Category: ព័ត៌មាន

  • នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

    នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

     ភ្នំពេញ៖ លោកបណ្ឌិត Erik Solheim នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ (UNEP) នឹងមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ការបំពេញទស្សនៈកិច្ចនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Erik Solheim នឹងជួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកម្មវិធីបរិស្ថានសហប្រជាជាតិ។ ជាមួយគ្នានេះ លោក សាយ សំអាល់ និងលោកបណ្ឌិត Erik Solheim នឹងចូលរួមសន្និសីទសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននេះ នឹងរៀបចមឡើងវេលាម៉ោង១១៖០០នាទីនៅជាន់ផ្ទាល់ដី ទីស្តីការក្រសួងបរិស្ថាន៕

  • ស្ត្រីខ្មែរស៉ីឈ្នួលពពោះ៣៦នាក់ ក្មេង២នាក់ និងជនជាតិចិន និងខ្មែរ២នាក់ផ្សេងទៀត ដែលជាប់សង្ស័យសរុប៤០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនឃាត់ខ្លួន

    (ភ្នំពេញ)៖ មនុស្សចំនួន៤០នាក់ ក្នុងនោះស្ត្រីពោះធំ៣៦នាក់ ជាអ្នកស៊ីឈ្នួលពរពោះ និងក្មេង២នាក់ រួមជាមួយជនជាតិចិន និងខ្មែរ២នាក់ផ្សេងទៀត ដែលជាប់សង្ស័យ ត្រូវបានម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវលបឆ្មក់បង្ក្រាបឃាត់ខ្លួន ដោយដកហូតរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង នៅក្នុងវីឡាលេខ២ និងវីឡាលេខ៩អា ស្ថិតក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ ការស្រាវជ្រាវឈានដល់ការលបឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤០នាក់ របស់ម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ខាងលើនេះ មានកិច្ចសហការពីអាជ្ញាធរ សមត្ថកិច្ច អាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទោះបីយ៉ាងណា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន និងខ្មែរ២នាក់ ដែលជាប់សង្ស័យ និងក្មេង២នាក់ រួមជាមួយស្ត្រីពពោះស៉ីឈ្នួល៣៦នាក់ សរុប៤០នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕

  • និស្សិតត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត

    និស្សិតត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,២៣៣នាក់។ ពិធីប្រគល់សញ្ញាបត្រនេះបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតជ័យលាភីទទួលសញ្ញាបត្រនៅព្រឹកនេះមានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ គិតចាប់តាំងពីឆ្នាំ១៩៩៨មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីនានារបស់សាកលវិទ្យាភូមិន្ទភ្នំពេញសរុប ២២លើកហើយ។     ចាប់ពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនសរុប ៤៤,៥២៤នាក់ មាននារី ១៥, ៥៤៩នាក់។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ១៧,៩៣៥នាក់ មាននារី ៤,៩៩៧ នាក់។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ និសិ្សតកំពុងសិក្សាមានចំនួនសរុប ១៩,៥៩៩នាក់ មាននារី ៩,៥១៤នាក់។  ដើម្បីពង្រឹងគុណភាពអប់រំសកលវិទ្យាល័យបានធ្វើ សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យជាដៃគូចំនួន 17 និងកំពុងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនិងស្ថាប័នផ្សេងៗចំនួន 150 ទូទាំងពិភពលោកដើម្បីធ្វើការផ្លាស់ប្ដូរនិស្សិតនិងសាស្រ្តាចារ្យលើការងារសិក្សាការងារបង្រៀននិងការងារស្រាវជ្រាវស្របតាមតម្រូវការជាក់ស្ដែងនៃកម្មវិធីសិក្សានីមួយៗបន្ថែមពីនេះទៀតសកលវិទ្យាល័យក៏បានសហការជាមួយដៃគូជាតិនិងអន្តរជាតិដើម្បីកៀងគរជំនួយសម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យផងដែរ។  សម្តេចតេជោបានមានប្រសាសន៍ទៅកាន់និស្សិតជ័យលាភីក្នុងសំឡេងដើមយ៉ាងដូច្នេះថា÷… សម្តេចបានវាយតំលៃខ្ពស់និងបានចាត់ទុកថានេះជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្សរបស់យើងនិងបានចាត់ថាសាកលវិទ្យាល័យភ្នំភូមិន្ទភ្នំពេញនៅតែជាសាកលវិទ្យាល័យដែលមានសមត្ថភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ប។ បន្ថែមពីនោះវិស័យឯកជនក៏បានបន្តការខិតខំរបស់ខ្លួននៅក្នុងគ្រប់កំណែទម្រង់នានារបស់ក្រសួងអប់រំយុវជននិងកីឡា។ សម្ដេចពិតជាមានមោទនភាពដែលយើងបានខិតខំរួមគ្នាដើម្បីបើកសាកលយាល័យនេះឡើងវិញពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ហើយនៅដំណាក់កាលចុងក្រោយនេះសកលវិទ្យាល័យមិនបានធ្វើឲ្យយើងលំបាកទេក្នុងដំណើរការរបស់ខ្លួនដោយបានយកសាកលវិទ្យាល័យចិញ្ចឹមសកលវិទ្យាល័យតាមរយៈការផ្ដល់ឱកាសឱ្យសាកលវិទ្យាល័យសម្រាប់ផ្ដល់អាហារូបករណ៍របស់រដ្ឋផងនិងសម្រាប់ការបង់ថ្លៃផងគឺមិនគ្រាន់តែបានលើកកម្ពស់ជីវភាពសាស្ត្រាចារ្យបុគ្គលិកបម្រើការនៅទីនោះទេនិងលើពីនេះសាកលវិទ្យាល៏យក៏បានកសាងអគារនានាបន្ថែមទៀតផងដែរ។  ទោះជាយ៉ាងណាក៏ដោយសម្តេចជាថ្មីម្តងទៀតបានថ្លែងអំណរគុណដល់ការចូលរួមពីវិស័យឯកជនព្រោះថាប្រសិនបើគ្មានវិស័យឯកជនចូលរួមទេសាកលវិទ្យាល័យនេះច្បាស់ជាមានការលំបាកដោយការទ្រទ្រង់ពីថវិកាជាតិហើយសម្ដេចបានប្រៀបធៀបថានៅលើពិភពលោកនេះមានមិនច្រើនទេនៅសេះសល់ដែលរដ្ឋគ្រប់គ្រងទាំងស្រុងនូវការចិញ្ចឹមសាលានោះ។ពិតហើយនៅក្នុងប្រទេសរបស់យើងវិទ្យាស្ថានជាតិគ្រប់គ្រងត្រូវបានផ្ដល់ថវិកាជាតិទាំងស្រុងដែលមិនអាចឲ្យឯកជនទេព្រោះនេះជាកន្លែងបណ្តុះបណ្តាលគ្រូ។  សម្ដេចតេជោក៏បានលើកទឹកចិត្តដល់ធនាគារទាំងឡាយដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតមានលទ្ធភាពខ្ចីប្រាក់ដើម្បីធ្វើការរៀនសូត្របន្តហើយជាមួយនោះសកលវិទ្យាល័យក៏ដូចគ្នាដែរដើម្បីពិនិត្យមើលថាតើសាកលវិទ្យាល័យនឹងមានលទ្ធភាពយ៉ាងណាដើម្បីឲ្យនិស្សិតបានខ្ចីលុយដើម្បីរៀនបន្តសម្រាប់និស្សិតរៀនបង់ថ្លៃបង់ថ្លៃ។  សម្ដេចក៏បានជំរុញដល់និស្សិតជ័យលាភីបន្តការសិក្សាប្រឹងប្រែងបន្ថែមទៀតដោយគ្រាន់តែយើងមានសញ្ញាបត្រប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេយើងត្រូវតែបន្តទៀតហើយថាគ្មានការចេះដឹងណាមួយដែលនៅទ្រឹងមួយកន្លែងនោះទេ ។    សម្តេចតេជោក៏បានអំពាវនាវដល់សកលវិទ្យាល័យទាំងអស់ធ្វើយ៉ាងណាផ្ដល់ឱកាសឲ្យនិស្សិតដែលបានចុះឈ្មោះបោះឆ្នោតបានឈប់រយៈពេល៣ថ្ងៃដើម្បីទៅបោះឆ្នោតថ្ងៃ២៩កក្តដាខាងមុខ។ទាក់ទងការបោះឆ្នោតសម្តេចតេជោ  បានប្រាប់ទៅនិស្សតថា វាអស់សំណើចណាស់ ដែលគណបក្សរហូតដល់ទៅ២០ចូលរួមប្រកួតប្រជែងបែរជាពួកបរទេសមួយក្រុមគេចោទថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យទៅវិញ។…

  • ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ 21 មិថុនា 2018

  • គណៈប្រតិភូកូរ៉េខាងត្បូងធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាជួប ជុំសាច់ញាតិនាពេលខាងមុខ

    កូរ៉េខាងត្បូង៖ គណៈប្រតិភូកូរ៉េខាងត្បូងបានចាកចេញពីទីក្រុងសេអ៊ូល ទៅជួប ជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាជួបជុំសាច់ញាតិនាពេលខាងមុខនេះ សម្រាប់គ្រួសារដែលបានបែកគ្នាកាលពីអំឡុងសម័យសង្រ្គាមកូរ៉េ ដែលបានបញ្ចប់ ទៅជាមួយបទឈប់បាញ់ ដោយមិនមានសន្ធិសញ្ញាសន្តិភាពនោះទេ ។ ក្រសួងបង្រួបបង្រួមកូរ៉េបានបញ្ជាក់ថា ក្រុមមន្រ្តីមកពីប្រទេសបងប្អូនកូរ៉េទាំង២នឹង ជួបគ្នានៅឯរមនីយដ្ឋានភ្នំ គុមហ្គាង ស្ថិតនៅភាគខាងជើងព្រំដែននៅក្នុងថ្ងៃ សុក្រ នេះ ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានផ្តល់បញ្ជីឈ្មោះគណៈប្រតិភូរបស់ពួកគេនៅ ឡើយទេ ។ ពលរដ្ឋកូរ៉េខាងត្បូងជិត ១៣២.១០០ នាក់ដែលកំពុងស្វែករកសមាជិកគ្រួសាររបស់ ពួកគេនៅកូរ៉េខាងជើង បានចុះបញ្ជីជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ហើយបើតាម ទិន្នន័យពីក្រសួងបង្រួបបង្រួមកូរ៉េនោះ ពលរដ្ឋប្រហែល៥៦.៨០០នាក់នៅរស់ ដោយភាគច្រើននៃពួកគេមានវ័យ៧០ឆ្នាំ ឬក៏លើសពីនេះ ។សូមរំលឹកឡើងវិញថា មេដឹកនាំកូរ៉េជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីខាង ត្បូងលោក មូន ជែអ៊ីន  បានរៀបចំជំនួបកំពូលដ៏កម្រមួយកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ ហើយភាគីទាំង២បានព្រមព្រៀងលើកកម្ពស់ការផ្សះផ្សាជាតិ ដែល រួមបញ្ចូលទាំងការបើកទូលាយបញ្ហាយោធា និងការជួបជុំសាច់ញាតិសម្រាប់ គ្រួសារបែកគ្នានៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ គឺជាថ្ងៃដែលកូរ៉េបានអបអរសាទរ ឯករាជ្យរបស់ពួកគេពីអាណានិគមនិយមជប៉ុន ៕

  • សហភាពអឺរ៉ុបប្រកាសដំឡើងពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតប នឹងការតម្លើងពន្ធរបស់មហាអំណាចមួយនេះ

