Category: ព័ត៌មាន

  • អាមេរិក ត្រៀមដកយន្តហោះចម្បាំង និងនាវាពិឃាតជាច្រើន ចេញពីទឹកដីសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប

    អាមេរិក ត្រៀមដកយន្តហោះចម្បាំង និងនាវាពិឃាតជាច្រើន ចេញពីទឹកដីសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប

    វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់អឺរ៉ុបពីររូបបានទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយ ឬដកចំនួនយន្តហោះចម្បាំង និងនាវាពិឃាតយ៉ាងច្រើន ចេញពីទឹកដីសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប ។ ការសម្រេចចិត្តនេះ កើតឡើងចំពេលមានសម្ពាធពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលតែងតែរិះគន់អឺរ៉ុបថា បានពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកខ្លាំងពេក និងមិនព្រមបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ផែនការកាត់បន្ថយកម្លាំងយោធានេះ ត្រូវបានអាមេរិកផ្ញើជាលាយលក្ខណ៍អក្សរទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុប កាលពីដើមខែមិថុនា ដើម្បីជំរុញឱ្យប្លុកមានរដ្ឋសមាជិកចំនួន ២៧ ប្រទេសនេះ បង្កើនការពឹងផ្អែកលើសមត្ថភាពការពារជាតិដោយខ្លួនឯង ។ បើតាម Politis, សហរដ្ឋអាមេរិកគ្រោងកាត់បន្ថយយន្តហោះចម្បាំងដល់ទៅ ១ភាគ៣ ពោលគឺពីជាង ១៥០គ្រឿង មកត្រឹម ១០០គ្រឿង រួមមានយន្តហោះ F-16 និង F-15E ។ ក្នុងនោះ ទីក្រុងវ៉ាស៊ីនតោន ក៏ត្រៀមដកយន្តហោះឈ្លបយកការណ៍តាមសមុទ្រពី ២៦គ្រឿង មកត្រឹម ១៥គ្រឿង និងដកយន្តហោះចាក់សាំងលើអាកាសទាំងអស់ចំនួន ៨គ្រឿង ។ បន្ថែមលើនេះ អាមេរិកក៏មានផែនការដកនាវាមុជទឹកផ្ទុកមីស៊ីល នាវាផ្ទុកយន្តហោះចម្បាំង រួមទាំងក្រុមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ១ក្រុម ក្នុងចំណោម…

  • លោក ត្រាំ អរគុណ ចិន និងរុស្ស៊ី ជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយ អ៊ីរ៉ង់

    លោក ត្រាំ អរគុណ ចិន និងរុស្ស៊ី ជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទបានសរសើរ និងថ្លែងអំណរគុណដល់ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានជួយអាមេរិកឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ។ លោក Trump ទទួលស្គាល់ថា មេដឹកនាំទាំងពីរបានជួយអាមេរិក ក្នុងការចុះកិច្ចព្រមព្រៀងដំបូងជាមួយអ៊ីរ៉ង់ និងបានជួយកំណត់លក្ខខណ្ឌដោយមិនបញ្ជូននាវាដឹកប្រេង និងឧស្ម័ន ឬនាវាពាណិជ្ជកម្មផ្សេងទៀតឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីសម្របសម្រួលការបិទផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិក ដែលមានគោលបំណងដាក់សម្ពាធលើអ៊ីរ៉ង់ ។ លោក ត្រាំ បញ្ជាក់ថា លោក Xi ពុំបានបញ្ជូននាវាដឹកប្រេង រួមជាមួយនាវាចម្បាំង ដើម្បីព្យាយាមបំបែកការបិទផ្លូវនោះទេ ។ បើតាម Business Times, ចិន និងរុស្ស៊ី គឺជាដៃគូយុទ្ធសាស្ត្រ និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីរ៉ង់ ក្នុងការជួយទីក្រុងតេហេរ៉ង់ប្រឆាំងនឹងឥទ្ធិពល ព្រមទាំងសម្ពាធទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ។ ចំពោះអ៊ីរ៉ង់, រុស្ស៊ី គឺជាដៃគូដ៏ស៊ីជម្រៅលើវិស័យយោធា ការដោះដូរអាវុធ និងបច្ចេកវិទ្យាការពារជាតិ ខណៈចិនគឺជាអតិថិជនទិញប្រេងដ៏ធំបំផុត ដែលជួយទ្រទ្រង់ដល់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ។ គួរបញ្ជាក់ថា…

  • ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា

    ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា

    ខណៈពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនការទូទាត់តាមរយៈប្រព័ន្ធឌីជីថល គំនិតផ្តួចផ្តើមថ្មីៗក៏ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការលួចបន្លំដែលកំពុងតែមានការកើនឡើង។ រាជធានី ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេ បានប្រកាសអំពីការបន្តការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា ដើម្បីធានាថាក្របខ័ណ្ឌផែនទីសុវត្ថិភាពដែលដាក់ចេញទៅបន្តឆ្លើយតបទៅនឹងបរិបទទីផ្សារ ជាពិសេសការរក្សាសុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ខណៈពេលដែលការទូទាត់ឌីជីថលនៅកម្ពុជាកំពុងមានការលូតលាស់យ៉ាងលឿន ទីផ្សារកម្ពុជាកំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយ ដែលការលូតលាស់យូរអង្វែងប្រកបដោយចីរភាពនាពេលអនាគតនឹងត្រូវពឹងផ្អែកកាន់តែខ្លាំងលើ ការកសាងទំនុកចិត្ត សុវត្ថិភាព និងភាពធន់ នៃប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ផែនទីសុវត្ថិភាព (Roadmap) ដែលបានធ្វើបច្ចុប្បន្នភាពសារជាថ្មី ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ជំហានបន្ទាប់នេះដោយធានាថានៅពេលប្រព័ន្ធទូទាត់ឌីជីថលពង្រីកខ្លួន ការប្រើប្រាស់របស់អតិថិជន ក៏ដូចជាអាជីវកម្ម នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព រលូន និងមានភាពជឿជាក់។ បរិយាកាសរបស់ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាបន្តវិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងការទូទាត់ប្រាក់តាមទូរស័ព្ទ ការទូទាត់តាម QR កូដ ពាណិជ្ជកម្មអេឡិចត្រូនិក និងការតភ្ជាប់ការទូទាត់ឆ្លងប្រទេស ដែលការផ្លាស់ប្តូររទាំងនេះកំពុងផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ និងអាជីវកម្មធ្វើប្រតិបត្តិការ។ ខណៈពេលដែលបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍កំពុងពង្រីកវិសាលភាព និងជំរុញបរិយាបន្ន វាក៏កំពុងតែបង្កើតហានិភ័យនៃការក្លែងបន្លំឲ្យកាន់តែស្មុគស្មាញនិងទ្រង់ទ្រាយធំជាងមុន។ នៅក្នុងបរិបទនេះ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមិនត្រឹមតែជាខែលការពារទៀតនោះទេ ប៉ុន្តែវាគឺជាកាតាលីករស្នូលក្នុងការជំរុញពាណិជ្ជកម្មឌីជីថល ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវឌ្ឍនភាពសេដ្ឋកិច្ចផងដែរ។ ផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នេះ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ២០១៩ និង បានបន្តធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២២ ហើយឆ្នាំនេះគឺជាការកែសម្រួលចុងក្រោយ…

  • ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

    ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

     នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូល​សូឡា​របស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួម​ពី​ថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបអ្នកចូលរួម​ប្រមាណ​ជាង៣០០នាក់។ ថ្លែងនាឱកាសនោះ លោក គង់ ច័ន្ទវាសនា បានគូសបញ្ជាក់អំពី​ទំនាក់​ទំនង​រាប់ពាន់ឆ្នាំរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ហើយក្នុង​ឋានៈ​ជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំ​បាច់ដល់​កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះ​ទុនវិនិ​យោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា ហើយកាលពីចុងឆ្នាំ២០២៥ ចិនក៏បានដើរតួនាទីសម្រប​សម្រួល​ឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជាផងដែរ។ លោកប្រធានក្រុមការងារបានលើកឡើងទៀតថា អំណោយ​របស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ ពិតជារួម​ចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្ត​គោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយ​ខេត្ត​បន្ទាយ​មានជ័យ​ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈ​ល្អជាងគេ​ស្របតាម​អនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម​…

  • កម្ពុជាសហការជាមួយមីយ៉ាន់ម៉ាដើម្បីពង្រឹងវិស័យទេសចរណ៍

    កម្ពុជាសហការជាមួយមីយ៉ាន់ម៉ាដើម្បីពង្រឹងវិស័យទេសចរណ៍

    ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយលោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) និងតំណាងក្រុមហ៊ុនទេសចរណ៍ឈានមុខជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងជំនួបនៃកិច្ចពិភាក្សានេះ លោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជារមណីយដ្ឋានអង្គរ តំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍បែបសាសនា ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទីរបស់សមាគមក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយរួមគ្នា និងការតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។ តាមរយៈជំនួបនេះ ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip)…

  • ចិន អះអាងថា ការពង្រីកកម្លាំងយោធារបស់ខ្លួន ដើម្បីជួយដល់សន្តិភាពពិភពលោក

    ចិន អះអាងថា ការពង្រីកកម្លាំងយោធារបស់ខ្លួន ដើម្បីជួយដល់សន្តិភាពពិភពលោក

    ប៉េកាំង ៖ ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី បានប្រកាសក្តែងៗ កាលពីថ្ងៃ ចន្ទ ថា ការពង្រឹងកម្លាំងយោធារបស់ខ្លួន គឺមានផលប្រយោជន៍ជួយដល់សន្តិភាពពិភពលោក ។ ទីក្រុងប៉េកាំងក៏បានរិះគន់របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលបានព្រមានកាលពីថ្ងៃទី១៤ ខែមិថុនាថា ការគំរាមកំហែងនៃការវាយប្រហារដោយផ្ទាល់របស់ចិនលើអូស្ត្រាលី កំពុងកើនឡើង ។ យោធាអាមេរិកបានទម្លាយឱ្យដឹងកាលពីខែធ្នូឆ្នាំមុនថា មីស៊ីលបាលិស្ទីក DF-27 របស់ចិន មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ៥,០០០ ទៅ ៨,០០០ គីឡូម៉ែត្រ ។ ឆ្លើយតបរបាយការណ៍របស់វិទ្យាស្ថាន Lowy អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា ការកើនឡើងកម្លាំងយោធារបស់ប្រទេសចិន តំណាងឲ្យការកើនឡើងកងកម្លាំង សម្រាប់សន្តិភាពពិភពលោក ។ លោក Lin បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកម្លាំងយោធារបស់ចិន គឺមានបំណងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយមិនមែនសំដៅលើប្រទេសជាក់លាក់ណាមួយឡើយ ។ ជាមួយគ្នានេះ លោក Lin ក៏បានជំរុញស្ថាប័នពាក់ព័ន្ធ ឲ្យឈប់ផ្សព្វផ្សាយពីការគំរាមកំហែងដោយទីក្រុងប៉េកាំង ហើយមើលការអភិវឌ្ឍរបស់ប្រទេសចិន តាមរបៀបដែលមានគោលបំណងយុត្តិធម៌…

  • យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ី ធ្លាក់ឆេះអំឡុងពេលហ្វឹកហាត់

    យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ី ធ្លាក់ឆេះអំឡុងពេលហ្វឹកហាត់

    មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 ចំនួនមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់ឆេះកាលពីថ្ងៃ ចន្ទ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Irkutsk នៃតំបន់ Siberia ។ ប៉ុន្តែជាសំណាងល្អ ពីឡុតចំនួន ៤ នាក់ដែលជិះក្នុងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តនេះ បានចុចប៊ូតុងផ្តាច់កៅអីពីយន្តហោះ ហើយរំដោះខ្លួនពីគ្រោះថ្នាក់ដោយសុវត្ថិភាព ។ អភិបាលតំបន់ Irkutsk លោក Igor Kobzev បាននិយាយថា មូលហេតុបឋមនៃឧបទ្ទវហេតុធ្លាក់យន្តហោះ Tu-22M3 ត្រូវបានគេកំណត់ថា បណ្តាលមកពីបញ្ហាកំហូចម៉ាស៊ីន ។ យន្តហោះ Tu-22M3 របស់រុស្ស៊ីនេះ ត្រូវបានធ្វើទំនើបកម្មពីម៉ូដែលចាស់ Tu-22 ដើម្បីអាចមានសមត្ថភាពផ្ទុកមីស៊ីល “Kinzhal” ដែលលឿនជាងសំឡេងដល់ទៅ ៥ដង ។ វាគឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត មានល្បឿនលឿនជាងសំឡេង ១.៩ដង ឬអាចហោះក្នុងចម្ងាយប្រហែល ២,៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះឆ្ងាយបំផុតប្រហែល ៦,៨០០ គីឡូម៉ែត្រ ។ យន្តហោះទម្លាក់គ្រាប់បែកនេះ មានសមត្ថភាពផ្ទុកអាវុធក្នុងទម្ងន់រហូតដល់ ២៤,០០០…

  • លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនដកទ័ពចេញពី លីបង់ ស៊ីរី និងហ្គាហ្សា

    លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនដកទ័ពចេញពី លីបង់ ស៊ីរី និងហ្គាហ្សា

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា កងទ័ពអ៊ីស្រាអែលនឹងបន្តឈរជើងយ៉ាងរឹងមាំនៅតំបន់ហ្គាហ្សា លីបង់ និងស៊ីរី ដរាបណាវានៅតែជារឿងចាំបាច់ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ បានថ្លែងបន្ទរពីក្រោយលោក ណេតាន់យ៉ាហ៊ូ ថា លោកនាយករដ្ឋមន្ត្រី និងរូបលោក កំពុងបន្តគោលនយោបាយច្បាស់លាស់មួយ ។ គោលនយោបាយនេះ គឺបន្តដាក់ពង្រាយកងកម្លាំងការពារអ៊ីស្រាអែល នៅតំបន់សន្តិសុខក្នុងប្រទេសលីបង់ ស៊ីរី និងហ្គាហ្សា ដោយគ្មានកាលកំណត់ ដើម្បីការពារព្រំដែន និងសហគមន៍អ៊ីស្រាអែលពីទីនោះ ប្រឆាំងនឹងក្រុមគាំទ្រពួកសកម្មប្រយុទ្ធជីហាដ ។ លោក ខេតស៍ ដែលមានវ័យ៧០ឆ្នាំរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ផងដែរថា ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ ហ៊ានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការរបស់ខ្លួននៅលីបង់ នោះអ៊ីស្រាអែលនឹងសងសឹកវិញ ដោយប្រើប្រាស់កម្លាំងយ៉ាងចាស់ដៃ ។ បើតាម Straits Times, អ៊ីស្រាអែលបំផ្ទុះសង្គ្រាមធំៗចំនួនពីរលើកប្រឆាំងនឹងអ៊ីរ៉ង់ ហើយការវាយប្រហារចុងក្រោយបំផុត បានចាប់ផ្តើមកាលពីចុងខែកុម្ភៈឆ្នាំនេះ ដោយចាប់ដៃជាមួយយោធាអាមេរិក ។ ភ្លើងសង្គ្រាមនោះ…

  • អាមេរិក ថា នឹងសហការជាមួយ IAEA ជួយបំផ្លាញអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់

    អាមេរិក ថា នឹងសហការជាមួយ IAEA ជួយបំផ្លាញអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ អាមេរិកអះអាងថា នឹងសហការជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA ជួយដល់អ៊ីរ៉ង់ ក្នុងការបំផ្លាញសារធាតុអ៊ុយរ៉ាញ៉ូម។ នេះបើតាមការបញ្ជាក់ របស់លោកអនុប្រធានាធិបតី JD Vance។ នៅក្នុងបទសម្ភាសន៍ ជាមួយ NBC News កាលពីថ្ងៃចន្ទ, អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាញនៃទីភ្នាក់ងារIAEA ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីបំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរាល់។ លោក JD Vanc លោកបានសង្កត់ធ្ងន់ថា ផ្នែកស្នូលមួយនៃកិច្ចព្រមព្រៀង គឺថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ព្រមទាំង សហរដ្ឋអាមេរិក នឹងជួយអ៊ីរ៉ង់ បំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែ។ អនុប្រធានាធិបតីអាមេរិក បញ្ជាក់ថា «នេះគឺត្រូវបានសរសេរយ៉ាងច្បាស់ នៅក្នុងអនុស្សរណៈនៃការយោគយល់»។ បើតាម Tass, មន្ត្រីមកពីសហរដ្ឋអាមេរិក, អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលនៃកិច្ចចរចាបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ…

  • លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន អំឡុងកិច្ចប្រជុំកំពូល G7 តែ រុស្ស៊ី មិនអើពើ

    លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន អំឡុងកិច្ចប្រជុំកំពូល G7 តែ រុស្ស៊ី មិនអើពើ

    ប៉ារីស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃ ចន្ទ ថា រូបលោកបានស្នើជួបតទល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង នាសប្តាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំ ។ លោក ហ្សេលេនស្គី បានអះអាងថា ជារឿងគួរសោកស្តាយ លោក ពូទីន មិនបានអើពើនឹងសំណើរបស់លោកទេ ពីព្រោះតែមេដឹកនាំរុស្ស៊ីរូបនេះ មិនទាន់បានត្រៀមខ្លួនសម្រាប់ការចរចាបញ្ចប់ជម្លោះនៅឡើយទេ ។ ថ្លែងនៅមុខប្រាសាទប្រវត្តិសាស្រ្តក្នុងទីក្រុងកៀវ ដែលអ៊ុយក្រែនចោទរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី លោក ហ្សេលេនស្គី បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមការអញ្ជើញលោក ពូទីន ឲ្យមកចូលរួមជំនួបនេះ ដែលចាប់ផ្តើមនៅថ្ងៃ ចន្ទ នៅរមណីយដ្ឋាន Evian-les-Bains ។ លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា ពួកយើងបានផ្តល់សារដែលពួកយើងត្រៀមខ្លួនរួចរាល់ ក្នុងការជួបលោក ពូទីន អំឡុងជំនួបកំពូល G7 ពីព្រោះថា លោក ត្រាំ…