-
លោក ត្រាំ ថា សហរដ្ឋអាមេរិក-អ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើ MOU ជាផ្លូវការនៅថ្ងៃ ព្រហស្បតិ៍ ឬថ្ងៃ សុក្រ នេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ ពុធ ថា អាមេរិក-អ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឱ្យបានឆាប់បំផុត ពោលគឺប្រហែលជាថ្ងៃ ព្រហស្បតិ៍ ឬថ្ងៃ សុក្រ សប្តាហ៍នេះ ។ លោកប្រធានាធិបតី ត្រាំ បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងថា រូបលោកអាចនឹងចូលរួមដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខានេះខណៈវាគឺជាកិច្ចព្រមព្រៀងធំបំផុតមួយនៅទូទាំងមជ្ឈិមបូព៌ា ។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា បន្ទាប់ពីចុះហត្ថលេខារួច កិច្ចព្រមព្រៀងនេះនឹងត្រូវផ្សព្វផ្សាយ… ហើយយើងបានផ្ញើច្បាប់ចម្លងមួយទៅអ៊ីស្រាអែល… ពួកគេជាដៃគូដ៏ល្អមួយ ។ បើតាម Aljazeera, លោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្កៀន កាលពីថ្ងៃ ចន្ទ បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រួចហើយ ដើម្បីបញ្ចប់សង្គ្រាម ហើយគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅប្រទេសស្វីស ក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។ យោងតាមមន្ត្រីអាមេរិក, MOU នេះ រួមបញ្ចូលទាំងការដែលអ៊ីរ៉ង់មិនអភិវឌ្ឍ…
-
អ៊ីរ៉ង់ ថា MOU ១៤ចំណុច ជាមួយអាមេរិក សម្រេចជាស្ថាពរហើយ

តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហរដ្ឋអាមេរិក បានសម្រេចបញ្ចប់ជាផ្លូវការហើយ ពោលគឺបន្ទាប់ពីប្រធានាធិបតីប្រទេសនេះ បានចុះហត្ថលេខាលើអត្ថបទ MOU ១៤ចំណុចនេះ រួចរាល់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា «អនុស្សរណៈ បានក្លាយជាផ្លូវការពេញលេញ បន្ទាប់ពីត្រូវបានចុះហត្ថលេខា ដោយទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន»។ លោក Baghaei បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខា ជាលក្ខណៈឌីជីថល ហើយបានបញ្ជាក់ថា ការចរចាក្រោមអនុស្សរណៈនេះ នឹងផ្តោតទាំងស្រុងលើបញ្ហានុយក្លេអ៊ែរ និង ការបន្ធូរបន្ថយទណ្ឌកម្ម។ លោកបាននិយាយថា ភាគីទាំងពីរនឹងបើកកិច្ចចរចារហូតដល់ ៦០ ថ្ងៃ ជាមួយនឹងលទ្ធភាពនៃការបន្តការចរចា ប្រសិនបើចាំបាច់ ដោយសារតែភាពស្មុគស្មាញនៃបញ្ហាពាក់ព័ន្ធ។ អ្នកនាំពាក្យរូបនេះ ក៏បាននិយាយផងដែរថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិ កទាក់ទងនឹងការដកការបិទផ្លូវនាវាចររបស់ខ្លួនបានចាប់ផ្តើម ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្ថែមថា កប៉ាល់អ៊ីរ៉ង់ បានចូល និងចេញពីកំពង់ផែរួចហើយ “ដោយគ្មានបញ្ហា” ដោយពណ៌នាថា វាជាសញ្ញាមួយបង្ហាញថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមចូលជាធរមាន។ លោក Baghaei…
-
លោក ម៉ាក្រុង ថា តែងមានទំនុកចិត្តលើលោក ត្រាំ

ប៉ារីស ៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយ នៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃពុធថា លោកតែងតែមានទំនុកចិត្ត លើលោក Donald Trump ជានិច្ច។ លោក Macron ទទូចថា លោកប្រធានាធិបតីអាមេរិក Donald Trump តែងតែបានធ្វើឱ្យមានការវិវឌ្ឍ មិននឹកស្មានដល់ ក្នុងការពេញចិត្តចំពោះអ៊ុយក្រែន អំឡុងពេលកិច្ចប្រជុំកំពូល G7 ដែលរៀបចំធ្វើឡើង នៅទីក្រុង Evian ប្រទេសបារាំង។ ប្រធានាធិបតីបារាំងរូបនេះ បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន រៀបរាប់ថា «នៅពេលណា ដែលគាត់ប្តេជ្ញាចិត្តចំពោះយើង គាត់តែងតែធ្វើអ្វី ដែលគាត់បានប្តេជ្ញាថានឹងធ្វើ»។ កិច្ចប្រជុំ រយៈពេល បីថ្ងៃ របស់មេដឹកនាំ នៃប្រទេស G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានផ្តោតយ៉ាងខ្លាំងលើកិច្ចព្រមព្រៀង របស់លោក Trump…
-
កូរ៉េខាងត្បូង ស្នើលោក ត្រាំ ប្រើគំរូ MOU បញ្ចប់សង្គ្រាម អ៊ីរ៉ង់ យកមកចរចាជាមួយ កូរ៉េខាងជើង

ប៉ារីស ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung កាលពីថ្ងៃអង្គារ បានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើប្រាស់គំរូអនុស្សរណៈនៃការយោគយល់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ យកមកចរចា ជាមួយកូរ៉េខាងជើង ។ កូរ៉េខាងត្បូងមើលឃើញថា MOU នេះ ពិតជាទទួលបានជោគជ័យ លើការបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ បើតាម CNA, សំណើនេះ ត្រូវបានធ្វើឡើង ស្របពេលដែល លោក Lee Jae Myung ជួបជាមួយលោក Donald Trump នៅឯកិច្ចប្រជុំកំពូល នៃ បណ្តាប្រទេស G7 ក្នុងប្រទេសបារាំង ។ អ្នកនាំពាក្យប្រធានាធិបតី លោកស្រី Kang Yu-jung និយាយថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Lee Jae Myung បានស្នើឲ្យលោក Trump ដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ដោយសន្តិវិធី និងជោគជ៧យ…
-
ប្រេងអន្តរជាតិបន្តធ្លាក់ថ្លៃ ជិតដល់កម្រិតមុនសង្គ្រាមអ៊ីរ៉ង់

បរទេស ៖ តម្លៃប្រេងអន្តរជាតិ បានបន្តធ្លាក់ចុះ មកក្រោម ៨០ដុល្លារ ក្នុង១បារ៉ែល ពោលគឺបានធ្លាក់កាន់តែខិតជិតមកដល់កម្រិត នៅមុនពេលផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា ដោយពេលនោះ មានតម្លៃជាង ៧០ដុល្លារ ក្នុង១បារ៉ែល។ កាលពីថ្ងៃអង្គារ តម្លៃប្រេងឆៅអន្តរជាតិ Brent North Sea បានធ្លាក់ថ្លៃ ៥.១ ភាគរយបន្ថែមទៀត ពោលគឺ មានតម្លៃ ៧៨.៩៦ដុល្លារ ក្នុងមួយបារ៉ែល។ រីឯ ប្រេងអាមេរិក West Texas Intermediate បានធ្លាក់ចុះតម្លៃ ៥.៨ ភាគរយបន្ថែមទៀត ពោលគឺមកនៅត្រឹម ៧៦.០៥ដុល្លារ ក្នុងមួយបារ៉ែល។ បើតាម CNA, តម្លៃប្រេងធ្លាក់យ៉ាងគំហុកនេះ ដោយសារតែការមានសុទិដ្ឋិនិយម ចំពោះកិច្ចសន្យាបើកច្រកសមុទ្រ Hormuz ឡើងវិញ ពីសំណាក់អ៊ីរ៉ង់ ជាហេតុនាំឲ្យមានការបន្ធូរបន្ថយសម្ពាធជាអតិផរណា លើសេដ្ឋកិច្ចពិភពលោក។ ជាងនេះទៀត ទីក្រុងវ៉ាស៊ីនតោន អាចបន្ធូរបន្ថយទណ្ឌកម្មលើប្រេងឆៅរបស់អ៊ីរ៉ង់ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ ការបន្ទន់ឥរិយាបថដ៏កម្របែបនេះ អនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់ លក់ចេញភ្លាមៗ…
-
អាមេរិក ទាត់ចោលសំណើ អ៊ីស្រាអែល សុំមើលកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ មុនចុះហត្ថលេខាផ្លូវការ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានទាត់ចោលចំពោះការស្នើសុំរបស់អ៊ីស្រាអែល ដែលចង់ពិនិត្យមើលអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ៊ីរ៉ង់ឡើងវិញ មុនពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កាន់ប៊ិចចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស ។ ការបដិសេធនេះ ធ្វើឱ្យអ៊ីស្រាអែលអាម៉ាស់មុខជាខ្លាំង ពីព្រោះថា អ៊ីស្រាអែលនៅពុំទាន់ដឹងអ្វីទាល់តែសោះ ពាក់ព័ន្ធនឹងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល, មន្រ្តីអ៊ីស្រាអែលបានស្នើសុំសិទ្ធិពីសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានច្រានចោលភ្លាមៗ ចំពោះការសុំមើលលក្ខខណ្ឌក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអាមេរិក-អ៊ីរ៉ង់ ដែលនឹងចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ ប៉ុន្តែបើតាម Anadolu, អ៊ីស្រាអែលមិនបានធ្វើសំណើបែបនេះ ទៅកាន់អ្នកចរចាអាមេរិកនោះទេ ហើយថា នេះគឺជារឿងមិនត្រឹមត្រូវ ។ យ៉ាងណា លោកប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់បានសន្យាថា លោកនឹងពិនិត្យមើលឯកសារនេះម្តងមួយៗឡើងវិញ ។ បើតាម CNN, កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានចំណុចធំៗចំនួន ១៤ ។ ចំណុចទាំងនោះ រួមមានការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់ ការបើកច្រកសមុទ្រហ័រមូសឡើងវិញ ការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ការបញ្ចេញទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ និងផែនការកសាងប្រទេសអ៊ីរ៉ង់ឡើងវិញជាដើម ៕ ប្រភព ៖ Anadolu ប្រែសម្រួល…
-
អ៊ីរ៉ង់ ថា មិនយកពន្ធនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz តែត្រៀមគិតថ្លៃសេវាកម្មនាំផ្លូវ និងធានារ៉ាប់រង

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា នឹងមិនមានគោលការណ៍ប្រមូលពន្ធឆ្លងកាត់ ពីកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើយ ប៉ុន្តែទីក្រុងតេហេរ៉ង់ នឹងបង្កើតការគិតថ្លៃសេវាកម្មចាំបាច់នានាវិញ ដូចជាសេវាកម្មនាំផ្លូវនាវាចរណ៍ ការពារបរិស្ថាន និងការធានារ៉ាប់រងកប៉ាល់ជាដើម ។ ការប្រកាសរបស់អ៊ីរ៉ង់នេះ ផ្ទុយស្រឡះពីការអះអាងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលនិយាយថា ផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់ ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នឹងមិនគិតថ្លៃសេវាជាអចិន្ត្រៃយ៍ ហើយបើកចរាចរណ៍ទាំងស្រុងឡើងវិញ ក្នុងសប្តាហ៍នេះ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានទីក្រុងតេហេរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ បើតាម NDTV, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់អាចនឹងដាក់ចេញនូវថ្លៃសេវា សម្រាប់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ហើយថ្លៃសេវាទាំងនោះ ត្រូវបានភ្ជាប់ទៅនឹងសន្តិសុខ ការការពារបរិស្ថាន និងសេវាកម្មសមុទ្រផ្សេងៗទៀត ។ លោក Baghaei បានប្រាប់អ្នកយកព័ត៌មានថា ច្រកសមុទ្រ…
-
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអធិការកិច្ច និងនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋាន ព្រមទាំងបានទទួលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់នាយកដ្ឋានចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ចឱ្យមានប្រសិទ្ធភាព យកចិត្តទុកដាក់ពង្រឹងភាពច្បាស់លាស់និងនីតិវិធីផ្ទៃក្នុងឱ្យបានច្បាស់លាស់ និងអនុវត្តផែនការសកម្មភាពនានាពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ប្រកបដោយភាពបុរេសកម្មនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕
-
ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានពិនិត្យ និងពិភាក្សាលើការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការអនុវត្តច្បាប់ជាក់ស្តែង និងបញ្ហាប្រឈមចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងកិច្ចប្រជុំក៏បានដាក់ចេញនូវដំណោះស្រាយ និងវិធានការចាំបាច់នានា ក្នុងការពង្រឹងវិធានការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី សំដៅធានាឱ្យបាននូវភាពជោគជ័យក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មក្នុងទ្រង់ទ្រាយធំវិលត្រឡប់មកកម្ពុជាវិញ ដែលជាគោលនយោបាយអាទិភាពររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥នោះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបោកប្រាស់តាមអនឡាញ (Online…
-
ប្រធានាធិបតីរបស់រ៉ូម៉ានីនឹងមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជា

ភ្នំពេញ: ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ។នេះជាការបញ្ជាក់របស់ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាឱកាសចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយឯកឧត្តម ដាសៀន ជូលៀន ស៊ីឡូស (Dacian Julien Cioloş)ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានីនិងប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ឯកឧត្តម និងប្រតិភូ និងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម ហើយក៏នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី បាននាំសាររបស់ប្រធានាធិបតីរបស់លោក ថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនាំសារសួរសុខទុក្ខចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីផងដែរ ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា…