-
អាមេរិកព្រមានវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត ទោះងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ច

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាចនឹងធ្វើការវាយប្រហារបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ប្រសិនបើជាចាំបាច់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន ងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ចវិញក៏ដោយ។ នេះបើតាមការព្រមានរបស់ រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth កាលពីថ្ងៃចន្ទ។ រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនមិនបានបដិសេធលទ្ធភាពនៃការវាយប្រហារផ្នែកយោធាបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់នោះទេ ទោះបីជារដ្ឋបាលរបស់លោក Trump កំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ក៏ដោយ។ នៅពេលត្រូវបានសួរថា តើការវាយប្រហារដោយកម្លាំងយោធា ត្រូវបានផ្អាកនៅពេលនេះឬយ៉ាងណា, លោក Hegseth បានឆ្លើយតបថា «អត់ទេ ប្រសិនបើយើងចាំបាច់ត្រូវប្រើប្រាស់ការវាយប្រហារដោយកម្លាំងយោធា យើងនឹងធ្វើវា»។ លោកបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីថ្លែងសុន្ទរកថា ទៅកាន់បុគ្គលិកក្នុងវិស័យឧស្សាហកម្មការពារជាតិ នៅទីក្រុង Oshkosh រដ្ឋ Wisconsin ថា «ប្រសិនបើអ៊ីរ៉ង់មានភាពល្ងង់ខ្លៅគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពហួសហេតុ ឬ បង្កបញ្ហាដល់កងទ័ពអាមេរិក យើងនឹងធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ»។ នៅទីនោះ លោកបានជំរុញឱ្យក្រុមហ៊ុនម៉ៅការផ្នែកការពារជាតិរបស់អាមេរិក «ផ្លាស់ប្តូរទៅរកស្ថានភាពត្រៀមខ្លួនសម្រាប់សង្គ្រាម»។ យ៉ាងណា លោក Hegseth បានបដិសេធ មិនលើកឡើងអំពីរបាយការណ៍ដែលថា ស្តុកមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS របស់អាមេរិកត្រូវបានប្រើប្រាស់អស់យ៉ាងច្រើននៅក្នុងជម្លោះដែលកំពុងបន្តនោះទេ…
-
កូរ៉េខាងជើង បង្អួតមីស៊ីល KN-30 អាចពាំក្បាលគ្រាប់ទម្ងន់ ២,៥០០ គីឡូក្រាម, អ៊ុយក្រែន ថា រុស្ស៊ី បានទទួលមីស៊ីលនេះរួចហើយ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបង្អួតមីស៊ីលត្រកូល KN ជំនាន់ថ្មីរបស់ខ្លួនគឺ KN-30 ជាមួយនឹងសមត្ថភាពអាចពាំក្បាលមានទម្ងន់រហូតដល់ ២,៥០០ គីឡូក្រាម ។ បើតាម The New Voice of Ukraine, មីស៊ីល KN-30 មានប្រវែងប្រហែល ១០ ម៉ែត្រ ហើយអាចវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រមាណ ៩០០ គីឡូម៉ែត្រ ជាមួយនឹងកម្លាំងបំផ្លិចបំផ្លាញខ្លាំងជាងមីស៊ីលផ្លោង Iskander-M របស់រុស្ស៊ី រហូតដល់ទៅ ៥ ដង ។ ជាងនេះទៅទៀត មីស៊ីល KN-30 ក៏ត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេងពី ៥ ទៅ ៦ ដងផងដែរ ។ ជាមួយនឹងល្បឿនដ៏លឿនបែបនេះ មីស៊ីល KN-30 នឹងធ្វើឱ្យសំណាញ់មេឃរបស់លោកខាងលិចមានពេលតិចតួចបំផុតដើម្បីបាញ់ទម្លាក់ ។ យោងតាមចារកម្មអ៊ុយក្រែន, កូរ៉េខាងជើងបានលួចបញ្ជូនមីស៊ីល KN-30 កញ្ចប់ដំបូងទៅកាន់ប្រទេសរុស្ស៊ីរួចរាល់ហើយ ដើម្បីដាក់បញ្ចូលបន្ថែមទៅក្នុងស្តុកមីស៊ីលផ្លោងថ្មី និងធុនធ្ងន់របស់ខ្លួន ។ វិទ្យាស្ថានសិក្សាពីសង្គ្រាម ហៅកាត់ ISW…
-
ចិន យកយន្តហោះចម្បាំង J-16 ទៅធ្វើសមយុទ្ធនៅអាហ្វ្រិកលើកដំបូង

ប៉េកាំង ៖ កងយន្តហោះចម្បាំងឈានមុខគេ នៃកងទ័ពអាកាសចិន បានចុះចតនៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២១ ខែសីហា ដើម្បីចូលរួមសមយុទ្ធយោធាឈុតធំរួមគ្នា ដែលមានឈ្មោះថា «Eagles of Civilization 2026» ។ បើតាម China Daily, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយសារតែមហាយក្សចិនបានបញ្ជូនយន្តហោះចម្បាំងធុនធ្ងន់ប្រភេទ J-16 មកកាន់ទ្វីបអាហ្វ្រិកជាលើកដំបូងបំផុត ។ នៅតាមផ្លូវឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប យន្តហោះចាក់ប្រេងតាមអាកាស YY-20A បានធ្វើការចាក់សាំងតាមអាកាសដល់យន្តហោះចម្បាំង J-16 ខណៈពួកវាព្យាយាមជម្នះបញ្ហាប្រឈមនានា ក្នុងនោះរួមមានការហោះហើរផ្លូវឆ្ងាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ។ សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសចិន អោយដឹងថា កងយន្តហោះចម្បាំងចិនបានហោះហើរឆ្លងកាត់ទ្វីបចំនួន២ និងប្រទេសចំនួន៤ ក្នុងចម្ងាយផ្លូវជាង ៦,០០០ គីឡូម៉ែត្រ ដោយប្រើពេលជិត ៩ ម៉ោងប៉ុណ្ណោះ ។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា ការដាក់ពង្រាយកងយន្តហោះចម្បាំងឆ្លងដែននេះ បានបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាសចិន ក្នុងការបញ្ជូនកងទ័ព និងយន្តហោះចម្បាំងទៅកាន់សមរភូមិចម្ងាយឆ្ងាយ ជាពិសេសការពង្រាយកងកម្លាំងរហ័ស និងប្រតិបត្តិការប្រយុទ្ធឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ។ ល្បែងសង្គ្រាម “Eagles of Civilization 2026”…
-
ក្នុងថ្ងៃបុណ្យឯករាជ្យ, អ៊ុយក្រែន បានលុយពីអឺរ៉ុប ៧ ពាន់លានដុល្លារ ទុកទិញអាវុធច្បាំងជាមួយ រុស្ស៊ី

កៀវ ៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់ថវិកាចំនួន ៧ ពាន់ ១០០ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន សម្រាប់ទិញប្រព័ន្ធខែលការពារដែនអាកាស ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។ ការប្រកាសនេះធ្វើឡើង ស្របពេលដែលមេដឹកនាំអឺរ៉ុបមួយចំនួនបានទៅបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្រដល់ទិវាឯករាជ្យរបស់ប្រទេសមួយនេះ ។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានសរសេរ នៅលើបណ្តាញសង្គម X ថា «នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន យើងបង្ហាញពីការគាំទ្រដ៏មុតមាំរបស់យើង ដោយអនុម័តថវិកា ចំនួន ៧ ពាន់ ១០០ លានដុល្លារ ផ្ដល់ទៅឲ្យអ៊ុយក្រែនសម្រាប់ទិញប្រព័ន្ធខែលការពារដែនអាកាស និង ការពារប្រឆាំងមីស៊ីល, កាំជ្រួចផ្លោង, គ្រាប់រំសេវ និង ប្រព័ន្ធរ៉ាដា ដែលទីក្រុងកៀវកំពុងត្រូវការជាចាំបាច់»។ បើតាម timesofisrael, ថវិកានេះគឺជាផ្នែកមួយនៃកញ្ចប់ប្រាក់កម្ចី សរុបចំនួន ៩០ ពាន់លានអឺរ៉ូ ដែលក្នុងនោះ មានជំនួយយោធាចំនួន ៦០ ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុបបានប្រកាសថា នឹងផ្តល់ជូនអ៊ុយក្រែន។…
-
អ្នកឃ្លាំមើលសង្គមចង់ឲ្យដាក់ទោសតឹងរ៉ឹងលើជនល្មើសដែលអាងអំណាចទឹកប្រាក់ និងបុណ្យសក្តិ

អ្នកឃ្លាំមើលសង្គមអំពាវនាវឲ្យមានការដាក់ទោសធ្ងន់ធ្ងរលើបុគ្គលទាំងឡាយណា ដែលអាងអំណាចបុណ្យសក្តិ ឬទ្រព្យសម្បត្តិ ហើយដើរបង្កបញ្ហានៅក្នុងសង្គម ដូចជាករណីប្រើអំពើហិង្សា ឬបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ហើយរត់គេចខ្លួនជាដើម។ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មនុស្សមួយចំនួននៅបំពានច្បាប់ ដោយសារតែការអនុវត្តច្បាប់នៅធូរលុងនៅឡើយ។ លោកបានពន្យល់ថា ៖ មនុស្សក្អេងក្អាងបាននឹង ក្អេងក្អាងបែបធម្មជាតិក្អេងក្អាងដោយសារមានលុយមានអំណាចនឹងគឺដោយសារតែការអនុវត្តច្បាប់យើងនឹងមិនទាន់បានតឹងរឹង ក្រៅពីមិនទាន់តឹងរឹងនឹង មានការលើកឡើងថាអាចនឹងមានភាពមិនប្រក្រតី មានន័យថាការអនុវត្តច្បាប់នឹងលម្អៀងទៅអ្នកមានប្រាក់មានអំណាចចឹងទៀតទៅ ចឹងហើយធ្វើឲ្យភាពក្អេក្អាង បុគ្គលក្អេងក្អាងចេះតែមានសកម្មភាពធ្វើទុក្ខបុកម្និញទៅដល់ជនរងគ្រោះទាំងឡាយដែលពាក់ព័ន្ធឬក៏ទាក់ទងជាមួយគាត់នឹង។ ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិតក្នុងសង្គមខ្មែរវិញ យល់ឃើញថា សកម្មភាពក្អេងក្អាងបង្កហិង្សា ឬសកម្មភាពល្មើសផ្សេងៗដោយអាងអំណាចមាសប្រាក់នេះ មិនគួរទុកឲ្យបន្តស្រាបព្រួសនៅក្នុងសង្គមខ្មែរទៀតនោះទេ។ បើតាមលោក សុជាតិ រដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់គួរចាត់វិធានការតាមវិន័យរដ្ឋបាលរបស់រដ្ឋដើម្បីធ្វើយ៉ាងម៉េចកុំឲ្យបញ្ហាទាំងអស់វាកើតមានជាបន្តបន្ទាប់ទៅលើអ្នកដទៃផ្សេងទៀត ហើយក៏ជាគំរូមួយដែលបង្ហាញអំពីបេះដូងនិងឆន្ទៈពិតប្រាកដរបស់ថ្នាក់ដឹកនាំនៅក្នុងការបោសសម្អាតអំពើទាំងឡាយណាដែលបំផ្លាញផលប្រយោជន៍រួមរបស់រដ្ឋហើយនឹងរាស្រ្តរបស់យើង។ សូមបញ្ជាក់ថា អ្នកតាមដានសង្គមបានកត់សម្គាល់បែបនេះ ក្រោយពេលថ្មីៗនេះ ជនសង្ស័យម្នាក់ រួមទាំងបក្សពួក បានយកដបស្រាវាយក្បាលគូជម្លោះម្នាក់ឲ្យរងរបួសធ្ងន់ ដោយសារអាងខ្សែអ្នកធំ។ កន្លងមក ក៏មានករណីកូនអ្នកមានទ្រព្យស្តុកស្តម្ភបើករថយន្តទំនើបបុកគេស្លាប់ហើយរត់ផងដែរ។ តែទោះជាយ៉ាងណា ជនល្មើសត្រូវបាននាំយកមកទទួលទោសចំពោះមុខច្បាប់៕ សេង បារាំង AMS
-
ការតាំងពិព័រណ៍រូបថតវត្ថុបុរាណខ្មែរ ដែលត្រូវចោរលួច បានទៅដល់ខេត្តពោធិ៍សាត់ បន្ទាប់ពីកំពង់ឆ្នាំង និងភ្នំពេញ

នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ កំពុងរៀបចំការតាំងពិព័រណ៍រូបថតស្តីពី «វត្ថុសិល្បៈខ្មែរ» ដែលត្រូវបាននាំចេញដោយខុសច្បាប់ និងកំពុងទាមទារត្រឡប់មកកម្ពុជាវិញ នៅក្នុងបរិវេណសារមន្ទីរខេត្តពោធិ៍សាត់។ ការតាំងពិព័រណ៍នេះ នឹងបើកទទួលសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា រូបថតវត្ថុសិល្បៈខ្មែរ ដែលកំពុងដាក់តាំងបង្ហាញជាសាធារណៈនេះ បង្ហាញពីវត្ថុបុរាណខ្មែរដែលត្រូវបានគេលួចចរាចរដោយខុសច្បាប់ចេញពីកម្ពុជា កំឡុងពេលកម្ពុជាជួបសង្គ្រាមស៊ីវិល ចន្លោះឆ្នាំ ១៩៧០ និងឆ្នាំ១៩៩០។ លោកបន្តថា វត្ថុបុរាណទាំងនោះ ជារូបបដិមាសាសនា ទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដែលមានប្រភពមកពីបុរាណដ្ឋាននានា ពិសេសវត្ថុនៅក្នុងតំបន់ប្រាសាទកោះកេរ ក្នុងនោះក៏មានវត្ថុខ្លះជាសមុច្ច័យ ដែលបាត់ពីសារមន្ទីរខេត្តបាត់ដំបង និងខ្លះទៀតពីអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាបផងដែរ។ លោកនិយាយថា វត្ថុបុរាណទាំងនេះ ពុំមែនគ្រាន់តែជារូបចម្លាក់ដែលឆ្លាក់ពីថ្ម ឈើ ឬលោហធាតុប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលផ្ទុកនូវប្រវត្តិសាស្ត្រ សិល្បៈ ជំនឿ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ និងជាសក្ខីភាពដ៏រស់រវើកនៃអារ្យធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍នៃសង្គម នយោបាយ សាសនា សិល្បៈ…
-
អ្នកសេដ្ឋវិទូ៖ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងជី បន្តដាក់សម្ពាធលើសេដ្ឋកិច្ចកម្ពុជា

ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលប្រេងឥន្ធនៈ និងជី បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសប្រឈមនឹងការរំខានការផ្គត់ផ្គង់ថាមពលសកល និងរំលេចពីតម្រូវការ ក្នុងការការពារគ្រួសារងាយរងគ្រោះ ព្រមទាំងការកសាងភាពធន់រយៈពេលវែង។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ របាយការណ៍ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចដោយការរំខាននៃទីផ្សារថាមពលអន្តរជាតិមកលើប្រទេសកម្ពុជា ត្រូវបានចងក្រងដោយអ្នកស្រាវជ្រាវកម្ពុជា និងអន្តរជាតិ មកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយនៅសាកលវិទ្យាល័យ Victoria, ធនាគារអភិវឌ្ឍន៍អាស៊ី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងថា ការរងផលប៉ះពាល់របស់កម្ពុជា ដោយការរំខាននៃទីផ្សារថាមពល មិនត្រឹមតែជាការគំរាមកំហែងរយៈពេលខ្លី ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាប្រឈមជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផងដែរ។ បើតាមលោកស្រី Yasmin Siddiqi របាយការណ៍នេះផ្តល់ការវិភាគទាន់ពេលវេលា ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅនឹងវិបត្តិប្រេងឥន្ធនៈសកល និងជំនួយ តាមរយៈអន្តរាគមន៍រហ័សរបស់ ADB នាពេលថ្មីៗនេះ ដើម្បីស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះអាចជួយអ្នកបង្កើតគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបង្កដោយវិបត្តិពីខាងក្រៅ។ លោក Milan Thomas សេដ្ឋវិទូប្រចាំប្រទេសកម្ពុជា របស់ ADB បានបង្ហាញពីលទ្ធផលនៃគំរូស្រាវជ្រាវនេះ។ លោកគូសបញ្ជាក់ថា ប្រសិនបើតម្លៃប្រេងឥន្ធនៈកើនឡើងបន្ថែមទៀតដល់ ៥០ភាគរយ ខ្ពស់ជាងមុនពេលមានវិបត្តិ សកម្មភាពសេដ្ឋកិច្ចនឹងធ្លាក់ចុះ ១ភាគរយ។ ផលប៉ះពាល់អាចមានកាន់តែច្រើនលើគ្រួសារនៅតាមជនបទ ដោយសារផលិតកម្មវិស័យកសិកម្មរបស់ពួកគាត់ រងផលប៉ះពាល់ដោយតម្លៃធាតុចូលខ្ពស់ជាងមុន។ យ៉ាងណាក៏ដោយ ដើម្បីរួមចំណែកដោះស្រាយបញ្ហាខាងលើនេះ…
-
ករណីបាក់ច្រាំងនៅកំពង់ចាម ប៉ះពាល់ផ្ទះចំនួន២៤ខ្នង និងរុះរើទាន់ពេលវេលាចំនួន២០ខ្នង

ទឹកទន្លេមេគង្គកំពុងតែហក់ឡើងបង្កឱ្យមានករណីបាក់ច្រាំងទន្លេខេត្តកំពង់ចាមប្រវែង៤ ៧៥៦ម៉ែត្រ ដែលបណ្តាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ២៤ខ្នងរបស់ពលរដ្ឋចំនួន២៤គ្រួសារ ក្នុងនោះពលរដ្ឋចំនួន ១៧គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ករណីបាក់ច្រាំងទន្លេនេះ បានកើតឡើងនៅស្រុកស្ទឹងត្រង់ កំពង់សៀម និងកោះសូទិន ក្នុងនោះ ស្រុកកំពង់សៀមរងគ្រោះធ្ងន់ជាងគេ ដោយប៉ះពាល់ផ្ទះ១៧ខ្នង និងបានជម្លៀសពលរដ្ឋ ១៧គ្រួសារ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ផ្លូវបេតុងចំនួន១ខ្សែប្រវែង១០០ម៉ែត្រ និងផ្លូវគ្រួសក្រហមប្រវែង៤០០ម៉ែត្រ ក៏ត្រូវបានបាក់ស្រុតផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការបាក់ច្រាំងទន្លេនេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនាំឱ្យចរន្តទឹកហូរមកម្ខាងច្រាំង និងមានដីដុះនៅច្រាំងម្ខាងទៀត។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គហក់ឡើងក៏ជាមូលហេតុបង្កឱ្យមានការបាក់ស្រុតច្រាំងផងដែរ។ លោកបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានហក់ឡើងដល់ជាង ១៤ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រុងប្រយ័ត្នគឺ ១៥ ម៉ែត្រ ២តឹក។ បើតាមលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចំពោះមុខស្ថានភាពទឹកទន្លេកំពុងហក់ឡើងនេះ រដ្ឋបាលខេត្តបានត្រៀមទីទួលសុវត្ថិភាពចំនួន ១៧៨ទីតាំង សម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ និងយកសត្វពាហនៈមករក្សាទុក។ ខេត្តកំពង់ចាម ទទួលរងឥទ្ធិពលព្យុះណារ៉ា ដែលបង្កឱ្យមានភ្លៀងផ្គររន្ទះពីតិចទៅច្រើន អាចធ្វើឱ្យកម្ពស់ទឹកទន្លេកើនឡើងក្នុងកម្រិតគួរឱ្យកត់សម្គាល់ បង្កឱ្យមានជំនន់នៅតាមដងទន្លេ…
-
ម៉ាឡេស៊ី ជំរុញពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ ខណៈអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ខ្លាំង

គូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ីបានណែនាំពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើដំណើរទៅកាន់ខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត និងប៉ាតានី ភាគខាងត្បូងប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយផ្ទុះអំពើហិង្សាជាបន្តបន្ទាប់នៅទីនោះ ។ តំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី គឺជាទីកន្លែងនៃជម្លោះបះបោររ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ ។ ជាក់ស្តែង កងកម្លាំងសន្តិសុខថៃបានប្រយុទ្ធជាមួយក្រុមឧទ្ទាម ដែលព្យាយាមផ្តាច់ខ្លួនស្វែងរកឯករាជ្យ សម្រាប់បណ្តាខេត្តដែលមានប្រជាជនម៉ូស្លីម និងជនជាតិម៉ាឡេស៊ីភាគច្រើន ដូចជានៅណារ៉ាត់ធីវ៉ាត់, ប៉ាតានី, យ៉ាឡា និងផ្នែកខ្លះនៃខេត្តសុងក្លា ។ ឆ្លើយតបបញ្ហាអសន្តិសុខចុងក្រោយនេះ ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ អាទិត្យ ដោយណែនាំជនជាតិម៉ាឡេស៊ីដែលធ្វើដំណើរនៅកាន់តំបន់រងផលប៉ះពាល់របស់ប្រទេសថៃ ត្រូវចុះឈ្មោះជាមួយស្ថានទូតម៉ាឡេស៊ី ។ ក្រសួងបញ្ជាក់ថា ជនជាតិម៉ាឡេស៊ីដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ ក៏ដូចជាមានបំណងធ្វើដំណើរទៅ-មកពីខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំសុវត្ថិភាព បម្រាមគោចរ និងការណែនាំសន្តិសុខទាំងអស់ដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋាន ។ បើតាមស៊ីនហួរ, អាជ្ញាធរថៃបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំង៣ របស់ប្រទេសថៃ ឱ្យស្នាក់នៅក្នុងផ្ទះ កុំចេញទៅក្រៅ បើមិនចាំបាច់ និងចៀសវាងទៅកាន់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារជាច្រើនករណីកើនឡើងព្រមគ្នា កាលពីយប់ថ្ងៃ សៅរ៍ ៕ ប្រភព ៖ ស៊ីនហួរ…
-
លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាព ផ្អែកលើភាពជាក់ស្តែងនៅនឹងកន្លែង

មូស្គូ ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅនឹងកន្លែង។ បើតាម anadolu ចេញផ្សាយ កាលពីចុងសប្តាហ៍, លោក ពូទីន បានលើកឡើងអំពីការវិវត្តនានាទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ទៅកាន់បណ្តាញផ្សព្វផ្សាយរដ្ឋ Rossiya-24។ ដោយសំដៅលើសំណើដែលរុស្ស៊ីបានទទួល, លោក ពូទីន បានមានប្រសាសន៍ថា «សំណើដែលយើងទទួលបាន ជួនកាល មានលក្ខណៈចម្លែកខុសប្រក្រតី និង មិនអាចទទួលយកបាន។ យើងតែងតែត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ប៉ុន្តែ ត្រូវធ្វើឡើងតែលើមូលដ្ឋាននៃស្ថានភាពជាក់ស្តែងនៅនឹងកន្លែងប៉ុណ្ណោះ»។ លោក ពូទីន បានលើកឡើងថា អ៊ុយក្រែនមានបំណងយកឈ្នះរុស្ស៊ី “ក្នុងរយៈពេល ៤០ថ្ងៃ” តាមរយៈការវាយប្រហារដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយលោកបានពណ៌នាសកម្មភាពនេះថាជា “ការផ្សងព្រេងថ្មីមួយរបស់របបទីក្រុងគៀវ និងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន”។ លោក ពូទីន បានថ្លែងថា «លើកនេះ ពួកគេបានគ្រោងធ្វើឱ្យរុស្ស៊ីបរាជ័យជាយុទ្ធសាស្ត្រក្នុងរយៈពេល ៤០ថ្ងៃ ដោយកំណត់គោលដៅវាយប្រហារលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្គត់ផ្គង់ របស់យើង តាមរយៈការប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក»។ ជាការឆ្លើយតប លោក…