Category: ព័ត៌មាន

  • តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦បានចេញដីកាបង្គ្រាប់ឱ្យឃុំខ្លូនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ មានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់ ។ ករណីទី១ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាបានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាមមាន៦នាក់ រួមមានៈ ១.ឈ្មោះ Nguyen Xuan troung ភេទប្រុស ២.ឈ្មោះ Mai van binh ភេទប្រុស ‎ ៣.ឈ្មោះ Pham duy Quang ភេទប្រុស ៤ .ឈ្មោះ Pham troung kien ភេទប្រុស ៥.ឈ្មោះ Phamduc duc ភេទប្រុស ‎និង ៦.ឈ្មោះ Tran van dat ភេទប្រុស ។ ជនជាតិវៀតណាមទាំងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ…

  • អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានខេត្តកំពត រៀបចំ​ផែនការ​ផលិតមាតិកាព័ត៌មានឱ្យច្បាស់លាស់ ដើម្បីឆ្លើយតប​ការងារ​សាធារណមតិ

    អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានខេត្តកំពត រៀបចំ​ផែនការ​ផលិតមាតិកាព័ត៌មានឱ្យច្បាស់លាស់ ដើម្បីឆ្លើយតប​ការងារ​សាធារណមតិ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បាន​ណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តកំពត ឱ្យរៀបចំផែនការ​គ្រប់គ្រង និងផលិតមាតិកាព័ត៌មានឱ្យមានភាពច្បាស់លាស់ និងប្រព័ន្ធការងារ​ល្អប្រសើរ ដើម្បីធានាការផ្សព្វផ្សាយព័ត៌មាន​បាន​ទាន់ពេលវេលា ឆ្លុះបញ្ចាំងពីសមិទ្ធផល និងវឌ្ឍនភាពនានារបស់ខេត្ត ព្រមទាំងឆ្លើយ​តប​ប្រកបដោយប្រសិទ្ធភាពចំពោះការងារ​សាធារណមតិ។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដែលដឹកនាំដោយឯកឧត្តម ទេព អស្នារិទ្ធ និង​ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួល​បន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពត ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី​មន្ទីរព័ត៌មានខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងឱកាសដដែលនេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានជំរុញឱ្យ​មន្ត្រីព័ត៌មានរៀបចំប្រតិទិនមាតិកាព័ត៌មាន ដោយផ្តោតលើ​សមិទ្ធផលរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន សក្តានុពលវិស័យ​ទេសចរណ៍ និងសកម្មភាពដោះស្រាយបញ្ហាជូន​ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញបង្កើនការ​ផលិតវីដេអូខ្លីបែបទម្រង់បញ្ឈរ (Short-form Video) សម្រាប់​ផ្សព្វផ្សាយតាមបណ្តាញសង្គម ដូចជា TikTok, Facebook Reels និង YouTube Shorts ដោយផ្តោត​លើប្រសាសន៍​ដឹកនាំ សារសំខាន់ៗ​របស់អភិបាលខេត្ត និងសកម្មភាពនានារបស់​រដ្ឋបាល​ខេត្ត និងមន្ទីរ-អង្គភាពជំនាញ។ ឯកឧត្តមបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានបែបបុរេសកម្ម មិនត្រឹម​តែជួយឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត…

  • ទិវាយោគៈអន្តរជាតិលើកទី១២ ពង្រឹងទំនាក់ទំនងប្រជាជន និងវប្បធម៌រវាងឥណ្ឌា-កម្ពុជា

    ទិវាយោគៈអន្តរជាតិលើកទី១២ ពង្រឹងទំនាក់ទំនងប្រជាជន និងវប្បធម៌រវាងឥណ្ឌា-កម្ពុជា

    ភ្នំពេញ៖ទិវាយោគៈអន្តរជាតិលើកទី១២ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើ នៅក្រុងសៀមរាប និងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងពង្រឹងទំនាក់ទំនងវប្បធម៌ ព្រម ទាំងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីទិវាយោគៈអន្តរជាតិឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្រុងសៀមរាបកាលពីថ្ងៃទី១៩ ខែមិថុនា និងនៅ រាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋ ឥណ្ឌា ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទិវាយោគៈអន្តរជាតិឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «យោគៈដើម្បីអាយុយឺនយូរ» ដែលជាការរំលឹកអំពីសារៈសំខាន់នៃការថែរក្សាសុខភាពប្រកបដោយតុល្យភាពរវាងរាងកាយ ផ្លូវចិត្ត និងស្មារតី នៅគ្រប់ ដំណាក់កាលនៃជីវិត។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន មនុស្សកាន់តែច្រើននៅជុំវិញពិភពលោក បានទទួលស្គាល់ថា យោគៈអាចជួយលើក​កម្ពស់សុខភាព​ទូទៅ និងបង្កើនគុណភាពជីវិតបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ការប្រារព្ធទិវាយោគៈនៅកម្ពុជា ក៏មានគោលបំណង​ជំរុញការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃយោគៈ និងជួយពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន រវាងកម្ពុជា និងឥណ្ឌាផងដែរ។ ដោយឡែកឯកឧត្តម…

  • សម្តេចធិបតីសម្រេចរក្សាកំណើនភាគលាភជូនអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស

    សម្តេចធិបតីសម្រេចរក្សាកំណើនភាគលាភជូនអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស

    ក្នុងឱកាសនាំក្រុមគ្រួសារទៅកម្សាន្តនៅតំបន់ទន្លេសាប ចុងឃ្នៀស ខេត្តសៀមរាប ក្រោយបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំនៅសហព័ន្ធរុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងសមាគមអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស និងបានសម្រេចរក្សាទុកកំណើនភាគលាភពីចំណូលសេវាទេសចរណ៍សម្រាប់សហគមន៍ជាបន្តទៀត។ នៅលើបណ្តាញសង្គម សម្តេចធិបតីបានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចបានស្តាប់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងសំណូមពរពាក់ព័ន្ធនឹងការបែងចែកភាគលាភចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរ និងសហគមន៍។ សម្តេចបានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង រាជរដ្ឋាភិបាលបានសម្រេចដំឡើងភាគលាភជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានពិភាក្សាជាមួយអគ្គនាយកគ្រឹះស្ថានអង្គរ និងឆ្លើយតបតាមសំណូមពររបស់សហគមន៍ សម្តេចធិបតីបានសម្រេចឯកភាពជាគោលការណ៍ឱ្យរក្សាទុកកំណើនភាគលាភនេះជូនសហគមន៍ដដែល ទោះបីជាតម្លៃប្រេងឥន្ធនៈអាចនឹងធ្លាក់ចុះនាពេលខាងមុខក៏ដោយ ដើម្បីបន្តបង្កើនចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវឱ្យសហគមន៍បន្តពង្រឹងសាមគ្គីភាព រៀបចំ និងផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព និងតម្លាភាព ដើម្បីពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាតំបន់ចុងឃ្នៀសកាន់តែច្រើនថែមទៀត៕

  • ម៉ាឡេស៊ី ទិញកាំភ្លើងធំស្វ័យប្រវត្តិធុនធ្ងន់ CAESAR ចំនួន ១៨ គ្រឿង

    ម៉ាឡេស៊ី ទិញកាំភ្លើងធំស្វ័យប្រវត្តិធុនធ្ងន់ CAESAR ចំនួន ១៨ គ្រឿង

    ប៉េកាំង ៖ ប្រទេសម៉ាឡេស៊ី ថ្មីៗនេះបានបញ្ជាទិញប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិធុនធ្ងន់ CAESAR មានទំហំ ១៥៥ មីលីម៉ែត្រ រហូតដល់ ១៨ គ្រឿង ពីក្រុមហ៊ុនផលិតអាវុធបារាំង-អាល្លឺម៉ង់ KNDS Group ។ ការបញ្ជាទិញនេះ បានធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសទី ១៥ នៅលើពិភពលោក ដែលបានជ្រើសរើសប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ CAESAR ដ៏ល្បីល្បាញមួយនេះ ។ ប្រព័ន្ធកាំភ្លើងធំនេះ មានទម្ងន់ប្រហែល ១៨ តោន អាចបាញ់គ្រាប់ទំហំ ១៥៥ មីលីម៉ែត្រ បានចម្ងាយអតិបរមាប្រហែល ៤០ គីឡូម៉ែត្រ ។ វាមានសមត្ថភាពខ្ពស់ដោយអាចបាញ់បាន ៦ គ្រាប់ក្នុងរយៈពេលមិនដល់ ១ នាទី និងអាចប្ដូរទីតាំងក្នុងពេលត្រឹមតែជាង ២ នាទីប៉ុណ្ណោះ ដើម្បីគេចពីការបាញ់តបតរបស់សត្រូវ ។ បើតាម Defense post, តាមរយៈការបញ្ជាទិញនេះ ក្រុមហ៊ុន KNDS នឹងផ្ដល់អាជ្ញាប័ណ្ណផ្ទេរបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនដៃគូក្នុងស្រុករបស់ម៉ាឡេស៊ី គឺ Advanced Defence Systems (ADS Sdn Bhd)…

  • តួកគី នាំចេញនាវាចម្បាំងលើកដំបូងក្នុងប្រវត្តិសាស្រ្ត ទៅកាន់ រ៉ូម៉ានី

    តួកគី នាំចេញនាវាចម្បាំងលើកដំបូងក្នុងប្រវត្តិសាស្រ្ត ទៅកាន់ រ៉ូម៉ានី

    អង់ការ៉ា ៖ ប្រទេសតួកគីបាននាំចេញនាវាចម្បាំងទៅកាន់ប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងលក់នាវាចម្បាំងទៅឱ្យប្រទេសរ៉ូម៉ានី ។ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសពីសមិទ្ធផលដ៏សំខាន់នេះ នៅថ្ងៃ អាទិត្យ ក្នុងពិធីប្រគល់នាវាចម្បាំងដែលមានឈ្មោះថា “CAm. Roman” ទៅឱ្យបញ្ជាការដ្ឋានកងទ័ពជើងទឹករ៉ូម៉ានី ។ នាវាចម្បាំងនេះ គឺជាប្រភេទនាវាល្បាតដែនសមុទ្រចម្ងាយឆ្ងាយ ស្ថិតក្នុងប្រភេទ Hisar-class ដែលរ៉ូម៉ានីនឹងយកទៅប្រើប្រាស់ ក្នុងនាមជានាវាចម្បាំងធុនស្រាល ។ នាវាចម្បាំងនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ ប្រព័ន្ធរ៉ាដាស្វែងរក និងបញ្ជាការបាញ់ ព្រមទាំងប្រព័ន្ធសូណា និងអាវុធការពារខ្លួនរយៈចម្ងាយជិត ដែលត្រូវបានអភិវឌ្ឍឡើងដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនឧស្សាហកម្មការពារជាតិតួកគី ។ បើតាម Anadolu, ពិធីប្រគល់ និងទទួលនាវាចម្បាំងនេះ រៀបចំឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ដោយមានការចូលរួមពីលោកប្រធានាធិបតី Erdogan និងលោកប្រធានាធិបតីរ៉ូម៉ានី Nicusor Dan ។ នាឱកាសនោះ លោក Erdogan បានគូសបញ្ជាក់ថា តួកគីបានសាងសង់នាវា និងវេទិកាកងទ័ពជើងទឹកជាង ១៤០ គ្រឿង សម្រាប់ប្រទេសនានាជុំវិញពិភពលោក ហើយបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពសាងសង់នាវាចម្បាំងជាច្រើនក្នុងពេលតែមួយ…

  • អ៊ីរ៉ង់ បិទខ្ទប់ច្រកសមុទ្រ Hormuz ជាថ្មី ឆ្លើយតប អ៊ីស្រាអែល បំពានបទឈប់បាញ់ លីបង់

    អ៊ីរ៉ង់ បិទខ្ទប់ច្រកសមុទ្រ Hormuz ជាថ្មី ឆ្លើយតប អ៊ីស្រាអែល បំពានបទឈប់បាញ់ លីបង់

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសបិទមិនឱ្យធ្វើចរាចរណ៍នៅច្រកសមុទ្រ ហ័រមូស សាជាថ្មី កាលពីថ្ងៃ សៅរ៍ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការរំលោភបំពានបទឈប់បាញ់នៅលីបង់ ពីសំណាក់អ៊ីស្រាអែល ។ ទីក្រុងតេហេរ៉ង់ ថែមទាំងបានហៅការវាយប្រហារចុងក្រោយនេះរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ថា ជាការរំលោភបំពានកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ។ បើតាម AFP, អ៊ីស្រាអែលបាននិយាយថា ការដែលខ្លួនវាយប្រហារលីបង់ ក៏ព្រោះតែក្រុមហេសបូឡាបានបាញ់មីស៊ីលចំនួន ៥០គ្រាប់ចូលទឹកដីខ្លួនមុន ។ រីឯក្រុមហេសបូឡាដែលគាំទ្រអ៊ីរ៉ង់ បានអះអាងវិញថា ការវាយប្រហាររបស់ខ្លួន ធ្វើឡើងដើម្បីឆ្លើយតបការបន្តរុករានទឹកដីលីបង់ពីសំណាក់កងទ័ពអ៊ីស្រាអែល រហូតមានការផ្ទុះអាវុធដាក់គ្នាជាមួយក្រុមយុទ្ធជនរបស់ខ្លួន ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់លីបង់, អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើទីតាំងចំនួន ២០កន្លែង បណ្តាលឱ្យមនុស្សចំនួន ១៦នាក់ស្លាប់បាត់បង់ជីវិត ។ គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ គឺជាដើមចងធ្វើឱ្យកិច្ចពិភាក្សាដែលគ្រោងធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ស្តីពីការអនុវត្តអនុស្សរណៈយោគយល់រវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ត្រូវបានពន្យារពេល ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ស្វីស នឹងធ្វើម្ចាស់ផ្ទះការចរចា MOU ដំណាក់កាលបន្ទាប់ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ រយៈពេល ២ ថ្ងៃ

    ស្វីស នឹងធ្វើម្ចាស់ផ្ទះការចរចា MOU ដំណាក់កាលបន្ទាប់ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ រយៈពេល ២ ថ្ងៃ

    អ៊ីស្លាម៉ាបាដ ៖ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថាន បានបង្ហើបឱ្យដឹងកាលពីថ្ងៃ សៅរ៍ ថា ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាកម្រិតបច្ចេកទេសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ ។ ប្រភពបានបញ្ជាក់ថា ប៉ាគីស្ថាន រួមទាំងអ្នកសម្របសម្រួមផ្សេងទៀត កំពុងរក្សាទំនាក់ទំនងជាមួយភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរំពឹងថា នឹងជួបគ្នានៅប្រទេសស្វីស ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនាពេលខាងមុខ ដើម្បីចាប់ផ្តើមការចរចាដំណាក់កាលបន្ទាប់ នៃអនុស្សរណៈនៃការយោគយល់គ្នា ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ និងប្រភពពីប៉ាគីស្ថាន, ដើម្បីជំរុញផែនការនេះ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃ សៅរ៍ ក្នុងគោលបំណងពិភាក្សាអំពីដំណាក់កាលបន្ទាប់ នៃ MOU ជាមួយមេដឹកនាំអ៊ីរ៉ង់ នេះ ។ គួរបញ្ជាក់ថា អ៊ីរ៉ង់បានសម្រេចពន្យារពេលកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាមួយសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីតវ៉ាប្រឆាំងនឹងការបន្តរំលោភបទឈប់បាញ់របស់អ៊ីស្រាអែលនៅប្រទេសលីបង់ ។ ប៉ុន្តែទោះបីជាយ៉ាងណា ភាគីជម្លោះទាំងពីរបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដំណាក់កាលដំបូង ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud…

  • មេដឹកនាំប៉ូឡូញខ្វែងគំនិតគ្នា រឿងដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុតពីលោក ហ្សេលេនស្គី

    មេដឹកនាំប៉ូឡូញខ្វែងគំនិតគ្នា រឿងដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុតពីលោក ហ្សេលេនស្គី

    វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃ សៅរ៍ បានរិះគន់ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលសម្រេចចិត្តដកហូតគ្រឿងឥស្សរិយយស “ឥន្ទ្រីស” ជាមេដាយដ៏មានកិត្យានុភាពបំផុតរបស់ប៉ូឡូញ ដែលធ្លាប់បានប្រគល់ជូនមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កាលពីប៉ុន្មានឆ្នាំមុន ។ ក្រៅពីរិះគន់ លោកនាយករដ្ឋមន្ត្រី Tusk ថែមទាំងព្រមានថា ភាពតានតឹងដែលកំពុងកើនឡើងរវាងប៉ូឡូញ និងអ៊ុយក្រែន កំពុងប្រឈមមុខនឹងហានិភ័យបម្រើជាផលប្រយោជន៍ដល់រុស្ស៊ី ។ លោក Tusk ដែលមានវ័យ៦៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការខ្វែងគំនិតគ្នាជាប្រវត្តិសាស្ត្ររវាងប៉ូឡូញ និងអ៊ុយក្រែន មិនគួរធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឡើយ ។លោកថា ជាពិសេស នៅពេលដែលសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅតែជាបញ្ហាប្រឈមសន្តិសុខដ៏សំខាន់បំផុត ដែលតំបន់អឺរ៉ុបកំពុងប្រឈមមុខ ពីព្រោះជម្លោះនេះ មានតែផ្តល់ផលចំណេញដល់លោកប្រធានាធិបតី Putin ប៉ុណ្ណោះ ។ បើតាម Anadolu, ការសម្រេចដកហូតគ្រឿងឥស្សរិយយស “ឥន្ទ្រីស” ពីសំណាក់ប្រធានាធិបតីប៉ូឡូញ បានកើតមានបន្ទាប់ពីលោក Zelensky បានប្តូរឈ្មោះអង្គភាពកងទ័ពអ៊ុយក្រែនមួយ…

  • បារាំង គ្រោងបំពាក់មីស៊ីលនុយក្លេអ៊ែរលឿនជាងសំឡេងដល់យន្តហោះចម្បាំងជំនាន់ចុងក្រោយ

    បារាំង គ្រោងបំពាក់មីស៊ីលនុយក្លេអ៊ែរលឿនជាងសំឡេងដល់យន្តហោះចម្បាំងជំនាន់ចុងក្រោយ

    ប៉ារីស ៖ ប្រទេសបារាំងបានប្រកាសអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរជំនាន់ថ្មី ដែលមានល្បឿនលឿនជាងសំឡេង ដើម្បីបំពាក់ដល់យន្តហោះចម្បាំងជំនាន់ចុងក្រោយ Rafale F5 ។ ទីភ្នាក់ងារផ្គត់ផ្គង់ការពារជាតិបារាំង ហៅកាត់ (DGA) បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនផលិតមីស៊ីល MBDA ដើម្បីអភិវឌ្ឍមីស៊ីលនាំផ្លូវនុយក្លេអ៊ែរជំនាន់ចុងក្រោយ មានឈ្មោះថា ASN4G ។ អាវុធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ដំណើរការជាផ្លូវការ ក្នុងជួរកងទ័ពអាកាសបារាំងនៅឆ្នាំ ២០៣៥ ដើម្បីជំនួសមីស៊ីល ASMPA-R បច្ចុប្បន្ន ។ បើតាម Interesting engineering, មីស៊ីល ASN4G បំពាក់ដោយម៉ាស៊ីល Scramjet ដែលអាចឱ្យវាហោះហើរក្នុងល្បឿនលឿនជាងសំឡេងពី ៦ ទៅ ៨ដង ឬប្រហែល ៧,៤០០ ដល់ ៩,៨០០គីឡូម៉ែត្រក្នុងមួយម៉ោង ។ មីស៊ីលនេះមានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយជាង ១,០០០ គីឡូម៉ែត្រ ពោលគឺឆ្ងាយជាងពីរដង បើធៀបនឹងមីស៊ីល ASMP-A ដែលបារាំងកំពុងប្រើប្រាស់បច្ចុប្បន្ន ។ ដោយសារតែល្បឿនលឿនខ្លាំង រួមផ្សំនឹងសមត្ថភាពអាចបត់បែនបានខ្ពស់នៅលើអាកាស វាត្រូវបានគេរចនាឡើងដើម្បីទម្លុះរាល់ប្រព័ន្ធការពារដែនអាកាសទំនើបៗ មានដូចជា S-400…