Category: ព័ត៌មាន

  • មេទ័ពម៉ាឡេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

    មេទ័ពម៉ាឡេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

    ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញពីឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា មេទ័ពម៉ាឡេស៊ីនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នឹងមានជំនួបទ្វេភាគី ដើម្បីពិភក្សាគ្នាពីការដាក់ចេញវិធានការ និងសកម្មភាពជំរុញ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ រវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ លោកបណ្ឌិត…

  • បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់ពុលបំពុលប្រភពទឹក

    បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់ពុលបំពុលប្រភពទឹក

    ព្រះសីហនុ៖ក្រសួងបរិស្ថានបានប្រកាសបិទជាបន្ទាន់នូវទីលានចាក់សំរាមមួយកន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីរក ឃើញថា ទីតាំងនេះបានលេចធ្លាយសំណល់រាវឧស្សាហកម្ម ចូលទៅក្នុងអូរធម្មជាតិ បណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ ងាប់ជាច្រើន។ កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវ រដ្ឋបាលឃុំកំពេញ បានចុះត្រួតពិនិត្យផ្ទាល់នូវទីលានចាក់សំរាមមួយកន្លែង បន្ទាប់ពីទទួលបណ្តឹង​ពី​ប្រជាពលរដ្ឋ​ករណីត្រីចិញ្ចឹមងាប់​ជាបន្តបន្ទាប់។ តាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញថា ទីលានទុកដាក់សំរាមដែលប្រតិបត្តិដោយក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន (Mi Ner Va Investment Co., Ltd.) ពុំបានរៀបចំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបរិស្ថានឡើយ បណ្តាលឱ្យមានសំណល់​រាវពុល​លេចធ្លាយចូលទៅក្នុងអូរធម្មជាតិ។ ក្រុមការងារបានដកស្រង់សំណាកទឹក យកទៅវិភាគនៅក្នុងមន្ទីរពិសោធន៍ ដើម្បី​ពិនិត្យ​កម្រិតសារធាតុបំពុលបន្ថែម។ ដើម្បីទប់ស្កាត់ការខូចខាតកាន់តែធ្ងន់ធ្ងរ មន្ត្រីជំនាញបានចាត់វិធានការ ដោយបញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទ​នៅទីតាំង​នេះ​ចាប់ពីពេលនេះតទៅ និងតម្រូវឱ្យបង្វែរការចាក់សំរាមទៅទីតាំងផ្សេងដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបង្គាប់ឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន ព្រមទាំងតម្រូវឱ្យក្រុមហ៊ុននេះចេញសងការខូចខាតទាំងស្រុង ទាំងផ្ទាល់និងប្រយោលជូនប្រជាពលរដ្ឋ ព្រមទាំង​ទទួល​ខុសត្រូវលើការស្តារបរិស្ថាននៅក្នុងតំបន់អូរធម្មជាតិនោះឡើងវិញផងដែរ៕ដោយ៖ ង៉ាន់ ទិត្យរូបភាព៖ក្រសួងបរិស្ថាន

  • សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

    សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

    កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវយល់ឃើញថា កំណាត់ផ្លូវជាតិលេខ៧ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏​មានសក្តានុ​ពល និងជាខ្សែផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនទៅកាន់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នាព្រឹកថ្ងៃទ០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាទារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានរំលឹកថា កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានបើកការដ្ឋានសាងសង់ឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអតីតឯកអគ្គរដ្ឋទូតចិន។ ដោយឡែកថ្ងៃនេះ ផ្លូវនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្ត្រីថ្មី និងឯកអគ្គរដ្ឋទូតថ្មី។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ប៉ុន្តែសមិទ្ធផលនិងដំណើរការកសាងជាតិ​នៅតែបន្តទៅមុខឥតឈប់ឈរ ពោលគឺនៅក្នុងផែនការឆ្នាំ២០២៦-២០២៧ រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍខ្សែផ្លូវជា​ច្រើនបន្ថែម​ទៀត។ គម្រោងសាងសង់ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ នៃស្រុកជើងព្រៃ រហូតដល់រង្វង់​មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។ ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទី​ម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ…

  • អាល្លឺម៉ង់ ថា អ៊ុយក្រែន លែងខ្វះអាវុធចម្ងាយឆ្ងាយវាយ រុស្ស៊ី ទៀតហើយ

    អាល្លឺម៉ង់ ថា អ៊ុយក្រែន លែងខ្វះអាវុធចម្ងាយឆ្ងាយវាយ រុស្ស៊ី ទៀតហើយ

    ប៊ែរឡាំង ៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានគូសបញ្ជាក់ថា អ៊ុយក្រែនលែងពឹងផ្អែកលើជំនួយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើករយៈចម្ងាយរបស់សម្ព័ន្ធមិត្ត ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីទៀតហើយ ។ ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បាននិយាយក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Blid កាលពីថ្ងៃ អាទិត្យ ថា អ៊ុយក្រែនលែងពឹងផ្អែកលើជំនួយសព្វាវុធពីសម្ព័ន្ធមិត្តទៀតហើយ ក្នុងនោះរួមទាំងមីស៊ីល Taurus របស់អាល្លឺម៉ង់ ដែលអាចហោះបំបុកកម្ទេចគោលដៅក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ។ លោក Pistorius បានប្រាប់មូលហេតុថា ការដែលអ៊ុយក្រែនលែងត្រូវការអាវុធទាំងនេះ ពីព្រោះទីក្រុងកៀវកំពុងតែសម្រេចបាននូវគោលដៅរបស់ខ្លួនរួចទៅហើយ តាមរយៈការប្រើប្រាស់អាវុធដែលផលិតក្នុងស្រុក វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដោយជោគជ័យ ។ លោក Pistorius ដែលមានវ័យ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងបង្ហាញពីប្រសិទ្ធភាព និងអំណាចនៃការវាយប្រហារ តាមរយៈការប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយ មីស៊ីលនាំផ្លូវ និងប្រព័ន្ធអាវុធផ្សេងៗទៀត ដើម្បីបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅតែអំពាវនាវយ៉ាងទទូចជាបន្ទាន់ដល់សម្ព័ន្ធមិត្តលោកខាងលិច ឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ជាពិសេសប្រព័ន្ធមីស៊ីល Patriot ដើម្បីការពារអាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ…

  • រុស្ស៊ី ថា ការសាកល្បងមីស៊ីលរបស់ចិន គឺជាសិទ្ធិអធិបតេយ្យភាព

    រុស្ស៊ី ថា ការសាកល្បងមីស៊ីលរបស់ចិន គឺជាសិទ្ធិអធិបតេយ្យភាព

    មូស្គូ ៖ រុស្ស៊ីបានថ្លែងការពារការសាកល្បងបាញ់មីស៊ីលយុទ្ធសាស្ត្ររបស់ចិន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយអះអាងថា នេះគឺជាសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបទៅនឹងសំណួរ ដែលសួរដោយ AFP ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃអង្គារថា «យើងជឿថា វាជាសិទ្ធិអធិបតេយ្យភាពរបស់ចិន ក្នុងការសាកល្បងមីស៊ីលរបស់ខ្លួន… ចិនមិនគំរាមកំហែងនរណាម្នាក់ នៅក្នុងពិភពលោកទេ»។ ការថ្លែងការពារនេះ ធ្វើឡើង ក្រោយ១ថ្ងៃ ដែលប្រទេសចិនបានប្រកាសពីការជោគជ័យបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយគ្រាប់ចេញពីនាវាមុជទឹក ។កងទ័ពជើងទឹកចិនចេញមកអះអាងថា វាគឺជាមីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរគំរូ ពោលមិនមែនជាគ្រាប់ពិតនោះទេ ។ បើតាម ស៊ីនហួរ, អំឡុងពេលបាញ់សាកល្បង មីស៊ីលយុទ្ធសាស្ត្របានហោះខ្ពស់ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយចុះចតយ៉ាងច្បាស់លាស់នៅក្នុងដែនទឹកតាមការកំណត់ទុក ។ ការបាញ់ផ្លោង ចុងក្រោយនេះ គឺជាការសាកល្បងមីស៊ីលយុទ្ធសាស្ត្រ លើកទីពីរ របស់ប្រទេសចិន ចាប់តាំងពី ទីក្រុងប៉េកាំង បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពេលនោះ គឺជាការសាកល្បងលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨០ ៕ ប្រភព ៖ Anadolu,…

  • លោក ត្រាំ ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលណាតូ នៅតួកគី

    លោក ត្រាំ ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលណាតូ នៅតួកគី

    អាមេរិក ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃអង្គារនេះ បានឡើងយន្តហោះ Air Force One នៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews រដ្ឋ Maryland ធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ណាតូ។ ការទៅចូលរួមរបស់មេដឹកនាំអាមេរិក ធ្វើឡើង ចំពេលដែលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និង សម្ព័ន្ធយោធាអន្តរជាតិមួយនេះ មិនសូវជាល្អ ខណៈដែលលោក ត្រំាំ តែងរិះគន់ការចំណាយយោធារបស់ណាតូថា នៅមានចំនួនតិចតួច ដោយពឹងផ្អែកលើសមាជិកអាមេរិកខ្លាំង ហើយ លោកក៏រិះគន់ដល់ណាតូ ដែលមិនសូវជួយ អាមេរិក ធ្វើសង្គ្រាម ជាមួយអ៊ីរ៉ង់។ ជាក់ស្តែង កាលពីសប្តាហ៍មុន, លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «គួរឱ្យអស់សំណើចណាស់ សម្រាប់សហរដ្ឋអាមេរិក ក្នុងការបន្តដើរតាមផ្លូវឯកតោភាគីនេះ នៅពេលដែលទំនាក់ទំនង មិនមានទៅវិញទៅមក…ពួកគេមិននៅទីនោះ សម្រាប់យើងទេ»។ យ៉ាងណា…

  • ប្រមុខ NATO ជំរុញសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ

    ប្រមុខ NATO ជំរុញសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ

    អង់ការ៉ា ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានជំរុញដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត ឱ្យប្រែក្លាយការបង្កើនចំណាយលើវិស័យការពារជាតិ ទៅជាការពង្រឹងសមត្ថភាពយោធាជាក់ស្តែង ។ នេះបើតាម Anadolu ចេញផ្សាយកាលពីថ្ងៃ ចន្ទ ម្សិលមិញ ។ លោក Rutte បានប្រាប់ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃ ចន្ទ ថា សម្ព័ន្ធមិត្តត្រូវតែបំប្លែងមធ្យោបាយសេដ្ឋកិច្ចទៅជាការពង្រឹងសមត្ថភាពយោធា ពោលគឺត្រូវប្រើប្រាស់ធនធានហិរញ្ញវត្ថុរៀងៗខ្លួន ដើម្បីចំណាយលើគ្រាប់មីស៊ីល និងប្រព័ន្ធខែលការពារដែនអាកាសនានា ។ ការអត្ថាធិប្បាយរបស់លោក Rutte ត្រូវបានធ្វើឡើងស្របពេលដែលប្រមុខរដ្ឋសមាជិកអង្គការណាតូ នឹងប្រមូលផ្តុំគ្នានៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ចាប់ពីថ្ងៃទី ៧ ដល់ទី ៨ ខែកក្កដា សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២៦ ។ ជំនួបកំពូលពីរថ្ងៃនេះ នឹងផ្តោតសំខាន់លើការបង្កើនការចំណាយលើវិស័យការពារជាតិ ដែលបានឯកភាពគ្នាកាលពីកិច្ចប្រជុំកំពូលឆ្នាំ ២០២៥ ការបន្តរក្សាជំហរគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន និងការពង្រីកផលិតកម្មឧស្សាហកម្មការពារជាតិ ។ យោងតាម Euronews, រដ្ឋសមាជិកទាំង ៣២ របស់អង្គការណាតូ បានព្រមព្រៀងគ្នាជាផ្លូវការ ក្នុងការបង្កើនកញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិ និងយោធា រហូតដល់…

  • លោក Trump ថា មេដឹកនាំ រុស្ស៊ី-អ៊ុយក្រែន ចង់បញ្ចប់សង្គ្រាម

    លោក Trump ថា មេដឹកនាំ រុស្ស៊ី-អ៊ុយក្រែន ចង់បញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ចន្ទ បានថ្លែងថា រូបលោកជឿជាក់យ៉ាងមុតមាំថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សុទ្ធតែចង់បញ្ចប់សង្គ្រាមដូចគ្នា ។ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចចរចាបញ្ឈប់ជម្លោះដ៏ធំនៅអឺរ៉ុបមួយនេះ កំពុងទទួលបានវឌ្ឍនភាពច្រើនជាងអ្វីដែលអ្នកសង្កេតការណ៍ជាច្រើនបានដឹងទៅទៀត ។ បើតាម Anadolu, លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា រូបលោកគិតថា លោក ពូទីន ពិតជាទទួលរងសម្ពាធ ដូច្នេះគាត់ចង់បញ្ចប់សង្គ្រាម ហើយអ៊ុយក្រែនក៏ចង់បញ្ចប់វាដែរ ។ ប្រធានាធិបតីសហរដ្ឋអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា យើងកំពុងស្ថិតក្នុងការពិភាក្សា ហើយយើងនឹងរង់ចាំមើលថាតើយើងអាចបញ្ចប់វាបានឬទេ ពីព្រោះរូបលោកមានទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ។ បើតាមការលើកឡើងរបស់លោក ត្រាំ, សង្គ្រាមអ៊ុយក្រែននឹងក្លាយជាប្រធានបទដ៏សំខាន់មួយ នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខ ជាមួយបណ្តាសម្ព័ន្ធមិត្តណាតូ អំឡុងកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះ នៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី ៕ ប្រភព ៖ Anadolu…

  • ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅស៊ីរី

    ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅស៊ីរី

    ដាម៉ាស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី។ លោក Macron គឺជាប្រមុខរដ្ឋអឺរ៉ុបខាងលិច ដំបូងគេ ដែលធ្វើទស្សនកិច្ច នៅទីនោះ ពោលគឺចាប់តាំងពីអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីឡើងកាន់អំណាច។ លោក Macron ប្រកាសនៅលើបណ្តាញសង្គម X ថា «ខ្ញុំបានមក ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់បារាំង ចំពោះប្រជាជនស៊ីរី។ ចំពោះប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព រួបរួមគ្នាក្នុងភាពចម្រុះ និងសន្តិភាព ជាមួយប្រទេសជិតខាងរបស់ខ្លួន»។ ប្រធានាធិបតីបារាំងចុងក្រោយ ដែលបានទៅទស្សនកិច្ច នៅប្រទេសនេះ គឺលោក Nicolas Sarkozy ក្នុងឆ្នាំ២០០៩ ពោលគឺមុនពេលមានជម្លោះផ្ទៃក្នុង ដែលបានសម្លាប់មនុស្ស ជាងកន្លះលាននាក់ និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង ឧស្សាហកម្មរបស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានពិពណ៌នា ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron លើកនេះថា ជាជំហានដ៏សំខាន់មួយ នៅក្នុងដំណើរការ នៃការស្តារវត្តមានអន្តរជាតិ នៅស៊ីរីឡើងវិញ។ យ៉ាងណា កាលពីសប្តាហ៍មុន…

  • មនុស្ស ៥០០នាក់បានស្លាប់ព្រោះជំងឺ អេបូឡា នៅកុងហ្គោ

    មនុស្ស ៥០០នាក់បានស្លាប់ព្រោះជំងឺ អេបូឡា នៅកុងហ្គោ

    គីស្ហាសា ៖ មនុស្សជាង៥០០នាក់បានស្លាប់ អំឡុងការផ្ទុះជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នេះបើតាមអង្គការសុខភាពពិភពលោក បញ្ជាក់ឲ្យដឹង កាលពីថ្ងៃចន្ទ។ អង្គការ WHO បានបង្ហាញរបាយការណ៍ចុងក្រោយថា តាំងពីកុងហ្គោប្រកាសអំពីការផ្ទុះឡើងនៃជំងឺនេះ កាលពីពាក់កណ្តាល ខែឧសភា, មានករណីឆ្លងសរុប ចំនួន១៥៦១ករណី នៅក្នុងប្រទេស រួមទាំងការស្លាប់ចំនួន ៥០៦នាក់។ ប៉ុន្តែ អ្នកជំងឺសរុបចំនួន ២៥៤ នាក់បានជាសះស្បើយ។ ជំងឺអេបូឡានៅកុងហ្គោ បានវាយប្រហារខេត្ត ចំនួនបួន។ ការផ្ទុះឡើងនៃជំងឺអេបូឡា ប្រភេទ Bundibugyo ដ៏កម្រនេះ មិនមានវ៉ាក់សាំង ឬ ការព្យាបាលដែលត្រូវបានអនុម័តនោះទេ។ យ៉ាងណា ការសាកល្បង កំពុងវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃអង្គបដិប្រាណ monoclonal MBP134 និងថ្នាំប្រឆាំងមេរោគ remdesivir ទាំងតែឯង និងរួមបញ្ចូលគ្នា។ មនុស្សពីរនាក់ផ្សេងទៀតក៏បានស្លាប់ នៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលនៅជិតខាងផងដែរ។ប្រទេសនេះបានឃើញអ្នកជំងឺ ១៦នាក់បានជាសះស្បើយ ខណៈករណីឆ្លងសរុប មានចំនួន ២០ ករណី។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom…