-
ក្រុមហ៊ុន Alibaba ប្ដឹងក្រសួងសង្គ្រាមអាមេរិក ករណីបញ្ជីខ្មៅ

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសហព័ន្ធរបស់អាមេរិក ប្រឆាំងនឹងក្រសួងសង្គ្រាម ដែលសម្រេចចាត់ទុកក្រុមហ៊ុនមួយនេះថា មានទំនាក់ទំនង ជាមួយនឹងយោធាចិន ដោយតំណាងក្រុមហ៊ុនបានប្រាប់ថា ការដាក់ស្លាកបញ្ជីខ្មៅយ៉ាងដូច្នេះ គឺជាការរំលោភបំពាន និង គួរឱ្យស្អប់ខ្ពើម ។ បណ្តឹងដែលបានដាក់នៅក្នុងតុលាការទីក្រុង San Jose កាលពីថ្ងៃអង្គារ បានសរសេរ រៀបរាប់ថា «ការសម្រេចដាក់ចូលក្នុងបញ្ជីខ្មៅនេះ មិនមានមូលដ្ឋាន ក្នុងការពិត ឬ មូលដ្ឋានច្បាប់នោះទេ»។ អ្នកនាំពាក្យក្រុមហ៊ុន បានប្រាប់ AFP កាលពីថ្ងៃពុធ បន្ថែមថា «Alibaba មិនមែនជាក្រុមហ៊ុនយោធារបស់ចិន ហើយ ខ្លួនក៏មិនមែនជាផ្នែក នៃ យុទ្ធសាស្ត្រលាយបញ្ចូលគ្នា រវាងយោធា និងស៊ីវិល»។ ប្រភពបញ្ជាក់ទៀតថា «ការសម្រេចចិត្តដាក់ Alibaba ទៅក្នុងបញ្ជីនេះ…គឺជាការបំពាន និង គួរឱ្យស្អប់ខ្ពើម ហើយយើងកំពុងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រសួងសង្រ្គាម ដើម្បីទាមទារឱ្យដកចេញពីបញ្ជីនេះវិញ ជាបន្ទាន់» ។ បើតាម CNA, មន្ទីរបញ្ចកោណ បានចេញផ្សាយ…
-
លោក គីម ជុងអ៊ុន ដាក់មហិច្ឆតាសង់នាវាពិឃាដទម្ងន់ ៥ ពាន់តោន យ៉ាងតិចមួយឆ្នាំ ២ គ្រឿង

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់មហិច្ឆតាពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា តាមរយៈការពន្លឿនសាងសង់នាវាចម្បាំងធំៗមានទម្ងន់ ៥ ពាន់តោនឲ្យបាន ២ គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។ បើតាម KCNA, មហិច្ឆតារបស់លោក គីម ជុងអ៊ុន ត្រូវបានប្រកាសឡើងក្នុងពិធីសម្ពោធដាក់ដំណើរការនាវាចម្បាំងពហុមុខងារ Choe Hyon ដែលមានទម្ងន់ដល់ទៅ ៥ ពាន់តោន នៅឯកំពង់ផែ Nampho កាលពីថ្ងៃអង្គារ ។ លោក គីម ជុងអ៊ុន លើកឡើងទៀតថា បន្ទាប់ពីនាវាចម្បាំង Choe Hyon, កូរ៉េខាងជើងក៏មានគម្រោងដាក់ដំណើរការនាវាចម្បាំងទម្ងន់ ៥ ពាន់តោនមួយគ្រឿងទៀតឈ្មោះ Kang Kon រួមជាមួយនាវាចម្បាំងយុទ្ធសាស្ត្រមួយគ្រឿងផ្សេងទៀត ដែលមានទម្ងន់រហូតដល់ ១ ម៉ឺនតោនក្នុងពេលឆាប់ៗនេះ ។ នាវា Kang Kon បានបង្ហាញខ្លួនលើកដំបូងកាលពីខែឧសភាឆ្នាំមុន ប៉ុន្តែបានរងការខូចខាត ដោយសារតែកំហុសបច្ចេកទេស ក្រោយទម្លាក់ចូលក្នុងទឹកនៅឯទីក្រុងកំពង់ផែ…
-
លោក Putin ថា រុស្ស៊ី ត្រៀមខ្លួនរួចរាល់ចរចាបញ្ចប់សង្គ្រាមជាមួយ អ៊ុយក្រែន តែត្រូវផ្អែកលើកិច្ចព្រមព្រៀងនៅអាមេរិក និងតួកគី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រកាសកាលពីថ្ងៃអង្គារថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែត្រូវតែផ្អែកលើកិច្ចព្រមព្រៀងដែលធ្លាប់ចរចាគ្នានៅទីក្រុង Anchorage របស់សហរដ្ឋអាមេរិក និងទីក្រុង Istanbul របស់ប្រទេសតួកគី ព្រមទាំងការពិតជាក់ស្តែងលើបញ្ហាទឹកដីផងដែរ ។ លោក Putin លើកឡើងថា កន្លងមក ដំណើរការចរចារវាងភាគីទាំងពីរក៏កើតមានឡើងផងដែរ ប៉ុន្តែអ៊ុយក្រែនបានបង្អាក់ការចរចានេះតាមរយៈការព្យាយាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខ្លួនឯង និងការសម្រុកវាយប្រហារមិនដកដៃលើរុស្ស៊ី ។ បើតាម Anadolu, រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការចរចាសន្តិភាពឡើងវិញចំនួន ៣ ជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីឆ្នាំមុន ។ ក្នុងនោះរួមមាននៅថ្ងៃទី១៦ ខែឧសភា, ថ្ងៃទី២ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដា ។ បន្ទាប់មក លោកប្រធានាធិបតី Donald Trump និងលោក Putin បានជួបគ្នានៅទីក្រុង Anchorage ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ដែលនាំឱ្យមានផែនការសន្តិភាពចុងក្រោយចំនួន ២០ ចំណុច…
-
អ៊ីរ៉ង់ ថា បើគ្មានមីស៊ីលតទល់ទេនោះ ប្រទេសខ្លួននឹងខ្ទេចដូច ហ្គាហ្សា

អ៊ីស្លាម៉ាបាដ ៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់អះអាងកាលពីថ្ងៃអង្គារថា ប្រសិនបើជាគ្មានមីស៊ីលផ្លោងជួយការពារទេនោះ ប្រទេសរបស់លោកច្បាស់ជាត្រូវខ្ទេចខ្ទី ដូចតំបន់ ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងចាស់ដៃ ក្រោមស្នាដៃអ៊ីស្រាអែលជាក់ជាមិនខាន ។ ការអះអាងរបស់លោក Pezeshkian ធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហាក់បន្ទន់ឥរិយាបថ ចំពោះកម្មវិធីមីស៊ីលរបស់ទីក្រុងតេហេរ៉ង់ នៅក្នុងអន្តរកាល បន្តចរចាស្វែងរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ជាអចិន្ត្រៃយ៍ ។ ថ្លែងទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលក្នុងកិច្ចចរចា រវាងទីក្រុងតេហេរ៉ង់ និង វ៉ាស៊ីនតោន, លោក Pezeshkian បញ្ជាក់ថា កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ មិនអាចស្ថិត ក្នុងលក្ខខណ្ឌចរចារ បាននោះឡើយ ។ លោកថា ប្រសិនបើជាអ៊ីរ៉ង់គ្មាន មីស៊ីល សម្រាប់ការពារជាតិ ដូចពេលនេះទេ ម្ល៉េះ អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ច្បាស់ជាចូលវាយលុក អ៊ីរ៉ង់ ឲ្យខ្ទេចខ្ទី ដូចនៅតំបន់ហ្គាហ្សាបាត់ទៅហើយ ។ បើតាម Times…
-
លោក ទេព កោសល្យ ត្រូវបានប្រកាសជាប្រធានមន្ទីរថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ជំនួសលោក ស្រី សារឿន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ទេព កោសល្យ ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ជំនួសលោក ស្រី សារឿន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ ពិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ១៤២នាក់ នៅសាលាខេត្តតាកែវ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអបអរសាទរចំពោះលោក ទេព កោសល្យ ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា…
-
មេធំហេសបូឡា ៖ អ៊ីស្រាអែលគ្មានជម្រើស ក្រៅពីដកទ័ពទាំងអស់ចេញពី លីបង់

បេរូត ៖ មេដឹកនាំក្រុមហេសបូឡា លោក ណែម កាហ្ស៉ឹម នៅថ្ងៃ អង្គារ បាននិយាយថា អ៊ីស្រាអែល គ្មានជម្រើសអ្វី ក្រៅពីដកទ័ពចេញពីទឹកដីរបស់ប្រទេសលីបង់ទាំងស្រុងនោះទេ និងសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវតែគោរពឱ្យបានពេញលេញ ។ លោក កាហ្ស៉ឹម បាននិយាយក្នុងពិធីជួបជុំមួយនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ថា អ៊ីស្រាអែលគ្មានសន្លឹកបៀក្នុងដៃទៀតទេ ពោលគឺមានតែជម្រើសដកខ្លួនចេញពីទឹកដីលីបង់ទាំងស្រុង ដោយមិនសល់សូម្បីមួយចង្អាម មិនថា ប្រើលេសអ្វីក៏ដោយ ។ លោក កាហ្ស៉ឹម បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់របស់អ៊ីស្រាអែល ដែលមានគោលបំណងលុបបំបាត់ក្រុមហេសបូឡា ទាំងផ្នែកយោធា នយោបាយ វប្បធម៌ សង្គម និងមនុស្សជាតិ ត្រូវបានបំផ្លាញ ។ លោក កាហ្ស៉ឹម បានអះអាងថា អ៊ីស្រាអែលបានបរាជ័យ មិនអាចសម្រេចតាមគោលបំណងរបស់ខ្លួនឡើយ ទោះបីជាខិតខំប្រឹងប្រែងដាក់សម្ពាធយោធាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ។ បើតាមស៊ីនហួរ, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ តាមរយៈការបាញ់ស្រោចរ៉ុក្តែតជាច្រើនគ្រាប់លើអ៊ីស្រាអែល ដើម្បីសម្តែងការគាំទ្រដល់អ៊ីរ៉ង់ ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ។ មិនបង្អង់យូរ អ៊ីស្រាអែលបានសងសឹកវិញ…
-
រុស្ស៊ី ចោទ អឺរ៉ុប ជាការគំរាមកំហែងដ៏ធំ ចំពោះសន្តិភាពអន្តរជាតិ

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃ អង្គារ ថា សហភាពអឺរ៉ុបកំពុងក្លាយជាការគំរាមកំហែងដ៏ធំមួយ ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ។ ជើងខ្លាំងការទូតចាស់វស្សារូបនេះ ថែមទាំងបានអះអាងថា សហរដ្ឋអាមេរិកលែងព្យាយាមធ្វើជាអ្នកសម្របសម្រួល ដែលមានគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនតទៀតហើយ ។ លោក Lavrov បានប្រាប់បេសកជនបរទេសនៅទីក្រុង មូស្គូ ថា ចំពោះសហរដ្ឋអាមេរិក បើវិនិឆ្ឆ័យលើសកម្មភាពរបស់ពួកគេ… ពួកគេហាក់ដូចជាកំពុងបោះបង់ចោលតួនាទី ជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបែរជាកំពុងបន្តដំណើរការដាក់សម្ពាធទណ្ឌកម្មកាន់តែខ្លាំងឡើងលើរុស្ស៊ី ។ បើតាម Euronews, កិច្ចពិភាក្សាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំង ខណៈដែលលោកប្រធានាធិបតី Donald Trump បានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់គាត់ទៅកាន់សង្គ្រាមនៅមជ្ឈិមបូព៌ាវិញ បន្ទាប់ពីបានបញ្ជាឱ្យវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅ ៕ ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា
-
ព្រឹទ្ធសភាអាមេរិកអនុម័ត ឲ្យញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា បានអនុម័តដំណោះស្រាយ បញ្ចប់សង្គ្រាម ជាមួយអ៊ីរ៉ង់។ ព្រឹទ្ធសភាអាមេរិកបានអនុម័តដំណោះស្រាយ «មិនជាប់កាតព្វកិច្ច» ដោយជំរុញឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់សកម្មភាពយោធា ប្រឆាំងនឹងអ៊ីរ៉ង់។ សមាជិកព្រឹទ្ធសភា ចំនួន៥០ នាក់ បានបោះឆ្នោតគាំទ្រ ដោយមានការបោះឆ្នោតប្រឆាំង ចំនួន ៤៨ រូប ក្នុងនោះ មានសមាជិកមកពីគណបក្សសាធារណរដ្ឋ ចំនួន៤ នាក់ ដែលគាំទ្រ និង មានសមាជិកគណបក្សប្រជាធិបតេយ្យ តែមួយគត់ ដែលជំទាស់។ សភាតំណាងរាស្រ្ត បានអនុម័តឯកសារ ស្រដៀងគ្នានេះ កាលពីដើមខែនេះ។ បើតាម Tass, ដំណោះស្រាយនេះ អំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដកកងកម្លាំងអាមេរិក ចេញពីអរិភាពប្រឆាំងនឹងអ៊ីរ៉ង់ លុះត្រាតែសកម្មភាពបែបនេះ ត្រូវបានអនុញ្ញាតដោយសភា ឬ ចាត់ទុកថា ចាំបាច់ ដើម្បីការពារសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត ពីការវាយប្រហារ៕ ប្រភព…
-
អ៊ីរ៉ង់ នឹងសម្រេចដោយសេរី លើការប្រើទ្រព្យដែលឈប់បង្កក

ហ្សឺណែវ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា អ៊ីរ៉ង់នឹងសម្រេចចិត្តដោយសេរី អំពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិ ដែលនឹងត្រូវឈប់បង្កក នៅក្រៅប្រទេស។ អំឡុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ, លោក Ali Bahreini ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ទីក្រុងតេហេរ៉ង់ តែម្នាក់ឯង នឹងសម្រេចចិត្ត ពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ នៅពេលដែលវាមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ លោក Bahreini រៀបរាប់ថា «អ៊ីរ៉ង់នឹងសម្រេចចិត្តដោយសេរី នូវអ្វីដែលត្រូវធ្វើ ជាមួយទ្រព្យសម្បត្តិទាំងនោះ»។ បើតាម AFP, ជាផ្នែកមួយ នៃ កិច្ចព្រមព្រៀង ដែលស្ថិតក្រោមការចរចា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបញ្ចេញមូលនិធិ បង្កក ចំនួន ១២ពាន់លានដុល្លារ ដល់ប្រទេសអ៊ីរ៉ង់ និង ផ្អាកជាបណ្តោះអាសន្ន លើការដាក់ទណ្ឌកម្មលើប្រេង របស់សាធារណរដ្ឋអ៊ីស្លាម។ យ៉ាងណា អនុប្រធានាធិបតីអាមេរិក លោក JD Vance…
-
សម្តេច យ៉ន សេងយៀត ជំរុញឱ្យមេដឹកនាំសាសនាពិភពលោកបង្កើនតួនាទីសកម្មក្នុងការជួយសង្គមមនុស្សជាតិ

ភ្នំពេញ៖សម្តេចព្រះមហាអរិយវង្ស អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាបាននិមន្តតំណាងឱ្យកម្ពុជាថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិដ៏ធំមួយ ដែលកំពុងប្រារព្ធនៅសាធារណរដ្ឋម៉ូរីស (Mauritius) នៃទ្វីបអាហ្វ្រិក។ ក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត អគ្គលេខាធិការនៃ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាតំណាងឱ្យកម្ពុជា បានអំពាវនាវដល់មេដឹកនាំ សាសនាទាំងអស់ ត្រូវតែចូលរួមជួយសង្គមមនុស្សដែលកំពុងប្រឈមមុខនឹងការបែងចែកគ្នាដោយហេតុផលនានា។ សម្ដេចបាន ចង្អុលទៅរកគោលបំណងសំខាន់នៃវត្តមានរបស់សាសនាទាំងអស់ ដែលកំពុងស្ថិតនៅលើភពផែនដីនាពេលនេះថា គឺដើម្បីជួយ សង្គមនៅពេលដែលសង្គមជួបនូវសេចក្ដីទុក្ខ គឺមិនមែនដើម្បីពួនសំងំនៅក្នុងអាស្រមសាសនារបស់ខ្លួនដោយមិនធ្វើអ្វីឡើយ។ មហាសន្និបាតដែលប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយ អង្គការសាសនាដើម្បីសន្តិភាពអន្តរជាតិ (Religions for Peace International) ដែលមានទីស្នាក់ការនៅបុរីញូយ៉ក សហរដ្ឋអាម៉េរិក និងជាស្ថាប័នអន្តរសាសនាធំបំផុតក្នុងលោកដែលមានសមាជិករហូតដល់ ៩០ប្រទេស ដោយសហការជាមួយក្រុមប្រឹក្សាសាសនានៃប្រទេសម៉ូរីស។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកផ្លូវឆ្ពោះទៅរកការរីកចម្រើនរួមគ្នានៃសាសនាដ៏ពិសិដ្ឋ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាសនាជាន់ខ្ពស់ អ្នកប្រកាសសាសនា និងប្រតិភូជាង ២០០អង្គនិងនាក់ មកពី ៤៥ប្រទេសជុំវិញពិភពលោក ក្រោមអធិបតីភាពរបស់លោក ដារ៉ាម ហ្គូហូល(Dharam Gokhool )ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូរីស។…