Category: ព័ត៌មាន

  • ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

    ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

    តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅក្នុងការធ្វើពាណិជ្ជកម្ម។ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានអំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្ម ដោយចាត់ទុកថាវាជាវិធីសាស្ត្រទូទាត់ដែលហួសសម័យ។ លោកបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីចុងសប្តាហ៍ថា «សម័យកាលនៃឥទ្ធិពលត្រួតត្រាជាសកលរបស់សហរដ្ឋអាមេរិកបានបញ្ចប់ទៅហើយ ប៉ុន្តែ យើងមិនទាន់បានទាញយកផលប្រយោជន៍ពេញលេញពីស្ថានភាពនេះនៅឡើយទេ ហើយនៅតែបន្តប្រើប្រាស់វិធីសាស្ត្រហួសសម័យក្នុងការធ្វើពាណិជ្ជកម្ម»។ លោកបានអំពាវនាវឱ្យ «បញ្ឈប់ការអាស្រ័យលើប្រាក់ដុល្លារអាមេរិក ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកវិញសម្រាប់ការទូទាត់ និងការធ្វើពាណិជ្ជកម្ម»។ យោងតាមលោក Ghalibaf, តំបន់មជ្ឈិមបូព៌ាមាន «សារៈសំខាន់ពិសេសផ្នែកភូមិសាស្ត្រនយោបាយ»។ លោកបានសង្កត់ធ្ងន់ថា៖ «ច្រកផ្លូវដែលតភ្ជាប់ពីប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដែលឆ្លងកាត់បណ្តាប្រទេសនៃ “អ័ក្សតស៊ូ” គឺជាបេះដូងនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងជាធាតុផ្សំដ៏សំខាន់នៃអំណាច និងឯករាជ្យភាព»។ យោងតាមទស្សនៈរបស់អ៊ីរ៉ង់, អ្វីដែលគេហៅថា «អ័ក្សតស៊ូ» នេះ រួមមាន ចលនា ក្រុមហ៊ូទី ប្រទេសយេម៉ែន ក្រុមហេសបូឡា នៅប្រទេសលីបង់ និងក្រុមប្រដាប់អាវុធស៊ីអ៊ីត នៅប្រទេសអ៊ីរ៉ាក់៕ ប្រភព ៖ Tass ប្រែសម្រួល…

  • អ៊ុយក្រែន ព្រមានថា លោក ពូទីន នឹងកេណ្ឌទ័ពថ្មីបន្ថែម ៣០ ម៉ឺននាក់

    អ៊ុយក្រែន ព្រមានថា លោក ពូទីន នឹងកេណ្ឌទ័ពថ្មីបន្ថែម ៣០ ម៉ឺននាក់

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមានថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផែនការកេណ្ឌទ័ពថ្មីបន្ថែមចំនួន ៣០០,០០០នាក់ ដើម្បីដាក់ពង្រាយក្នុងសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតសភារុស្ស៊ីនៅពាក់កណ្តាលខែកញ្ញាខាងមុខ ។ បើតាម CNN, លោក ហ្សេលេនស្គី ជឿជាក់ថា លោក ពូទីន មានផែនការដាក់ពង្រាយកងទ័ពទើបកេណ្ឌថ្មីទាំង ៣០០,០០០នាក់ ប៉ុន្តែវាអាស្រ័យលើស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា កងទ័ពថ្មីទាំងនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់ដើម្បីបង្កើនការវាយលុកដណ្តើមយកតំបន់ ដូណេត ភាគខាងកើតអ៊ុយក្រែនឱ្យបានទាំងស្រុងនៅចុងឆ្នាំនេះ ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ អះអាងថា រុស្ស៊ីបានបាត់បង់បុគ្គលិកយោធាចំនួន ២៦៧,០០០ នាក់ ចាប់តាំងពីដើមឆ្នាំមក និងប្រមាណ ១៥៥,០០០នាក់ ត្រូវបានសម្លាប់ គិតមកទល់ពេលនេះ ។ យ៉ាងណា តួលេខនេះ មិនអាចបញ្ជាក់បានទេ ប៉ុន្តែស្របតាមការប៉ាន់ស្មានរបស់មន្ត្រីលោកខាងលិច ។ គួរបញ្ជាក់ថា រុស្ស៊ីកំពុងពង្រឹងការវាយលុកជាមួយនឹងសង្គ្រាមផ្លូវអាកាសកាន់តែខ្លាំងឡើងលើទីក្រុងនានារបស់អ៊ុយក្រែន ដែលកាន់តែសាហាវទៅៗ…

  • គេចមិនរួចពីសំណាញ់ច្បាប់៖ ជនដែលយកដបស្រាវាយក្បាលគូជម្លោះ បានប្រគល់ខ្លួនឱ្យសមត្ថកិច្ច ក្រោយរត់ទៅដល់វៀតណាម

    គេចមិនរួចពីសំណាញ់ច្បាប់៖ ជនដែលយកដបស្រាវាយក្បាលគូជម្លោះ បានប្រគល់ខ្លួនឱ្យសមត្ថកិច្ច ក្រោយរត់ទៅដល់វៀតណាម

    បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាក់ឱសានវាទ ជនសង្ស័យឈ្មោះ ឆេង ភារុណ ដែលបានយកដបស្រាវាយក្បាលគូជម្លោះ ហើយរត់គេចខ្លួនទៅវៀតណាម បានវិលត្រឡប់មកដល់ព្រំដែនកម្ពុជា វៀតណាម វិញកាលពីយប់មិញ ហើយត្រូវបញ្ជូនបន្តមកភ្នំពេញនៅព្រឹកនេះ។ ទោះរត់ទៅដល់ណាក៏មិនអាចរួចខ្លួនដែរ។ ជនសង្ស័យឈ្មោះ ឆេង ភារុណ ដែលបានប្រព្រឹត្តអំពើហិង្សាយកដបស្រាវាយក្បាលគូជម្លោះបង្កឱ្យមានរបួស នៅក្នុងហាងមួយក្នុងសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានសម្រេចចិត្តមកប្រគល់ខ្លួនឱ្យសមត្ថកិច្ចវិញហើយ បន្ទាប់ពីបានរត់គេចខ្លួនទៅប្រទេសវៀតណាម។ ការប្រគល់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារព្រមានកាលពីព្រលប់ថ្ងៃទី២៣សីហា ដោយទុកពេលឱ្យ ៤៨ម៉ោង ឱ្យជនល្មើសចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ព្រមទាំងបានទាក់ទងដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដើម្បីស្នើសុំកម្លាំងសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលរូបនេះ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងព្រឹកថ្ងៃចន្ទនេះថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះទៅរង់ចាំទទួលជនសង្ស័យនៅច្រកទ្វារព្រំដែនតាំងពីយប់ថ្ងៃអាទិត្យ។ បន្ទាប់ពីបញ្ចប់ការបំពេញបែបបទឆ្លងដែនរួចរាល់ សមត្ថកិច្ច បានដឹកនាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ យោងតាមការរៀបរាប់របស់ជនរងគ្រោះ ហេតុការណ៍ដែលឈានដល់ការប្រើអំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង ២យប់ ឈានចូលថ្ងៃទី ២៣…

  • នាយករដ្ឋមន្រ្តីអង់គ្លេសនឹងទៅអ៊ុយក្រែន ជាមួយផែនការគាំទ្រការផលិតមីស៊ីលចម្ងាយឆ្ងាយ

    នាយករដ្ឋមន្រ្តីអង់គ្លេសនឹងទៅអ៊ុយក្រែន ជាមួយផែនការគាំទ្រការផលិតមីស៊ីលចម្ងាយឆ្ងាយ

    ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហានេះ ជាមួយនឹងផែនការជួយគាំទ្រទីក្រុងកៀវ ក្នុងការផលិតមីស៊ីលចម្ងាយឆ្ងាយក្នុងស្រុករបស់ខ្លួនឱ្យកាន់តែរីកចម្រើន ។ យោងតាមការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស, រដ្ឋាភិបាលរបស់លោក Burnham នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធអឺរ៉ុប MBDA បញ្ចេញព័ត៌មានសម្ងាត់ ស្តីពីសមាសធាតុផលិតដោយអង់គ្លេស ដែលប្រើប្រាស់ក្នុងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ជាមួយអ៊ុយក្រែន ។ ការសម្រេចចិត្តនេះ នឹងជួយឱ្យប្រទេសបារាំង និងអ៊ុយក្រែនអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតមីស៊ីលប្រភេទនេះដោយផ្ទាល់នៅក្នុងទឹកដីអ៊ុយក្រែនតែម្តង ។ ផែនការនេះធ្វើឡើងចំពេលដែលអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់មីស៊ីលការពារ និងវាយបកកងទ័ពរុស្ស៊ី ហើយត្រូវការបង្កើនសមត្ថភាពផលិតកម្មអាវុធរយៈចម្ងាយឆ្ងាយដោយខ្លួនឯង ដើម្បីវាយប្រហារលើទីតាំងភស្តុភារ និងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ។ បើតាម Straits Times, ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ដោយផ្តល់ទាំងការគាំទ្រផ្នែកយោធា ជំនួយសេដ្ឋកិច្ច និងការទូត ។ បន្ថែមលើនេះ ចក្រភពអង់គ្លេស ក៏ជាប្រទេសដំបូងគេដែលប្រកាសពីផែនការផ្គត់ផ្គង់រថក្រោះចម្បាំងផលិតដោយលោកខាងលិច និងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយដល់អ៊ុយក្រែនផងដែរ ហើយមកទល់ពេលនេះ ទីក្រុងឡុងដ៍បានផ្តល់ជំនួយជាង ៣៤ ពាន់លានដុល្លារហើយ សម្រាប់ការគាំទ្រផ្នែកយោធា…

  • អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ប៉ុន្តែខ្លួននឹងមិនដួលរលំដូច វេណេស៊ុយអេឡា ឡើយ

    អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ប៉ុន្តែខ្លួននឹងមិនដួលរលំដូច វេណេស៊ុយអេឡា ឡើយ

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃ អាទិត្យ ប្រកាសថា ប្រទេសរបស់លោកកំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ហើយថា រដ្ឋាភិបាលក៏កំពុងតស៊ូព្យាយាមជម្នះការលំបាកនេះ ដើម្បីគេចផុតពីការដួលរលំដូចប្រទេសវេណេស៊ុយអេឡា ។ នៅក្នុងសុន្ទរកថាចេញផ្សាយដោយទូរទស្សន៍រដ្ឋ IRNA, មេដឹកនាំអ៊ីរ៉ង់រូបនេះសង្កត់ធ្ងន់ថា យើងកំពុងស្ថិតក្នុងសង្គ្រាមទ្រង់ទ្រាយធំ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងសន្តិសុខ។ ជាមួយគ្នានេះ លោក Pezeshkian បានស្តីបន្ទោសលោកប្រធានាធិបតី Donald Trump ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ក្នុងគោលបំណងបង្ខំឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដួលរលំ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានប្រៀបធៀបថា យុទ្ធនាការគាបសង្កត់ និងការដាក់ឯកោអ៊ីរ៉ង់នាពេលបច្ចុប្បន្ន មានភាពស្មុគស្មាញ និងបំផ្លិចបំផ្លាញជាង «សង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់» ទៅទៀត ។ យ៉ាងណាមិញ លោក Pezeshkian បានសង្កត់ធ្ងន់ថា ទោះបីជាសត្រូវវាយតម្លៃថា អ៊ីរ៉ង់នឹងដួលរលំ ដូចប្រទេសវេណេស៊ុយអេឡាក៏ដោយ ប៉ុន្តអ៊ីរ៉ង់មិនបានដួលរលំឡើយ ផ្ទុយទៅវិញ អ៊ីរ៉ង់បានក្លាយជាមហាអំណាចមួយ ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈភាពធន់ និងសាមគ្គីភាពផ្ទៃក្នុង ។ បើតាម Anadolu,…

  • លោក ត្រាំ ថា កាណាដាចង់បានអត្ថប្រយោជន៍ តាមវិធីមិនបាច់ក្លាយជារដ្ឋអាមេរិក

    លោក ត្រាំ ថា កាណាដាចង់បានអត្ថប្រយោជន៍ តាមវិធីមិនបាច់ក្លាយជារដ្ឋអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ ប្រទេសកាណាដាថា ចង់បានអត្ថប្រយោជន៍ពីអាមេរិក តាមរយៈវិធីសាស្ត្រ មិនចាំបាច់ក្លាយជារដ្ឋរបស់អាមេរិក។ នៅលើបណ្តាញសង្គម Truth Social, លោក Trump បានសរសេរថា «កាណាដាចង់បានអត្ថប្រយោជន៍នៃការក្លាយជារដ្ឋមួយរបស់អាមេរិក ដោយមិនចាំបាច់ក្លាយជារដ្ឋនោះឡើយ!!!»។ លោកក៏បានចោទប្រកាន់កាណាដាថា បានដាក់ពន្ធគយខ្ពស់លើផលិតផលកសិកម្មរបស់អាមេរិក ដោយលោកបានលើកឡើងថា «ពួកគេបានគិតថ្លៃពន្ធគយយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើកសិករដ៏អស្ចារ្យរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឈប់ទៀតទៅ!!!»។ បើតាម Anadolu, ការលើកឡើងទាំងនេះបានកើតឡើង ចំពេលដែលមានជម្លោះពាណិជ្ជកម្មកំពុងបន្តរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃសៅរ៍, លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ពន្ធគយថ្មីដើម្បី «បង្កគ្រោះថ្នាក់ និងបំបែកបំបាក់ កាណាដា ដោយលោកបានហៅវិធានការទាំងនោះថាជា «ការគណនាខុសឆ្គង» និងបានសន្យាថា នឹងមានការសងសឹកតបតវិញក្នុងកម្រិតស្មើគ្នា ចាប់ពីថ្ងៃទី៨ ខែកញ្ញា តទៅ។ លោក Carney ក៏បាននិយាយផងដែរថា កាណាដាបានផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុង Washington បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញនូវការទាមទារដែលទីក្រុង Ottawa មិនអាចទទួលយកបាន។ ប្រធានាធិបតីអាមេរិក…

  • អ៊ីរ៉ង់ ព្រមានវាយប្រហារច្រកដឹកប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស

    អ៊ីរ៉ង់ ព្រមានវាយប្រហារច្រកដឹកប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស

    តេហេរ៉ង់ ៖ អ៊ីរ៉ង់នឹងវាយប្រហារផ្លូវដឹកជញ្ជូនប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស ប្រសិនបើប្រទេសក្នុងតំបន់ឈូងសមុទ្រគាំទ្រការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់។ បើតាម Tass, លោក Mohsen Rezaei អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនត្រឹមតែត្រៀមខ្លួនវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងត្រៀមវាយប្រហារលើផ្លូវដឹកជញ្ជូនប្រេងផ្សេងទៀតចេញពីតំបន់ឈូងសមុទ្រពែរ្សផងដែរ ប្រសិនបើប្រទេសក្នុងតំបន់ចូលរួមអនុវត្តវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ ស្ថានីយ៍ផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោកមកបញ្ជាក់ថា «យើងកំពុងប្រាប់ប្រទេសជិតខាងទាំងអស់ កុំឱ្យចូលរួមក្នុងសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បើមិនដូច្នោះទេ ទីក្រុងតេហេរ៉ង់នឹងចាត់ទុកពួកគេជាសត្រូវ»។ លោកបានបន្ថែមថា ប្រសិនបើប្រទេសជិតខាងចូលរួមអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះ «នឹងមិនមានប្រេងសូម្បីតែមួយដំណក់ត្រូវបានដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ឡើយ»។ ក្នុងករណីនោះ, អ៊ីរ៉ង់នឹង «ចាត់ទុកផ្លូវដឹកជញ្ជូនប្រេងផ្សេងទៀតចេញពីតំបន់នេះថា ជាគោលដៅវាយប្រហាររបស់ខ្លួន»។ តាមរយៈសម្តីរបស់លោក Rezaei , «សាធារណរដ្ឋអ៊ីស្លាមមួយនេះមិនចង់ឱ្យជម្លោះរីករាលដាលនោះទេ ប៉ុន្តែ ប្រសិនបើប្រទេសជិតខាងរបស់អ៊ីរ៉ង់គាំទ្រសហរដ្ឋអាមេរិក ក្នុងសង្គ្រាមសេដ្ឋកិច្ចនេះ ទីក្រុងតេហេរ៉ង់នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • តុលាការអាមេរិកមួយរារាំងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ ៧៥ប្រទេស

    តុលាការអាមេរិកមួយរារាំងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ ៧៥ប្រទេស

    វ៉ាស៊ីនតោន ៖ តុលាការសហរដ្ឋអាមេរិកនៅរដ្ឋញូវយ៉ក កាលពីថ្ងៃសៅរ៍ បានរារាំងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកចេញទិដ្ឋាការសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥។ បើតាម anadolu, ចៅក្រមសហព័ន្ធ លោកស្រី Jeannette Vargas បានលុបចោលគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ដែលផ្អាកដំណើរការចេញទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៧៥ រួមមានទាំង អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ រុស្ស៊ី និងសូម៉ាលី។ គោលនយោបាយនេះត្រូវបានចាត់ទុកថា «ខុសច្បាប់» ដោយសារតែពលរដ្ឋនៃប្រទេសទាំងនេះត្រូវបានគេមើលឃើញថា ទំនងជាត្រូវការជំនួយពីរដ្ឋាភិបាល នៅពេលមកដល់សហរដ្ឋអាមេរិក។ លោកស្រី Vargas បានលើកឡើងថា គោលនយោបាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលតម្រូវឱ្យមាន «ការបដិសេធទិដ្ឋាការចំពោះអ្នកដាក់ពាក្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្មានមូលដ្ឋានច្បាប់» នោះ គឺ «ហួសពីដែនសមត្ថកិច្ច» និងរំលោភលើច្បាប់ស្តីពីអន្តោប្រវេសន៍ និងសញ្ជាត។ លោកស្រី Vargas បានសង្កត់ធ្ងន់ថា គោលនយោបាយនេះក៏ «ធ្វើឱ្យចុះខ្សោយ» នូវការសម្រេចចិត្តរបស់សភា ដែលផ្តល់អាទិភាពដល់មន្ត្រីកុងស៊ុលក្នុងការអនុម័តទិដ្ឋាការ ដោយលោកស្រីបានបញ្ជាក់ថា «សភាបានផ្តល់អំណាច និងសិទ្ធិសម្រេចចិត្តផ្តាច់មុខដល់មន្ត្រីទាំងនេះ ដើម្បីកំណត់ថា…

  • កាណាដាប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក

    កាណាដាប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក

    អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសៅរ៍ បានប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក បន្ទាប់ពីបានបដិសេធមិនទទួលយក នូវអ្វីដែលលោកហៅថាជា កិច្ចព្រមព្រៀងមិនល្អមួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម នៅចំពេលដែលមានការបែកបាក់កាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តដ៏យូរលង់ទាំងពីរនេះ។ បើតាម CNA , ការចរចារវាងប្រទេសជិតខាងទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន បានបរាជ័យ កាលពីថ្ងៃសុក្រ ដែលនាំឱ្យមានការអនុវត្តអត្រាពន្ធថ្មី របស់សហរដ្ឋអាមេរិក ក្នុងកម្រិត ៥០% ទៅលើទំនិញដែលមានតម្លៃប្រហែល ២០ពាន់លានដុល្លារ ឬ ស្មើនឹង ៥,៥% នៃការនាំចេញរបស់កាណាដាទៅកាន់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីកាណាដាបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន ទោះបីជាការចរចាពីមុន មានលទ្ធផលល្អក៏ដោយ។ លោក Carney បានថ្លែង នៅទីក្រុង Ottawa ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ សហរដ្ឋអាមេរិកបានស្នើលក្ខខណ្ឌថ្មីៗ ដែលមិនសមហេតុផលផ្នែកសេដ្ឋកិច្ច មិនយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សុទ្ធរបស់កាណាដា ព្រមទាំង ធ្វើឱ្យមានការសង្ស័យទៅលើភាពអាចជឿទុកចិត្តបាននៃកិច្ចព្រមព្រៀងណាមួយ»។ លោកក៏បានបញ្ជាក់ពីការដាក់ពន្ធថ្មី របស់កាណាដា ដែលនឹងផ្តោតជាសំខាន់ទៅលើឧស្សាហកម្មដែកថែប និង…

  • ក្រសួងមហាផ្ទៃបំភ្លឺ ៖ ការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មិនប៉ះពាល់ប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈឡើយ

    ក្រសួងមហាផ្ទៃបំភ្លឺ ៖ ការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មិនប៉ះពាល់ប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈឡើយ

    បន្ទាប់ពីគណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងមួយ បានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធនឹងប្រព័ន្ធបោះឆ្នោត ការបែងចែកមុខតំណែងថ្នាក់ដឹកនាំឃុំ សង្កាត់ និងការចូលរួមរបស់គណបក្សនយោបាយនៅថ្នាក់មូលដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា៣៣- ៣៤- ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះមិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមានឡើយ។ គណបក្សនយោបាយនីមួយៗនៅតែទទួលបានអាសនៈស្របតាមចំនួនសំឡេងឆ្នោតដែលខ្លួនទទួលបាន។ ជាមួយគ្នានេះ ក្រសួងអះអាងថា ការធ្វើវិសោធនកម្មក៏មិនមានគោលបំណងដកហូតអាសនៈ ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ ឬគណបក្សនយោបាយ ដែលចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនោះឡើយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ដែលជាប់ឆ្នោត នៅតែមានសិទ្ធិពិភាក្សា អនុម័ត សម្រេច និងត្រួតពិនិត្យការងាររដ្ឋបាលតាមច្បាប់។ ចំណុចសំខាន់មួយនៃការធ្វើវិសោធនកម្ម គឺដើម្បីកែលម្អរូបមន្តកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យសមស្របនឹងលទ្ធផលបោះឆ្នោត ជាពិសេសស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ក្រសួងមហាផ្ទៃបានបន្ថែមថា ការកែសម្រួលនេះធ្វើឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងមានគោលដៅពង្រឹងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បន្ទាប់ពីការបោះឆ្នោត ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងាររដ្ឋបាល។ ចំពោះការព្រួយបារម្ភអំពីការប្រមូលផ្តុំអំណាច ក្រសួងមហាផ្ទៃបានពន្យល់ថា ការពង្រឹងឯកភាពក្នុងការដឹកនាំ មិនមែនជាការប្រមូលផ្តុំអំណាចផ្តាច់មុខឡើយ។…