-
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ី ធ្លាក់ឆេះអំឡុងពេលហ្វឹកហាត់

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 ចំនួនមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់ឆេះកាលពីថ្ងៃ ចន្ទ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Irkutsk នៃតំបន់ Siberia ។ ប៉ុន្តែជាសំណាងល្អ ពីឡុតចំនួន ៤ នាក់ដែលជិះក្នុងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តនេះ បានចុចប៊ូតុងផ្តាច់កៅអីពីយន្តហោះ ហើយរំដោះខ្លួនពីគ្រោះថ្នាក់ដោយសុវត្ថិភាព ។ អភិបាលតំបន់ Irkutsk លោក Igor Kobzev បាននិយាយថា មូលហេតុបឋមនៃឧបទ្ទវហេតុធ្លាក់យន្តហោះ Tu-22M3 ត្រូវបានគេកំណត់ថា បណ្តាលមកពីបញ្ហាកំហូចម៉ាស៊ីន ។ យន្តហោះ Tu-22M3 របស់រុស្ស៊ីនេះ ត្រូវបានធ្វើទំនើបកម្មពីម៉ូដែលចាស់ Tu-22 ដើម្បីអាចមានសមត្ថភាពផ្ទុកមីស៊ីល “Kinzhal” ដែលលឿនជាងសំឡេងដល់ទៅ ៥ដង ។ វាគឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត មានល្បឿនលឿនជាងសំឡេង ១.៩ដង ឬអាចហោះក្នុងចម្ងាយប្រហែល ២,៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះឆ្ងាយបំផុតប្រហែល ៦,៨០០ គីឡូម៉ែត្រ ។ យន្តហោះទម្លាក់គ្រាប់បែកនេះ មានសមត្ថភាពផ្ទុកអាវុធក្នុងទម្ងន់រហូតដល់ ២៤,០០០…
-
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនដកទ័ពចេញពី លីបង់ ស៊ីរី និងហ្គាហ្សា

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា កងទ័ពអ៊ីស្រាអែលនឹងបន្តឈរជើងយ៉ាងរឹងមាំនៅតំបន់ហ្គាហ្សា លីបង់ និងស៊ីរី ដរាបណាវានៅតែជារឿងចាំបាច់ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ បានថ្លែងបន្ទរពីក្រោយលោក ណេតាន់យ៉ាហ៊ូ ថា លោកនាយករដ្ឋមន្ត្រី និងរូបលោក កំពុងបន្តគោលនយោបាយច្បាស់លាស់មួយ ។ គោលនយោបាយនេះ គឺបន្តដាក់ពង្រាយកងកម្លាំងការពារអ៊ីស្រាអែល នៅតំបន់សន្តិសុខក្នុងប្រទេសលីបង់ ស៊ីរី និងហ្គាហ្សា ដោយគ្មានកាលកំណត់ ដើម្បីការពារព្រំដែន និងសហគមន៍អ៊ីស្រាអែលពីទីនោះ ប្រឆាំងនឹងក្រុមគាំទ្រពួកសកម្មប្រយុទ្ធជីហាដ ។ លោក ខេតស៍ ដែលមានវ័យ៧០ឆ្នាំរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ផងដែរថា ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ ហ៊ានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការរបស់ខ្លួននៅលីបង់ នោះអ៊ីស្រាអែលនឹងសងសឹកវិញ ដោយប្រើប្រាស់កម្លាំងយ៉ាងចាស់ដៃ ។ បើតាម Straits Times, អ៊ីស្រាអែលបំផ្ទុះសង្គ្រាមធំៗចំនួនពីរលើកប្រឆាំងនឹងអ៊ីរ៉ង់ ហើយការវាយប្រហារចុងក្រោយបំផុត បានចាប់ផ្តើមកាលពីចុងខែកុម្ភៈឆ្នាំនេះ ដោយចាប់ដៃជាមួយយោធាអាមេរិក ។ ភ្លើងសង្គ្រាមនោះ…
-
អាមេរិក ថា នឹងសហការជាមួយ IAEA ជួយបំផ្លាញអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អាមេរិកអះអាងថា នឹងសហការជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA ជួយដល់អ៊ីរ៉ង់ ក្នុងការបំផ្លាញសារធាតុអ៊ុយរ៉ាញ៉ូម។ នេះបើតាមការបញ្ជាក់ របស់លោកអនុប្រធានាធិបតី JD Vance។ នៅក្នុងបទសម្ភាសន៍ ជាមួយ NBC News កាលពីថ្ងៃចន្ទ, អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាញនៃទីភ្នាក់ងារIAEA ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីបំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរាល់។ លោក JD Vanc លោកបានសង្កត់ធ្ងន់ថា ផ្នែកស្នូលមួយនៃកិច្ចព្រមព្រៀង គឺថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ព្រមទាំង សហរដ្ឋអាមេរិក នឹងជួយអ៊ីរ៉ង់ បំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែ។ អនុប្រធានាធិបតីអាមេរិក បញ្ជាក់ថា «នេះគឺត្រូវបានសរសេរយ៉ាងច្បាស់ នៅក្នុងអនុស្សរណៈនៃការយោគយល់»។ បើតាម Tass, មន្ត្រីមកពីសហរដ្ឋអាមេរិក, អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលនៃកិច្ចចរចាបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ…
-
លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន អំឡុងកិច្ចប្រជុំកំពូល G7 តែ រុស្ស៊ី មិនអើពើ

