Category: ព័ត៌មាន

  • លោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅជួបលោក ត្រាំ ចំពេល CNN ផ្សាយថា អ៊ីស្រាអែល ប៉ងធ្វើឃាតអ្នកចរចាកំពូលអ៊ីរ៉ង់

    លោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅជួបលោក ត្រាំ ចំពេល CNN ផ្សាយថា អ៊ីស្រាអែល ប៉ងធ្វើឃាតអ្នកចរចាកំពូលអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហូ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ថានឹងជួបគ្នានៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ ។ ការសន្យាជួបគ្នានេះ កើតឡើងបន្ទាប់ពីទូរទស្សន៍ CNN ផ្សាយថា មន្រ្តីអាមេរិកបានព្រមានដោយប្រយោលឱ្យអ៊ីរ៉ង់មានការប្រុងប្រយ័ត្ន ពីព្រោះពួកគេជឿជាក់ថា អ៊ីស្រាអែលមានផែនការធ្វើឃាតក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ។ ក្នុងនោះរួមមានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលដើរតួសំខាន់ជំរុញឱ្យឈានដល់ការចុះអនុស្សរណៈយោគយល់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ។ បើតាមការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល, លោក ណេតាន់យ៉ាហ៊ូ បានហៅទូរស័ព្ទទៅអបអរសាទរលោក ត្រាំ មុនថ្ងៃបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក ខួបលើកទី២៥០ ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់លោក ត្រាំ ថា សហរដ្ឋអាមេរិក គឺជាអ្នកធានាសេរីភាពសកលលោក ហើយអ៊ីស្រាអែលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរបានព្រមព្រៀងជួបគ្នានៅសេតវិមាន ប៉ុន្តែប្រភពមិនបានទម្លាយឱ្យដឹងអំពីពេលវេលាជាក់លាក់ណាមួយនៅឡើយទេ…

  • ជប៉ុន ដាក់មហិច្ឆតាពង្រាយមនុស្សយន្ត AI ចំនួន ១០ លានគ្រឿងនៅឆ្នាំ ២០៤០

    ជប៉ុន ដាក់មហិច្ឆតាពង្រាយមនុស្សយន្ត AI ចំនួន ១០ លានគ្រឿងនៅឆ្នាំ ២០៤០

    តូក្យូ ៖ ជប៉ុន ដែលជាប្រទេសមហាអំណាចឈានមុខគេមួយលើពិភពលោក ខាងផ្នែកបច្ចេកវិទ្យា បានប្រកាសពីមហិច្ឆតាដាក់ពង្រាយមនុស្សយន្តបំពាក់បញ្ញាសិប្បនិម្មិត ហៅកាត់ (AI) ដល់ទៅ ១០ លានគ្រឿង ឱ្យចូលបម្រើការងារក្នុងវិស័យសំខាន់ៗចំនួន ១៨ នៅត្រឹមឆ្នាំ ២០៤០ ។ គោលបំណងដាក់ពង្រាយមនុស្សយន្ត AI ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីជួយបំពេញចន្លោះប្រហោងនៃកង្វះខាតកម្លាំងពលកម្ម ដែលបណ្តាលពីបញ្ហាកំណើនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះនៃចំនួនប្រជាជនយ៉ាងគំហុកនៅទូទាំងប្រទេសជប៉ុន ។ បើតាម NHK, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានអះអាងថា ប្រទេសជប៉ុននឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ Physical AI និងបច្ចេកវិទ្យាមនុស្សយន្ត ។ លោកថា ទាំងអស់នេះ ជាវិស័យដ៏មានសក្តានុពលខ្ពស់ និងជាចំណុចខ្លាំងរបស់ជប៉ុន ហើយថា យុទ្ធសាស្រ្តនេះ មានគោលបំណងដណ្តើមប្រៀបឈ្នះនាំមុខបណ្តាប្រទេសនានាលើពិភពលោក និងដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ។ យោងតាម Japan Times, ដើម្បីសម្រេចគម្រោងខ្នាតយក្សនេះ ប្រទេសជប៉ុននឹងបោះទុនវិនិយោគប្រហែល ៦,១ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ ។ កញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ…

  • ក្រុមឧទ្ទាមហ៊ូធី គំរាមវាយអារ៉ាប៊ីសាអូឌីត បើសិនហ៊ានរំលោភដែនអាកាសយេម៉ែន

    ក្រុមឧទ្ទាមហ៊ូធី គំរាមវាយអារ៉ាប៊ីសាអូឌីត បើសិនហ៊ានរំលោភដែនអាកាសយេម៉ែន

    សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធី នៅថ្ងៃ សុក្រ បានបោះសម្តីសម្លុតគំរាមធ្ងន់ៗ ថានឹងវាយប្រហារព្រលានយន្តហោះ រួមទាំងទ្រព្យសម្បត្តិសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត ប្រសិនបើប្រទេសនេះ ហ៊ានរំលោភលើដែនអាកាសរបស់យេម៉ែន ឬព្យាយាមវាយប្រហារលើក្រុមប្រដាប់អាវុធពួកគេ ។ ការគំរាមនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានចោទប្រកាន់ចំៗថា យន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីត បានហោះរំលោភបំពានដែនអាកាសយេម៉ែន ដើម្បីព្យាយាមរារាំងយន្តហោះស៊ីវិលរបស់អ៊ីរ៉ង់មិនឱ្យចុះចត ។ បើតាម Aljazeera, យន្តហោះដឹកអ្នកដំណើររបស់អ៊ីរ៉ង់នោះ បានដឹកពលរដ្ឋយេម៉ែនរងរបួស និងឈឺជាង ២០០ នាក់ ។ យ៉ាងណា យន្តហោះនេះនៅតែចុះចតនៅយេម៉ែនបានសម្រេច ក្រោយក្រុមហ៊ូធីបាញ់មីស៊ីលការពារដែនអាកាសជាច្រើនគ្រាប់ បង្ខំឱ្យយន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតដកថយវិញ ។ ជុំវិញភាពតានតឹងនេះ អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree បានព្រមានធ្ងន់ៗថា កងកម្លាំងរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាព “ម្រាមដៃនៅលើកៃកាំភ្លើងរួចជាស្រេច” ដើម្បីអនុវត្តបទបញ្ជារបស់មេដឹកនាំកំពូល និងបំបែកការបិទខ្ទប់របស់អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ។ ជាការឆ្លើយតប សហព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រកាសច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងថ្កោលទោសការគំរាមកំហែងនេះ ជាមួយនឹងការព្រមានសងសឹកដោយប្រើកម្លាំងបង្រ្កាបមិនធ្លាប់មានពីមុនមក ប្រសិនបើមានការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ៕ ប្រភព ៖ aljazeera ប្រែសម្រួល…

  • លោក ពូទីន សន្យាវាយអ៊ុយក្រែនមិនដកដៃ ក្រោយដណ្តើមបានទីក្រុងយុទ្ធសាស្រ្ត Kostyantynivka

    លោក ពូទីន សន្យាវាយអ៊ុយក្រែនមិនដកដៃ ក្រោយដណ្តើមបានទីក្រុងយុទ្ធសាស្រ្ត Kostyantynivka

    មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាថា នឹងបង្កើនការវាយសង្គ្រប់មិនដកថៃលើអ៊ុយក្រែន នៅពេលប្រកាសដណ្តើមបានទាំងស្រុងលើទីក្រុង Kostyantynivka ដែលជាក្រុងយុទ្ធសាស្រ្តដ៏មានសារៈសំខាន់បំផុត ។ សមរភូមិដណ្តើមទីក្រុងយុទ្ធសាស្រ្តមួយនេះ ដែលធ្លាប់មានប្រជាជនរស់នៅប្រមាណ ៧៨,០០០ នាក់មុនពេលមានសង្គ្រាមនោះ បានអូសបន្លាយពេលតាំងពីចុងឆ្នាំ២០២៥មកម្ល៉េះ ហើយឥឡូវនេះ វាបានក្លាយជាកិច្ចប្រឹងប្រែងចម្បងរបស់រុស្ស៊ីនៅលើសមរភូមិ ដែលមានប្រវែងជាង ១,០០០ គីឡូម៉ែត្រ ។ យ៉ាងណា ឥឡូវនេះ រុស្ស៊ីបានប្រកាសក្តែងៗថា ខ្លួនវាយដណ្តើមបានទាំងស្រុងហើយ នូវទីក្រុង Kostyantynivka ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលជាទីតាំងដ៏សំខាន់មួយនៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុងធំៗចុងក្រោយបង្អស់នៅតំបន់ Donbas ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ។ បើតាម AFP, លោក ពូទីន ដែលបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ក្នុងឯកសណ្ឋានយោធា បាននិយាយអរគុណដល់កងទ័ពរុស្ស៊ី ហើយថា ការដណ្តើមបានទីក្រុង Kostyantynivka គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងធំធេង ។ ជាមួយគ្នានេះ មេបញ្ជាការរុស្ស៊ី លោក Anton Grunis បានរាយការណ៍ជូនលោក ពូទីន ថា កងទ័ពរុស្ស៊ីកំពុងធ្វើប្រតិបត្តិការស្វែងរក និងកម្ចាត់ក្រុមទាហានឯកោរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន…

  • ការជំរុញទេសចរណ៍ក្នុងស្រុកទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា

    ការជំរុញទេសចរណ៍ក្នុងស្រុកទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ បានថ្លែងថា «ការជំរុញទេសចរណ៍ក្នុងស្រុក ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និង ស្របតាមទស្សនាទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងរំលេច ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលនៃការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ ២០២១-២០២៥ រាជធានី ខេត្ត និង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» នាព្រឹកថ្ងៃទី២ ខែ កក្តដា ឆ្នាំ២០២៦ ។ ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍ថា សិក្ខាសាលានាព្រឹកនេះ មានសារៈសំខាន់ សម្រាប់ពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងការបូកសរុបសមិទ្ធផលនៃការអនុវត្តការងារកន្លងមក ព្រមទាំងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ដំណាក់កាលបន្ត ប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី…

  • អ៊ីស្រាអែល ទម្លាក់គ្រាប់បែកជាង ២២ ម៉ឺនតោនសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន ជាង ៧ ម៉ឺននាក់ក្នុងអំពើប្រល័យពូជសាសន៍ ១ ពាន់ថ្ងៃ

    អ៊ីស្រាអែល ទម្លាក់គ្រាប់បែកជាង ២២ ម៉ឺនតោនសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន ជាង ៧ ម៉ឺននាក់ក្នុងអំពើប្រល័យពូជសាសន៍ ១ ពាន់ថ្ងៃ

    ហ៊្សេរុយសាឡឹម ៖ រយៈពេល ១ ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកសរុបដល់ទៅ ២២ ម៉ឺន ៣ ពាន់តោន និងបានគ្រប់គ្រងទឹកដីនៃតំបន់ហ្គាហ្សាស្ទ្រីបរហូតដល់ជាង ៨០ ភាគរយ ។ បើតាមរបាយការណ៍របស់រដ្ឋាភិបាលហ្គាហ្សាដែលទើបធ្វើបច្ចុប្បភាពចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្នុងការទម្លាក់គ្រាប់បែកនោះ បានផ្ដាច់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៧ ម៉ឺន ៣ ពាន់នាក់ ក្នុងនោះមានកុមារជាង ២ ម៉ឺន ១ ពាន់ ៥០០ នាក់ និងស្ត្រីជាង ១ ម៉ឺន ២ ពាន់ ៥០០ នាក់ ខណៈមនុស្សចំនួន ៩ ពាន់ ៥០០ នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ ។ ចំណែកមនុស្សជាង ១៧ ម៉ឺន ៣ ពាន់នាក់បានរងរបួស ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៤៣៣ នាក់ផងដែរ ។ ជាមួយគ្នានេះ មនុស្សចំនួន ៥,៤០០ នាក់ធ្លាក់ខ្លួនពិការ ខណៈ…

  • អាមេរិក ព្រមាន អ៊ីរ៉ង់ ឱ្យប្រយ័ត្នខ្លួន ខ្លាច អ៊ីស្រាអែល លួចធ្វើឃាតក្រុមអ្នកចរចាកំពូល

    អាមេរិក ព្រមាន អ៊ីរ៉ង់ ឱ្យប្រយ័ត្នខ្លួន ខ្លាច អ៊ីស្រាអែល លួចធ្វើឃាតក្រុមអ្នកចរចាកំពូល

    វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកបានព្រមានដោយប្រយោលទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក្នុងអំឡុងពេលនៃការចរចាកាលពីដើមឆ្នាំនេះថា អ៊ីស្រាអែលអាចនឹងព្យាយាមលួចធ្វើឃាតពួកគេ ។ បើតាមកាសែត New York Times ចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍, មន្ត្រីអាមេរិកមួយចំនួនជឿជាក់ថា អ៊ីស្រាអែលអាចនឹងរៀបចំផែនការសម្លាប់ក្រុមអ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់នៅថ្ងៃណាមួយ ពោលគឺបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ដែលបានផ្អាកការប្រយុទ្ធគ្នាក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។ ភាពភ័យខ្លាចនេះ បានបង្ខំឱ្យសហរដ្ឋអាមេរិកសុំអន្តរាគមន៍ពីបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ឱ្យជួយផ្តល់ដំណឹងព្រមានជាបន្ទាន់ទៅកាន់ទីក្រុងតេហេរ៉ង់ ពីព្រោះទីក្រុងវ៉ាស៊ីនតោនយល់ថា ប្រសិនបើមានការប៉ុនប៉ងធ្វើឃាតណាមួយកើតឡើង នោះកិច្ចចរចាសន្តិភាពទាំងអស់ នឹងត្រូវរលាយសាបសូន្យ ហើយភ្លើងសង្រ្គាមនឹងផ្ទុះឡើងជាថ្មីកាន់តែធ្ងន់ធ្ងរ ។ កាសែត New York Times បានលាតត្រដាងទៀតថា អាមេរិកបានដឹងថា យ៉ាងហោចណាស់ក៏លោក Ghalibaf ម្នាក់ដែរ ដែលត្រូវបានបញ្ជូនឈ្មោះចូលក្នុង “បញ្ជីខ្មៅមរណៈ” របស់អ៊ីស្រាអែល ទើបធ្វើឱ្យអាមេរិកត្រូវចេញមុខហាមឃាត់អ៊ីស្រាអែលដាច់ខាត មិនឱ្យធ្វើសកម្មភាពនេះ ។ កាសែតដ៏ល្បីរបស់សហរដ្ឋអាមេរិកនេះ ក៏បានរំលឹកផងដែរ អំពីព្រឹត្តិការណ៍កាលពីខែ មេសា ដោយយន្តហោះដឹកលោក…

  • មេដឹកនាំ និងតំណាងប្រទេសជាង ១០០ ចូលរួមបុណ្យសព អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei

    មេដឹកនាំ និងតំណាងប្រទេសជាង ១០០ ចូលរួមបុណ្យសព អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei

    តេហេរ៉ង់ ៖ មេដឹកនាំ និង តំណាង មកពីជាង ១០០ ប្រទេស បានសម្រេចទៅចូលរួមពិធីបុណ្យសព របស់អតីតមេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអ៊ីរ៉ង់ IRIB។ លោក Khamenei ត្រូវបានសម្លាប់ ក្នុងអាយុ ៨៦ ឆ្នាំ អំឡុងការវាយប្រហារតាមអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និង អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូង នៃសង្គ្រាមប្រឆាំងលើអ៊ីរ៉ង់។ បើតាម Aljazeera, ក្នុងចំណោមតំណាង ជាង១០០ប្រទេស, មានមេដឹកនាំ ចំនួន ៣ ប្រទេស ដែលត្រូវចូលរួមផ្ទាល់ រួមមាន នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif, នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan, ប្រធានាធិបតីហ្សកហ្ស៊ី លោក Mikheil Kavelashvili ខណៈដែល…

  • លោក ពូទីន បង្កើនអង្គរក្សផ្ទាល់ខ្លួនដល់ជាង ៨០០ នាក់ ការពារគេលួចធ្វើឃាត

    លោក ពូទីន បង្កើនអង្គរក្សផ្ទាល់ខ្លួនដល់ជាង ៨០០ នាក់ ការពារគេលួចធ្វើឃាត

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបន្តបង្កើនក្រុមអង្គរក្សការពារផ្ទាល់ខ្លួនរបស់លោក ដល់ទៅជាង ៨០០ នាក់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ជុំវិញការប៉ុនប៉ងធ្វើឃាតមកលើរូបលោក ។ បើតាម Daily Mail, កងកម្លាំងការពារសហព័ន្ធរុស្ស៊ី ហៅកាត់ FSO ដែលជាកងកម្លាំងការពារលោក ពូទីន បានបង្កើនពីចំនួន ៧៨៥ នាក់ ឡើងមកដល់ ៨១២ នាក់ ។ កម្លាំងការពារសហព័ន្ធរុស្ស៊ី FSO មានតួនាទីទទួលខុសត្រូវក្នុងការការពារថ្នាក់ដឹកនាំជាន់ខ្ពស់របស់រុស្ស៊ី ជាមួយនឹងភារកិច្ចស្នូលបំផុត គឺការការពារប្រធានាធិបតី, និងលំនៅដ្ឋានរបស់ប្រធានាធិបតី រហូតដល់ការធានាសុវត្ថិភាពទំនាក់ទំនង របស់រដ្ឋ និង ការអមដំណើរ លោក ពូទីន ក្នុងដំណើរបេសកកម្មផ្លូវការជាដើម ។ ទីភ្នាក់ងារនេះ ក៏ទទួលខុសត្រូវ ក្នុងការការពារសមាជិកគ្រួសារ របស់លោក ពូទីន ផងដែរ ។ ការបង្កើនចំនួនក្រុមអង្គរក្សការពារផ្ទាល់ខ្លួនរបស់លោក ពូទីន កើតមានឡើង អំឡុងពេលដែលសង្គ្រាមអ៊ុយក្រែននៅតែបន្តឡើងកម្តៅ ជាពិសេសនៅក្រោយការវាយប្រហាររបស់រុស្ស៊ី…

  • ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹកនៅព្រះវិហារ និងបន្ទាយមានជ័យ កើនដល់ បួនពាន់ខ្នង

    ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹកនៅព្រះវិហារ និងបន្ទាយមានជ័យ កើនដល់ បួនពាន់ខ្នង

    ភ្នំពេញ៖រដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្នជូនពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ និងបន្ទាយមានជ័យ បានកើនឡើង​ដល់ជាងបួនពាន់ខ្នង ដែលអាចផ្តល់ជម្រកជូនពលរដ្ឋបានប្រមាណបួនពាន់គ្រួសារ។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃគិតត្រឹមថ្ងៃទី ២ ខែកក្កដានេះ មានប្រជាពលរដ្ឋខ្មែរជាង ២១.000 ពាន់នាក់ ក្នុងនោះមានកុមាររហូតដល់ទៅ ៦ ម៉ឺនាក់ពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយទេ។ដើម្បីឆ្លើយតបនឹងវិបត្តិចំពោះមុខនេះ ផ្ទះស្នាក់នៅបណ្តោះអាសន្នដែលសាងសង់តាមស្តង់ដារបច្ចេកទេសរឹងមាំបានកើន​ឡើង​ដល់ប្រមាណបួនពាន់ខ្នងហើយសម្រាប់ផ្តល់ជម្រកដល់ពលរដ្ឋបួនពាន់គ្រួសារ។ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួនជាង ៣.៣០០គ្រួសារ និងខេត្តព្រះវិហារមានជិត ៧០០គ្រួសារ។ លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យថា នៅក្នុងខេត្តបន្ទាយមានជ័យ ផ្ទះស្នាក់នៅជាង ៣​.៣០០ ខ្នងត្រូវបានរៀបចំឡើងនៅក្នុងស្រុកថ្មពួក និងស្រុកអូរជ្រៅ ដែលតំបន់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីប្រសិទ្ធនាមឱ្យថា «ភូមិរង់ចាំ»។ បច្ចុប្បន្នអាជ្ញាធរក៏កំពុងពន្លឿនការសាងសង់សាលារៀនបន្ថែមផងដែរ។ ចំណែកខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តបានឱ្យដឹងថា ការសាងសង់ផ្ទះជូនជនភៀសសឹកបានកើន​ឡើងដល់​ជិត ៧០០ខ្នងផ្ទះ ។តួលេខនេះស្មើនឹងចំនួនប្រជាជនភៀសសឹកដូចគ្នា។ ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹក​នៅខេត្តព្រះវិហារ​ ត្រូវបានហៅថា ភូមិតាកឹងបៃតង ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែន។ អាជ្ញាធរបានបញ្ជាក់ថា ភូមិទាំងពីរនេះរៀបចំឡើងសម្រាប់តែពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន​ដើម​វិញ​បាន ក្រោយពេលយោធាថៃបានឈ្លានពាន ដោយដាក់ទូកុងតឺន័រ និងរាយបន្លាលួសបិទផ្លូវចូលភូមិ។ បើតាមរដ្ឋបាលខេត្តទាំងពីរបច្ចុប្បន្នពលរដ្ឋភៀសសឹកអាចដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន។ ជាមួយគ្នានេះ លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបន្ថែមថា អាជ្ញាធរ…