Category: ព័ត៌មាន

  • កូរ៉េខាងត្បូង ប្ដេជ្ញាធ្វើឲ្យឧបទ្វីបកូរ៉េមានសន្តិភាព

    កូរ៉េខាងត្បូង ប្ដេជ្ញាធ្វើឲ្យឧបទ្វីបកូរ៉េមានសន្តិភាព

    សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃ ព្រហស្បតិ៍ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលមិនភ័យខ្លាចពីការផ្ទុះសង្គ្រាម និងមិនត្រូវការមានជម្លោះ ។ ការសន្យាររបស់លោក Lee ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូង បានប្រារព្ធខួបលើកទី៧៦ នៃការផ្ទុះឡើងនូវសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលមានការចូលរួមពីអតីតយុទ្ធជនសម័យសង្គ្រាម មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំយោធា ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងការពារប្រជាជន និងទឹកដី តាមរយៈសមត្ថភាពការពារជាតិដ៏រឹងមាំ ហើយកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលគ្មានការភ័យខ្លាចពីការមានសង្គ្រាម និងមិនត្រូវការមានជម្លោះ ។ លោក Lee ដែលមានវ័យ៦២ឆ្នាំរូបនេះ ថែមទាំងបានអះអាងថា ការធានាសន្តិភាព នឹងជាផ្ដល់ការគោរពដ៏អស្ចារ្យបំផុតដល់អ្នកដែលបានពលីជីវិត និងយុវជនដែលបានការពារប្រទេស ។ ជាមួយគ្នានេះ លោក Lee ក៏បានគោរពដល់អតីតយុទ្ធជនកូរ៉េខាងត្បូង និងអន្តរជាតិដែលបានប្រយុទ្ធក្នុងសង្គ្រាមនេះ ដោយនិយាយថា រដ្ឋាភិបាលនឹងបន្តគោរពដល់ការបម្រើរបស់ពួកគេ និងការការពារប្រទេសដែលពួកគេបានជួយកសាងឡើង ។ បើតាម Anadolu, សង្គ្រាមកូរ៉េបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបានបញ្ចប់ដោយបទឈប់បាញ់នៅឆ្នាំ១៩៥៣…

  • បារាំង និងអ៊ីតាលីចង់បង្កើត សម្ព័ន្ធពហុជាតិសម្រាប់លីបង់

    បារាំង និងអ៊ីតាលីចង់បង្កើត សម្ព័ន្ធពហុជាតិសម្រាប់លីបង់

    ប៉ារីស ៖ បារាំង និង អ៊ីតាលី ចង់បង្កើតសម្ព័ន្ធចម្រុះជាតិសាសន៍ ដើម្បីស្នងតំណែងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅលីបង់ ហៅកាត់ UNIFIL នេះបើតាមការប្រកាស របស់មេដឹកនាំប្រទេសទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា «យើងចង់ចាប់ផ្តើមសម្ព័ន្ធភាព សម្រាប់ការរៀបចំបន្ទាប់ពី UNIFIL នៅក្នុងការសម្របសម្រួល ជាមួយសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន» ។ អំឡុងជំនួបកំពូល នៅទីក្រុងរមណីយដ្ឋាន Antibes ប្រទេសបារាំង នាពេលនោះដែរ, លោកស្រី Giorgia Meloniនាយករដ្ឋមន្ត្រីអ៊ីតាលី បញ្ជាក់ថា «អ៊ីតាលី និងបារាំង ពិតជាអាចបង្កើត ឲ្យមានភាពខុសគ្នាបាន»។ បើតាម AFP, វត្តមានកងកម្លាំង UNIFIL បានរារាំង លីបង់ និងអ៊ីស្រាអែល មិនឲ្យប្រយុទ្ធគ្នា តាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ តែការផ្ទុះជម្លោះ ម្តងហើយម្តងទៀត នៅតែមាន។ ចុងក្រោយនេះ…

  • លោក ត្រាំ ថា ណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង ក្នុងសង្គ្រាមអ៊ីរ៉ង់

