-
សំណុំរឿងដែនសមុទ្រធ្លាក់ដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេ

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រឡាបញ្ជីនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានទទួលយកសំណុំរឿងដែនសមុទ្ររវាងកម្ពុជា និងថៃ សម្រាប់ចាប់ផ្តើមដំណើរការតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។ ឯកឧត្តមបានថ្លែងប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃព្រហស្បតិ៍នេះថា ក្រឡាបញ្ជីនៃតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ បានផ្ញើលិខិតមកកម្ពុជាផង និងថៃផង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រឡាបញ្ជីបានចាប់ផ្តើមទទួលយកសំណុំរឿងជាផ្លូវការ ក្រោយពីថៃបានយល់ព្រមដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាតាមយន្តការផ្សះផ្សានេះ។ សំណុំរឿងនេះត្រូវបានចុះបញ្ជីដោយមានលេខកូដ៣៥ សម្រាប់សម្គាល់។ បើតាមឯកឧត្តម ចាន់ រតនា ក្រឡាបញ្ជីនឹងជួបសមាជិកនៃគណៈកម្មាការផ្សះផ្សាចំនួន៤រូបនៃប្រទេសទាំងពីរ ដើម្បីជ្រើសរើសគណៈកម្មាការផ្សះផ្សាទី៥ ធ្វើជាប្រធាន។ ការជ្រើសរើសប្រធានគណៈកម្មាការផ្សះផ្សានេះ ត្រូវធ្វើឡើងក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ប្រសិនជាការជ្រើសរើសប្រធានគណៈកម្មាការផ្សះផ្សាបរាជ័យ ដោយប្រទេសទាំងពីរមិនឯកភាពគ្នា ប្រទេសទាំងពីរអាចស្នើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិជាអ្នករើសប្រធានគណៈកម្មាការផ្សះផ្សាជំនួសវិញ។ ប្រធានគណៈកម្មាការផ្សះផ្សា មានតួនាទីជួយដោះស្រាយ ផ្តល់យោបល់ និងអនុសាសន៍ និងការកសាងការឯកភាពគ្នារវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធី អព្យាក្រឹត ដោយផ្នែកទៅលើច្បាប់។…
-
កម្ពុជាកំពុងស្រាវជ្រាវបន្សុទ្ធពូជកាហ្វេ ដើម្បីបង្កើត «ពូជកាហ្វេជាតិ» របស់ខ្លួន

កម្ពុជាកំពុងពន្លឿនការសិក្សាស្រាវជ្រាវ និងបន្សុទ្ធពូជកាហ្វេនៅតំបន់ភូមិភាគឦសាន ជាពិសេសនៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់គុណភាពផលិតកម្មឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឈានទៅកំណត់អត្តសញ្ញាណពូជកាហ្វេដែលអាចក្លាយជាពូជកាហ្វេប្រចាំជាតិរបស់កម្ពុជា។ ការបន្សុទ្ធពូជកាហ្វេ មិនត្រឹមតែមានគោលបំណងបង្កើតអត្តសញ្ញាណជាតិសម្រាប់វិស័យកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការជ្រើសរើសពូជល្អ និងការរៀបចំគ្រាប់ពូជសុទ្ធពីដើមមេ ដើម្បីធានាថា កូនកាហ្វេដែលផលិតបានមានសុខភាពល្អ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់ មុននឹងយកទៅដាំដុះជាលក្ខណៈពាណិជ្ជកម្ម។ គម្រោងសិក្សាស្រាវជ្រាវ និងបន្សុទ្ធពូជនេះ កំពុងអនុវត្តដោយសមាគមកាហ្វេកម្ពុជា ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្ន ប្រភេទកាហ្វេដែលប្រជាកសិករនិយមដាំនៅកម្ពុជាមាន ៣ប្រភេទសំខាន់ៗ គឺ រ៉ូប៊ីស្តា (Robusta), អារ៉ាប៊ីកា (Arabica) និង អ៊ិចសែលសា (Excelsa) ដែលខ្លះត្រូវបានដាំតាំងពីសម័យអាណានិគមបារាំង ហើយខ្លះទៀតនៅមានដុះដោយធម្មជាតិនៅតាមព្រៃ។ លោកបានបញ្ជាក់ថា ការសិក្សាលើស្ថានភាពដាំដុះកាហ្វេរបស់ប្រជាកសិករនៅខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់រួចរាល់ហើយ។ ជំហានបន្ទាប់ គឺការអភិវឌ្ឍ និងបន្សុទ្ធពូជ ដើម្បីជ្រើសរើសពូជដែលមានគុណភាពល្អបំផុត ហើយស័ក្តិសមនឹងលក្ខខណ្ឌធម្មជាតិកម្ពុជា សម្រាប់អភិវឌ្ឍទៅជាពូជកាហ្វេប្រចាំជាតិ និងដាំដុះសម្រាប់ទីផ្សារនាពេលអនាគត។ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ថា សមាគមកាហ្វេសិក្សាវិធីសាស្ត្រផ្សេងៗ ដូចជា ការបង្កាត់ពូជ ឬការប្រើបច្ចេកទេសបាញ់កាំរស្មី។ បច្ចុប្បន្ន ក្រុមអ្នកជំនាញកំពុងពិភាក្សាដើម្បីជ្រើសរើសវិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់បំផុត…
-
ក្រសួងកសិកម្មផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ក្រសួងកសិកម្ម នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍន៍ធនធានជលផល ប្រកបដោយនិរន្តរភាព ផ្អែកលើការអនុវត្តច្បាប់ជាចំបង ដែលបាននាំឱ្យផលនេសាទមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានជលផលកម្រ ដោយក្នុងរយៈពេលជិតមួយឆ្នាំកន្លះនេះ កម្ពុជាមិនមានអត្រាសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារបទល្មើសនេសាទឡើយ។ ម៉្យាងទោត សត្វជ្រូកទឹក សត្វផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច ក៏បានវិលត្រឡប់មកដែនសមុទ្រកម្ពុជាវិញផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សហគមន៍នេសាទ និងការចូលរួមរបស់មហាជន ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលជាការរួមចំណែកដ៏សំខាន់នៃការកើនឡើងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការអនុវត្តនិងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផលនេះ ដែលរៀបចំឡើងដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងការសិក្សាច្បាស់លាស់លើការវិវត្តន៍នៃផលស្តុកជលផល នឹងជួយបន្ថែមក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងធនធានធម្មជាតិ។ ជាទីបញ្ចប់…
-
ក្រសួងមហាផ្ទៃជំរុញអាស៊ានពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវខិតខំរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទប់ស្កាត់និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេសគឺ ការឆរបោកតាមអនឡាញ ។ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមគូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានហក់ឡើងជាហានិភ័យដ៏ធ្ងន់ធ្ងរសម្រាប់តំបន់ទាំងមូល។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាស៊ានក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូធំៗរួមមាន ចិន ជប៉ុន និងកូរ៉េ ក្នុងក្របខ័ណ្ឌអាស៊ាន សំដៅបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងព្រំដែន ព្រមទាំងការងារកុងស៊ុល តាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ បានរំឮកថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មក វេទិកានេះបានប្រែក្លាយជាយន្តការស្នូលដ៏មានឥទ្ធិពល ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ សម្រាប់រយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅចិន

តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនានេះ។ សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល ។ តាមគម្រោង សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រសួងការបរទេសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប…
-
អ្នកជំនាញជំរុញចាត់វិធានការបន្ទាន់លើការកេងបន្លំលើទីផ្សារ ដើម្បីការពារសេដ្ឋកិច្ចជាតិ និងស្តារទំនុកចិត្តពលរដ្ឋ

ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបផ្ទួនៗគ្នារបស់អាជ្ញាធរពាក់ព័ន្ធ ពិសេសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានលាតត្រដាងករណីធំៗមួយចំនួន ដែលធ្វើឱ្យសាធារណជនមានការព្រួយបារម្ភ។ ការយកទុរេននាំចូលពីប្រទេសជិតខាងមកបន្លំលក់ធ្វើជាទុរេនខ្មែរ ការក្លែងបន្លំសំបកវេចខ្ចប់ស្ករសនាំចូលពីថៃ ដែលត្រូវបានរកឃើញនៅខេត្តកំពត និងចុងក្រោយនេះ ការយកសាច់ «ត្រីត្រោត» មកបន្លំលក់ធ្វើជា «ត្រីសាលម៉ុន» សុទ្ធសឹងតែជាបញ្ហា ដែលធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ទំនុកចិត្ត។ ក្រោយផ្ទុះព័ត៌មានទាំងនេះ ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការមិនពេញចិត្តចំពោះម្ចាស់អាជីវកម្ម ដែលគិតតែពីផលចំណេញផ្ទាល់ខ្លួន ដោយមិនខ្វល់ពីគ្មានគុណភាព និងហានិភ័យចំពោះសុខភាពសាធារណៈ។ លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់នៃមេធាវី អមរិន្ទ បានពន្យល់ថា កម្ពុជាមានខែលការពារផ្លូវច្បាប់ចំនួន ២ យ៉ាងរឹងមាំរួចជាស្រេច ដើម្បីទប់ស្កាត់បទល្មើសចំណីអាហារ គឺ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលមានទម្ងន់ទោសពន្ធនាគាររហូតដល់ ៥ ឆ្នាំ និង ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលកំណត់ទោសពន្ធនាគារ ២ ឆ្នាំ បើរកឃើញថា ការប្រព្រឹត្តធ្ងន់ធ្ងរ។ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិទំនុកចិត្តរបស់អ្នកប្រើប្រាស់កំពុងតែកើតមានឡើង ក្រោយពេលមានសកម្មភាពលក់កេងបន្លំផលិតផល និងទំនិញគ្មានគុណភាពលើទីផ្សារ។ សកម្មភាពទាំងនេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច…
-
កម្ពុជាត្រៀមដាក់ក្រុងកំពតចូលក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារដាក់បេក្ខភាពទីក្រុងកំពត ចូលក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) ត្រូវបានរៀបចំកាលពីថ្ងៃទី២៤មិថុនា នៅខេត្តកំពត។ ឯកឧត្តម ហួត ហាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សិក្ខាសាលានេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។ ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍ ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ ផលិតផលទាំងនោះមានភាពល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិលនិងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។ ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ…
-
មន្រ្តីរាជការចំនួន៩៥%មកបំពេញការងារ សម្រាប់រយៈពេលជាង៥ខែដើមឆ្នាំ២០២៦

នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់ បានអនុវត្ត និងសម្រេចបាននូវលទ្ធផលល្អជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែឆ្នាំ២០២៦ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថា មន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ នេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត កាលរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ទាំងនេះគឺជាលទ្ធផលវិជ្ជមានមួយ ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសលើការពង្រឹងអភិបាលកិច្ច ដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង៕ ដោយ៖ង៉ាន់ ទិត្យ
-
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. តែងតែយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ថ្នាល verify.gov.kh…
-
ប្រធានរដ្ឋសភាលើកទឹកចិត្តការបម្រើប្រជាពលរដ្ឋដោយបេះដូង

ភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវឱ្យបន្តបម្រើប្រជាពលរដ្ឋដោយបេះដូង ផ្សារភ្ជាប់សុខទុក្ខ និងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ។ មានប្រសាសន៍ទៅកាន់ក្រុមការងារស្ត្រីខេត្តតាកែវដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់រដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រុមចលនាស្ត្រីខេត្តតាកែវ ដែលសម្រេចលទ្ធផលជាទីគាប់ចិត្តនៅក្នុងការបំពេញការងារទាំងការងាររដ្ឋបាលតាមស្ថាប័ន មន្ទីរ ក៏ដូចជាការចុះជួយប្រជាពលរដ្ឋ ,ផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋជាប់ជាប្រចាំ ។ សម្តេចប្រធានរដ្ឋសភាបានរំលឹកថា ស្ត្រីនៅកម្ពុជាត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មកម៉្លេះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជាបានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧បច្ចុប្បន្ន។ ដោយសារតួនាទីស្ត្រីសំខាន់នៅក្នុងសង្គម សម្តេចប្រធានរដ្ឋសភា សំណូមពរដល់ប្រតិភូស្ត្រី ខេត្តតាកែវ ត្រូវបន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខ ជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ពិសេស បន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹកជាដើម ។ ចំណុចសំខាន់មួយទៀតដែលសម្ដេចប្រធានរដ្ឋសភាផ្តោតការយកចិត្តទុកដាក់រំលឹកគឺការរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត និងយោធាគ្រប់រូបភាព…