-
កម្លាំងបរិស្ថានខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសឈើអារជាង៥ម៉ែត្រគូប និងឈើហ៊ុបរាប់សិបកំណាត់ នៅក្នុងព្រៃឡង់ដែលជាដែនព្រៃការពារដោយរាជរដ្ឋាភិបាល!
ខេត្តកំពង់ធំ៖ ដើមឈើហ៊ុបតូចធំគ្រប់ប្រភេទមានរាប់សិបកំណាត់ និងឈើអាររាប់ពាន់ចម្រៀក ត្រូវបានកម្លាំងសមត្ថកិច្ចបរិស្ថានខេត្តកំពង់ធំ បើកប្រតិបត្តិការបង្ក្រាបនាច្រើនថ្ងៃនៅក្នុងសប្តាហ៍នេះ នៅក្រោយពីឈ្មួញបានធ្វើសកម្មភាពកាប់ផ្តួល អារពុះ និងច្រៀកនៅក្នុងព្រៃឡង់ ដើម្បីដឹកជញ្ជូនយកទៅលក់យ៉ាងគឃ្លើន ផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។ ប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសឈើនៅក្នុងព្រៃឡង់នោះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦មិនថុនា រហូតដល់ថ្ងៃទី១៩មិថុនា២០១៨ ហើយនៅថ្ងៃទី២០ និង២១មិថុនាម្សិលមិញ កម្លាំងបរិស្ថានខេត្តកំពង់ធំ បាននិងកំពុងរកមធ្យោបាយ ដើម្បីដឹកឈើទាំងនោះយកមករក្សាទុក។ ដើមឈើធំៗដែលរងការកាប់ផ្តួល ដើម្បីអារពុះ និងច្រៀកដឹកធ្វើជំនួញនោះ គឺនៅក្នុងព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យឲ្យដឹងថា នៅពេលដែលក្រុមមន្ត្រីបរិស្ថានខេត្ត បានចុះដល់កន្លែងឈ្មួញប្រព្រឹត្តបទល្មើសនោះ ពួកគេបានឃើញក្រុមឈ្មួញធ្វើសកម្មភាពសង់ជាជំរុំសំរាប់ធ្វើជម្រក ដោយមានការបោះតង់ជាជួរ ធ្វើកន្លែងដេក និងចំណិនអាហារនោះផងដែរ។ សមត្ថកិច្ចបន្តថា ក្រោយពីរកឃើញកន្លែងបោះតង់ស្នាក់នៅកាប់ឈើនោះហើយ កម្លាំងសមត្ថកិច្ចបរិស្ថាន បានបន្តរុករកក្នុងព្រៃ ហើយបានប្រទះឃើញដើមឈើតូចធំជាច្រើនប្រភេទ ត្រូវបានជនល្មើសកាប់ផ្តួលថ្មីៗ អារពុះ និងច្រៀក ដើម្បីដឹកជញ្ជូនយកទៅលក់ នៅខាងក្រៅរង្វង់ដែនដីខេត្តកំពង់ធំ។ លោកថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃឡង់នាច្រើនថ្ងៃក្នុងសប្តាហ៍នេះ សមត្ថកិច្ចបានរុះរោងស្នាក់នៅ ដែលជនល្មើសសង់ដេកកាប់ឈើបានជាច្រើនរោង ហើយបានធ្វើការរឹបអូសឈើអាររួចបានប្រមាណ៥ម៉ែត្រគូប និងឈើមូលជាច្រើនប្រភេទ…
-
ក្រុមហ៊ុនចិនមួយ ស្វែងរកឱកាសវិនិយោគលើវិស័យគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
ប្រតិភូក្រុមហ៊ុន China Railway 19th Bureau Group របស់ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យគមនាមន៍ ជាពិសេសផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។ គម្រោងខាងលើត្រូវបានបង្ហើបនៅក្នុង ជំនួបពិភាក្សារវាង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ ជាមួយ នាយកចាត់ចែងក្រុនៅរសៀលថ្ងៃទី២១មិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ លោក គ័ង ជានកាង បានជម្រាបជូន លោករដ្ឋមន្ត្រី អំពីសាវតាក្រុមហ៊ុន China Railway 19th Bureau Group ដែលមានឯកទេសផ្នែកវិស័យវិស្វកម្ម និងសំណង់ខ្នាតធំ ហើយបច្ចុប្ប ន្នក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការសាងសង់ផ្លូវដែក និងសំណង់ធារាសាស្ត្រ នៅតាមប្រទេស ក្នុងទ្វីបអាហ្វ្រិក និងអាស៊ាន។ លោក គ័ង ជានកាង បានបន្តទៀតថា កម្ពុជាគឺជាទីផ្សារ សំខាន់មួយ ហើយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសាងសង់ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។…
