Category: ព័ត៌មាន

  • សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា៧រូប ដោយចោទ ថា បានប្រើអំពើហិង្សាលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា

    អឺរ៉ុប៖ សហភាពអឺរ៉ុប និងកាណាដា សម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់ មីយ៉ាន់ម៉ា៧រូប ដោយចោទប្រកាន់ថា អ្នកទាំងនេះមានជាប់ទាក់ទិននឹងការរំលោភ សិទ្ធិមនុស្សជាប្រព័ន្ធ ដើម្បីប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ ហើយក្រៅពីសហភាពអឺរ៉ុប និងកាណាដា ដោយឡែកសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៧ក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ាផងដែរ សំដៅ ឆ្លើយតបនឹងការប្រើកម្លាំងហួសហេតុបង្រ្កាបជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុង រដ្ឋរ៉ាក់ឃីន ដែលត្រូវបានអង្គការសហប្រជាជាតិហៅថា ជាការបោសសំអាតពូជ សាសន៍ ។ ប៉ុន្តែការចោទប្រកាន់នេះដែរ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាស ច្រានចោល ។គួរបញ្ជាក់ថា មន្ត្រីមីយ៉ាន់ម៉ាទាំង៧រូបខាងលើនេះ នឹងត្រូវប្រឈមមុខជាមួយការ បង្កកទ្រព្យសម្បត្តិ ព្រមទំាងជាប់បម្រាមក្នុងការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប ក្រោយសហភាពអឺរ៉ុបបានបន្តពន្យាការហាមឃាត់ការផ្ដល់អាវុធ និងរាល់ការបណ្ដុះ បណ្ដាល ឬក៏ការធ្វើកិច្ចសហប្រតិបត្តិការណាមួយជាមួយយោធាមីយ៉ាន់ម៉ា ៕

  • ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនបន្តកើនឡើងដល់២៦នាក់ ដោយសារគ្រោះទឹក ជំនន់ និងរអិលបាក់ដីនៅក្នុងប្រទេសវៀតណាម

    វៀតណាម៖ គណៈកម្មាធិការកណ្តាលទទួលបន្ទុកគ្រប់គ្រង និងទប់ស្កាត់គ្រោះ មហន្តរាយវៀតណាមបានរាយការណ៍នៅក្នុងថ្ងៃ អង្គារ៍ នេះថា ចំនួនមនុស្សស្លាប់ កើនឡើងដល់១៥នាក់ និងកំពុងបន្តបាត់ខ្លួន១១នាក់ ក្រោយគ្រោះទឹកជំនន់ និង គ្រោះរអិលបាក់ដីបង្កឡើងដោយការធ្លាក់ភ្លៀងធំ កាលពីអំឡុងចុងសប្តាហ៍មុន នៅ តាមបណ្តាខេត្តខ្ពង់រាបភាគខាងជើងប្រទេស ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះដែរ ក៏បាន ធ្វើឲ្យមនុស្ស៧នាក់ផ្សេងទៀតទទួលរងរបួសនៅខេត្ត ឡៃ ឆូ ហើយថែមទំាងបាន បំផ្លាញលំនៅដ្ឋាន៨៣ខ្នង និងធ្វើឲ្យខូចខាត១.៤៧០ខ្នង ខណៈដីស្រែ និងចម្ការ ផ្សេងទៀតសរុបជាង១.២០០ហិកតាក៏ត្រូវរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ ។ដោយ ឡែកសត្វគោ-ក្របី៩៧ក្បាល និងបក្សីចិញ្ចឹម៥.៤០០ក្បាលបានងាប់ បន្ថែមលើនេះ ស្ពានមួយចំនួនត្រូវកាត់ផ្តាច់ និងបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរនៅលើផ្លូវជាតិ និង ផ្លូវថ្នល់ធំៗជាច្រើនទៀត ។ សូមជម្រាបថា ចាប់តាំងពីចុងសប្តាហ៍កន្លងទៅ គ្រោះទឹកជំនន់ និងរអិលបាក់ដីនៅ ខេត្តទាំង៧ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម បានបង្កអោយខាតបង់ទ្រព្យ សម្បតិ្តសាធារណៈគិតជាទឹកប្រាក់ប្រមាណ១៤១ពាន់លានដុង ដែលស្មើនឹង ៦.២ លានដុល្លារអាមេរិក ៕

  • រដ្ឋកាលីហ្វរញ៉ាសម្រេចប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ក្រោយឥទ្ធិពល ភ្លើងឆេះព្រៃគំរាមគំហែងកាន់តែធ្ងន់ធ្ងរ

    សហរដ្ឋអាមេរិក៖ អភិបាលរដ្ឋកាលីហ្វរញ៉ា លោក ជែរី ប្រោន បានសម្រេចប្រកាស ដាក់រដ្ឋក្រោមស្ថានភាពអាសន្ន ដើម្បីដោះស្រាយគ្រោះមហន្តរាយ ដោយសារតែ ហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាចមួយនៅតំបន់ ឡេក ខោនធី មានចម្ងាយ ប្រមាណ១៩០គីឡូម៉ែត្រក្រឡាភាគពាយ័ព្យតំបន់ សាក្រាមិនតូ ។ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅនេះ បាន បំផ្លិចបំផ្លាញអគារចំនួន២២ខ្នង និងបង្កការគំរាមកំហែងដល់ផ្ទះ៦០០ខ្នងថែមទៀត ខណៈប្រជាជនអាមេរិករស់នៅក្នុងតំបន់ប្រហែល៣.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីកន្លែងសុវត្ថិភាព ។ ជាងនេះទៅទៀតនោះ វាក៏បានបង្កឲ្យមានការដាច់ចរន្តអគ្គិសនី និងបង្ខំអោយមានការបិទផ្លូវធ្វើដំណើរ ព្រមទាំងបន្តគំរាមកំហែងដល់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធថែមទៀតផង ។គ្រោះអគ្គីភ័យដ៏កំណាចនេះដែរ ត្រូវបានគេហៅឈ្មោះថា ផរនី ដោយវាបានឆាប ឆេះឡើងកាលពីថ្ងៃ សៅរ៍ កន្លងទៅ និងបានឆេះបំផ្លិចបំផ្លាញផ្ទៃដីប្រមាណ៣២គីឡូ ម៉ែត្រក្រឡា ដោយពុំមានការទប់ស្កាត់បានឡើយសូម្បីតែបន្តិច បើទោះបីទីភ្នាក់ងារពន្លត់អគ្គិភ័យយ៉ាងហោចណាស់២៣០នាក់ កំពុងបន្តប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់នេះ ៕    

  • ឆមាសទី១នៃឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់ស្រាលចំនួន៦២៤ ករណី

    ្រុមការងារសហគមន៍របស់អាជ្ញាជរជាតិអប្សរាបានប្រជុំបូកសរុបរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ដោយមានការអនុញ្ញាតសំណង់ស្រាលចំនួន៦២៤ករណី ជូនប្រជាសហគមន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលបេងមាលា នៃអាជ្ញាធរជាតុអប្សរា នៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមិថុនាឆ្នាំ២០១៨កន្លងទៅនេះ។ យោងតាមរបាយការណ៍របស់ក្រុមការងារសហគមន៍បានលើកឡើងថា ក្រុមការងារសហគមន៍ទាំង៥ ក្រុង/ស្រុក ក្នុងនោះមានក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ បានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអនុញ្ញាតប្រភេទសំណង់ស្រាល តាមការស្នើសុំរបស់ពួកគាត់មកអាជ្ញាធរជាតិអប្សរា ដែលប្រភេទសំណង់ទាំងនោះគឺមាន តយ៉ាប ដូរសសរផ្ទះ ដូរជញ្ជាំងផ្ទះ ដូរដំបូលផ្ទះ ធ្វើបង្គន់ ធ្វើរបងផ្ទះ។ល។ ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកបានលើកឡើងថា ការងារសហគមន៍ជារឿងចាំបាច់ដែលអាជ្ញាធរជាតិអប្សរាត្រូវតែធ្វើ និងចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមគោលដៅរៀងៗខ្លួន ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងសម្របសម្រួលជូនប្រជាពលដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះវាទាក់ទងនឹងជីវភាព ជាពិសេសគឺសុខទុក្ខរបស់ពួកគាត់ជាចាំបាច់។ ឯកឧត្តមអគ្គនាយក បានបន្តថា ដើម្បីឱ្យការងារសហគមន៍ កាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារសហគមន៍នីមួយៗ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការងារចុះតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋបន្តដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែលនូវសេសសល់ឱ្យដាច់ស្រេច៕  

  • រថយន្តចង្កូតស្តាំមួយគ្រឿងត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនអោយគយ

    រថយន្តចង្កូតស្តាំមួយគ្រឿងត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនអោយគយ

    បន្ទាយមានជ័យ៖ រថយន្តចង្កូតស្តាំមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខSR-០៣២៦ ចង្កូតស្តាំ ដែលកំពុងបើកបរនៅតាមបណ្តោយផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ត្រូវបានអាវុធហត្ថក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានធ្វើការ​ស្ទាក់ចាប់យកមកប្រគល់អោយអង្គភាពការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់គេចពន្ធតំបន់៥  នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ(គយចល័តក្រសួង)នៅល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨។     លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុង សិរីសោភ័ណបានអោយដឹងថារថយន្តមួយគ្រឿងខាងលើនេះត្រូវ​បានគេលួចនាំចូលពីប្រទេសថៃតាមច្រករបៀង។បន្ទាប់ពីទទួលបានព័ត៌មានពាក់ពន្ធ័នឹងការនាំចូលនេះកម្លាំងអាវុធហត្ថក៏បាន ពួនស្ទាក់ឃាត់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិចំការគរ  ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។រថយន្តត្រូវបានក្រុមឈ្មួញនាំចូលមកចំនុចព្រំដែនរួចបំពាក់ស្លាកលេខក្លែងក្លាយដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។       ទាក់ទងនិងករណីបង្ក្រាបរថយន្តចង្កូតស្តាំនេះ មតិអ្នករិះគន់បាននិយាយថា កម្លាំងកងរាជអាវុធហត្ថក្រុងបង្ក្រាបតែរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរាប់រយគ្រឿងដែលឈ្មួញមានខ្នងបង្អែកគ្រាក់ៗនាំចូលមកក្នុងខេត្តបន្ទាយមានជ័យ។សព្វថ្ងៃនេះរថយន្តចង្កូតស្តាំបាននិងកំពុងពេញនិយមសម្រាប់អ្នកមានលុយនឹងសមត្ថកិច្ចប៉ូលីស ទាហាន ជិះធ្វើចរាចរពាសពេញដងផ្លូវក្នុងខេត្ត បន្ទាយមានជ័យគ្មានការបង្ក្រាប ហើយបើបង្ក្រាបគឺបង្ក្រាប  បានតែអ្នកគ្មានខ្សែ គ្មានខ្នងបង្អែកប៉ុណ្ណោះ៕ដោយ៖ឃិន គន្ធា

  • យប់មិញបុរសម្នាក់ បានស្លាប់ទាំងគួរឲ្យសង្វែក ក្រោយដើរឆ្លងផ្លូវ ត្រូវរថយន្តបើកបុក នៅខណ្ឌជ្រោយចង្វារ

    (ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ទាំងគួរឲ្យសង្វែកណាស់ បន្ទាប់ពីដើរឆ្លងផ្លូវមិនប្រយ័ត្ន ឫយ៉ាងណានោះទេ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកលឿនមកបុកពេញទំហឹង ហើយរត់គេខ្លួនបាត់ស្រមោល នៅលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ សាកសពជនរងគ្រោះ និងរថយន្ដបង្ករ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុ និងទទួលបានសេចក្ដីរាយការណ៍ភ្លាមៗ កម្លាំងសមត្ថិកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យស្វែងរកអត្តសញ្ញាណ និងរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដែលបានដឹកតាមរថយន្ដយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕  

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេសចំនួន ០៦នាក់​ រស់នៅខុសច្បាប់នៅខណ្ឌដូនពេញ

    ភ្នំពេញ៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង ២៥ នាទីនេះ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ហាងកាហ្វេ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។-បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ០៦នាក់ ស្រី ០២ នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ ។ -ក្រុមប្រតិបត្តិការខាងលើនេះបានបញ្ជូនជនបរទេសចំនួន ០៦នាក់ ស្រី ០២នាក់ ខាទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់ ។  

  • ប្រមុខការទូតជប៉ុនអះអាងថា ប្រទេសខ្លួនត្រៀមរួចរាល់ហើយ ដើម្បីបញ្ជូនក្រុម អ្នកជំនាញទៅត្រួតពិនិត្យមើលការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានលើកឡើងថា ប្រទេសខ្លួន បានប្រុងប្រៀបរួចជាស្រេចហើយ ក្នុងការបញ្ជូនក្រុមអ្នកជំនាញទៅធ្វើអធិការកិច្ច ទីតំាងរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ នាអំឡុងបំពេញទស្សនៈ កិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោក តារ៉ូ កូណូ បានគូសបញ្ជាក់ថា ការលុបបំបាត់ អាវុធនុយក្លេអ៊ែរចេញពីតំបន់ឧបទ្វីបកូរ៉េ នឹងជួយធ្វើអោយស្ថានភាពវិបត្តិសម្រាប់ បណ្តាប្រទេសមួយចំនួនមានភាពធូរស្រាល ហើយថា  វាគឺជារឿងធម្មជាតិសម្រាប់ បណ្តាប្រទេសដែលនឹងទទួលបានអត្ថប្រយោជន៍ ពីការដកហូតអាវុធនុយក្លេអ៊ែរ ដើម្បីរួមចំណែកតាមមធ្យោបាយផ្សេងៗ ។ ប្រមុខការទូតជប៉ុនរូបនេះ ថែមទំាងបាន កត់សម្គាល់ទៀតថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ នឹងត្រូវការអ្នកជំនាញមួយ ចំនួន ហើយថា ប្រទេសជប៉ុនមានចំណេះដឹងឯកទេសពាក់ព័ន្ធនឹងបញ្ហាមួយនេះ ។គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើងនៅប្រទេសសិង្ហបុរី រដ្ឋាភិបាលក្រុងតូក្យូបានទទូចអោយតំបន់ធ្វើតេស្ត មីស៊ីល-នុយក្លេអ៊ែរនានារបស់កូរ៉េខាងជើង ត្រូវបានត្រួតពិនិត្យដោយភ្នាក់ងារថាម ពលអាតូមិចអន្តរជាតិ ដើម្បីពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់រដ្ឋកុម្មុយ នីស្តមួយនេះ ៕  

  • ក្រសួង ស្ថាប័នពាក់ព័ន្ឋ និងវិស័យឯកជនពិភាក្សាគ្នាដើម្បីជម្រុញការលើកកម្ពស់ផលិតផលខ្មែរ

    គណៈកម្មាធិការជាតិជំរុញភូមិ១ផលិតផល១ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Jet Group បានរៀបចំធ្វើសិក្ខាសាលាមួយស្តីពីការពង្រឹងគុណភាពផលិតផលខ្មែរក្នុងបរិបទទីផ្សារប្រកួតប្រជែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម សុន គន្ធរ អនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។មានប្រសាសន៏ក្នុងឱកាសនោះ, ឯកឧត្តម ជា សំណាង អគ្គលេខាធិការនៃ អគ្គលេខាធិ- ការដ្ឋានជម្រុញចលនាភូមិ១ផលិតផល១ បានឲ្យដឹងថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋជាអនុប្រធាន និងមានគណៈកម្មាធិការរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិកា។ ឯកឧត្តមបន្តថា អគ្គលេខាធិការដ្ឋានជម្រុញភូមិ១ផលិតផល១ មានតួនាទីសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៏ និងវិស័យឯកជន ដើម្បីអនុវត្តុយន្តការនានាដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីការជម្រុញភូមិ១ផលិតផល១ ដែលជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តពីឆ្នាំ ២០១៦-២០២៦។ ជាមួយគ្នានោះ, លោកឧកញ៉ា ស្រី…

  • ប្រទេសបងប្អូនកូរ៉េទំាងពីរព្រមព្រៀងភ្ជាប់បណ្តាញទំនាក់ទំនងយោធាឡើងវិញ នាពេលឆាប់ៗខាងមុខ

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាងបានព្រមព្រៀងគ្នានៅក្នុងថ្ងៃ ច័ន្ទដើមសប្តាហ៍នេះថា នឹងធ្វើការស្តារបណ្តាញទំនាក់ទំនងយោធាអន្តរកូរ៉េឡើង វិញនាពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដែលក្នុងនោះរួមមានទំាងតំបន់ភាគ ខាងលិច និងភាគខាងកើត ។យោងតាមប្រភពរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា ការព្រម ព្រៀងគ្នារវាងប្រទេសបងប្អូនកូរ៉េទំាងពីរ បានកើតឡើងបន្ទាប់ពីក្រុមគណៈប្រតិភូ របស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលដឹកនំាដោយមន្រ្តីយោធាជាន់ខ្ពស់ បាន រៀបចំកិច្ចពិភាក្សាកម្រិតការងារមួយនៅខាងភាគីកូរ៉េខាងត្បូង នៃការិយាយល័យ ឆ្លងកាត់អន្តរកូរ៉េ ដែលស្ថិតនៅតំបន់ភាគខាងលិច ។បើតាមប្រភពដដែលនេះ ក្នុងអំឡុងកិច្ចប្រជុំនោះ ភាគីទំាងសងខាងបានធ្វើការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងកិច្ចការបន្ទាន់ដែលត្រូវតែធ្វើចំាបាច់ ដើម្បីខិតខំប្រឹងប្រែងតភ្ជាប់ខ្សែបណ្តាញទំនាក់ទំនងរវាងប្រទេសទំាងពីរឡើងវិញ ដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងកិច្ចការយោធា ដែលស្ថិតក្រោមសេចក្តីប្រកាស នៃជំនួប ផាន់មុនជុម ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក្រោយជំនួប កំពូលលើកដំបូងនៅថ្ងៃទី២៧ ខែមេសាកន្លងមកនេះ នៅឯភូមិជាប់ព្រំដែន ផាន់មុន ជុម ៕