Category: ព័ត៌មាន

  • ក្រសួងប្រៃសណីយ៍ប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផតថលសម្រាប់អ្នកអភិវឌ្ឍសុសវែរ ដំណាក់កាលទី១ (Developer Portal -Phase I)”

    ក្រសួងប្រៃសណីយ៍ប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផតថលសម្រាប់អ្នកអភិវឌ្ឍសុសវែរ ដំណាក់កាលទី១ (Developer Portal -Phase I)”

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ជ្រាបថា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព និងអន្តរប្រតិបត្តិការនៃការអភិវឌ្ឍសុសវែរ ព្រមទាំងឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តទី30 នៃគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ក.ប.ទ. សម្រេចដាក់ចេញ “ផតថលសម្រាប់អ្នកអភិវឌ្ឍសុសវែរ ដំណាក់កាលទី១ (Developer Portal – Phase I)” សម្រាប់អនុវត្តក្នុងក្របខណ្ឌ ក.ប.ទ. ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ផតថលនេះនឹងដើរតួជាច្រករួមតែមួយ (one single service) ដែលនឹងផ្តល់នូវគោលការណ៍ណែនាំរួមនៃការអភិវឌ្ឍសុសវែររបស់អ្នកអភិវឌ្ឍសុសវែរទូទៅ ទាំងក្នុងរដ្ឋាភិបាល និងវិស័យឯកជន។ ផតថលនេះត្រូវបានអភិវឌ្ឍឡើងដោយអ្នកជំនាញរបស់ ក.ប.ទ. និងបានពិភាក្សាផ្ទៃក្នុងជាមួយអង្គភាពពាក់ព័ន្ធ ដោយចែកចេញជា ៣ ផ្នែកធំៗ រួមមាន (១)មគ្គុទ្ទេសក៍ក្នុងការអភិវឌ្ឍសុសវែរ (វដ្តនៃការអភិវឌ្ឍសុសវែរ គោលការណ៍នៃការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ អន្តរប្រតិបត្តិការ និងសន្តិសុខសាយប័រជាដើម) (២)លំនាំបែបបទសរសេរកូដ និង(៣)ការតាំងបង្ហាញផលិតផលរដ្ឋាភិបាលឌីជីថល។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី…

  • ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ បង្កើតរាជធានីទី២ ជំនួសទីក្រុងតូក្យូ

    ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ បង្កើតរាជធានីទី២ ជំនួសទីក្រុងតូក្យូ

    តូក្យូ ៖ គណបក្សសេរីប្រជាធិបតេយ្យ LDP ដែលកំពុងកាន់អំណាចក្នុងប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានអនុម័តសេចក្តីព្រាងច្បាប់បង្កើតរាជធានី ទី២ សម្រាប់ត្រៀមជំនួសទីក្រុងតូក្យូ ក្នុងករណីមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ។ បើតាមសារព័ត៌មាន Jiji Press, ច្បាប់ដែលបានស្នើឡើងនេះ ស្វែងរកការបង្កើត មជ្ឈមណ្ឌលទីក្រុងធំមួយ ដែលមានសមត្ថភាព អាចបំពេញមុខងារសំខាន់ៗ របស់រដ្ឋាភិបាល ប្រសិនបើជា ទីក្រុង តូក្យូ ត្រូវអសមត្ថភាព មិនអាចដោះស្រាយបញ្ហាគ្រោះមហន្តរាយធម្មជាតិ ឬ ជួបភាពអាសន្ន ផ្សេងៗទៀត។ ការអនុម័តនេះ បានក្លាយជាផ្នែកមួយ នៃកិច្ចព្រមព្រៀង គោលនយោបាយ ដែលបានចុះហត្ថលេខា កាលពីខែតុលា រវាងគណបក្សកាន់អំណាច LDP និង ដៃគូចម្រុះរបស់ខ្លួន គឺ គណបក្ស JIP ។ ដើមឡើយ សេចក្ដីព្រាងច្បាប់នេះ ក៏រួមបញ្ចូលទីក្រុង Osaka សម្រាប់ការធ្វើប្រជាមតិ ក្នុងការជ្រើសរើសធ្វើជារាជធានីទី២ របស់ជប៉ុននាថ្ងៃអនាគតផងដែរ ។ យ៉ាងណា ការជ្រើសរើសទីក្រុង Osaka សម្រាប់ធ្វើជារាជធានីទី២ របស់ជប៉ុនបានទាក់ទាញការជំទាស់យ៉ាងខ្លាំងពីគណបក្ស LDP…

  • ចំពោះមុខ UN កម្ពុជាអំពាវនាវឱ្យការពារពលករចំណាកស្រុកពេលមានជម្លោះរវាងរដ្ឋ

    ចំពោះមុខ UN កម្ពុជាអំពាវនាវឱ្យការពារពលករចំណាកស្រុកពេលមានជម្លោះរវាងរដ្ឋ

    កម្ពុជាបានអំពាវនាវនៅចំពោះមុខអង្គការសហប្រជាជាតិ ឱ្យបណ្តាប្រទេសទទួលពលករចំណាកស្រុក ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារ និងធានាសិទ្ធិរបស់ពលករចំណាកស្រុក ជាពិសេសក្នុងអំឡុងពេលមានភាពតានតឹង និងជម្លោះរវាងរដ្ឋ។ ការអំពាវនាវនេះធ្វើឡើងដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង ដែលពលករខ្មែរបានប្រឈមនឹងការរើសអើង និងអំពើហិង្សា អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការគាំទ្រចំពោះអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍ ដែលបានអំពាវនាវឱ្យរដ្ឋទាំងអស់គោរពកាតព្វកិច្ចសិទ្ធិមនុស្សចំពោះជនចំណាកស្រុក និងទប់ស្កាត់ការរើសអើង អំពើហិង្សា និងការរំលោភបំពានគ្រប់ទម្រង់។ ឯកឧត្តម កែ សុវណ្ណ បានលើកឡើងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលពលករចំណាកស្រុកកម្ពុជាមួយចំនួនត្រូវបានរាយការណ៍ថា បានប្រឈមនឹងការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។ តំណាងកម្ពុជាបានគូសបញ្ជាក់ថា ពលករចំណាកស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ទាំងនៅប្រទេសដើម និងប្រទេសទទួលឲ្យធ្វើការ តាមរយៈកម្លាំងពលកម្ម ជំនាញ និងការផ្ញើប្រាក់មកកាន់គ្រួសារ។ ដូច្នេះ ការធានាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងការទទួលបានសេវាចាំបាច់នានា រួមទាំងសេវាសុខាភិបាល គឺជាកត្តាសំខាន់ដែលត្រូវធានាគ្រប់ពេលវេលា។…

  • កម្ពុជាបើកច្រកថ្មីសម្រាប់ដឹកជញ្ជូនកសិផលទៅចិន ដោយឆ្លងកាត់ឡាវ

    កម្ពុជាបើកច្រកថ្មីសម្រាប់ដឹកជញ្ជូនកសិផលទៅចិន ដោយឆ្លងកាត់ឡាវ

    ចាប់ពីពេលនេះទៅ កម្ពុជាអាចដឹកជញ្ជូនកសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ ផ្លូវថ្មីនេះធ្វើឲ្យការដឹកជញ្ជូនចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមិថុនា ២០២៦ នៅទីក្រុងវៀងចន្ទន៍ ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងរបស់រដ្ឋាភិបាល ឡាវ។ តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនក៏មានវត្តមានក្នុងពិធីនេះផងដែរ។ នៅក្នុងថ្ងៃសម្ពោធនេះ ទុរេនខ្មែរចំនួន៤កុងទីន័រត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈច្រកចេញថ្មីរបស់កម្ពុជាតាមរយៈប្រទេសឡាវ។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នេះគឺជាលើកទី១ហើយដែលកម្ពុជាសម្រេចបានក្នុងការនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដឹកជញ្ជូននេះមានការចំណេញពេលវេលា ដែលធម្មតាចំណាយពេលពី១៥ទៅ២០ថ្ងៃឯណោះ។ ប៉ុន្តែសម្រាប់ច្រកថ្មីនេះ គឺប្រើពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះទំនិញនឹងដល់ទីផ្សារប្រទេសចិនហើយ។ ក្រសួងកសិកម្មបានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្ម និងបរិស្ថានឡាវ។ ជាមួយការបើកផ្លូវពីឡាវ និងការសម្របសម្រួលនីតិវិធីនានា…

  • ជើងហោះហើរ ឥណ្ឌា-សៀមរាប នឹងផ្អាកបណ្តោះអាសន្ន ដោយសារឥទ្ធិពលសង្រ្គាមនៅមជ្ឈឹមបូព៌ា

    ជើងហោះហើរ ឥណ្ឌា-សៀមរាប នឹងផ្អាកបណ្តោះអាសន្ន ដោយសារឥទ្ធិពលសង្រ្គាមនៅមជ្ឈឹមបូព៌ា

    ជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បាននាំបង្ខំឱ្យមានការបិទដែនអាកាស និងការប្តូរផ្លូវហោះហើរនៅមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗជាច្រើន ដូចជា ឌូបៃ ដូហា និងអាប៊ូដាប៊ី។ ទោះបីជាកម្ពុជានៅតែអាចតភ្ជាប់ផ្លូវអាកាសតាមរយៈការបង្វែរជើងហោះហើរមកតាមសិង្ហបុរី កូឡាឡាំពួរ ឬអ៊ីស្តង់ប៊ុលក៏ដោយ ប៉ុន្តែការប្តូរផ្លូវហោះហើរនេះបានធ្វើឱ្យក្រុមហ៊ុនចំណាយច្រើន និងប៉ះពាល់ដល់លំហូរភ្ញៀវទេសចរមកពីបណ្តាប្រទេសលោកខាងលិច។ ជាក់ស្ដែង ដោយមិនអាចទ្រាំទ្រនឹងការចំណាយលើប្រតិបត្តិការទៀតបាន ក្រុមហ៊ុនអាកាសចរណ៍ Indigo បានសម្រេចផ្អាកជាបណ្តោះអាសន្នចាប់ពីខែកក្កដា ឆ្នាំ២០២៦តទៅ នូវការហោះហើរតភ្ជាប់ពីទីក្រុងកុលកាតា ប្រទេសឥណ្ឌា មកកាន់ទីក្រុងសៀមរាប។ ក្រុមហ៊ុនអាកាសចរណ៍ Indigo បានតភ្ជាប់ជើងហោះហើរត្រង់រវាង Kolkata និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការហោះហើរចំនួន ៦ជើង ក្នុងមួយសប្តាហ៍(ទ្វេរទិស) ជាមួយយន្តហោះប្រភេទ Airbus A320 neo។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា ការសម្រេចផ្អាកខ្សែផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺដោយសារឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់ ហើយជំរុញឲ្យការចំណាយក្នុងប្រតិបត្តិការខ្ពស់។ ដូច្នេះ ក្រុមហ៊ុន ដែលដំណើរការហោះហើរអស់រយៈពេលជិត ១ឆ្នាំមកនេះ ត្រូវការពេលរៀបចំយុទ្ធសាស្ត្រទីផ្សារឡើងវិញ។ឯកឧត្តម ស៊ីន…

  • អាជ្ញាធរជាតិអប្សរាបណ្ដុះយុវជនឱ្យស្គាល់សិលាចារឹក ជាភស្តុតាងអត្តសញ្ញាណជាតិខ្មែរ

    អាជ្ញាធរជាតិអប្សរាបណ្ដុះយុវជនឱ្យស្គាល់សិលាចារឹក ជាភស្តុតាងអត្តសញ្ញាណជាតិខ្មែរ

    ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា កំពុងជំរុញការផ្ទេរចំណេះដឹងផ្នែកសិលាចារឹកទៅកាន់យុវជនជំនាន់ក្រោយ តាមរយៈកម្មវិធីអប់រំ បេតិកភណ្ឌដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរដែលបានបន្សល់ទុកនៅលើ ជញ្ជាំងប្រាសាទបុរាណរាប់ពាន់ឆ្នាំ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សិលាចារឹកដែលបុព្វបុរសខ្មែរបានចារទុកនៅតាមប្រាសាទនានា មិនត្រឹមតែជាឯកសារ​ប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ការសិក្សាអក្សរ និងភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំ ដែលបញ្ជាក់ពី​អារ្យធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ជាតិខ្មែរ។ ក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់ជាតិ និងការពារមរតកវប្បធម៌ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌​ខ្មែរ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំបេតិកភណ្ឌ» ជូនសិស្សានុសិស្សវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន ៥០នាក់ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក វង្ស សាវុទ្ធី អ្នកជំនាញផ្នែកអក្សរចារឹកនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញអំពី «អក្សរ​ចារឹកនៅប្រាសាទព្រះគោ» ដោយណែនាំសិស្សឱ្យសិក្សាពីប្រវត្តិអក្ខរក្រមខ្មែរ ការអនុវត្តសរសេរអក្សរខ្មែរបុរាណ ការចុះសិក្សា​ផ្ទាល់នៅប្រាសាទព្រះគោ និងការអានប្រៀបធៀបសិលាចារឹកបុរាណជាមួយភាសាខ្មែរសម័យបច្ចុប្បន្ន។ លោក វង្ស សាវុទ្ធី បានឱ្យដឹងថា គោលដៅសំខាន់នៃកម្មវិធីនេះ គឺជំរុញឱ្យសិស្សានុសិស្សស្គាល់ និងយល់ពីតម្លៃអក្សរខ្មែរបុរាណ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ឱ្យពួកគេបន្តសិក្សាជំនាញសិលាចារឹកនៅកម្រិតឧត្តមសិក្សានាពេលអនាគត។ សិលាចារឹកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងអារ្យធម៌ខ្មែរ រាប់ពាន់ឆ្នាំមក​ហើយ។ ដូច្នេះ ការសិក្សា និងការថែរក្សា​សិលាចារឹក គឺជាការចូលរួមការពារព្រលឹង…

  • រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

    រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ឆ្នាំទៀត គឺរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការប្រកាសនេះធ្វើឡើងនៅពេលសម្ដេចអនុញ្ញាតឲ្យអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្តេចបវរធិបតីរំលឹកថា រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារនេះជូនសហគ្រា​សផលិតស៊ីម៉ងត៍ក្នុងស្រុកជាច្រើនឆ្នាំកន្លងមកហើយ ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ​។ សម្ដេចសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា​ គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំ​ផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។ ជាមួយគ្នានេះ សម្ដេចក៏បានផ្ដល់អនុសាសន៍ដល់សមាគម​ ក៏ដូចជាបណ្តាក្រុមហ៊ុន​, រោងចក្រ និងសហគ្រាសឯកជនថា អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាន​នូវគុណភាពល្អ​ ជាមួយតម្លៃសមរម្យ ដើម្បី​ធា​នាបានភាពប្រកួតប្រជែង និងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាននិងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ អ្នកឧកញ៉ា វិញ ហ៊ួរ​ បានជម្រាបជូនសម្ដេចធិបតីថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម​​បាន​និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១ ២០០លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២លានតោនក្នុងមួយឆ្នាំ ដែលជាបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយមិនចាំបាច់នាំចូល។ ការវិនិយោគទាំងនេះបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួនជាង ២ ០០០នាក់ ក្នុងនោះ ៩០%ជាជនជាតិខ្មែរ​​។ បើតាមអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលរូបនេះ…

  • វៀតណាមប្រកាសបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

    វៀតណាមប្រកាសបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

    ប្រទេសវៀតណាមនៅតែបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ នេះជាការអះអាងរបស់ឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាម ក្នុងជំនួបពិភាក្សាការងារជា​មួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ បើតាមទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ VU HONG SON បានបញ្ជាក់ថា វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រា​យជម្លោះដោយសន្តិវិធី។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះវៀតណាមដែលបានគាំទ្របទឈប់បាញ់ និង​ការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបាន​ចាត់បញ្ជូននាយទា​ហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ទៀតផង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើ​ឲ្យវៀតណាមបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និង​រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យបានយូរអង្វែង​។ ក្នុងរយៈពេល ៦ខែកន្លងមកនេះ កម្ពុជាបានផ្ញើកំណត់ទូតយ៉ាងហោចណាស់ចំនួន ៩លើកទៅកាន់ភាគីថៃ ដើម្បីស្នើសុំរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោក (JBC) និងទទូចឲ្យថៃចាត់បញ្ជូនក្រុមការងារបន្តចុះវាស់វែងលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបានរកលេសពន្យារពេលម្តងហើយម្តងទៀត។ ជាងនេះទៅទៀត ថៃបានព្យាយាមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅលើដីខ្មែរ ដែលខ្លួនទន្រ្ទានកាន់កាប់ ទោះបីជាមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាពីកម្ពុជាក៏ដោយ៕ សេង បារាំង AMS

  • «ចរណៃ» ប្រកាសបិទទ្វារឆាប់ៗក្រោយបន្លំលក់ត្រីត្រោតជាត្រីសាល់ម៉ុន ទោះបីត្រីទាំងពីរប្រភេទនេះអាចបរិភោគឆៅបាន

    «ចរណៃ» ប្រកាសបិទទ្វារឆាប់ៗក្រោយបន្លំលក់ត្រីត្រោតជាត្រីសាល់ម៉ុន ទោះបីត្រីទាំងពីរប្រភេទនេះអាចបរិភោគឆៅបាន

    ហាងយីហោ«ចរណៃ» ដែលផ្គត់ផ្គង់ និងចែកចាយត្រីក្លាសេច្រើនប្រភេទ បានប្រកាសបិទទ្វារទាំងស្រុងនៅត្រឹមថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីទទួលការរិះគន់យ៉ាងខ្លាំងពីអតិថិជន ដោយសារការលក់ត្រីត្រោតបន្លំជាត្រីសាល់ម៉ុន ហើយរងការពិន័យពី១០លានទៅ២០លានរៀលពីអាជ្ញាធរជំនាញ។ រយៈពេលនៅសល់ជាងមួយខែនេះ ហាងចរណៃ​សុំលក់បង្ហើយស្តុកដែលមានស្រាប់ និងដើម្បីទុកពេលឱ្យបុគ្គលិកអាចមានពេលគ្រប់គ្រាន់សម្រាប់ស្វែងរកការងារថ្មី។ ហាងចរណៃ បានទទួលស្គាល់កំហុស ​និងសុំការអភ័យទោសចំពោះទង្វើខុសឆ្គងកន្លងមក។ ទោះបីយ៉ាងណា ហាងនេះបានអះអាងថា ខ្លួនលក់តែត្រីសាល់ម៉ុន និងត្រីត្រោត ដែលនាំចូលពីប្រទេសន័រវែសប៉ុណ្ណោះ ពោលគឺពុំបាននាំចូលពីបណ្តាប្រទេសដទៃដូចការសង្ស័យពីមហាជនមួយចំនួននោះឡើយ។ ក្នុងប្រទេសន័រវែស ​ត្រីត្រោត ត្រូវបានចិញ្ចឹមនៅក្នុងទឹកជ្រៅ ហើយអាចបរិភោគឆៅបានយ៉ាងមានសុវត្ថិភាព។ ន័រវែស ជាប្រទេសនាំចេញត្រីសាម៉ុន និងអាហារសមុទ្រដ៏ធំបំផុតមួយនៅលើពិភពលោក។ លោក ញិល រដ្ឋា អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ បាននិយាយថា ការលក់ក្លែងបន្លំនេះ មិនត្រឹមតែប៉ះពាល់ដល់ហាងចរណៃប៉ុណ្ណោះទេ តែបានជះឥទ្ធិពលដល់ហាងដទៃទៀត ធ្វើឲ្យបាត់បង់ទំនុកចិត្តពីអតិថិជនជាប្រព័ន្ធតែម្តង។ លោក ម៉ៅ វុត្ថា ម្ចាស់«ផ្ទះត្រីសាល់ម៉ុន» ដែលមាន​បទពិសោធន៍ក្នុងការនាំចូលត្រីសមុទ្រជាយូរឆ្នាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS  ថា ត្រីសាល់ម៉ុន និងត្រីត្រោត នេះស្ថិតនៅក្នុងអម្បូរតែមួយហៅថា Salmonidae ដែលមានហ្សែន និងរចនាសម្ព័ន្ធរាងកាយ សាច់ស្រដៀងគ្នា ​និងមានតម្លៃប្រហាក់ប្រហែលគ្នា។ គេអាចសម្គាល់ត្រីសាលម៉ុន ត្រង់ថា មានសណ្ឋាន​សាច់ស្រាល ស្លេកជាងត្រីត្រោត ដែលមានសាច់ទឹកក្រូចដិតជាងត្រីសាល់ម៉ុន។ ត្រីសាល់ម៉ុន មានពីរប្រភេទ…

  • អារ៉ាប់រួម សម្លឹងទិញមីស៊ីលលឿនជាងសំឡេង និងប្រព័ន្ធការពារដែនអាកាសរបស់ ឥណ្ឌា

    អារ៉ាប់រួម សម្លឹងទិញមីស៊ីលលឿនជាងសំឡេង និងប្រព័ន្ធការពារដែនអាកាសរបស់ ឥណ្ឌា

    ញូវដែលី្ល ៖ អារ៉ាប់រួមកំពុងចរចាជាមួយឥណ្ឌា ដើម្បីទិញលក់ប្រព័ន្ធការពារជាតិសំខាន់ៗមួយចំនួន ក្នុងនោះរួមមានមីស៊ីលនាំផ្លូវលឿនជាងសំឡេង BrahMos និងប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា ។ ការចរចារវាងឥណ្ឌា និងអារ៉ាប់រួម ដែលស្ថិតនៅដំណាក់កាលដំបូង ហើយកំពុងដំណើរការទៅមុខយ៉ាងលឿននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយោធារបស់អារ៉ាប់រួម ចំពេលមានភាពតានតឹងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើង នោះអារ៉ាប់រួមនឹងក្លាយជាប្រទេសទី៤ ដែលទទួលបានប្រព័ន្ធមីស៊ីល BrahMos បន្ទាប់ពីហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី ។ បើតាម Times of india, មីស៊ីល BrahMos ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតមួយរបស់ពិភពលោក ហើយអាចបាញ់ចេញពីប្រព័ន្ធនៅលើដីគោក សមុទ្រ និងអាកាស ។ រីឯ Akashteer គឺជាប្រព័ន្ធការពារដែនអាកាសស្វ័យប្រវត្តិពេញលេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bharat Electronics Ltd គ្រប់គ្រងដោយរដ្ឋ និងកងទ័ពរបស់ឥណ្ឌា ។ គួរបញ្ជាក់ថា ការនាំចេញឧបករណ៍ការពារជាតិរបស់ឥណ្ឌា បានកើនឡើងលើសពី ៤ ពាន់លានដុល្លារនៅក្នុងឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់នៅខែមីនា ឆ្នាំ…