Category: ព័ត៌មាន

  • បង់ក្លាដែស កំពុងចរចាទិញយន្តហោះចម្បាំង J-10CE របស់ ចិន

    បង់ក្លាដែស កំពុងចរចាទិញយន្តហោះចម្បាំង J-10CE របស់ ចិន

    ដាកា ៖ ប្រទេសបង់ក្លាដែស កំពុងរៀបចំកិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បីចរចាទិញយន្តហោះចម្បាំងពហុតួនាទី J-10CE និងឧទ្ធម្ភាគចក្រប្រយុទ្ធពីប្រទេសចិន ។ នេះបើតាមការប្រកាសរបស់លោក Zahed Ur Rahman ដែលជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស កាលពីថ្ងៃ អង្គារ ។ លោកទីប្រឹក្សា Rahman និយាយថា មូលហេតុដែលបង់ក្លាដែសបញ្ជាទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ចិន គឺដោយសារតែប្រទេសលោកបានឃើញច្បាស់ពីភាពខ្លាំងរបស់ពួកវា អំឡុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ។ ម្យ៉ាងវិញទៀត យន្តហោះចម្បាំងចិនជំនាន់ទី៤.៥នេះ មានតម្លៃធូរថ្លៃជាងយន្តហោះចម្បាំងរបស់អឺរ៉ុប ដូចជា Rafale ឬ Eurofighter Typhoon ប៉ុន្តែប្រសិនបើប្រៀបធៀបពីសមត្ថភាពវិញ គឺប្រហាក់ប្រហែលគ្នា ។ យោងតាមផែនការដំបូងដែលត្រូវបានបញ្ចេញកាលពីខែតុលា ឆ្នាំ២០២៥, ប្រទេសបង់ក្លាដែសមានគម្រោងបញ្ជាទិញយន្តហោះចម្បាំងផលិតនៅប្រទេសចិនចំនួន ២០គ្រឿង ក្នុងតម្លៃប្រហែល ២,២ពាន់លានដុល្លារ ។ ផ្អែកតាមប្រភពពី Anadolu, សព្វថ្ងៃនេះ កងទ័ពអាកាសបង់ក្លាដែសមានយន្តហោះប្រហែល ២១២គ្រឿង រួមទាំងយន្តហោះចម្បាំងចំនួន ៤៤គ្រឿង ដែលក្នុងនោះ ៣៦គ្រឿងជាយន្តហោះចម្បាំងស៊េរីចាស់ F-7 ផលិតនៅប្រទេសចិន ៕…

  • អាមេរិកបញ្ជូននាវាចម្បាំងទៅកំចាត់ការជួញដូរគ្រឿងញៀន នៅប្រទេសអេក្វាទ័រ

    អាមេរិកបញ្ជូននាវាចម្បាំងទៅកំចាត់ការជួញដូរគ្រឿងញៀន នៅប្រទេសអេក្វាទ័រ

    គីតូ ៖ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ត្រូវបានបញ្ជូនទៅដល់កំពង់ផែមួយ នៃប្រទេសអេក្វាទ័រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ នាវាចម្បាំងអាមេរិកមួយគ្រឿងនេះ បានមកដល់កំពង់ផែ Manta ដែលជាតំបន់ក្តៅគគុក នៃការជួញដូរគ្រឿងញៀន ក្នុងប្រទេសអេក្វាទ័រ ខណៈដែលកងទ័ពអាមេរិកចូលរួមជាមួយកងកម្លាំងអេក្វាទ័រ ក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ ក្រៅពីនេះ ក៏មានទូកស្ទាក់ចាប់មួយគ្រឿង ដែលបំពាក់ដោយអាវុធ និង មានបំពាក់ទង់ជាតិអាមេរិក កំពុងល្បាតនៅក្បែរនាវាចម្បាំងនោះ។ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa ដែលមាននិន្នាការស្តាំនិយម គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរូប របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងតំបន់អាមេរិកឡាទីន។ អស់រយៈពេលជាច្រើនខែមកហើយ ដែលកងកម្លាំងសហរដ្ឋអាមេរិកបាននិងកំពុងគាំទ្រកងទ័ពរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ អេក្វាទ័រ បានប្រែក្លាយពីប្រទេស ធ្លាប់តែជារដ្ឋមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត នៅអាមេរិកខាងត្បូង ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់ដល់ជីវិតបំផុត ដោយសារតែបញ្ហាគ្រឿងញៀន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន

    កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន

    សេអ៊ូល ៖ កូរ៉េខាងត្បូងនិយាយ នៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថា ជាយន្តហោះយោធារុស្ស៊ី ហោះចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ ការចោទប្រកាន់នេះធ្វើឡើង ស្របពេលដែល ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះដុនដាប ពោលគឺ ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមអនុវត្តវិធានការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន និង ចាប់តាំងពីទីក្រុងម៉ូស្គូបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកូរ៉េខាងជើង។ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា យន្តហោះរុស្ស៊ីមួយចំនួនបានចូល និងបន្ទាប់មក បានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន នៅលើដែនទឹកសមុទ្រខាងកើត ឬ East Sea ដែលត្រូវបានគេស្គាល់ផងដែរថា ជាសមុទ្រជប៉ុន (Sea of Japan)។ ក្រសួងបាននិយាយថា «យោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះរុស្ស៊ីទាំងនោះ មុនពេលពួកវាចូលមកក្នុងតំបន់ ហើយបានបញ្ជូនយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានការណ៍បន្ទាន់ណាមួយ» ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ក្រសួងបានបញ្ជាក់ថា យន្តហោះរុស្ស៊ីទាំងនោះមិនបានរំលោភលើដែនអាកាសអធិបតេយ្យភាពរបស់កូរ៉េខាងត្បូងឡើយ។ តែ នេះគឺជាការចូលមកក្នុងតំបន់បែបនេះជាលើកទីពីរហើយ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។ បើតាម AFP , តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស មិនមែនជាដែនអាកាសដែលមានអធិបតេយ្យភាពពេញលេញនោះទេ ប៉ុន្តែ វាជាតំបន់ទ្រនាប់មួយ ដែលប្រទេសនានាតម្រូវឱ្យយន្តហោះបរទេសបង្ហាញអត្តសញ្ញាណរបស់ខ្លួន ដើម្បីគោលបំណងសន្តិសុខ។ ជាទូទៅ គេរំពឹងថា…

  • អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន

    អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន

    ដាម៉ាស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃអង្គារ អំឡុងទស្សនកិច្ចដ៏កម្រមួយនៅស៊ីរី បានប្តេជ្ញារក្សាកងទ័ពបន្តមានវត្តមាន ក្នុងប្រទេសមួយនេះ ដរាបណានៅតែមាន អ្វីដែលលោកហៅថា «ការគំរាមកំហែង» ដល់សន្តិសុខរបស់ប្រទេសលោក។ យ៉ាងណា ទីក្រុងដាម៉ាស បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការចូលដោយខុសច្បាប់» របស់លោក Israel Katz ទៅក្នុងប្រទេសស៊ីរី។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅមួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើមូលដ្ឋាន Abu Duhur ដែលលែងប្រើប្រាស់ នៅភាគពាយព្យប្រទេសស៊ីរី ដោយអះអាងថា ខ្លួនចង់រារាំងកងទ័ពតួកគីមិនឱ្យដាក់ពង្រាយកម្លាំងនៅទីនោះ។ ទោះជាយ៉ាងណា ទីក្រុងអង់ការ៉ា បានបដិសេធថា ខ្លួនមិនបានទៅកាន់ទីតាំងនោះទេ។ នៅភាគខាងត្បូងប្រទេសស៊ីរី, កងកម្លាំងអ៊ីស្រាអែលបានឈរជើងនៅក្នុង «តំបន់សន្តិសុខ» ចាប់តាំងពីការដួលរលំនៃមេដឹកនាំដែលកាន់អំណាចយូរឆ្នាំគឺលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤។ ពួកគេបានកាន់កាប់តំបន់ ដែលពីមុន ជាតំបន់ទ្រនាប់ ស្ថិតក្រោមការល្បាតរបស់អង្គការសហប្រជាជាតិ ធ្លាប់បំបែកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅតំបន់ Golan ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ១៩៧៤ មក។…

  • រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ

    រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ

    មូស្គូ ៖ «ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ»​នេះបើតាមការអះអាងរបស់ ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ។ លោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា ឬ Eastern Economic Forum​ បានថ្លែងថា លោកបានលើកឡើងពីបញ្ហានៃការបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដែលមានលក្ខណៈឆ្ពោះទៅរកការសងសឹក ឬ ការស្ដារឡើងវិញនូវអំណាចយោធាពីអតីតកាល។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា​ «ថែមទាំងមានការលើកឡើងអំពីអាវុធនុយក្លេអ៊ែរ ដែលជប៉ុនមានសមត្ថភាពអាចផលិតបាន ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ សុន្ទរកថាដ៏ខ្លាំងក្លារបស់នាយករដ្ឋមន្ត្រី លោកស្រី ​Sanae​ Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខ័ណ្ឌដ៏ទូលំទូលាយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ទាំងក្នុងតំបន់ និងសកលលោក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយងាកទៅរកការចូលរួមដោយផ្ទាល់»។ ការអះអាងនេះ ធ្វើឡើងនៅបន្ទាប់ពីប៉ុន្មានថ្ងៃ ដែលទូតចិនប្រចាំនៅរុស្ស៊ី បានព្រមាន ជប៉ុន កុំឲ្យលេងភ្លើងជាមួយអាវុធនុយក្លេអ៊ែរ ក្រោយពេលដែលទីក្រុងប៉េកាំងរកឃើញថា ទីក្រុងតូក្យូ កំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ជាង៥ពាន់គ្រាប់៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • រុស្ស៊ី ថា វត្តមានកងទ័ពណាតូនៅ អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត

    រុស្ស៊ី ថា វត្តមានកងទ័ពណាតូនៅ អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត

    មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ នៅថ្ងៃ អង្គារ និយាយថា ប្រទេសរុស្ស៊ីចាត់ទុកវត្តមានកងកម្លាំងយោធាអង្គការណាតូនៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិចបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃ ចន្ទ និងបង្ហាញពីផែនការរៀបចំកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីបញ្ជូនទៅឈរជើងនៅអ៊ុយក្រែន នៅពេលមានកិច្ចព្រមព្រៀងឈប់បាញ់ណាមួយកើតឡើង ។ ជាការឆ្លើយតប លោក បេសកូវ និយាយថា រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហររបស់ខ្លួននៅកម្រិតផ្សេងៗគ្នាថា ការដាក់ពង្រាយកងកម្លាំងយោធាបរទេសមកពីរដ្ឋសមាជិកណាតូនៅអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាតសម្រាប់ទីក្រុងមូស្គូ ។ លោក បេសកូវ អះអាងថា ផែនការរបស់ក្រុមសម្ព័ន្ធភាពគាំទ្រអ៊ុយក្រែន គឺជាបញ្ហាដ៏សំខាន់មួយ និងជាប្រធានបទដ៏ធំបំផុត ហើយវាមិនមែនជាលើកដំបូងទេ ដែលចេតនាដាក់ពង្រាយអង្គភាពយោធាពីរដ្ឋជាសមាជិកណាតូនៅលើទឹកដីអ៊ុយក្រែនត្រូវបានពិភាក្សា ។ ដូច្នេះ រុស្ស៊ីចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីធានាសន្តិសុខប្រទេសរបស់ខ្លួន ក៏ដូចជាទប់ទល់នឹងគោលជំហរអរិភាពរបស់លោកខាងលិច ។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះសង្កត់ធ្ងន់ថា រុស្ស៊ីមានទំនុកចិត្តលើជ័យជម្នះរបស់ខ្លួន ជាមួយនឹងការបន្តសកម្មភាពយោធាដោយគ្មានលក្ខខណ្ឌ ដើម្បីដោះស្រាយបញ្ហាឈានឆ្ពោះទៅរកសន្តិភាព ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូល កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ…

  • លោក Trump ថា ច្រកសមុទ្រ Hormuz លែងមានគ្រាប់មីនទៀតហើយ

    លោក Trump ថា ច្រកសមុទ្រ Hormuz លែងមានគ្រាប់មីនទៀតហើយ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អង្គារ ប្រកាសថា គ្រាប់មីនទាំងអស់នៅក្នុងដែនទឹកអន្តរជាតិ នៃច្រកសមុទ្រហ័រមូស ត្រូវបានដោះចេញ ឬបំផ្ទុះចោលអស់ហើយ ប៉ុន្តែលោកបានព្រមានថា កប៉ាល់ណាមួយដែលព្យាយាមដាក់គ្រាប់មីនថ្មី នឹងត្រូវបំផ្លាញចោលតែម្តង ។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា ខ្ញុំទើបទទួលបានដំណឹងពីកងទ័ពជើងទឹកអាមេរិកថា គ្រាប់មីនទាំងអស់ត្រូវបានបំផ្ទុះចោល ឬដោះចេញពីដែនទឹកអន្តរជាតិនៃច្រកសមុទ្រហ័រមូសទាំងស្រុងហើយ ។ លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ផ្កាយរណបរបស់កងទ័ពអវកាស ដើម្បីតាមដាន និងឃ្លាំមើលរាល់សកម្មភាពនៅលើផ្ទៃទឹកនៃច្រកសមុទ្រនេះ គ្រប់ជំហានទាំងអស់ មិនឲ្យមានការលបលួចដាក់ពង្រាយគ្រាប់មីនជាថ្មីឡើយ ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានបង្ហើបពីគំនិតចង់ដាក់ច្រកសមុទ្រយុទ្ធសាស្រ្តនេះ ជាដែនដីរបស់សហរដ្ឋអាមេរិក ។ ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។ ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង…

  • រុស្ស៊ី បញ្ចេញនាវាមុជទឹកនុយក្លេអ៊ែរ “ថ្ងៃអវសានពិភពលោក” ឬ “Doomsday” ជាសារគំរាមលោកខាងលិច

    រុស្ស៊ី បញ្ចេញនាវាមុជទឹកនុយក្លេអ៊ែរ “ថ្ងៃអវសានពិភពលោក” ឬ “Doomsday” ជាសារគំរាមលោកខាងលិច

    មូស្គូ ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលមានរហ័ស្សនាមថា “ថ្ងៃអវសានពិភពលោក” ឬ “Doomsday” ត្រូវបានដាក់ដំណើរការជាផ្លូវការកាលពីចន្ទ ។ បើតាម The Sun, នាវាមុជទឹកនេះមានឈ្មោះផ្លូវការថា Khabarovsk ។ វាមានទម្ងន់ ១ ម៉ឺនតោន ជាមួយនឹងមានសមត្ថភាពអាចផ្ទុកមីស៊ីលពាំក្បាលគ្រាប់បែកនុយក្លេអ៊ែរប្រភេទ Poseidon បានរហូតដល់ ៦ គ្រាប់ដែលគ្រប់គ្រាន់ ដើម្បីបង្កើតកម្លាំងផ្ទុះចេញពីក្រោមទឹកដ៏ធំសម្បើម រហូតអាចបង្កើតជារលកយក្សស៊ូណាមិបាន ។ ប្រភពដដែលបញ្ជាក់ថា នាវាមុជទឹកមួយនេះបានរំកិលខ្លួនចូលទៅក្នុងសមុទ្រ ដើម្បីចាប់ផ្តើមបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ Poseidon កាលពីសប្តាហ៍មុន ។ មីស៊ីល Poseidon ដែលរុស្ស៊ីបំពាក់លើនាវាមុជទឹក “ថ្ងៃអវសានពិភពលោក” មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយជិត ១ម៉ឺនគីឡូម៉ែត្រ និងអាចជ្រមុជចុះទៅក្រោមទឹកក្នុងជម្រៅរហូតដល់ ១គីឡូម៉ែត្រ ។ មីស៊ីល Poseidon ត្រូវបានអភិវឌ្ឍឡើងជាលើកដំបូងក្នុងឆ្នាំ២០០២ ។ កាលនោះ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏បានដាក់រហ័ស្សនាមឱ្យមីស៊ីលនេះថា ជា “អាវុធថ្ងៃប្រល័យលោក”…

  • ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជួបនិស្សិតទៅរុស្ស៊ី ៤០រូប មុនចេញដំណើរ

    ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជួបនិស្សិតទៅរុស្ស៊ី ៤០រូប មុនចេញដំណើរ

    ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បាន​អញ្ជើញជួប​សំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យ​លាភីអាហារូបករណ៍ចំនួន ៤០រូប ដែល​ត្រូវចេញទៅបន្តការសិក្សា​នៅសហព័ន្ធរុស្ស៊ី ។ជំនួបបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ក្នុង​ឱកាសនោះ​ឯកឧត្តម​សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការអបអរសាទរ​យ៉ាង​កក់ក្តៅចំពោះនិស្សិតទាំងអស់ ដែលបាន​ខិតខំ​ប្រកួតប្រជែងរហូត​ទទួល​បានអាហារូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ដែលជាប្រទេស​មានប្រព័ន្ធអប់រំស្តង់ដារ​ខ្ពស់​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។ ក្នុងនាមជាអតីតនិស្សិតធ្លាប់សិក្សានៅប្រទេសរុស្ស៊ីនាទសវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកបទពិសោធន៍​រស់នៅ និងការ​សិក្សាព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមនិស្សិត ក្នុងនេះ​ត្រូវយកចិត្តទុកដាក់លើភាសារុស្ស៊ី និងមុខ​វិជ្ជាឯកទេស ដោយមាន​ឆន្ទៈ​មោះមុតក្នុងការជម្នះរាល់ឧបសគ្គ។ត្រូវចូលរួមផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី និងភាព​រីកចម្រើន​របស់កម្ពុជាទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ។លើសពីនេះត្រូវរក្សាសេចក្តីថ្លៃថ្នូរ សាមគ្គីភាពក្នុង​ចំណោម​និស្សិតខ្មែរ រក្សាទំនាក់ទំនងល្អ​ជាមួយប្រជាជនរុស្ស៊ី និងគោរពច្បាប់ ព្រមទាំងបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន។ ដោយឡែកទាក់ទងនឹងជំហររាជរដ្ឋាភិបាលលើការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និង​បញ្ហា​ព្រំដែន ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈការបង្កើត…

  • ចិន ផលិតបានមីស៊ីលអាចបាញ់ទម្លាក់យន្តហោះចម្បាំងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ

    ចិន ផលិតបានមីស៊ីលអាចបាញ់ទម្លាក់យន្តហោះចម្បាំងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ

    ប៉េកាំង ៖ យោធារបស់ប្រទេសចិន ផលិតបានមីស៊ីលបាញ់ពីអាកាសទៅអាកាសមានល្បឿនលឿនជាងសំឡេង សម្រាប់ប្រើប្រាស់បង្កការគំរាមកំហែងដល់កងយន្តហោះយោធាសំខាន់ៗរបស់គូសត្រូវនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ។ បើតាម Straits Times, មីស៊ីលបាញ់ពីអាកាសទៅអាកាសនេះ ត្រូវបានមហាយក្សចិនបង្កើតឡើងក្នុងគោលបំណងបាញ់ទម្លាក់ “បេះដូងនៃប្រតិបត្តិការផ្លូវអាកាស” របស់អាមេរិក ដែលក្នុងនោះរួមមាន យន្តហោះបញ្ជាការចល័ត E-4B Nightwatch, យន្តហោះចាក់សាំងតាមអាកាស និងយន្តហោះរ៉ាដាប្រកាសអាសន្នមុន AWACS ។ ប្រភពទម្លាយឱ្យដឹងថា មីស៊ីលប្រភេទនេះប្រហែលជាមានល្បឿនលឿនជាងសំឡេង ៥ដង ហើយប្រសិនបើចិនបំពាក់វាជាមួយមីស៊ីលប្រភេទ DF-17 ត្រូវបានគេរំពឹងថា នឹងអាចបាញ់បានចម្ងាយរហូតដល់ ២,៤១៤ គីឡូម៉ែត្រ ពោលជិតដល់មូលដ្ឋានយោធាអាមេរិកនៅកោះ Guam ។ ប៉ុន្តែប្រសិនបើបំពាក់វានៅលើមីស៊ីលប្រភេទ DF-27 វិញ ត្រូវបានគេរំពឹងថា នឹងអាចបាញ់បានឆ្ងាយរហូតដល់ ៨,០០០គីឡូម៉ែត្រ ហើយស្ថិតក្នុងចម្ងាយនេះ វាអាចបង្កការគំរាមកំហែងដល់រដ្ឋ Hawaii របស់អាមេរិកបានយ៉ាងងាយស្រួល ។ ប្រភពបញ្ជាក់ថា ការប្រើប្រាស់មីស៊ីលផ្លោងបាញ់យន្តហោះដែលកំពុងហោះហើរ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារមីស៊ីលត្រូវចំណាយពេលហោះហើរជាង ២០នាទី ទើបទៅដល់គោលដៅ ដូច្នេះចិនត្រូវការប្រព័ន្ធផ្កាយរណប និងរ៉ាដាច្បាស់លាស់បំផុត ដើម្បីតាមដានយន្តហោះនោះ ហើយវាក៏ងាយនឹងត្រូវគេរំខានសញ្ញាផងដែរ ។…