-
២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានទុនវិនិយោគជាង ៥៦០លានដុល្លារ

រយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បានទាក់ទាញទឹកប្រាក់វិនិយោគប្រមាណជាង ៥៦០លានដុល្លារអាម៉េរិក ជាពិសេស បង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ។ ជាក់ស្ដែង ក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះតំបន់សេដ្ឋកិច្ចពិសេសនេះ បានអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ៤៥ ភាគរយនៃផ្ទៃដីសរុបទៅហើយ ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មកជាដើម។ របាយការណ៍ បានបង្ហាញថា ចាប់តាំងពីបើកដំណើរការរហូតមកដល់ឆ្នាំ២០២៦នេះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានគម្រោងវិនិយោគចំនួន ៧៦ គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ៥៦៧ លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងចំនួន ៤១ កំពុងសាងសង់ និងគម្រោងចំនួន ៣៥ ទៀតកំពុងដំណើរការសកម្មភាព ដែលបានស្រូបកម្លាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥០០០នាក់ ហើយកំពុងមានតម្រូវការប្រមាណ ៣០០០នាក់បន្ថែមទៀត។ អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន…
-
ឈ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការប្រកបអាជីវកម្មសេវាកម្មក្នុងវិស័យអចលនវត្ថុ

បច្ចុប្បន្ន អ្នកប្រកបដោយអាជីវកម្មលើសេវាកម្មអចលនវត្ថុនៅកម្ពុជា មានទាំងស្របច្បាប់ និងអត់ច្បាប់ ។ អ្វីដែលសំខាន់ការប្រកបអាជីវកម្មសេវាកម្មអចលនវត្ថុនេះដែរ ក៏អាចធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់អ្នកវិនិយោគផងដែរ។តើការប្រកបអាជីវកម្មសេវាកម្មក្នុងវិស័យអចលនវត្ថុនៅកម្ពុជាឱ្យបានត្រឹមត្រូវស្របច្បាប់ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ។ លោកបណ្ឌិត ឆាក់ លឹមឈាង មេធាវីមកពីការិយាល័យមេធាវីរឹទ្ធស័ក្ក បានបកស្រាយនិងចែករំលែកពីបទប្បញ្ញត្តិអំពី វិជ្ជាជីវៈការប្រកបអាជីវកម្មអចលនវត្ថុនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា វិស័យអចលនវត្ថុនៅកម្ពុជាបានរួមចំណែកដល់ការទាក់ទាញការវិនិយោគ ក៏ដូចជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែដើម្បីធានាបាននូវតម្លាភាព ក៏ដូចជាការប្រកបវិជ្ជាជីវៈប្រកបដោយគុណភាព និងទំនុកចិត្តពីសាធារណជន រាល់ការប្រកបអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ ត្រូវតែមានអនុលោមភាពជាមួយនឹងបទប្បញ្ញតិ្តដែលមានជាធរមាន។ លោកបណ្ឌិត បានឱ្យដឹងទៀតថា រាល់ការធ្វើអាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុនៅកម្ពុជា តម្រូវឱ្យមានការស្នើសុំអាជ្ញាបណ្ណឬវិញ្ញាបនបត្រវិជ្ជាជីវៈ។លោកបណ្ឌិតបន្តថា អាជ្ញាបណ្ណ ដែលផ្ដល់ជូនចំពោះក្រុមហ៊ុនឬក៏សាខាក្រុមហ៊ុន មាន ៣ ប្រភេទ រួមមាន ទី១.អាជ្ញាបណ្ណភ្នាក់អចលនវត្ថុ ទី២.អាជ្ញាបណ្ណវាយតម្លៃអចលនវត្ថុ និងទី៣.អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ។ ចំពោះវិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវបានផ្ដល់ជូនចំពោះរូបវ័ន្តបុគ្គលទាំងឡាយណាដែលមានគុណវុឌ្ឍគ្រប់គ្រាន់ ដូចមានចែងក្នុងប្រការ ១១ នៃប្រកាសលេខ ០៦៤។ ការផ្ដល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈសម្រាប់ការប្រកបអាជីវកម្មអចលនវត្ថុ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ទន្ទឹមនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានអំពាវនាវ និងស្នើសុំឱ្យអ្នកប្រកបអាជីវកម្មផ្ដល់សេវា អចលនវត្ថុនៅកម្ពុជា សូមឱ្យស្វែងរកភាពស្របច្បាប់…
-
អ៊ីស្រាអែល គ្រោងរំសាយទាហានបម្រុង ១០,០០០ នាក់ ចំពេលមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

ហ៊្សេរុយសាឡឹម ៖ កងទ័ពអ៊ីស្រាអែលមានគម្រោងរំសាយទាហានបម្រុងរហូតដល់ ១០,០០០ នាក់ នៅត្រឹមចុងខែ កក្កដា ខាងមុខ ។ នេះបើតាម Anadolu ចេញផ្សាយនៅថ្ងៃ អាទិត្យ ម្សិលមិញ ។ វិធានការកាត់បន្ថយទ័ពបម្រុង កើតឡើងចំពេលដែលក្រសួងការពារជាតិអ៊ីស្រាអែល កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងឱនភាពថវិកាដ៏ធំសម្បើម បន្ទាប់ពីការចំណាយលើវិស័យយោធាបានស្ទុះឡើងខ្ពស់មិនធ្លាប់មានពីមុនមក ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Hayom, ចំនួនទាហានបម្រុងដែលកំពុងបំពេញកាតព្វកិច្ចសកម្ម ត្រូវបានរំពឹងថា នឹងត្រូវកាត់បន្ថយពីប្រហែល ៦០,០០0 នាក់ មកនៅត្រឹមប្រមាណ ៥០,០០០ នាក់វិញ ដែលនេះស្តែងឱ្យឃើញពីកង្វះកញ្ចប់ថវិកាឧបត្ថម្ភដល់កងទ័ព ។ យ៉ាងណាមិញ ការសម្រេចចិត្តចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងលេចចេញជារូបរាងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ការកាត់បន្ថយនេះ នឹងជះឥទ្ធិពលដល់កងទ័ពបម្រុង ដែលបម្រើការក្នុង “ប្រព័ន្ធការពារតំបន់” រួមទាំងបុគ្គលិកដែលចាត់តាំងឱ្យការពារសហគមន៍ និងទីលំនៅជុំវិញតំបន់ Gaza Strip និងតំបន់ West Bank ព្រមទាំងបុគ្គលិកនៅតាមទីបញ្ជាការយោធាផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ ផែនការនេះលេចឡើងស្របពេលមានការខ្វែងគំនិតគ្នាខ្លាំង រវាងក្រសួងការពារជាតិ…
-
រុស្ស៊ីវាយប្រហាររដ្ឋធានីរបស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលណាតូ

កៀវ ៖ ការវាយប្រហារមីស៊ីលរបស់ប្រទេសរុស្ស៊ី ទៅលើទីក្រុងកៀវ របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ចំនួន៨នាក់ ពោលគឺនៅមុនពេលមានកិច្ចប្រជុំកំពូល របស់អង្គការណាតូ ក្នុងសប្តាហ៍នេះ។ អាជ្ញាធរនិយាយថា នៅថ្ងៃចន្ទនេះ អគារលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ត្រូវបានបំផ្លាញទៅជាគំនរបាក់បែក បន្ទាប់ពីរងការវាយប្រហារ ពីសំណាក់រុស្ស៊ី។ ប្រភពបញ្ជាក់ថា ការវាយប្រហារ ដោយមីស៊ីលបាលីស្ទិក បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៨ នាក់ និង រាប់សិបនាក់ទៀត រងរបួស ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងគំនរបាក់បែក នៃ អគារលំនៅដ្ឋាន កម្ពស់៩ជាន់។ ការវាយប្រហារនេះធ្វើឡើង ចំពេលដែល សេតវិមាន បាននិយាយថា លោក Trump ប្រធានាធិបតីអាមេរិក គ្រោងនឹងជួបជាមួយ លោក Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន នៅថ្ងៃពុធនេះ អំឡុងពេលកិច្ចប្រជុំកំពូល របស់ អង្គការយោធាអន្តរជាតិ ណាតូ (NATO)៕ ប្រភព ៖ AFP ប្រែសម្រួល ៖…
-
អ៊ីរ៉ង់-កាតា បន្តធ្វើពាណិជ្ជកម្មតាមសមុទ្រជាមួយគ្នាវិញ ក្រោយផ្អាកព្រោះសង្គ្រាម

តេហេរ៉ង់, ដូហា ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃអាទិត្យថា ពាណិជ្ជកម្មតាមសមុទ្រ រវាងទីក្រុងតេហេរ៉ង់ និង ប្រទេស កាតា បានបន្តឡើងវិញ បន្ទាប់ពីការផ្អាក ប្រហែលរយៈពេល ៥ខែ អំឡុងសង្គ្រាម។ អនុព័ន្ធពាណិជ្ជកម្ម អ៊ីរ៉ង់លោក Abbas Abdolkhani បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការដឹកជញ្ជូន រវាងកំពង់ផែ Dayyer របស់អ៊ីរ៉ង់ និងកំពង់ផែ Al Ruwais របស់កាតា បានបន្តឡើងវិញ បន្ទាប់ពីការសម្របសម្រួល រវាងស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងដូហា និង អាជ្ញាធរកាតា។ បើតាម CNA, កំពង់ផែទាំងពីរ ភាគច្រើនបម្រើដល់ពាណិជ្ជកម្មក្នុងតំបន់។ ជាការកត់សម្គាល់ កំពង់ផែ Dayyer ត្រូវបានវាយប្រហារច្រើនដង ក្នុងអំឡុងពេលផ្ទុះសង្គ្រាម។ ការធ្វើពាណិជ្ជកម្មឡើងវិញ កើតមាន បន្ទាប់ពីមានកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខា កាលពីខែមុន ហើយបានប្រកាសពីការបញ្ចប់នៃអរិភាព បន្ទាប់ពីជម្លោះរយៈពេលជាង បួន ខែ។…
-
លោក ណេតាន់យ៉ាហ៊ូ ថា លោក ត្រាំ មិនបានដាក់កំហិត អ៊ីស្រាអែល វាយប្រហារ លីបង់ ទេ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អាទិត្យ ម្សិលមិញ បានប្រកាសច្រានចោលរបាយការណ៍ ដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់កំហិតលើប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ យ៉ាងដូច្នេះថា រូបលោកបានលឺប្រព័ន្ធផ្សព្វផ្សាយនិយាយថា លោកប្រធានាធិបតី ត្រាំ បានស្នើសុំមិនឱ្យមានសកម្មភាពប្រឆាំងនឹងរូងក្រោមដីរបស់ពួកភេរវករហេសបូឡានៅលីបង់ ។ លោកថា នេះគ្រាន់តែជារឿងប្រឌិត និងជាព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ ពីព្រោះលោក ត្រាំ មិនបាននិយាយអ្វីជាមួយលោកទាល់តែសោះ ហើយលោកក៏មិនបានសួរនាំអ្វីពីលោក ត្រាំ ដែរ ពោលគឺយើងធ្វើប្រតិបត្តិការទៅតាមការពិចារណារបស់យើង ។ ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN កាលពីចុងខែមុន បានទម្លាយថា អ៊ីស្រាអែលបានផ្តល់ព័ត៌មានសម្ងាត់លម្អិតទៅឱ្យមន្ត្រីអាមេរិក អំពីរូងក្រោមដីរបស់ពួកហេសបូឡានៅតំបន់ខ្ពង់រាប អាលី អាល់តាហឺ ភាគខាងត្បូងប្រទេសលីបង់ ដើម្បីស្នើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីបើកប្រតិបត្តិការយោធានៅតំបន់នោះ ។ បើតាម Anadolu, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា…
-
ក្រសួងប្រៃសណីយ៍បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” នៅខេត្តកំពត

