-
បំណុលអាមេរិកកើនឡើងលើស ៤០ ពាន់ពាន់លានដុល្លារ លើកដំបូង

វ៉ាស៊ីនតោន ៖ បំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងលើសពី ៤០ ពាន់ពាន់លានដុល្លារ ជាលើកដំបូង នេះបើតាមក្រសួងរតនាគារ និងចេញផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រភពបញ្ជាក់ដែរថា បំណុលរដ្ឋាភិបាលមានចំនួន ៣៨,៤ ពាន់ពាន់លានដុល្លារ នៅដើមឆ្នាំនេះ។ ក្រសួងរតនាគារអាមេរិកបានចេញផ្សាយទិន្នន័យស្តីពីបំណុលសរុបរបស់ប្រទេសនេះ គិតត្រឹមថ្ងៃទី១៨ ខែសីហា ដែលបានបញ្ជាក់ថា បូករួមទាំង បំណុលសាធារណៈ និង បំណុលផ្ទៃក្នុងរវាងស្ថាប័នរដ្ឋាភិបាល មានការគណនាឃើញថា កើនដល់ចំនួន ៤០ ពាន់ពាន់លាន និង ៤៧ ពាន់លានដុល្លារ។ បើតាម Anadolu ដដែល, បំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងលើសកម្រិត ៣០ ពាន់ពាន់លានដុល្លារ នៅដើមឆ្នាំ២០២២។ ការដែលបំណុលរដ្ឋាភិបាលរបស់ប្រទេសនេះកើនឡើងចំនួន ១០ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាង ៥ឆ្នាំ គឺជាចំណុចគួរឱ្យកត់សម្គាល់។ កត្តាដែលរួមចំណែកដល់ការកើនឡើងនេះ រួមមាន កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត, ការកើនឡើងនៃថ្លៃការប្រាក់ និង ការកាត់បន្ថយពន្ធ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត
-
កូរ៉េខាងជើង ៖ ទំនាក់ទំនងលោក Kim-Trump គឺ “ល្អឥតខ្ចោះ” ប៉ុន្តែ អាមេរិក នៅតែមិនប្តូរគោលនយោបាយអរិភាព

ព្យុងយ៉ាង ៖ លោកស្រី គីម យ៉ូជុង ទីប្រឹក្សាជាន់ខ្ពស់ និងជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង ទទួលស្គាល់ថា ទំនាក់ទំនងរវាងលោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺ “ល្អឥតខ្ចោះ” ប៉ុន្តែលោកស្រីថា គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុងយ៉ាងគ្មានការផ្លាស់ប្តូរនៅឡើយទេ ។ បើតាម KCNA, លោកស្រី គីម យ៉ូជុង បានអះអាងកាលពីថ្ងៃ ពុធ ថា លោកស្រីមិនបានដឹងទាល់តែសោះ អំពីទំនាក់ទំនង ឬការពិភាក្សាជាសម្ងាត់ណាមួយ រវាងបងប្រុសរបស់លោកស្រី និងលោកប្រធានាធិបតី ត្រាំ ។ លោកស្រីបាននិយាយបែបឌឺដងថា រឿងនេះប្រហែលជាបញ្ហាតែមួយគត់ ទាក់ទងនឹងគោលនយោបាយការបរទេសរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង ដែលលោកស្រីមិនបានដឹង ។ ប៉ុន្តែលោកស្រីទទួលស្គាល់ថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងបងប្រុសរបស់លោកស្រី និងលោក ត្រាំ នៅតែមានភាព “ល្អប្រសើរដដែល” ពីព្រោះលោក គីម ជុងអ៊ុន នៅតែមានការចងចាំ និងអារម្មណ៍ល្អៗចំពោះលោក ត្រាំ ។ យ៉ាងណាមិញ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ…
-
