-
G7 អំពាវនាវឱ្យមានការឆ្លើយតប ចំពោះការផ្ទុះមេរោគ អេបូឡា

ប៉ារីស ៖ មេដឹកនាំប្រទេស G7 កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានការឆ្លើយតប “សម្របសម្រួល” ចំពោះការផ្ទុះឡើងនៃមេរោគ អេបូឡា នៅក្នុងប្រទេសកុងហ្គោ និង អ៊ូហ្គង់ដា ដោយព្រមានអំពីហានិភ័យសុខភាព បង្កឡើងពីជំងឺមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលគាំទ្រដោយប្រទេសអេហ្ស៊ីប ឥណ្ឌា កេនយ៉ា និង កូរ៉េខាងត្បូង, ប្រទេស G7 ប្រកាសថា «យើងមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតមនុស្ស និង បន្ទុក ដែលជំងឺនេះ កំពុងផ្តល់ផលប៉ះពាល់ដល់សហគមន៍ ហើយ យើងឈរក្នុងសាមគ្គីភាព ជាមួយប្រទេសដែលរងផលប៉ះពាល់» ។ ប្រទេស G7 ក៏បានអំពាវនាវដល់ប្រទេស នៅក្រៅក្រុម ឱ្យចូលរួមចំណែកធនធាន ដើម្បីដោះស្រាយអ្វីដែលខ្លួនបានពណ៌នាថា ជាការគំរាមកំហែងសកល។ មេដឹកនាំ G7 បាននិយាយថា ពួកគេនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីធានាថា មេរោគដ៏គ្រោះថ្នាក់នេះ មិនរីករាលដាល រួមទាំង ឆ្លងព្រំដែន ផងដែរ។ បើតាម Anadolu, ប្រទេសចំនួន ១០ រួមមាន…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំរបស់សហរដ្ឋអាម៉េរិក

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំរបស់សហរដ្ឋអាម៉េរិក ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក Benjamin Chiang ភារធារីប្រចាំស្ថានទូតអាម៉េរិក តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រឹះស្ថានសិក្សា និងភ្ញៀវកិត្តិយសរបស់ស្ថានទូត ប្រមាណ ៧០រូប នៅមជ្ឈមណ្ឌល AmCam Exchange ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Exchange Sqaure។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកសហរដ្ឋអាម៉េរិក គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរអភិវឌ្ឍន៍។ ការគាំទ្ររបស់សហរដ្ឋអាម៉េរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យជាច្រើន រួមមាន ការអប់រំ សុខាភិបាលសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច ការដោះមីន ការអភិរក្សវប្បធម៌ និងការពង្រឹងសមត្ថភាពស្ថាប័ន។ បន្ថែមលើនេះ សហរដ្ឋអាម៉េរិក ក៏បានចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស តាមរយៈកម្មវិធីផ្លាស់ប្តូរការអប់រំ អាហារូបករណ៍ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ…
-
មេដឹកនាំហេសបូឡា អរគុណ អ៊ីរ៉ង់ ដែលជួយបញ្ឈប់សង្គ្រាម អ៊ីស្រាអែល នៅ លីបង់

បេរូត ៖ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានផ្ញើសារអរគុណដល់អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ដែលបានជួយបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសលីបង់ ។ សារអរគុណរបស់ក្រុមហេសបូឡា ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀងបឋមមួយ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៩ ខែមិថុនាខាងមុខនេះ ។ នៅក្នុងសារមួយផ្ញើទៅកាន់ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាកំពូលអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf, មេដឹកនាំក្រុមហេសបូឡារូបនេះ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ដើម្បីបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់ជម្លោះទាំងអស់ រួមទាំងនៅលីបង់ ។ បើតាមសាររបស់ក្រុមហេសបូឡា, លោក Qassem និយាយថា អ៊ីរ៉ង់បានផ្លាស់ប្តូរពន្លឺនៃក្តីសង្ឃឹមដ៏មានប្រសិទ្ធភាពតែមួយគត់ ក្នុងការបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសលីបង់ទៅជាការពិត ដែលបានបង្ហាញដល់ពិភពលោកថា អ៊ីរ៉ង់គឺជាជើងឯកនៃសច្ចភាព និងការតស៊ូ ។ លោកថា យើងតែងតែនិយាយថា អ៊ីរ៉ង់បានផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្រុមហេសបូឡា ក្រុមតស៊ូ និងប្រជាជនលីបង់ ហើយមិនបានប៉ុនប៉ងយកអ្វីមកវិញទេ ។ អ៊ីរ៉ង់បានគាំទ្រយើង ក្នុងជម្រើសរបស់យើង និងជួយពង្រឹងយើងឱ្យរំដោះទឹកដីរបស់យើងមកវិញ ។ បើតាម…
-
រដ្ឋមន្រ្តីការងារ ប្ដេជ្ញាកែទម្រង់លើចំណុចយុទ្ធសាស្រ្តសំខាន់ៗសម្រាប់គ្រឹះស្ថាន ធីវេត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ក្នុងនោះសម្រាប់គ្រឹះស្ថាន ធីវេត(TVET) ត្រូវបន្តធ្វើបរិវត្តកម្មការបណ្ដុះបណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន ។ ក្នុងពិធីបិទ«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីសារសំខាន់ នៃការកែទម្រង់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងនេះគឺសម្រាប់គ្រឹះស្ថានធីវេត ។ ក្រសួងនឹងជំរុញយុទ្ធសាស្ត្រ «ការនាំជំនាញទៅរកអ្នកសិក្សា» និងផ្ដល់ការបណ្ដុះបណ្ដាលព្រមទាំងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមហេង សួរ បានបញ្ជាក់ថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ ធីវេត មិនមែនជាការសិក្សាកម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លៃ ដែលទីផ្សារការងារទាំងក្នុង…
-
មេដឹកនាំអឺរ៉ុប ជំរុញ លោក ត្រាំ បង្កើតជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី នៅសហរដ្ឋអាមេរិក

ប៉ារីស ៖ មេដឹកនាំអឺរ៉ុបបានឆក់ឱកាសអំឡុងកិច្ចប្រជុំកំពូល G7 ជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យាយាមបំបែកភាពជាប់គាំង ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយអំពាវនាវឱ្យលោក ត្រាំ ធ្វើជាម្ចាស់ផ្ទះជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី នៅលើទឹកដីសហរដ្ឋអាមេរិក ។ ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ បានសន្យាថា រូបលោកនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីសម្របសម្រួលដំណើរការចាប់ផ្តើមការចរចារវាងរុស្ស៊ី និងអ៊ុយក្រែនឡើងវិញ ។ ប៉ុន្តែលោក ត្រាំ ក៏ទទួលស្គាល់ផងដែរថា ការឈានដល់កិច្ចព្រមព្រៀងសន្តិភាព គឺជារឿងលំបាក និងមានភាពស្មុគស្មាញខ្លាំង ដោយសារតែមានការប្រឆាំងយ៉ាងអហង្ការពីសំណាក់មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ។ យ៉ាងណា មេដឹកនាំអាមេរិករូបនេះ នៅតែអះអាងច្បាស់ៗថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីពន្លត់ភ្លើងសង្គ្រាមដែលឆាបឆេះអូសបន្លាយជាង ៤ឆ្នាំកន្លងមកនេះ ។ ជាមួយគ្នានេះ ដៃគូអឺរ៉ុបរបស់អ៊ុយក្រែនរំពឹងថា ការចូលរួមយ៉ាងសកម្មរបស់លោក ត្រាំ នៅក្នុងដំណើរការចរចា នឹងអាចបង្កើតឱកាស មុនពេលអាចឈានដល់ការចរចាដំណាក់កាលចុងក្រោយ រវាងទីក្រុងកៀវ និងមូស្គូ នៅដើមរដូវស្លឹកឈើជ្រុះនេះ ។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន…
-
លោក ត្រាំ រិះគន់យុទ្ធសាស្រ្ត អ៊ីស្រាអែល នៅលីបង់ ដែលកំពុងសម្លាប់ជីវិតជនស៊ីវិលស្លូតត្រង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អង្គារ បាននិយាយរិះគន់មិនសំចៃមាត់ដ៏កម្របំផុតមួយ ចំពោះយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល ដែលកំពុងការប្រើប្រាស់នៅក្នុងប្រទេសលីបង់ ដើម្បីបោសសម្អាតក្រុមសកម្មប្រយុទ្ធហេសបូឡា ។ ថ្លែងនៅខាងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង លោក ត្រាំ បានស្តីបន្ទោសអ៊ីស្រាអែលចំៗថា វាជារឿងមិនចាំបាច់ទាល់តែសោះ ដែលត្រូវទម្លាក់គ្រាប់បែកលើសំណង់អគារ និងផ្ទះល្វែង ដើម្បីតាមកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា ។ លោក ត្រាំ ដែលថ្មីៗនេះ បានសម្តែងការមិនពេញចិត្តចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅរដ្ឋធានីបេរូត របស់លីបង់ បានអះអាងថា អ៊ីស្រាអែលបានប្រយុទ្ធប្រឆាំងនឹងពួកហេសបូឡា ដែលជាកងជីវពលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់យូរពេកហើយ ។ មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា មានមនុស្សច្រើនពេកហើយ ដែលត្រូវបានសម្លាប់ ។ អ្នកមិនចាំបាច់វាយកម្ទេចផ្ទះល្វែងរាល់ពេលដែលអ្នកកំពុងស្វែងរកនរណាម្នាក់នោះទេ ព្រោះមានមនុស្សច្រើននៅក្នុងផ្ទះល្វែងទាំងនោះ ហើយពួកគេមិនមែនសុទ្ធតែពួកហេសបូឡានោះទេ ។ បើតាម Straits Times, ក្រុមហេសបូឡាបានទាញដៃលីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់ស្រោចមីស៊ីលចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្រោមថ្វីដៃរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ អ៊ីស្រាអែលបានឆ្លើយតបវិញ ជាមួយនឹងយុទ្ធនាការវាយប្រហារតាមអាកាសដ៏ធំ…
-
កាតា ថា ខ្លួនសុទិដ្ឋិនិយមទាំងប្រយ័ត្ន លើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់

ដូហា ៖ ប្រទេស កាតា ដែលជាដៃគូសម្របសម្រួលចរចា បាននិយាយថា ខ្លួនមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង ចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដែលគេជឿថា នឹងនាំទៅរកសន្តិសុខ នៅក្នុងតំបន់។ លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេស ប្រទេសកាតា បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា «យើងមានសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្នថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងនាំទៅដល់ដំណាក់កាលបន្ទាប់ នៃសន្តិសុខក្នុងតំបន់ តាមរយៈកិច្ចពិភាក្សា ផ្តោតទៅលើកម្មវិធីនុយក្លេអ៊ែរ និង បញ្ហាផ្សេងៗទៀត»។ កាលពីថ្ងៃចន្ទ ទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន បានប្រកាសពីអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងបញ្ចប់ជម្លោះ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងលើអ៊ីរ៉ង់ ហើយ ជម្លោះបានលេបត្របាក់មជ្ឈិមបូព៌ា ទាំងមូល។ កាតា ធ្លាប់បានបដិសេធ មិនចូលការចរចា ក្រោមការបាញ់របស់អ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់បានបើកការទម្លាក់គ្រាប់បែក ពីលើអាកាស ដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងរដ្ឋឈូងសមុទ្រមួយនេះ ក្នុងការសងសឹកចំពោះការវាយប្រហារ របស់អាមេរិក-អ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋឈូងសមុទ្រ…
-
លោក ត្រាំ ថា អាចដាក់ទណ្ឌកម្មប្រេងរុស្ស៊ីវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ប៉ារីស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹង កាលពីថ្ងៃអង្គារថា លោកអាចនឹងដាក់ទណ្ឌកម្មប្រេងរុស្ស៊ីឡើងវិញ ឆាប់ៗនេះ។ ជាការលើកឡើង បន្ទាប់ពីអាមេរិកមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដែលរំពឹងពីការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។ ការផ្លាស់ប្តូរនេះ ធ្វើឡើង បន្ទាប់ពី អំឡុងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្មានខែមកនេះ អាមេរិក បានបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី ដោយបើកដៃឲ្យបណ្តាប្រទេសនានា ទិញប្រេងប្រទេសនេះ ដែលជាប់គាំងនៅលើសមុទ្រ ម្តងជា២ដង ដើម្បីដោះស្រាយបញ្ហាជាប់គាំងទំនិញយុទ្ធសាស្ត្រនេះ ពោលគឺស្របពេលដែល អ៊ីរ៉ង់ បិទស្ទើរតែទាំងស្រុង លើច្រកសមុទ្រហ័រមូស ដែលធ្លាប់តែដឹក ប្រេង និង ឧស្ម័ន ប្រហែល២០ភាគរយ របស់ពិភពលោក។ លោក ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងអាចដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងនឹងប្រេងរបស់រុស្ស៊ី ក្នុងពេលឆាប់ៗនេះ អំឡុងពេលលោកចូលរួមកិច្ចប្រជុំកំពូល G7 ជាទីដែលបណ្តាមេដឹកនាំនានា កំពុងស្វែងរកការបង្កើនសម្ពាធប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្គ្រាមអ៊ុយក្រែន។ លោក Trump បានរៀបរាប់ថា «ឆាប់ៗនេះ យើងនឹងអាចធ្វើវាបាន…
-
អាមេរិក បើកផ្លូវទឹកឲ្យនាវា អ៊ីរ៉ង់ ចូលកំពង់ផែ ដោយសុវត្ថិភាព ជាលើកដំបូង