ខេត្តកំពត៖ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិក មកពីមន្ទីរជុំវិញខេត្ត រដ្ឋបាលថ្នាក់មូលដ្ឋាន និងកងរាជអាវុធហត្ថ ខេត្តកំពត សរុបប្រមាណ ៨០រូប នៅសណ្ឋាគារ ខាសល បេវ្យូ រីសត & ស្ប៉ា ខេត្តកំពត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់ការអនុវត្តអនាម័យសាយប័រ (cybersecurity hygiene) ដល់សិក្ខាកាម ដើម្បីបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព កាត់បន្ថយហានិភ័យពីឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការការពារខ្លួន និងការពារព័ត៌មានសំខាន់របស់ស្ថាប័ន។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលក៏មានគោលបំណងជំរុញឱ្យសិក្ខាកាមក្លាយជាអ្នកផ្សព្វផ្សាយចំណេះដឹង និងរួមចំណែកបង្កើតវប្បធម៌សុវត្ថិភាពសាយប័រនៅក្នុងស្ថាប័នផងដែរ។ បន្ថែមលើនេះ វគ្គបណ្ដុះបណ្ដាលបានផ្ដោតលើការបង្កើតទម្លាប់ល្អលើប្រព័ន្ធអនឡាញ ការការពារគណនី និងឧបករណ៍ឌីជីថល ដោយរួមមានការបង្កើតពាក្យសម្ងាត់រឹងមាំ ការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ពីរជំហាន (2FA) ការរៀបចំសុវត្ថិភាពលើកម្មវិធី…
-
អ៊ីរ៉ង់ រិះគន់ការបរាជ័យរបស់ស្ថាប័នអន្តរជាតិ ក្នុងការទប់ស្កាត់អំពើឃោរឃៅរបស់អ៊ីស្រាអែល

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន បានបោះពាក្យរិះគន់ធ្ងន់ៗលើស្ថាប័នអន្តរជាតិនានា ដែលបរាជ័យ ក្នុងការទប់ស្កាត់សកម្មភាពយោធាដ៏ឃោរឃៅរបស់អ៊ីស្រាអែល ដែលបានបង្កជាវិបត្តិ និងអស្ថិរភាពនៅក្នុងតំបន់ ។ បន្ថែមលើនេះ លោក Pezeshkian បានសង្កត់ធ្ងន់ថា អង្គការសកលលោកទាំងនោះ នៅតែរក្សាភាពស្ងៀមស្ងាត់ បើទោះបីជាអ៊ីស្រាអែលបានប្រកាសដោយបើកចំហ អំពីការកំណត់គោលដៅសម្លាប់ និងការប៉ន់ប៉ង់ធ្វើឃាតដោយចេតនាក៏ដោយ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបន្ថែមថា អង្គការអន្តរជាតិ និងអ្នកការពារសិទ្ធិមនុស្សនានា ត្រូវបានគេរំពឹងថា នឹងជួយការពារកុំឱ្យមានសកម្មភាពបែបនេះកើតឡើង ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាផ្តល់ការគាំទ្រផ្នែកនយោបាយ និងភស្តុភារទៅវិញ ។ លោក Pezeshkian ដែលមានវ័យ៧១ឆ្នាំរូបនេះ បានអះអាងទៀតថា អ៊ីស្រាអែលបានវាយប្រហារលើបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងជាអ្នកទទួលខុសត្រូវ ចំពោះការបង្កវិបត្តិ និងអស្ថិរភាពនៅទូទាំងមជ្ឈិមបូព៌ា ដោយលោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសមូស្លីម មិនធ្លាប់បានផ្តួចផ្តើមការឈ្លានពានបែបនេះមុននោះទេ ។ ការរិះគន់ធ្ងន់ៗរបស់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ត្រូវបានធ្វើឡើងចំពេលដែលពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេណៃ បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងតេហេរ៉ង់ ដែលមានប្រជាជនកាន់ទុក្ខរាប់ម៉ឺននាក់ បានជួបជុំគ្នានៅឯវិហារ…
-
រុស្ស៊ីបញ្ជូននាវាចម្បាំង មកធ្វើសមយុទ្ធ ជាមួយចិន

ប៉េកាំង ៖ នាវាចម្បាំងរុស្ស៊ី ត្រូវបានបញ្ជូនមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយគ្នា ចាប់ពីថ្ងៃចន្ទនេះ ដល់ថ្ងៃទី១៣ ខែកក្កដា។ រូបភាពដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បង្ហាញពីនាវាចម្បាំង Varyag បានមកដល់ និងចូលចត នៅទីក្រុងកំពង់ផែ Qingdao របស់ប្រទេសចិន មុនពេលធ្វើសមយុទ្ធយោធា Joint Sea-2026 រួមគ្នា។ សេចក្តីថ្លែងការណ៍ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរៀបរាប់ថា សមយុទ្ធនេះ នឹងរួមបញ្ចូលប្រតិបត្តិការជួយសង្គ្រោះរួមគ្នា, បេសកកម្មសង្គ្រាម ប្រឆាំងនាវាមុជទឹក និងការពារដែនអាកាស ក៏ដូចជា សមយុទ្ធកាំភ្លើងធំផងដែរ។ ថ្លែងអំឡុងពិធីមួយ នៅក្នុងទីក្រុង Qingdao, ឧត្តមនាវីឯក រុស្ស៊ី លោក Sergei Sinko បានមានប្រសាសន៍ថា សមយុទ្ធ Joint Sea-2026 មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ព្រមទាំង ធានាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS៕ ប្រភព ៖ AFP ប្រែសម្រួល…
-
មេដឹកនាំថ្មីអ៊ីរ៉ង់នៅតែមិនបង្ហាញមុខ តែ កូនប្រុស ៣នាក់ទៀត មកគោរពសព

តេហេរ៉ង់ ៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នៅតែបន្តអវត្តមាន មិនបង្ហាញមុខ ខណៈដែលកូនប្រុសបីនាក់ផ្សេងៗទៀតរបស់ លោក Ali Khamenei បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រ នៅក្នុងពិធីបុណ្យសពឪពុក ដើម្បីគោរពវិញ្ញាណក្ខន្ធ។ បើតាម AFP, កូនប្រុសច្បង របស់លោក Ali Khamenei គឺលោក Mostafa និង បងប្អូនបង្កើត ពីរនាក់ទៀត ឈ្មោះ Masoud និង ឈ្មោះ Meysam ដែលសុទ្ធតែជាបូជាចារ្យ។ កូនៗទាំងបីរូបនេះ បានចូលរួមពិធីលាចុងក្រោយ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ នៅតែមិនទាន់ឃើញវត្តមាន លោក Mojtaba Khamenei ដែលជាកូនប្រុស ឡើងកាន់តំណែងជំនួសរូបលោក នៅឡើយនោះទេ។ មនុស្សរាប់ពាន់នាក់បានទៅជួបជុំគ្នា នៅបរិវេណសាសនា Grand Mosalla ស្ថិតក្នុងទីក្រុងតេហេរ៉ង់ ដែលជាថ្ងៃទីពីរ នៃពិធីបុណ្យសព របស់លោក Khamenei និង សមាជិកគ្រួសារ ៤នាក់ ដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ…