-
ពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី

ខេត្តពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី ក្រោយចុះកិច្ចព្រមព្រៀងវិនិយោគដ៏ធំលើផ្ទៃដី ៥ពាន់ហិកតា សម្រាប់ការវិនិយោគរវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន KPSEnergy (Cambodia) Co., Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យថាមពលស្អាត ឧស្សាហកម្មកែច្នៃ និងសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធ ព្រមទាំងជួយបង្កើនសក្តានុពលខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ។ ការចុះកិច្ចព្រមព្រៀងនេះ ក៏ត្រូវបានចាត់ទុកជាឱកាសថ្មី សម្រាប់ខេត្តពោធិ៍សាត់ ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច បង្កើតការងារ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ខូយ រីជា អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកព្រឹត្តិការណ៍នេះថា ជា «ស្ពាន» ដ៏សំខាន់ក្នុងការតភ្ជាប់សក្តានុពលខេត្ត ទៅនឹងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្ម និងថាមពលប្រកបដោយចីរភាព។ លោកបានគូសបញ្ជាក់ក្នុងពិធីចុះកិច្ចព្រមព្រៀខាងលើថា ការវិនិយោគលើផ្ទៃដី ៥ពាន់ហិកតានេះ មិនមែនជាការចុះហត្ថលេខាលើឯកសារធម្មតានោះទេ ប៉ុន្តែ គឺជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ បើតាមអភិបាលខេត្តពោធិ៍សាត់ គម្រោងវិនិយោគខាងលើនេះ ផ្ដោតសំខាន់លើវិស័យថាមពលស្អាត ដែលមានការសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយជីវម៉ាស មានអនុភាព ៥០មេហ្គាវ៉ាត់ និងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ មានអនុភាព ៤០មេហ្គាវ៉ាត់ ដែលអាចឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត…
-
ទឹកជំនន់៖ អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព

អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅទីទួលសុវត្ថិភាព ក្រោយទឹកជំនន់បន្តកើន ឡើងខ្លាំងដែលជាការគំរាមកំហែងជាពិសេសក្នុងខេត្តនៅជាប់តាមដងទន្លេមេគង្គ។ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ មានខេត្តចំនួន ៣ បាននិងកំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់ គឺខេត្តស្ទឹងត្រែង ក្រចេះ និងត្បូងឃ្មុំ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទឹកជំនន់បានប៉ះពាល់ចំនួន ១៣ស្រុក ស្មើ ៥៩ឃុំ មានប្រជាពល រដ្ឋរងគ្រោះចំនួន ៣ពាន់ ៨២៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន ២៨៧គ្រួសារ។ ផ្ទះចំនួនជាង ២ ពាន់ខ្នង ដំណាំស្រូវចំនួនជាង ១ពាន់ហិកតា និងដំណាំរួមផ្សំជាង ៤០០ហិកតាត្រូវបានរងផលប៉ះពាក់ ហើយ សត្វចំនួន ៥៨០ក្បាលត្រូវបានជម្លៀស។ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថា នៅខេត្តស្ទឹងត្រែងមានប្រមាណជាង ៣០គ្រួសារហើយដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បន្តកើនឡើងបង្កជាការគំរាមកំហែង។ នៅខេត្តក្រចេះឯណោះវិញ លោក ម៉ែន វណ្ណា អភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តក្រចេះអាចលិចលង់កាន់តែខ្លាំងដោយសារទឹកបន្តឡើង ។ …
-
អ្នកឃ្លាំមើលសង្គម៖ ការបន្តនាំក្រុម AOT ចុះពិនិត្យតាមព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា

អ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការបន្តនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា (AOT) ចុះអង្កេតការនៅតាមតំបន់ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់យោធាថៃ តាមបណ្តោយព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្ត មានក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាសាក្សីសំខាន់ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា ការបន្តនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ចុះអង្កេតការតាមព្រំដែនកម្ពុជា-ថៃនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងមូលដ្ឋានច្បាប់ ភស្តុតាង និងឯកសារ ដើម្បីធ្វើការតវ៉ាផ្នែកការទូត និងតាមច្បាប់អន្តរជាតិជាដើម។ លោក ឆាំង យុ នាយក មជ្ឈមណ្ឌល ឯកសារ កម្ពុជា យល់ឃើញថា បច្ចុប្បន្នមិនទាន់មានសញ្ញាណណាមួយបង្ហាញថា ប្រទេសថៃនឹងដកកម្លាំងរបស់ខ្លួនចេញក្នុងពេលឆាប់ៗនេះឡើយ ហើយរាល់សញ្ញាទាំងអស់បង្ហាញថា ទាហានថៃកំពុងព្យាយាមពង្រឹងកម្លាំង និងរក្សាទីតាំងដែលខ្លួនកាន់កាប់ សម្រាប់វត្តមានរយៈពេលវែង។ លោករំលឹកថា ផ្អែកលើគំរូ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រកន្លងមក ប្រទេសថៃនៅទីបំផុតនឹងត្រូវដកទា ហានរបស់ខ្លួនត្រឡប់ទៅទីតាំងដើមវិញ ប៉ុន្តែកត្តានេះទំនងជាមិនអាចកើតឡើងក្នុងរយៈពេលខ្លីឡើយ ហើយមិនអាចកើតមានបានដែរ ប្រសិនបើគ្មានសម្ពាធគាបសង្កត់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងដោយមិនមានសម្បទាន ឬការសម្របសម្រួលណាមួយជាថ្នូរទៅវិញនោះ។ សូមបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែសីហា បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះទៅត្រួតពិនិត្យនៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត និងតំបន់ស៊ីវិលកម្ពុជា ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់ភាគីថៃកាលពីខែធ្នូ ឆ្នាំ២០២៥៕ សេង បារាំង…
-
កម្ពុជាស្នើឲ្យវៀតណាមកែសម្រួលវិធានការប្រមូលទិញដំឡូងមីស្រស់ពីកម្ពុជា

សហព័ន្ធដំឡូងមីកម្ពុជា បានស្នើឲ្យភាគីវៀតណាម ប្ដូរពីការទទួលទិញដំឡូងមីស្រស់នៅលើទឹកដីវៀតណាម មកអនុវត្តការទទួលដឹកជញ្ជូនដំឡូងមី នៅត្រង់មាត់ច្រកព្រំដែនខាងកម្ពុជាវិញ ព្រមទាំងស្នើសុំឱ្យភាគីវៀតណាម កំណត់តម្លៃតាមស្តង់ដារនៃគុណភាពដំឡូងមី។ ការស្នើសុំរបស់ភាគីកម្ពុជាដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ នៃប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីឆ្លងដែន។ នេះបើយោងការបញ្ជាក់របស់ក្រសួងពាណិជ្ចកម្មកម្ពុជា។ កិច្ចជំនួបខាងលើនេះ ជាវេទិកាយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបើកទូលាយឱកាសទីផ្សារប្រកបដោយស្ថិរភាពជូនដល់កសិករ និងអាជីវករកម្ពុជា។ ជាការឆ្លើយតប សមាគមផលិតម្សៅដំឡូងមីតៃនីញ សន្យាស្នើសុំដល់អង្គភាពពាក់ព័ន្ធ ដើម្បីផ្តល់កិច្ចអន្តរាគមន៍លើមធ្យាបាយដឹកជញ្ជូនតាមការស្នើសុំរបស់ភាគីកម្ពុជា សំដៅធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដោយមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មដំឡូងមីស្រស់ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងចីរភាព។ ទន្ទឹមនេះ សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ ក៏បានប្តេជ្ញាចិត្តក្នុងការធានាតម្លៃ និងការទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងតម្លៃសមស្រប និងមានតុល្យភាព ដើម្បីធានាផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង។ សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ ក៏បានស្នើឱ្យកសិករកម្ពុជាបង្កើនការដាំដុះ ប្រើប្រាស់ពូជដំឡូងមី ដែលមានទិន្នផលខ្ពស់ និងផ្តល់អាទិភាពលក់ជូនរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងចំណូលដល់កសិករ។ សូមបញ្ជាក់ថា វៀតណាម គឺជាទីផ្សារនាំចូលដំឡូងមីស្រស់ធំជាងគេរបស់កម្ពុជា។ ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញដំឡូងមីស្រស់ប្រមាណ ៤លានតោន ទៅកាន់ប្រទេសវៀតណាម ហើយក្នុងឆ្នាំ២០២៦នេះ ប្រទេសវៀតណាម បានសន្យាថានឹងទិញដំឡូងមីស្រស់ចំនួន ៩លានតោនបន្ថែមពីកម្ពុជា៕ ខន ណារី AMS
-
ក្រសួងសង្គមកិច្ចណែនាំកុំបោះបង់កូនចោល បើគ្មានលទ្ធភាពចិញ្ចឹមកូន សូមប្រាប់សមត្ថកិច្ច

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឱ្យឪពុកម្តាយ ឬអ្នកអាណាព្យាបាលទាំងអស់ សូមកុំបោះបង់ទារក ឬកុមារចោល ព្រោះនេះជាអំពើអមនុស្សធម៌ និងខុសច្បាប់។ ក្នុងករណីជួបការលំបាកខ្លាំងគ្មានលទ្ធភាពចិញ្ចឹមបីបាច់ ក្រសួងលើកទឹកចិត្តឱ្យរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រសេវាសង្គមសមស្របពីរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលចុងក្រោយនេះ មានករណីទារកមួយចំនួនត្រូវបានឪពុកម្តាយយកទៅប្លុងចោលនៅតាមទីសាធារណៈ ហើយត្រូវបានសប្បុរសជនរើសយកទៅចិញ្ចឹមបីបាច់ទុកដូចជាកូនបង្កើត។ ក្រសួងសង្គមកិច្ចបានចាត់ទុកសកម្មភាពបោះបង់កូន គឺជាអំពើអមនុស្សធម៌ ឃោរឃៅ រំលោភលើសិទ្ធិកុមារធ្ងន់ធ្ងរ និងខុសច្បាប់។ យោងតាមមាត្រា ៣២១ នៃក្រមព្រហ្មទណ្ឌ ជនណាដែលបោះបង់អនីតិជនអាយុក្រោម ១៥ ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន ទៅ ១០ លានរៀល ប្រសិនបើអំពើនោះបង្កគ្រោះថ្នាក់ដល់សុខភាព ឬសន្តិសុខរបស់កុមារ។ ជុំវិញបញ្ហានេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) បានលើកឡើងថា កត្តាដែលនាំឱ្យមានការបោះបង់កូន ភាគច្រើនបណ្តាលមកពីយុវជនមានកូនមុនរៀបការដោយខ្លាចបាត់បង់កិត្តិយស និងកត្តាជីវភាព។ លោកបានដាស់តឿនដល់យុវវ័យឱ្យចេះស្រឡាញ់គ្នាដោយមានការទទួលខុសត្រូវ និងកសាងគ្រួសារឱ្យបានច្បាស់លាស់។ ដោយឡែក លោក…
-
តម្លៃកង្កែបឡើងថ្លៃបន្តិច តែអ្នកចិញ្ចឹមមិនទាន់ចំណេញ

អ្នកចិញ្ចឹមកង្កែបមានទឹកមាត់លេបបន្តិចមកវិញ ខណៈគិតមក ដល់ ជិតចុងខែសីហា ឆ្នាំ២០២៦នេះ វារីវប្បករ ឬអ្នកចិញ្ចឹមសត្វទឹកភាគច្រើនមានត្រីជាដើមអាចអាចរកផលចំណេញបានស្ទើរទាំងអស់ លើកលែងតែអ្នកចិញ្ចឹមកង្កែបដែលនៅតែប្រឈមមុខនឹងការខាតបង់បន្តិចបន្តួច បើទោះបីជាតម្លៃលើទីផ្សារចាប់ផ្តើមហក់ឡើងវិញបន្តិចក្តី។សមាគមវារីវប្បករនៅកម្ពុជាបានអះអាងថា បញ្ហាប្រឈមនេះបណ្តាលមកពីការនាំចូលកង្កែបលើសតម្រូវការ និងការលួចនាំចូលដោយគេចពន្ធពីប្រទេសជិតខាង។ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃកង្កែបរស់បានហក់ឡើងពី ៥ពាន់ទៅ ៥.៥០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះបានជួយកាត់បន្ថយការខាតបង់មកត្រឹម ៥០០ ទៅ ១ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែដើម្បីឱ្យអ្នកចិញ្ចឹមអាចរកប្រាក់ចំណេញបាន លុះត្រាតែកង្កែបមានតម្លៃចាប់ពី ៦ពាន់រៀលក្នុងមួយគីឡូក្រាមឡើងទៅ។ ប្រធានសមាគមរូបនេះបានបន្ថែមថា តម្រូវការសាច់កង្កែបក្នុងស្រុកមានរហូតដល់២០តោនក្នុងមួយថ្ងៃ ប៉ុន្តែការផ្គត់ផ្គង់របស់កសិករក្នុងស្រុកធ្វើបានត្រឹមតែ ១០តោន។ ចំពោះកសិករ ចិញ្ចឹមកង្កែបមាននៅខេត្តសៀមរាប ព្រៃវែង និងខេត្តដទៃទៀត។អ្នកចិញ្ចឹមភាគច្រើនតាមលក្ខណៈគ្រួសារ និងកម្រិតមធ្យមដែលត្រឹមតែ២ទៅ ៣ពាន់ក្បាល ចំណែកការចិញ្ចឹមបែបធំដូចជាកសិដ្ឋាននៅមានកម្រិតតិចតួចនៅឡើយ។ប៉ុន្តែកត្តាដែលធ្វើឱ្យអ្នកចិញ្ចឹមខាតបង់កន្លងមក គឺដោយសារការនាំចូលលើសតម្រូវការ និងការលួចនាំចូលខុសច្បាប់ ដែលបានធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមេសា។ ដោយឡែកសម្រាប់តម្លៃផលវារីវប្បកម្មផ្សេងទៀត ដូចជា ត្រីរ៉ស់ និងត្រីឆ្តោ ឃើញថាមានការកើនឡើងចន្លោះពី ២០០ ទៅ ៦០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យអ្នកចិញ្ចឹមត្រីភាគច្រើនអាចរកប្រាក់ចំណេញបានល្អ។ ដើម្បីជួយសង្គ្រោះអ្នកចិញ្ចឹមកង្កែបក្នុងស្រុក សមាគមវារីវប្បករនៅកម្ពុជា បានបន្តអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច…
-
ប្អូនស្រី លោក គីម ជុងអ៊ុន ថា បងប្រុសនាងនៅតែរក្សាទុក ការចងចាំដ៏ល្អ ចំពោះលោក ត្រាំ

ព្យុងយ៉ាង ៖ «លោក គីម ជុងអ៊ុន នៅតែរក្សាទុក ការចងចាំដ៏ល្អ និងអារម្មណ៍កក់ក្តៅ ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយ ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នៅតែមានភាពល្អូកល្អឺន»។ នេះគឺជាការគូសបញ្ជាក់ របស់នាង Kim Yo Jong ដែលជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ បើតាម Tass, នាង Kim Yo Jong ប្អូនស្រី បានលើកឡើងយ៉ាងដូច្នេះ កាលពីថ្ងៃពុធ ទុកជាការឆ្លើយតបជាលើកដំបូង លើសេចក្តីរាយការណ៍របស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការទាក់ទងគ្នា រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ។ ការទទួលស្គាល់នេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពីលោក ត្រាំ អះអាងថា លោកគ្រោងនឹងជួប លោក គីម ជុងអ៊ុន ជាថ្មី នៅក្នុងឆ្នាំនេះ។ មេដឹកនាំទាំងពីរធ្លាប់ជួបគ្នា ៣លើក អំឡុងអាណត្តិប្រធានាធិបតីដំបូង…
-
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងជាង ១០គ្រាប់ ផ្គើនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបញ្ចេញសាច់ដុំយោធាឌឺដងចំពោះការធ្វើសមយុទ្ធយោធាឈុតធំប្រចាំឆ្នាំរួមគ្នា រវាងកូរ៉េខាងត្បូង និងអាមេរិក តាមរយៈការបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីច្រើនជាង ១០គ្រាប់ផ្ទួនៗ កាលពីថ្ងៃ ព្រហស្បតិ៍ ។ មិនបង្អង់យូរ ការិយាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថ្កោលទោសកូរ៉េខាងជើងភ្លាមៗ និងកោះប្រជុំសន្តិសុខបន្ទាន់មួយ ហើយថែមទាំងបញ្ជាឱ្យយោធាបង្កើនការប្រុងជើងការឱ្យបានពេញលេញ ។ បើតាម CNA, មន្រ្តីយោធាកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាង ១០គ្រាប់ ដោយបាញ់ចេញពីទីក្រុងព្យុងយ៉ាង សំដៅទៅសមុទ្រចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង, ការបាញ់មីស៊ីលបាលីស្ទិកនេះ គឺជាបំពានយ៉ាងធ្ងន់ធ្ងរមួយដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះ ទីក្រុងសេអ៊ូលអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ។ ការបាញ់មីស៊ីលនេះ ធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរួមគ្នា ដែលគ្រោងបិទបញ្ចប់នៅថ្ងៃទី២១ ខែសីហានេះ ។ ដំបូងឡើយ ល្បែងសង្គ្រាមនេះ នឹងដំណើរការរហូតដល់ថ្ងៃទី២៧ ខែសីហា ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយ ពីព្រោះលោកចង់ស្តារទំនាក់ទំនងការទូតឡើងវិញជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងងអ៊ុន ៕ ប្រភព ៖ CNA ប្រែសម្រួល ៖…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្ម និងក្រុមអ្នកចូលរួមក្នុងកម្មវិធី «Race Across the World» មានសមាជិកចំនួន ៤២រូប ដឹកនាំដោយ លោក JAVIER LLANOS SANCHEZ ប្រធានក្រុមកម្មវិធី «Race Across the World» ក្នុងឱកាសរៀបចំការថតកម្មវិធីនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ការចុះសំណេះសំណាលនេះ មានគោលបំណងស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ក្រសួងទេសចរណ៍ចំពោះការផលិតកម្មវិធី និងភាពយន្តអន្តរជាតិនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងក៏មានគោលបំណងជំរុញការប្រើប្រាស់វិស័យភាពយន្ត និងកម្មវិធីកម្សាន្តអន្តរជាតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធនធានធម្មជាតិ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសប្រាសាទតាព្រហ្មជាទីតាំងថតកម្មវិធីនាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកនូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងផលិតកម្មអន្តរជាតិ។ សូមជម្រាបជូនថា…
-
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២% ហើយ

កំពង់ស្ពឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងដំណើរការសាងសង់យ៉ាងសកម្ម ដោយគិតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសសម្រេចបានលទ្ធផលការងារប្រមាណ ២២% នៃផែនការសរុប។ គម្រោងដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រងធនធានទឹកឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការបង្កបង្កើនផលកសិកម្មក្នុងតំបន់។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀចជាក់ស្តែង ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦អោយដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចកសិកម្មឱ្យកាន់តែរឹងមាំ ដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព។ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២២%។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ សាងសង់តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង…