-
កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង តែមិនតបនឹងលោកត្រាំ ដែលថា មានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះបានប្រកាសថ្កោលទោសចំពោះការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ ប៉ុន្តែ មិនបានបញ្ចេញប្រតិកម្មតបតប បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ពីការមានទំនាក់ទំនងល្អ ជាមួយលោក គីម ជុងអ៊ុន នោះឡើយ ។ បើតាមអត្ថបទវិភាគមួយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងនឹងបន្តអនុវត្តសិទ្ធិការពារប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជាការគំរាមកំហែងផ្នែកយោធា ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ។ យ៉ាងណា អត្ថបទមួយនេះមិនបានរ៉ាយរ៉ាប់នៃការលើកឡើងរបស់លោក ដូណាល់ ត្រាំ អំពីការបញ្ជាក់ពីទំនាក់ទំនងល្អជាមួយ លោក គីម ជុងអ៊ុន នោះឡើយ ។ បើតាម Wall Street Journal, លោក ត្រាំ បានជំរុញឱ្យជំនួយការរបស់លោក រៀបចំកិច្ចប្រជុំផ្ទាល់ ជាមួយលោក គីម ជុងអ៊ុន នៅប្រធានាធិបតីអាមេរិករូបនេះ ធ្វើដំណើរទៅកាន់តំបន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Shenzhen ប្រទេសចិន នាខែវិច្ឆិកាខាងមុខ…
-
ពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គមួយចំនួនកំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់

ប្រជាពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គមួយចំនួនស្ថិតក្នុងខេត្តស្ទឹងត្រែង និងក្រចេះ កំពុងទទួលរងកា រ គំរាមកំហែងដោយសារទឹកជំនន់។គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានអំពាវនាវអាជ្ញាធរ ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀម បង្ការចំពោះហានិភ័យដែលអាចកើតឡើងជាយថាហេតុបង្កដោយទឹកជំនន់ទន្លេ និងជំនន់ទឹកភ្លៀង ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្រោយពីគណៈ កម្មាធិការជាតិទន្លេមេគង្គកម្ពុជា សង្កេតឃើញថា កម្ពស់ទឹកទន្លេមេគង្គមានការកើនឡើងចាប់ពីស្ថានីយ Pakse-ប្រទេសឡាវ រហូតមកដល់កម្ពុជា ចាប់ពីស្ថានីយស្ទឹងត្រែងចុះមកក្រោម។ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះតំបន់មួយចំនួននៅខេត្តស្ទឹងត្រែង បានរងផលប៉ះពាល់ ពិសេសនៅស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ។ សម្រាប់ខេត្តក្រចេះវិញ ទឹកជំនន់បានប៉ះពាល់ តំបន់មួយចំនួនក្នុងស្រុកឆ្លូង, ព្រែកប្រសព្វ, ក្រុងក្រចេះ និងចិត្របុរីជាដើម។ ទោះយ៉ាងណា ករណីលិចលង់ខាងលើនេះ ឯកឧត្តម សុទ្ធ គឹមកុលមុនី បញ្ជាក់ថាពុំទាន់មានការជម្លៀសពលរដ្ឋទេ។ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង មានកម្ពស់ ១០.០៨ម៉ែត្រនៅថ្ងៃទី១៩សីហានេះ ខណៈកម្រិតត្រូវប្រុងប្រយ័ត្ន និងប្រកាសអាសន្ន គឺចាប់ពី១០.៥០ម៉ែត្រទៅ ១០.៧០ម៉ែត្រ។ ចំណែកនៅខេត្តក្រចេះវិញ កម្ពស់ទឹកថ្ងៃនេះឡើងដល់ ២០.៦០ម៉ែត្រ…
-
នគរបាលនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ជាពិសេសនៅពេលយប់ ដែលមានគ្រោះថ្នាក់កើតឡើងញឹកញាប់

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យកម្លាំងនគរបាល រឹតបន្តឹងច្បាប់ចរាចរណ៍ជាពិសេសនៅពេលរាត្រី ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦តទៅ ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពី ឯកឧត្តម ស ថេត បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើងយ៉ាងគំហុក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃហើយភាគច្រើនកើតឡើងនៅពេលរាត្រី។ តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងចាប់ពីម៉ោង៦យប់ ហើយពេលវេលាដែលមានអ្នកស្លាប់ច្រើនបំផុត គឺនៅចន្លោះម៉ោង៦ និងម៉ោង៨យប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ថ្ងៃទី១៥ថ្ងៃខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១,៥៩០លើក កើនឡើង២៣៧លើក បើធៀបឆ្នាំ២០២៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន ៩៨៦នាក់ កើន១០៩នាក់ និងរងរបួសចំនួន ២,៣០២នាក់ កើន៤៣០នាក់។ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតឡើងទៅលើអ្នកជិះម៉ូតូ ដែលមានចំនួនរហូតដល់៨០ភាគរយ អ្នករួមដំណើរដោយម៉ូតូ៣៦ភាគរយ ហើយអ្នកមិនពាក់មួកសុវត្ថិភាពមានចំនួន៦៣ភាគរយ។ ឯកឧត្តម នាយឧត្តមសេនីយ៍…
-
អ្នកជំនួញម៉ាឡេស៊ី និងកម្ពុជា ជួបគ្នានៅភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ក្រុមអ្នកធុរកិច្ចនៃប្រទេសម៉ាឡេស៊ី និងកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ វេទិកានេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី។ លោកជំទាវរដ្ឋមន្ត្រី បានចាត់ទុកវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូរផ្គងធុរកិច្ច ជាការចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី។ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១ពាន់លានដុល្លារ កើនឡើងជិត ២៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨៦៥លានដុល្លារ ពោលគឺសម្រេចបាន និងកើនលើស ១ពាន់លានដុល្លារ ដូចដែលភាគីទាំងពីរបានប្តេជ្ញានាពេលកន្លងមក។ ជាការកត់សម្គាល់ ការធ្វើពាណិជ្ជកម្មវាងកម្ពុជា និងម៉ាឡេស៊ី បានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ផលិតផលលេចធ្លោមួយរបស់ម៉ាឡេស៊ី គឺទឹកដោះគោស្រស់។ នៅឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលទឹកដោះគោស្រស់ពីប្រទេសនេះជាង ៤៧លានតោន ដែលមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារ។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បានកើនដល់ ៩៤៧លានដុល្លារ កើនឡើង ៥៨,២៧ភាគរយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅក្រុមប្រឆាំង៖ «បើជួបអត់ជេរ បើជេរអត់ជួប»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះអ្នកនយោបាយទាំងឡាយណា ដែលមានចេតនា និងឆន្ទៈពិតប្រាកដក្នុងការធ្វើការដើម្បីបុព្វហេតុជាតិ ដោយមិនចាំបាច់មានទស្សនៈនយោបាយស្របគ្នានោះឡើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ-អាចារិនីនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី បានបញ្ជាក់ថា សម្តេចផ្តល់តម្លៃខ្ពស់លើ «ការគោរពគ្នាទៅវិញទៅមក» ដែលជាគ្រឹះនៃវប្បធម៌បង្រួបបង្រួមជាតិពិតប្រាកដ។ សម្តេចបានរំលឹកថា កាលពីពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី មានក្រុមប្រឆាំងបានស្នើសុំជួបសម្តេច ប៉ុន្តែសម្តេចបានឆ្លើយតបវិញដោយលើកជាគោលការណ៍ថា «បើជួបអត់ជេរ បើជេរអត់ជួប»។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងពីជំនួបសន្ទនានាពេលកន្លងមកជាមួយ អ្នកនាង កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីរបស់លោក កឹម សុខា អតីតប្រមុខបក្សប្រឆាំង ព្រមទាំងការតែងតាំងរូបគាត់ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី។ សម្ដេចបានគូសបញ្ជាក់ថា ក្នុងតួនាទីជាប្រេសិតពិសេស អ្នកនាង កឹម មនោវិទ្យា ទទួលបន្ទុកលើការងារទាក់ទាញការវិនិយោគ និងកិច្ចការព្រំដែន ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិ ជាជាងការស្រែកជេរប្រមាថបំផ្លាញកិត្តិយសជាតិ ។ បន្ថែមលើនេះ សម្ដេចធិបតី បានប្រកាសជាថ្មីថា ទ្វាររបស់រាជរដ្ឋាភិបាលតែងតែបើកចំហជានិច្ច ចំពោះការបញ្ចេញមតិ និងទស្សនៈរបស់បញ្ញាវ័ន្តគ្រប់និន្នាការនយោបាយ ឱ្យតែការបញ្ចេញមតិនោះមានការវិភាគស៊ីជម្រៅ ច្បាស់លាស់ និងផ្អែកលើមូលដ្ឋានហេតុផលត្រឹមត្រូវ ដោយមិនតម្រូវឱ្យទស្សនៈទាំងនោះត្រូវតែស្របតាមជំហររបស់រាជរដ្ឋាភិបាលនោះទេ។ ជុំវិញជំហរនេះ លោកបណ្ឌិត…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្តចុះស្វែងរកដំណោះស្រាយជូនសាលាដូងនៅលើភ្នំគីរីរម្យ

កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីដំណើរការជាក់ស្តែងរបស់សាលារៀនមួយនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាលាដូង ក្នុងការបណ្តុះស្មារតីកុមារឱ្យមានចំណេះដឹងសម្រាប់អនាគត ជាពិសេសការអប់រំឱ្យកុមារមានចិត្តស្រឡាញ់បរិស្ថាន ចូលរួមថែរក្សាព្រៃឈើ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បង្កើតឡើងដោយលោក អ៊ុក វណ្ណដេ បច្ចុប្បន្ន សាលាដូងកំពុងផ្តល់ការបណ្តុះបណ្តាលបំណិនជីវិតដល់កុមារជាង ១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សូមរំលឹកថា បន្ទាប់ពីមានការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានឱ្យរុះរើសំណង់មិនរៀបរយក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគិរីរម្យ ដែលអាចប៉ះពាល់ដល់ដំណើរការរបស់សាលាដូង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចភ្លាមៗជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះស្វែងរកដំណោះស្រាយសមស្រប និងមានចីរភាព ដើម្បីធានាឱ្យសាលារៀនមួយនេះ អាចបន្តបេសកកម្មអប់រំដល់កុមារនៅទីនោះជាធម្មតា។ ចំណាត់ការទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងពីសាធារណជន។ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ក្រៅពីការរក្សាសាលាដូងឱ្យដំណើរការបន្ត លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តគួរតែទទួលបានការលើកទឹកចិត្តបន្ថែម…
-
ក្រុមហ៊ុនអាកាសចរណ៍ពន្លឿនការតភ្ជាប់ផ្លូវអាកាស ដើម្បីជំរុញ ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា (Air Cambodia) កំពុង ពន្លឿនការធ្វើទំនើបកម្មយន្តហោះ និងពង្រីកបណ្តាញហោះហើរ អន្តរជាតិ ដើម្បីបើកច្រកតភ្ជាប់ផ្លូវអាកាសទៅកាន់ ពិភព លោក។ ការពន្លឿនអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការធ្វើទំនើបកម្ម និងពិពិធកម្មយន្តហោះ គឺធ្វើ ឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ,បង្កើនគុណភាពសេវា កម្មនិងជំរុញការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានចង្អុលបង្ហាញថា គ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រក្នុងការបញ្ជាទិញយន្តហោះទំនើបៗ។ សម្រាប់ខ្សែ ហោះហើរមេ និងចម្ងាយឆ្ងាយ ក្រុមហ៊ុនបានចុះហត្ថលេខាទិញ យន្តហោះ ប៊ូអ៊ីង (Boeing) ទំនើបចុងក្រោយបង្អស់ដែលនឹងចាប់ ផ្តើមប្រគល់ពីឆ្នាំ២០៣១ តទៅ ដោយរួមបញ្ចូលទាំងការជួលយន្តហោះ Boeing 737 MAX មកប្រតិបត្តិការជាបណ្តោះអាសន្នចាប់ពី ឆ្នាំ២០២៩។ ទន្ទឹមនឹងនេះក្រុមហ៊ុនបានបង្កើតប្រវត្តិសាស្ត្រថ្មីតាមរយៈការបញ្ជាទិញដុំនូវយន្តហោះ COMAC C909 សម្រាប់ជើងហោះហើរក្នុងតំបន់ រហូតដល់ ២០គ្រឿង ដោយធ្វើឱ្យ អ៊ែរ ខេមបូឌា ក្លាយជាក្រុមហ៊ុន អាកាសចរណ៍ដំបូងគេបង្អស់ដែលបញ្ជាទិញយន្តហោះប្រភេទនេះ ក្នុងទ្រង់ទ្រាយធំ។ការដឹកជញ្ជូនយន្តហោះ…
-
ថៃអនុម័តថវិកាជាង១៣លានដុល្លារ សម្រាប់សាងសង់លេណដ្ឋាននៅតាមព្រំដែនជាមួយកម្ពុជា

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានអនុម័តថវិកាជាង១៣លានដុល្លារអាមេរិក ដើម្បីសាងសង់លេណដ្ឋាន និងកែលម្អប្រព័ន្ធព្រមាន និងទំនាក់ទំនងនៅតាមខេត្តទាំង៧តាមបណ្តោយព្រំដែនរួមជាមួយកម្ពុជា។ បើតាមសារព័ត៌មានថៃ ថវិកាមួយផ្នែកធំនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់លេណដ្ឋាន និងជម្រកសុវត្ថិភាពពេលមានការទម្លាក់គ្រាប់បែកចំនួន ១ ៦៦៩ កន្លែង ហើយសល់ពីនោះ ត្រូវប្រើសម្រាប់សាងសង់ប៉មប្រកាសអាសន្នចំនួន ១៤៣ កន្លែង និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទំនាក់ទំនងវិទ្យុឌីជីថលនៅគ្រប់ខេត្តជាប់ព្រំដែន។ រដ្ឋាភិបាលថៃជឿថា វិធានការទាំងនេះនឹងផ្តល់សុវត្ថិភាពកាន់តែល្អដល់ប្រជាពលរដ្ឋ ពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខផ្សេងទៀតតាមបណ្តោយព្រំដែន រួមទាំងអន្តោប្រវេសន៍ខុសច្បាប់ ការរត់ពន្ធ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា អាជ្ញាធរជំនាញបាន និងកំពុងតាមដានជាប្រចាំនូវរាល់សកម្មភាពនានារបស់ភាគីថៃ ប្រសិនជាមានសកម្មភាពសាង់សង់ហេដ្ឋារចនាសម្ព័ន្ធកៀកនឹងព្រំដែនកម្ពុជា ឬចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ កម្ពុជានឹងធ្វើការតវ៉ាភ្លាមតែម្តង។ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ យល់ឃើញថា ការដែលរដ្ឋាភិបាលថៃចំណាយថវិកាច្រើន ដើម្បីសង់លេណដ្ឋាន និងពង្រឹងប្រព័ន្ធសន្តិសុខតាមព្រំដែនកម្ពុជា មិនមែនត្រឹមតែជាការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនប៉ុណ្ណោះទេ តែជាបំណងប្រាថ្នាចង់ពង្រឹងការកាន់កាប់ទីតាំងទាំងនោះ និងចង់បង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ដើម្បីឱ្យខ្លួនមានប្រៀបក្នុងការចរចាពេលក្រោយ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែជាបញ្ហាបន្តអូសបន្លាយ…
-
តៃវ៉ាន់ ត្រៀមទទួលយន្តហោះចម្បាំងកញ្ចប់ដំបូងពី អាមេរិក ទុកទប់ទល់ ចិន

តៃប៉ិ ៖ ប្រភពយោធាទម្លាយឱ្យដឹងថា យន្តហោះចម្បាំង F-16V Block 70 កញ្ចប់ដំបូង នឹងហោះហើរចេញពីទឹកដីអាមេរិក ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Zhihang ក្នុងទីក្រុង Chihang ខេត្ត Taitung របស់កោះតៃវ៉ាន់ នាពេលឆាប់ៗខាងមុខ ដើម្បីទុកទល់ទល់សម្ពាធយោធារបស់មហាយក្សចិន ។ យោងតាម CNA, កងទ័ពអាកាសតៃវ៉ាន់បានបែងចែកថវិកាប្រមាណ ៧.៧ ពាន់លានដុល្លារ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៦ ដើម្បីទិញយន្តហោះចម្បាំង F-16V ថ្មីចំនួន ៦៦ គ្រឿង ជាផ្នែកនៃគម្រោង Feng Hsiang ។ យន្តហោះចម្បាំងថ្មីទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីសំណាក់មហាយក្សចិន ។ ផ្អែកតាម Taiwan News, ពួកវាត្រូវបានបង្កើនកម្លាំងរុញខ្លាំងជាងមុន ខណៈតួខ្លួនយន្តហោះត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរ ហើយមានសមត្ថភាពវាយប្រហារគោលដៅហួសពីកម្រិតភ្នែកមើលឃើញ និងបំពាក់ដោយប្រព័ន្ធរ៉ាដាស្កេនអេឡិចត្រូនិចដ៏ទំនើបសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអេឡិចត្រូនិច ។ ចំណុចពិសេស យន្តហោះចម្បាំង F-16V របស់តៃវ៉ាន់ ក៏អាចបំពាក់ប្រព័ន្ធអាវុធ និងមីស៊ីលទំនើបៗ…
-
ក្រុមហ៊ុនទឹកពិសាហាយ-ធិច មានមោទនភាពដែលបានរួមចំណែកក្នុងសកម្មភាពសង្គម ការងារមនុស្សធម៌ និងការលើកស្ទួយវិស័យកីឡាជាតិនៅកម្ពុជា

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ លោក ព្រាប សកល ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សា តំណាងក្រុមហ៊ុន អេស អិល ហាយ-ធិច និង ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីពិធីសន្និសីទសារព័ត៍មាន ស្តីពីការចុះអនុស្សរណៈយោគយល់ (MOU) រវាងសហព័ន្ធ និងក្រុមហ៊ុនទឹកពិសាហាយ-ធិច ដើម្បត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ (The 6th Asian Vovinam Champion ships in 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាននៃពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនអេស អិល ហាយ-ធិច លោក ព្រាប សកល បានលើកឡើងថា ក្នុងនាមជាអាជីវកម្មក្នុងស្រុក ពួកយើងតែងតែផ្ដល់ការយកចិត្តទុកចិត្ត ឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា ដល់ព្រឹត្តិការណ៍កីឡានានា និងសហព័ន្ធកីឡាជាច្រើនទាំងនៅរាជធានី-ខេត្ត។…