-
ការចិញ្ចឹមត្រចៀកកាំខ្នាតតូចពេកអាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូល ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

សមាគមអ្នកចិញ្ចឹមសត្វត្រចៀកកាំកម្ពុជា មិនគាំទ្រការសាងសង់ផ្ទះត្រចៀកកាំដែលមានទំហំតូចពេកនោះទេ ដោយសារអាចប៉ះពាល់ដល់ស្តង់ដារ និងគុណភាពសំបុក។ ទោះជាយ៉ាងណា អ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជានៅតែអាចរកប្រាក់ចំណេញបាន ប្រសិនបើអនុវត្តតាមបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ ខណៈទីផ្សារបច្ចុប្បន្នកំពុងមានស្ថានភាពល្អប្រសើរ។ បច្ចុប្បន្ន ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាមានចន្លោះពី ៥ ០០០ ទៅ ៧ ០០០ ខ្នងអគារ ដែលអាចផលិតទឹកមាត់ត្រចៀកកាំបានប្រមាណ ១០០ តោនក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ មានផ្ទះត្រចៀកកាំជិត ១ ០០០ កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកចិញ្ចឹមសត្វត្រចៀកកាំកម្ពុជា បានបញ្ជាក់ថា ផ្ទះត្រចៀកកាំដែលមានទំហំតូចបំផុត គួរមានប្រវែងទទឹង ៨ គុណ ១៦ ម៉ែត្រ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ម៉ឺនដុល្លារ។ ទំហំបែបនេះអាចផ្តល់លំហគ្រប់គ្រាន់សម្រាប់សត្វត្រចៀកកាំហោះហើរ ចូលស្នាក់នៅ និងបង្កើតសំបុកបានសមស្រប។ លោកបានបន្តថា ផ្ទះដែលមានទំហំតូចជាងនេះ អាចបង្កផលប៉ះពាល់ដល់ការរស់នៅ និងការបង្កើតសំបុករបស់សត្វត្រចៀកកាំ។ ចំណែកផ្ទះទំហំមធ្យម អាចមានប្រវែងប្រមាណ ១០ គុណ ២០ ម៉ែត្រ ឬ ១០ គុណ…
-
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនធ្វើកិច្ចព្រមព្រៀងការទូតជាមួយពួកព្រៃផ្សៃ ដែលគ្រប់គ្រង អ៊ីរ៉ង់ ឡើយ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ច្បាស់ៗនៅថ្ងៃ អង្គារ ថា កិច្ចព្រមព្រៀងការទូតណាមួយ នឹងមិនអាចទៅរួចដាច់ខាត ជាមួយក្រុមមនុស្សព្រៃផ្សៃដែលកំពុងគ្រប់គ្រងប្រទេសអ៊ីរ៉ង់ ។ ការអះអាងនេះ កើតឡើងក្រោយលោក Netanyahu បានប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងជំនួបមួយនៅឯសេតវិមានកាលពីប៉ុន្មានសប្តាហ៍មុនថា លោកមានការសង្ស័យយ៉ាងខ្លាំង និងជឿជាក់ថា នឹងមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ ជាមួយពួកមេដឹកនាំព្រៃផ្សៃ ដែលកំពុងត្រួតត្រាប្រទេសអ៊ីរ៉ង់ ។ ពាក់ព័ន្ធនឹងយុទ្ធនាការដាក់ទណ្ឌកម្មធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ីរ៉ង់ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបង្ហាញជំហរសាទរយ៉ាងមុតមាំ ដោយនិយាយថា វាឆ្លុះបញ្ចាំងពីជម្រើសមួយ ដែលលោកបានពិភាក្សាជាមួយលោក Trump ដើម្បីបិទខ្ទប់ដង្ហើមសេដ្ឋកិច្ច និងធ្វើឱ្យអ៊ីរ៉ង់កាន់តែឯកកោលើឆាកអន្តរជាតិ ។ លោក Netanyahu ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នារបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅ “មិនទាន់ចប់ទេ” ដោយលោកបានបញ្ជាក់ច្បាស់ៗថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ជាច្រើននឹងនៅតែបន្តដំណើរការ ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
-
អ៊ីរ៉ង់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា អាមេរិកកំពុងធ្វើអំពើភេរវកម្មសេដ្ឋកិច្ច

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ តវ៉ាពាក់ព័ន្ធនឹងអ្វីដែលខ្លួនហៅថា «អំពើភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Mehr។ បើតាមប្រភព, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និង សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់ពីជំហររបស់ទីក្រុងតេហេរ៉ង់ ចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាគោលនយោបាយ «អំពើភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងលិខិតនោះ, លោក Araghchi បានពន្យល់ពីជំហររបស់អ៊ីរ៉ង់លើគោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានសង្កត់ធ្ងន់លើអ្វីដែលលោកហៅថា «ការទទួលខុសត្រូវផ្នែកច្បាប់ និងសីលធម៌» របស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនានាជុំវិញពិភពលោក ក្នុងការថ្កោលទោស «សកម្មភាពខុសច្បាប់ និងជាបទឧក្រិដ្ឋ» របស់រដ្ឋបាលសហរដ្ឋអាមេរិក។ បើតាម Tass, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីការចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ច និងយុទ្ធនាការដ៏ធំធេងមិនធ្លាប់មានពីមុនមក ដើម្បីឯកោអ៊ីរ៉ង់។ លោកក៏បានព្រមានផងដែរថា បណ្តាប្រទេសដែលមានស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬ ស្ថាប័នរដ្ឋាភិបាលគាំទ្រទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោន។ ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា…
-
អាមេរិកផ្តល់ជំនួយ៥០ម៉ឺនដុល្លារដល់នេប៉ាល់ ដែលរងគ្រោះពីទឹកជំនន់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ៥០ម៉ឺនដុល្លារ ដល់ប្រទេសនេប៉ាល់ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ជម្រកស្នាក់នៅបន្ទាន់, ទឹកស្អាត, អនាម័យ និងសម្ភារៈសង្គ្រោះផ្សេងៗទៀត ជូនដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «សហរដ្ឋអាមេរិកសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ទឹកជំនន់ភ្លាមៗដ៏ធ្ងន់ធ្ងរ នៅក្នុងស្រុក Rasuwa នៃប្រទេសនេប៉ាល់»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «យើងសូមសម្តែងការអាណិតអាសូរ និងនឹកគិតដល់អ្នកទាំងអស់គ្នា ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ»។ មានសេចក្តីរាយការណ៍ថា ពលរដ្ឋអាមេរិក យ៉ាងហោចណាស់ ៥៤ នាក់ ដែលភាគច្រើន ជាភ្ញៀវទេសចរ ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ។ ក្រៅពីសហរដ្ឋអាមេរិក, ចិន សហភាពអឺរ៉ុប និងឥណ្ឌា ក៏បានសន្យាផ្តល់ជំនួយ ឬ បញ្ជូនសម្ភារៈសង្គ្រោះទៅកាន់តំបន់រងគ្រោះផងដែរ។ បើតាម BBC, មនុស្សជាង ១៦០ នាក់បានស្លាប់ នៅក្នុងប្រទេសនេប៉ាល់ ហើយភ្ញៀវទេសចររាប់រយនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ភ្លាមៗ និង ការបាក់ដីដ៏ធំមួយ ថ្មីៗនេះ៕ ប្រភព ៖ BBC ប្រែសម្រួល ៖…
-
ស្វាក្តាម ៤០% របស់ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្រ្តអាមេរិកមួយ គឺនាំចូលពីកសិដ្ឋាននៅកំពង់ធំ

សត្វស្វាក្តាមដែលចិញ្ចឹមនៅក្នុងខេត្តកំពង់ធំ បានតំណាងឱ្យ ៤០% នៃការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងសុខាភិបាល។ កសិដ្ឋានចិញ្ចឹមសត្វស្វាក្តាមដ៏ធំមួយនៅក្នុងខេត្តកំពង់ធំ បានក្លាយជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាមេរិកឈ្មោះ Charles River Laboratories (Cambodia) ដោយក្រុមហ៊ុននាំចូលស្វា ៤០% ពីកសិដ្ឋានកម្ពុជា ដើម្បីបម្រើឱ្យការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងវិស័យវេជ្ជសាស្ត្រ ព្រមទាំងជីវសាស្ត្រ កម្រិតអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តកំពង់ធំ។ ក្នុងវេទិកាស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានលើកឡើងថា ក្រុមហ៊ុន Charles River Laboratories (Cambodia) បានបោះទុនវិនិយោគជាង ៥០០លានដុល្លារ លើការចិញ្ចឹមស្វាក្តាម នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីខែមករា កន្លងទៅ។ Charles River Laboratories គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ដ៏ធំមួយរបស់អាមេរិក ដែលមានប្រតិបត្តិការនៅប្រមាណ ២០ប្រទេស និងបុគ្គលិកជាង ២ម៉ឺននាក់ ព្រមទាំងទទួលបានការទទួលស្គាល់ពីភ្នាក់ងារចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។ ឯកឧត្តម នួន…
-
ប្រធានាធិបតីអ៊ីរ៉ង់ ៖ អ៊ីរ៉ង់កំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទទួលស្គាល់កាលពីថ្ងៃ ពុធ ថា ប្រទេសរបស់លោកកំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត ដោយសារសម្ពាធ និងទណ្ឌកម្មពីសហរដ្ឋអាមេរិក ។ ការអះអាងនេះ ធ្វើឡើងចំពេលដែលក្រសួងរតនាគារអាមេរិកបានគំរាមកំហែងពង្រីកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងដៃគូរកស៊ីរបស់ខ្លួន ដោយព្រមានធ្ងន់ៗថា ប្រទេសណាមួយ ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយទីក្រុងតេហេរ៉ង់ ក៏ត្រូវប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានផងដែរ ។ ប្រភពបានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មានគោលបំណងរឹតបន្តឹងការបិទផ្លូវសមុទ្រ និងសេដ្ឋកិច្ចប្រឆាំងប្រទេសអ៊ីរ៉ង់ ដើម្បីជំរុញឱ្យទីក្រុងតេហេរ៉ង់វិលរកតុការចរចា និងបង្ខំឱ្យអ៊ីរ៉ង់បោះបង់ការគ្រប់គ្រងលើការធ្វើនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស ។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់កំពុងរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាន និងទណ្ឌកម្មអន្តរជាតិក៏ដោយ ក៏រដ្ឋាភិបាលនៅតែព្យាយាមរក្សាការអភិវឌ្ឍប្រទេសជាតិ ។ ទន្ទឹមគ្នា លោក Pezeshkian ដែលមានវ័យ៨១ឆ្នាំរូបនេះ ថែមទាំងធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានការរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសប្រជាជន ដើម្បីទប់ទល់នឹងសង្គ្រាមសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់នៅមានជីវិត តែរងរបួសធ្ងន់ធ្ងរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃ ពុធ ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei នៅរស់រានមានជីវិតនៅឡើយ ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរនៅចំហៀងខ្លួនខាងឆ្វេងនៃរាងកាយរបស់លោក ។ បើតាម Anadolu, លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់បានរងរបួសធ្ងន់ធ្ងរខ្លាំងណាស់ ជាពិសេសនៅចំហៀងខ្លួនខាងឆ្វេងនៃរាងកាយរបស់លោក ព្រមទាំងដៃ ជើង និងគ្រប់រាងកាយទាំងមូល ។ លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើលោក Mojtaba Khamenei ស្លាប់មែននោះ ដូច្នេះរដ្ឋាភិបាលអ៊ីរ៉ង់កំពុងសម្តែងបានយ៉ាងល្អ ពីព្រោះពួកគេតែងតែអះអាងថា បានជួបពិភាក្សា និងសុំពរជ័យពីមេដឹកនាំកំពូលខ្លួនជាប្រចាំ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះ បានរំពឹងថា ភ្លើងសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលឆាបឆេះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នឹងរលត់ទៅវិញក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់មកសហរដ្ឋអាមេរិកនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញដោយទាំងស្រុង ។ គួរបញ្ជាក់ថា ចាប់តាំងពីត្រូវបានតែងតាំងជាមេដឹកនាំកំពូលទី៣របស់អ៊ីរ៉ង់ បន្តពីឪពុករបស់ខ្លួន,…
-
អាមេរិកបន្តទម្លាក់គ្រាប់កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន ស្លាប់មនុស្ស៤នាក់

បរទេស ៖ ការទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិកលើទូកដែលសង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន បណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ នៅក្នុងតំបន់សមុទ្រការីបៀន កាលពីថ្ងៃអង្គារ។ បញ្ជាការដ្ឋានភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ហៅកាត់ SOUTHCOM បានបញ្ជាក់ នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X ថា ការវាយប្រហារនោះបានកំណត់គោលដៅលើនាវាដែល «កំពុងធ្វើសកម្មភាពតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលមានស្រាប់នៅក្នុងតំបន់សមុទ្រការីបៀន»។ ស្ថាប័ននេះបានបន្ថែមថា «ព័ត៌មានសម្ងាត់ដែលបានផ្ទៀងផ្ទាត់បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់នាវានោះនៅក្នុងសកម្មភាពជួញដូរគ្រឿងញៀន»។ យោធាអាមេរិកបានចាប់ផ្តើមប្រតិបត្តិការដែលមានឈ្មោះថា «Southern Spear» នៅដើមខែកញ្ញា ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមជាក់ស្តែង ជាមួយបណ្តាញជួញដូរគ្រឿងញៀន ដែលប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP, ចាប់តាំងពីពេលនោះមក មនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនានា នៅក្នុងសមុទ្រការីបៀន និង មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ រដ្ឋបាលរបស់លោក ត្រាំ មិនបានផ្តល់ភស្តុតាងច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា នាវាដែលខ្លួនបានវាយប្រហារនោះពិតជាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឡើយ។ អ្នកជំនាញផ្នែកច្បាប់ និងក្រុមសិទ្ធិមនុស្សនិយាយថា ការវាយប្រហារទាំងនេះអាចចាត់ទុកថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
នាយករដ្ឋមន្ត្រីកាតា បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ

ដូហា ៖ នាយករដ្ឋមន្ត្រីកាតានឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង ជាពិសេស ផ្តោត លើច្រកសមុទ្រ Hormuz។ នេះបើតាម លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា ប្រកាស នៅលើបណ្តាញសង្គម X។ បើតាមប្រភព , នាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani នឹងអញ្ជើញទៅកាន់រដ្ឋធានីរបស់អ៊ីរ៉ង់ នៅថ្ងៃទី២៧ ខែសីហានេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។ លោក Sheikh Mohammed គ្រោងជួបជាមួយមន្ត្រីអ៊ីរ៉ង់មួយចំនួន ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនា ហើយ ការពិភាក្សានឹងគ្របដណ្តប់លើបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz និងតម្រូវការក្នុងការស្តារផ្លូវទឹកនេះឱ្យត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចដែលធ្លាប់មានមុនថ្ងៃទី ២៨ ខែកុម្ភៈ។ បើតាម anadolu , នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីកាតា…
-
SpaceX គ្រោងចាយទុន ១០០ ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែត និងផ្កាយរណប AI ធំបំផុតនៅ អាមេរិក

វ៉ាស៊ីនតោន ៖ SpaceX ដែលជាក្រុមហ៊ុនអវកាសឯកជនរបស់បុរសមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើពិភពលោក គឺលោក Elon Musk បានបញ្ចេញផែនការចាយទុនរហូតដល់ ១០០ ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតដ៏ធំបំផុតនៅរដ្ឋ Louisiana សហរដ្ឋអាមេរិក ។ បើតាម CNA, មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែតថ្មីនេះមានឈ្មោះថា Starbase Louisiana មានទំហំជាង ៥ ម៉ឺនហិកតា ស្ថិតនៅលើកោះ Pecan ភាគខាងត្បូងនៃរដ្ឋ Louisiana ។ នៅទីនោះ SpaceX នឹងកែប្រែតំបន់ដីសើមឆ្នេរសមុទ្រនៅភាគខាងត្បូងនៃរដ្ឋ Louisiana ឲ្យទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់បាញ់បង្ហោះរ៉ុក្កែត Starship ជំនាន់ថ្មី និងផ្កាយរណបបំពាក់បច្ចេកវិទ្យា AI ទៅកាន់គន្លងតារាវិថី ព្រមទាំងគាំទ្រដល់បេសកកម្មទៅកាន់ព្រះចន្ទ និងភពអង្គារ ។ គម្រោងនេះនឹងបង្កើតការងារផ្ទាល់ជាង ៣ ពាន់កន្លែង ជាមួយនឹងប្រាក់បៀវត្សរ៍ជាមធ្យមជាង ៩ ម៉ឺនដុល្លារ ឬខ្ពស់ជាងប្រាក់ខែក្នុងតំបន់រហូតដល់ ១៩២% និងបង្កើតការងារមិនផ្ទាល់ជាង ៨,១០០ កន្លែងទៀតផងដែរ ។ ផ្អែកតាមប្រភពពីក្រុមហ៊ុន SpaceX, មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែតនេះ…