Category: ព័ត៌មាន

  • អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រាប់សមាជិបក្សថ្មីក្នុងស្រុកខ្សាច់កណ្តាល ចំនួន ១,៦១០ នាក់ ថា មានសម្តេចតេជោធ្វើជានាយករដ្ឋមន្រ្តី គឺមានសុខសន្តិភាព និងការអភិវឌ្ឍ

    នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ១,៦១០ នាក់នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១១ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានអំពាវនាវឱ្យ សមាជិក-សមាជិកាបក្សថ្មីចំនួន ១,៦១០ នាក់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តចូលរួមថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹក ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…

  • សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីករាយអបអរសារទ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ

     ក្នុងនាមរាជរដ្ឋាភិបាលសម្តេចតេជោបានសម្តែងក្តីរីករាយអបអរសារទ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារនេះ។សម្តេចថា ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីវិស័យឯកជនបាននោះឡើយហើយរដ្ឋបានប្រើប្រាស់ពន្ធដែលបានពីការវិនិយោគរបស់វិស័យឯកជនទាំងនោះសម្រាប់បម្រើទៅវិស័យសាធារណៈនិងសម្រាប់ការបើកប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងជាដំបូងត្រូវមើលឃើញជាងគេគឺកម្លាំងប្រដាប់អាវុធដែលមានកងទ័ពនិងនគរបាល ដែលកំពុងការពារជាតិនិងសន្តិសុខជូនប្រជាជនរាល់ថ្ងៃ ដូច្នេះបើពុំមានការបង់ពន្ធពីវិស័យឯកជនទេ តើរដ្ឋបានប្រាក់មកពីណាដើម្បីចិញ្ចឹមគ្រូបង្រៀនដែលបង្រៀនកូនប្រជាជន ដើម្បីចិញ្ចឹមគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ ដើម្បីចិញ្ចឹមកងទ័ពនិងនគរបាលដែលកំពុងការពារជាតិនិងសន្តិសុខជាតិ។ សម្តេចបន្តវាថាមិនខុសទេ ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និងការចូលរួមរបស់ប្រជាជនក្នុងការសប្បាយរីករាយចំពោះសមិទ្ធិផលដែលវិស័យឯកជនកសាងឡើងដែលក្នុងនោះក្រៅពីអ្នកទទួលបានការងារផ្ទាល់ធ្វើរាប់រយនាក់, ប្រជាពលរដ្ឋក៏នឹងទទួលបានប្រយោជន៍ដោយប្រយោលពីការបង់ពន្ធជូនរដ្ឋនោះដែរ ទោះបីជាមិនមែនជាសមិទ្ធិផលរបស់នាយករដ្ឋមន្ត្រីរបស់មន្ត្រីណាក៏ដោយ ប៉ុន្តែជាសម្បត្តិ របស់លោកឧកញ៉ាលីយ៉ុងផាត់និងក្រុមគ្រួសារក៏ប៉ុន្តែសមិទ្ធផលនេះបានបំពេញនិងផ្ដល់ការរីកលូតលាស់របស់ប្រទេសមួយនឹងផ្ដល់ប្រាក់ចំណេញពន្ធសម្រាប់រដ្ឋផងដែរ។   សម្តេចតេជោ បញ្ជាក់ថា វត្តមានសួនសត្វភ្នំពេញសាហ្វារីនេះ មិនត្រឹមតែជាកន្លែងរួមចំណែកទាក់ទាញភ្ញៀវទេសចរនោះទេ តែក៏បានផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរដែរ។ សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅលេងកម្សាន្តនៅកន្លែងផ្សេងៗនោះ សូមនាំគ្នាមកលេងកម្សាន្តនៅសួនសត្វដ៏ធំជាងគេរបស់កម្ពុជាមួយនេះ។  សម្ដេចតេជោក៏បានរំឭកផងដែរថាមុននេះតំបន់ទាំងនេះគឺជាកន្លែងសមរភូមិខ្មែរក្រហមយកធ្វើជាទីតាំងដើម្បីវាយចូលក្រុងភ្នំពេញនិងក្រោយមកជាតំបន់ចំការឪឡឹក។សម្ដេចបានថ្លែងទៀតថាតំបន់នេះនឹងក្លាយទៅជាតំបន់ប្រវត្តិសាស្រ្តក្រៅតែពីសួនសត្វដ៏ធំនេះយើងនៅមានស្តាតដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣បន្ថែមពីលើនេះនៅតំបន់នេះក៏នៅមានវិមានឈ្នះឈ្នះមួយដ៏ធំដែលនៅថ្ងៃទី២៩ធ្នូខាងមុខនេះយើងនឹងធ្វើបុណ្យដ៏ធំមួយដើម្បីបញ្ជាក់ពីការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះរបស់កម្ពុជាផ្ទាល់តែម្ដង។ សម្តេចថា សមិទ្ធផលដែលកម្ពុជាកំពុងតែមាននេះ មិនមែនកើតឡើងដោយឥតព្រាងទុកនោះទេ តែបានកើតចេញពីការប្រឹងប្រែងយ៉ាងលំបាកបំផុតក្រោយពីប្រទេសត្រូវបានរំដោះឆ្នាំ១៩៧៩មក។ហើយថាកម្ពុជាទើបបានអភិវឌ្ឍន៍ពេញលេញត្រឹមរយៈពេល២០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨តាមនយោបាយឈ្នះឈ្នះ។ ជាថ្មីទៀតសម្តេចតេជោ បានបញ្ជាក់ថា ទោះតម្លៃណាក៏ដោយត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ការធានាបាននូវសុខសន្តិភាព និងធានាបាននូវការអភិវឌ្ឍ។សម្តេចបញ្ជាក់ថា ដើម្បីធានាបាននូវសុខសន្តិភាពនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ជាការស្រេច៕

  • ប្រធានាធិបតីរ៉ុស្ស៊ី និងសមភាគីកូរ៉េខាងត្បូងធ្វើកិច្ចពិភាក្សាទ្វេភាគីដោយផ្តោត សំខាន់ក្នុងការពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

    រ៉ុស្ស៊ី៖ ប្រធានាធិបតីរ៉ុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាលើកិច្ចគំាទ្រក្នុងការខិតខំប្រឹងប្រែងសម្រេចឱ្យខានតែ បាន ដើម្បីឈានទៅសម្រេចការរំសាយអាវុធនុយក្លេអ៊ែរទំាងស្រុងពីតំបន់ឧបទ្វីប កូរ៉េ ។ក្នុងជំនួបទ្វេភាគីនៅទីក្រុងម៊ូស្គូ ក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ មេដឹកនំាទំាងពីរធ្វើការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង រវាងប្រទេសទំាងពីរ និងស្ថានភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ។ នៅក្នុងសេចក្តីថ្លែង ការណ៍រួម មេដឹកនំាទំាងពីរបានបង្ហាញការស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមានដែល កើតចេញពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹក នំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅសង្ហិបុរី កាលពីសប្តាហ៍មុន ។ហើយតាមរយៈសេចក្តីថ្លែងការណ៍រួមដដែលនេះ លោក ពូទីន និងលោក មូន ក៏ បានឯកភាពគ្នាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចអោយបាននូវ សន្តិភាព និងស្ថេរភាពអចិន្ត្រៃយ៍នៅតំបន់អាស៊ីឦសាន ។ ទន្ទឹមគ្នានេះ ពួកគេក៏ បានកោតសរសើរផងដែរ ចំពោះការបង្កើតវេទិកាសេដ្ឋកិច្ចបូព៌ា ដែលបានប្រារព្ធ ឡើងរៀងរាល់ខែកញ្ញា នៅក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តុក នៅភាគខាងកើតប្រទេសរុស្ស៊ី…

  • ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចិត្តពន្យាពេលដាក់ទណ្ឌកម្មលើកូរ៉េខាង ជើង

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្តហូសបន្លាយ ពេលដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆំាងនឹងរបបដឹកនំាក្រុង ព្យុងយ៉ាង សម្រាប់រយៈ ពេលមួយឆ្នំា ដែលការសម្រេចចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសមាជមួយនៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។ គួរបញ្ជាក់ថា វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆំាងនឹងកូរ៉េខាងជើងពីសំណាក់ សហរដ្ឋអាមេរិកកន្លងមកនេះ ក្នុងនោះរួមមាន៖ ការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋាភិ បាល ព្រមទំាងបុគ្គល និងអង្គភាពរបស់កូរ៉េខាងជើង ហើយថែមទំាងហាមឃាត់ ពលរដ្ឋអាមេរិករកស៊ីជាមួយជនជាតិកូរ៉េខាងជើង ក៏ដូចជាហាមឃាត់ការចរាចរណ៍ ទំនិញតាមនាវារបស់រដ្ឋកុម្មុយនីស្តមួយនេះផងដែរ ។មុនពេលចូលរួមកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១២ ខែមិថុនា ជាមួយមេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន នៅប្រទេសសង្ហិបុរី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំង បានអះអាងថា ការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ននឹងត្រូវបានរក្សាដដែល ហើយថា រូបលោកនឹងមិនប្រើពាក្យថា “សម្ពាធអតិបរមា” ដោយសំដៅលើប្រទេស កូរ៉េខាងជើងឡើយ ៕

  • ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារ 23-06-2018

  • មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកប្រកាសផ្អាកធ្វើសមយុទ្ធចំនួន២បន្ថែមទៀត ជាមួយកូរ៉េខាងត្បូង

    មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកប្រកាសផ្អាកធ្វើសមយុទ្ធចំនួន២បន្ថែមទៀត ជាមួយកូរ៉េខាងត្បូងមន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងផ្អាកការធ្វើសមយុទ្ធហ្វឹកហ្វឺនចំនួន២បន្ថែម ទៀត ដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល៣ខែខាងមុខនេះ ដែលវាជាផ្នែកមួយនៃ ការជម្រុញរបស់អាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ។ការព្រមព្រៀងផ្អាកសមយុទ្ធរវាងប្រទេសទំាងពីរ បានធ្វើឡើងដោយអនុវត្តន៍តាម កិច្ចប្រជុំជាន់ខ្ពស់មួយ ដែលមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ប្រធានអគ្គ សេនាធិការចម្រុះលោក ចូ ដាន់ហ្វ័ត និងទីប្រឹក្សាសន្តិសុខជាតិលោក ចន បូតុន នៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។បន្ថែមពីលើការផ្អាកការហ្វឹកហាត់ នៅក្រោមកម្មវិធីផ្លាស់ប្តូរកងទ័ពជើងទឹកកូរ៉េខាង ត្បូងនេះដែរ មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការផ្អាកការធ្វើសមយុទ្ធ យូឈី ហ្វ្រីឌម ហ្គាដឌាន ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះ នឹងមិនមានដែនកំណត់ ឡើយ ។ បើតាមសេចក្តីថ្លែងការណ៍ដដែលខាងលើ ការផ្អាកនេះ គឺពឹងផ្អែកលើឆន្ទៈ របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ក្នុងការបន្តការចរចាសន្តិភាពនៅក្នុងតំបន់ឧបទ្វីប កូរ៉េ ៕

  • មហាសន្និបាតអង្គការសហប្រជាជាតិទទូចអោយរ៉ុស្ស៊ី ដកកងទ័ពចេញពីប្រទេស ម៉ុលដូវ៉ា

    មហាសន្និបាតអង្គការសហប្រជាជាតិទទូចអោយរ៉ុស្ស៊ី ដកកងទ័ពចេញពីប្រទេស ម៉ុលដូវ៉ា បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចអនុម័តលើដំណោះ ស្រាយមួយ ដោយទាមទារអោយរ៉ុស្ស៊ី ដកកងទ័ព និងសព្វាវុធចេញ ពីប្រទេសម៉ុលដូវ៉ា ដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើត ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ខណៈ ការដកទ័ពនេះដែរ នឹងត្រូវលើកយកមកពិភាក្សាក្នុងមហាសន្និបាតយូអិនជាថ្មីទៀត នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ។កងកម្លាំងរដ្ឋាភិបាលរ៉ុស្ស៊ីបានបន្តស្ថិតនៅក្នុងតំបន់ផ្តាច់ខ្លួន ត្រាននីស្ទឺរ ដែលជា កន្លែងស្តុកអាវុធដ៏សំខាន់កាលពីសម័យអតីតសហភាពសូវៀត បើទោះបីជារ៉ុស្ស៊ី ធ្លាប់បានប្តេជ្ញាថា ខ្លួននឹងដកទ័ពចេញពីតំបន់ដែលត្រូវបានចាត់ទុក ជាដែនដីស្រប ច្បាប់របស់ម៉ុលដូវ៉ានេះតាំងតែពីឆ្នាំ១៩៩៩ក៏ដោយ ។ ដំណោះស្រាយខាងលើនេះ ត្រូវបានអនុម័តដោយសំឡេង៦៤ទល់នឹង១៥សំឡេង ជាមួយ៨៣ប្រទេសទៀតបានធ្វើអនុប្បវាទ ដែលនេះគឺជាការអំពាវនាវឲ្យរដ្ឋាភិបាល ក្រុងម៊ូស្គូ ធ្វើការដកកងទ័ព និងសព្វាវុធទាំងអស់ចេញពីតំបន់ផ្តាច់ខ្លួន ត្រាននីស្ទឺរ ប្រទេសម៉ុលដូវ៉ា ដោយគ្មានលក្ខខណ្ឌ និងគ្មានការពន្យារពេល ។ ហើយនៅក្នុងដំណោះស្រាយនេះទៀតសោត ក៏បានសង្កត់ធ្ងន់ផងដែរថា វត្តមានយោធា និងមូល ដ្ឋានទ័ពរបស់រ៉ុស្ស៊ីនៅក្នុងទឹកដីប្រទេសម៉ុលដូវ៉ា គឺជាទង្វើដែលរំលោភបំពានអធិប តេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ៕

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរការសម្ភោធអាគារបឋមសិក្សាថ្មីសម្រាប់ជាថ្នាលបណ្ដុះបណ្ដលដល់សិស្សានុសិស្ស ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរការសម្ភោធអាគារបឋមសិក្សាថ្មីសម្រាប់ជាថ្នាលបណ្ដុះបណ្ដលដល់សិស្សានុសិស្សខេត្តស្វាយរៀងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានសម្ដែងនូវការអបអរសាទរចំពោះការសម្ភោធជាផ្លូវការនូវអាគារបឋមសិក្សាសិក្សាថ្មីស្រឡាងដើម្បីបំរើអោយវិស័យអប់រំពិសេសជាថ្នាលបណ្ដុះបណ្តាលដ៍មានសារៈសំខាន់បំផុតសម្រាប់សិស្សានុសិស្សក្រេបយកចំណេះដឹង។លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងនូវការសាទរនិងគាំទ្របែបនេះខណៈពេលអញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីសម្ភោធជាផ្លូវការនូវអាគារបឋមសិក្សាហ៊ុន សែនមុខដារនៅស្ថិតនៅក្នុងភូមិក្រញូងឃុំមុខដារស្រុករមាសហែកខេត្តស្វាយរៀង ដែលជាគំនិតផ្តួចផ្តើមរបស់ លោកនាយឧត្តមសេនីយ៍សៅ សុខានិងសហការីព្រមទាំងសប្បុរសជននៅព្រឹកថ្ងៃសៅរ៍១១កើតខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៨។លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ។ តួរយ៉ាងដូចជាពេលនេះដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុករមាសហែកបញ្ជូនកូនចៅមកក្រេបយកចំណេះវិជ្ជាប្រកបដោយសុខដុមរមនាពិសេសក្រោមម្លប់នៃសុខសន្តិភាព។ ការកសាងសាលាបឋមសិក្សាថ្មីស្រឡាងនេះ ដែលមានមួយខ្នង៥បន្ទប់គឺជាការជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្សសម្រាប់ជាថ្នាលបណ្តុះបណ្តាលលើវិស័យអប់រំធនធានមនុស្សដែលជាកូនចៅរបស់ ប្រជាពលរដ្ឋស្រុករមាសហែកតែម្ដង។លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការអរគុណចំពោះលោកនាយឧត្តមសេនីយ៍សៅរ៍ សុខា និងសហការីដែលបានកសាងសមិទ្ធិផលខាងលើនេះដែលមានសារៈសំខាន់សម្រាប់ការរៀនរបស់សិស្សានុសិស្សគ្រប់ៗជំនាន់ដែលអស់ថវិកាជាង៥មុឺនដុល្លារ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៍បានសំណូមពរចំនុចសំខាន់ៗដូចជា១. ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សាស្ថេរភាពនយោបាយ ថែរក្សាការពារនូវសមិទ្ធិផលដែលបានពីកា រខិតខំរបស់រាជរដ្ឋភិបាល កម្ពុជា។២. ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី…

  • ឯកឧត្តម ឈួន ថាវរិន្ទ អំពាវនាវប្រជាពលរដ្ឋត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    (ខេត្តសៀមរាប) ៖ ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ បង្ហាញក្តីមោទនភាពថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ  ដែលមានសមត្ថភាពក្នុងការការពារ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ប្រទសជាតិឱ្យរីកចម្រើន ដូច្នេះសូមប្រជាពលរដ្ឋយើងត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឲ្យបានគ្រប់គ្នាដើម្បីឲ្យបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី ៦ និងអាណត្តបន្តបន្ទាប់ទៀត។    ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងស្រុកសូត្រនិគមន៍  និងជាអនុប្រធានចុះជួយឃុំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិ សំរោង ខេត្ត សៀមរាប បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជីក សមាជិការគណបក្សប្រជាជនកម្ពុជា ចំនួនជាង ៣០០ នាក់ នៅភូមិសំរោង ឃុំខ្នារពោធិ៍ ខេត្តសៀមរាប នាព្រឹកថ្ងៃ សៅរ៍ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨នេះ ។    ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ បានរម្លឹកជូនបងប្អូនប្រជាពលរដ្ឋ…

  • សហរដ្ឋអាមេរិកបញ្ជូនមន្រ្តីជាន់ខ្ពស់ទៅរ៉ុស្ស៊ី ដើម្បីពិភាក្សាអំពីការរៀបចំជំនួប រវាងមេដឹកនំាប្រទេសទំាងពីរ

    (វ៉ាស៊ីនតោន)៖ ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសម ភាគីរ៉ុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន អាចនឹងកើតមានឡើងឆាប់ៗខាងមុខនេះហើយ ក្រោយពេលសហរដ្ឋអាមេរិកនឹងបញ្ចូនមន្ត្រីជាន់ខ្ពស់មួយរូប ទៅកាន់ទីក្រុងម៊ូស្គូ ដើម្បីពិភាក្សាអំពីការរៀបជំនួបរវាងមេដឹកនំាប្រទេសទំាងពីរ ។ ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានលើកឡើងថា ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក  ចន បូតុន ត្រូវបានលោក ដូណាល់ ត្រាំ ប្រាប់ឲ្យត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងម៊ូស្គូនាសប្តាហ៍ក្រោយនេះ ដើម្បីបំពេញទស្សនៈកិច្ចរយៈ ពេល៣ ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមិថុនាខាងមុខ ក្នុងគោលបំណងត្រួសត្រាយផ្លូវទៅរកជំនួបកំពូលរវាងលោក ត្រាំ និងលោក ពួទីន ។ដោយឡែករដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ីលោក ស៊ឺហ្គៃ ឡារ៉ូវ បានគូសបញ្ជាក់ថា រ៉ុស្ស៊ី ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទាក់ទងជាមួយសហរដ្ឋអាមេរិក ហើយថា សម្រាប់ ជំនួបរវាងលោក ពូទីន និងលោក ត្រាំ អាចនឹងកើតមានឡើង ឬយ៉ាងណានោះ គឺ ត្រូវរង់ចាំលទ្ធផលនៃដំណើរទស្សនៈកិច្ចលោក បូតុន នៅទីក្រុងម៊ូស្គូ ជាមុនសិន ខណៈវាក៏នឹងក្លាយជាឱកាសផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទំាងពីរឡើងវិញផង ដែរ…