-
ឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នាវាមុជទឹកបំបាំងកាយទម្ងន់ ២.០០០ តោន អាចផ្ទុកប្រព័ន្ធអាវុធទំនើបៗជាច្រើន

ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ នូវការសាងសង់នាវាមុជទឹកបំបាំងកាយថ្មី ដែលមានទម្ងន់ដល់ទៅ ២,០០០ តោនចំនួន ២ គ្រឿង ។ ទីតាំងសាងសង់ត្រូវបានធ្វើឡើងនៅឯរោងចក្រផលិតនាវារបស់ក្រុមហ៊ុន PT PAL ក្នុងទីក្រុង Surabaya ភាគខាងកើតកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ។ គម្រោងជាប្រវត្តិសាស្ត្រនេះ កើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសាងសង់នាវារដ្ឋ PT PAL របស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុនការពារជាតិយក្ស Naval Group របស់បារាំង ។ នាវាមុជទឹកជំនាន់ថ្មីនេះ គឺជាប្រភេទ Scorpène Evolved ដែលមានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ និងអាចផ្ទុកគ្រាប់យុទ្ធភណ្ឌទំនើបៗបានច្រើនប្រភេទកម្រិតស្តង់ដាពិភពលោក ។ បើតាម interesting engineering ចេញផ្សាយថ្មីៗនេះ ម៉ាស៊ីនរបស់នាវាមុជទឹកនេះ ដំណើរការដោយថាមពលប្រព័ន្ធអាគុយលីចូម-អ៊ីយ៉ង់ពេញលេញ ដែលជួយឱ្យវាអាចសម្ងំខ្លួននៅក្រោមទឹកបានរហូតដល់ ៨០ថ្ងៃ ។ អ្វីដែលពិសេសនោះ ដងខ្លួនទាំងមូលរបស់វា ដែលមានប្រវែងសរុប ៧២ ម៉ែត្រ អាចមានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលធុនធ្ងន់ Torpedoes រួមទាំងគ្រាប់មីស៊ីលប្រឆាំងនាវា Exocet ប្រភេទ…
-
អ៊ុយក្រែន ចាប់ដៃ ឡាតវី បើករោងចក្រផលិតដ្រូនជាប់ព្រំដែន រុស្ស៊ី, អ្នកវិភាគថា សង្គ្រាមនឹងកាន់តែរីកធំឡើង

កៀវ ៖ ប្រទេសអ៊ុយក្រែន និងឡាតវី មានផែនការសាងសង់រោងចក្រផលិតយន្តហោះដ្រូនរួមគ្នាមួយនៅក្នុងឆ្នាំនេះ ដោយជ្រើសរើសយកតំបន់ Latgale ភាគខាងកើតប្រទេសឡាតវី ដែលនៅកៀកមាត់ទ្វារព្រំដែនប្រទេសរុស្ស៊ី និងបេឡារុស ។ ផ្អែកតាមកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននឹងផ្គត់ផ្គង់ទៅឲ្យឡាតវីនូវយន្តហោះដ្រូនប្រយុទ្ធ ប្រព័ន្ធមនុស្សយន្តជើងគោក និងប្រព័ន្ធដ្រូនដែនសមុទ្រជាដើម ។ ចំណែកឡាតវី នឹងផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ដែលផលិតក្នុងស្រុកឱ្យទៅអ៊ុយក្រែនវិញផងដែរ ។ នាយករដ្ឋមន្ត្រីឡាតវី លោក Andris Kulbergs និយាយថា ប្រព័ន្ធប្រឆាំងដ្រូននឹងចាប់ផ្តើមដាក់ឱ្យដំណើរការនៅតាមបណ្តោយព្រំដែនឡាតវី ជាប់ជាមួយរុស្ស៊ី និងបេឡារុស នៅក្នុងខែកក្កដា និងសីហាខាងមុខនេះ ។ បើតាម defense news, បច្ចុប្បន្ន ឡាតវី គឺជាប្រទេសទី៦ហើយ ដែលបានចូលរួមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយន្តហោះដ្រូនជាមួយអ៊ុយក្រែន ។ អ្នកវិភាគមើលឃើញថា ការបើកដំណើរការរោងចក្រផលិតដ្រូននេះ ប្រាកដណាស់ នឹងរងការរិះគន់ ក៏ដូចជាការខឹងសម្បារពីសំណាក់រុស្ស៊ី ពីព្រោះការសម្រេចចិត្តដូច្នេះ ក៏ជាជំហានមួយ ដែលនឹងដុតបញ្ឆេះភ្លើងសង្គ្រាមអ៊ុយក្រែនកាន់តែរីករាលដាលធំឡើងផងដែរ ។ ជាក់ស្តែង រុស្ស៊ីធ្លាប់បានចោទប្រកាន់បណ្តាប្រទេសបាល់ទិក ដែលរួមមានអេស្តូនី ឡាតវី និងលីទុយអានី ចំៗថា បានបើកដៃឱ្យអ៊ុយក្រែនបាញ់យន្តហោះដ្រូនចេញពីទឹកដីរបស់ពួកគេ…
-
ហាម៉ាស ប្រកាសរំលាយស្ថាប័នគ្រប់គ្រងហ្គាហ្សា ក្រោយត្រួតត្រា ជិត២០ឆ្នាំ

ហ្គាហ្សា ៖ ហាម៉ាស បាននិយាយ នៅថ្ងៃចន្ទនេះថា ខ្លួនកំពុងរៀបចំរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា បន្ទាប់ពីបានត្រួតត្រា អស់រយៈពេលជិត ២ទសវត្សរ៍មកហើយ ពោលគឺក្នុងហេតុផល បើកផ្លូវសម្រាប់គណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន អនុវត្តការគ្រប់គ្រងបែបស៊ីវិលវិញ។ មន្ត្រីហាម៉ាសបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ចលនានេះ បានសម្រេចចិត្តរំលាយគណៈកម្មាធិការរដ្ឋាភិបាលហ្គាហ្សា និង តែងតាំងឥស្សរជនដែលទទួលស្គាល់ ដើម្បីត្រួតពិនិត្យការងាររបស់គណៈកម្មាធិការនេះ រហូតដល់គណៈកម្មាធិការជាតិ សម្រាប់ការគ្រប់គ្រងហ្គាហ្សា ទទួលយកការទទួលខុសត្រូវរបស់ខ្លួនជាផ្លូវការ»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់ហាម៉ាសនៅហ្គាហ្សា បាននិយាយថា ខ្លួននឹងធ្វើ សន្និសីទសារព័ត៌មានដ៏សំខាន់មួយ នៅថ្ងៃច័ន្ទនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ មន្ត្រីហាម៉ាសម្នាក់ទៀត បាននិយាយថា ក្រុមនេះបានជូនដំណឹងដល់ក្រុមប៉ាឡេស្ទីនផ្សេងទៀតរួចហើយ នៅក្នុងកិច្ចប្រជុំ ថ្មីៗនេះ នៅប្រទេសអេហ្ស៊ីប។ មន្ត្រីរូបនេះបាននិយាយថា «ក្រុមទាំងនោះបានស្វាគមន៍ការសម្រេចចិត្តរបស់ហាម៉ាស ដោយពណ៌នាថា វាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអនុញ្ញាតឱ្យគណៈកម្មាធិការជាតិ ទទួលយកតួនាទីគ្រប់គ្រងរបស់ខ្លួន»។ បើតាម CNA, ការណ៍នេះ បង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមយុទ្ធជនរបស់ខ្លួនបានដណ្តើមយកការគ្រប់គ្រង ពីចលនាប៉ាឡេស្ទីន Fatah ក្នុងឆ្នាំ ២០០៧។ ចាប់តាំងពីបទឈប់បាញ់ហ្គាហ្សា រវាងហាម៉ាស…
-
ចិន ប្រកាសជោគជ័យបាញ់មីស៊ីលយុទ្ធសាស្ត្រពីនាវាមុជទឹក, ជប៉ុន ថា ជាការសាកអាវុធនុយក្លេអ៊ែរ

ប៉េកាំង ៖ ប្រទេសចិននៅថ្ងៃចន្ទនេះបានប្រកាសពីការជោគជ័យបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយគ្រាប់ចេញពីនាវាមុជទឹក ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ។ ការប្រកាសរបស់ចិនធ្វើឡើង នៅក្រោយពេលដែល ជប៉ុន នូវែលសេឡង់ និងបណ្តារដ្ឋាភិបាលក្នុងតំបន់ ត្រូវបានជូនដំណឹងដោយប្រទេសចិន អំពីការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅប៉ាស៊ីហ្វិកខាងត្បូង ។ ការបាញ់សាកល្បងនេះនាំឲ្យ ប្រទេសជប៉ុនជំរុញឲ្យទីក្រុងប៉េកាំង គិតឡើងវិញ អំពីការសាកល្បងមីស៊ីល ជាពិសេសទីក្រុងតូក្យូបង្ហាញការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងររបស់ខ្លួនចំពោះទង្វើបែបនេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុនចារកម្មសមុទ្រ Starboard ក៏បានចេញផ្សាយរូបភាព ដែលបង្ហាញថា បច្ចុប្បន្ន ប្រទេសចិនមាននាវាតាមដានផ្កាយរណប ចំនួន ២ គ្រឿង នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលត្រូវបានប្រើប្រាស់ ដើម្បីតាមដានការបាញ់សាកល្បងនៃមីស៊ីលយុទ្ធសាស្ត្រនេះ ។ យ៉ាងណា កងទ័ពជើងទឹកចិនចេញមកអះអាងថា វាគឺជាមីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរគំរូ ពោលមិនមែនជាគ្រាប់ពិតនោះទេ ។ បើតាម ស៊ីនហួរ, អំឡុងពេលបាញ់សាកល្បង មីស៊ីលយុទ្ធសាស្ត្របានហោះខ្ពស់ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយចុះចតយ៉ាងច្បាស់លាស់នៅក្នុងដែនទឹកតាមការកំណត់ទុក ។ ការបាញ់ផ្លោង ចុងក្រោយនេះ គឺជាការសាកល្បងមីស៊ីលយុទ្ធសាស្ត្រ លើកទីពីរ របស់ប្រទេសចិន ចាប់តាំងពី ទីក្រុងប៉េកាំង បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប…
-
ប្រជាពលរដ្ឋ១.៥០០នាក់ ទទួលបានការពិនិត្យភ្នែក និងចែកវ៉ែនតា ឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនេប៉ាល់

ប្រជាពលរដ្ឋប្រមាណ ១.៥០០នាក់ មកពីខេត្តកំពង់ចាម និងបណ្តាខេត្តនានា បានមកទទួលសេវាពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់។ កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងក្រោមសហការរវាងរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្តកំពង់ចាម និងស្ថានទូតនេប៉ាល់ប្រចាំកម្ពុជាកាលពីថ្ងៃអាទិត្យ។ សកម្មភាពមនុស្សធម៌នេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ឯកឧត្តមពណ៌នាសកម្មពិនិត្យ និងផ្តល់វ៉ែនតាឥតគិតថ្លៃនាពេលនេះ គឺដើម្បីឆ្លើយតបចំពោះតម្រូវការ ជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនបានមួយ កម្រិតធំ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជា អាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។ ព្រមជា មួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ និងក្រុមគ្រូពេទ្យឯកទេសទាំងអស់ ដែលបាន នាំយកសេវាសុខាភិបាលដ៏សំខាន់នេះ មកជូនពលរដ្ឋខេត្តកំពង់ចាម។ ឯកឧត្តម ដាន ពហ្វាឌូ អូលី ឯកអគ្គរដ្ឋទូតនេប៉ាល់បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកនាពេលនេះ គឺដើម្បីចូលរួម ចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ ពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។ឯកឧត្តមបន្ថែមថា នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែក សុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ កម្ពុជា-នេប៉ាល់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕ដោយ៖លី ពៅ
-
ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោកដ៏រុងរឿង និងកម្សត់របស់ខ្មែរ

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបលើកទី១៨ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ។ រយៈពេល១៨ឆ្នាំកន្លងមកនេះ ប្រាសាទព្រះវិហារ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្ស ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃមោទនភាពជាតិ និងការតស៊ូរបស់ប្រជាជនខ្មែរ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ចំពោះមុខការឈ្លានពានជាបន្តបន្ទាប់របស់យោធាសៀម។ ស្ថិតនៅលើកំពូលជួរភ្នំដងរែក ប្រាសាទព្រះវិហារ គឺជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយ ដែលកសាងឡើងដោយបុព្វបុរសខ្មែរ ក្នុងចន្លោះសតវត្សទី៩ ដល់ទី១២ សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ។ អស់រយៈពេលជាងមួយពាន់ឆ្នាំមកហើយ ប្រាសាទព្រះវិហារបានក្លាយជាសក្ខីភាពមួយនៃស្ថាបត្យកម្មកំពូល សិល្បៈដ៏វិចិត្រ និងភាពរុងរឿងរបស់អាណាចក្រខ្មែរ។ ប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាបុរាណដ្ឋានស័ក្តិសិទ្ធិ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែទីសក្ការៈនេះ គឺជាដួងព្រលឹងនៃអរិយធម៌ និងមោទនភាពជាតិខ្មែរ ហើយក៏ជានិមិត្តរូបនៃការរួបរួម និងការតស៊ូរបស់ខ្មែរ ទាំងក្នុងក្របខ័ណ្ឌច្បាប់ និងយោធា ចំពោះមុខមហិច្ឆតាវាតទីនិយមរបស់ប្រទេសជិតខាង។ នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យថ្មីៗ ថៃបានបញ្ជូនទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារ ហើយមិនព្រមដកចេញទៅវិញទេ ទោះបីកម្ពុជាបានតវ៉ាតាមផ្លូវទូតយ៉ាងណាក៏ដោយ។ ដោយសារការចរចាមិនទទួលជោគជ័យ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យយកករណីនេះទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ ក្នុងសាលដីកាឆ្នាំ១៩៦២ តុលាការ ICJ សម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយបញ្ជាឱ្យថៃដកកងទ័ព នគរបាល…
-
ព្រះមហាក្សត្រអបអរសាទរខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសខួប ១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា បានសព្វព្រះរាជហឫទ័យចេញព្រះរាជសារមួយ ដើម្បីចូលរួមអបអរសាទរខួប១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាប្រវត្តិសាស្រ្ត ក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦)។ នៅក្នុងព្រះរាជសារ ព្រះអង្គបានសម្ដែងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិ ក្រោយពីទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស។ ព្រះមហាក្សត្រ ក៏បានកោតសរសើររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាពេលកន្លងមក និង សម្តេចធិបតីនាពេលបច្ចុប្បន្ន ដែលបានប្រើប្រាស់យុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ និងច្បាប់អន្តរជាតិ ដើម្បីការពារ និងធានាឱ្យបាននូវអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារជានិរន្តរ៍។ ជាមួយគ្នានេះ ព្រះអង្គបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការ ICC-ព្រះវិហារ ដែលដឹកនាំដោយសហប្រធានជាតំណាងមកពី ឥណ្ឌា និងចិន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាថែរក្សា…
-
ព្រះបដិមាលោកេសូរ រកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ព្រះបដិមាលោកេសូរ ដែលរកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវបានដាក់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីបង្ហាញជូនភ្ញៀវទេសចរ និងសាធារណជនទស្សនា និងសិក្សាស្វែងយល់។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ នេះតទៅ ក្រោមប្រធានបទ ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម ដោយបានជ្រើសរើសយកសមុច្ច័យចំនួន ២១ ដែលជាគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ (ឬព្រះអវលោកិតេស្វរៈ) មកដាក់តាំងបង្ហាញជូនភ្ញៀវទេសចរ និងសាធារណជនបានទស្សនា។ លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានមានប្រសាសន៍ថា ការដាក់តាំងនេះមានរូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាត មានរូបចម្លាក់ព្រះពុទ្ធអមិតាភៈនៅលើម្រាមជើង និងកជើង និងព្រះហស្តមានកាន់កេតនភណ្ឌផ្សេងៗ ដែលជារបកគំហើញថ្មីពីការធ្វើកំណាយនៅប្រាសាទតាព្រហ្ម។ យោងតាមអាជ្ញាធរអប្សរា បច្ចុប្បន្ន វត្ថុបុរាណទាំងនោះត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដី ឬស្លែរួចរាល់ ហើយត្រូវបានរៀបចំដាក់តាំងពិព័រណ៍ក្នុងរយៈពេល ៦ខែពេញ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ អាជ្ញាធរអប្សរា បានបញ្ជាក់ថា គោលបំណងសំខាន់នៃការតាំងបង្ហាញ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ពិព័ណ៌នេះក៏ដើម្បីបើកឱកាសឱ្យសាធារណជន ភ្ញៀវទេសចរ សិស្ស…
-
រកឃើញសត្វកម្រជិតផុតពូជ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ រយៈពេល៣ខែចុងក្រោយនេះ

រយៈពេល៣ខែចុងក្រោយនេះ អ្នកស្រាវជ្រាវបានរកឃើញសត្វកម្រជិតផុតពូជ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ នៃភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នេះបើយោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន ធ្វើឡើងចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ សត្វទាំង១៤ប្រភេទនេះរួមមានដូចជា៖ ដំរីអាស៊ី, ខ្ទីង, កែះ, ប្រើសស្បូវ, ខ្លាឃ្មុំតូច, ខ្លាឃ្មុំធំ, ខ្លាភ្ញីថ្មកែវ, ឆ្កែព្រៃ, កំពីងដូង, ស្វាក្តាម, ស្វាត្រោស, កំពីងដូង, ខ្ទីន និងពង្រូល។ ប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតក៏កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ គួរបញ្ជាក់ថាក្រៅពីបង្ហាញសត្វកម្រដែលរងឃើញក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងនេះ ក្រសួងបរិស្ថានក៏បានបង្ហាញពីសត្វភេខ្លួនរលោង ដែលជាសត្វកម្រមួយប្រភេទផងដែរ។ ភេខ្លួនរលោងមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែង បំពងក បបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លើឿងស្រាល។ ភេប្រភេទនេះមានរស់នៅតាមតំបន់វាលទំនាប ដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ។ ភេខ្លួនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចជាប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណី ដែលជាវិធីមានប្រសិទ្ធភាពបំផុត ហើយអាហារសំខាន់របស់ពួកវា គឺពពួកសត្វសំបករឹង ដូចជាក្តាម លៀស គ្រំ និងត្រី។…
-
ព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមជាង ២ពាន់នាក់នារដូវកាលបៃតង

ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គឆ្ពោះទៅកាន់ប្រាសាទ សំបូរព្រៃគុក នៃខេត្តកំពង់ធំត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដើម្បីនាំយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅ ខេត្តកំពង់ធំនារដូវកាលបៃតងដោយ មានអ្នកចូលរួមជាង ២ពាន់ នាក់។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណង ចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលប្រាសាទសំបូរ ព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧-៨ កក្កដា ២០២៦ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេន ឡាមុនសម័យអង្គរ»។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជាពីរប្រភេទកីឡាធំៗ គឺការជិះកង់ចម្ងាយ ៤២គីឡូម៉ែត្រ ដែលតម្រូវឱ្យកីឡាករជិះឆ្លងកាត់ សហគមន៍នំក្រឡាន និងសហគមន៍ស្វាយចន្ទី ដើម្បីភ្លក់រសជាតិផលិតផលក្នុងស្រុក មុននឹងឆ្ពោះទៅកាន់ទីដៅចុងក្រោយនៅបរិវេណប្រាសាទ។ ដោយឡែកវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គមាន ៣កម្រិត គឺចម្ងាយ ៤២គីឡូម៉ែត្រដោយ ចាប់ផ្តើមចេញពីក្រុងស្ទឹងសែន រួមទាំងចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលរៀបចំឡើងនៅជុំវិញតំបន់ប្រាសាទបុរាណផ្ទាល់តែម្តង។ ថ្លែងទៅកាន់អ្នកចូលរួមដែលមានកីឡាជាតិ និងអន្តរចាតិឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់…