    លោក ត្រាំ ថា ណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង ក្នុងសង្គ្រាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា បណ្តាប្រទេសសមាជិកអង្គការណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ព្រោះតែសម្ព័ន្ធយោធាលោកខាងលិចមួយនេះ មិនព្រមលូកដៃ ជួយទីក្រុងវ៉ាស៊ីនតោន អំឡុងជម្លោះមជ្ឈិមបូព៌ា តាំងតែពីដំបូង។ ក្នុងពេលជួបគ្នា នៅឯសេតវិមាន កាលពីថ្ងៃពុធ, លោក Trump បានគូសបញ្ជាក់ប្រាប់ លោក Mark Rutte ប្រធានណាតូ ថា អាមេរិក បានកម្ទេច អ៊ីរ៉ង់ ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម ប៉ុន្តែ ពេលនោះប្រសិនបើ ណាតូ ចូលរួមជួយភ្លាមៗបន្ថែមទៀត ម្ល៉េះ អាមេរិកនឹងឈ្នះយកសង្គ្រាមនេះ ដាច់ស្រេចតែម្តង។ ប្រធានាធិបតីអាមេរិក រូបនេះ បន្តថា នៅក្នុងពេលនោះ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេបោះបង់ចោល ហើយ លោកបរាជ័យ មិនអាចទទួលបានជំនួយ ដោយសារតែសមាជិករបស់ សម្ព័ន្ធភាពឆ្លងអាត្លង់ទិក មិនគាំទ្រសង្រ្គាម របស់លោក ប្រឆាំងនឹងអ៊ីរ៉ង់។ យ៉ាងណាមិញ ជាការឆ្លើយតប, លោក Rutte…

  • កម្ពុជាចាប់ផ្តើមប្រើប្រាស់អនុស្ថានីយចល័តដាក់លើរថយន្តធំលើកដំបូង

    កម្ពុជាចាប់ផ្តើមប្រើប្រាស់អនុស្ថានីយចល័តដាក់លើរថយន្តធំលើកដំបូង

    បន្ទាប់ពីបញ្ចប់ការធ្វើតេស្តសាកល្បងដោយជោគជ័យ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដាក់ឱ្យដំណើរការអនុស្ថានីយចល័តដាក់លើរថយន្តធំ (Mobile Substation) តង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA លើកទី១ នៅក្នុងប្រទេសកម្ពុជានៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ជាពិសេសតំបន់ឧស្សាហកម្ម។ អនុស្ថានីយចល័តនេះ អាចបើកបរពីទីតាំងមួយទៅមួយបាន ហើយអាចភ្ជាប់ទៅនឹងខ្សែបញ្ជូនតង់ស្យុងខ្ពស់បានលឿន ដើម្បីជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមានតម្រូវការបន្ទាន់។ អនុស្ថានីយចល័តនេះត្រូវ បានដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ហើយនឹងចល័តទៅប្រើនៅទីតាំងផ្សេង នៅពេលដែលអគ្គិសនីកម្ពុជាកំពុងសាងសង់ អនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ នេះផងដែរ។ គម្រោងនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីឱ្យកាន់តែប្រសើរឡើងក្នុងស្រុករវៀង និងតំបន់ជុំវិញ ដែលកន្លងមកយកប្រភពផ្គត់ផ្គង់ពីអនុស្ថានីយ ជ័យសែនតាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ដែលមានចម្ងាយឆ្ងាយរហូតដល់ទៅប្រមាណជាង ៧០ គីឡូម៉ែត្រ ដែលអាចបណ្តាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី និងមិនអាចប្រើប្រាស់បានក្នុងលក្ខណៈឧស្សាហកម្ម។ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រើប្រាស់អគ្គិសនីយ៉ាងគំហុកនៅតាមបណ្តារោងចក្រឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនានា រហូតដល់ចុងឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជានឹងដាក់បន្ថែមអនុស្ថានីយចល័តចំនួន ៧ គ្រឿង ទៀត នៅតាមទីតាំងមួយចំនួនរួមមាន៖ ស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកជីក្រែង ខេត្តកំពង់ធំ និងខាងត្បូងខេត្តសៀមរាប…

  • អាមេរិក ដាក់គោលដៅឱ្យយន្តហោះចម្បាំង F-35 ដល់ ៨០ ភាគរយអាចបំពេញបេសកកម្មនៅឆ្នាំ ២០៣០

    អាមេរិក ដាក់គោលដៅឱ្យយន្តហោះចម្បាំង F-35 ដល់ ៨០ ភាគរយអាចបំពេញបេសកកម្មនៅឆ្នាំ ២០៣០

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់គោលដៅធ្វើឲ្យយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 អាចធ្វើប្រតិបត្តិការបានចំនួន ៨០ ភាគរយ សម្រាប់បេសកកម្មនៅឆ្នាំ ២០៣០ ។ ការដាក់មហិច្ឆតានេះកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ថ្មីៗនេះបង្ហាញថា យន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិកត្រឹមតែ ១ ភាគ ៤ ប៉ុណ្ណោះ ដែលមានសមត្ថភាពបំពេញបេសកកម្មបានពេញលេញ ។ លោក Gregory Masiello ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកនិយាយថា ក្រោយមានភាពមិនស៊ីសង្វាក់គ្នាកាន់តែខ្លាំង រវាងទំហំនៃកងយន្តហោះចម្បាំង F-35 សកល និងប្រព័ន្ធភស្តុភារកម្ម, អាមេរិករំពឹងនឹងពង្រីកយន្តហោះ F-35 ចំនួន ១,៣០០ គ្រឿងបន្ថែមទៀតនៅទូទាំងពិភពលោក ។ លោក Masiello និយាយថា ឥឡូវនេះយន្តហោះ F-35 ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានចំនួន ៤២ ទូទាំងពិភពលោក និងនៅលើនាវាផ្ទុកយន្តហោះចំនួន ២៣ គ្រឿង ។ ក្នុងនោះមាន ១០ គ្រឿងជារបស់សហរដ្ឋអាមេរិក និង ១៣ គ្រឿងដំណើរការដោយប្រទេសដទៃទៀត ។…

  • អ៊ុយក្រែន គំរាមបើកការវាយប្រហារទីតាំងថាមពលដែលជាដង្ហើមសង្គ្រាមរបស់រុស្សី

    អ៊ុយក្រែន គំរាមបើកការវាយប្រហារទីតាំងថាមពលដែលជាដង្ហើមសង្គ្រាមរបស់រុស្សី

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបោះសម្តីគំរាមធ្ងន់ៗថា កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំយុទ្ធសាស្រ្តបើកការវាយប្រហារបង្ការទុកមុន ដើម្បីកម្ទេចរោងចក្រថាមពលដែលជួយទ្រទ្រង់ដល់ដង្ហើមសង្គ្រាមរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ។ បើតាមកាសែត Independent, លោក Zelensky បានបញ្ជាក់ច្បាស់ៗនៅក្នុងសន្ទរកថាកាលពីល្ងាចថ្ងៃ ពុធ ថា រូបលោកបានចេញបញ្ជាផ្ទាល់មាត់ទៅកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធាអ៊ុយក្រែន ឱ្យបើកការវាយប្រហារបង្ការទុកមុន ប្រឆាំងនឹងរោងចក្រដែលរុស្ស៉ីប្រើប្រាស់ដើម្បីពង្រីកសង្រ្គាមរបស់ខ្លួន ។ បទបញ្ជានេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky បានប្រកាសក្តែងៗកាលពីថ្ងៃ អាទិត្យ ស​ប្តាហ៍មុនថា ចាប់ពីពេលនេះ យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារចំគោលដៅនៅតំបន់ជួរក្រោយរបស់សត្រូវ ក្នុងចម្ងាយរហូតដល់ ៣,០០០ គីឡូម៉ែត្រ ។ យុទ្ធសាស្រ្តវាយលុកចំណុចខ្សោយផ្នែកថាមពលនេះ ធ្វើឡើងក្នុងគោលបំណងធំតែមួយគត់ គឺចង់គាបសង្កត់ និងបង្ខំឱ្យរុស្ស៊ីគ្មានជម្រើស ក្រៅពីព្រមព្រៀងចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំមកនេះ ។ តួយ៉ាង ក្រោយរងការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់របស់អ៊ុយក្រែន លោកប្រធានាធិបតី Putin បាននិយាយនៅសប្តាហ៍នេះថា រូបលោកត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាសន្តិភាព លុះត្រាតែផ្អែកតាមកិច្ចព្រមព្រៀងទីក្រុង Anchorage របស់សហរដ្ឋអាមេរិក និងទីក្រុង…

  • និន្នាការថ្មីគួរជាទីមោទនៈ គឺកំណើនទេសចរជាតិឡើងដល់ ២០,៣ លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦

    និន្នាការថ្មីគួរជាទីមោទនៈ គឺកំណើនទេសចរជាតិឡើងដល់ ២០,៣ លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦

    ភ្នំពេញ៖ តាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើដាក់ចេញនូវយុទ្ធនាការជំរុញទេសចរណ៍ថ្មី និងទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម បង្កលក្ខណៈអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើននៅទូទាំងប្រទេស បានបង្កើតនូវសន្ទុះវិជ្ជមានសម្រាប់ទេសចរណ៍ជាតិគួរឱ្យកត់សម្គាល់សម្រាប់វិស័យទេសចរណ៍កម្ពុជា។ ជាក់ស្តែង ចរន្តទេសចរណ៍ក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង ដោយអ្វីដែលជាចំណុចលេចធ្លោនោះ គឺចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុកបានហក់ឡើងរហូតដល់ ៥៤,២% ស្មើនឹងជាង ២០,៣ លាននាក់ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយកំណើនដ៏គួរឱ្យកត់សម្គាល់នេះបណ្តាលមកពីការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ក៏ដូចជាការអភិវឌ្ឍផលិតផល និងតំបន់ទេសចរណ៍ថ្មីៗ ដែលបានទាក់ទាញប្រជាពលរដ្ឋឱ្យចេញដើរលេងកម្សាន្ត និងស្វែងយល់ពីគោលដៅទេសចរណ៍ក្នុងស្រុកកាន់តែច្រើនឡើង៕ ដោយ ជាវ ចន្ធូ ប្រភពក្រសួងទេសចរណ៍

  • អាមេរិក ថា ប្រេងដឹកតាមច្រក ហ័រមូស ជិតដល់កម្រិតធម្មតា មុនសង្គ្រាមវិញហើយ

    អាមេរិក ថា ប្រេងដឹកតាមច្រក ហ័រមូស ជិតដល់កម្រិតធម្មតា មុនសង្គ្រាមវិញហើយ

    បរទេស ៖ សកម្មភាពដឹកជញ្ជូនប្រេងឆៅ ឆ្លងកាត់តាមច្រកសមុទ្រ Hormuz នៅពេលនេះ គឺស្រដៀងទៅនឹង ស្ថានភាព មុនពេលចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់វិញហើយ ។ នេះបើតាមការអះអាងរបស់លោក Chris Wright រដ្ឋមន្ត្រីថាមពលអាមេរិក ។ ថ្លែងប្រាប់វេទិកាថាមពលសកល នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធ, លោក Chris Wright លើកឡើងថា មូលហេតុដែលសកម្មភាពដឹកជញ្ជូននៅច្រក ហ័រមូស ជិតឈានដល់កម្រិតធម្មតាវិញនេះ គឺដោយសារតែនាវាដឹកប្រេងជាច្រើនគ្រឿង បានបន្តសម្រុកចាកចេញ ពីផ្លូវទឹកដ៏សំខាន់មួយនេះ ដោយមានជំនួយពីអ្នកអមការពារយោធា ។ លោក Chris Wright និយាយថា ប្រេងឆៅប្រហែល ២០ លានបារ៉ែល បានបើកឆ្លងកាត់ច្រកសមុទ្រមួយនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលស្មើនឹងប្រហែល មួយភាគប្រាំ នៃការប្រើប្រាស់សរុបរបស់ពិភពលោក ពោលគឺ នៅបន្ទាប់ពីមានកិច្ចព្រមព្រៀងដំបូង រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ដើម្បីឈានទៅបញ្ចប់ជម្លោះមជ្ឈិមបូព៌ា។ លោក រដ្ឋមន្ត្រីថាមពលអាមេរិក រូបនេះ រៀបរាប់ថា ក្នុងមួយថ្ងៃៗ មានកប៉ាល់ឆ្លងកាត់ ប្រហែល…

  • ប្រតិភូក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និង សក្ដានុពលថ្នាល verify.gov.kh នៅ វេទិកា សេវាសាធារណៈអង្គការ សហប្រជាជាតិ

    ប្រតិភូក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និង សក្ដានុពលថ្នាល verify.gov.kh នៅ វេទិកា សេវាសាធារណៈអង្គការ សហប្រជាជាតិ

    ប៊ីលីស៊ី៖ ក្នុងឱកាស ចូលរួមវេទិកា សេវាសាធារណៈរបស់ អង្គការ សហប្រជាជាតិ ឆ្នាំ ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បាន អញ្ជើញចូលរួមជំនួប ទ្វេភាគីនិងពិភាក្សា ការងារ ជាមួយ (១) ឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យា ព័ត៌មាន នៃ ប្រទេស បង់ក្លាដេស (២) លោកជំទាវ Tashi Pem ប្រធាន រាជ គណៈកម្មការ មុខងារសាធារណៈនៃ ប្រទេសប៊ុយតង់ និង (៣) លោក Patrick Duong ប្រធាន សាកលផ្នែកអភិបាលកិច្ចសម្រាប់ ធនធានសាធារណៈនិង សេវាសាធារណៈ នៃ កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ (UNDP Governance for…

  • ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ

    ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ

    ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២២ ​ដល់ដើមឆ្នាំ២០២៦នេះ ចំណូលសួយសារពីផលិតផលថ្មអារ បានចូលរួមក្នុងសេដ្ឋកិច្ចជាតិប្រមាណជិត ៤០លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលពន្ធនិងអាករផេ្សងៗនោះទេ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានជំរុញឲ្យក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា ធ្វើការកែច្នៃថ្មអារឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញ។ ថ្មអារសំដៅដល់ប្រភេទថ្មសំណល់ធម្មជាតិ ដែលកាត់ចេញពីភ្នំ និងភាគច្រើនគាស់យកចេញពីក្នុងដី មាន​សណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀក ជាថ្មបន្ទះ ឬថ្មសន្លឹក ថ្មដុំធំ តូច(ថ្មក្រឡាការ៉ូ) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមជាដើម។ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវផែនការការងារអាទិភាពបន្ត ដោយបង្កើតតម្លៃបន្ថែម តាមរយៈពិពិធកម្មនៃផលិតផលថ្មអារ ការស្វែងរកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងការអភិវឌ្ឍដែលគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍​ និងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក-កម្មករជាជនជាតិខ្មែរ។ បច្ចុប្បន្ន អាជីវកម្មថ្មអារទូទាំងប្រទេសមានចំនួន ៦៨ក្រុមហ៊ុន ស្មើនឹង៩០គម្រោង ស្ថិតក្នុង១១ខេត្ត និងមានផ្ទៃដីសរុប ទំហំជាង ៥លានហិកតា ក្នុងនោះខេត្តក្រចេះមានច្រៀងគម្រោងជាងគេ គឺចំនួនប្រមាណ ៣០គម្រោង…