-
រយៈពេល៥ខែឆ្នាំនេះ អ្នកដំណើរតាមផ្លូវអាកាសថយចុះ៦ភាគរយ ខណៈការដឹកទំនិញកើនឡើង៣៤ភាគរយ

ភ្នំពេញ៖ សន្ទស្សន៍ដើរបញ្ច្រាស់គ្នាបានកើតឡើងក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៦នេះ ខណៈចំនួនអ្នកដំណើរចេញចូលតាមផ្លូវអាកាសមានការថយចុះ ៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ប៉ុន្តែចំនួនដឹកជញ្ជូនតាមអាកាសមានការកើនឡើងយ៉ាងខ្លាំង។ ចលនាជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភាមានចំនួនជិត ២ម៉ឺនជើង ដោយមានការកើនឡើងបន្តិចបន្តួច។ ដោយឡែកចំនួនអ្នកដំណើរមានប្រមាណ ២លាន ៨សែននាក់ ពោលគឺមានការថយចុះ ៦ភាគររបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានពន្យល់ប្រាប់បណ្ដាញព័ត៌មាន AMS ពីមូលហេតុចម្បងៗដែលនាំឱ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះ គឺដោយសារជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ខំឱ្យមានការបិទដែនអាកាស និងការប្តូរផ្លូវហោះហើរនៅចំណុចផ្ទេរធំៗដូចជា ឌូបៃ ដូហា និងអាប៊ូដាប៊ី។ លោកបញ្ជាក់ថា បើទោះបីជាកម្ពុជាអាចបង្វែរជើងហោះហើរមកតាម បាងកក សិង្ហបុរី កូឡាឡាំពួរ និងអ៊ីស្តង់ប៊ុល ក៏ដោយ ប៉ុន្តែការប្តូរទិសដៅនេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចំណាយកាន់តែច្រើន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរមកពីបស្ចិមប្រទេស ជាពិសេសតំបន់អឺរ៉ុប និងអាម៉េរិក។ បើតាមអ្នកនាំពាក្យដដែល ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Korean Air និង Asiana Airlinesដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ បានធ្វើឱ្យមានការកាត់ផ្តាច់ជើងហោះហើររបស់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាគមស៊ីម៉ង់ត៍កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាពិភាក្សាលើការងារ ឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា ។ ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព ។ គួរជម្រាបថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំៗចំនួន ៦ ក្រុមហ៊ុន មានសមត្ថភាពផលរហូតដល់ជាង ១២លានតោន ក្នុង ១ឆ្នាំ ។ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ទាំង ៦ នៅកម្ពុជា រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd),ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation),ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd),ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang…
-
លោក ត្រាំ ថា បិទផ្លូវទឹកអ៊ីរ៉ង់ មានប្រសិទ្ធភាពជាងទម្លាក់គ្រាប់បែក

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបិទច្រកសមុទ្រ របស់អ៊ីរ៉ង់ បង្ហាញថា មានប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក។ នេះបើតាមការចេញផ្សាយរបស់ Tass។ ថ្លែងប្រាប់អ្នកកាសែត នៅសេតវិមាន កាលពីថ្ងៃចន្ទ លោក ប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ថា ការបិទកំពង់ផែសមុទ្ររបស់អ៊ីរ៉ង់ ដោយកងទ័ពអាមេរិក បានបង្ហាញឱ្យឃើញប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក ហើយ ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេច ដើម្បីត្រឡប់ទៅរកយុទ្ធសាស្ត្របែបនេះ វិញភ្លាមៗ ប្រសិនបើចាំបាច់។ លោក ដូណាល់ ត្រាំ រៀបរាប់ថា «ខ្ញុំគិតថា ការបិទផ្លូវ មានផលប៉ះពាល់ ជាងការទម្លាក់គ្រាប់បែក»។ លោកបានកត់សម្គាល់ទៀតថា «យើងអាចកំណត់ ធ្វើម្តងទៀត ដោយចាយរយៈពេល ប្រហែល ១៥នាទី»។ លោក Trump ក៏បាននិយាយ ទៅកាន់រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth ដែលមានវត្តមាន នៅសេតវិមាន ដោយសួរថា តើការបិទផ្លូវពិតជាអាចធ្វើបានលឿន…