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ចេញផ្សាយ នៅថ្ងៃអង្គារនេះថា កប៉ាល់របស់ខ្លួនបានបើកឆ្លងកាត់តំបន់ ដែលធ្លាប់តែបិទផ្លូវ ពីសំណាក់កងទ័ពជើងទឹកអាមេរិក ហើយ ឆ្ពោះដំណើរសំដៅចូលទៅក្នុងកំពង់ផែរបស់ខ្លួន ដោយគ្មានគ្រោះថ្នាក់ ជាលើកដំបូង ពោល គឺនៅបន្ទាប់ពីប្រទេសគូជម្លោះទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាម ជាស្ថាពរ។ ការបើកផ្លូវទឹកវិញនេះ ក៏បានឆ្លើយតបនឹងខ្លឹមសារ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ១៤ចំណុច ដែលបានចែងពីលក្ខខណ្ឌ តម្រូវឲ្យអាមេរិក បញ្ចប់ការបិទផ្លូវរបស់កងទ័ពជើងទឹក ដែលធ្លាប់រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ហើយ បញ្ចប់ទណ្ឌកម្ម លើផលិតផលប្រេង និង ថាមពលផ្សេងទៀត របស់អ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Fars ចេញមកអះអាងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ពិតជាបានបញ្ជាឱ្យ បញ្ចប់ការបិទផ្លូវនាវាចរណ៍ បន្ទាប់ពីមានកិច្ចព្រមព្រៀង ហើយនាវាអ៊ីរ៉ង់ ជាច្រើនគ្រឿង ក៏អាចឆ្លងកាត់តំបន់នោះបានឡើងវិញ ដោយគ្មានឧបទ្ទេវហេតុ អ្វីទាំងអស់។ បើតាម Anadolu, កប៉ាល់ដឹកប្រេង VLCC របស់អ៊ីរ៉ង់ និង នាវាមួយគ្រឿងទៀត ដែលដឹកជញ្ជូនសត្វមានជីវិត បានធ្វើដំណើរ ឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់ ចាកចេញពីដែនទឹក…
-
រុស្ស៊ី ជួយសាងសង់រោងចក្រនុយក្លេអ៊ែរឲ្យ ឡាវ

មូស្គូ ៖ ក្រុមហ៊ុន Rosatom របស់ប្រទេសរុស្ស៊ីបានចុះកិច្ចសន្យាសាងសង់រោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសឡាវ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យថាមពលរបស់ប្រទេសអាស៊ានមួយនេះ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ TASS ។ កិច្ចសន្យានេះត្រូវបានចុះហត្ថលេខារួមគ្នា រវាងលោក Alexey Likhachev នាយកប្រតិបត្តិ ក្រុមហ៊ុន Rosatom និងលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសឡាវក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែមិថុនា ។ ក្រុមហ៊ុន Rosatom បញ្ជាក់ថា កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនេះ គឺជាឯកសារមូលដ្ឋាន សម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការពេញលេញ រវាងប្រទេសទាំងពីរ ក្នុងវិស័យនុយក្លេអ៊ែរ ។ ដំណាក់កាលដំបូង តម្រូវឲ្យស្នើសិក្សាអំពីលទ្ធភាពបឋម ក្នុងការធ្វើសមាហរណកម្មនៃរោងចក្រថាមពលនុយក្លេអ៊ែរ នាពេលអនាគត ទៅក្នុងប្រព័ន្ធថាមពលរបស់ឡាវ ។ ការសិក្សានេះ នឹងកំណត់រចនាសម្ព័ន្ធនៃគម្រោង និង តំបន់សក្តានុពលសម្រាប់ទីតាំងរបស់រោងចក្រ ដែលនឹងផ្តល់ឱកាសឱ្យភាគីឡាវ ធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹង អំពីកម្មវិធីអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ ។ បើតាម Eadaily , ក្រុមហ៊ុននុយក្លេអ៊ែរ Rosatom កំពុងធ្វើការយ៉ាងសកម្ម…