-
ស្តេចអុកអង្គរសង្គ្រាន ឆ្នាំ២០១៨ និងជើងឯកចាស់ឆ្នាំ២០១៧ ធ្លាក់ពីការប្រកួតកីឡាអុកជ្រើសរើសជើងឯក ឆ្នាំ២០១៩
-
សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ជម្រុញឲ្យប្រជាពលរដ្ឋ ចូលរួម ការពារសមិទ្ធផលនានា និងគោលនយោបាយរបស់បក្ស
(ខេត្តកណ្តាល) ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជម្រុញឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាល ជាពិសេស ឃុំតាឯកទាំងអស់ រួមជាមួយសមាជិកសមាជិកាបក្សស្រុក-ឃុំ ចូលរួមការពារសមិទ្ធផលនានា និងត្រូវការពារ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈនៃការបោះឆ្នោត ។ ឯកឧត្តមបានថ្លែងលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអាជីវករ កសិករ និងសមាជិកសមាជិការបក្សឃុំ ក្នុងឃុំតាឯក និឃុំស្វាយរមៀតស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តមបន្តថា ក្រោយថ្ងៃរំដោះ៧មករា គណបក្សប្រជាជនកម្ពុជា តស៊ូអភិវឌ្ឍន៍យ៉ាងលំបាកលំបិន ឆ្លងកាត់គ្រប់ឧបសគ្គ រហូតមក ដល់ពេលនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យសង្គមផ្លាស់ប្តូរ និងមានសមិទ្ធផលជាច្រើនបានកើតឡើងក្រោមការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលសមិទ្ធផលទាំងអស់នោះ គឺទាមទារឲ្យ ប្រជាពលរដ្ឋ ចូលរួមការពារទាំងអស់គ្នា ដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជា មិនថានៅតាមខេត្ត-ក្រុង ឬនៅតាមមូលដ្ឋាននោះឡើយ ។ ឯកឧត្តម បានសង្កត់ធ្ងរថា ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍ឥតឈប់ឈរនោះ ប្រជាពលរដ្ឋនិងសមាជិកសមា ជិការរបស់បក្សទាំងអស់…
-
ប្រធានាធិបតីកូរ៉េខាងត្បូងស្នើអោយមានការបញ្ជូនឧស្ម័នរ៉ុស្ស៊ីតាមបំពង់បង្ហូរប្រេងទៅកូរ៉េទាំងពីរ និងជប៉ុន

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឡើងថា បំពង់បង្ហូរប្រេងថ្មី អាចត្រូវបានគេដាក់ ដើម្បីនាំឧស្ម័នរ៉ុស្ស៊ីកាត់តាមកូរ៉េខាងជើងមកកូរ៉េខាងត្បូង ហើយបន្តទៅប្រទេសជប៉ុន បន្ទាប់ពីទំនាក់ទំនងការទូតមានភាពល្អប្រសើរឡើងជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ។បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយដូចនេះ ទៅ កាន់អ្នកសារព័ត៌មានរ៉ុស្ស៊ី មុនពេលធ្វើដំណើរបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃទៅ កាន់ទីក្រុងម៊ូស្គូ ប្រទេសរ៉ុស្ស៊ី នៅក្នុងថ្ងៃ ព្រហស្បតិ៍ត នេះ ។ទន្ទឹមគ្នានោះដែរ លោក មូន ជែអ៊ីន បានបន្ថែមទៀតថា ការស្តារផ្លូវដែកអន្តរកូរ៉េឡើងវិញ និងភ្ជាប់វាទៅកាន់ផ្លូវដែកឆ្លងកាត់ស៊ីបេរី នឹងអាចធ្វើអោយមានការដឹក ជញ្ជូនតាមផ្លូវគោកពីប្រទេសកូរ៉េខាងត្បូង ដែលពឹងផ្អែកលើពាណិជ្ជកម្មនេះ ទៅអឺរ៉ុបផងដែរ ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ថា ប្រការនេះនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងដល់ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាង ជើង ព្រមទាំងរ៉ុស្ស៊ីផងដែរ ។សូមរំលឹកថា រ៉ុស្ស៊ី-កូរ៉េខាងត្បូងបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៨ ដើម្បីដាក់បំពង់បង្ហូរឧស្ម័នឆ្លងកាត់កូរ៉េខាងជើង ដើម្បីនាំឧស្ម័នធម្មជាតិរបស់រ៉ុស្ស៊ីទៅកូរ៉េខាងត្បូង ប៉ុន្តែគម្រោងនេះ បានបរាជ័យដោយសារតែភាពតានតឹងអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕
-
លោក ដូណាល់ ត្រាំ និយាយថា កូរ៉េខាងជើងនឹងកម្ទេចទីតំាងធ្វើតេស្តម៉ាស៊ីន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដ៏ធំ ស្ថិតនៅភាគខាងលិចប្រទេសខ្លួន
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មេ ដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្តេជ្ញាថា នឹងកម្ទេចចោលនូវកន្លែងធ្វើ តេស្តម៉ាស៊ីនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាទីតាំងដ៏ធំមួយស្ថិតនៅភាគ ខាងលិចប្រទេស ។ សូមរំលឹកថា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនា លោក ដូណាល់ ត្រាំ បាននិយាយថា លោក គីម បានសន្យាបិទទីតាំងធ្វើតេស្ដមីស៊ីលដ៏ធំមួយរបស់ខ្លួន ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ឈ្មោះទីតាំងធ្វើតេស្ដមីស៊ីលនេះឡើយ ។ បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអាមេរិក កូរ៉េខាងជើងមានរោងចក្រផលិតគ្រឿង បរិក្ខាពាក់ព័ន្ធនឹងគ្រាប់មីស៊ីល-នុយក្លេអ៊ែររហូតដល់ទៅ៣.០០០កន្លែង ដូច្នេះវាពិត ជាពិបាកណាស់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរអោយបានលឿន តាមការចង់បាន របស់សហរដ្ឋអាមេរិក ដោយសារតែការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងនឹងត្រូវប្រើពេលវេលាយូរ ព្រមទាំងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ៕
-
មេដឹកនំាសហរដ្ឋអាមេរិកសម្រេចលុបចោលគោលនយោបាយអន្តោប្រវេសន៍ ក្រោយទទួលរងការរិះគន់ខ្លំាំងពីអន្តរជាតិ
សហរដ្ឋអាមេរិក៖ បន្ទាប់ពីមានការរិះគន់ជាច្រើនទៅលើគោលនយោបាយ ក្នុងការ បំបែកបំបាក់ក្រុមគ្រួសាររបស់ជនអន្តោប្រវេសន៍ម៉ិចស៊ីកូ កាលពីថ្ងៃ ពុធ ម្សិលមិញ នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលុប ចោលគោលនយោបាយនេះចេញវិញ ដើម្បីអោយពួកគេរស់នៅជួបជុំគ្នា ។ការផ្លាស់ប្តូរឡើងវិញរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយមានការប្រឈ មមុខ និងការដាក់សម្ពាធជាច្រើនពីបណ្តាអ្នកនយោបាយ ព្រមទំាងក្រុមមេដឹកនាំ សាសនា និងពិភពលោកផងដែរ ដើម្បីអោយបញ្ឈប់នូវការបំបែកបំបាក់ ដែលបង្ក អោយមានភាពទុក្ខសោករបស់កុមារ ដែលនឹងត្រូវគេនាំយកទៅដាក់នៅតាម មណ្ឌលនានា ដោយព្រាត់ប្រាស់ចេញពីឪពុកម្តាយរបស់ពួកគេ ។សូមរំលឹកថា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបំបែកបំបាក់ក្រុមគ្រួសារនៃជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ពិសេសបំបែកកុមារ ចេញពីឪពុកម្តាយរបស់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ មានមជ្ឈមដ្ឋានជាច្រើន បានរិះគន់នឹងការសម្រេចមួយនេះ ពិសេសក៏មានការលើកឡើងអំពីក្តីកង្វល់របស់ ភរិយារបស់លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដែលគាត់បានថ្លែងថា ស្អប់ការបំបែក បំបាក់ និងធ្វើអោយគ្រួសារឃ្លាតឆ្ងាយពីគ្នា ពិសេសកុមារដែលត្រូវបែកចេញពី ឪពុកម្តាយរបស់ពួកគេ ៕
-
មេដឹកនំាសហរដ្ឋអាមេរិកសម្រេចលុបចោលគោលនយោបាយអន្តោប្រវេសន៍ ក្រោយទទួលរងការរិះគន់ខ្លំាំងពីអន្តរជាតិ
សហរដ្ឋអាមេរិក៖ បន្ទាប់ពីមានការរិះគន់ជាច្រើនទៅលើគោលនយោបាយ ក្នុងការ បំបែកបំបាក់ក្រុមគ្រួសាររបស់ជនអន្តោប្រវេសន៍ម៉ិចស៊ីកូ កាលពីថ្ងៃ ពុធ ម្សិលមិញ នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលុប ចោលគោលនយោបាយនេះចេញវិញ ដើម្បីអោយពួកគេរស់នៅជួបជុំគ្នា ។ការផ្លាស់ប្តូរឡើងវិញរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយមានការប្រឈ មមុខ និងការដាក់សម្ពាធជាច្រើនពីបណ្តាអ្នកនយោបាយ ព្រមទំាងក្រុមមេដឹកនាំ សាសនា និងពិភពលោកផងដែរ ដើម្បីអោយបញ្ឈប់នូវការបំបែកបំបាក់ ដែលបង្ក អោយមានភាពទុក្ខសោករបស់កុមារ ដែលនឹងត្រូវគេនាំយកទៅដាក់នៅតាម មណ្ឌលនានា ដោយព្រាត់ប្រាស់ចេញពីឪពុកម្តាយរបស់ពួកគេ ។សូមរំលឹកថា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបំបែកបំបាក់ក្រុមគ្រួសារនៃជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ពិសេសបំបែកកុមារ ចេញពីឪពុកម្តាយរបស់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ មានមជ្ឈមដ្ឋានជាច្រើន បានរិះគន់នឹងការសម្រេចមួយនេះ ពិសេសក៏មានការលើកឡើងអំពីក្តីកង្វល់របស់ ភរិយារបស់លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដែលគាត់បានថ្លែងថា ស្អប់ការបំបែក បំបាក់ និងធ្វើអោយគ្រួសារឃ្លាតឆ្ងាយពីគ្នា ពិសេសកុមារដែលត្រូវបែកចេញពី ឪពុកម្តាយរបស់ពួកគេ ៕
-
ការកសាងសន្តិភាពនៅតំបន់ព្រំដែនព្រះវិហារ កម្ពុជា ថៃ
-
ក្រុមការងារសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បន្តផ្សព្វផ្សាយ និងអប់រំការយល់ដឹង អំពីសុវត្តិភាពចំណីអាហារ ដល់សាលាអនុវិទ្យាល័យ និងបឋមសិក្សាម្យុំខាងត្បូង ខណៈដែលយុទ្ធនាការនេះ និងបន្តធ្វើឡើង ទូទាំងខេត្ត
(កំពង់ស្ពឺ)៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពានិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានចុះទៅដល់សាលាអនុវិទ្យាល័យ និងបឋមសិក្សារម្យុំខាងត្បូង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុង្បារមន ខេត្តកំពង់ស្ពឺ ដើម្បីអប់រំដល់ប្អូនៗ សិស្សានុសិស្ស ឲ្យបានស្វែងយល់សុខភាពចំណីអាហារ ដើម្បីសុខភាពមុន និងជ្រើសរើសផលិតផលម្ហូបអាហារ ណាមួយយកមកបរិភោគ ។ មន្ត្រីកាំកុងត្រូលដែល បានចុះដល់សាលាបានលើឡើងថា ដើម្បីថែរក្សាបានសុខភាព និងអនា ម័យ រួមទាំងគុណភាព យើងស្វែងយល់ឲ្យបានត្រឹមត្រូវផលិតផលអំពីសម្ភារមានគុណ ត្រូវមានឈ្មោះអាស្រ័យដ្ឋាន អ្នកទទួលខុសត្រូវលើផលិតផល ប្រភព មានថ្ងៃផុតកំណត់ រួមទាំងសញ្ញាសុវត្តិភាព ឬសញ្ញាស្តង់ដា ។ល។ ចំពោះចំណីអាហារគ្មានអនាម័យ ឬគ្រឿងកំប៉ុងដែលមានបញ្ហាគុណភាព ដូចជា ច្រេះស៊ី ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ក្លែងបន្លំគុណភាពគ្រោះថ្នាក់ ។ ក្រុមការងារក៏បានណែនាំដល់សិស្សានុសិស្សបន្ថែមទៀតថា ត្រូវប្រុងប្រយ័ត្នចំពោះផលិតផលផ្សំ ដោយសារជាតិគីមីធ្វើឲ្យប៉ះពាល់សុខភាព ដោយក្នុងនោះ ជាតិគីមីហាមឃាត់ធ្វើឲ្យមានពណ៌ស ស្រស់ ជាតិគីមីធ្វើឲ្យស្វិត ស្រស់ឆើត ទាក់ភ្នែក សារជាតិគីមីធ្វើឲ្យសាច់ស្រស់ ទុកបានយូរ អំបិលគ្មានជាតិអ៊ីយ៉ូត។ល។ កត្តាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាទូទៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ទាមទាឲ្យមានការអប់រំផ្សាយដើម្បី…