-
ផលិតកម្មត្រីរបស់ពិភពលោក ឈានដល់កម្រិតខ្ពស់បំផុត ប៉ុន្តែការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុកំពុងកើនឡើង

បរទេស ៖ របាយការណ៍ថ្មីរបស់អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបង្ហាញថា បច្ចុប្បន្នវារីវប្បកម្មបានផ្គត់ផ្គង់ត្រីភាគច្រើនសម្រាប់ការបរិភោគរបស់មនុស្ស។ ទោះជាយ៉ាងណា ការកើនឡើងនៃសីតុណ្ហភាព និងការនេសាទហួសកម្រិតកំពុងបង្កការគំរាមកំហែងដល់អនាគតនៃវិស័យនេះ។ ផលិតកម្មជលផល និងវារីវប្បកម្មសកលបានឈានដល់ ១៨៨,២ លានតោនក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ នេះបញ្ជាក់ថា អាហារសមុទ្រនៅតែជាប្រភពសំខាន់នៃអាហារូបត្ថម្ភ និងចំណូលសម្រាប់មនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក។ ការសិក្សាបានបង្ហាញថា អាហារពីទឹកផ្តល់ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា-៣ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលពិបាករកបានពីប្រភពអាហារផ្សេងៗ ជាពិសេសសម្រាប់ប្រជាជនងាយរងគ្រោះនៅប្រទេសដែលមានចំណូលទាប ហើយប្រជាជនក្នុងម្នាក់បរិភោគត្រីជាមធ្យមកើនឡើងដល់ ២០,៧ គីឡូក្រាមក្នុងមួយឆ្នាំ ដែលជាកម្រឹតខ្ពស់មិនធ្លាប់មាន៕ ប្រភព ៖ UN NEWS
-
ហ្វាំងឡង់ បញ្ជាទិញគ្រាប់បែកពី សហរដ្ឋអាមេរិក បំពាក់ដល់យន្តហោះចម្បាំងបំបាំងកាយ F-35

ហែលស៊ិនគី ៖ ប្រទេសហ្វាំងឡង់ បានសម្រេចចិត្តបញ្ជាទិញគ្រាប់បែកប្រភេទ GBU-53 SDB II ពីសហរដ្ឋអាមេរិក ដើម្បីបំពាក់ដល់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ខ្លួន ។ ការសម្រេចចិត្តនេះ ត្រូវបានប្រកាសដោយក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃ ព្រហស្បតិ៍ ដោយបានបញ្ជាក់ថា ការបញ្ជាទិញគ្រាប់បែកប្រភេទនេះ នឹងបង្កើនសមត្ថភាពវាយប្រហារពីអាកាសទៅដី ។ រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen និយាយថា ការទិញគ្រាប់បែកនេះ បន្ថែមសមត្ថភាពថ្មី ក្នុងការវាយប្រហារពីដែនអាកាសទៅលើដីគោក ដល់កងយន្តហោះចម្បាំង F-35 របស់ប្រទេសហ្វាំងឡង់ ។ លោក Hakkanen បានបញ្ជាក់ទៀតថា ការទិញគ្រាប់បែក SDB II ក៏នឹងជួយបំពេញបន្ថែម ចំពោះការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 សរុបចំនួន ៦៤ គ្រឿង ក្នុងទំហំទឹកប្រាក់ ៩,៤ ពាន់លានដុល្លារពីក្រុមហ៊ុន Lockheed Martin ។ បើតាម Straits Times, GBU-53 SDB…
-
លោក ហ្សេលេនស្គី ថា ប្រជាជនរុស្ស៊ីគួរស្តីបន្ទោសលោក ពូទីន ចំពោះផលវិបាកនៃសង្គ្រាមអ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ថា រូបលោកចង់ឱ្យប្រជាជនរុស្ស៊ីដឹងថា ប្រធានាធិបតីរបស់ពួកគេ គឺលោក Vladimir Putin គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកបង្កឡើងពីសង្គ្រាមអ៊ុយក្រែន ។ ការអត្ថាធិប្បាយរបស់លោក Zelensky ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ ទៅលើរដ្ឋធានីមូស្គូ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី ។ លោក Zelensky ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា រឿងសំខាន់ គឺថា ប្រជាជនរុស្ស៊ីចាប់ផ្តើមមានអារម្មណ៍ថា កំហុសទាំងអស់ គឺដោយសារតែបុរសម្នាក់ គឺលោក Putin ដែលកំពុងជ្រើសយកសង្គ្រាមនេះ ខណៈដែលពលរដ្ឋសាមញ្ញត្រូវបង់ថ្លៃខូចខាត សម្រាប់អ្វីៗគ្រប់យ៉ាងទៅវិញ ។ មិនបង្អង់យូរ ប្រទេសរុស្ស៊ីបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ថា នឹងសងសឹកយ៉ាងចាស់ដៃលើអ៊ុយក្រែនវិញ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយនេះ ។ បើតាមអាជ្ញាធររុស្ស៊ី, ការវាយប្រហារនោះ បានធ្វើឱ្យមនុស្សចំនួន ១៧នាក់រងរបួស ។ អ្វីដែលគួរឱ្យកត់សម្គាល់ ការវាយប្រហាររបស់អ៊ុយក្រែន ប្រៀបដូចជាការបំបាក់មុខមាត់លោកប្រធានាធិបតី Putin ដែលបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំអាស៊ាន សម្រាប់កិច្ចប្រជុំកំពូលមួយនៅភាគកណ្តាលទីក្រុង…
-
មេដឹកនាំកំពូលអ៊ីរ៉ង់ ថា ព្រមព្រៀងជាមួយអាមេរិក ទោះបីទស្សនៈផ្ទុយគ្នា

តេហេរ៉ង់ ៖ លោក Ayatollah Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ និយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកយល់ព្រមលើកិច្ចព្រមព្រៀង ជាមួយអាមេរិកបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា បើទោះបី មានទស្សនៈខុសគ្នាក៏ដោយ។ អំឡុងការផ្ញើសារតបលើកដំបូង ជុំវិញអនុស្សរណៈនៃការយោគយល់នេះ, លោក Khamenei បានរៀបរាប់ថា «ជាគោលការណ៍ ខ្ញុំមានទស្សនៈខុសគ្នា អំពីអនុស្សរណៈនៃការយោគយល់ ប៉ុន្តែខ្ញុំបានចេញការអនុញ្ញាត ដោយសារតែការប្តេជ្ញាចិត្តដែលប្រធានាធិបតីអ៊ីរ៉ង់ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងសមាជិកដទៃទៀត ដើម្បីការពារសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ និងរណសិរ្សតស៊ូ»។ លោក Khamenei មិនត្រូវបានគេឃើញ ជាសាធារណៈទេ ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែមីនា ពោលគឺបន្ទាប់ពីការស្លាប់របស់ឪពុក គឺ លោក Ayatollah Ali Khamenei នៅក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានបង្កឱ្យមានសង្រ្គាមក្នុងតំបន់។ សារនេះគឺជាប្រតិកម្មដំបូងរបស់លោក ចំពោះកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក ដើម្បីបញ្ចប់ជម្លោះដែលត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian…
-
លោក ត្រាំ ថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ ជាជ័យជំនះរបស់អាមេរិក

វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ មានន័យថា ជាជ័យជំនះ សម្រាប់សហរដ្ឋអាមេរិក។ ការអះអាងបែបនេះ បន្ទាប់ពីលោក Donald Trump បានចុះហត្ថលេខាលើ MOU បញ្ចប់ជម្លោះ រួចរាល់ហើយ ខណៈដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បានចុះហត្ថលេខារួចដូចគ្នា។ ប្រទេសគូជម្លោះទាំងពីរ ត្រូវរៀបចំពិធីចុះហត្ថលេខារួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រនេះ។ តាមរយៈបណ្តាញសង្គម Truth, លោក ប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម គឺជាជ័យជម្នះ សម្រាប់សហរដ្ឋអាមេរិក ដោយបដិសេធការរិះគន់កាន់តែខ្លាំងឡើង ពីខាងគណបក្សប្រជាធិបតេយ្យ រួមទាំង ការរិះគន់ ពីសមាជិកមួយចំនួន នៅក្នុងគណបក្សសាធារណៈរដ្ឋ របស់លោក។ ឆ្លើយតបនឹងការរិះគន់នេះ, លោក ត្រាំ បញ្ជាក់បន្ថែមថា «មិនមានការបង់ប្រាក់ ៣០០ ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិកនោះទេ …នោះជាព័ត៌មានក្លែងក្លាយ!…
-
ស្វីសបង្ហាញទីតាំងរៀបពិធីចុះ MOU សន្តិភាពអាមេរិក-អ៊ីរ៉ង់

ហ្សឺណែវ ៖ ប្រទេសស្វីស បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា “ការចរចាដំបូង” ស្តីពីការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្រ្គាម នៅមជ្ឈិមបូព៌ា ត្រូវបានគេគ្រោងនឹងធ្វើឡើង នៅឯរមណីយដ្ឋាន Burgenstock នៅប្រទេសស្វីស នាថ្ងៃសុក្រនេះ។ ក្រសួងការបរទេស ស្វីស បាននិយាយថា «បច្ចុប្បន្ន ផែនការដំណើរការ សម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមជាមួយនឹងអ្នកសម្របសម្រួល ប៉ាគីស្ថាន និងកាតា ព្រមទាំង ប្រទេសពាក់ព័ន្ធផ្សេងទៀត ដើម្បីជួបប្រជុំគ្នា នាថ្ងៃសុក្រ នៅរមណីយដ្ឋាន Burgenstock សម្រាប់ការចរចាដំបូង ស្តីពីការអនុវត្តកិច្ចព្រមព្រៀង» ។ បើតាម CNA, ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf និង អនុប្រធានាធិបតីអាមេរិក លោក JD Vance ត្រូវបានគេរំពឹងថា នឹងចូលរួម ក្នុងការពិភាក្សា ដើម្បីបញ្ចេញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ប៉ុន្តែ ភាគី ស្វីស បាននិយាយថា…
-
កិច្ចសន្ទនាអង្គការសហប្រជាជាតិ អំពីការរួមបញ្ចូលគ្នារវាងមហាសមុទ្រ អាកាសធាតុ និងជីវចម្រុះ

ប៉ារីស ៖ អនុសញ្ញាក្របខណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំស្តីពីមហាសមុទ្រ និងការប្រែប្រួលអាកាសធាតុក្នុងអំឡុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Bonn ឆ្នាំ ២០២៦។ កិច្ចសន្ទនានេះ គឺជាវេទិកាពិសេសមួយសម្រាប់ជំរុញសកម្មភាពអាកាសធាតុដែលផ្អែកលើមហាសមុទ្រ តាមរយៈការពិភាក្សាអំពី ការបន្ស៊ាំ ការកាត់បន្ថយការបញ្ចេញឧស្ម័ន មធ្យោបាយអនុវត្ត និងវិទ្យាសាស្ត្រ ព្រមទាំងការចែករំលែកបទពិសោធន៍ល្អៗ និងការលើកកម្ពស់ការយកចិត្តទុកដាក់ ចំពោះបញ្ហាពាក់ព័ន្ធនឹងមហាសមុទ្រ។ តាមរបាយការណ៍របស់ Earth Negotiations Bulletin (ENB) មហាសមុទ្រដើរតួនាទីជាឃ្លាំងស្រូបឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់បំផុតរបស់ផែនដី ប្រហែល ៩០% នៃកម្ដៅ ដែលបង្កឡើងដោយការបំភាយឧស្ម័ន។ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យទឹកសមុទ្រកាន់តែក្តៅ ប្រែប្រួលសមាសធាតុគីមីនៃទឹកសមុទ្រ និងបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើង ព្រមទាំងធ្វើឱ្យសមុទ្រមានជាតិអាស៊ីតកាន់តែខ្លាំង។ ការប្រែប្រួលទាំងនេះកំពុងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ ជីវចម្រុះសមុទ្រ និងសុខុមាលភាពរបស់ប្រជាជន៕ ប្រភព ៖ sdg
-
អ៊ុយក្រែន បាញ់ដ្រូនឈុតធំលើទីក្រុងមូស្គូ សងសឹកការវាយប្រហាររបស់ រុស្ស៊ី

មូស្គូ ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងពីការវាយប្រហារ ដោយយន្តហោះដ្រូនឈុតធំមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ ទៅលើទីក្រុងមូស្គូ ។ ក្រុមមន្ត្រីទីក្រុងកៀវ អះអាងថា ការវាយប្រហារនេះបង្កឲ្យមានអគ្គីភ័យនៅក្នុង និងជុំវិញរដ្ឋធានីមូស្គូ និងបង្ខំឱ្យមានការជម្លៀសខ្លួនអ្នកដំណើរ នៅឯអាកាសយាន Sheremetyevo របស់ប្រទេសរុស្ស៊ីផងដែរ ។ អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin ប្រកាសទទួលស្គាល់ថា ពិតជាមានការជម្លៀសខ្លួនអ្នកដំណើរ នៅព្រលាន្តយន្តហោះដ៏មមាញឹកបំផុតមួយនេះប្រាកដមែន ហើយអាជ្ញាធរក៏កំពុងរឹតបន្តឹងជើងហោះហើរផងដែរ ស្របពេលមានសេចក្តីរាយការណ៍ អំពីការឆាបឆេះបំផ្លាញអគារ នៅទីនោះ ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចេញមកបញ្ជាក់ថា ការវាយប្រហារឈុតធំនេះក៏មានបាញ់លើរោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូផងដែរ ។ លោកថា នេះគឺជាការសងសឹក និងការឆ្លើយតប ដោយសមហេតុផលពេញលេញ ចំពោះការវាយប្រហាររបស់រុស្ស៊ី មកលើទីក្រុង និងសហគមន៍ របស់អ៊ុយក្រែន ។ យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងពីការបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ១៨០គ្រឿង នៅពេលហោះចូលទៅជិតទីក្រុងមូស្គូ និងថែមទាំងបានស្ទាក់ចាប់ដ្រូនជាង ៥០០ គ្រឿង នៅក្នុងមួយយប់ៗផងដែរ ។…
-
លោក ត្រាំ ជំរុញ អ៊ីរ៉ង់ ផលិតមីស៊ីលបន្ថែម កុំឲ្យចាញ់ប្រទេសជិតខាង ក្រោយចប់សង្គ្រាម

អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដ៏កម្រមួយជំរុញឲ្យប្រទេសគូជម្លោះ អ៊ីរ៉ង់ ត្រូវតែមានមីស៊ីលផ្លោងទំនើបៗ កុំឲ្យចាញ់បណ្តាប្រទេសជិតខាង ក្រោយពេលចប់សង្គ្រាម ។ លោក ត្រាំ លើកហេតុផលថា វាគឺជារឿងអយុត្តិធម៌ សម្រាប់ទីក្រុងតេហេរ៉ង់ ប្រសិនបើមិនមានមីស៊ីលផ្លោង ដូចបណ្តាប្រទេសផ្សេងៗទៀត នៅតំបន់ឈូងសមុទ្រ ដូចគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំឡុងកិច្ចប្រជុំកំពូលប្រទេសអ្នកមាន G7 ដែលរៀបចំធ្វើឡើងនៅប្រទេសបារាំងកាលពីថ្ងៃពុធ, លោក Trump និយាយថា ទីក្រុងតេហេរ៉ង់ គួរត្រូវបានអនុញ្ញាត ឲ្យរក្សាសមត្ថភាពមីស៊ីលផ្លោង នៅពេលដែលអនុស្សរណៈនៃការយោគយល់ដើម្បីបើកផ្លូវសន្តិភាព នៅមជ្ឈិមបូព៌ា ត្រូវបានចុះហត្ថលេខា រួចរាល់ ។ ជុំវិញអនុស្សរណៈនៃការយោគយល់នេះដែរ, ច្បាប់ដើម នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ឬ MOU ១៤ ចំណុច រវាងអាមេរិកនិងអ៊ីរ៉ង់ ត្រូវបានលោក ត្រាំ ចុះហត្ថលេខារួចហើយ មុនពេលរៀបចំពិធីចុះហត្ថលេខារួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ។ លោក ត្រាំ…
-
ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ ២០២៨

តូក្យូ ៖ ក្រុមហ៊ុន SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០២៨ ។ មហិច្ឆតារបស់ SkyDrive ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានទទួលជោគជ័យទាំងស្រុង ក្នុងការហោះហើរសាកល្បងឡានហោះម៉ូដែល SD-05 នៅឈូងសមុទ្រតូក្យូ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ។ បើតាម Nikkei Asia, ឡានហោះនេះ កើតចេញពីកិច្ចសហការគ្នារវាងក្រុមហ៊ុន SkyDrive និងក្រុមហ៊ុន Suzuki Motor ដោយមួយគ្រឿងមានតម្លៃប្រហែល ១ លានដុល្លារកន្លះ ។ ក្រុមហ៊ុនយក្សទាំងពីររំពឹងថា សេវាកម្មឡាននេះ នឹងចាប់ផ្តើមដំណើរការដំបូង សម្រាប់ការហោះហើរទេសចរណ៍នៅទីក្រុង Tokyo, Osaka និង Oita របស់ប្រទេសជប៉ុន ។ ឡានហោះម៉ូដែល SD-05 អាចផ្ទុកមនុស្សបានចំនួន ៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និងអ្នកដំណើរ ២នាក់ ។ ឡានហោះនេះ មានសមត្ថភាពសំកាំងខ្លួននៅលើផ្ទៃមេឃក្នុងរយៈកម្ពស់ពី ១៥ ទៅ…