-
លោក ត្រាំ ស្នើជួយលោក ពូទីន បញ្ចប់សង្គ្រាម អ៊ុយក្រែន

មូស្គូ ៖ ជំនួយការវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្នើជួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន ។ លោក ត្រាំ បានស្នើបែបនេះ នៅពេលនិយាយទូរស័ព្ទជិត ៩០នាទី កាលពីថ្ងៃ សៅរ៍ ជាមួយលោក ពូទីន ដើម្បីពិភាក្សាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលអង្គការណាតូ ចាប់ផ្តើមនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ។ បើតាម Aljazeera, មេដឹកនាំរដ្ឋមកពី ៣២ ប្រទេស រួមទាំងលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងអញ្ជើញទៅដល់ទីក្រុងអង់ការ៉ា ចាប់ពីថ្ងៃ អង្គារ សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ និង ៨ ខែកក្កដា ។ ជំនួយការវិមានក្រឹមឡាំង បានបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ…
-
ប្រទេសជិតខាងថៃ, ម៉ាឡេស៊ី គ្រោងបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្តែត និងមីស៊ីលដោយខ្លួនឯង

គូឡាឡាំពួរ ៖ ម៉ាឡេស៊ី ដែលជាប្រទេសមានភូមិផងរបងជាប់ថៃ បានកំណត់គោលដៅបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្កែតនៅក្នុងស្រុកមួយ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ពោលគឺនៅឆ្នាំ ២០២៨ ហើយថែមទាំងដាក់មហិច្ឆតាពង្រីកវិសាលភាពឈានទៅរកការផលិតគ្រាប់មីស៊ីលនាពេលអនាគត ។ បើតាម Free Malaysia Today, ផែនការនេះផ្តួចផ្តើមឡើង តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Weststar Defence Industries Sdn Bhd របស់ម៉ាឡេស៊ី និងក្រុមហ៊ុន Rocket Technologies International Pty Ltd របស់អូស្ត្រាលី ។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Khaled Nordin ថ្លែងថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រីកវិសាលភាពឈានទៅដល់ការផលិតគ្រាប់មីស៊ីលនាពេលអនាគត ដែលនឹងជួយពង្រឹងសមត្ថភាពការពារជាតិអធិបតេយ្យភាពរបស់ម៉ាឡេស៊ី ព្រមទាំងកាត់បន្ថយការពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីបរទេស ។ លោក Khaled បានអះអាងថា គំនិតផ្តួចផ្តើមនេះ ក៏នឹងជួយបង្កើនឱកាសឱ្យឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ម៉ាឡេស៊ី អាចឈានជើងចូលទៅក្នុងទីផ្សារផលិតកម្មលំដាប់អន្តរជាតិ ។ បើតាមប្រមុខការពារជាតិម៉ាឡេស៊ីរូបនេះ ការអភិវឌ្ឍសមត្ថភាពឧស្សាហកម្មការពារជាតិក្នុងស្រុក មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ តែថែមទាំងជួយប្រទេសនេះឱ្យចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ផងដែរ ។ យោងតាម…
-
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាចម្បាំងថ្មីទម្ងន់ ៥,០០០ តោន

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលនាំផ្លូវ ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្ត្រផ្សេងៗទៀត ចេញពីនាវាចម្បាំងជំនាន់ថ្មី Kang Kon ដែលមានទម្ងន់ដល់ទៅ ៥,០០០ តោន ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃ អាទិត្យ ថា លោក គីម បានចុះសង្កេតមើលការបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ការបាញ់កាំភ្លើងធំ និងកាំភ្លើងស្វ័យប្រវត្តិ ព្រមទាំងធ្វើតេស្តប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច ដើម្បីវាយតម្លៃពីសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់នាវាចម្បាំងនេះ ។ ក្រោយបញ្ចប់ការបាញ់សាកល្បង មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានបញ្ជាឱ្យមន្ត្រីទទួលខុសត្រូវ បញ្ចប់ដំណើរការធ្វើតេស្តទាំងអស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការពង្រាយនាវាចម្បាំងថ្មីនេះ ឱ្យចូលបម្រើការងារនៅក្នុងជួរកងទ័ពជើងទឹកជាផ្លូវការក្នុងរយៈពេលពីរខែខាងមុខ ។ យោងតាម ABC News, បន្ទាប់ពីបានផ្តល់អាទិភាពលើការអភិវឌ្ឍមីស៊ីលបាលីស្ទិកជាច្រើនឆ្នាំ លោក គីម បានងាកមកពង្រឹងសមត្ថភាពកងទ័ពជើងទឹក រួមទាំងការពន្លឿនអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។ ជាក់ស្តែង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពន្លឿនការសាងសង់នាវាចម្បាំងទម្ងន់ ៥,០០០តោនថ្មីៗឱ្យបានយ៉ាងតិច ២ គ្រឿងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល…
-
ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាពន្លឿនអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦

ឡុងដ៍៖ ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលី ទើបចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរួមគ្នា ដែលមានតម្លៃរហូតដល់ ប្រហែល ៦,១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា កិច្ចសន្យានេះ បានសបញ្ជាក់ពី “របត់ដ៏សំខាន់បំផុតមួយ” សម្រាប់កម្មវិធីប្រយុទ្ធតាមអាកាសសកល ហៅកាត់ GCAP ដែលមានគោលដៅផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ សម្រាប់ដាក់ឱ្យចូលបម្រើការងារក្នុងជួរកងទ័ពអាកាសនៅឆ្នាំ ២០៣៥ ។ បើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍, យន្តហោះចម្បាំងនៃកម្មវិធី GCAP នេះ នឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការដំណាលគ្នាជាមួយយន្តហោះចម្បាំងប្រភេទ Typhoon, យន្តហោះចម្បាំង F-35 និងប្រព័ន្ធយានដើរដោយស្វ័យប្រវត្តិនានា ដែលវាជាផ្នែកមួយនៃកងទ័ពអាកាសអង់គ្លេសជំនាន់ថ្មី ។ យន្តហោះនេះ នឹងត្រូវរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលដ៏ទំនើប ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) រួមទាំងបច្ចេកវិទ្យាបំបែកឯកទគ្គកម្មឈានមុខគេ ដើម្បីក្លាយជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រកងទ័ពអាកាសអង់គ្លេស។ កិច្ចសន្យារយៈពេល ១៨ខែនេះ ត្រូវបានផ្តល់ជូនទៅឱ្យក្រុមហ៊ុន Edgewing ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន BAE Systems របស់អង់គ្លេស, Leonardo របស់អ៊ីតាលី និង Japan Aircraft Industrial Enhancement…
-
រុស្ស៊ី ថា ច្រកសមុទ្រ ហ័រមូស ប្រៀបដូចអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ បានថ្លែងថា ច្រកសមុទ្រ Hormuz បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពល សម្រាប់អ៊ីរ៉ង់ ដែលអាចប្រៀបធៀបទៅនឹងអាវុធនុយក្លេអ៊ែរ ។ នេះបើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍ ។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក មេដវ៉េដេវ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេណៃ ។ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សមត្ថភាពអ៊ីរ៉ង់ ក្នុងការបិទ ឬរឹតបន្តឹងការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz បានបង្ហាញពីកម្លាំងយុទ្ធសាស្ត្រដ៏ធំធេង ដែលអាចបង្ខំឱ្យពិភពលោកទទួលយកលក្ខខណ្ឌរបស់ពួកគេ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានទីក្រុងតេហេរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ក្រៅពីច្រកសមុទ្រ Hormuz លោក មេដវ៉េដេវ បាននិយាយថា អ៊ីរ៉ង់នៅមានអាវុធនុយក្លេអ៊ែរមួយទៀតនៅក្នុងដៃ នោះគឺច្រកសមុទ្រ Bab el-Mandeb ដែលអាចប្រើប្រាស់ ដើម្បីបិទខ្ទប់ការដឹកជញ្ជូនប្រេង…
-
អ៊ុយក្រែន ថា លោក ពូទីន និយាយកុហកពិភពលោក រឿងដណ្តើមបានទីក្រុង Kostiantynivka

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ សៅរ៍ បានចោទប្រកាន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា បានប្រើប្រាស់យុទ្ធសាស្រ្តនិយាយភូតកុហកពិភពលោក ពាក់ព័ន្ធនឹងការវាយដណ្តើមបានទាំងស្រុងលើទីក្រុងយុទ្ធសាស្រ្ត Kostiantynivka ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីយោធារុស្ស៉ីបានប្រាប់លោកប្រធានាធិបតី ពូទីន ថា កងកម្លាំងរបស់ខ្លួនវាយយកទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែនបានទាំងស្រុងហើយ ។ ក្រុងនេះជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរុស្ស៊ីចង់កាន់កាប់ជាយូរមកហើយ ពីព្រោះវាជាផ្នែកនៃតំបន់ Donbas ដែលទីក្រុងមូស្គូបានប្តេជ្ញាវាយដណ្តើមគ្រប់គ្រងឱ្យបានទាំងស្រុង ហើយវាក៏គោលដៅចម្បងបំផុតមួយ នៃសង្គ្រាមប្រឆាំងអ៊ុយក្រែន ។ យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញសង្គម X ថា ប្រសិនបើទីក្រុងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីមែននោះ លោក ពូទីន ប្រាកដជាគ្មានបញ្ហា ក្នុងការមកជួបលោកដោយផ្ទាល់នៅទីនោះ ដើម្បីស្វែងរកដំណោះស្រាយការទូតបញ្ចប់សង្គ្រាមឡើយ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ថា បើតាមតថភាពជាក់ស្តែង គឺ លោកមិនហ៊ានឆ្លងកាត់ខ្សែត្រៀមជួរមុខឡើយ ពោលគឺការពិតខុសស្រឡះពីអ្វីដែលលោក ពូទីន បានលើកឡើង…
-
តួកគី ៖ ពិភពលោក គួររួមគ្នាទប់ស្កាត់រដ្ឋាភិបាល “ញៀនសង្គ្រាម” របស់អ៊ីស្រាអែល

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិមិនត្រូវបណ្តែតបណ្តោយឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ដែល ”ញៀនសង្គ្រាម” អាចអូសទាញតំបន់ទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងការបង្ហូរឈាមជាថ្មីម្តងទៀតនោះទេ ។ ការអត្ថាធិប្បាយរបស់លោក អឺដូហ្កាន់ ធ្វើឡើងនៅពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស់ ហ្សារីហ្វ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃ សៅរ៍ ។ បើតាម Anadolu, មេដឹកនាំតួកគីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា វាជារឿងចាំបាច់បំផុត ក្នុងការរារាំងរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ដែលកំពុងញៀននឹងការកាប់សម្លាប់ អាចធ្វើឱ្យភូមិសាស្ត្ររបស់យើងលិចលង់ទៅដោយក្លិនរំសេវ និងឈាមសាជាថ្មីម្តងទៀត ។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា តួកគីគាំទ្រយ៉ាងពេញទំហឹងរាល់ជំហានទាំងឡាយណា ដែលរួមចំណែកកាត់បន្ថយភាពតានតឹងក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហានានាតាមរយៈមាគ៌ាការទូត ។ លោក អឺដូហ្កាន់ ដែលមានវ័យ៧២ឆ្នាំរូបនេះ បានចោទប្រកាន់ថា អ៊ីស្រាអែលកំពុងផ្សារភ្ជាប់ការរស់រានមានជីវិតខាងនយោបាយរបស់ខ្លួន ទៅនឹងការបន្តជម្លោះនៅក្នុងតំបន់ ដោយមិនព្រមបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា លីបង់ និងស៊ីរីឡើយ ។ យ៉ាងណាមិញ លោក អឺដូហ្កាន់ បានប្តេជ្ញាថា…
-
រដ្ឋបាលខេត្តសៀមរាបផ្តើមសាងសង់អគារសាលប្រជុំថ្មីរចនាបថខ្មែរចំណុះជាងមួយពាន់នាក់

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីមានរចនាបថខ្មែរដែលអាចផ្ទុកមនុស្ស បានជាងមួយពាន់នាក់។ ពិធីប្រុងពលី និងបញ្ចុះបឋមសិលាត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។ អគារសាលប្រជុំថ្មីដ៏ប្រណីតនេះ មានទំហំបណ្តោយ ៤៦ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងកម្ពស់ ៧,៥០ម៉ែត្រ សាងសង់អំពីថ្ម ប្រកក្បឿងស្រការលិញ ទៅតាមរចនាបថខ្មែរ ដែលអាចផ្ទុកអ្នកចូលរួមបានរហូតដល់ទៅជាងមួយពាន់នាក់។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ការសាងសង់អគារថ្មីដើម្បីជំនួស អគារចាស់និងជួយកាត់បន្ថយការ ចំណាយលើការជួលសណ្ឋាគារពេលមានកម្មវិធីធំៗ។ ទន្ទឹមនឹងការបើកការដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាព សំណង់ជាចម្បង ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕ដោយ៖ប៊ុន រដ្ឋា
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យ៖ទោះ AI រីកចម្រើនកម្រិតណា ក៏មិនត្រូវបោះបង់ក្រមសីលធម៌និងការអាណិតអាសូរ អ្នកជំងឺឡើយ

ភ្នំពេញ៖នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងដើរលឿន ក្រុមគ្រូពេទ្យទូទាំងប្រទេសត្រូវបានដាស់តឿនឱ្យពង្រឹងស្មារតីរក្សាក្រមសីលធម៌ វិជ្ជាជីវៈ និងការព្យាបាលដោយក្តីមេត្តាធម៌។ ការអំពាវនាវនេះធ្វើឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអនុប្រធានក្រុម ប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក្នុងឱកាសបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ។ ថ្លែងទៅកាន់អ្នកចូលរួមលោកជំទាវបណ្ឌិត បានបញ្ជាក់ថា រាល់អ្នកជំងឺដែលមកស្វែងរកសេវាសុខាភិបាល គឺដោយសារតែពួកគេមាន ទំនុកចិត្តលើគ្រូពេទ្យ។ ដូច្នេះ គ្រូពេទ្យគ្រប់រូបត្រូវតែមានជំនាញស្ដាប់ ពន្យល់ យកចិត្តទុកដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺដែលទាំងនេះ ជាតម្លៃស្នូលមិនអាចកាត់ថ្លៃបាន។ សម្រាប់ក្រុមគ្រូពេទ្យដើម្បីជាត្រីវិស័យក្នុងការអនុវត្តវិជ្ជាជីវៈលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកនូវទស្សនៈសំខាន់ៗចំនួន ៥ ចំណុចក្នុងនេះ ១. ចាត់ទុកសន្និសីទជាវេទិកាដកស្រង់បទពិសោធន៍ កត់ត្រា និងជជែកពិភាក្សាយ៉ាងសកម្ម,២.បន្តចែករំលែកចំណេះដឹង និងបច្ចេកទេសថ្មីៗទៅកាន់មិត្តរួមអាជីព,៣.ត្រូវពង្រឹងជំនាញឱ្យស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក ជាពិសេសបញ្ញាសិប្បនិម្មិត (AI)ប៉ុន្តែកុំឱ្យបាត់បង់សីលធម៌វិជ្ជាជីវៈ,៤. ការព្យាបាលត្រូវប្រកបដោយសុវត្ថិភាព ការពន្យល់ច្បាស់លាស់ គោរពអ្នកជំងឺនិងទទួលខុសត្រូវ ខ្ពស់លើលទ្ធផលនិង ៥.បន្តឆន្ទៈជួយគ្នាបម្រើប្រជាពលរដ្ឋ និងមិនទុកអ្នកណាម្នាក់ឱ្យនៅឯកោក្នុងគ្រាលំបាក។ ក្នុងរបាយការណ៍លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDAបានឱ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះសមាគម បានចុះបេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន…
-
បារាំងដកនាវាផ្ទុកយន្តហោះចម្បាំងវិញ ខណៈសង្គ្រាមមជ្ឈិមបូព៌ាថយកំដៅ

ប៉ារីស ៖ ដោយមើលឃើញស្ថានភាពវិវឌ្ឍវិជ្ជមាន រវាងសហរដ្ឋអាមេរិក-អីរ៉ង់ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle វិលត្រឡប់ទៅកាន់តំបន់កំពង់ផែកំណើតរបស់វាវិញ ។ នាវាផ្ទុកយន្តហោះចម្បាំងដ៏មានឥទ្ធិពលរបស់បារាំងនេះ បានធ្វើដំណើរទៅកាន់សមុទ្រក្រហម នៃតំបន់មជ្ឈិមបូព៌ា កាលពីខែឧសភាកន្លងទៅ ចំពេលមានភាពតឹងខ្លាំងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ។ បើតាមរ៉យទ័រ, ការដាក់ពង្រាយនេះ មានគោលដៅវាយតម្លៃទៅលើបរិយាកាសប្រតិបត្តិការក្នុងតំបន់ ពង្រីកជម្រើសគ្រប់គ្រងវិបត្តិ ក្នុងក្របខ័ណ្ឌការពារស្របតាមច្បាប់អន្តរជាតិ និងជួយធានាដល់ភាគីពាក់ព័ន្ធពីការធ្វើពាណិជ្ជកម្មតាមសមុទ្រ ។ បើតាម Anadolu, លោក ម៉ាក្រុង បានបង្ហោះសារលើបណ្តាញសង្គម X ថា នាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle នឹងធ្វើដំណើរវិលត្រឡប់ទៅកាន់កំពង់ផែកំណើតនៅទីក្រុង ទូឡុង វិញ ។ ប្រធានាធិបតីបារាំងរូបនេះ បានបន្ថែមថា អមដោយនាវាចម្បាំងពីរគ្រឿង និងយន្តហោះល្បាតសមុទ្រមួយគ្រឿង យុទ្ធោបករណ៍ទាំងនេះនៅតែត្រៀមខ្លួនជាស្រេច ដើម្បីជួយស្តារការធ្វើនាវាចរណ៍ឱ្យបានពេញលេញឡើងវិញ និងធានាសុវត្ថិភាពដល់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស រួមជាមួយដៃគូរបស់យើង ។…