-
សហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅខ្ទង់ ៤០ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ការបង្កសង្គ្រាមជាមួយអ៊ីរ៉ង់ ធ្វើឱ្យមន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅប្រហែល ៤០ ពាន់លានដុល្លារ ខណៈប្រជាជនអាមេរិកបានប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ រួមទាំងការហក់ឡើងអតិផរណាដល់ជាង ៤ ភាគរយ នេះបើយោងតាម CNN ។ របាយការណ៍នេះ ត្រូវបានទូរទស្សន៍យក្សរបស់សហរដ្ឋអាមេរិក CNN ចេញផ្សាយដោយដកស្រង់តាមការវិភាគបឋម ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS ដែលផ្អែកតាមប្រភពពី UNN ។ យោងតាមការប៉ាន់ស្មានរបស់អ្នកវិភាគ, ការខាតបង់លុយ ៤០ ពាន់លានដុល្លារនេះ ជាប់ពាក់ព័ន្ធនឹងការចំណាយទៅលើគ្រាប់រំសេវ និងឧបករណ៍យោធាសំខាន់ៗ ដែលត្រូវបានបំផ្លាញ ក៏ដូចជាការខូចខាតដល់មូលដ្ឋានយោធារបស់អាមេរិកក្នុងតំបន់ ។ ប៉ុន្តែតួលេខនេះ មិនបានរាប់បញ្ចូលទាំងការចំណាយផ្នែកប្រតិបត្តិការ ដែលរួមបញ្ចូលរួចហើយ ទៅក្នុងកញ្ចប់ថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នោះទេ ។ ក្រៅពីមន្ទីរបញ្ចកោណ, ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ក៏មើលឃើញការចំណាយកើនឡើងផងដែរ ។ តួយ៉ាង ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងកិច្ចការអតីតយុទ្ធជនរបស់សហរដ្ឋអាមេរិក បានប៉ោងឡើងការចំណាយដល់ទៅ ១ ពាន់លានដុល្លារ ដោយសារតែផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់ នេះបើតាម…
-
ស្ទង់មតិ ៖ អាមេរិកភាគតិចជឿថា អ៊ីរ៉ង់បានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង

អាមេរិក ៖ យោងតាមការស្ទង់មតិ, ជនជាតិអាមេរិកភាគតិច ជឿជាក់ថា អ៊ីរ៉ង់បានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ នេះបើតាមការចេញផ្សាយរបស់ Anadolu កាលពីថ្ងៃចន្ទ។ ការស្ទង់មតិ CBS News និង YouGov បានធ្វើឡើង នៅចន្លោះថ្ងៃទី១៧ ដល់១៩ ខែមិថុនា ដែលបានសួរនាំមនុស្សពេញវ័យ ជាជនជាតិអាមេរិក ចំនួន ២,៥១៩ ទាក់ទងនឹងកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់។ ប្រភពបញ្ជាក់ថា ៣៧ភាគរយ នៃជនជាតិអាមេរិក ជឿជាក់ថា អ៊ីរ៉ង់ទទួលបានអត្ថប្រយោជន៍កាន់ច្រើន ពីកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ខណៈដែល ៦៩ភាគរយ មិនជឿថា អ៊ីរ៉ង់បានប្រយោជន៍ច្រើន ពីកិច្ចព្រមព្រៀងនេះទេ។ យោងតាមការស្ទង់មតិនេះដដែល, មាន២២% បាននិយាយថា «កិច្ចព្រមព្រៀងនេះប្រសើរជាង សម្រាប់សហរដ្ឋអាមេរិក»។ អ្នកឆ្លើយតប ប្រហែល ៧៨% បាននិយាយថា ពួកគេគាំទ្រការបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែល ២២% ពេញចិត្ត ក្នុងការបន្តជម្លោះ រហូតដល់អ៊ីរ៉ង់បោះបង់។ នៅពេលត្រូវបានសួរថា តើអ៊ីរ៉ង់នឹងបង្កការគំរាមកំហែងដល់តំបន់…
-
អ៊ុយក្រែន ផលិតបានដ្រូនវាយប្រហារថ្មី អាចហោះបំបុកគោលដៅក្នុងចម្ងាយ ៣ ពាន់គីឡូម៉ែត្រ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែនចាប់ផ្ដើមផលិតបានយន្តហោះដ្រូនវាយប្រហារថ្មី ដោយអាចហោះបំបុកគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣ ពាន់គីឡូម៉ែត្រ ។ លោក Zelensky បញ្ជាក់ថា ដ្រូនវាយប្រហារប្រភេទថ្មីនេះមានឈ្មោះ FP ផលិតឡើងដោយក្រុមអ្នកជំនាញ Fire Point ។ លោកថា នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាពិសេសទាហាននៃកងកម្លាំងប្រតិបត្តិការពិសេសរបស់ទីក្រុងកៀវ ។ បើតាមលោក Zelensky, បន្ទាប់ពីផលិតបានយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយនេះហើយ អ៊ុយក្រែនសន្យានឹងបង្កើនការវាយប្រហារជារៀងរាល់ថ្ងៃទៅលើប្រទេសរុស្ស៊ីផងដែរ ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែមកនេះ យោធាអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយមធ្យម និងឆ្ងាយទៅលើគោលដៅឧស្សាហកម្មប្រេង ជាពិសេសរោងចក្រចម្រាញ់ប្រេងនៅតំបន់ Tyumen ។ រោងចក្រចម្រាញ់ប្រេងនៅតំបន់ Tyumen គឺជារោងចក្រមួយក្នុងចំណោមរោងចក្រទំនើបៗបំផុតរបស់រុស្ស៊ី ដែលមានទីតាំងនៅភាគខាងលិចតំបន់ស៊ីបេរី ។ រោងចក្រនេះមានសមត្ថភាពចម្រាញ់ប្រេងប្រហែល ៨ លានតោនក្នុងមួយឆ្នាំ និងអាចផលិតសាំងបានប្រហែលកន្លះលានតោន និងប្រេងម៉ាស៊ូតបានប្រមាណ ២ លានតោនកន្លះផងដែរ ៕ ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖…
-
រុស្ស៊ី ចោទ អ៊ុយក្រែន គំរាមកំហែងអធិបតេយ្យភាពរបស់ បេឡារុស

មូស្គូ ៖ វិមានក្រឹមឡាំង របស់ប្រទេសរុស្ស៊ី នៅថ្ងៃ ចន្ទ ចោទប្រកាន់អ៊ុយក្រែនថា បានគំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ការចោទប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ដល់មេដឹកនាំបេឡារុស ឲ្យដកស្ថានីយ៍បញ្ជូនសញ្ញា ដែលខ្លួនចាត់ទុកថា កំពុងត្រូវបានប្រើប្រាស់ ដើម្បីជួយបង្ហាញគោលដៅ សម្រាប់ការវាយប្រហាររបស់រុស្ស៊ី ។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ និយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីការកត់សម្គាល់របស់លោក ហ្សេលេនស្គី នាពេលឆាប់ៗនេះ ។ លោក បេសកូវ បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់អ៊ុយក្រែន ពិតណាស់ វាគឺជាការឈ្លានពានទាំងស្រុង ។ ការឈ្លានពាននោះ រួមមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងទៀត និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត ។ យ៉ាងណា រុស្ស៊ីមិនមានការសង្ស័យអ្វីទាំងអស់…
-
ប្រធានាធិបតីអ៊ីរ៉ង់ព្រមានប្រឆាំងការរិះគន់ក្នុងស្រុក ដើម្បីបំបែកបំបាក់ផ្ទៃក្នុង

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃ ចន្ទ បានព្រមានប្រឆាំងនូវអ្វីដែលលោកហៅថា ការចែកចាយសារដែលមានចេតនាបំផុសបំផុលជំរុញឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ។ ការព្រមាននេះ គឺជាសុន្ទរកថាដំបូងរបស់លោក Pezeshkian បន្ទាប់ពីអ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីស កាលពីសប្តាហ៍មុន ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ។ លោក Pezeshkian និយាយថា ទោះបីគណៈប្រតិភូចរចាអ៊ីរ៉ង់បានចូលរួមការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីសក៏ដោយ ប៉ុន្តែទីក្រុងតេហេរ៉ង់មិនបានផ្តល់សម្បទានណាមួយឡើយដល់ទីក្រុងវ៉ាស៊ីនតោន ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា រាល់សារញុះញុងនាំឱ្យមានការបែកបាក់ផ្ទៃក្នុង និងភាពមិនចុះសម្រុងគ្នា នឹងបម្រើដល់ផលប្រយោជន៍សត្រូវ ដោយលោកចង់សំដៅលើការរិះគន់ក្នុងស្រុក ជុំវិញការចរចាជាមួយសហរដ្ឋអាមេរិក ។ លោក Pezeshkian ដែលមានវ័យ៧១ឆ្នាំរូបនេះ បានអះអាងថា អ៊ីរ៉ង់នឹងមិនចុះញមឡើយ ប្រសិនបើភាគីម្ខាងទៀតមិនអើពើនឹងសិទ្ធិរបស់ទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលចរចា ។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងនៅព្រឹកថ្ងៃ ចន្ទ ថា ការចរចាជាមួយសហរដ្ឋអាមេរិកនៅស្វីស ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា បានបង្កើត “វឌ្ឍនភាពគួរឱ្យកត់សម្គាល់” ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅលីបង់…
-
អាមេរិក និង អ៊ីរ៉ង់ ពីគូជម្លោះ ប្រែមករួមគ្នាការពារច្រក ហ័រមូស

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រែពីគូជម្លោះ មកក្លាយជាដៃគូ សហការ បង្កើតជាខ្សែទំនាក់ទំនង ការពារសុវត្ថិភាពនាវា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz រួមគ្នា។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ ពោលគឺ នៅបន្ទាប់ពី ភាគីពាក់ព័ន្ធបានបញ្ចប់ការចរចា យ៉ាងតានតឹង នៅប្រទេសស្វីស។ ក្រុមប្រទេសជាអ្នកសម្រុះសម្រួល រួមមាន ប៉ាគីស្ថាន និងកាតា បានអះអាងថា ខ្សែទំនាក់ទំនងថ្មីនេះ ត្រូវបានបង្កើតឡើង ដើម្បីជៀសវាង ឧប្បត្តិហេតុនានា និង ការប្រាស្រ័យទាក់ទង ដោះស្រាយភាពខុសឆ្គងនានា ក្នុងគោលបំណង ឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់នាវាពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz សម្រាប់រយៈពេល៦០ ថ្ងៃ ដូចដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង អាមេរិក-អ៊ីរ៉ង់។ យោងតាមកិច្ចព្រមព្រៀង, អ៊ីរ៉ង់នឹងប្រើប្រាស់ កិច្ចខិតខំប្រឹងប្រែងល្អបំផុតរបស់ខ្លួន ដើម្បីធានា នូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃកប៉ាល់ពាណិជ្ជកម្ម ដោយមិនគិតថ្លៃ ទៅ និង មក រវាងពីឈូងសមុទ្រពែក្ស និង…
-
លោក ត្រាំ ថា អ៊ីស្រាអែល គ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា អ៊ីស្រាអែលពិតជាគ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡានៅប្រទេសលីបង់នោះទេ ប៉ុន្តែលោកបង្ហើបថា ប្រហែលជាប្រទេសស៊ីរីទៅវិញទេដែលអាចមានលទ្ធភាពធ្វើរឿងនេះជាងអ៊ីស្រាអែល ។ បើតាម Anadolu , ការអត្ថាធិប្បាយ របស់លោក Donald Trump បានកើតឡើង ចំពេលមានភាពតានតឹង ដែលកំពុងបន្តកើតឡើង នៅតាមព្រំដែន អ៊ីស្រាអែល-លីបង់ និង ការបន្តប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ដែលផ្តោតលើទីតាំង របស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ។ ថ្លែងទៅកាន់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យ, លោក Trump លើកឡើងថា ជារឿងដែលមិនអាចប្រកែកបានដែលទីក្រុង ហ្ស៊េរុយសាឡិម បានបរាជ័យ ក្នុងការកម្ចាត់ក្រុមសកម្មប្រយុទ្ធរបស់លីបង់ទាំងនេះ ។ លោកថា វិធានការដោះស្រាយ របស់អ៊ីស្រាអែល មិនអាចបណ្តេញក្រុមហេសបូឡា ចេញ បានទេ ហើយលោកខកចិត្តខ្លាំងមែនទែនដែលអ៊ីស្រាអែលមិនអាចដកក្រុមនេះចេញពីលីបង់ ហើយ អ៊ីស្រាអែល មិនអាចធ្វើអ្វី ក្រៅតែពីការវាយកម្ទេចអគារ នោះឡើយ ។…