លោក ត្រាំ គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើប្រទេសធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានគំរាមថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រទេសណាដែលជួយ ឬ ធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់។ បើតាម CNA, យុទ្ធនាការបង្កើនសម្ពាធសេដ្ឋកិច្ចនេះ កើតឡើងនៅពេលដែលសង្គ្រាមឈានចូលដល់ខែទី៦ ហើយមិនទាន់មានដំណោះស្រាយផ្នែកការទូត ឬ យោធាណាមួយ ដែលអាចមើលឃើញនៅឡើយទេ។ លោក Trump ក៏កំពុងប្រឈមមុខនឹងការត្រួតពិនិត្យឡើងវិញ ពីសំណាក់មតិសាធារណៈក្នុងស្រុក ជុំវិញបញ្ហាសង្គ្រាមនេះ ខណៈដែលការបោះឆ្នោត ខែវិច្ឆិកា កំពុងខិតជិតមកដល់យ៉ាងឆាប់រហ័ស។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសពីប្រតិបត្តិការសេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុត ដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រទេសណាមួយ! នេះនឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច និង ការដាក់ឱ្យនៅឯកោក្នុងកម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក»។ លោកបានមានប្រសាសន៍ថា «ខ្ញុំក៏សូមប្រកាសផងដែរថា ប្រទេសណាក៏ដោយដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬស្ថាប័នរដ្ឋាភិបាលរបស់ខ្លួនផ្តល់ជំនួយទ្រទ្រង់គ្រប់ទម្រង់ទាំងអស់ដល់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត»។ លោកមិនបានបញ្ជាក់លម្អិតថា តើប្រទេសទាំងនោះនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មអ្វីខ្លះនោះទេ ហើយក៏មិនបានលើកឡើងឈ្មោះប្រទេសណាមួយឡើយ។ ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ បានធ្វើឡើង…
-
NATO ប្រកាសត្រៀមខ្លួនឆ្លើយតបរួចរាល់ ក្រោយ អ៊ីរ៉ង់ គំរាមវាយ អាមេរិក ដល់ទឹកដីអឺរ៉ុប

ព្រុចសែល ៖ អង្គការណាតូប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបការគំរាមកំហែងណាមួយ ដែលអាចកើតមាន ប្រសិនបើប្រទេសអ៊ីរ៉ង់ហ៊ានវាយប្រហារគោលដៅយោធាអាមេរិកនៅក្នុងទឹកដីរបស់អឺរ៉ុប ។ នេះបើតាម Times of Israel ចេញផ្សាយកាលពីថ្ងៃ ពុធ ។ មន្ត្រីអង្គការណាតូម្នាក់ បានអះអាងបែបនេះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ថា កំពុងថ្លឹងថ្លែងជម្រើសវាយប្រហារគោលដៅយោធាអាមេរិកនៅអឺរ៉ុប ក្នុងករណីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដុតបញ្ឆេះភ្លើងសង្គ្រាមកាន់តែរីកធំឡើង ។ យោងតាមកាសែត Financial Times, អ៊ីរ៉ង់បានរៀបចំផែនការវាយលុកកំណត់គោលដៅលើទ្រព្យសម្បត្តិយោធាអាមេរិកនៅអឺរ៉ុប ប្រសិនបើលោកប្រធានាធិបតី ត្រាំ ធ្វើឱ្យជម្លោះកាន់តែមានភាពធ្ងន់ធ្ងរថែមទៀត ខណៈមេដឹកនាំអាមេរិករូបនេះបានបញ្ចេញរូបភាព និងអះអាងថា ច្រកសមុទ្រហ័រមូស ជាដែនដីសហរដ្ឋអាមេរិក ។ ផ្អែកតាមប្រភពពីមន្រ្តីអ៊ីរ៉ង់ពីរនាក់, របបដឹកនាំទីក្រុងតេហេរ៉ងបានពិចារណាវាយប្រហារលើទ្រព្យសម្បត្តិយោធាអាមេរិក នៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប រួមទាំងប៊ុលហ្គារី ព្រោះកាលពីខែមុន ប្រទេសនេះបានបើកដៃឱ្យយន្តហោះចាក់សាំងរបស់អាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួន ។ ប្រភពបានទម្លាយឱ្យដឹងទៀតថា កងកម្លាំងអ៊ីរ៉ង់ក៏បានពិចារណាអំពីលទ្ធភាពវាយប្រហារកំណត់គោលដៅលើខ្សែកាបអុបទិកក្រោមសមុទ្រនៅច្រកសមុទ្រហ័រមូស ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើងផងដែរ ៕ ប្រភព ៖ Times of Israel និង…
-
លោក ពូទីន ៖ អ៊ុយក្រែនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី ប៉ុន្តែមិនអាចបង្កព្យុះភ្លៀងបានទេ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីរុស្ស៊ី ពិតជាបានបង្កការខូចខាត ប៉ុន្តែបញ្ហានេះមិនអាចបង្កព្យុះភ្លៀង ឬផលវិបាកធ្ងន់ធ្ងរ ដែលអាចបង្កការរង្គោះរង្គើដល់សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូឡើយ ។ បើតាម Anadolu, ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិក្នុងទីក្រុងមូស្គូ កាលពីថ្ងៃ ពុធ មេដឹកនាំរុស្ស៊ីរូបនេះ សង្កត់ធ្ងន់ថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនទាំងនោះ ពិតជាបង្កគ្រោះថ្នាក់ដល់យើង… វាជារឿងច្បាស់ណាស់… ហើយយើងយល់ច្បាស់ពីបញ្ហានេះ ។ លោក ពូទីន អះអាងថា ការខូចខាតភាគច្រើនបានកើតឡើងលើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់រុស្ស៊ី Wildberries និងរោងចក្រចម្រាញ់ប្រេងមួយចំនួន ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលរៀបចំកម្មវិធីជាតិមួយ ដើម្បីរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនោះឡើងវិញ ក្នុងកម្រិតគុណភាពថ្មីមួយដែលល្អជាងមុន ។ ទន្ទឹមគ្នា ប្រធានាធិបតីរុស្ស៊ីមានវ័យ ៧៣ឆ្នាំរូបនេះ ថែមទាំងបានអំពាវនាវឱ្យបង្កើនការការពារដែនអាកាស ពង្រឹងអធិបតេយ្យភាពជាតិ និងបង្កើនប្រសិទ្ធភាពទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ។ យោងតាមលោក ពូទីន, កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានកម្រិតមធ្យម…
-
ហុងឌូរ៉ាស ដាក់តំបន់ ៨០% នៃប្រទេសស្ថិតក្នុងស្ថានភាពប្រកាសអាសន្នអំពីគ្រោះរាំងស្ងួត

តេហ្គូស៊ីហ្គាប៉ា ៖ ប្រទេស ហុងឌូរ៉ាស ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល កាលពីថ្ងៃពុធ បានប្រកាស ដាក់ ៨០% នៃទឹកដីប្រទេសទាំងមូល ឱ្យស្ថិតក្នុងស្ថានភាពអាសន្ន ដោយសារគ្រោះរាំងស្ងួត អែល នីណូ។ រដ្ឋាភិបាលបានដាក់ ៨០% នៃប្រទេស រួមទាំង រដ្ឋធានីតេហ្គូស៊ីហ្គាប៉ាផងដែរ ឱ្យស្ថិតក្នុងស្ថានភាពអាសន្នដោយសារគ្រោះរាំងស្ងួត ខណៈដែលអែលនីណូ (El Niño) បានដុតបំផ្លាញដំណាំ និងបណ្តាលឱ្យសត្វពាហនៈងាប់ ដោយសារការស្រេកទឹក។ គំរូអាកាសធាតុ អែលនីណូ ធ្វើឱ្យសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើតឡើងកម្តៅ ដែលបង្កឱ្យមានការប្រែប្រួលខ្យល់, សម្ពាធបរិយាកាស និងគំរូទឹកភ្លៀងទូទាំងពិភពលោក ព្រមទាំង បណ្តាលឱ្យសីតុណ្ហភាពសកលកាន់តែក្តៅ។ អែលនីណូនៅឆ្នាំនេះត្រូវបានគេព្យាករណ៍ថា ជាបាតុភូតដ៏ខ្លាំងបំផុតមួយក្នុងកំណត់ត្រា។ ថ្មីៗនេះ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា តំបន់អាមេរិកកណ្តាលនឹងក្លាយជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីបញ្ហាអត់ឃ្លាន ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារបាតុភូត El Niño។ ប្រទេស El Salvador, Nicaragua និង Honduras បានបំបែកកំណត់ត្រាសីតុណ្ហភាពប្រចាំខែទាំងនៅក្នុងខែមិថុនា និងខែកក្កដា ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃការអត់ឃ្លាន៕ ប្រភព ៖…
