-
រុស្ស៊ី ព្រមាន អ៊ីស្រាអែល ប្រឈមបាត់ឈ្មោះប្រទេសចេញពីផែនទីពិភពលោក

មូស្គូ ៖ អ៊ីស្រាអែលប្រឈមនឹងហានិភ័យនៃការបាត់ឈ្មោះប្រទេសពីពិភពលោក ដោយសារតែប្រទេសមួយនេះ នៅតែបន្តបង្កើនភាពតានតឹងទៅលើសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ នេះគឺជាការព្រមានចំៗពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីកាលពីថ្ងៃពុធ ។ លោក Apti Alaudinov មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីនិយាយថា គោលដៅពិតប្រាកដ របស់អ៊ីស្រាអែល គឺ ការបង្កើនជម្លោះឱ្យដល់កម្រិតអតិបរមា ហើយក្រោយមកនឹងទាញទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធភាពណាតូទាំងមូល ឱ្យចូលរួមក្នុងជម្លោះនេះ ។ បើតាមលោក Apti Alaudinov, ជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងគ្មានថ្ងៃចុះកម្ដៅនោះឡើយ ដោយសារតែអ៊ីស្រាអែលកំពុងវាយតម្លៃកម្លាំងរបស់ខ្លួនខ្ពស់ហួសហេតុពេក ។ លោកថា ការវាយតម្លៃដ៏ខ្ពស់របស់អ៊ីស្រាអែលនេះ នឹងធ្វើឲ្យអ៊ីស្រាអែលនៅទីបំផុត រលាយបាត់ប្រទេសរបស់ខ្លួន ។ បើតាម Anadolu, ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងខ្ពស់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នា ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានវាយប្រហារតបវិញទៅលើប្រទេសនានាក្នុងតំបន់ ដែលមានវត្តមានយោធារបស់សហរដ្ឋអាមេរិក។ យ៉ាងណា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាមួយ កាលពីខែមិថុនា ដែលមានគោលបំណងបញ្ចប់សង្គ្រាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ប៉ុន្តែក្រោយមកការរៀបចំនេះបានបរាជ័យ បន្ទាប់ពីមានការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបំពាន និងការផ្ទុះអរិភាពឡើងវិញ ។ ចាប់តាំងពីពេលនោះមក…
-
ចិន ព្រមាន ជប៉ុន កុំលេងជាមួយភ្លើងលើអាវុធនុយក្លេអ៊ែរ ក្រោយរកឃើញថា ក្រុងតូក្យូសំងំផលិតជាង ៥ ពាន់ក្បាលគ្រាប់

មូស្គូ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានទៅដល់ប្រទេសជប៉ុនកុំឲ្យលលេងជាមួយភ្លើងពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែរ ក្រោយរកឃើញថា ទីក្រុងតូក្យូកំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៥ពាន់ ៥០០ គ្រាប់ ។ លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា «ប្រសិនបើទីក្រុងតូក្យូសម្រេចចិត្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន តុល្យភាពយុទ្ធសាស្ត្រនៅអាស៊ីឦសាននឹងត្រូវរង្គោះរង្គើទាំងស្រុង ហើយការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ក៏អាចនឹងផ្ទុះឡើង នៅពេលណាមួយ ។ លោកថា ប្រសិនបើកងកម្លាំងស្តាំនិយមរបស់ជប៉ុននៅតែបន្តលេងជាមួយភ្លើងលើបញ្ហាគោលនយោបាយនុយក្លេអ៊ែរ នោះនៅទីបំផុត ប្រជាជនជប៉ុននឹងត្រូវប្រឈមការវិនិច្ឆ័យពីប្រវត្តិសាស្ត្រម្តងទៀត ។ បើតាមលោកឯកអគ្គរដ្ឋទូតចិនរូបនេះ, កង្វល់ធ្ងន់ធ្ងរមួយទៀតគឺសមត្ថភាពនុយក្លេអ៊ែររបស់ជប៉ុន ។ ជប៉ុនគឺជាប្រទេសតែមួយគត់ដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានបច្ចេកវិទ្យាកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួច ព្រមទាំងមានសមត្ថភាពអាចចម្រាញ់យកផ្លូតូនីញ៉ូមកម្រិតសម្រាប់ផលិតអាវុធបានផងដែរ ។ គិតត្រឹមចុងឆ្នាំ ២០២៤ ជប៉ុនមានផ្លូតូនីញ៉ូម ដែលបានចម្រាញ់ចេញពីឥន្ធនៈនុយក្លេអ៊ែរប្រើប្រាស់រួចចំនួន ៤៤.៤ តោន ។ បរិមាណនេះគឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥,៥០០គ្រាប់ ។ លើសពីនេះទៅទៀត កន្លែងស្តុកឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួចរបស់ជប៉ុន ក៏មានផ្ទុកផ្លូតូនីញ៉ូមចំនួន ១៩១ តោនដែលមិនទាន់ត្រូវបានចម្រាញ់ចេញផងដែរ ៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
កម្ពុជាបោះជំហានថ្មីឆ្ពោះទៅកាន់គោលដៅទេសចរណ៍ភាពយន្ត តាមរយៈកិច្ចសហការរួមរវាងរដ្ឋ និងឯកជន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ទាំងកម្រិតជាតិ និងអន្តរជាតិ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តនោះទេ។ យើងនៅមាន “ស្ទូឌីយូធម្មជាតិ” ដ៏សម្បូរបែប និងស្រស់ស្អាតជាច្រើន ដូចជា តំបន់ឆ្នេរសមុទ្រ ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ប្រាសាទកោះកេរ តំបន់ប្រាសាទសំបូរព្រៃគុក ព្រមទាំងស្ថាបត្យកម្ម និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកំពុងរង់ចាំផលិតករជាតិ និងអន្តរជាតិ មកផ្តិតយករូបភាព និងនាំយកសម្រស់កម្ពុជា ទៅបង្ហាញជូនពិភពលោក»។ សិក្ខាសាលាថ្នាក់ជាតិ ដែលរៀបចំនៅថ្ងៃទី២០សីហានៅខេត្តសៀមរាបនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធ្វើជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មទេសចរណ៍ ដើម្បីរួមគ្នាស្វែងរកកាលានុវត្តភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់វិធានការគន្លឹះ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងបរិបទដែលទីផ្សារទេសចរណ៍សកលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង កម្ពុជាមិនអាចបន្តផ្សព្វផ្សាយគោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផលតែមួយ ឬត្រឹមតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រតាមបែបប្រពៃណីតែមួយមុខនោះទៀតឡើយ។ ផ្ទុយទៅវិញ កម្ពុជាត្រូវបម្លែងពីការលក់…
-
នាវាល្បាតរបស់កងទ័ពជើងទឹកអង់គ្លេស ចូលចតលើកដំបូងនៅមូលដ្ឋានកងទ័ពជើងទឹករាម

នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេស HMS Tamar បានចូលចតលើកដំបូងនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ នេះគឺជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកអង់គ្លេសមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០២៣ តែកន្លងមក នាវាបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ ការមកដល់នៃនាវាល្បាត HMS Tamar នេះ បង្ហាញពីជំហានថ្មីមួយទៀតនៅក្នុងការរឹតចំណងទំនាក់ទំនងលើវិស័យការពារជាតិកាន់តែរីកចម្រើនរវាងចក្រភពអង់គ្លេស និងប្រទេសកម្ពុជា។ លោក Dominic Williams ឯកអគ្គរាជទូតព្រឹតថេនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនេះ បង្ហាញពីការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងកម្ពុជា និងចក្រភពអង់គ្លេស។ លោកបណ្ឌិត ថុង ម៉េងដេវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា ដំណើរទស្សនកិច្ចរបស់នាវាអង់គ្លេសមកកម្ពុជា គឺជាសញ្ញាវិជ្ជមាននៃការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ អ្នកវិភាគរូបនេះ បញ្ជាក់ទៀតថា ការមកដល់នៃនាវាល្បាត HMS Tamar ក៏បានបង្ហាញអន្តរជាតិថា មូលដ្ឋានកងទ័ពរាមរបស់កម្ពុជា គឺបើកចំហរសម្រាប់ដៃគូនានា ពិសេសដំណើរទស្សនកិច្ចនេះក៏អាចជួយដល់ការបន្ធូបន្ថយការភ័ណ្ឌច្រឡំរបស់អន្តរជាតិកន្លងមក ដែលថាកម្ពុជាអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមផ្តាច់មុខ។ ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ចាត់ទុកដំណើរទស្សនកិច្ចរបស់នាវា HMS Tamar គឺជាភាពជោគជ័យផ្នែកកាទូតរបស់កម្ពុជា ក្នុងការបង្ហាញទៅកាន់ពិភពលោកថាកម្ពុជា មានការបើកចំហរដោយស្មើភាពសម្រាប់ដៃគូអន្តរជាតិនានា។ យោងតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ នាវា…
-
ចិនចង់រៀបចំកិច្ចសន្ទនាការទូតក្រៅផ្លូវការ ដើម្បីរកដំណោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ

ចិន បានបង្ហាញឆន្ទៈរៀបចំកិច្ចសន្ទនាការទូតក្រោយ ឬក្រៅផ្លូវការ (Track II Diplomacy) ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។ ការបង្ហាញគំនិតផ្តួចផ្តើមរបស់ភាគីចិនដូច្នេះ បានធ្វើឡើងអំឡុងពេលលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។ បើតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន លោក កាវ ហ្វៃ បានលើកឡើងគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការប្រទេសចិន នៅពេលនេះ គឺដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រៅផ្លូវការ ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេស ហើយបង្ហាញការពេញចិត្តចំពោះការមើលឃើញរបស់លោកពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន នៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន…
-
កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ានពិនិត្យមើលទីតាំងរងការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 របស់ថៃ

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២០ ខែសីហានេះ បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ចុះទៅត្រួតពិនិត្យនៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត និងតំបន់ទីប្រជុំស៊ីវិលកម្ពុជា ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់ភាគីថៃកាលពីខែធ្នូ ឆ្នាំ២០២៥។ យោងតាមការប្រកាសរបស់ក្រសួងការពារជាតិ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក៏បានចុះពិនិត្យនៅតំបន់ទីប្រជុំស៊ីវិលកម្ពុជា ដែលស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបានរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 របស់ភាគីថៃ។ ទីតាំងនោះត្រូវបានយោធាថៃទម្លាក់គ្រាប់បែកចំនួន៣គ្រាប់ បណ្តាលឱ្យខូចខាតអគារ១ខ្នង ដំបូលឃ្លាំងរថយន្តមួយចំនួន និងមានអ្នករងរបួសស្រាល២នាក់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ បើតាមក្រសួងការពារជាតិ បច្ចុប្បន្ន ទីតាំងនេះពុំទាន់អាចជួសជួល និងស្តារឡើងវិញដើម្បីប្រកបអាជីវកម្មចិញ្ចឹមជីវិតបានឡើយ។ ទីតាំងនេះមានចម្ងាយជាង ៨គីឡូម៉ែត្រ ពីច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ របាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ការវាយប្រហាររបស់ភាគីថៃមកលើប្រទេសកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យខូចខាតទ្រព្យសម្បតិ្តសាធារណៈ និងឯកជនជាច្រើន ក្នុងនោះមានផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ១ ៥៥៨ខ្នង អគារស៊ីវិល៧ សណ្ឋាគារ/អគារស្នាក់នៅ១០ បង្គោលអង់តែនទូរស័ព្ទ៣៩ ប្រព័ន្ធទឹកស្អាត៦កន្លែង ព្រមទាំងសាលារៀនចំនួន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ អគាររដ្ឋបាល៧៤ វត្តអារាម១៩ និងប្រាសាទបុរាណចំនួន៤កន្លែងផងដែរ៕ សៅ សុខអេង
-
លោកជំទាវ កឹម មនោវិទ្យា ចាប់ផ្ដើមធ្វើការងារលើកដំបូងក្នុងតួនាទីប្រេសិតពិសេសរបស់សម្ដេចធិបតី

លោកជំទាវ កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា អតីតប្រមុខបក្សប្រឆាំង បានចាប់ផ្ដើមធ្វើការងាររបស់ខ្លួនក្នុងតួនាទីជាប្រេសិតពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាលើកដំបូងដោយជួបជាមួយទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ កឹម មនោវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អំពីជម្លោះកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។» ចំណែកស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបញ្ជាក់នៅពីជំនួបរវាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans ជាមួយលោកជំទាវ កឹម មនោវិទ្យា ផងដែរ ដោយស្ថានទូតបានអះអាងថា ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងកិច្ចការវិនិយោគ។ សូមបញ្ជាក់ថា លោកជំទាវ កឹម មនោវិទ្យា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ជាប្រេសិតពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដែលមានឋានៈស្មើ រដ្ឋមន្រ្តី។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការផ្ដល់តួនាទីជាប្រេសិតពិសេសដល់អ្នកនាង កឹម មនោវិទ្យា គឺដោយសារគាត់អាចធ្វើការងារទាក់ទាញការវិនិយោគ និងកិច្ចការព្រំដែន ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិ៕ សេង បារាំង AMS
-
សមត្ថកិច្ចកម្ពុជា-អាមេរិកសហការគ្នាកម្ទេចសម្បុកគ្រឿងញៀន

កិច្ចសហប្រតិបត្តិការថ្មីៗនេះរវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) បាននាំទៅដល់ការចាប់ខ្លួនជនបរទេសជាច្រើននាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិ មន្ទីរពិសោធន៍ផលិតគ្រឿងញៀន ទីតាំងស្តុកទុកជាច្រើន និងសារធាតុគីមីដើមសម្រាប់ផលិតគ្រឿងញៀនច្រើនជាងមួយតោន រួមទាំងគ្រឿងញៀនខុសច្បាប់ជាង ២០០គីឡូក្រាមផងដែរ។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។ ស្ថានទូតអាមេរិកបញ្ជាក់ថា តាមរយៈការពង្រឹងការចែករំលែកព័ត៌មានស៊ើបការណ៍ និងការសម្របសម្រួលប្រតិបត្តិការយ៉ាងជិតស្និទ្ធ សហរដ្ឋអាមេរិក និងសមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា កំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង។ ជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងសហការ ដែលពាក់ព័ន្ធនឹងការិយាល័យប្រឆាំងគ្រឿងញៀនអាមេរិកនៅ ភ្នំពេញ និងរដ្ឋ New Jersey បានជួយឲ្យរកឃើញបណ្តាញក្នុងស្រុកមួយ ដែលធ្វើការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ក្នុងនាមឱ្យក្រុម Sinaloa Cartel។ ស្ថានទូតអាមេរិកលើកឡើងថា ប្រតិបត្តិការកម្រិតខ្ពស់ទាំងនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកម្ចាត់បណ្តាញឧក្រិដ្ឋកម្មសកល និងការការពារប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលឹកពីកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកហើយ បូករួមទាំងការបង្រ្កាបគ្រឿងញៀននេះផងដែរ។ លោកថ្លែងដូច្នេះថា ៖ យើងបានធ្វើការងារជាមួយគ្នាជាច្រើនទស្សវត្តន៍មកហើយទៅលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន គ្រាន់តែមកដល់ពេលនេះគឺយើងចាប់ផ្ដើមពង្រីកបង្កើននូវសកម្មភាពថ្មីៗជាច្រើនទៀត ដើម្បីដើរឲ្យនូវការវិវត្តបទល្មើសសកលឬក៏បទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហាគ្រឿងញៀនតែម្ដង។ សូមបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចអនុវត្តច្បាប់ទូទាំងប្រទេសបានសហការគ្នាបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៤ ៧៥៩ ករណី…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការចែករំលែកព័ត៌មានពិត ជាមធ្យោបាយបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា

កំពង់ឆ្នាំង៖ ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ ក្រុមការងារយុទ្ធនាការដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។ កម្មវិធីយុទ្ធនាការនេះត្រូវបានសម្របសម្រួលរៀបចំឡើងដោយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរដែនដីខេត្ត-ស្រុក មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន៦០០នាក់។ មានប្រសាសន៍ទៅកាន់យុវសិស្សវិទ្យាល័យ អនុវិទ្យាល័យសាមគ្គីមានជ័យនាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទទួលព័ត៌មានប្រចាំថ្ងៃពីប្រភពផ្លូវការរបស់រដ្ឋ និងឯកជន និងបានជំរុញឱ្យយុវជនបង្កើនការប្រុងប្រយ័ត្ន ចេះផ្ទៀងផ្ទាត់ និងចូលរួមបន្សាបព័ត៌មានក្លែងក្លាយ។ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយដែលដឹកនាំដោយក្រសួងព័ត៌មាន និងអនុវត្តដោយមន្ទីរព័ត៌មាន បានប្រែក្លាយយុវសិស្សប្រមាណ ៦ម៉ឺននាក់ ពីវិទ្យាល័យចំនួន ៤២ ក្នុង១៤រាជធានី-ខេត្ត ឱ្យដើរតួនាទីជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន»សកម្មដើម្បីការពារសហគមន៍របស់ពួកគេពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ» ។ ឯកឧត្តមបានបន្តថា៖ «តាមរយៈយុទ្ធនាការជាតិនេះ យុវវ័យយើងបានទទួលការបំពាក់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយយ៉ាងរឹងមាំ…
-
អ៊ីរ៉ង់ ព្រមានសងសឹកតាមរបៀបដូចគ្នា បើសិន អាមេរិក ហ៊ានប្រើអាវុធនុយក្លេអ៊ែរ

តេហេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ព្រមានធ្ងន់ៗថា នឹងសងសឹកវិញតាមរបៀបដូចគ្នា ប្រសិនបើអាមេរិកហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់ខ្លួន ។ បើតាម Anadolu, ការព្រមាននេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ដែលថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រហែលជាអាចពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីយកជ័យជំនះក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ។ លោក Fada Hossein Maleki សមាជិកគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ និយាយថា លោកមិនគិតថា លោកហ៊ានធ្វើរឿងនេះទេ ពីព្រោះសកម្មភាពបែបនេះ អាចធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏គ្រោះថ្នាក់ ។ យ៉ាងណា លោកបានព្រមានធ្ងន់ៗទុកមុនថា មិនថា អាមេរិកប្រើប្រាស់អាវុធប្រភេទណានោះទេ អ៊ីរ៉ង់នឹងសងសឹកទៅវិញ ដោយប្រើប្រាស់អាវុធប្រភេទនោះដូចគ្នា ។ ប៉ុន្តែលោកមិនបានបញ្ជាក់ចំៗ ថាតើអ៊ីរ៉ង់មានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងដៃរួចជាស្រេចនោះទេ ។ បើតាមលោក Maleki, បច្ចុប្បន្នអ៊ីរ៉ង់បានផ្លាស់ប្តូរពីយុទ្ធសាស្ត្រការពារខ្លួន ទៅជាយុទ្ធសាស្ត្រទប់ស្កាត់បែបសកម្ម និងវាយលុក ខណៈដែលទីក្រុងតេហេរ៉ង់នៅមានសមត្ថភាពយោធា និងអាវុធទំនើបៗជាច្រើនទៀត ដែលមិនទាន់ត្រូវបានលាតត្រដាងជាសាធារណៈ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា