-
គ្រួសារអតីតយុទ្ធជនពលី នៅភូមិកូនក្អែកបានទទួលខ្នងផ្ទះទី៧៩ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

កំពង់ធំ ៖ នេះជាខ្នងផ្ទះលើកទី៧៩ ចំពោះខេត្តកំពង់ធំ ដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសហការគ្នា ជាមួយនឹងសមាគមស្រុក ក្រុង រួមគ្នាសាងសង់ជូនដល់អតីតយុទ្ធជន ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ ជាក់ស្តែងខ្នងផ្ទះទី៧៩ បានប្រគល់ជូន អ្នកស្រី ស៊ិន នួន អាយុ ៥៨ ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ សេន សំអាត អតីតយោធា ក្នុងអង្គភាពយោធា ស្រុកប្រាសាទសំបូរ នៃយោធាខេត្តកំពង់ធំ បានទទួលមរណភាព នៅឆ្នាំ២០០៣ នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អ្នកស្រី ស៊ិន នួន មានកូនចំនួន ០២ នាក់ ( មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ) ។ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខ្នងផ្ទះលើកទី៧៩នេះ មានទំហំ ៤មx៦ម…
-
សម្ដេចតេជោ ហ៊ុន សែនផ្តល់ស្លាកឈ្មោះកម្មាភិបាល យុទ្ធជនដែលពលីក្នុងសមរភូមិនាសម័យសង្គ្រាម
កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា២០៨០ ដុល្លាសម្រាប់ ការធ្វើស្លាកឈ្មោះសម្រាប់បិទ១០៤ផ្នូរ កម្មាភិបាល យុទ្ធជនដែលពលីក្នុងសមរភូមិនាសម័យសង្គ្រាម តាមរយៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅវិមានរំលឹកគុណយុទ្ធជនពលី នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅពិនិត្យការរៀបចំបិតភ្ជាប់ស្លាកឈ្មោះកម្មាភិបាល យុទ្ធជន ទៅតាមផ្នូរនីមួយៗ ដែលបានពលីជីវិតក្នុងសមរភូមិនាសម័យសង្គ្រាម ចំនួន ១០៤ ស្លាកទៀត នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ស្លាកឈ្មោះ ដែលបានបិទភ្ជាប់និងផ្នូរនេះ គឺត្រូវបានបិទភ្ជាប់ ក្នុងថ្ងៃនេះ ចំនួន១០៤ ស្លាក បន្ថែមលើស្លាកឈ្មោះចាស់ ដែលត្រូវបានចំណាយថវិកា អស់ទឹកប្រាក់ចំនួន២,០៨០ $ ការជម្រុញឲ្យមានការចាត់ចែង ធ្វើស្លាកឈ្មោះនេះ គឺក្នុងពេលដែលឯកឧត្តម…
-
សម្តេចតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុក សាមគ្គីមានជ័យអោយដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

កំពងឆ្នាំងៈ សម្តេច ចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសាមគ្គីមានជ័យត្រូវមានតម្លាភាពការផ្តល់សេវាសាធារណៈ និងដោះស្រាយតាមសំណូមពរចាំបាច់ជាពិសេសសំណូមពរតម្រូវការអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ សម្តេចបានជំរុញបែបនេះនាព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨នៅស្រុកសាមគ្គីមានជ័យ ក្នុងពិធីជួបសំណេះសំណាលពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសាមគ្គីមានជ័យចំនួន៤៧០នាក់។ សម្តេច បានជំរុញបន្ត ទៀតថាៈ ការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ដូចជាៈគឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដប្រជាឱ្យទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន កុំអោយធ្វើចំណាកស្រុកខុសច្បាប់ បង្កើនមុខរបបក្នុងគ្រួសារ គោរពច្បាប់ចរាចរណ៍ ជាពិសេសកុំអោយប្រព្រឹត្តបទល្មើសផ្សេងៗដែលសង្គមស្អប់ខ្ពើម និងជួយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ៕
-
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកស្វាយលើ ខេត្តសៀមរាប
នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ ខេត្តសៀមរាប ។ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គៈកម្មាធិការសាខាផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីអញ្ជើញមកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុប៦៤៦នាក់។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា អាគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធផលទី៨ហើយ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលត្រូវបានដំណើរការ សាងសង់ចាប់តាំង ពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅ ខែកុម្ភះ ឆ្នាំ២០១៨។…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ស្ថិតនៅក្នុងខេត្តកណ្ដាល
នៅព្រឹកថ្ងៃព្រហ្បត៍ ៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សំភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤លានដុល្លាអាមេរិក ដែលបានមកពីការចូល ឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពាជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋាន អង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ ទីតាំងនេះឡើងវិញដើម្បីបំពេញតម្រូវការតាមសំណូមពររបស់បងប្អូនកងកម្លាំងនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ដើម្បីទទួលបានអគារស្នាក់នៅ…
-
ផ្លូវកៅស៊ូ ទំហំប៉ុនកង់រថយន្តបាក់ស្រុត ផ្អើលអ្នកដំណើរពេញស្តុបពេទ្យចិន មុខក្រុមហ៊ុន OMC ទឹកដីខណ្ឌ៧មករា!
រាជធានីភ្នំពេញ ៖ កង់បីឥណ្ឌាមួយគ្រឿងខណៈពេលកំពុងដឹកភ្ញៀវ ធ្វើដំណើរតាមផ្លូវ ស្រាប់តែស្រុតផុងកង់មុខកប់តែម្ដង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជាង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅស្តុបពេទ្យចិន (មុខក្រុមហ៊ុន OMC) តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញកង់បីឥណ្ឌា (ឬហៅថា PassApp) មួយគ្រឿង ពណ៌ក្រហម កំពុងដឹកភ្ញៀវ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង លុះមកជិតដល់ចំណុចកើតហេតុ ភ្លើងស្តុបក៏លោតពណ៌ក្រហម ស្រាប់តែពេលឈប់ភ្លាម ផ្លូវថ្នល់ក៏ស្រុតផុងកប់កង់មុខតែម្ដង ទើបបង្កអោយមានការភ្ញាក់ផ្អើលឡើង ។ ម្ចាស់កង់បីឥណ្ឌាក៏បានចុះមកមើលក៏បានហៅអ្នកនៅជិតកន្លែងកើតហេតុជួយលើកកង់បីរបស់គាត់ឡើងលើផ្លូវ ដើម្បីបន្តដំណើរដឹកភ្ញៀវទៅមុខទៀត ។ ក្រោយកើតហេតុប្រជាពលរដ្ឋក៏បានរាយការប្រាប់ទៅកាន់សមត្ថកិច្ចដើម្បីទាក់ទងខាងមន្ត្រីពាក់ព័ទ្ធចុះត្រួតពិនិត្យផងដែរ។
-
ប្រធានាធិបតីសហរដ្ឋអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងប្រគល់អដ្ឋិធាតុកងទ័ពខ្លួន ២០០នាក់ត្រឡប់មកវិញហើយ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រគល់អដ្ឋិធាតុទាហានអាមេរិក២០០នាក់ ដែលបាន បាត់បង់ជីវិតកាលពីអំឡុងសង្រ្គាមកូរ៉េត្រឡប់មកវិញហើយ បើទោះជាពុំទាន់មាន ការទទួលស្គាល់ជាផ្លូវការណាមួយពីយោធាអាមេរិកក៏ដោយ ។ ការអះអាងរបស់លោក ដូណាល់ ត្រាំ នាពេលនេះ ធ្វើឡើងក្រោយពេលមន្ត្រីអាមេ រិកពីររូបបានប្រាប់សារព័ត៌មានក្នុងស្រុកថា កូរ៉េខាងជើងអាចនឹងប្រគល់អដ្ឋិធាតុ ទាហានអាមេរិក ទៅអោយទីបញ្ជាការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកូរ៉េ ខាងត្បូងក្នុងពេលឆាប់ៗ មុននឹងអដ្ឋិធាតុទាំងនេះត្រូវបញ្ជូនបន្តទៅកាន់មូលដ្ឋាន ទ័ពអាកាស ហ៊ីកខាំ ក្នុងរដ្ឋហាវ៉ៃ ។ យោងតាមទិន្នន័យរបស់យោធាអាមេរិក បានអោយដឹងថា ទាហានអាមេរិកច្រើន ជាង៣៦.៥០០នាក់បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) រីឯ កូរ៉េខាងជើងវិញ មានអដ្ឋិធាតុកងទ័ពអាមេរិក២០០នាក់នៅក្នុងដៃ ។ ចំណែកឯការ ប្រគល់អដ្ឋិធាតុទាហានអាមេរិកលើកចុងក្រោយ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៧ នៅពេលដែលអភិបាលរដ្ឋ ញូម៉ិចស៊ីកូ លោក ប៊ៀល រីឆាដសុន បំពេញទស្សនៈកិច្ចទៅកាន់ទីក្រុង ព្យុងយ៉ាង ៕
-
រថយន្តផ្លាទហ្វ័រម ( Platorm ) ដឹកឈើលេខ២ បំរុងលោតឆត្រ ត្រូវបានលោកព្រះរាជាអាជ្ញាបញ្ជាអោយឃាត់ទុក
(កំពង់ធំ) ៖ រថយន្តដឹកឈើលេខ២ ខុសច្បាប់មួយគ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើរវាង ដោះលែង តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃខេត្តកំពង់ធំ ក្រោមការបញ្ជាផ្ទាល់ ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយសាររថយន្តនេះ ព្យាយាមបើករត់ ធ្វើអោយប៉ះរថយន្តសមត្ថកិច្ចខូចខាតចំនួន ២គ្រឿង ។ តាមសេចក្តីរាយការណ៍ បានអោយដឹងថា រថយន្ត ប្រភេទផ្លាទហ្វ័រម បានដឹកឈើចេញ ទឹកដីខេត្តព្រះវិហារ លុះមកដល់ខេត្តកំពង់ធំ សមត្ថកិច្ចឃាត់ ដើម្បីសួរនាំដោយសង្ស័យថា មានដឹកបទល្មើសឈើដោយគ្មានច្បាប់អនុញ្ញាត ។ រថយន្តសង្ស័យខាងលើនេះ ពុំបានឈប់ថែមទាំង បើករត់ រហូតដល់ឃុំកំពង់ថ្ម ទើបឃាត់រថយន្តបាន ក្រោមកិច្ចសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍ ។ ក្នុងសកម្មភាពសមត្ថកិច្ចរដ្ឋបាលព្រៃឈើដេញឃាត់រថយន្ត បណ្តាលអោយរថយន្តដឹកបទល្មើសបើកគៀរថយន្តមេព្រៃចំនួន២គ្រឿង បណ្តាលអោយខូចខាតយ៉ាងដំណំ ទីបំផុតលោក អ៊ិត សុធា ព្រះរាជអាជ្ញា បញ្ជារអោយតាមឃាត់រថយន្តអោយខានតែបាន ដោយដេញចាប់ពីខេត្តកំពង់ធំ ម៉ោង១១យប់ រហូតដល់ម៉ោង ២រំលោងអាធ្រាត ទើបចាប់បាននៅចំនុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ …
-
រដ្ឋបាលរាជធានីភ្នំពេញ ជំរុញបណ្តាខណ្ឌ សង្កាត់ និងក្រុមហ៊ុនស៊ីនទ្រី ត្រូវរួមគ្នាប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យមានបរិស្ថានល្អ ទីក្រុងភ្នំពេញស្រស់បំព្រង
រដ្ឋបាលរាជធានីភ្នំពេញ ជំរុញអោយក្រុមហ៊ុនប្រមូលសំរាម នៅតាមបណ្តាសង្កាត់រាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យមានបរិស្ថានល្អ ទីក្រុងភ្នំពេញស្រស់បំព្រង ស័កសមជាទីក្រុងទាន់សម័យ ។ រដ្ឋបាលរាជធានីដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភបាលរាជធានី បើកកិច្ចប្រជុំជាមួយ ប្រធានមន្ទីរបរិស្ថាន អភិបាលខណ្ឌ និងចៅសង្កាត់ទាំង ១០៥ ព្រមទាំងតំណាងក្រុមហ៊ុនស៊ីនទ្រី នាព្រឹកថ្ងៃ ពុធ ៩កើត ខែអាសាឍ ឆ្នាំ ច ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨នេះ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា បញ្ហានេះបានគិតគូ ហើយត្រូវបានធ្លាក់ចុះ ហើយឡានស៊ីនទ្រីបានទិញបន្ថែម និងមានក្រុមហ៊ុនបានជួយទិញឡានបន្ថែមទៀតដែរ ។ ឯកឧត្តមថា មួយរយះពេលនេះ មានបញ្ហាសំរាមកក់ស្ទះហើយជួនពេលជិតបោះឆ្នោត សូមខណ្ឌ សង្កាត់ និងភ្នាក់ងារប្រមូលសំរាម ត្រូវសាមគ្គីគ្នា បានអាចធ្វើអោយទីក្រុងភ្នំពេញកាត់បន្ថយការកកស្ទះសំរាម ។ ឯកឧត្តម បានបន្ថែមទៀតថា អភិបាលរងខណ្ឌត្រូវដាក់ផែការ រឿងបញ្ហានេះ ពីព្រោះថាមិនអោយសង្កាត់ចុះទៅយកសំរាមទេ តែសង្កាត់ត្រូវផ្តល់ដំណឹងទៅដក់់ថ្នាក់ខណ្ឌ…
-
សួន Eden Garden ដែលជាការអភិវឌ្ឍន៍តំបន់កម្សាន្តបែបទំនើបនៅក្នុងគម្រោងទីក្រុង ភ្នំពេញស៊ីធី សេនធ័រ បើកដំណើរការជាផ្លូវការហើយ
ភ្នំពេញ៖ សួន Eden Garden ដែលជាប្រជុំទីកន្លែងកម្សាន្ត និងលំហែ ២៤ ម៉ោង ដំបូងគេនៅរាជ ធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ ដោយស្ថិតនៅចំកណ្ដាលទីក្រុងរណបថ្មី គឺភ្នំពេញស៊ីធីសេនធ័រ ដែលជាគម្រោងអភិវឌ្ឍន៍មេដ៏ធំបំផុតមួយពោរពេញ ដោយសក្តានុពល នៅក្នុងរាជធានីភ្នំពេញ ។ នៅក្នុង សួន Eden Garden មានកន្លែងកម្សាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងហាងទំនិញ ចម្រុះចំនួន២៦កន្លែង ដោយរួមមានទាំងម៉ាកយីហោក្នុងស្រុក ដូចជារោងភាពយន្តលេជិន (Legend Cinema) និងក្លឹបរាត្រី Epic 2 ព្រមជាមួយនឹងម៉ាកយីហោអន្តរជាតិល្បីៗដូចជា Koi The, Starbucks និង S&P ជាដើម ។ សួន Eden Garden នឹងមានផ្ដល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់វ័យក្នុងរយៈពេលមួយថ្ងៃពេញ មានចាប់តាំងពីកាហ្វេពេលព្រឹក ការដើរទិញវត្ថុសិល្បៈ និងសិប្បកម្មបែបខ្មែរ ក្រោយពេលញ៉ាំអាហារថ្ងៃត្រង់រួច រហូតដល់ការរីករាយទស្សនាខ្សែភាពយន្តថ្មីៗ និងការសម្ដែងរបស់ DJ នៅពេលរាត្រីថែមទៀតផង ។ លោក…