-
កម្ពុជាប្តេជ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសពីសមិទ្ធផលការទូតវប្បធម៌ដ៏សំខាន់មួយទៀតរបស់កម្ពុជា បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩មិថុនា ក្រសួងការបរទេសបញ្ជាក់ថា ការជាប់ឆ្នោតរបស់កម្ពុជាមិនត្រឹមតែជាការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តរបស់រដ្ឋសមាជិកលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់ការការពារបេតិកភណ្ឌរស់របស់មនុស្សជាតិនៅក្នុងពិភពលោកផងដែរ។ គណៈកម្មាធិការអន្តររដ្ឋាភិបាលនេះ មានតួនាទីស្នូលក្នុងការអនុវត្តគោលបំណងនៃអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដោយទទួលបន្ទុកពិនិត្យសំណើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ ផ្តល់អនុសាសន៍អំពីវិធានការការពារ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគាំទ្រដល់ការអភិរក្សបេតិកភណ្ឌនៅទូទាំងពិភពលោក។ ក្នុងនាមជាសមាជិកថ្មីនៃគណៈកម្មាធិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលការណ៍ និងគោលបំណងនៃអនុសញ្ញាឆ្នាំ២០០៣។ កម្ពុជាបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត និងរដ្ឋភាគីទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកឧត្តមានុវត្តន៍ល្អៗក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី។ ការចូលរួមក្នុងគណៈកម្មាធិការនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជាដើរតួនាទីកាន់តែសកម្មក្នុងការរៀបចំគោលនយោបាយ និងចូលរួមពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត។ បេតិកភណ្ឌវប្បធម៌អរូបី គឺសំដៅលើជំនឿ កិច្ចប្រតិបត្តិ សិល្បៈសម្ដែង ចំណេះដឹង និងជំនាញប្រពៃណី ដែលប្រទេស ឬសហគមន៍នីមួយៗទទួលស្គាល់ថាជាផ្នែកមួយនៃអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ សម្រាប់កម្ពុជា បេតិកភណ្ឌវប្បធម៌អរូបីជាច្រើនត្រូវបាន UNESCO ចុះបញ្ជីរួចហើយ ក្នុងនោះមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត គុនល្បុក្កតោ និងក្រមា៕
-
ក្រសួងបរិស្ថានជំរុញចលនា «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ក្រសួងបរិស្ថានបានបន្តជំរុញចលនាដាំដើមឈើ និងបង្កើនគម្របបៃតងនៅកម្ពុជា តាមរយៈកម្មវិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង» ដែលរៀបចំឡើងនៅសងខាងផ្លូវជាតិលេខ៥៥ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន និងជំរុញភាពបៃតងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកនូវទស្សនទាន «មានបរិស្ថាន មានជីវិត» ដោយបញ្ជាក់ថា ការថែរក្សាបរិស្ថាន គឺជាការការពារសុខភាពសាធារណៈ និងអនាគតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានលើកឡើងថា កម្ពុជាត្រូវបានស្ថាប័នអន្តរជាតិល្បីមួយទទួលស្គាល់ថា ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកនិងនៅក្នុងតំបន់ ដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្សធនធានធម្មជាតិ។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានកំពុងជំរុញយុទ្ធនាការ «ពន្លកបៃតង» តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនៅទូទាំងប្រទេស ដើម្បីផ្តល់កូនឈើជូនសាធារណជនដោយឥតគិតថ្លៃ សំដៅបង្កើនគម្របបៃតង បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពសហគមន៍។ ជាមួយគ្នានេះ ក្រសួងនឹងបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ អនុវត្តច្បាប់តឹងរឹងដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ព្រមទាំងពង្រីកគម្របព្រៃឈើ និងជំរុញការចូលរួមរបស់យុវជនក្នុងការអភិរក្សបរិស្ថាន៕ ដោយ៖ ង៉ាន់ ទិត្យ
-
ចិននៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា

ក្នុងពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិនលើកទី២នៅកោះពេជ្រ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិននៅតែឈរនៅលំដាប់ទី១ ជាវិនិយោគិនធំជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បន្តកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីបើក«ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងលំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកកម្ពុជា បានកើនឡើងជាប្រចាំ។ វិនិយោគចិនគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជា ឧស្សាហកម្មកាត់ដេរ កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ និងសេវាហិរញ្ញវត្ថុ។ សន្ទុះកំណើននេះ ត្រូវបានជំរុញបន្ថែមតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលបានផ្តល់អត្ថប្រយោជន៍ពន្ធអនុគ្រោះដល់ផលិតផលកម្ពុជាជាច្រើនប្រភេទ ក្នុងការនាំចូលទៅកាន់ទីផ្សារចិន។ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជបានបន្ថែមថា ពិព័រណ៍នេះ គឺជាសក្ខីភាពនៃការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងជាវេទិកាសំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងការពង្រឹងម៉ាកសញ្ញាផលិតផល បង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគរួមគ្នា។ ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកជំទាវបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន ធុរជន និងវិនិយោគិនកម្ពុជា-ចិន ដែលបាននាំយកផលិតផល និងសេវាកម្មគុណភាពខ្ពស់មកដាក់តាំងបង្ហាញ ចាប់ពីសម្ភារៈអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត វាយនភណ្ឌ…
-
វិភាគ៖ ចំណងមិត្តភាពកម្ពុជា-រុស្ស៊ី ឈានចូលដំណាក់កាលថ្មីក្នុងបរិបទពិភពលោកពហុប៉ូល

ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហព័ន្ធរុស្ស៊ី និងជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនត្រឹមតែជាការបញ្ជាក់ពីចំណងមិត្តភាពយូរលង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ីកំពុងឈានចូលដំណាក់កាលថ្មីមួយ ក្នុងបរិបទនៃការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយសាកលយ៉ាងជ្រាលជ្រៅ។ ឆ្នាំ២០២៦ជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា ព្រោះវាជាខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ហើយក៏ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-រុស្ស៊ីផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅរុស្ស៊ី គឺជាឱកាសថ្មីមួយទៀត ក្នុងការប្រែក្លាយមិត្តភាពប្រពៃណីទៅជាដៃគូយុទ្ធសាស្ត្រសម្រាប់អនាគត។ សម្រាប់កម្ពុជា រុស្ស៊ីគឺជា «ដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្ត» ចំណែករុស្ស៊ីវិញបានចាត់ទុកកម្ពុជាជា «មិត្ត និងដៃគូយូរអង្វែង»។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា ជាពិសេសសេដ្ឋកិច្ច និងវិនិយោគ។ ការខិតកាន់តែជិតគ្នារវាងប្រទេសទាំងពីរ ធ្វើឡើងស្របពេលដែលពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសក្នុងតំបន់អាស៊ីកាន់តែមានតួនាទីលេចធ្លោលើឆាកអន្តរជាតិ។ ក្នុងបរិបទនេះ កម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រការទូតដែលមានតុល្យភាព ដោយពង្រឹងទំនាក់ទំនងជាមួយមហាអំណាច និងដៃគូអភិវឌ្ឍន៍គ្រប់ទិសទី ដើម្បីរក្សាផលប្រយោជន៍ជាតិ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជាកំពុងប្រើប្រាស់ «យុទ្ធសាស្ត្រទាក់ទាញមហាអំណាចទាំងអស់» ដែលជាវិធីសាស្ត្រសមស្របសម្រាប់ប្រទេសតូច ក្នុងបរិបទពិភពលោកពហុប៉ូល។ យុទ្ធសាស្ត្រនេះមិនត្រឹមតែជួយរក្សាតុល្យភាពការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសសេដ្ឋកិច្ច និងវិនិយោគពីប្រភពចម្រុះ ព្រមទាំងអាចជួយការពារឯករាជ្យភាព និងបង្កើនសមត្ថភាពកម្ពុជាចំពោះមុខការប្រែប្រួលនៃស្ថានការណ៍ពិភពលោក។ សម្រាប់កម្ពុជា រុស្ស៊ីអាចក្លាយជាដៃគូដ៏មានសារៈសំខាន់មួយ ជាពិសេសក្នុងវិស័យថាមពល…
-
ចារកម្មអាមេរិក ព្រមានថា លោក ណេតាន់យ៉ាហ៊ូ អាចនឹងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អាចនឹងចាត់វិធានការនានា ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយ ។ ការព្រមានរបស់ចារកម្មអាមេរិក ត្រូវបានធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកយ៉ាងខ្លាំង ដែលជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវតែបង្ខំចិត្តបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់ ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារចារកម្មអាមេរិក, អ៊ីស្រាអែលទំនងជាមានបំណងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡា ដែលគាំទ្រអ៊ីរ៉ង់នៅប្រទេសលីបង់ ។ គោលបំណងនេះ គឺជារំលោភបំពានទៅលើចំណុចស្នូល នៃកិច្ចព្រមព្រៀងសន្តិភាពថ្មីថ្មោងរវាងអាមេរិក-អ៊ីរ៉ង់ ដែលទាមទារដាច់ខាត ឱ្យមានការបញ្ឈប់រាល់អរិភាពទាំងអស់នៅលីបង់ ។ ការវិភាគរបស់ចារកម្មអាមេរិក ធ្វើឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងរដ្ឋាភិបាលលោក ណេតាន់យ៉ាហូ និងមន្ត្រីរដ្ឋបាលលោក ត្រាំ កំពុងមានភាពតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងៗ បន្ទាប់ពីអាមេរិកបានព្រមានអ៊ីស្រាអែលជាសាធារណៈ កុំឱ្យវាយប្រហារក្រុមហេសបូឡា ដែលនាំឱ្យកិច្ចព្រមព្រៀងរបស់លោក ត្រាំ ត្រូវរលាយសាបសូន្យ ។ គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ កាលពីថ្ងៃ សុក្រ ដើម្បីសងសឹកក្រុមហេសបូឡា ដែលបានបាញ់ដ្រូនសម្លាប់ទាហានអ៊ីស្រាអែលអស់ ៤នាក់ បានធ្វើឱ្យកិច្ចចរចាសន្តិភាពនៅប្រទេសស្វីស ត្រូវលើកពេលភ្លាមៗ ។…
-
លោក ត្រាំ ទម្លាយថា អាមេរិក បានបញ្ជូននាវាដឹកប្រេង ៨៧ គ្រឿងដោយស្ងាត់ៗ ឆ្លងកាត់ច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកប្រេងយ៉ាងហោចណាស់ ៨៧ គ្រឿងដោយស្ងាត់ៗ ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នៅក្រោមការបិទបាំងដោយភាពងងឹត ។ បើតាម The Star, ការលួចដឹកប្រេងចេញដោយសម្ងាត់នេះ បានជួយរក្សាតម្លៃប្រេងពិភពលោក ឱ្យស្ថិតក្នុងរង្វង់ ៨៥ ទៅ ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយមិនឱ្យហក់ឡើងថ្លៃខ្លាំងដល់ទៅ ២៥០ ដុល្លារ ក្នុងកំឡុងពេលមានសង្គ្រាមរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ។ នៅក្នុងបទសម្ភាសន៍ជាមួយ អាហ្សូស (Axios) ដែលចាក់ផ្សាយកាលពីថ្ងៃ សុក្រ លោកប្រធានាធិបតី ត្រាំ បានបង្ហើបថា នាវាដឹកប្រេងទាំងនោះ បានចាកចេញនៅម៉ោង ១ រំលងអធ្រាត្រ ដោយបិទភ្លើងទាំងអស់ ហើយមាននាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បើកអមដំណើរការពារ ។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា ប្រតិបត្តិការនេះអាចជោគជ័យទៅបាន ដោយសារតែកងទ័ពអាមេរិកបានវាយកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារខ្លួនរបស់អ៊ីរ៉ង់ តាំងពីដើមសមរភូមិ ទើបធ្វើឱ្យកងកម្លាំងអ៊ីរ៉ង់មិនអាចដឹងពីការចល័តនាវាទាំងនេះឡើយ ។…
-
លោក ត្រាំ រំពឹងថា អ៊ីរ៉ង់ នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងពេល ៦០ ថ្ងៃទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោករំពឹងថា អ៊ីរ៉ង់នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងរយៈពេល ៦០ថ្ងៃទៀត បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងសប្តាហ៍នេះ ។ លោកប្រធានាធិបតី ត្រាំ បានថ្លែងព្រមានធ្ងន់ៗកាលពីថ្ងៃ សុក្រ ថា ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយក្នុងពេល ៦០ថ្ងៃទៀត គិតចាប់ពីថ្ងៃ ព្រហស្បតិ៍ តទៅ នោះយើងនឹងធ្វើរឿងដែលអ៊ីរ៉ង់នឹងមិនសប្បាយចិត្ត ។ ប៉ុន្តែទោះបីជាយ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ព Andrews នៃរដ្ឋ Maryland ថា រូបលោកមិនគិតថា វានឹងអាចឈានដល់ចំណុចនោះទេ ។ បើតាមស៊ីនហួរ, ខ្លឹមសារក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ ចែងថា ភាគីទាំងពីរប្តេជ្ញាចរចា និងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេលអតិបរមា ៦០ ថ្ងៃ ប៉ុន្តែអាចបន្តទៀតបាន បើសិនមានការយល់ព្រមគ្នាទៅវិញទៅមក ។ គួរបញ្ជាក់ថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីស នៅថ្ងៃទី១៩ ខែមិថុនា ត្រូវបានពន្យារពេល ដោយភាគីទាំងពីរមិនបានផ្តល់ការពន្យល់ជាផ្លូវការណាមួយទេ…
-
UNICEF ៖ អ៊ីស្រាអែល សម្លាប់កុមារហ្គាហ្សាម្នាក់ស្ទើររាល់ថ្ងៃ ចាប់តាំងពីមានបទឈប់បាញ់

ហ្គាហ្សា ៖ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានទម្លាយឱ្យដឹងកាលពីថ្ងៃ សុក្រ ថា ជាមធ្យម កុមារប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ស្ទើរតែជារៀងរាល់ថ្ងៃនៅតំបន់ហ្គាហ្សា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានប្រកាសកាលពីខែតុលា ឆ្នាំ២០២៥ ។ ចាប់តាំងពីការប្រកាសបទឈប់បាញ់ក្នុងខែតុលា ឆ្នាំ២០២៥ គិតមកទល់ពេលនេះ មានកុមារសរុបចំនួន ២៦៥ នាក់ហើយត្រូវបានសម្លាប់ និងច្រើនជាង ៤០០ នាក់ផ្សេងទៀតរងរបួស ។ អង្គការ UNICEF បានហៅបទឈប់បាញ់នេះថា ជា “ការបំភ័ន្តដ៏សាហាវ និងប្រល័យជីវិតមនុស្ស” ពីព្រោះការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តកើតមាន និងបានបណ្តាលឱ្យកុមារបាត់បង់ជីវិតជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានអះអាងថា កុមារទាំងនោះ មិនមែនស្លាប់នៅក្នុងសមរភូមិប្រយុទ្ធនោះទេ ប៉ុន្តែពួកគេត្រូវបានសម្លាប់នៅក្នុងផ្ទះខ្លួនឯង និងសាលារៀន ឬពេលកំពុងលេងបាល់ទាត់ និងកំពុងស្ទូចត្រីជាដើម ។ បើតាម Aljazeera, កុមារភាគច្រើនបានស្លាប់ ដោយសារការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់បែក ការបាញ់ប្រហារ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងអ៊ីស្រាអែល ។ កុមាររងរបួសរាប់រយនាក់កំពុងត្រូវការការជម្លៀសចេញទៅព្យាបាលជាបន្ទាន់ ខណៈការរឹតបន្តឹងលើការនាំចូលឱសថចាំបាច់ បានធ្វើឱ្យរបួសរបស់ពួកគេ ប្រឈមមុខនឹងការឆ្លងមេរោគ ហើយអាចឈានដល់ការកាត់ដៃកាត់ជើងផងដែរ…
-
អ៊ីស្រាអែល និងក្រុមហេសបូឡា ព្រមព្រៀងលើបទឈប់បាញ់ថ្មី

ហ្សឺណែវ ៖ អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានឯកភាពឱ្យមានបទឈប់បាញ់ថ្មីមួយ ដែលនឹងចាប់ផ្តើមអនុវត្តពីម៉ោង ៤ រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី១៩ ខែមិថុនានេះតទៅ បន្ទាប់ពីភាគីទាំងពីរបានបើកការវាយប្រហារគ្នាយ៉ាងខ្លាំងក្លាស្ទើរពេញមួយយប់នៅលីបង់ ។ បើតាមមន្ត្រីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បទឈប់បាញ់ថ្មីនេះ កើតចេញពីការសម្របសម្រួល ពីសំណាក់អ្នកចរចារបស់សហរដ្ឋអាមេរិក និងកាតា ព្រមទាំងមានជំនួយពីអ៊ីរ៉ង់ ។ យ៉ាងណា បទឈប់បាញ់ថ្មីនេះ នៅតែមានភាពផុយស្រួយខ្លាំង ដោយសារមានការទាមទារសងសឹកពីមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ហើយក្រុមហេសបូឡាក៏បានព្រមានទុកពេលឱ្យអ៊ីស្រាអែល ២ ខែ ដើម្បីដកទ័ពចេញពីលីបង់ទាំងស្រុងផងដែរ ។ យោងតាម Straits Times, ការកើនឡើងជម្លោះប្រដាប់អាវុធនៅលីបង់ បានបង្កភាពតានតឹងដល់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមនានានៅតំបន់មជ្ឈិមបូព៌ា ៕ ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
-
លោក ហ្សេលេនស្គី ដាក់ឱសានវាទ ១ សប្តាហ៍ ឱ្យ បេឡារុស ដកឧបករណ៍យោធា រុស្ស៊ី ចេញពីទឹកដីខ្លួន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឱសានវាទរយៈពេលមួយសប្តាហ៍ទៅកាន់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ដើម្បីដក ឬបិទឧបករណ៍បញ្ជូនសញ្ញានៅតាមតំបន់ព្រំដែន ដែលកងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ សម្រាប់តម្រង់ទិសដៅវាយប្រហារលើប្រជាជនស៊ីវិលអ៊ុយក្រែន ។ លោក ហ្សេលេនស្គី បាននិយាយក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងកៀវ កាលពីថ្ងៃ សុក្រ ថា នៅតាមបណ្តោយខេត្តចំនួនពីររបស់បេឡារុស ដែលជាប់ព្រំដែនអ៊ុយក្រែន មានដំឡើងប្រព័ន្ធស្ថានីយបញ្ជូនសញ្ញានៅលើអង់តែនខ្ពស់ៗ ដែលរុស្ស៊ីប្រើសម្រាប់បញ្ជា និងតម្រង់ទិសដៅយន្តហោះដ្រូន ឬមីស៊ីលមកលើជនស៊ីវិល និងកុមារអ៊ុយក្រែនជារៀងរាល់ថ្ងៃ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើលោក លូកាសិនកូ មិនចង់ចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនេះទេ គឺត្រូវតែប្រញាប់ដក ឬបិទឧបករណ៍ទាំងនោះចោលក្នុងរយៈពេលមួយសប្តាហ៍ ។ ប៉ុន្តែប្រសិនបើគាត់មិនធ្វើទេ នោះយើងនឹងធ្វើវាដោយខ្លួនឯង ។ លោក ហ្សេលេនស្គី ចង់សំដៅលើការវាយប្រហារកម្ទេចឧបករណ៍ទាំងនោះពីសំណាក់កងទ័ពអ៊ុយក្រែន ។ បើតាម Kyiv independent, ក្រៅពីឧបករណ៍យោធា លោក ហ្សេលេនស្គី ថែមទាំងបានរិះគន់វិស័យប្រេងរបស់បេឡារុសផងដែរ ដោយលោកបានចោទប្រកាន់ចំៗថា ប្រទេសនេះគឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏សំខាន់មួយ ដើម្បីបម្រើដល់កងទ័ពរុស្ស៊ីអាចបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន ៕…