Category: ព័ត៌មាន

  • លោក ត្រាំ សន្យាដកទណ្ឌកម្ម និងគិតគូរលក់យន្តហោះ F-35 ឱ្យ តួកគី ឡើងវិញ

    លោក ត្រាំ សន្យាដកទណ្ឌកម្ម និងគិតគូរលក់យន្តហោះ F-35 ឱ្យ តួកគី ឡើងវិញ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អង្គារ បានសន្យានឹងលុបចោលទណ្ឌកម្មក្រោមច្បាប់ប្រឆាំងសត្រូវរបស់អាមេរិក ហៅកាត់ CAATSA ហើយពិចារណាលក់យន្តហោះចម្បាំងចម្បាំងបំកាយ F-35 ទៅឱ្យប្រទេសតួកគីឡើងវិញ ។ ការសន្យានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងជំនួបកម្រិតខ្ពស់រវាងលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ។ បើតាម Anadolu, លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងនឹងដកទណ្ឌកម្មទាំងនោះចេញ… យើងមិនចង់ដាក់ទណ្ឌកម្មលើមិត្តភក្តិនោះទេ ។ ទោះបីជាលោក ត្រាំ ចង់ដកទណ្ឌកម្មនេះក៏ដោយ ក៏នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមិនអាចបញ្ចប់ទណ្ឌកម្ម CAATSA ជាអចិន្ត្រៃយ៍ទាំងស្រុងបានឡើយ បើគ្មាននីតិវិធីជាក់លាក់ពីសភាជាតិ ។ ពាក់ព័ន្ធនឹងកម្មវិធីយន្តហោះចម្បាំង F-35 លោក ត្រាំ បានបញ្ជាក់ថា រូបលោកនឹងពិចារណាឱ្យបានច្បាស់លាស់ ក្នុងការលក់ទៅឱ្យប្រទេសតួកគីឡើងវិញ ដោយសារលោកបានចាត់ទុកទីក្រុងអង់ការ៉ាថា មានភាពស្មោះត្រង់ជាងប្រទេសដទៃទៀតឆ្ងាយណាស់ ។ សូមរម្លឹកថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម…

  • អាមេរិកវាយប្រហារដ៏ខ្លាំងលើអ៊ីរ៉ង់ ឆ្លើយតបនឹងការរំលោភបទឈប់បាញ់

    អាមេរិកវាយប្រហារដ៏ខ្លាំងលើអ៊ីរ៉ង់ ឆ្លើយតបនឹងការរំលោភបទឈប់បាញ់

    អាមេរិក ៖ យោធាអាមេរិកបានអះអាងថា កាលពីថ្ងៃអង្គារ កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារដ៏ខ្លាំងក្លា ប្រឆាំងនឹងអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាចំនួន បី គ្រឿង នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយទីក្រុងវ៉ាស៊ីនតោនចោទអ៊ីរ៉ង់ថា រំលោភបទឈប់បាញ់។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយ នៅក្នុងសារមួយ លើបណ្តាញសង្គម X ថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួនបីគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនឹងដាក់បន្ទុកចំណាយយ៉ាងច្រើនសម្រាប់ការកំណត់គោលដៅ និងវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម»។ ប្រភពបានបន្ថែមថា «ការឈ្លានពានដែលបានបង្ហាញរបស់អ៊ីរ៉ង់ គឺមិនសមហេតុផល, ជាគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់ លើបទឈប់បាញ់»។ បើតាម AFP, បទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី៨ ខែមេសា ប៉ុន្តែអំពើហិង្សាម្តងម្កាលបានបន្តនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំង ការវាយប្រហារលើនាវា ដោយកងកម្លាំងរបស់ទីក្រុងតេហេរ៉ង់ និង ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់។ ការវាយប្រហារ នៅថ្ងៃអង្គារ គឺជាការវាយប្រហារលើកដំបូង ដោយកងកម្លាំងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ នៅចុងខែមុន ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្ម ដោយកងកម្លាំងរបស់ទីក្រុងតេហេរ៉ង់៕ ប្រភព…

  • លោក ត្រាំ រំអុកសភា ​អនុម័តកញ្ចប់ចំណាយយោធា ៣៥០ពាន់លានដុល្លារ

    លោក ត្រាំ រំអុកសភា ​អនុម័តកញ្ចប់ចំណាយយោធា ៣៥០ពាន់លានដុល្លារ

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទទូចឱ្យសភា ប្រញាប់អនុម័តកញ្ចប់ការពារជាតិ ចំនួន៣៥០ពាន់លានដុល្លារ ក្នុងពេលបើកសម័យប្រជុំឡើងវិញ ដោយលោកចាត់ទុកថា ជារឿងអាទិភាពចម្បង ព្រោះថវិកាទាំងនេះមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការរក្សាកម្លាំងយោធា របស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ របស់ Anadolu។ តាមរយៈការបង្ហោះសារ លើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារនេះ , លោក ត្រាំ រៀបរាប់ថា «យោធាអាមេរិក មិនដែលខ្លាំងជាង ឬ មានអំណាច ជាង ពេលនេះទេ ហើយ ការបង្កើនកម្លាំងយោធា បានឈានដល់កម្រិតខ្ពស់បំផុត ជាប្រវត្តិសាស្ត្រ»។ ប្រធានាធិបតី វ័យ៨០ឆ្នាំ រូបនេះ បន្តទៀតថា «អំណាចដែលមិនអាចប្រៀបផ្ទឹមបាន របស់យោធាអាមេរិក ត្រូវបានបង្ហាញយ៉ាងពេញលេញ អំឡុងពេលប្រារព្ធខួបលើកទី ២៥០ នៃឯករាជ្យភាពអាមេរិក ហើយ ក្រសួងសង្គ្រាម មិនដែលសកម្មខ្លាំង ដូចសម័យនេះទេ»។ ការណ៍នេះ លោក ត្រាំ បានជំរុញឱ្យថ្នាក់ដឹកនាំសភា…

  • អ៊ីស្រាអែល ព្រមានអតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា បើ អាមេរិក លក់យន្តហោះ F-35 ឱ្យ តួកគី

    អ៊ីស្រាអែល ព្រមានអតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា បើ អាមេរិក លក់យន្តហោះ F-35 ឱ្យ តួកគី

    ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ បានរំអុកកុំឲ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសតួកគីនោះទេ ។ លោក Netanyahu បានប្រាប់ Fox News ថា តួកគីមិនគួរទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35 ឬសូម្បីតែម៉ាស៊ីនសម្រាប់យន្តហោះចម្បាំងទេ ពីព្រោះរឿងនេះ នឹងធ្វើឱ្យខូចតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ា ។ លោក Netanyahu សង្កត់ធ្ងន់ទៀតថា វាក៏នឹងក្លាយជាកំហុសឆ្គងមួយផងដែរ សម្រាប់សហរដ្ឋអាមេរិក នៅក្នុងការផ្តល់រង្វាន់ដល់លោកប្រធានាធិបតីតួកគី Tayyip Erdogan ដោយសារតែតួកគីអាចនឹងរកសព្វាវុធទាំងនេះមកបំផ្លាញអ៊ីស្រាអែល ។ បើតាម CNA, ការព្រមានរបស់លោក Netanyahu បានធ្វើឡើងចំពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិករូបនេះ ត្រូវបានពលរដ្ឋតួកគីជាច្រើនរំពឹងថា ជាឱកាសមួយអាចឱ្យទីក្រុងអង់ការ៉ាទទួលបានម៉ាស៊ីនយន្តហោះចម្បាំងរាប់សិបគ្រឿង និងដំណើរបោះជំហានចូលជាថ្មីទៅកាន់កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 ។ បើតាម Ynet News, តួកគីត្រូវបានបណ្តេញចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ F-35…

  • ប៉ូឡូញ លួចបញ្ជូនមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

    ប៉ូឡូញ លួចបញ្ជូនមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

    វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានលួចបញ្ជូនដោយសម្ងាត់នូវគ្រាប់មីស៊ីលបាញ់ពីដីទៅអាកាសសម្រាប់ប្រព័ន្ធការពារដែនអាកាសចម្ងាយឆ្ងាយប្រភេទ MIM-104 Patriot ទៅឱ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ។ នេះបើតាម Military watch magazine ចេញផ្សាយកាលពីថ្ងៃចន្ទ ។ ប៉ូឡូញបានអូសមីស៊ីល Patriot ចេញពីឃ្លាំងស្តុកអាវុធផ្ទាល់របស់ខ្លួនយកទៅជួយអ៊ុយក្រែនដោយសម្ងាត់ ទោះបីជាពួកវាប្រៀបដូចជាខ្នងបង្អែកដ៏សំខាន់ សម្រាប់ការការពារដែនអាកាសចម្ងាយឆ្ងាយរបស់ប្រទេសជាតិទាំងមូលក៏ដោយ ។ អ្នកវិភាគមើលឃើញថា ការផ្ទេរមីស៊ីលសំណាញ់មេឃរបស់ប៉ូឡូញក្នុងគ្រានេះ បានផ្តល់អទិភាពខ្ពស់ដល់អ៊ុយក្រែន ក្នុងការបន្តសង្គ្រាមជាមួយរុស្ស៊ី ពីព្រោះប្រព័ន្ធមីស៊ីល Patriot ស្ថិតក្នុងចំណោមគ្រាប់រំសេវមានតម្លៃថ្លៃបំផុត និងកំពុងខ្វះខាតខ្លាំងនៅក្នុងឃ្លាំងអាវុធរបស់បណ្ដារដ្ឋសមាជិកណាតូ ។ តួយ៉ាង ខ្សែសង្វាក់ផលិតកម្មគ្រាប់មីស៊ីលសំណាញ់មេឃ Patriot កំពុងស្ថិតក្រោមសម្ពាធរួចទៅហើយ ដោយសារតែសង្គ្រាមដែលកំពុងបន្តអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ព័ត៌មាននេះ លេចឡើង បន្ទាប់ពីប៉ូឡូញបានបដិសេធយ៉ាងដាច់អង្ហាការ បើទោះបីជាសហរដ្ឋអាមេរិកស្នើសុំយ៉ាងទទូចនូវមីស៊ីល Patriot កាលពីខែមីនា ដើម្បីបំពេញឃ្លាំងស្តុករបស់ខ្លួន ដែលបានរីងស្ងួតខ្លាំងក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ក៏ដោយ ។ យោងតាមប្រភពពីលោកខាងលិច, កងទ័ពអាមេរិកបានបាញ់អស់គ្រាប់មីស៊ីល Patriot ដល់ទៅជាង ៨០០គ្រាប់ ក្នុងពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ អំឡុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីរ៉ង់ ។ សំណាញ់មេឃ…

  • ផ្ទុះគ្រាប់បែកផ្ទួនៗជិតសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតី បារាំង អំឡុងទស្សនកិច្ចនៅ ស៊ីរី

    ផ្ទុះគ្រាប់បែកផ្ទួនៗជិតសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតី បារាំង អំឡុងទស្សនកិច្ចនៅ ស៊ីរី

    ដាម៉ាស ៖ មានការបំផ្ទុះគ្រាប់បែកផ្ទួនៗនៅថ្ងៃអង្គារនេះនៅក្បែរសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលមានទីតាំង ស្ថិតក្នុងរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី ពោលគឺចំពេលដែលមេដឹកនាំរូបនេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ ។ ហេតុការណ៍នេះកើតឡើងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅហាងកាហ្វេមួយកន្លែង ស្ថិតក្នុងទីក្រុងដាម៉ាសដូចគ្នា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១០ នាក់ និងរបួស ២០ នាក់ផ្សេងទៀត ។ បើតាម AFP, ការផ្ទុះគ្រាប់បែកទាំងនេះបង្ហាញពីបញ្ហាប្រឈមសន្តិសុខ ចុងក្រោយបង្អស់ សម្រាប់អាជ្ញាធស៊ីរី ដែលកំពុងព្យាយាមបង្រួបបង្រួមប្រទេសឡើងវិញ ពោលគឺបន្ទាប់ពីមានសង្គ្រាមស៊ីវិល ជាង ១៣ ឆ្នាំ ។ ចំនួនអ្នករងគ្រោះ មិនទាន់ត្រូវបានដឹងច្បាស់ នៅឡើយទេ ហើយ ក៏មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវភ្លាមៗ នោះដែរ ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃជម្លោះនៅស៊ីរី, ក្រុមសកម្មប្រយុទ្ធជាច្រើន រួមទាំងក្រុមរដ្ឋឥស្លាម IS បានបង្កើតមូលដ្ឋាន នៅក្នុងប្រទេសមួយនេះ ។ យ៉ាងណា វិមាន Elysee និយាយថា លោក…

  • កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេលើលោក ដែលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

    កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេលើលោក ដែលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

    ប្រទេសកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ កម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងអំឡុងពេលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយលោក Daren TANG អគ្គនាយកអង្គការ WIPO អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច បានមើលឃើញពីសារៈសំខាន់នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញានៅកម្ពុជា ចំពោះអ្នកស្រាវជ្រាវ អ្នកវិនិយោគ រួមទាំងអ្នកប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា ការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមតែលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាថែមទៀតផង។ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) គឺជាដៃគូរបស់កម្ពុជា ដែលតែងតែផ្ដល់​ជំនួយបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។ យោងតាមក្រសួងពាណិជ្ជកម្ម ​ភាគីកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក៏បានពិភាក្សាគ្នាអំពីគម្រោងបច្ចេកវិទ្យាសមស្រប​​​ និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិ៍ឈ្មោះ ម៉ាក ​ដើម្បីទាក់ទាញទេសចរណ៍ ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ។ ភាគីទាំងពីរបានគូសបញ្ជាក់សារជាថ្មី ពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍…

  • កម្ពុជាសិក្សាសំណើសុំការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម

    កម្ពុជាសិក្សាសំណើសុំការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងយកសំណើរបស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួមដែលសុំឱ្យប្រទេសកម្ពុជាលើកលែងទិដ្ឋាការទេសចរណ៍ដល់ភ្ញៀវទេសចរមកពីប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះ ដើម្បីពិនិត្យ និងដាក់ជូនរាជរដ្ឋាភិបាលជាអ្នកសម្រេច។ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា បានលើកសំណើបែបនេះ នៅក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ សំណើនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញលំហូរភ្ញៀវទេសចរពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ា មកកាន់កម្ពុជាបន្ថែមទៀត។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា ក្រសួងទេសចរណ៍បានទទួលយកសំណើនេះ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងធ្វើការសម្រេចចុងក្រោយ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងទិដ្ឋាការសាកល្បងដល់ភ្ញៀវទេសចរចិនរយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងទិដ្ឋាការឱ្យប្រទេសសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ាមួយនេះនៅមានកម្រិតតិចតួចនៅឡើយ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-…

  • ពលរដ្ឋខ្មែរស្លាប់និងរបួស៤៦នាក់ដោយសារបាតុភូតធម្មជាតិក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

    ពលរដ្ឋខ្មែរស្លាប់និងរបួស៤៦នាក់ដោយសារបាតុភូតធម្មជាតិក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

    ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរចំនួន៤៦នាក់បានបាត់បង់ជីវិត និងរងរបួស ដោយសារបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្ដាញព័ត៌មាន AMS ទទួលបាននៅថ្ងៃអង្គារ ទី០៧ ខែកក្កដានេះ។ របាយការណ៍បានបញ្ជាក់លម្អិតថា គ្រោះមហន្តរាយរន្ទះបាញ់កើតឡើងចំនួន ២៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរបួស ១៨នាក់។ សត្វពាហនៈងាប់ចំនួន ៩ក្បាល ហើយលំនៅដ្ឋាន ៣ខ្នងបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ករណីរន្ទះបាញ់នេះមានការថយចុះចំនួន ៤០លើកបើប្រៀបធៀបនឹងឆមាសទី១ នៅឆ្នាំ២០២៥ ដែលបានកើតឡើងចំនួន ៦៨លើក សម្លាប់មនុស្សចំនួន ៣១នាក់ និងរបួសចំនួន ៥៣នាក់ សត្វពាហនៈងាប់ចំនួន ៧១ក្បាល និងលំនៅដ្ឋានខូចខាតចំនួន ១២ខ្នង។ ដោយឡែក បាតុភូតខ្យល់កន្រ្តាក់វិញបានកើតឡើងចំនួន ២២៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួស ៩នាក់ ប៉ះពាល់លំនៅដ្ឋានជាង ៤ ៥០០ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរជិត ៥០០ខ្នង ហើយប៉ះពាល់សាលារៀនចំនួន ១៧៣អគារ មណ្ឌលសុខភាព ១កន្លែង វត្តអារាមចំនួន ៣…

  • កាសែតអាមេរិកផ្សាយថា វៀតណាមកំពុងរកវិធីសាស្រ្តទប់ទល់ឥទ្ធិពលចិននៅកម្ពុជា

    កាសែតអាមេរិកផ្សាយថា វៀតណាមកំពុងរកវិធីសាស្រ្តទប់ទល់ឥទ្ធិពលចិននៅកម្ពុជា

    ប្រទេសវៀតណាមកំពុងវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកោះ ហុនខៅ (Hon Khoai) ក្នុងខេត្តកាម៉ៅ ភាគខាងត្បូងបំផុតនៃប្រទេសនេះ ដើម្បីឆ្លើយតបចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់កាសែតអាមេរិក Bloomberg កាលពីថ្ងៃទី៦ កក្កដា នៅក្នុងអត្ថបទមួយ ដែលត្រូវបានចែកចាយបន្តដោយកាសែតអនឡាញជាច្រើន។ យោងតាមសារព័ត៌មាន Bloomberg វៀតណាមមានការបារម្ភជាពិសេសចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា បន្ទាប់ពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលទីក្រុងហាណូយយល់ថា អាចកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនលើកម្ពុជា។ ក្នុងការឆ្លើយតបជាយុទ្ធសាស្ត្រ វៀតណាមគ្រោងចំណាយ៤ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែ ដែលអាចប្រើប្រាស់បានទាំងផ្នែកស៊ីវិល និងយោធា រួមទាំងស្ពានតភ្ជាប់សមុទ្រប្រវែង ១៨គីឡូម៉ែត្រ និងបណ្តាញភស្តុភារភ្ជាប់តំបន់ដីសណ្ដទន្លេមេគង្គទៅកាន់ផ្លូវដឹកជញ្ជូនសមុទ្រអន្តរជាតិក្នុងឈូងសមុទ្រថៃ។ យោងតាម Bloomberg ដែលដកស្រង់សម្តីអ្នកវិភាគ កំពង់ផែនេះនឹងអាចទទួលនាវាពាណិជ្ជកម្ម និងនាវាយោធាខ្នាតធំ ដែលនឹងជួយពង្រឹងវត្តមានរបស់វៀតណាមក្នុងឈូងសមុទ្រថៃ និងបង្កើនសមត្ថភាពទប់ទល់ឥទ្ធិពលយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង។ បូករួមជាមួយមូលដ្ឋានកងទ័ពជើងទឹកនៅលើកោះភូគុក ឬកោះត្រល់ និងគម្រោងអាកាសយានដ្ឋានពហុបំណងនៅលើកោះថូជូ វៀតណាមនឹងបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា និងពាណិជ្ជកម្មដ៏ធំមួយនៅលើដែនទឹកភាគនិរតីរបស់ខ្លួន។ លោកបណ្ឌិត ថុង ម៉េងដាវីដ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអន្តរជាតិ យល់ថា នេះមិនមែនជាការប្រឆាំងដោយផ្ទាល់ជាមួយកម្ពុជានោះទេ ប៉ុន្តែជាការឆ្លើយតបទៅនឹងអ្វីដែលគេមើលឃើញថាជាការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ាន។ តាមទស្សនៈរបស់លោកបណ្ឌិត ការព្រួយបារម្ភរបស់វៀតណាម គឺប្រាសចាកពីតថភាពជាក់ស្តែង…