Category: ព័ត៌មាន

  • អាមេរិក ថា ដ្រូនអត្តឃាត រុស្ស៊ី កាន់តែសាហាវ និងពិបាកស្ទាក់ចាប់ ព្រោះមានជំនួយពី ចិន

    អាមេរិក ថា ដ្រូនអត្តឃាត រុស្ស៊ី កាន់តែសាហាវ និងពិបាកស្ទាក់ចាប់ ព្រោះមានជំនួយពី ចិន

    វ៉ាស៊ីនតោន ៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះដ្រូនអត្តឃាត Shahed របស់រុស្ស៊ី បានបង្កើនសមត្ថភាពវាយប្រហារ ដែលអាចហោះជ្រែកមេឃលឿនជាងមុន ជាពិសេសគឺរឹតតែពិបាកស្ទាក់ចាប់កម្ទេចតែម្ដង ។ កាសែតរបស់អាមេរិកមួយនេះផ្សាយថា មូលហេតុដែលដ្រូនអត្តឃាតរុស្ស៊ីខ្លាំងជាងមុនបែបនេះ ក៏ព្រោះតែមហាយក្សចិនកំពុងនៅពីក្រោយការជួយផ្គត់ផ្គង់សមាសធាតុបង្គុំសំខាន់ៗ ជាពិសេសម៉ាស៊ីន Turbojet តែម្ដង ។ បើតាម Kyiv post, ភស្តុតាងជាក់ស្តែងត្រូវបានលាតត្រដាងកាលពីដើមខែកក្កដា នៅពេលដែលរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនអត្តឃាត Shahed ដែលបំពាក់ម៉ាស៊ីន Turbojet វាយប្រហារឈុតធំលើទីក្រុងកៀវ ។ ដ្រូនថ្មីរបស់រុស្ស៊ីទាំងនោះ ត្រូវបានរាយការណ៍ថា អាចហោះជ្រែកមេឃក្នុងល្បឿនពី ៤០០ ទៅ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលលឿនជាងយន្តហោះដ្រូនពីមុនដល់ទៅ ៣ដង ដែលមានល្បឿនត្រឹមតែ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។ ល្បឿនដ៏លឿននេះ ធ្វើឱ្យយន្តហោះដ្រូនស្ទាប់ចាប់ និងក្រុមបាញ់កាំភ្លើងចល័តរបស់អ៊ុយក្រែនមិនអាចដេញទាន់នោះឡើយ ។ ដើម្បីដោះស្រាយបញ្ហានេះ អ៊ុយក្រែនត្រូវបង្ខំចិត្តប្រើប្រាស់យន្តហោះចម្បាំង ឬមីស៊ីលសំណាញ់មេឃថ្លៃៗ និងមានចំនួនកំណត់ដើម្បីបាញ់ទម្លាក់ពួកវា ។ មន្ត្រីអ៊ុយក្រែននិយាយថា យន្តហោះដ្រូន…

  • តុលាការ ICC ជំរុញ ជប៉ុន ឲ្យក្លាហានហ៊ានប្រឆាំងសម្ពាធ អាមេរិក ដាក់មកលើខ្លួន

    តុលាការ ICC ជំរុញ ជប៉ុន ឲ្យក្លាហានហ៊ានប្រឆាំងសម្ពាធ អាមេរិក ដាក់មកលើខ្លួន

    តូក្យូ ៖ ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC និយាយថា ប្រទេសជប៉ុនគួរតែព្យាយាមប្រឆាំងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធ មកលើសមាជិក ICC ឱ្យដកខ្លួនចេញពីស្ថាប័នមួយនេះ ។ ថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ, លោកស្រី Tomoko Akane ប្រធានតុលាការ ICC បានអំពាវនាវឱ្យជប៉ុន ដែលជាអ្នកផ្តល់ហិរញ្ញវត្ថុធំបំផុតដល់ ICC ជួយដល់តុលាការ ក្នុងគ្រាដ៏លំបាកនេះ ។ លោកស្រី Akane ដែលក៏ជាជនជាតិជប៉ុនផងនោះ លើកឡើងថា «អស់រយៈពេលជាយូរមកហើយដែលជប៉ុនបានចាត់ទុកនីតិរដ្ឋជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន។ ហេតុដូច្នេះហើយ ទាំងលោកស្រី និងសហគមន៍អន្តរជាតិ មានការរំពឹងទុកខ្ពស់ចំពោះប្រទេសជប៉ុន»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បានចាត់ទុកវិធានដាក់សំពាធរបស់អាមេរិកថា ជា «រឿងដ៏គួរឱ្យសោកស្តាយ» ផងដែរ បន្ទាប់ពីលោកស្រីប្រឈមមុខនឹងការរិះគន់ពីគណបក្សប្រឆាំង ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាមួយចំនួនមកពីគណបក្សរបស់លោកស្រីផ្ទាល់ ចំពោះការមិនបានការពារតុលាការ ឱ្យបានខ្លាំងក្លាជាងនេះ។ បើតាម aljazeera, រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald…

  • អភិបាលស្រុកបាទីដាក់កំហិតមន្រ្តីមិនឲ្យចូលសាលាស្រុកបើមិនពាក់មួកសុវត្ថិភាព

    អភិបាលស្រុកបាទីដាក់កំហិតមន្រ្តីមិនឲ្យចូលសាលាស្រុកបើមិនពាក់មួកសុវត្ថិភាព

    លោក សាយ ​វណ្ណៈ អភិបាលស្រុកបាទី ខេត្តតាកែវ បានដាក់កំហិតមន្រ្តីរបស់ខ្លួនមិនឲ្យចូលបរិវេណសាលាស្រុកឡើយ ប្រសិនបើជិះម៉ូតូពុំពាក់មួកសុវត្ថិភាព។ វិធានការនេះធ្វើឡើងក្រោយលោកសង្កេតឃើញថា ក្នុងចំណោមអ្នក ជិះម៉ូតូ២៧គ្រឿងមកមកប្រជុំជាមួយលោកកាលពីថ្ងៃទី២៦សីហា ​គឺមានតែ ៣គ្រឿងប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព។ លោកអភិបាលស្រុកបានបញ្ជាក់ចំៗថា អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពមួយចំនួន គឺជាមេភូមិ និងនាយកសាលា​។ បញ្ហានេះ លោក សាយ ​វណ្ណៈ បានលើកឡើងថា យើងជាមន្រ្តីមានតួនាទីដឹកនាំ និងណែនាំពលរដ្ឋ តែមិនអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍នេះផង តើយើងយកអ្វីទៅធ្វើជាគំរូ និងអប់រំពលរដ្ឋឲ្យគោរពច្បាប់​។ លោកបានព្រមានថា បើជិះម៉ូតូមកសាលាស្រុកគ្មានមួកសុវត្ថិភាព គឺមិនឲ្យចូលទេ។ លោកអភិបាលស្រុកបាទី បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា សម្រាប់ស្រុកបាទីទាំងមូលក៏នឹងធ្វើការផ្សព្វផ្សាយដល់បណ្ដារោងចក្រទាំងអស់ ឲ្យណែនាំកម្មករពេលជិះម៉ូតូមកធ្វើការ ត្រូវតែពាក់មួកសុវត្ថិភាព ។ លោក សាយ ​វណ្ណៈ បានឲ្យដឹងថា នៅស្រុកបាទី មានរោងចក្រសរុបចំនួន ២៦០ ដែលមានកម្មករធ្វើការប្រមាណ ៧ម៉ឺននាក់។ លោករំលឹកថា ការចូលរួមគោរពច្បាប់ចរាណ៍ គឺជារឿងសំខាន់សម្រាប់អាយុជីវិត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាទី ជាពិសេសនៅផ្លូវជាតិលេខ ២និងលេខ៣ បណ្ដាលឲ្យមានមនុស្សស្លាប់ពី ៣នាក់ទៅ ៥នាក់ក្នុងមួយថ្ងៃ៕ សេង បារាំង AMS

  • ពុំមានពលរដ្ឋខ្មែរ​រងគ្រោះក្នុងទឹកជំនន់ និងការបាក់ដីដ៏រន្ធត់នៅនេប៉ាល់ឡើយ

    ពុំមានពលរដ្ឋខ្មែរ​រងគ្រោះក្នុងទឹកជំនន់ និងការបាក់ដីដ៏រន្ធត់នៅនេប៉ាល់ឡើយ

    ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងការបាក់ដីដ៏គំហុក នៅព្រំដែនចិន-នេប៉ាល់ កាលពីថ្ងៃពុធ ទី២៦ខែសីហា ពុំមានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះឡើយ។ ឯកឧត្តម ចាន់ រតនា បានប្រាប់ថា យោងតាម​របាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា ជនជាតិណេប៉ាល់ និងជនបរទេសយ៉ាងហោចណាស់ជាង៦០០នាក់ មកពី៣៣ប្រទេស បានបាត់ខ្លួននៅក្នុងហេតុការណ៍គ្រោះធម្មជាតិដ៏សាហាវនេះ ប៉ុន្តែពុំមានពលរដ្ឋខ្មែរណាម្នាក់នៅក្នុងតារាងនៃអ្នកបាត់ខ្លួនឡើយ​។ ទោះបីយ៉ាងណា នេះគឺគ្រាន់តែជាតួលេខបឋមបណ្តោះអាសន្នប៉ុណ្ណោះ។ បើតាមឯកឧត្តម ចាន់ រតនា គ្មានពលរដ្ឋខ្មែរ ឬភ្ញៀវទេសចរខ្មែរ រស់នៅ និងទៅកម្សាន្តនៅប្រទេស​នេប៉ាល់ឡើយ​គិតមកដល់ពេលនេះ​។ តួលេខថ្មីបណ្តោះអាសន្នបង្ហាញថា ទឹកជំនន់ និងការបាក់ដី នៅព្រំដែនចិន-នេប៉ាល់ បានបណ្តាលឱ្យមនុស្សចំនួន១៦៥នាក់បានស្លាប់ និងមនុស្សជាង១ ៥០០នាក់ ​បាត់ខ្លួន ដោយអាជ្ញាធរនេប៉ាល់ និងចិនកំពុងយកចិត្តទុកដាក់ស្វែងរកអ្នកនៅរស់រានមានជីវិត ស្រមពេលដែលមានហានិភ័យនៃទឹកជំនន់លើកទីពីរ។   អ្នកបាត់ខ្លួនជាច្រើន គឺជាអ្នកទេសចរបរទេសមកពីជាង៣០ប្រទេស រួមមានឥណ្ឌា អូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកបាត់ខ្លួនជាជនជាតិបរទេស គឺជនជាតិឥណ្ឌាមានច្រើនជាងគេ គឺ ចំនួន១៧៨នាក់។  ការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបាន​ឱ្យដឹងថា គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីការបាក់ផ្ទាំងទឹកកក…

  • ព្រះមហាក្សត្រខ្មែរ៖ ការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាកត្តាចាំបាច់បន្ទាន់នាពេលបច្ចុប្បន្ន

    ព្រះមហាក្សត្រខ្មែរ៖ ការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាកត្តាចាំបាច់បន្ទាន់នាពេលបច្ចុប្បន្ន

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកត្តាចាំបាច់បន្ទាន់ ស្របពេលពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក និងបញ្ហាប្រឈមនានា។ ក្នុងព្រះរាជសារជូនសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ព្រះមហាក្សត្រកម្ពុជាគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឆ្លុះបញ្ចាំងនូវមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងកិច្ចគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ព្រះអង្គឈ្វេងយល់ថា ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាប្រធានបទប្រកបដោយអត្ថន័យ ហើយសមស្របនឹងកាលៈទេសៈបច្ចុប្បន្ន។ សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យប្រទេសកម្ពុជា ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំងពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ។ សម្រាប់ព្រះមហាក្សត្រកម្ពុជា ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមកាន់តែស្មុគស្មាញ។ ព្រះអង្គសង្ឃឹមយ៉ាងមុតមាំថា សន្និសីទអន្តរជាតិលើកទី២នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួម ដើម្បីសន្តិភាព, ការយោគយល់គ្នាទៅវិញទៅមក, ការផ្សះផ្សា,…

  • អាជ្ញាធរខេត្តខ្លះបានត្រៀមគ្រាប់ពូជចែកជូនពលរដ្ឋឲ្យបង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកជំនន់

    អាជ្ញាធរខេត្តខ្លះបានត្រៀមគ្រាប់ពូជចែកជូនពលរដ្ឋឲ្យបង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកជំនន់

    អាជ្ញាធរខេត្តមួយចំនួនបានត្រៀមគ្រាប់ពូជទុកសម្រាប់ចែកជូនប្រជាពលរដ្ឋរបស់ខ្លួនឲ្យបង្កបង្កើនផលឡើង​វិញ ក្រោយពីដំណាំកសិកម្មរបស់ប្រជាកសិករ ជាពិសេសដំណាំស្រូវបានទទួលរងការខូចខាតដោយ​សារទឹកជំនន់។ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថាគណៈកម្មាធិការគ្រប់​គ្រង​គ្រោះមហន្តរាយខេត្តប្រចាំខេត្តស្ទឹងត្រែង បានត្រៀមពូជស្រូវ និងពូជដំណាំ ព្រមទាំងដំណាំរួមផ្សំមួយចំនួនប្រមាណ ៥តោន ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទឹកជំនន់ឲ្យបង្កបង្កើនផលឡើងវិញ។ ចំណែកអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កំពុងរង់​ចាំការវាយតម្លៃផលប៉ះពាល់ជាមុនសិន ទើបត្រៀមគ្រាប់ពូជចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងផងដែរថា គ្រួសាររងផល​ប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំមានសរុបចំនួន ១ ៤០០គ្រួសារ ប៉ះពាល់ដំណាំស្រូវ និងដំណាំផ្សេងៗចំនួន ១ ៩២៣ហិកតា ក្នុងនោះខូចខាតចំនួន ១ ១០០ហិកតា។ យោងតាមរបាយការណ៍អំពីស្ថានភាពទឹកជំនន់​ ​ខេត្តចំនួន ៤ របស់កម្ពុជាទទួលរងទឹកជំនន់ គឺខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ដោយប៉ះពាល់ពលរដ្ឋជាង ២ម៉ឺនគ្រួ​សា​រ ក្នុងនោះជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ២ ពាន់គ្រួសារ។ ផ្ទះជាង ១ម៉ឺន៤ពាន់ខ្នង និងស្រូវជាង ៥ពាន់ហិកតា បានលិចលង់។ ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តក្រចេះ និងត្បូងឃ្មុំ៕ សេង បារាំង AMS

  • សម្តេច ហ៊ុន ម៉ាណែត លាតត្រដាងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានៅមុខថ្នាក់ដឹកនាំសភាអន្តរជាតិ

    សម្តេច ហ៊ុន ម៉ាណែត លាតត្រដាងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានៅមុខថ្នាក់ដឹកនាំសភាអន្តរជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីកម្ពុជា បានលាតត្រដាងពីទង្វើឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជានាពេលកន្លងមកនៅចំពោះមុខមេដឹកនាំសភាប្រទេសនានា ក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ នៅកម្ពុជានា ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។ សន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ មានការចូលរួមពីថ្នាក់ដឹកនាំសភាមកពីចំនួន៤០ប្រទេស។ សម្តេចធិបតី បានសង្កត់ធ្ងន់​លើ​សន្តិភាព ដែលជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ ហើយជាមូលដ្ឋានគ្រិះ មិនអាចខ្វះបានសម្រាប់ស្ថាប័ន និងការរីកចម្រើនប្រកបដោយចីរភាព។ សម្រាប់កម្ពុជា សន្តិភាពដែលរកបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមស៊ីវិលជាប្រវត្តិសាស្ត្រ និងបាននាំមកនូវផ្លែផ្កាយ៉ាងច្រើន ដូចជាការស្តារសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការវិនិយោគលើការអប់រំ និងសុខាភិបាល និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ និងសកលលោក។ ទោះជាកម្ពុជាទទួលបានសន្តិភាពពេញលេញចំនួន២៦ ឆ្នាំ ប៉ុន្តែនៅឆ្នាំ ២០២៥ សង្គ្រាមព្រំដែនជាមួយថៃបានផ្ទុះឡើងវិញ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ និងធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកជាង ២ ម៉ឺននាក់មិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាន។ សម្តេចធិបតីបន្តថា  ទោះជាមានកិច្ចព្រមព្រៀង និងបទឈប់បាញ់នៅចុងឆ្នាំ២០២៥ ក៏ដោយ ក៏ស្ថានភាពនៅលើដីនៅតែមានភាពផុយស្រួយ ដោយសារកងទ័ពនៅតែប្រឈមមុខដាក់គ្នា ហើយគណៈកម្មការព្រំដែន (JBC) មិនអាចចាប់ផ្តើមការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនឡើងវិញនៅឡើយ។ លើសពីនេះ ភាគីថៃនៅតែបន្តកាន់កាប់ដី សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងទឹកដីកម្ពុជា ព្រមទាំងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរបស់ខ្លួន​។  សម្តេចធិបតី មានប្រសាសន៍ថា…

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់

    សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ផ្គុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិ មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៍សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។  ជាងនេះទៅទៀត ដើម្បីឈានផុតពីការទូតបែបអកម្ម សម្តេចតេជោបានអំពាវនាវឲ្យមានការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា ដោយប្រមូលផ្តុំនូវសមាជិកសភាលេចធ្លោនានា ដែលអាចជំរុញការសម្រុះ​សម្រួល​ឱ្យមានសន្តិភាពដោយសកម្ម។ សម្ដេចតេជោមានប្រសាសន៍ថា ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមានបទពិសោធខ្ពស់ មានបណ្តាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាព។ ដូច្នេះ បណ្តាញសម្រុះសម្រួលឯកទេសនេះត្រូវតែឈានជើងឱ្យផុតពីភាពរឹងត្អឹងនៃមនោគមវិជ្ជា ហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះ មុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើង បង្កជាសង្គ្រាមទ្រង់ទ្រាយធំ។  សម្ដេចបានសង្កត់ធ្ងន់ថា ភ្លើងសង្គ្រាមក្នុងប្រទេសមួយលែងជារឿងដាច់ដោយឡែកទៀតហើយ ព្រោះវាអាចបក់ផ្សែងមកដល់ជើងមេឃ ដែលអាចខ្ទប់ដង្ហើមយ៉ាងងាយស្រួល។ ដូច្នេះ ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវច្បាប់ព្រៃ «អ្នកខ្លាំងឈ្នះ» ​ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តចេញសេចក្ដីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។ សម្តេចប្រធានព្រឹទ្ធសភាសង្កត់ធ្ងន់ថា សហគមន៍ដែលគោរពច្បាប់ដូចបណ្តាញបណ្តាញសន្និសីទអន្តរសភានេះ គប្បីខិតខំស្វែងរកផ្លូវច្បាប់ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ ដែលចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ សម្តេចតេជោបានរិះគន់ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះបទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ…

  • ខេត្តស្ទឹងត្រែង ត្រៀមបង្កើត​ផ្លូវថ្មើរជើង ពង្រីកតំបន់កម្សាន្ត និងកន្លែងហាត់ប្រាណ

    ខេត្តស្ទឹងត្រែង ត្រៀមបង្កើត​ផ្លូវថ្មើរជើង ពង្រីកតំបន់កម្សាន្ត និងកន្លែងហាត់ប្រាណ

    រដ្ឋបាលខេត្តស្ទឹងត្រែង គ្រោងនឹងបង្កើតផ្លូវថ្មើរជើងពេលរាត្រី​ ពង្រីកកន្លែងកម្សាន្ត កន្លែងហាត់ប្រាណ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសណ្តាប់ធ្នាប់សាធារណៈឱ្យបានសា្អតបាតនៅក្នុងខេត្ត​ ដើម្បីបម្រើ​ដល់​ពលរដ្ឋ បង្កើនភាពអ៊ូអរ ក៏ដូចជា​ទាក់ទាញភ្ញៀវទេសចរ។   ​ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់​ពីគម្រោងនេះ ក្នុងពិធីបង្ហាញវឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាល​ពីថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២៦។  ឯកឧត្តម សរ សុពុត្រា ​គ្រោង​ដាក់ឈ្មោះ​ផ្លូវថ្មើរជើងកម្សាន្តពេលរាត្រី ក្នុងក្រុងស្ទឹងត្រែងនោះថា «ឦសានធានី»ដែលបើកបម្រើភ្ញៀវទេសចរនៅ​ចុងសប្តាហ៍។ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង  បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS បន្ថែមថា រដ្ឋបាលខេត្តនឹងបង្កើតផ្សារសហគមន៍ទេសចរណ៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋាន​ទេសចរណ៍​អន្លង់ផ្សោតត្បូងខ្លា ស្ថិតនៅក្នុងស្រុកសូមបូក ឱ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ។ បើតាមលោក អ៊ន់ ប៉ោសឿន  គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទាំងនេះ គ្រោងនឹងរៀបចំនៅ​ ខាងមុខនេះ ខណៈរដ្ឋបាលខេត្តកំពុងស្វែងរកដៃគូ​សហការរៀបចំ។ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរសរុបចំនួន​ជិត៦០ម៉ឺននាក់  គឺកើនឡើង៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នៅក្នុងខេត្តស្ទឹងត្រែង​ មានបឹងកាឡូ និង Resort ចំនួន២៥កន្លែង រមណីយដ្ឋានប្រវត្តិសាស្ត្រចំនួន៣កន្លែង រមណីយដ្ឋានធម្មជាតិកែច្នៃ ២កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ១កន្លែង រមណីយដ្ឋានកសិទេសចរណ៍ចំនួន១កន្លែង និងសហគមន៍អេកូទេសចរណ៍ចំនួន៧កន្លែង៕ សៅ សុខអេង

  • មេធំ CIA ព្រមាន រុស្ស៊ី កុំឱ្យវាយប្រហារសមាជិក NATO

    មេធំ CIA ព្រមាន រុស្ស៊ី កុំឱ្យវាយប្រហារសមាជិក NATO

    មូស្គូ ៖ ដំណើរទស្សនកិច្ចថ្មីៗនេះរបស់នាយកទីភ្នាក់ងារចារកម្មអាមេរិក (CIA) លោក John Ratcliffe នៅទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍ថា មានគោលបំណងព្រមានរុស្ស៊ីកុំឱ្យបើកការវាយប្រហារលើសមាជិកអង្គការណាតូ ។ ប្រភពបានទម្លាយប្រាប់ CBS News ឱ្យដឹងកាលពីថ្ងៃ ពុធ ថា ការព្រមានរបស់មេធំ CIA អាមេរិករូបនេះ កើតឡើងក្រោយចារកម្មអាមេរិកបានវាយតម្លៃថា រុស្ស៊ីអាចនឹងវាយប្រហារទ្រង់ទ្រាយតូចៗ ដើម្បីសាកល្បងលើការប្ដេជ្ញាចិត្តរបស់បក្សសម្ព័ន្ធយោធាមួយនេះ ។ ហើយការប៉ាន់ស្មានរបស់ចារកម្មអាមេរិក ធ្វើឡើងចំពេលដែលកាសែត The Wall Street Journal ក៏ធ្លាប់បានរាយការណ៍ដែរថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចនឹងធ្វើតេស្ដភាពអត់ធ្មត់របស់អង្គការណាតូ តាមរយៈការវាយប្រហារទ្រង់ទ្រាយតូចលើរដ្ឋជាសមាជិកបក្សសម្ព័ន្ធយោធាខាងលិចមួយនេះ នៅប៉ុន្មានខែ ឬឆ្នាំខាងមុខ ។ បើតាម AFP, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានទទួលស្គាល់អំពីការបំពេញទស្សនកិច្ចរបស់លោក Ratcliffe ផងដែរ ប៉ុន្តែអះអាងថា មេធំ CIA រូបនេះ មិនបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Putin នោះទេ…