាយលែនឌ័រពណ៍សបុករថយន្តព្រូសពីក្រោយតែសម្រួលមិនត្រូវរួចក៏បានចុះដល់កន្លែងកេីតហេតុក៏ឃេីញបុរសបេីករថយន្តបង្កដេកក្នុងរថយន្តហេីយក៏គាស់កញ្ចក់រថយន្តដេីម្បីសម្របសម្រួលគ្នាតែដោយឃេីញស្រវឹងក៏សុំលេខទូរស័ព្ទក្រុមគ្រួសារដេីម្បីមកដោះស្រាយតែស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាកបេអាតាមកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់រួចក៏ព្យាយាមបេីករថយន្តចេញពីកន្លែងកេីតហេតុរួចក៏សហការជាមួយកម្លាំងអន្តរាគមន៍និព្រហកមទណ្ឌខណ្ឌនិងរួមជានគរបាលប៉ុស្តិ៍យកកាំភ្លលេីងអាកាដេញឃាត់ខ្លួនបាននៅចំណុចផ្លូវ១៦៣សង្កាត់ទួលទំពូងទី១ចាប់ទាញចេញពីរថយន្តនិងវាយខ្នោះយកមកនគរបាលខណ្ឌដេីម្បីសាកសួរនាំ ។
-
ថ្ងៃនេះមានបុរសស្ត្រី២នាក់ មកលោតទឹកលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនបានសម្រេចម្នាក់ ខណៈម្នាក់ទៀតត្រូវសមត្ថកិច្ចជួយទាន់
(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបុរសស្ត្រី២នាក់ បានគិតខ្លី ជិះកង់ និងដើរមកប៉ុនប៉ងលោតទឹកលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន មុនក្រោយគ្នាបន្តិច ទាល់តែបានសម្រេចម្នាក់ជាបុរស ដោយពុំទាន់ដឹងពីមូលហេតុនោះទេ ខណៈស្ត្រីម្នាក់ទៀត ប៉ុនប៉ងលោត តែមិនបានសម្រេចឡើយ ព្រោះត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា សង្ស័យមកពីវិប្បត្តិគ្រួសារ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។ តែនៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះកង់ពីលិចទៅកើត មកឈប់លើស្ពានជ្រោយចង្វា ចំពាក់កណ្ដាលស្ពាន ស្រាប់មួយសន្ទុះក៍ផ្ដួលកង់ចោល លោតទម្លាក់ខ្លួនពីលើស្ពានបាត់ខ្លួនតែម្ដង បន្សល់ទុកកង់១គ្រឿងនៅកន្លែងកើតហេតុ សង្ស័យស្លាប់បាត់បង់ជីវិតហើយមើលទៅ។ ជាមួយគ្នានោះ បន្ទាប់ពីបុរសរងគ្រោះលោតទឹកសម្លាប់ខ្លួនបានសម្រេច គេឃើញនារីម្នាក់ទៀត ដើរមកឈរលើពាក់កណ្ដាលស្ពានជ្រោយចង្វារ បម្រុងប៉ុនប៉ងលោតសម្លាប់ខ្លួន តែមិនបានសម្រេចនោះទេ ព្រោះត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា ដោយសង្ស័យមកពីវិប្បត្តិគ្រួសារ។ នារីរងគ្រោះដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានគេស្គាល់ ថាមានឈ្មោះ ថន ស្រីពីន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្តុំផ្សារមាន់អាំង មានស្រុកកំណើតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ឯបុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ…
-
នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) មកកាន់កម្ពុជា គឺបានបង្ហាញពីគោលជំហរគាំទ្រកម្ពុជា កំពុងសម្រេចបានដោយជោគជ័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានមកបំពេញបេសកម្មនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ -២៦ ខែមិថុនា ឆ្នាំ២០១៨ នៅកម្ពុជា ។ ទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការអបអរសាទរចំពោះកម្ពុជាដែលកំពុងសម្រេចបានសមិទ្ធផលនានាដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេសក្នុងកិច្ចគាំពារបរិស្ថាន។ លោកក៏បានផ្តល់ការចាប់អារម្មណ៍ខ្ពស់ក្នុងការងារគ្រប់គ្រងសំណល់រឹង សំរាមជាពិសេសសំរាមផ្លាស្ទិកដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់គោលការណ៍កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងផលិតឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងនៅក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក អេរីច សូលហេម (Erik Solheim) បានបង្ហាញពីការមើលឃើញលើការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងបរិស្ថាន ដែលរាល់កិច្ចព្រមព្រៀង គោលការណ៍ និងគំនិតផ្តួចផ្តើមនានារបស់អង្គការសហប្រជាតិ ត្រូវបានកម្ពុជាចូលរួមអនុវត្តបានល្អប្រសើរ។ លោកក៏បានទទួលស្គាល់ថាកម្ពុជាកំពុងមានការរីកចម្រើនគ្រប់វិស័យ និងមានជំនឿលើប្រទេសដែលពីមុនធ្លាប់ទទួលរងគ្រោះដោយសង្រ្គាមរាប់ទសវត្សរ៍ថាមានស្ថិរភាព សន្តិសុខពេញលេញ និងមានវឌ្ឍនភាពតាមតំបន់ និងពិភពលោក។ វត្តមានរបស់លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) មកទស្សនកិច្ចលើទឹកដីកម្ពុជា គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីគោលជំហរមួយគាំទ្រយ៉ាងពេញទំហឹង នូវអ្វីដែលកម្ពុជាយើងកំពុងសម្រេចបានដោយជោគជ័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល…
-
កិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម
នៅរសៀលថ្ងៃចន្ទ ទី១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត មានរៀបចំពិធីប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ផាម វ៉ូ ហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។ គោលដៅកិច្ចប្រជុំ រួមមាន ៖ សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម និងជលផល ការងារសុខាភិបាល អប់រំ ការងាររណសិរ្ស យុវជន និងនារី ព្រមទាំងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាម នៅកម្ពុជា ក្នុងទឹកដីខេត្តកំពត ។ ភាគីទាំងពីរឯកភាពគ្នាថានឹងខិតខំដោះស្រាយឲ្យបានរួចរាល់ និងល្អប្រសើរនូវបណ្តាចំណុចសេសសល់ពីឆ្នាំចាស់ អង្គពិធីបានបញ្ចប់នៅវេលាម៉ោង ១៧និង៣០នាទី ក្រោមបរិយាកាសរីករាយ និងសាមគ្គីភាព…