    សហភាពអឺរ៉ុប៖ សង្រ្គាមពាណិជ្ជកម្មដែលបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែរីករាលដាលធំឡើង ខណៈសហភាពអឺរ៉ុបបានប្រកាស ពីវិធានការសងសឹក ដោយដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក មាន តម្លៃរាប់ពាន់លានអឺរូ ។ ហើយក្រៅពីសហភាពអឺរ៉ុបនោះ ប្រទេសឥណ្ឌាក៏បានប្រកាសផងដែរថា នឹងតម្លើង ពន្ធនាំចូលលើផលិតផល២៩មុខពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានផលិតផលកសិ កម្ម និងដែកថែបជាដើម ដើម្បីសងសឹកនឹងការតម្លើងពន្ធ២៥ភាគរយលើដែកថែប និង១០ភាគរយលើអាលុយមីញ៉ូមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ បើតាមវិធានការរបស់សហភាពអឺរ៉ុបនោះ កតាព្វកិច្ចដំឡើងពន្ធ២.៨ពាន់លានអឺរ៉ូ នឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃសុក្រនេះតែម្តង ហើយការដំឡើងពន្ធនេះដែរ គឺ មានគោលដៅលើស្រាវីស្គី ម៉ូតូ និងទឹកក្រូចស្រស់ជាដើម ខណៈប្រធានគណៈកម្ម ការអឺរ៉ុប លោក ហ្សង់ ក្លូដ ចាំងខឺ បានសង្កត់ធ្ងន់ថា ការតម្លើងពន្ធរបស់សហរដ្ឋអា មេរិកប្រឆាំងនឹងសហភាពអឺរ៉ុប គឺប្រឆាំងនឹងភាពត្រឹមត្រូវ និងប្រវត្តិសាស្ត្រ ៕

  • អ្នកនំាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា លោក ម៉ៃ ប៉ុមប៉េអូ នឹងជួបពិភាក្សាជាមួយមន្រ្តីកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសអាមេ រិកលោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង នាពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ស្ថិតក្នុងគោលបំនងព្យាយាមសម្រេចឱ្យ បានកិច្ចព្រមព្រៀងនៃជំនួបកំពូលរវាងសហរដ្ឋអាមេរិក-កូរ៉េខាងជើង នៅប្រទេស សង្ហិបុរី ។អ្នកនំាពាក្យក្រសួងបរទេសអាមេរិកលោកស្រី ហីតធើ ណឺត បានបញ្ជាក់ប្រាប់អ្នក យកព័ត៌មានថា ភាគីទំាងពីរធ្លាប់បានជជែកពិភាក្សាគ្នារួចមកហើយ ចាប់តំាងពីថ្ងៃ ទី១២ ខែមិថុនាកន្លងទៅនេះ នៅប្រទេសសង្ហិបុរី ។ អ្នកនំាពាក្យក្រសួងបរទេសអាមេរិកបានសង្តក់ធ្ងន់ថា សម្រាប់ពេលវេលា និង ទីកន្លែងជាក់លាក់នៃជំនួបរវាងប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ជាមួយ ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបាននឹងកំពុងស្ថិតក្រោមការពិចារណានៅឡើយ ៕  

  • សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត នៅទីស្តីការក្រសួងបរិស្ថាន

    ទីស្តីការក្រសួងបរិស្ថាន ថ្ងៃសុក្រ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត និងបើកវគ្គបំប៉ននៅរាជធានី ភ្នំពេញ ដល់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ខាងមុខ នេះ ដោយមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី ភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីបណ្តាមន្ទីរអប់រំ លោកគ្រូ-អ្នកគ្រូ ទាំង២៥ រាជធានី-ខេត្ត ចំនួន៣៤វិទ្យាល័យ ចំនួន៣៦០នាក់ ដើម្បីបំពាក់បំប៉នចំណេះដឹង ក៏ដូច ជារំលឹកបន្ថែមដល់សិស្សថ្នាក់ទី១២ ទទួលបានលទ្ធផលល្អសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជារាជធានី ថ្លែងអំណរគុណ ដល់ក្រសួងអប់រំយុវជន និងកីឡា…

  • ប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ទទួលបានផ្លូវបេតុងថ្មីមួយខ្សែទៀត ពីរដ្ឋបាលខណ្ឌដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃ

    ភ្នំពេញ ៖ អនុវត្តតាមយុទ្ឋសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងការប្រែក្លាយ និងអភិវឌ្ឍគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ទូទាំង១២ខណ្ឌបាននឹងកំពុងប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងនោះខណ្ឌដង្កោដែលសម្បូរទៅដោយផ្លូវដី ភក់ជ្រាំនោះ បានវិវឌ្ឍជាផ្លូវបេតុងស្ទើរគ្រប់ទីកន្លែងទូទាំង១៣សង្កាត់ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវដីមួយខ្សែទៀតនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវបានលោកនុត ពុធដារ៉ា អភិបាលខណ្ឌ អមដំណើរដោយមន្រ្តីរាជការជាច្រើននាក់ទៀត បានធ្វើពិធីបើកការដ្ឋានជាផ្លូវការស្ថាបនាជាផ្លូវបេតុង ដើម្បីជួយសម្រួលបន្ថែមក្នុងការធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។   លោកនុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានខណ្ឌដង្កោ បានប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័សក្នុងចំណោមខណ្ឌទាំង១២ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ការស្ថាបនាផ្លូវ និងប្រព័ន្ឋលូ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ទាំងនេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាមួយកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរ ។   បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត…

  • ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកឆែប បានអំពាវនាវឲ្យប្រជាពលរដ្ឋចេះរួបរួមគ្នា ដើម្បីជម្រុញការអភិវឌ្ឍជាតិ ឲ្យកាន់តែមានភាពរីកចំរើនទ្វេរឡើង!

    ខេត្តព្រះវិហារ៖ សេចក្តីអំពាវនាវ របស់ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា នាគ្រានោះ គឺបានធ្វើឡើងកាលពីថ្ងៃទី២១មិថុនាម្សិលមិញ ក្នុងពិធីប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកថ្មី បក្សប្រជាជនកម្ពុជា ជិត១០០នាក់ នៅក្នុងឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ពិធីបញ្ចូលសមាជិកថ្មី បក្សប្រជាជននោះ ក៏មានការចូលរួមពីប្រធាន អនុប្រធានគណបក្សស្រុក បក្សឃុំ និងក្រុមការងារចុះជួយស្រុកឆែប ជាច្រើនរូបនោះថែមទៀត។  ប្រជាពលរដ្ឋនៅក្នុងឃុំម្លូរព្រៃ១ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ ក្នុងជីវភាពនយោ បាយ ជាមួយបក្សជាជនកម្ពុជា នៅគ្រានោះ គឺមានចំនួន៩៧នាក់ ក្នុងនោះស្ត្រី៤៧នាក់។ សមាជិកថ្មីបក្សទាំង៩៧នាក់នេះ នៅរយះកាលកន្លងមក គេបានដឹងថា គឺជាពលរដ្ឋស្អាតស្អំ មិនដែលបានបំរើឲ្យនិន្នាការនយោបាយបក្សណានោះទេ ហើយដើម្បីបញ្ចប់នូវភាពមន្ទិល ពួកគាត់បានសំរេចចិត្ត សុំចូលមករួមរស់ជាមួយបក្សប្រជាជន ដែលជាបក្សបានរំដោះ និងដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ និងទទួលបានសុខសន្តិភាព។ ហើយសន្តិភាពពិប្រាកដនៅកម្ពុជា ទើបតែកើតមានជាង៣៨ឆ្នាំមកនេះទេ ក្រោយបញ្ចប់សង្គ្រាមស៊ីវិល នាចុងឆ្នាំ១៩៩៨ នោះមក។   ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា…