Category: ព័ត៌មាន

  • កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមជាមួយ និងថ្នាំញៀន១០កញ្ចប់តូច!

    (ព្រះវិហារ): សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច ព្រមជាមួយនិងជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាយកងរាជអាវុធហត្ថ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង០៨.៣០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវខេត្តលេខ(២៦.២៦)ចំងាយពីស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ប្រមាណជាង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយនិងវត្ថុតាងខាងលើបានជោគជ័យ ដោយ​មានការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្ត​ ដែលដឹកនាំ​បញ្ជាផ្ទាល់ដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រកងរាជអាវុធ ហត្ថ​ស្រុក ចុះធ្វេីការបង្រ្កាបករណីរក្សាទុក្ខ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន។ លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តអោយដឹងផងដែរថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ យស់ ស៉ីវន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ។ ព្រមជាមួយនិងវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច…

  • ឥណ្ឌូនេស៊ីនឹងបញ្ជូនអ្នកសង្កេតការណ៍ចូលរួមក្នុងការបោះឆ្នោតជាតិនៅកម្ពុជា

    រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចបញ្ជូនក្រុមអ្នកសង្កេតការណ៍ចំនួនពីរក្រុម ដើម្បីឃ្លាំមើលការបោះឆ្នោតនៅ កម្ពុជានាចុងកក្កដាខាងមុខនេះ។ ការសម្រេចបញ្ជូនអ្នកសង្កេតការណ៏នោះ គឺបានឲ្យដឹងតាមការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោកស៊ូរឌៀម៉ាន់ ហាសេង នៅក្នុងជំនួបពិភាក្សា ជាមួយ រដ្ឋមន្ត្រីក្រ សួង ការបរទេសកម្ពុជា ទេសររដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការ បរ ទេស។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍ចំនួនពីរក្រុមដែលនឹងមកដល់កម្ពុជា នោះ គឺក្រុមទី១ដឹកនាំដោយឥស្សរជនជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី និងក្រុមទី២ ដឹក នាំដោយអ្នកការទូតជាន់ ខ្ពស់ របស់ឥណ្ឌូនេស៊ី ដើម្បីចូលរួមនៅក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

  • ប្រមុខដឹកនំាចិនស្នើអោយកូរ៉េខាងជើង និងសហរដ្ឋអាមេរិកអនុវត្តតាមកិច្ចព្រម ព្រៀងនៅប្រទេសសិង្ហបុរី

    ចិន៖ នៅក្នុងជំនួបជាមួយមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងរដ្ឋធានី ប៉េកំាង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងអំពាវនាវយ៉ាងទទួចអោយ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអនុវត្តតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើងនៅ ក្នុងជំនួបកំពូលជាប្រវត្តិសាស្រ្តនៅសិង្ហបុរី ។ លោក ស៊ី ជិនពីង បានកត់សំគាល់ថា ជំនួបចំនួន៣លើកជាមួយលោក គីម ជុងអ៊ុន ក្នុងរយៈពេល៣ខែមកនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីការអភិវឌ្ឍន៍នៃចំណង ទាក់ទងរវាងភាគី និងប្រទេសទំាងពីរ ក៏ដូចជាការបើកទំព័រសករាជថ្មីមួយ ក្នុងការ លើកកម្ពស់សម្ព័ន្ធភាពរវាងចិន និងកូរ៉េខាងជើង ។ លោក ស៊ី បានថ្លែងអះអាងនៅ ចំពោះមុខលោក គីម ថា ភាពរាក់ទាក់របស់ប្រជាជនចិនចំពោះប្រជាជនកូរ៉េខាង ជើងនឹងមិនមានការផ្លាស់ប្តូរឡើយ ហើយថា ការឧបត្ថម្ភគំាទ្ររបស់ចិន ក្នុងការ ជួយជ្រោមជ្រែងដល់សង្គមកូរ៉េខាងជើងក៏មិនមានការប្រែប្រួលផងដែរ ។ សូមជម្រាបថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ ត្រូវបានរៀបចំឡើងក្រោមគោល…

  • ក្រុមហ៊ុនសាមសុងបានប្រគល់មូលនិធិ 247,080,000លានរៀលទៅអាជ្ញាធរអប្សរា ដើម្បីការពាររមណីយដ្ឋាន និង រៀបចំតំបន់សៀមរាប-អង្គរ

    ភ្នំពេញ៖ សាខាក្រុមហ៊ុនថៃសាមសុងអាឡិកត្រូនិក បានរៀបចំ ពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរអប្សរានៅការិយាល័យក្រុមហ៊ុនសាមសុងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៨នេះ។កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីប្រគល់ថវិកា ចំនួន247,080,000លានរៀល (ប្រមាណ 61,770 ដុល្លារអាមេរិក) ពីមូលនិធិនៃការលក់ទូរស័ព្ទ Samsung Galaxy “J” សេរី2016 ដែលបានសន្យានឹងធ្វើការឧបត្ថម្ភទឹកប្រាក់ 10,000 រៀលរាល់ការលក់ផលិតផល 1 គ្រឿង ។ ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តប្រជាជនតាមរយៈយុទ្ធនាការ “មោទនភាពជាតិក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី2016  ផងដែរ ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់និងមោទនភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឋរិយៈរបស់កម្ពុជាយើង ។ រហូតមកទល់ពេលនេះ យើងជឿជាក់ថា ផលិតផល​​ Samsung Galaxy “J” សេរី2016 បានលក់សំរេចអស់ពីលើទីផ្សារ​ ប្រទេសកម្ពុជាហើយ ទើបយើងសំរេចចិត្តជ្រើសរើសយកពេលវេលានេះដើម្បីបិទបញ្ចប់មូលនិធិ Samsung Galaxy “J” សេរី2016 នេះ ។មូលនិធិនេះនឹងប្រគល់ជូនទៅអាជ្ញាធរអប្សរាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍និងរៀបចំរមណីយដ្ឋាននៅតំបន់សៀមរាប-អង្គរ និងកិច្ចការងារផ្សេងៗទៀតតាមទិសដៅការងាររបស់អាជ្ញាធរអប្សារា ។នេះបើតាមប្រសាសន៏របស់លោក Seungho Choiអគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។…

  • ក្រុមហ៊ុន SRAM&WRAM Resources Limited សហការជាមួយសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា បង្កើតគេហទំព័រ SMEXASEAN.COM ដើម្បីនំាយកផលិតផលរបស់ កម្ពុជាចូលទៅកាន់ទីផ្សារពិភពលោក

    ភ្នំពេញ៖ SMEXASEAN.COM ផលិតផលទីផ្សារ ដែលបើកសម្ពោធដោយក្រុមហ៊ុន SRAM&WRAM Resources Limited សហការជាមួយសមាគមន៍សហគ្រាសធុនតូច និង មធ្យមកម្ពុជា ហ្វាស្មិច ដែលជាកម្លំាងចលករមួយជម្រុញសេដ្ឋកិច្ចកម្ពុជា ដែលបច្ចុប្បន្ននេះ មានការ ខ្វះខាតនូវគំនិតផ្តួចផ្តើម ក្នុងការផ្សាយភ្ជាប់ផលិតផលរបស់ខ្លួនជាមួយនឹងទីផ្សារ ពិភពលោក ។ គំនិតផ្តួចផ្តើមរបស់ SRAM នេះ នឹងក្លាយទៅគម្រោងដំបូងបំផុត ដែលនឹងនំាសហគមន៍ ASEAN ទំាងមូលអោយចូលជ្រកនៅក្រោមឆ័ត្រតែមួយ ហើយ ប្រទេសជិតខាងនៅលើពិភព លោកនឹងគិតគួរជាថ្មី ដោយសារតែកម្លំាងចលករដ៏ធំធេងរបស់ ASEAN នេះ នឹងកៀកស្មាគ្នា ជាមួយសហគ្រាសធុនតូច និងមធ្យម ដែលជាបងប្អូនមិន សូវស្គាល់ជិតស្និទនឹងគ្នានៅក្នុង សហគមន៍ ASEAN ។ ពាក់ព័ន្ធនឹងតួនាទីរបស់ការបង្កើតច្រកចេញចួល SMEXASEAN.COM នេះ បណ្ឌិត Sailesh Lachu Hiranandani ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន SRAM&WRAM Resources Limited ហើយក៏ជាអ្នកផ្តួចផ្តើមគំនិត SMEXASEAN.COM នេះបាននិយាយម្តងហើយម្តង…

  • សមិទ្ធផលនៅតាមមូលដ្ឋានជាច្រើន បានកើតឡើងក្រោមការខិតខំរបស់រាជរដ្ឋាភិបាល

    ឯកឧត្តម ជាប ដាវុធ សមាជិកគណកម្មាធិកាលកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា  គឺសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។ ឯកឧត្តម ថ្លែងបែបនេះ ខណៈជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ប្រទេសជាតិដូចជា ផ្លូវ ស្ពាន វត្តអារាម និងសាលារៀន ស្ទើគ្រប់មូលដ្ឋាន ក្នុងគោលដៅដើម្បីបង្ករលក្ខណៈងាយ ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា និងដើម្បីជួយអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែសំបូរបែប រាជរដ្ឋាភិបាលមានគោលការណ៍តែមួយគត់ គឺការកាត់បន្ថយភាពក្រីក្រពិតៗ ។ឯកឧត្តម ជាប…

  • គរុសិស្សបឋម និងនិស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន ចំនួន ៣០៥នាក់ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

    សមាជិកសមាជិកាដែលជាគរុសិស្សបឋមមកពីសាលាគរុកោសល្យភូមិភាគកំពតនិងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោហ៊ុនសែនមកពីសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញដែលមានដើមកំណើតក្នុងខេត្តកំពតសរុបចំនួន៣០៥នាក់ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ។បន្ទាប់ពីបានប្រកាសសេចក្តីសម្រេចសុំចូលសមាជិកគណបក្សប្រជាជនកម្ពុជា របស់គណកម្មាធិការកណ្តាលគណបក្សរួចមក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានចាត់ទុកថា ៖ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ចៅៗ ក្មួយៗគ្រប់រូបក្នុងការចូលជាសមជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ដែលបានរំដោះប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបន្កការស្តារ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។ ហើយការសម្រេចចិត្តនេះ គឺជាការត្រឹមត្រូវបំផុតរបស់ចៅៗ ក្នុងការចូលរួម នយោបាយជាលើកដំបូងរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីប្រវត្តិ និងគោលនយោបាយសំខាន់ៗរបស់គណប្សព្រមទាំងលក្ខ័ន្ធតិកៈមួយចំនួនសម្រាប់អនុវត្តន៍ដោយចាត់ទុកថា ៖ ការចូលរួមរបស់សមាជិកគ្រប់រូបនៅពេលនេះ គឺជាការចូលរួមរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយមោទនភាពជាមួយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមានប្រវត្តិដ៏វែងឆ្ងាយរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិត បានក្រើនរំលឹកដល់ប្រជាពលរដ្នគ្រប់រូបដែលមានឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ដើម្បីអនុវត្តន៍សិទ្ធរបស់ខ្លូនស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្នមន្រ្តីសម្រាប់និតិកាលទី៦ និងអណត្តិក្រោយៗទៀត…

  • ឯកឧត្តម សាយ សំអាល់ ចែករំលែកការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង

    ភ្នំពេញ ៖ នៅក្នុងជំនួបធ្វើបឋកថា ដល់សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើក ឡើងអំពីកិច្ចការងារ ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភានិងអាណត្តិបន្តទៀត ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ ថាក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារអាទិភាព សម្រាប់ឱ្យគ្រប់អង្គភាពក្រោមឱវាទ ក្រសួងបរិស្ថានបាន និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន សំដៅប្រមូលផ្តុំកម្លាំងមហាជន ពីគ្រប់ មជ្ឈដ្ឋាន ឱ្យចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗ នៃស្ថានភាពក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់កំណត់ទិសដៅការងារអាទិភាព ក្នុងវិស័យនេះ នៅក្នុងអាណត្តិបន្ទាប់ សំដៅឆ្លើយតបទៅនឹង ដំណើរវិវត្តន៍នៃនិន្នាការនយោបាយ ស្ថានភាពសេដ្ឋកិច្ច សង្គម…

  • សពអ្នកម្នាង អ៊ុក ផល្លា​ បូជា នៅម៉ោង៩៖០០ព្រឹកនេះ នាបរិវេណវត្តបទុមវតី រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ សពអ្នកម្នាង អ៊ុក ផល្លា​ រណប្ញទ្ធិ រៀបចំបូជា​ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ​​ នៅខាងមុខបរិវេណវត្តបទុបវតី រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ។ ពិធីបូជាសពអ្នកម្នាង អ៊ុក ផល្លា រណប្ញទ្ធិ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕  

  • ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនដូនពេញ មេដហ្វាម នាំចូល នូវផលិតផល STAR BALM ចូលរួមឧបត្ថម្ភវិស័យកីឡា ស្របពេលដែល ប្រធានអូឡាំពិកកម្ពុជា ថ្លែងថា អ្នកចូលរួមរត់​ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំនេះអ្នកចូលរួមកើនឡើង ១៥%

    ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនដូនពេញ មេដហ្វាម នាំចូល នូវផលិតផល STAR BALM ចូលរួមឧបត្ថម្ភវិស័យកីឡា ស្របពេលដែល ប្រធានអូឡាំពិកកម្ពុជា ថ្លែងថា អ្នកចូលរួមរត់​ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំនេះអ្នកចូលរួមកើនឡើង ១៥%