-
លោក ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងកាលពីថ្ងៃពុធថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ចំនួន៥៧គ្រាប់។ លោក Trump និយាយបានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន សំដៅលើលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថា «គាត់មានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលខ្លាំងចំនួន ៥៧ គ្រាប់។ មិនគួរអនុញ្ញាតឱ្យរឿងនេះកើតឡើងទាល់តែសោះ… ប្រសិនបើខ្ញុំជាប្រធានាធិបតី ខ្ញុំនឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ»។ លោកបន្ថែមទៀតថា «ប៉ុន្តែគាត់មានអាវុធទាំងនោះហើយ… ខ្ញុំចុះសម្រុងជាមួយគាត់បានយ៉ាងល្អ… ខ្ញុំមិនអាចអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានទេ…ហើយខ្ញុំស្គាល់លោក Kim Jong Un ច្បាស់ណាស់ ហើយគាត់នឹងមិនអីទេ»។ មេដឹកនាំរូបនេះថែមទាំងអះអាងថា លោកគ្រោងនឹងជួប លោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះទៀតផង នៅពេលដែលបានឆ្លើយតបនឹងសំណួរពីអ្នកកាសែត។ បើតាម CNA, ការងាកមកចាប់អារម្មណ៍ភ្លាមៗ របស់លោក Trump ទៅលើលោក Kim ជាមួយនឹងការកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង បានធ្វើឱ្យសម្ព័ន្ធមិត្តនៅអាស៊ីមានការព្រួយបារម្ភ ខណៈពេលដែលវាបានបង្កឱ្យមានការសង្ស័យថា លោកកំពុងស្វែងរកជោគជ័យផ្នែកគោលនយោបាយការបរទេស នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់របស់លោកកំពុងជាប់គាំង៕ ប្រភព ៖…
-
អាមេរិក ចាយលុយជិត ២៣ ពាន់លានដុល្លារ ពន្លឿនស្តុកមីស៊ីល Tomahawk ឡើងវិញ

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក ដែលកំពុងដុតដៃដុតជើងបង្កើនស្តុកអាវុធបំពាក់បច្ចេកវិទ្យាខ្ពស់ឡើងវិញ កាលពីថ្ងៃ ចន្ទ បានផ្តល់កុងត្រាតម្លៃ ២២,៩ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនការពារជាតិខ្នាតយក្ស Raytheon ដើម្បីពន្លឿនការផលិតមីស៊ីលវាយប្រហារចម្ងាយឆ្ងាយ Tomahawk ។ បើតាម Foxnews, កិច្ចសន្យាការពារជាតិនេះ ធ្វើឡើងក្នុងគោលបំណងបំពេញបន្ថែមឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិក ដែលបានថយចុះយ៉ាងខ្លាំង ដោយសារតែប្រតិបត្តិការយោធា និងការប្រើប្រាស់ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ។ យោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមសហរដ្ឋអាមេរិក ហៅកាត់ CSIS, ក្នុងចម្បាំងជាមួយអ៊ីរ៉ង់ យោធារបស់មហាអំណាចពិភពលោកនេះ បានបាញ់មីស៊ីលរបស់សំណាញ់មេឃ Patriot អស់ ៥០ ភាគរយ និងបាញ់មីស៊ីល THAAD អស់ ៤៥ ភាគរយ រួមទាំងមីស៊ីល SM-3 និង SM-6 ប្រហែល ២០ ភាគរយ ។ ក្នុងនោះ បាញ់មីស៊ីល Tomahawk អស់ ៣០ ភាគរយ ឬប្រហែល ៨៥០ គ្រាប់ ។…
-
អាមេរិក ទាមទារ ក្រុមហាម៉ាស រំសាយអាវុធជាមុនសិន ទើបបើកដៃឱ្យកសាងតំបន់ហ្គាហ្សាឡើងវិញ

វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងមិនបើកដៃឱ្យមានការកសាងតំបន់ហ្គាហ្សាឡើងវិញជាដាច់ខាត ដរាបណាក្រុមហាម៉ាសមិនព្រមទម្លាក់អាវុធ និងរំសាយពួកសកម្មប្រយុទ្ធរបស់ខ្លួនទាំងស្រុងទេនោះ ។ នេះបើតាមការបញ្ជាក់របស់លោក Jared Kushner បេសកជនពិសេសរបស់អាមេរិកកាលពីថ្ងៃអង្គារ ។ ការបញ្ជាក់របស់លោក Kushner ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News បន្ទាប់ពីលោកបានបញ្ចប់ជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទ ។ លោក Kushner បានប្រាប់ Fox News ថា យើងមានផែនការកសាងហ្គាហ្សាឡើងវិញ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យកសាងឡើងវិញក្នុងពេលនេះទេ រហូតទាល់តែការលុបបំបាត់អាវុធរបស់ក្រុមហាម៉ាសកើតឡើងជាមុនសិន ។ បេសកជនពិសេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ចង់យកលុយទៅវិនិយោគ ឬជះចោលក្នុងទីកន្លែងដែលនឹងត្រូវគ្រប់គ្រងដោយក្រុមភេរវករ ឬត្រូវបំផ្ទុះបំផ្លាញសារជាថ្មីនោះឡើយ ។ ទន្ទឹមគ្នានេះ លោក Kushner ក៏បានព្រមានដែរថា ប្រសិនបើក្រុមហាម៉ាសប្តេជ្ញាចិត្តមិនព្រមទម្លាក់អាវុធទេ នោះពិភពលោកនឹងឃើញច្បាស់ថា ពួកគេមិនស្មោះត្រង់នឹងសន្តិភាពនោះឡើយ ហើយអាមេរិកនឹងគាំទ្រពេញទំហឹងឱ្យអ៊ីស្រាអែលបន្តប្រតិបត្តិការយោធា ដើម្បីបញ្ចប់ការងារនេះតាមវិធីសមស្រប ។ មកទល់ពេលនេះ សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមហាម៉ាសបំផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ មក…
-
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានយោធា អាមេរិក នៅក្នុងបណ្តាប្រទេសអឺរ៉ុប

តេហេរ៉ង់ ៖ អ៊ីរ៉ង់គំរាមនឹងវាយប្រហារគោលដៅមូលដ្ឋានយោធាអាមេរិកនានានៅទ្វីបអឺរ៉ុប ប្រសិនបើលោក ដូណាល់ ត្រាំ ធ្វើឲ្យសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើង ។ នេះបើតាមការចេញផ្សាយ របស់កាសែត Financial Times នៅថ្ងៃពុធនេះ ។ ប្រភពព័ត៌មាននៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍ប្រាប់កាសែត Financial Times ថា អ៊ីរ៉ង់បានរៀបចំគម្រោងពន្លាតការវាយប្រហារចេញពីបណ្តារដ្ឋឈូងសមុទ្រធ្លាយមកកាន់ទ្វីបអឺរ៉ុបបែបនេះ កើតមានឡើង បន្ទាប់ពីលោក ត្រាំ អះអាងថា តំបន់ច្រកសមុទ្រ ហ័រម៉ូស គឺជាទឹកដីរបស់អាមេរិក ។ ប្រភពដដែលបញ្ជាក់ថា ទីក្រុងតេហេរ៉ង់បានពិចារណាលើការវាយប្រហារគោលដៅអាមេរិក នៅតំបន់ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ក្នុងនោះមានទាំង ប៊ុលហ្គារី ផងដែរ ដែលជាប្រទេសបានអនុញ្ញាតឱ្យយន្តហោះចាក់ប្រេងរបស់អាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួនកាលពីខែមុន ។ ប្រភពមួយទៀតនិយាយថា ប្រទេសស៊ីបក៏ត្រូវបានកំណត់ជាគោលដៅ ដែលអាចនឹងត្រូវវាយប្រហារផងដែរ ។ ជាក់ស្តែង កាលពីខែមីនា មូលដ្ឋានទ័ពអាកាសរបស់អង់គ្លេសមួយកន្លែងនៅលើប្រទេសជាកោះមួយនេះ ក៏ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនអ៊ីរ៉ង់ផងដែរ ។ ជាមួយគ្នានេះ កងកម្លាំងអ៊ីរ៉ង់ក៏បានពិនិត្យមើលលទ្ធភាពនៃការវាយប្រហារលើខ្សែកាបអុបទិកក្រោមបាតសមុទ្រ នៅក្នុងច្រកសមុទ្រហ័រម៉ូស ផងដែរ ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ បើតាម independent, ការគំរាមថ្មីៗនេះ បានកើតឡើង…