ប៉ារីស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃ ចន្ទ ថា រូបលោកបានស្នើជួបតទល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង នាសប្តាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំ ។ លោក ហ្សេលេនស្គី បានអះអាងថា ជារឿងគួរសោកស្តាយ លោក ពូទីន មិនបានអើពើនឹងសំណើរបស់លោកទេ ពីព្រោះតែមេដឹកនាំរុស្ស៊ីរូបនេះ មិនទាន់បានត្រៀមខ្លួនសម្រាប់ការចរចាបញ្ចប់ជម្លោះនៅឡើយទេ ។ ថ្លែងនៅមុខប្រាសាទប្រវត្តិសាស្រ្តក្នុងទីក្រុងកៀវ ដែលអ៊ុយក្រែនចោទរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី លោក ហ្សេលេនស្គី បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមការអញ្ជើញលោក ពូទីន ឲ្យមកចូលរួមជំនួបនេះ ដែលចាប់ផ្តើមនៅថ្ងៃ ចន្ទ នៅរមណីយដ្ឋាន Evian-les-Bains ។ លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា ពួកយើងបានផ្តល់សារដែលពួកយើងត្រៀមខ្លួនរួចរាល់ ក្នុងការជួបលោក ពូទីន អំឡុងជំនួបកំពូល G7 ពីព្រោះថា លោក ត្រាំ…
-
លោក ត្រាំ ថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ចុះហត្ថលេខារួចរាល់

ប៉ារីស ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាង កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិក និង អ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាជាបឋម រួចរាល់អស់ហើយ។ អំឡុងកិច្ចពិភាក្សា ជាមួយមេដឹកនាំបារាំង លោក Emmanuel Macron, លោក ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា តាមប្រព័ន្ធអេឡិចត្រូនិក។ លោក ត្រាំ ទៅដល់ប៉ារីស កាលពីថ្ងៃទី១៥ ខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំ G7។ បើតាមប្រភពពីមន្ត្រីផ្លូវការ, អនុស្សរណៈនៃការយោគយល់គ្នា (MOU) បឋមនេះ ត្រូវបានចុះហត្ថលេខាជាលក្ខណៈឌីជីថល ដោយលោក ត្រាំ, អនុប្រធានាធិបតីអាមេរិក លោក JD Vance និង ប្រធានសភាអ៊ីរ៉ង់។ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ នាំឱ្យមានការធូរស្រាលភាពតានតឹង…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងអ្នកជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត (AI) ប្រមាណ ៧៥រូប នៅទីស្ដីការ ក.ប.ទ.។ ថ្លែងក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចអំពី វឌ្ឍនភាពនិងសមិទ្ធផលលើការងារបញ្ញាសិប្បនិម្មិត (AI) ដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការរៀបចំតាក់តែងគោលនយោបាយនិងលិខិតបទដ្ឋាន យន្តការអភិបាលកិច្ច ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការប្រមូលទិន្នន័យ ការអភិវឌ្ឍម៉ូឌែលភាសាទូលាយ (Large Language Model) និងការអភិវឌ្ឍថ្នាលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការណែនាំឱ្យមានការគិតគូរលើការរៀបចំតាក់តែងផែនការមេ និងផែនសកម្មភាពរយៈពេលមធ្យម ក្នុងការអភិវឌ្ឍថ្នាល ការធ្វើអភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍនិងទាញយកផលប្រយោជន៍ ពីការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យានេះ៕ ដោយ៖ង៉ាន់ ទិត្យ
-
អ៊ីរ៉ង់ ថា នៅតែមិនទុកចិត្តអាមេរិក ទោះបីមានកិច្ចព្រមព្រៀង

តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» លើសហរដ្ឋអាមេរិកនៅតែមាន បើទោះបីជាមានក្របខ័ណ្ឌ ដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណងបញ្ចប់សង្គ្រាមក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា «ទទួលស្គាល់ថា ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅរបស់អ៊ីរ៉ង់ ចំពោះសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរ ជុំវិញការប្រព្រឹត្តខុស ដោយមេដឹកនាំអាមេរិក កន្លងមក»។ លោកបាននិយាយថា «សហរដ្ឋអាមេរិកនៅស្ថិតលើផ្លូវវែងឆ្ងាយ ដែលខ្លួនអាចទទួលបានទំនុកចិត្ត ពីប្រជាជនអ៊ីរ៉ង»។ លោកបានបញ្ជាក់បន្ថែមថា «ក្របខ័ណ្ឌនេះ គឺគ្រាន់តែជាជំហាន ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង»។ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ នាំឱ្យមានការធូរស្រាលភាពតានតឹង កាលពីថ្ងៃចន្ទ ពោលគឺបន្ទាប់ពីអំពើហិង្សាដ៏សាហាវជាច្រើនខែ ជាមួយនឹងភាពវឹកវ នៅក្នុងរសេដ្ឋកិច្ចពិភពលោក។ សង្គ្រាមបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ដោយផ្តើមចេញពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ សងសឹកវិញ ជាមួយនឹងការវាយប្រហារ លើអ៊ីស្រាអែល…
-
ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ស្លាប់មនុស្ស៨នាក់

អាមេរិក ៖ យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកបានធ្លាក់ នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាឲ្យស្លាប់មនុស្ស ចំនួន៨នាក់ កាលពីថ្ងៃចន្ទ។ នេះបើតាមការបញ្ជាក់ របស់មូលដ្ឋានទ័ពអាកាស។ មូលដ្ឋានទ័ពអាកាស Edwards បានរៀបរាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា B-52 Stratofortress បានធ្លាក់ភ្លាមៗ បន្ទាប់ពីការហោះឡើងលើ នៅចំណុចមូលដ្ឋានទ័ព ដែលមានទីតាំងប្រហែល ៩៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles។ យ៉ាងណា ចំពោះមូលហេតុ មិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ ចំពោះឧប្បត្តិហេតុដ៏កម្រនេះ។ អ្នកនាំពាក្យមូលដ្ឋានទ័ពអាកាស អះអាងថា ត្រូវរង់ចាំការពិនិត្យតាមដាន ប្រមាណ ៣០ថ្ងៃ ហើយ ការស៊ើបអង្កេត វិភាគមូលហេតុបន្ថែមនានា អាចចំណាយពេល លើសពី៦មួយខែ។ បើតាម AFP, B-52 គឺជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលកងទ័ពអាកាសអាមេរិក ប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។ យន្តហោះ ដែលមានសមត្ថភាពផ្ទុកបន្ទុកនុយក្លេអ៊ែរ ប្រភេទនេះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក ដាក់ពង្រាយ អំឡុងជម្លោះក្នុងប្រទេសវៀតណាម ឈូងសមុទ្រ, អ៊ីរ៉ាក់,…
-
អាមេរិក និងគូកនព្រមព្រៀងគ្នាសងលុយ អ៊ីរ៉ង់ ៣០០ ពាន់លានដុល្លារ យកទៅស្តារប្រទេសឡើងវិញ

បរទេស ៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាថា នឹងផ្តល់ប្រាក់សំណង ៣០០ ពាន់ដុល្លារដើម្បីឲ្យអ៊ីរ៉ង់យកទៅប្រើប្រាស់កសាងប្រទេសឡើងវិញ ក្រោយរងការខូចខាត ព្រោះតែស្នាដៃសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ នេះបើតាមការអះអាងរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។ ការអះអាងនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព ១៤ ចំណុចដែលនឹងត្រូវចុះហត្ថលេខា ជាផ្លូវការ នៅប្រទេសស្វីស នាថ្ងៃសុក្រ សប្តាហ៍នេះ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Mehr News Agency, ក្នុងចំណោម ១៤ ចំណុច ដែលចែងក្នុងអនុស្សរណៈនៃការយោគយល់ មានលក្ខខណ្ឌមួយ បញ្ជាក់ថា «សហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារលើផែនការកសាងអ៊ីរ៉ង់ឡើងវិញ ។ ប្រភពដដែលបញ្ជាក់ថា ការអះអាងនេះ ក៏ស្របនឹងអ្វីដែលអ៊ីរ៉ង់ធ្លាប់បានប្រកាស កាលពីសប្តាហ៍មុនថា ក្នុងករណីដែលអ៊ីរ៉ង់មិនទទួលបានទឹកប្រាក់ក្នុងទំហំនេះនោះទេ អ៊ីរ៉ង់មិនព្រមព្រៀងបញ្ចប់សង្គ្រាម ឬបើកច្រកសមុទ្រ ហ័រមូសឡើងវិញនោះឡើយ ។ បើតាម Mehr, អ៊ីរ៉ង់អំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឲ្យទូទាត់ សម្រាប់ការខូចខាត…
-
រុស្ស៊ី ថា អ៊ុយក្រែន ប្រើមីស៊ីល អាមេរិក ដែលហួសសុពលភាព ទើបបាញ់ខុសបច្ចេកទេស ត្រូវខ្លួនឯង

មូស្គូ ៖ រុស្ស៊ី អះអាងនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធខែលមីស៊ីលការពារដែនអាកាសអាមេរិក Patriot ដែលហួសកាលបរិច្ឆេទ ទើបខុសបច្ចេកទេសច្រលំដៃបាញ់បំផ្លាញព្រះវិហារ Pechersk Lavra ដែលមានទីតាំងនៅក្នុងទីក្រុងកៀវ ។ បើតាម Straitstimes, ការអះអាងរបស់រុស្ស៊ីគឺដើម្បីឆ្លើយតបទៅកាន់អ៊ុយក្រែនដែលបានចោទប្រកាន់ទីក្រុងមូស្គូថាជាអ្នកបាញ់ប្រហារទៅលើព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់ អង្គការយូណេស្កូ ។ រុស្ស៊ីបានចេញមុខបដិសេធថា ទីក្រុងមូស្គូមិនមែនជាអ្នកវាយប្រហារតំបន់នេះនោះទេ ព្រោះថា ការវាយប្រហាររបស់ខ្លួន បានកំណត់គោលដៅ និងវាយប្រហាររោងចក្រផលិតយន្តហោះដ្រូនឯណោះទេ ។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា អគារជាច្រើននៅតំបន់នោះត្រូវបានវាយប្រហារដោយកាំជ្រួចចេញពីប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក ។ ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ប្រព័ន្ធការពារដែនអាកាស Patriot ដែលប្រទេសលោកខាងលិចផ្គត់ផ្គង់ដល់ទីក្រុងកៀវ គឺជាគ្រឿងសឹកដែលផុតកំណត់អាយុកាលប្រើប្រាស់ ។ ប្រភពដដែលបញ្ជាក់ទៀតថា «កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី មិនមានគម្រោង ឬធ្វើការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ» ។ យ៉ាងណា អ៊ុយក្រែន និងប្រទេសលោកខាងលិចជាច្រើននៅតែចោទប្រកាន់រុស្ស៊ីថា ជាអ្នកវាយប្រហារតាមអាកាសបំផ្លាញតំបន់សាសនាមួយនេះ ។ បើតាមសេចក្តីរាយការណ៍, ព្រះវិហារ Pechersk Lavra ត្រូវបានវាយប្រហារ បណ្តាលឲ្យឆេះពេញមួយយប់ កាលពីថ្ងៃអាទិត្យ នៅក្នុងចំណោមការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរបំផុត…