-
អង្គការសហប្រជាជាតិ និងកាកបាទក្រហម អំពាវនាវឱ្យបង្កើតច្បាប់ហាមឃាត់អាវុធស្វ័យប្រវត្តិក្នុងសង្គ្រាម

បរទេស ៖ អង្គការសហប្រជាជាតិ និង កាកបាទក្រហមអន្តរជាតិ នៅថ្ងៃអង្គារនេះ បានអំពាវនាវរួមគ្នា ឱ្យបង្កើតច្បាប់បន្ទាន់ស្តីពីអាវុធស្វ័យប្រវត្តិ ដោយព្រមានថា អាវុធដែលអាចផ្តាច់យកជីវិត ដោយគ្មានការចូលរួមពីមនុស្ស អាចនឹងត្រូវប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ អំឡុងសង្គ្រាម នៅទូទាំងពិភពលោក។ បើតាម រយធឺ , ការព្រមាននេះ បានធ្វើឡើង ស្របពេលដែល ណ្តាប្រទេសនានាគ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងហ្សឺណែវ សប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីច្បាប់ថ្មី ដែលអាចនឹងកើតមានឡើង ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីតួនាទីរបស់អាវុធពាក់កណ្តាលស្វ័យប្រវត្តិបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានប្រើប្រាស់ក្នុងជម្លោះ នៅអ៊ុយក្រែន ស៊ូដង់ តំបន់ហ្គាហ្សា ក៏ដូចជា នៅអ៊ីរ៉ង់ និង តំបន់ឈូងសមុទ្រ។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានចេញសេចក្តីថ្លែងការណ៍រួមមួយបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលជិតនឹងឆ្លងកាត់ខ្សែបន្ទាត់ក្រហមនៃសីលធម៌ ពោលគឺការដែលម៉ាស៊ីនកំណត់គោលដៅវាយប្រហារលើមនុស្ស ដោយស្វ័យប្រវត្តិ»។ ប្រភពអះអាងថា «ការចរចាត្រូវតែចាប់ផ្តើម នៅពេលនេះ…
-
អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេង សិង្ហបុរី ជាប់ពាក់ព័ន្ធនឹងអាជីវកម្មជាមួយ អ៊ីរ៉ង់

បរទេស ៖ សហរដ្ឋអាមេរិក កាលពីចន្ទ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេង Wellbred Capital ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី និង ក្រុមហ៊ុនពាណិជ្ជកម្មរបស់ខ្លួនផ្សេងៗទៀត នៅក្នុងប្រទេសអារ៉ាប់រួម និងប្រទេសស្វីស ដោយលើកឡើងពីទំនាក់ទំនងជាមួយអ៊ីរ៉ង់ ។ បើតាមការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស ហៅកាត់ OFAC របស់ក្រសួងហិរញ្ញវត្ថុអាមេរិក, ក្រុមហ៊ុន Wellbred មានទំនាក់ទំនងជាមួយលោក Mohammad Hossein Shamkhani ដែលជាមហាសេដ្ឋីដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ។ OFAC បញ្ជាក់ថា លោក Shamkhani ជាកូនប្រុសរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ ដែលបានទទួលមរណភាព គឺ លោក Ali Shamkhani ។ មន្ត្រីរូបនេះ ធ្លាប់ជាអ្នកដំណើរការកងនាវាដឹកប្រេង និងនាវាដឹកទំនិញកុងតឺន័រដ៏ធំសម្បើមមួយ របស់អ៊ីរ៉ង់ ។ លោក Shamkhani បានបង្កើតក្រុមហ៊ុន Wellbred ឱ្យស្ថិតនៅក្រៅបណ្តាញអាជីវកម្មអ៊ីរ៉ង់ ប៉ុន្តែតាមពិតទៅ លោក Shamkhani គឺជាអ្នកទទួលខុសត្រូវចុងក្រោយបង្អស់លើប្រតិបត្តិការរបស់ Wellbred ។ យ៉ាងណា…
-
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា គ្មានការកាត់បន្ថយក្រសួងនោះទេ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលការណ៍កែទម្រង់ដោយកាត់បន្ថយចំនួនក្រសួង ស្ថាប័ន នៅក្នុងដំណាក់កាលនេះឡើយ ខណៈដែលការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា គឺឈរលើស្មារតី និងអភិក្រម ពង្រឹងមិនពង្រីក។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣ខ្សែនៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៥ ខែសីហានេះ សម្ដេចមហាបវរធិបតី បានពន្យល់ថា ការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា មិនដូចនៅវៀតណាមទេ ដោយសារកម្ពុជាអនុវត្តនយោបាយវិមជ្ឈការ គឺផ្ទេរអំណាច និងការផ្តល់សេវាសាធារណៈឱ្យខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈដែលវៀតណាមអនុវត្តគោលការណ៍មជ្ឈការ ដោយបូកបញ្ចូលខេត្តមួយចំនួនឱ្យស្ថិតក្រោមការគ្រប់គ្រងតែមួយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាមិនដើរតាមគន្លងប្រទេសណាមួយទេ ព្រោះកម្ពុជាមានទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ទោះបីជារាជរដ្ឋាភិបាលពុំមានគម្រោងកាត់បន្ថយក្រសួងក៏ដោយ ក៏អ្នកវិភាគបញ្ហាសង្គម និងនយោបាយមើលឃើញពីការខិតខំធ្វើកំណែទម្រង់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ជាតិ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលស្គាល់លទ្ធផលនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ចំណែកលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់បន្តទៀតក្នុងក្រសួងស្ថាប័នរដ្ឋ ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងធ្វើ ការវិភាគមុខងារនៅតាមក្រសួង-ស្ថាប័ន ដើម្បីកំណត់មុខងារ និងភារកិច្ចរបស់ស្ថាប័ននីមួយៗឲ្យមានភាពច្បាស់លាស់ មិនត្រួតស៊ីគ្នា និងអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាព៕ សេង បារាំង
-
គ្រោះទឹកជំនន់ ៖ អាជ្ញាធរអំពាវនាវឲ្យប្រុងប្រយ័ត្ន ពិសេសចំពោះកុមារ

ក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែសីហានេះបានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលកំពុងកើតមាននៅតាមតំបន់ទំនាបមួយចំនួន ហើយអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសចំពោះកុមារ។ ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋ ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ហើយរាល់ពេលធ្វើដំណើរតាមកាណូត ឬទូក គឺត្រូវមានការពាក់អាវពោងសុវត្ថិភាពជានិច្ច។ ចំណែកក្រសួងអប់រំ យុវជន និងកីឡាវិញ ក៏ធ្លាប់បានណែនាំឱ្យឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទ្វេដងចំពោះកុមារនៅពេល ដែលទឹកកំពុងកើនឡើងនៅក្នុងរដូវវស្សានេះ ព្រោះមានហានិភ័យលង់ទឹកខ្ពស់។ ក្រសួងអប់រំ បានទទូចឱ្យឪពុកម្តាយ កុំបណ្តោយឱ្យកូនៗនៅម្នាក់ឯង ឬលេងទឹកដោយគ្មានការត្រួតពិនិត្យដិតដល់ពីមនុស្សពេញវ័យ។ ឪពុកម្តាយត្រូវណែនាំកូនៗកុំឱ្យទៅក្បែរតំបន់ទឹកជំនន់ ផ្លូវលិចទឹក ទន្លេ ស្ទឹង ប្រឡាយ ឬកន្លែងដែលមានចរន្តទឹកហូរខ្លាំង។ ជាមួយគ្នានេះ ក្រសួងអប់រំ បានជំរុញឱ្យឪពុកម្តាយ ឬអាណាព្យាបាល គួរផ្តល់លទ្ធភាពឱ្យកូនៗបានរៀនជំនាញហែលទឹក ដើម្បីឱ្យពួកគេមានលទ្ធភាពការពារខ្លួននៅពេលជួបគ្រោះអាសន្ន។ យោងតាមរបាយការណ៍ឆ្នាំ២០២៤របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំ ការលង់ទឹកបានឆក់យកជីវិតមនុស្សរហូតជាង ១ ៣០០នាក់នៅក្នុងប្រទេសកម្ពុជា។ ស្ថិតិនេះធ្វើឱ្យកម្ពុជាមានអត្រាលង់ទឹកដ៏ខ្ពស់ក្នុងពិភពលោក។ ការលង់ទឹកភាគច្រើនកើតឡើងទៅលើកុមារអាយុចាប់ពី ៥ឆ្នាំ ទៅ ១៤ឆ្នាំ ហើយក្មេងប្រុសប្រឈមនឹងហានិភ័យខ្ពស់ជាងក្មេងស្រីដល់ទៅជិតពីរដង។ លោកស្រី តិ សារ៉ាត់ នាយិកាប្រតិបត្តិ នៃអង្គការហែលទឹកកម្ពុជា (https://www.facebook.com/swim.cambodiaorgan/) បានប្រាប់បណ្តាញព័ត៌មាន AMS ថា…
-
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក

ភ្នំពេញ៖«កាលពីមុនប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកការផ្លាស់ប្តូរទស្សនៈរបស់ពលរដ្ឋខ្មែរឯនាយសមុទ្រចំពោះប្រទេសកំណើតរបស់ខ្លួនថា ជាឧទាហរណ៍មួយដែលបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ តាមរយៈឧទាហរណ៍នេះ ឯកឧត្តម ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត បន្តផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីខុសឆ្ងាយពីអតីតកាលឆ្ងាយណាស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលដ៏ធំធេងដែលយើងត្រូវផ្សព្វផ្សាយគ្រប់ជ្រុង គ្រប់ទិដ្ឋភាពដើម្បីបន្សាបព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយដែលមានចេតនាបំផ្លើសបំភ្លៃការពិតពីកម្ពុជា ក្រោមអភិក្រម «និយាយការពិតដើម្បីការពារ» ពោលគឺការពារសមិទ្ធផលនិងស្នាដៃរបស់រាជរដ្ឋាភិបាលឱ្យស្ថិតស្ថេរគង់វង្សទាំងនៅលើទិដ្ឋភាពជាក់ស្តែង ទាំងនៅក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាមន្ត្រីនៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក…
-
កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម តាមរយៈយន្តការ វៀតណាម Plus One

កម្ពុជា រំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរមកពីប្រទេសវៀតណាម តាមរយៈវៀតណាម បូកមួយ (Vietnam Plus One) ដែលជាវេទិកាមួយ ជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជាតិ មកកាន់កម្ពុជា។ វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍សំខាន់មួយដែលស្ថិតក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី២០ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីក្រុងហូជីមិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីទៅចូលរួមព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២៥ ខែសីហា ថាអំឡុងព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កិច្ចសហប្រតិបត្តិការអនុតំបន់ចំនួន ៣ រួមមាន CLV លើកទី១, CLMV លើកទី៨ និង ACMECS លើកទី៧ ព្រមទាំងចូលរួមវេទិកាទេសចរណ៍កម្រិតខ្ពស់ និងកម្មវិធីសំខាន់ៗមួយចំនួនទៀត។ បន្ថែមលើនេះ ឯកឧត្តម ហួត ហាក់ នឹងជួបប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។ ព្រឹត្តិការណ៍នេះ…
-
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រដល់កុមារជនភៀសសឹក និងការបោសសម្អាតមីន

លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃចក្រភពអង់គ្លេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧សីហា ដើម្បីត្រួតពិនិត្យអំពីគម្រោងជំនួយអប់រំនានាដល់កុមារភៀសសឹក និងគម្រោងបោសសម្អាតមីននៅកម្ពុជាដែលគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង្គគ្លេសប្រចាំនៅកម្ពុជានាថ្ងៃអង្គារ៍នេះ ក្នុងអំឡុងបេសកកម្មនេះ លោកស្រី Rosie Winterton នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលកម្មវិធីអប់រំ ដែលគាំទ្រដោយអង់គ្លេស សម្រាប់ជួយដល់កុមារដែលបានភៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។ ជាមួយគ្នានេះ លោកស្រីនឹងជួបពិភាក្សាជាមួយអង្គការ HALO Trust និង APOPO អំពីការងារបោសសំអាតមីននៅកម្ពុជា ខណៈចក្រភពអង់គ្លេសបានគាំទ្រការដោះមីន និងការស្តារឡើងវិញផ្នែកមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។ លើសពីនេះលោកស្រី នឹង ជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ និងការអប់រំ ដោយផ្តោតលើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបើកផ្លូវឱ្យសាកលវិទ្យាល័យល្បីៗ ពង្រីកការផ្តល់សញ្ញាបត្រស្តង់ដារអន្តរជាតិជូនដល់និស្សិតកម្ពុជា។ មុនពេលមកដល់កម្ពុជា លោកស្រី Rosie Winterton មានប្រសាសន៍ថា លោកស្រីនឹងទៅមើលឲ្យឃើញផ្ទាល់ភ្នែកពីរបៀប ដែលការគាំទ្ររបស់ចក្រភពអង់គ្លេសកំពុងជួយសហគមន៍នានាឱ្យស្តារជីវភាពឡើងវិញ បន្ទាប់ពីជម្លោះ និងជួយបោសសម្អាតមីន ដែលកំពុងគំរាមកំហែងដល់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រីបញ្ជាក់ថា កម្ពុជាស្ថិតនៅចំកណ្តាលតំបន់មួយ ដែលមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពរបស់ចក្រភពអង់គ្លេស ហើយចក្រភពអង់គ្លេសប្តេជ្ញាចិត្តចំពោះស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបើកច្រកព្រំដែនថ្មីៗបន្ថែមជាមួយវៀតណាម និងឡាវ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនថ្មីបន្ថែមជាមួយប្រទេសវៀតណាម និងឡាវ ដែលជាយុទ្ធសាស្រ្តក្នុងការពង្រឹង និងពង្រីកវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីពង្រីកការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងដូច្នេះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នាឱកាសសម្ដេចអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិ និងកំណាត់ផ្លូវខេត្តចំនួន៣ ក្នុងភូមិសាស្រ្តត្បូងឃ្មុំ និងខេត្តក្រចេះ។ ទាក់ទងនឹងការលើកឡើងរបស់សម្ដេចធិបតី ,ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា ខណៈថ្លៃដឹកជញ្ជូនតាមផ្លូវទឹកកើនឡើង ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា ការបើកច្រកព្រំដែនថ្មីបន្ថែមជាមួយប្រទេសវៀតណាម និងឡាវ គឺជាជម្រើសល្អសម្រាប់កម្ពុជា។ លោកបញ្ជាក់ថា ជម្រើសថ្មីនេះ មិនមែនសម្រាប់តែពង្រឹង និងពង្រីកវិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជាប៉ុណ្ណោះទេ ក៏ជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ចំណែកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានចាត់ទុកការបើកច្រកព្រំដែនថ្មីជាមួយប្រទេសវៀតណាម និងឡាវ គឺជាឱកាសវិជ្ជមានបន្ថែមសម្រាប់វិស័យពាណិជ្ជកម្មកម្ពុជា។ ប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ និងជាទីផ្សារនាំចេញទំនិញធំទី២ របស់កម្ពុជា។ ប៉ុន្តែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ នៅមានកម្រិតនៅឡើយ។ ក្រុមអ្នកជំនាញយល់ថាតាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មខាងលើនេះ នឹងក្លាយជាកត្តាលីករដែលជួយជំរុញឱ្យការធ្វើពាណិជ្ជកម្មកម្ពុជា និងវៀតណាម កាន់តែប្រសើរថែមមួយកម្រិតទៀត។ ការណ៍នេះក៏អាចជំរុញការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយឡាវ ផងដែរ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦…
-
លោក Netanyahu ថា អ៊ីរ៉ង់ប៉ុងប៉ងធ្វើឃាតកូនប្រុសរបស់លោក

ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លើកឡើង កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បានប៉ុនប៉ងធ្វើឃាតកូនប្រុសម្នាក់របស់លោក ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Channel 14 របស់អ៊ីស្រាអែលថា «មានរឿងមិនគួរឱ្យជឿមួយបានកើតឡើង គឺអ៊ីរ៉ង់បានកំណត់គោលដៅលើកូនប្រុសម្នាក់របស់ខ្ញុំ។ អ៊ីរ៉ង់បានប៉ុនប៉ងសម្លាប់កូនប្រុសម្នាក់របស់ខ្ញុំ»។ លោកបាននិយាយទៀតថា «បើគ្មានការការពារនោះទេ អ៊ីរ៉ង់នឹងអាចធ្វើបានសម្រេច»។ បើទោះបីជា លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ, គេដឹងថាលោក Netanyahu មានកូនប្រុស ពីរនាក់ និង កូនស្រីម្នាក់។ គេមិនទាន់ច្បាស់លាស់ នៅឡើយទេថា តើកូនប្រុសមួយណាដែលត្រូវបានចោទប្រកាន់ថា ជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតនោះ។ ជាការកត់សម្គាល់ កូនប្រុសច្បងរបស់លោក ឈ្មោះ Yair ដែលមានអាយុ ៣៥ ឆ្នាំ បានចំណាយពេលយូរ នៅទីក្រុង Miami សហរដ្ឋអាមេរិក ចាប់តាំងពីដើមឆ្នាំ ២០២៤ មក ដោយមានសេចក្តីរាយការណ៍ថា ស្ថិតក្រោមការការពាររបស់ទីភ្នាក់ងារសន្តិសុខជាតិអ៊ីស្រាអែល Shin Bet។ បើតាម…
-
មេទ័ពកម្ពុជាជំរុញការចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័នស៊ីវិល ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានកោតសរសើរការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នកងទ័ព និងអង្គភាពស៊ីវិល ដែលបានរួមចំណែកជួយពង្រឹងខឿនការពារជាតិ ជាពិសេសជួយគាំទ្រដល់សមរភូមិមុខ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល ឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងបានអំពាវនាវឱ្យបន្តសហការយ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។ ឯកឧត្តម បានណែនាំឱ្យបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ សិក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅ…