Category: ព័ត៌មាន

  • សូមប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា”ការពារគណនី និងទំព័រ” នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ

    សូមប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា”ការពារគណនី និងទំព័រ” នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ

    ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ ន.ទ.ក. បានសង្កេតឃើញថា មានបុគ្គលមួយចំនួន បានធ្វើ ការផ្សព្វផ្សាយ និងផ្តល់សេវាដែលអះអាងថា ជា “សេវាការពារគណនី” ឬ”សេវាការពារទំព័រ” នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងការបង់ប្រាក់កម្រៃដោយលើកឡើងថា ខ្លួនអាចជួយការពារ ឬធានាមិនឱ្យគណនី ឬទំព័រ របស់អ្នកប្រើប្រាស់ត្រូវបានបិទ ផ្អាក លុប ឬបាត់បង់។ ជាញឹកញាប់ បុគ្គលទាំងនោះថែមទាំងអះអាងថា ខ្លួនមានទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនម្ចាស់ថ្នាល ឬមានឧបករណ៍បច្ចេកទេសពិសេស ដើម្បីបង្កើនភាពគួរឱ្យជឿជាក់។ ន.ទ.ក. សូមធ្វើការបញ្ជាក់ថា ការអះអាងថាអាចធានាការពារគណនី ឬទំព័រ ជាថ្នូរនឹងប្រាក់កម្រៃ គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចមានធាតុផ្សំនៃបទល្មើសបោកប្រាស់ និងអាចត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ការផ្សព្វផ្សាយបែបនេះ ជាទូទៅមានគោលបំណងបង្កការភ័យខ្លាច ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យបង់ប្រាក់ ឬផ្តល់ព័ត៌មានសម្ងាត់ ដូចជា លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល ពាក្យសម្ងាត់ លេខកូដ OTP ឬសិទ្ធិគ្រប់គ្រងទំព័រ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមមាន៖– ការបាត់បង់ការគ្រប់គ្រងគណនី ឬទំព័រ ជាអចិន្ត្រៃយ៍– ការបាត់បង់ប្រាក់ ដោយគ្មានលទ្ធភាពទាមទារសំណងវិញ–…

  • អ៊ីរ៉ង់គំរាមប្រើកម្លាំងយោធា ឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក

    អ៊ីរ៉ង់គំរាមប្រើកម្លាំងយោធា ឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក

    តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្រកាសគំរាមឆ្លើយតបផ្នែកយោធា ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។ ឧត្តមសេនីយ៍ទោ Ali Abdollahi ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់នឹងមានលក្ខណៈទូលំទូលាយ និង ដាច់ណាត់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តី លោក Abdollahi មកចុះផ្សាយថា «ជាមួយនឹងការត្រៀមខ្លួនរួចរាល់ ទាំងនៅលើគោក សមុទ្រ អាកាស ប្រព័ន្ធការពារដែនអាកាស និង តាមលំហអ៊ីនធឺណិត ឬ cyberspace។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ របស់សត្រូវ តាមរយៈវិធានការដ៏ខ្លាំងក្លា ដាក់ទណ្ឌកម្ម និង បំផ្លិចបំផ្លាញ»។ បើតា straits times, ការគំរាមនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងគោលបំណងផ្តួលរំលំថ្នាក់ដឹកនាំអ៊ីរ៉ង់។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃទី ២០ ខែសីហា បានសន្យាថា នឹងផ្តល់ព័ត៌មានលម្អិត នៅថ្ងៃទី២៤ ខែសីហា។ យ៉ាងណា លោក…

  • លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែល​មានគំនិតប្រឆាំងជនជាតិជ្វីហ្វ

    លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែល​មានគំនិតប្រឆាំងជនជាតិជ្វីហ្វ

    ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានហៅប្រធានាធិបតីតួកគី​ លោក Recep Tayyip Erdogan ថា ជា «មេដឹកនាំផ្តាច់ការដែលមានគំនិតប្រឆាំងនឹងជនជាតិជ្វីហ្វ»។ ការលើកឡើងនេះ កើតឡើង បន្ទាប់ពីការប្រកាសរបស់តួកគី កាលពីថ្ងៃសុក្រថា ខ្លួនបានស្នើសុំដីកាចាប់ខ្លួនពីអន្តរជាតិ លើរូបលោក Netanyahu ដោយចោទប្រកាន់​ពីបទ «ប្រល័យពូជសាសន៍» ពាក់ព័ន្ធនឹងការដែលអ៊ីស្រាអែលបានស្ទាក់ចាប់ក្បួននាវាដឹកជំនួយសម្រាប់តំបន់ហ្គាហ្សា។ ការិយាល័យរបស់លោក Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ «អ៊ីស្រាអែលមិនដែលពេញចិត្តចំពោះភាពលាក់ពុតរបស់តួកគីឡើយ។ លោក Erdogan គឺជាមេដឹកនាំផ្តាច់ការដែលមានគំនិតស្អប់ខ្ពើមជនជាតិជ្វីហ្វ ដែលបានសម្លាប់រង្គាលជនជាតិឃើដ (Kurds) គាំទ្រការសម្លាប់រង្គាលរបស់អង្គការភេរវករហាម៉ាស (Hamas) និង គាបសង្កត់ប្រជាជនរបស់ខ្លួនឯង»។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា អ៊ីស្រាអែលនឹង «បន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប៉ុនប៉ងរបស់តួកគី ក្នុងការធ្វើឱ្យតំបន់នេះបាត់បង់ស្ថិរភាព និងប្រឆាំងនឹងការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់ខ្លួន»។  ការលើកឡើងនេះ ក៏បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសស៊ីរីបានចោទប្រកាន់អ៊ីស្រាអែលថា បានទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅភាគខាងជើងប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនតួកគី។ យ៉ាងណា លោក Netanyahu បានលើកឡើងថា លោក Erdogan កំពុងព្យាយាមបង្កើតវត្តមានយោធានៅទីនោះ ប៉ុន្តែ…

  • កូរ៉េខាងត្បូង ប្រាប់កូរ៉េខាងជើង ឈប់ប្រមាថគ្នា ហើយឆ្ពោះទៅរកសន្តិភាព

    កូរ៉េខាងត្បូង ប្រាប់កូរ៉េខាងជើង ឈប់ប្រមាថគ្នា ហើយឆ្ពោះទៅរកសន្តិភាព

    សេអ៊ូល ៖ កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា «ការប្រមាថរិះគន់ដែលមិនចាំបាច់» និងរួមគ្នាឆ្ពោះទៅមុខ ដើម្បីស្វែងរកសន្តិភាពពេញលេញ នៅឧបទ្វីបកូរ៉េ។ បើតាម CNA, ការលើកឡើងដូចខាងលើនេះ បានធ្វើឡើង នៅមួយថ្ងៃ ដែលលោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចំពោះអ្វីដែលលោកស្រីហៅថា សម្តីមុខពីរដែលគ្មានភាពស្មោះត្រង់ ទាក់ទងទៅនឹងការកាត់បន្ថយសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ជាការកត់សម្គាល់ លោក Lee បាននិយាយ កាលពីថ្ងៃពុធថា ការណ៍ដែលលោកប្រធានាធិបតី ត្រាំ សម្រេចចិត្ត កាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង គឺ ដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយបោះជំហានទៅមុខហួសពីភាពជាសត្រូវ និងការប្រឈមមុខដាក់គ្នា។ សមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងអាមេរិក ត្រូវបិទបញ្ចប់មុនកាលកំណត់ កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យកាត់បន្ថយយ៉ាងច្រើន នូវការចូលរួមរបស់កងទ័ពអាមេរិក ហើយលោកបានបន្ថែមថា លោកចង់ស្តារកិច្ចការទូតឡើងវិញជាមួយលោក គីម ជុងអ៊ុន។…

  • អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

    អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែង កាលពីថ្ងៃសុក្រ ទី២១ ខែសីហាថា វាដល់ពេលហើយដែលត្រូវបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ជាមួយសហរដ្ឋអាមេរិក ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ដោយសារទីក្រុងតេហេរ៉ង់ហាក់ដូចជាស្ថិតក្នុងជំហរខ្លាំងជាងទីក្រុងវ៉ាស៊ីនតោន។ ការលើកឡើងនេះបានធ្វើឡើង ចំពេលដែលការចរចារវាងគូសត្រូវចាស់វស្សាទាំងពីរនៅតែត្រូវបានផ្អាក ហើយសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ បានជាប់គាំង។ ទីក្រុងតេហេរ៉ង់កំពុងបន្តបិទច្រកសមុទ្រ Hormuz ជាផ្នែកៗ ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តប្រតិបត្តិការបិទផ្លូវសមុទ្រតបតវិញប្រឆាំងនឹងអ៊ីរ៉ង់។ លោក Pezeshkian បានថ្លែង នៅក្នុងកិច្ចប្រជុំមួយថា «វាជាការប្រសើរដែលយើងបញ្ចប់សង្គ្រាមនៅពេលនេះ ខណៈដែលយើងកំពុងស្ថិតក្នុងជំហរនៃអំណាច និងកិត្តិយស។ ពិភពលោកទាំងមូលទទួលស្គាល់ជ័យជម្នះរបស់យើង»។ លោកបានសង្កត់ធ្ងន់ថា «អាមេរិកបានវាយប្រហារសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដោយរំលោភលើបទប្បញ្ញត្តិទាំងអស់ ហើយកំពុងត្រូវបានគេស្អប់ខ្ពើមនៅជុំវិញពិភពលោក»។ លោក Pezeshkian ក៏បានការពារអនុស្សរណៈនៃការយោគយល់គ្នាដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កាលពីខែមិថុនា ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដោយអះអាងថា វាមិនមែនជាសញ្ញានៃការបរាជ័យសម្រាប់ទីក្រុងតេអេរ៉ង់នោះទេ។ លោកបានមានប្រសាសន៍ថា «ពួកគេមិនអាចរកឃើញសូម្បីតែមាត្រាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលបង្ហាញពីការចុះចាញ់។ ការប្តេជ្ញាចិត្តទាំងអស់គឺពាក់ព័ន្ធនឹងភាគីម្ខាងទៀត»។ ការលើកឡើងរបស់លោកបានធ្វើឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei…

  • ចិន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា

    ចិន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា

    ប៉េកាំង ៖ ចិនបានលើកឡើង កាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្ម និងសម្ពាធ របស់អាមេរិកមកលើអ៊ីរ៉ង់ នឹងមិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាបានឡើយ ពោលគឺ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យរដ្ឋាភិបាលនានា រួមទាំង ទីក្រុងប៉េកាំងផងដែរ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់អ៊ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច។ នៅពេលត្រូវបានសួរអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា «ការដាក់ទណ្ឌកម្ម និងសម្ពាធ នឹងមិនជួយដោះស្រាយបញ្ហានេះបានឡើយ»។ លោកបានមានប្រសាសន៍ថា «ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយនយោបាយ និងការទូត»។ នៅពេលសួរ ជុំវិញអាមេរិកជំរុញឲ្យចិនគាំទ្រទណ្ឌកម្មនេះ, អ្នកនាំពាក្យ លោក លីន បានបញ្ជាក់ឡើងវិញអំពីតម្រូវការសម្រាប់ភាគីទាំងអស់ក្នុងការចាត់ «វិធានការប្រកបដោយការទទួលខុសត្រូវ» ក្នុងការដោះស្រាយលើសង្គ្រាម។ លោក លីន បាននិយាយបញ្ជាក់បន្ថែមថា «ប្រទេសចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និង មិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ»៕ សហរដ្ឋអាមេរិកបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យរបបដឹកនាំរបស់អ៊ីរ៉ង់ «ដួលរលំ» ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានចាត់ទុកថាជា «អំពើភេរវកម្មសេដ្ឋកិច្ច» ដែលនឹងបរាជ័យជាមិនខាន៕ ប្រភព ៖ AFP…

  • ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

    ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

    តូក្យូ ៖ ប្រទេសជប៉ុនកំពុងដាក់មហិច្ឆតាឆ្ពោះទៅពង្រីកសមត្ថភាពវាយប្រហារនៅក្រោមទឹក តាមរយៈផែនការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹករបស់ខ្លួន ។ បើតាម Times of India, មីស៊ីលល្បឿនលឿនជាងសំឡេងបាញ់ចេញពីនាវាមុជទឹក ដែលជប៉ុនគ្រោងផលិតនេះ នឹងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបាំងកាយក្រោមទឹក និងភាពបត់បែននៃអាវុធល្បឿនលឿនជាងសំឡេងផងដែរ ។ ការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹកនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រសួងការពារជាតិជប៉ុន ដែលកំពុងស្នើសុំកញ្ចប់ថវិការការពារជាតិបំបែកកំណត់ត្រាដល់ជាង ៦០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៧ ។ គម្រោងធ្វើទំនើបកម្មយោធារបស់ជប៉ុនលេចឡើង ចំពេលដែលប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី ក៏កំពុងពង្រីកសមត្ថភាពកងនាវាចម្បាំង និងកងកម្លាំងវាយប្រហារចម្ងាយឆ្ងាយរបស់ខ្លួន នៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច ។ ក្រៅពីមីស៊ីលល្បឿនលឿនជាងសំឡេង ប្រទេសជប៉ុនក៏កំពុងសំងំអភិវឌ្ឍប្រព័ន្ធបាញ់មីស៊ីលបញ្ឈរ ហៅកាត់ VLS សម្រាប់បំពាក់លើនាវាមុជទឹកជំនាន់ថ្មីផងដែរ ។ ប្រព័ន្ធ VLS នឹងត្រូវរចនាឡើងដើម្បីអាចផ្ទុកមីស៊ីលបានចន្លោះពី ១៤ ទៅ២៤គ្រាប់ក្នុងមួយគ្រឿង ដែលអាចប្រើប្រាស់បានទាំងមីស៊ីលនាំផ្លូវ និងមីស៊ីលល្បឿនលឿនជាងសំឡេង ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីមួយនេះ ក៏មានផែនការអភិវឌ្ឍយន្តហោះដ្រូនប្រយុទ្ធតម្លៃធូរថ្លៃ និងយានមុជទឹកគ្មានមនុស្សបើក ដែលអាចបាញ់មីស៊ីលចម្ងាយឆ្ងាយផងដែរ ៕ ប្រភព ៖ Times of India…

  • កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត

    កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត

    សេអ៊ូល ៖ ប្រមុខការពារជាតិកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងទំនងជាមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃច្រើនជាងអ្វីដែលសហរដ្ឋអាមេរិកបានដឹងទៅទៀត ពោលគឺមានចន្លោះពី ៨០ ទៅ ១២០ គ្រាប់ឯណោះ ។ លោក Ahn Gyu-back រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនិយាយថា បើទោះបីជាវាពិបាកក្នុងការកំណត់តួលេខពិតប្រាកដក៏ដោយ ប៉ុន្តែជាទូទៅកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលពី ៨០ ទៅ ១២០ គ្រាប់ ។ លោកថា តួលេខទាំងនេះគឺផ្អែកលើខ្លឹមសារនៃការវិភាគព័ត៌មានដោយភ្នាក់ងារស្រាវជ្រាវក្នុងស្រុក ។ បើតាម Jerusalem Post, ការអះអាងនេះគឺផ្ទុយស្រឡះ និងច្រើនជាងអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទើបបានទម្លាយឲ្យដឹងថា កូរ៉េខាងជើងប្រហែលជាអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួន ៥៧ គ្រាប់ប៉ុណ្ណោះនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ។ យ៉ាងណា បើទោះបីជាតួលេខនេះរវាងលោក Trump និងលោក Ahn Gyu-back មានភាពខុសគ្នាក៏ដោយ ប៉ុន្តែសេចក្ដីថ្លែងការណ៍ទាំងពីរនេះក៏មានរឿងប្រទាក់ក្រឡាគ្នាមួយផងដែរ ។ ហើយនោះគឺ ទីក្រុងព្យុងយ៉ាងពិតជាមានអាវុធនុយក្លេអ៊ែរប្រាកដមែន ។ កន្លងមក កូរ៉េខាងត្បូងកម្រនឹងបង្ហាញជាសាធារណៈនូវការប៉ាន់ស្មានលម្អិត អំពីឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ជាមួយគ្នានេះ ទីក្រុងសេអ៊ូលក៏មិនទទួលស្គាល់ទីក្រុងព្យុងយ៉ាងជាផ្លូវការថា…

  • រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន

    រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន

    មូស្គូ ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ, នាវាចម្បាំង ព្រមទាំង បាញ់សាកល្បងមីស៊ីល នៅជុំវិញកោះ Etorofu ដែលគេដឹងថាជាផ្នែមួយនៃប្រជុំកោះកំពុងមានជម្លោះជាមួយ ជប៉ុន ។ កងនាវាចរភាគប៉ាស៊ីហ្វិករបស់រុស្ស៊ី បានរៀបរាប់ថា ខ្លួនបានមីស៊ីលបាញ់ ពីលើគោកទៅកាន់នាវា ដោយធ្វើការហ្វឹកហាត់វាយប្រហារលើនាវារបស់សត្រូវ និងបានបាញ់ចំគោលដៅទាំងអស់ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ។ មន្ត្រីនានាចេញមកបញ្ជាក់បន្ថែមថា ការហ្វឹកហាត់នេះមានការចូលរួមពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង នាវាចម្បាំងធុនធំ cruiser ដែលបំពាក់ដោយមីស៊ីលផងដែរ ។ ជាការឆ្លើយតបតវ៉ាភ្លាមៗ, លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងចេញពីប្រទេសអូម៉ង់ថា «យើងមិនអាចទទួលយកបានទេ ចំពោះសកម្មភាពពង្រឹងអំណាចយោធានៅលើកោះភាគខាងជើងទាំងបួន ព្រោះវាផ្ទុយនឹងជំហររបស់ប្រទេសយើង ទាក់ទងនឹងទឹកដីទាំងនេះ»។ បើតាម Tass, សមយុទ្ធ ដែលបន្តធ្វើរហូតដល់ថ្ងៃទី ២៩ ខែសីហា លើកនេះ មានពាក់ព័ន្ធនឹង នាវាលើផ្ទៃទឹក, នាវាមុជទឹក និងនាវាគាំទ្រប្រហែល ៦០គ្រឿង, យន្តហោះ, ឧទ្ធម្ភាគចក្រ និង ប្រព័ន្ធ Drone ប្រហែល…

  • បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់ដើមត្នោតអាយុកាលជាង១៧០ឆ្នាំ

    បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់ដើមត្នោតអាយុកាលជាង១៧០ឆ្នាំ

    បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនចំនួន៨នាក់ ត្រូវបានមន្ត្រីនគរបាលស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីកាប់ដើមត្នោតចំនួន៧ដើម ដែលដាំនៅអមផ្លូវចូលវត្តអង្គជុំព្រៃទប់ ស្ថិតក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។   លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះ បុគ្គលទាំង៨នាក់នោះ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងដោះស្រាយទៅតាមនីតិវិធីច្បាប់។ ព្រះតេជគុណ មុនី ម៉ោញ ពុទ្ធា ព្រះចៅអធិការវត្តអង្គជុំព្រៃទប់ មានសង្ឃដីកាថា ក្នុងចំណោមដើមត្នោតទាំង៧ដើម ដែលជាបេតិកភណ្ឌរបស់វត្ត គឺ៥ដើមមានអាយុកាលជាង១៧០ឆ្នាំមកហើយ  ហើយ២ដើមទៀតទើបមានអាយុជាង៣០ឆ្នាំ។ ព្រះចៅអធិការវត្តអង្គជុំព្រៃទប់ មានសង្ឃដីកាបន្ថែមថា ដើមហេតុបណ្តាលឱ្យមានករណីកាប់ដើមត្នោត ចំណាស់ទាំងនេះ គឺផ្តើមចេញពី ការដាំបង្គោលតខ្សែភ្លើង ទើសដើមត្នោត ទើបបណ្តាលឱ្យបុគ្គលិកអគ្គិសនីចំនួន៣នាក់សម្រេចចិត្តកាប់បំផ្លាញដើមត្នោតទាំងនោះ ដោយពុំមានការសុំការអនុញ្ញាតពីអាជ្ញាធរ និងចៅអធិការវត្តឱ្យបានត្រឹមត្រូវឡើយ។   បើតាមព្រះចៅអធិការវត្ត ដើមត្នោតដែលស្ថិតនៅអមសងខាងផ្លូវចូលទៅកាន់វត្តសរុបទាំងអស់មានចំនួន១៧០ដើម ក្នុងនោះដើមត្នោតចំនួន១៥០ដើមមានអាយុកាលរាប់រយឆ្នាំ និង២០ដើមទៀតមានអាយុកាលជាង៣០ឆ្នាំ។   ដើមត្នោតជាប្រភេទរុក្ខជាតិ តំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ មានអត្ថប្រយោជន៍ច្រើនណាស់ ហើយមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា៕ សៅ សុខអេង