-
ផ្សារទំនើប EAON MALL 2 ( អ៊ីអនម៉ល២ សែនសុខ ) បើកសម្ពោធដំណើរការជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការគំាទ្ររបស់អតិថិជន
ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉ល២ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយកផ្សារទំនើបអ៊ីអនទូទាំងពិភពលោក និងអគ្គនាយកអ៊ីអនប្រចាំកម្ពុជា ព្រមទាំងវិនិយោគិនធំៗ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។លោក Seiichi Chiba អគ្គនាយកផ្សារទំនើបអ៊ីអនម៉លទូទាំងពិភពលោកបានលើកឡើងថា”ផ្សារទំនើបអីអនម៉លនៅខណ្ឌសែនសុខស៊ីតធីនេះ មានលក្ខណៈពិសេសបី ទី១គឺផ្ដល់ជូននូវកន្លែងកំសាន្តថ្មីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចនិយាយបានថា ជាកន្លែងកំសាន្តនៅក្នុងផ្សារទំនើបអីអនម៉ល សែនសុខ សីតធី របស់យើងនេះគឺមានលក្ខណៈពិសេសនិងនាំមកនូវភាពរីករាយខ្លាំងជូនអតិថិជន មានដូចជា សួនទឹកកំសាន្ត ទោងយោលលើអាកាសនិងកន្លែងកំសាន្តផ្សេងៗជាច្រើនទៀតនៅក្នុងអគារ ។ យើងក៏នាំមកជូននូវរោងភាព យន្តម៉ាជើស៊ីនីភ្លិចផងដែរ ស្របពេលដែលទូរទស្សន៍ហង្សមាសវីឌីអូ ក៏បាននាំមកជូននូវកន្លែងស្ថាននីយទូរទស្សន៍ខ្នាតធំ និងថ្មីជាងគេ ដែលទាំងនេះនឹងផ្ដល់ជូនកន្លែងកំសាន្តថ្មីៗ និងធំជាងគេសម្រាប់អតិថិជនរបស់យើង ។ ទី២គឺប្រមូលផ្ដុំទៅដោយស្ថាប័នសាធារណៈដើម្បីបម្រើសេវាកម្មប្រកបដោយភាពងាយស្រួលសម្រាប់អតិថិជន (មជ្ឈមណ្ឌលផ្ដល់លិខិត ឆ្លង់ដែន មជ្ឈមណ្ឌលផ្ដល់អត្តសញ្ញាណប័ណ្ណ និងមជ្ឈមណ្ឌលផ្ដល់ប័ណបើកបរ) ។ ទី៣គឺផ្ដល់ជូននូវកន្លែងបង្កើតអនុស្សាវរីយ៍ និងផ្លាស់ប្ដូរទំនាក់ទំនង សម្រាប់ប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ។លោកអគ្គនាយកបន្ថែមទៀតថា លើសពីនេះទៀត ផ្សារទំនើបអ៊ីអនម៉លពីរនេះ ក៏មានសាលអត្ថប្រយោជន៍សម្រាប់រៀបចំកម្មវិធីជាច្រើនបាន ដូចជា៖ អាចរៀបចំពិធីអាពាហ៍ពិពាលហ៍ ពិធីជប់លៀងនានា និងអាចលេងកីឡានៅក្នុងសាលនេះក៏បាន ទៅតាមចំណង់ ចំណូលចិត្តរបស់អតិថិជន ។ សូមជម្រាបថា…
-
គោលនយោបាយគណបក្សប្រជាជនកម្ពុជា គឺរក្សាសន្តិសុខរឹងមាំ និងការធានាឲ្យកម្ពុជាសម្រេចបានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច
ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បញ្ជាក់ថា កម្មវិធីនយោបាយថ្មី របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័ត ក្នុងការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាបានសន្តិសុខរឹងមាំនិងការធានាឲ្យកម្ពុជាសម្រេចបានលទ្ធផលដ៏ប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយ អាជីវករ និងកសិករ នៅឃុំកោះចរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ថា លទ្ធផលនយោបាយនៃ គណបក្សប្រជាជនកម្ពុជា គូបផ្សំនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរយ៉ាងច្បាស់លាស់នោះ នៅរាល់ការអភិវឌ្ឍន៍ជំហានធំៗនៅកម្ពុជា បានកើតឡើងជាហូហែរ ដោយបានជម្រុញការអភិឌ្ឍន៍មិនបង្ករឲ្យមានផល ប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស បរិស្ថាន គឺអនុវត្តន៍តាមគោលការណ៍ប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីស្របយក សក្តានុពលសំខាន់ៗដែលកម្ពុជាមាន ។ ឯកឧត្តម រំលឹកថា ពាក់ព័ន្ធសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទៅប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជានាពេលកន្លងមក…
-
មន្ត្រីនគរបាលខេត្តមណ្ឌលគិរីជាង១០០នាក់ បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំ
មណ្ឌលគិរី៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជាង១០០នាក់ ត្រូវបានតម្លើងឋានន្តរស័ក្កិ ផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់គ្រឿងឥស្សរិយស និងទទួលប័ណ្ណសរសើរពីថ្នាក់ដឹកនាំ ដែលពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២០ មិថុនា ២០១៨ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមវត្តមាន នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានបុគ្គលិក ក៏បានបញ្ជា និងក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ រួមនិងមន្ត្រីនគរបាលដែលទើបទទួលតួនាទី តម្លើងឋានន្តរស័ក្ក និងការសរសើរពីថ្នាក់លើនោះ ត្រូវអនុវត្តភារកិច្ចការងារដោយយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋតាមតួនាទី និងត្រូវ បង្ក្រាបរាល់បទល្មើសនានា ជាពិសេសបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ។ នាយឧត្ដមសេនីយ៍អគ្គស្នងការរង នគរបាលជាតិ ក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលបាលខេត្តមណ្ឌលគិរី ដែលពុំទាន់ទទួល បានការតម្លើងឋានន្តរស័ក្កិតែងតាំងមុខតំណែង ត្រូវខិតខំបញ្ចេញស្នាដៃបង្ហាញពីសមទ្ធិផលការងារ ច្បាស់ជាទទួលបាន ការលើកទឹកចិត្តពីថ្នាក់លើជាបន្តបន្ទាប់ហើយ ។ នាយឧត្ដមសេនីយ៍ ប៉ែន វិបុល ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលខេត្តមណ្ឌលគិរី ត្រូវសហការគ្នាការពារ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឲ្យមានភាពស្ងប់ស្ងាត់…
-
អគ្គស្នងការនគរបាលជាតិ ធ្វើសន្និសីទសារព័ត៌មាន ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅខេត្តព្រះសីហនុ
(ភ្នំពេញ) ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលការងារចរាចរណ៍ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះបាន ធ្វើសន្និសីទសារព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។ ការធ្វើសន្និសីទសារព័ត៌មាននេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងបន្ទាប់ពី ការស្នើរបស់លោក យូ ហុកគ្រី អនុប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច ដើម្បីឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើងវិញ ។ សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ បណ្ដាលឲ្យព្រះអង្គរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ដ នៅឯប្រទេសថៃ ។…
-
ក្រសួងកសិកម្ម បើកកិច្ចប្រជុំបូកសរុបការងារនីតិកម្ម កសិកម្មប្រចាំឆ្នាំ២០១៧-២០១៨ និងទិសដៅសម្រាប់ឆ្នាំ ២០១៨-២០១៩
(ខេត្តសៀមរាប) ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ បើកកិច្ចប្រជុំរយៈពេល ២ថ្ងៃ ក្នុងគោលបំណងបូកសរុបការងារនីតិកម្ម កសិកម្ម ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១៨-២០១៩ ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរាផាឡេស ទីក្រុងសៀមរាប កាលពីថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨នេះ ។ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្ម កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវរបាយការណ៍ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីលទ្ធផល និងសមិទ្ធិផលការងារ ដែលនាយកដ្ឋាននីតិកម្ម កសិកម្មសម្រេចបាននាឆ្នាំកន្លងមក និងលើកឡើងពីគោលបំណងរបស់អង្គប្រជុំរយៈពេល ២ថ្ងៃនេះគឺ ទី១- ជម្រុញការលើកកំពស់ និងជម្រុញយន្តការអនុវត្តន៍ច្បាប់ និងនីតិវិធីស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។ ទី២-…
-
នគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាបចោរឆក់ ៣នាក់ បញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានប្រាប់អ្នកយកព័ត៌មាន ទូរទស្សន៍អប្សារា ប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ចំនួន ០២ករណី ផ្សែងគ្នា ។ករណីទី១ ឆក់កាបូបយួរដៃពណ៌ខ្មៅ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីជនជាតិចិន ។ ករណីទី២ ឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ ម៉ាកអាយហ្វូន នៅសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់បន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន ៖ ១ – ឈ្មោះ ជួន វីរៈសត្យា ហៅ សិដ្ឋ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ…
-
ចរាចរណ៍ គឺជាដើមចម នៃគ្រោះថ្នាក់ ដែលកើតមានឡើងឥតឈប់ឈរដល់សង្គមនាពេលបច្ចុប្បន្ន
នៅក្នុងរាជធានីភ្នំពេញយើងនាពេលបច្ចុប្បន្ននេះបញ្ហានៃការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាមួយដ៏ក្តៅកគុកដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការគ្នាយ៉ាងល្អប្រសើធ្វើលើកិច្ចការខាងលើដូចភ្លៀងរលឹមដោយមិនបង្អែរបង្អង់ឡើយ។ តាមការសង្កេតឃើញថាចាប់តាំងពីពាក់កណ្តាលឆ្នាំ 2017និង2018កងកម្លាំងនគរបាលគ្រប់ខេត្តក្រុងក៏ដូចជានៅក្នុងរាជធានីភ្នំពេញផងដែរបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៅប្រសាសន៍របស់សម្តេចតេជោដែលជាត្រីវិស័យដោយឡែកការអនុវត្តន៍ការងារជាក់ស្តែងវិញឃើញថាក្រោយពីនគរបាលបានរឹតបន្តឹងច្បាប់ចរាចរណ៍រួចមកបងប្អូនពលរដ្ឋទាំងអស់បានធ្វើដំណើរពាក់មួកសុវត្ថិភាពទាំនអស់គ្នាតែផ្ទុយទៅវិញក៏នៅតែមានក្រុមជនខិលខូចមួយចំនួនបានបង្កការអុកឡុកដល់កងកំលាំងមានសមត្ថកិច្ចអោយលោកមានការលំបាកក្នុងការធ្វើការងារជាសេសគឺការបើកបរមិនគោរពច្បាប់ចរាចរណ៍បើកបរបញ្ច្រាសទិសបានបង្កការកកស្ទះចរាចរណ៍ស្ទើរតែគ្រប់ពេលវេលា ។ ហើយអារឿងដែលធ្វើអោយគេនិយាយដដែលជាដដែ់លនោះនៅស្ទើរតែគ្រប់ភ្លើងស្តុបក្នុងក្រុងភ្នំពេញឺបងប្អូនអក្នដំំណើរមួយចំនួនធំបានឈប់យានយន្តឬក៏មធ្យោបាយរបស់ខ្លួនលើសឬក៏ហួសគំនូសដែលសមត្ថកិច្ចលោកបានកំណត់។ មានជាអាទិដូចនៅរង្វង់មូលនាងគង្ហីង ស្តុបសាលឌឹហ្គោល កែងព្រះមុនីវង្ស ស្តុបមំការមនច្រមុសជ្រូកក្បាលថ្នល ជាដើមគឺបងប្ញូនលោកុំមិនបានយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ចរាចរណ៏នោះឡើយជាចុងក្រោយបញ្ហាដែ់លនាំអោយុមានការកាន់តែស្មុគ្រស្មាញទៅៗនោះគឹមហាវិថី ព្រះសីហនុ ត្រង់ចំណុច ភ្លើងស្តុប គីរីរម្យ ក្រុមឈ្មួញវាបានយកផ្លូវថ្មើរជើងដើរធ្វើជាកន្លែងលក់ម៉ូតូធ្វើព្រងើយហើយវាបានធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះយ៉ាងខ្លាំង់។ដោយឡែក (ការគោរពច្បាប់ចរាចរណ៍គឺវាផ្តើមចេញពីយើងជាមុនសិន)និយាយជារួមទៅដើមចមនៃការបើកបរមិនគោរពច្បាប់ចរាចរណ៍វានាំអោយដទៃគេមានគ្រោះថ្នាក់ឥតឈប់ឈរដោយសារតែជនបើកបរមិនគោរពច្បាប់នេះឯង។ បញ្ហាមួយទៀតក៏ទាក់ទងទៅនិងការកកស្ទះចរាចរណ៍ទៀតផងបើទោះជានគរបាលពិន័យយ៉ាងណាក៏ដោយ។ សរុបសេចក្តីមកមូលហេតុដែលនាំអោយមានការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ឥតឈប់ឈរនេះគឺវាបានផ្តើមចេញពីបញ្ហាទាំងអំបាលម៉ានខាងលើនេះតែម្តង ។ជាចុងក្រោយអាជ្ញាធរមានសមត្ថកិច្ចនិងបងប្អូនដែលលោកបានគោរពច្បាប់ចរាចរណ៍សុមសំណូមពរដល់បងប្ងុនពលរដ្ធទាំងអស់ធ្វើយ៉ាងណាសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
-
បុរសម្នាក់ត្រូវជនមិនស្គាល់មុខ យកកាំភ្លើងច្នៃបាញ់ត្រូវចំ ចំនួន៥គ្រាប់តែសំណាងល្អមិនស្លាប់!
(ព្រះវិហារ): បុរសវ័យ៣៤ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកអាវុធកែច្នៃបាញ់ប្រហាចំ ចំនួន៥គ្រាប់ ខណៈដែលជនរងគ្រោះកំពុងអង្គុយជក់បារី នៅមាត់ជណ្តើរផ្ទះ។ ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង ២០ៈ៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បណ្តាលអោយបុរសឈ្មោះ សែ សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ ដោយសារការបាញ់ប្រហារពីជនមិនស្គាល់មុខ។ បើយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះអោយដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់កំពុងអង្គុយ ជក់បារី នៅមាត់ជណ្តើរផ្ទះ រីឯរូបគាត់ជាប្រពន្ធ និងម្តាយក្មេក កំពុងដេកនៅក្នុងផ្ទះ ស្រាប់តែឮសម្លេង បាញ់ប្រហារ ជាច្រើនគ្រាប់ និងឮសម្លេងប្តីរបស់គាត់ស្រែក ពេលនោះគាត់ចេញទៅមើលក៏ឃើញប្តីរបស់គាត់ត្រូវគ្រាប់កាំភ្លើងពេញខ្លួន ចំនួន៥គ្រាប់ ក្នុងនោះ ២គ្រាប់ចំដើមដៃ ១គ្រាប់ចំគល់(ក) ២គ្រាប់ចំថ្គាមខាងឆ្វេង តែសំណាងល្អមិនស្លាប់។ សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ដោយយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជារឿងគំនុំ ដែលកន្លងទៅគ្រួសារ របស់ជនរងគ្រោះ ត្រូវបានអ្នកភូមិនៅទីនោះចោទថា “ចេះធ្វើអំពើធ្មប់អាប”។ សមត្ថកិច្ចបន្ថែមទៀតថា កាលពីឆ្នាំមុន ឪពុករបស់ជនរងគ្រោះ ក៏ត្រូវបានបាញ់…
-
ប្រតិភូក្រសួងការពារជាតិ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ សពឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ដន ព្រមទាំងបានជូនសារក្រសួងការពារជាតិ ដើម្បីចូលរួមរំលែគទុក្ខយ៉ាងក្រៀមក្រំជាមួយនិងក្រុមគ្រួសារសព
ដើម្បីចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសពឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ដន នារសៀលថ្ងៃ ទី ២០ ខែ មិថុនា ២០១៨ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក សោម ដន ព្រមទាំងបានជូនសារក្រសួងការពារជាតិ ដើម្បីចូលរួមរំលែគទុក្ខយ៉ាងក្រៀមក្រមជាមួយនិងក្រុមគ្រួសារសព។ សពឯកឧត្តមឧត្តមសេនីយ៍ឯក សោម ដន ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ២០១៨ ក្នុងជម្មាយុ៦០ ឆ្នាំ ដោយរោគាពាធ ។ សពឯកឧត្តម សោម ដន ត្រូវបានក្រុមគ្រួសារ សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស និងគណកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បានតំកល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងបែបពិធិការកងទ័ព នៅ បញ្ជាការដ្ឋានអង្គរក្ស ស្វាយរលំ…
-
ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ចំពោះការដកខ្លួន ចេញរបស់សហរដ្ឋអាមេរិក

ស្វីស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេវិន ឌូហ្សារិក បានគួសបញ្ជាក់ថា លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានបង្ហាញការសោកស្តាយ យ៉ាងខ្លំាង ចំពោះការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ពិភពលោក ។ដោយឡែកឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន បានថ្លែងស្រដៀងគ្នាថា ការសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិក គឺជារឿងគួរ អោយសោកស្ដាយ តែមិនមានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ ។ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី នីកគី ហាឡេយ៍ បាន ប្រកាសដកសហរដ្ឋអាមេរិកចេញ ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយចោទថា ស្ថាប័នអន្តរជាតិមួយនេះមានភាពលម្អៀង ពុតត្បត់ និងបម្រើតែផលប្រយោជន៍ខ្លួនឯង ព្រមទាំងអនុវត្តន៍ស្ដង់ដារពីរប្រឆាំងនឹងអ៊ីស្រាអ៊ែល ។សូមជម្រាបថា ការប្រកាសដកខ្លួនរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើត ឡើងក្រោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាន ចេញមុខថ្កោលទោល ចំពោះគោលនយោបាយគ្មានត្រាប្រណីលើជនអន្តោ ប្រវេសន៍មកពីមិចស៊ីកូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបំបែកបំបាក់កុមារជាង២.០០០នាក់ចេញពីឪពុកម្ដាយរបស់ពួកគេ ដែលត្រូវបាន អាជ្ញាធរអាមេរិកចាប់ឃុំខ្លួន ៕