-
ទំនាក់ទំនងកម្ពុជា និងឥណ្ឌូណេស៊ី គឺជាបងប្អូន

ភ្នំពេញ៖៖ ប្រវត្តិសាស្រ្ដទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានភាពល្អ រឹងមាំ ហើយកំពុងពូនជ្រំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ។អាចនិយាយបានថា «ជាបងប្អូននឹងគ្នា» ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនិងឯកឧត្តម ហេណុក ពូរ៉ារ៉ូ (Henock Puraro) សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ក្នុងជំនួបពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងឱកាសនោះ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានភាពរឹងមាំក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ។ ឯកឧត្តម បានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីថា «ជាបងប្អូននឹងគ្នា» ។ ឯកឧត្តមថ្លែងថា ប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នា ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនេះ ក៏ជាផ្នែកមួយនៃការរុញច្រានទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម វិនិយោគ និងការអប់រំរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរ…
-
ចិន សន្យាបញ្ជូនជំនួយមនុស្សធម៌ដល់ អ៊ីរ៉ង់ និងលីបង់

ប៉េកាំង ៖ ប្រទេសចិនប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់ អ៊ីរ៉ង់ និងលីបង់ ដែលរងគ្រោះពីការវាយប្រហាររបស់អ៊ីស្រាអែល ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់ការបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ តាមរយៈការចុះកិច្ចព្រមព្រៀងជាផ្លូវការចុងក្រោយ ក្នុងសប្តាហ៍នេះ ។ បើតាម Anadolu, នេះជាលើកទីពីរហើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលប្រទេសចិនបានផ្តល់ជំនួយដល់អ៊ីរ៉ង់ ខណៈពីមុន ចិនបានបញ្ជូនជំនួយមនុស្សធម៌ទៅអ៊ីរ៉ង់កាលពីខែមីនា ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង ថា ប្រទេសចិនមានអារម្មណ៍សោកសៅយ៉ាងជ្រាលជ្រៅ ចំពោះគ្រោះមហន្តរាយមនុស្សធម៌ ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ និងការរីករាលដាលជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ។ លោក Lin បានបញ្ជាក់ថា គិតពីស្ថានភាពពិតប្រាកដនៅតាមប្រទេសពាក់ព័ន្ធ, ចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ដើម្បីជួយឲ្យប្រជាពលរដ្ឋនៅទីនោះងើបឡើងវិញ និងកសាងជីវិតឡើងវិញ ព្រមទាំងធ្វើឲ្យល្អប្រសើរឡើងសេដ្ឋកិច្ច និងការរស់នៅរបស់ពួកគេ ។ លោក Lin បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តល្អរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ និងខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ការចរចាសន្តិភាព និងបន្តដើរតួនាទីវិជ្ជមាន ក្នុងការស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ាឡើងវិញដូចកាលពីដំបូង ។…
-
អ្នកនិពន្ធ ហ្វារី នាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងការដឹកនាំរបស់សម្តេចតេជោ ទៅបង្ហាញពិភពលោក រហូតមានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ

ភ្នំពេញ ៖ វាមិនមែនជារឿងសាមញ្ញនោះទេ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសង្វាក់អក្សរសិល្ប៍នយោបាយសកល ដែលស្នាដៃចងក្រងប្រវត្តិសាស្ត្រពិតរបស់ប្រទេសយើង អាចទម្លុះក្របខ័ណ្ឌព័ត៌មានអន្តរជាតិ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកវិភាគ និងអ្នកនយោបាយបរទេស។ បច្ចុប្បន្ន ព្រឹត្តិការណ៍ដ៏គួរឱ្យមោទនភាពមួយកំពុងផ្ទុះឡើង ក្រោយពេលដែលបណ្តាញសារព័ត៌មានល្បីៗជុំវិញសកលលោក បានសម្រុកចុះផ្សាយយ៉ាងព្រោងព្រាត ចំពោះបេសកកម្មរបស់អ្នកនិពន្ធ លោកស្រី ហ្វារី (Fari) ដែលបាននាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងទស្សនវិជ្ជាដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទៅបង្ហាញនៅលើឆាកអន្តរជាតិ តាមរយៈសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left”។ យោងតាមការចុះផ្សាយ និងការដកស្រង់ខ្លឹមសារពីមជ្ឈដ្ឋានបរទេស អន្តរជាតិបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើរបៀបដែលលោកស្រី Fari លាតត្រដាងពីយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងខណៈដែលពិភពលោកបច្ចុប្បន្នកំពុងជាប់គាំងក្នុងវិបត្តិជម្លោះតំបន់ សារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា យុទ្ធសាស្ត្រសង្គ្រោះជាតិ និងការបង្រួបបង្រួមទឹកដីរបស់កម្ពុជា មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រធម្មតានោះទេ ប៉ុន្តែវាគឺជា «គ្រឹះសន្តិភាព» ដ៏វិសេសវិសាល ដែលប្រើប្រាស់ការជឿទុកចិត្ត និងមេត្តាធម៌ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែលមេដឹកនាំជុំវិញពិភពលោកគួរតែស្វែងយល់។ អន្តរជាតិបានមើលឃើញពីភាពក្លាហាន និងការលះបង់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ ដែលហ៊ានដាក់ជីវិតដើម្បីការពារពលរដ្ឋ។ ការដែលសៀវភៅ “The…
-
ហេសបូឡា អបអរ អ៊ីរ៉ង់ ថា ជាជ័យជម្នះដ៏អស្ចារ្យ បន្ទាប់ពីព្រមព្រៀងជាមួយអាមេរិក

បេរូត ៖ ក្រុមប្រដាប់អាវុធហេសបូឡា ដែលមានមូលដ្ឋាន នៅលីបង់ បានប្រកាសអបអរសាទរ អ៊ីរ៉ង់ ចំពោះអ្វីដែលខ្លួនអះអាងថា «ជាជ័យជម្នះដ៏អស្ចារ្យ» បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ជាមួយអាមេរិក។ លោក Naim Qassem ប្រធានក្រុម Hezbollah បានអះអាង កាលពីថ្ងៃពុធថា អនុស្សរណៈនៃការយោគយល់គ្នា រវាងទីក្រុង Tehran និង ទីក្រុង Washington ដើម្បីបញ្ចប់សង្គ្រាមក្នុងតំបន់ គឺជាជ័យជម្នះដ៏ធំធេង។ បើតាម AFP, ទាំងប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាលើ MOU រួចរាល់ហើយ ដោយត្រូវរងចាំដោះដូរគ្នា ស៊ីញ៉េរួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រ ស្អែកនេះ។ កិច្ចព្រមព្រៀងនេះ ក៏ភ្ជាប់ជាមួយនឹងបទឈប់បាញ់ រវាងក្រុម Hezbollah និង អ៊ីស្រាអែល នៅប្រទេសលីបង់ផងដែរ។ ជុំវិញបញ្ហាលីបង់វិញ, លោក Naim Qassem ប្រធានក្រុម Hezbollah បាននិយាយដែរថា ការចរចារបស់លីបង់ ជាមួយអ៊ីស្រាអែល…
-
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាសមិទ្ធផលដ៏មានអត្ថន័យមួយ ក្នុងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងអង្គការសហប្រជាជាតិ (UN) ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ពីវិបត្តិតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ តាមរយៈការឆ្លើយតបប្រកបដោយបរិយាបន្ន គណនេយ្យភាព និងពហុវិស័យ ក្នុងទិសដៅគាំទ្រពួកគាត់ក្នុងដំណាក់កាលស្តារឡើងវិញដ៏លំបាកនេះ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលគាំទ្រថវិកាសប្បុរសធម៌បន្ថែមនេះ ដោយឯកឧត្តមគូសបញ្ជាក់ថា គោលបំណងស្នូលនៃគម្រោងដែលអនុវត្តដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women) ដោយសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីការពារ និងលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូររបស់អតីតពលករ ព្រមទាំងសហគមន៍ដែលប្រឈមនឹងហានិភ័យដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារស្ត្រី និងកុមារីតាមរយៈការរួមគ្នាឆ្លើយតបរវាងក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍ក្នុងភាពជាដៃគូយូរអង្វែងជាមួយអង្គការសហប្រជាជាតិ និងសង្គមស៊ីវិល។ ឯកឧត្ដមមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ជាពិសេសឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក…
-
ទីក្រុងសៀមរាប និងទីក្រុងយ៉ាងហ្គូនដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏ចំណាស់ និងល្បីល្បាញនៅអាស៊ាននឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា

ទីក្រុងយ៉ាងហ្គូន៖ នាថ្ងៃទី១៧ ខែ មិថុនា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម Aung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងតំបន់យ៉ាងហ្គូន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពពីអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។ ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កា ឯកឧត្តមអភិបាលតំបន់យ៉ាងហ្គូន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនាដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង។ តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ៉ាងហ្គូន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ជាក់ស្តែង ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួម និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីសក្តានុពលទេសចរណ៍របស់ភាគីទាំងពីរ ព្រមទាំងជំរុញអនុវត្តគម្រោង “ប្រទេសពីរ គោលដៅមួយ” ដែលតភ្ជាប់ប្រទេសកម្ពុជា និងទីក្រុងយ៉ាងហ្គូន។ បន្ថែមពីលើនេះ ភាគីទាំងពីរ…
-
អ៊ីរ៉ង់ ថា ខ្លួននឹងគិតថ្លៃនាវានៅហ័រមូស ក្រោយចុះ MOU ៦០ថ្ងៃ

តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយថា ខ្លួននឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស បន្ទាប់ពី ៦០ ថ្ងៃ នៃការចុះអនុស្សរណៈនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក។ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ និង ជាប្រធានសភា លោក Mohammad Bagher Ghalibaf កាលពីថ្ងៃពុធ បាននិយាយ ម្តងហើយម្តងទៀតថា ទីក្រុងតេហេរ៉ង់នឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីរយៈពេល ៦០ ថ្ងៃដោយមិនគិតថ្លៃ ដែលបានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍រដ្ឋ, លោក Mohammad Bagher បាននិយាយថា «ច្រកសមុទ្រ Hormuz នឹងមិនវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមទេ» ដោយលោកបន្ថែមថា «អ៊ីរ៉ង់មានសិទ្ធិ ក្នុងអធិបតេយ្យភាពលើច្រកសមុទ្រ Hormuz ហើយជាការពិតណាស់ យើងនឹងទទួលបានថ្លៃសេវា» ។ បើតាម AFP, ទាំងប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាលើ MOU រួចរាល់ហើយ ដោយត្រូវរងចាំដោះដូរគ្នា ស៊ីញ៉េ នៅប្រទេសស្វីស…
-
មេដឹកនាំ G7 សន្យាពង្រឹងការការពារដែនអាកាស អ៊ុយក្រែន និងរឹតបន្តឹងទណ្ឌកម្មប្រឆាំង រុស្ស៊ី

ប៉ារីស ៖ មេដឹកនាំក្រុមប្រទេស G7 បានសន្យានៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង ថា នឹងជួយពង្រឹងការការពារដែនអាកាសអ៊ុយក្រែន និងបង្កើនសម្ពាធលើសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី រួមទាំងការរឹតបន្តឹងទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័ន ។ យោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃ ពុធ, មេដឹកនាំ G7 បានរួបរួមគ្នាបន្តគាំទ្រយ៉ាងរឹងមាំដល់អ៊ុយក្រែន ដើម្បីការពារសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ ដើម្បីគាំទ្រ និងពន្លឿនសន្ទុះថ្មីនេះ មេដឹកនាំ G7 យល់ព្រមបង្កើនការពង្រឹងសមត្ថភាពការពារដែនអាកាស ផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែម និងឧបករណ៍ស្ទាក់ចាប់មីស៊ីល រួមទាំងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ។ ប្លុក G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន អាចបង្កើនផលិតកម្មយោធា និងផលិតអាវុធការពារខ្លួននៅលើទឹកដីរបស់ពួកគេផ្ទាល់ ។ បើតាម Aljazeera, ឧស្សាហកម្មសព្វាវុធអ៊ុយក្រែន កំពុងតែមានសន្ទុះរីកចម្រើនសមត្ថភាពយ៉ាងខ្លាំង និងទទួលបានចំណាប់អារម្មណ៍ពីបណ្តាប្រទេសអឺរ៉ុប ។ ក្រៅពីមានជំនាញកាន់តែស្ទាត់ ក្នុងការផលិតយន្តហោះដ្រូន, អ៊ុយក្រែនបច្ចុប្បន្នក៏អាចផលិតមីស៊ីលចម្ងាយឆ្ងាយមួយចំនួនដែរ ដូចជា មីស៊ីល…
-
UN គំរាមដាក់ អ៊ីស្រាអែល ចូលបញ្ជីខ្មៅរបស់ពិភពលោក ជុំវិញការរំលោភបំពានប្រឆាំងកុមារប៉ាឡេស្ទីន

ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ប្រទេសអ៊ីស្រាអែលអាចត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជីខ្មៅរបស់ពិភពលោក ពាក់ព័ន្ធនឹងការរំលោភបំពានប្រឆាំងកុមារ ជាពិសេសកុមារប៉ាឡេស្ទីន ។ លោក Guterres បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងកុមារប៉ាឡេស្ទីន ។ លោក Guterres បានអះអាងថា អ៊ីស្រាអែលគួរតែត្រូវបានចុះក្នុងបញ្ជីខ្មៅរបស់ពិភពលោក ប្រសិនបើចំនួនការរំលោភបំពានប្រឆាំងកុមារកើនឡើងខ្ពស់ម្តងទៀតនៅក្នុងឆ្នាំ ២០២៦នេះ ។ របាយការណ៍ប្រចាំឆ្នាំរបស់អង្គការពិភពលោក ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ បានកត់ត្រាការរំលោភបំពានធ្ងន់ធ្ងរចំនួន ៣៨,៥៥៨ករណីនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលប៉ះពាល់ដល់កុមារចំនួន ២៤,១៧៤នាក់ ។ នេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីរបាយការណ៍របស់ស្ថាប័នការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ហៅកាត់ CAAC នៃអង្គការសហប្រជាជាតិ ដែលបង្កើតឡើងដើម្បីការពារកុមារពីផលប៉ះពាល់ និងអំពើហិង្សាក្នុងតំបន់មជ្ឈិមបូព៌ា បានផ្តួចផ្តើមឡើងក្នុងឆ្នាំ ១៩៩៦ ។ យោងតាមទិន្នន័យបានបង្ហាញថា កុមារចំនួន ១៤,២២៤នាក់ ត្រូវបានសម្លាប់ ឬមានពិការភាព ដោយសារសង្គ្រាមក្នុងឆ្នាំ ២០២៥ ។ តួលេខនេះកើនឡើង…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត នៃ National University of Management ប្រមាណ ៣៧៥រូប នៅទីស្ដីការ ក.ប.ទ.។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការចែករំលែកអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍថ្នាលរួម DG SuperApp និងការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដ៏ជោគជ័យរហូតត្រូវបានប្រទេសមួយចំនួនក្នុងតំបន់នាំយកទៅប្រើប្រាស់នៅក្នុងប្រទេសខ្លួន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត ពិភាក្សានិងលើកឡើងជាសំណួរពាព័ន្ធនឹងការងាររបស់ក្រសួងសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀត។ សូមជម្រាបជូនថា បទបាឋកថានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកអំពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត…