-
ពីកម្រិតជាតិ ដល់តំបន់ និងសកល៖ កម្ពុជាពង្រឹងពហុភាគីនិយមក្នុងកិច្ចសហការឌីជីថល

ហ្សឺណែវ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃទីពីរនៃ “កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជួបពិភាក្សាការងារជាមួយស្ថាប័ននិងប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងវិស័យឌីជីថលកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី បានពិភាក្សាការងារជាមួយ ឯកឧត្ដម Amandeep Singh Gill អគ្គលេខាធិការរងនិងជាប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាឈានមុខ និងបានជម្រាបឯកឧត្ដមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលរបស់ប្រជាពលរដ្ឋនៅគ្រប់កម្រិត តាមរយៈកម្មវិធីដូចជាអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងគម្រោងបន្ទប់កុំព្យូទ័រនៅសាលាបឋមសិក្សាគោលដៅ ព្រមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដូចជាថ្នាល verify.gov.kh ជាដើម។ ឯកឧត្ដមប្រេសិតពិសេសបានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា និងជោគជ័យរបស់ថ្នាល verify.gov.kh ព្រមទាំងបានអញ្ជើញកម្ពុជាផ្សព្វផ្សាយថ្នាលនេះលើ UN Digital Cooperation Portal និងអញ្ជើញកម្ពុជាធ្វើជាសហប្រធានកម្មវិធី UN Open Source Week នាឆ្នាំ២០២៧ផងដែរ។ លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបជាមួយរដ្ឋមន្រ្តីក្រសួងឌីជីថល រួមមាន (១) ឯកឧត្ដមរដ្ឋមន្រ្តី Mark-Alexandre Doumba ប្រទេសហ្កាបុង (២) ឯកឧត្ដមរដ្ឋមន្រ្តី Haliki Mahamat ប្រទេសឆាដ…
-
ក្រោយរងការរិះគន់ ក្រសួងទេសចរណ៍សន្យាកែសម្រួលអភិក្រម«ការនាំកង្កែបចេញពីអណ្តូង»

ក្រសួងទេសចរណ៍បានប្រកាសកែសម្រួលអភិក្រម«ការនាំកង្កែបចេញពីអណ្តូង» បន្ទាប់ពីមានការរិះគន់ និងមតិយោបល់ខុសៗគ្នាជាច្រើនពីមហាជនកាលពីពេលថ្មីៗនេះ។ អភិក្រមនេះត្រូវបានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងស្រុកកាលពីសប្តាហ៍មុន។ តាមរយៈការប្រើប្រាស់ឃ្លាធៀប «ការនាំកង្កែបចេញពីអណ្តូង» ក្រសួងទេសចរណ៍មានបំណងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ។ ការប្រើប្រាស់ឃ្លានេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗគ្នាពីគោលបំណងដើមពិតប្រាកដផងដែរ។ ដោយស្តាប់មតិយោបល់ស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍ប្រកាសនៅថ្ងៃទី៨កក្កដានេះថា នឹងកែសម្រួលការប្រើប្រាស់អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឆ្លុះបញ្ចាំងពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ, ព្រមទាំងលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកម្ពុជាកាន់តែច្រើន។ ទោះបីយ៉ាងណា ក្រសួងទេសចរណ៍បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។ក្រសួងមានជំនឿយ៉ាងមុតមាំថា ការបន្តរូបរួមសាមគ្គីជាធ្លុងមួយរបស់បងប្អូនជនរួមជាតិទាំងអស់ នឹងក្លាយជាកម្លាំងចលកររុញច្រានវិស័យទេសចរណ៍កម្ពុជាឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់រូប៕ សៅ សុខអេង
-
លោក ត្រាំ ប្រកាសបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីផ្ទុះអាវុធដាក់គ្នាជាថ្មី

អង់ការ៉ា ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃពុធនេះថា បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានឈានដល់ទីបញ្ចប់ហើយ ពោលគឺបន្ទាប់ពីប្រទេសទាំងពីរ បានបើកការវាយប្រហារដាក់គ្នា ទៅវិញទៅមកឡើងវិញ។ ថ្លែងក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នៅប្រទេសតួកគី, លោក ដូណាល់ ត្រាំ បានលើកឡើងថា «ខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលា ដោះស្រាយជាមួយពួកគេទៀតទេ ព្រោះពួកគេគឺជាមនុស្សអាក្រក់ និង ភូតកុហក»។ យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ និយាយថា ក្រុមអ្នកចរចាអាចបន្តនិយាយគ្នាបាន ប៉ុន្តែ សម្រាប់រូបលោក ការធ្វើដូច្នេះ គឺជាការចំណាយពេល ដោយឥតប្រយោជន៍។ ការប្រកាសបញ្ចប់បទឈប់បាញ់នេះ បានធ្វើឡើង បន្ទាប់ពីទីបញ្ជាការកណ្តាលអាមេរិកបាននិយាយ កាលពីយប់ថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទៅលើគោលដៅ អ៊ីរ៉ង់ ជាង៨០កន្លែង រួមទាំងទូកតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម ជាង ៦០គ្រឿង។ ជាការឆ្លើយតប អ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅ វាយប្រហារលើទីតាំងយោធាអាមេរិកនានា នៅក្នុងប្រទេស បារ៉ែន និង កូវ៉ែត។ ការវាយប្រហាររបស់អាមេរិក…
-
អ៊ុយក្រែន អស់អាវុធបាញ់ទម្លាក់មីស៊ីល រុស្ស៊ី, លោក Zelensky អង្វរសុំសំណាញ់មេឃ Patriot បន្ទាន់

កៀវ ៖ យោធាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានប្រកាសទទួលស្គាល់អស់អាវុធបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ក្រោយពេលដែលមីស៊ីលរុស្ស៊ីហោះចូលទឹកដីរបស់ខ្លួន ដោយគ្មានប្រព័ន្ធខែលការពារដែនអាកាសណាមយយអាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ីសូម្បីតែមួយគ្រាប់ ។ ការអះអាងនេះបានធ្វើឡើង បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារពេញមួយយប់ ជាមួយនឹងមីស៊ីលផ្លោងចំនួន៩ គ្រាប់, មីស៊ីលប្រឆាំងរ៉ាដាចំនួន ២ គ្រាប់ និងការវាយប្រហារដោយយន្តហោះដ្រូនចំនួន ១៧៩ គ្រឿង ។ បើតាម CNN, នេះគឺជាលើកទីពីរហើយ ក្នុងសប្តាហ៍នេះ ដែលគ្មានមីស៊ីលផ្លោងរុស្ស៊ីគ្រាប់ណាមួយ ត្រូវបានអ៊ុយក្រែន ស្ទាក់ចាប់ និង បាញ់ទម្លាក់បាន ។ ជាក់ស្តែង កាលពីដើមសប្តាហ៍នេះ មនុស្ស ចំនួន ១៩នាក់បានស្លាប់ នៅក្នុងរដ្ឋធានីកៀវ អំឡុងការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងមីស៊ីលផ្លោងនេះដូចគ្នា ។ ដោយសារតែស្ថានការណ៍បែបនេះនាំឲ្យលោកប្រធានាធិបតី Volodymyr Zelensky បន្តជំរុញដោយទទូច ឱ្យបណ្តាសម្ព័ន្ធមិត្ត មេត្តារូតរះផ្គត់ផ្គង់ប្រព័ន្ធស្ទាក់ចាប់ Patriot ដល់ទីក្រុងកៀវ ជាបន្ទាន់ ។ លោក Zelensky និយាយថា អ៊ុយក្រែនបាននិងកំពុងតស៊ូទប់ទល់ នឹងការវាយប្រហារតាមអាកាសដ៏សាហាវរបស់រុស្ស៊ី ដោយសារតែកង្វះខាតប្រព័ន្ធមីស៊ីល Patriot យ៉ាងធ្ងន់ធ្ងរនេះឯង ។…
-
ចិន ប្រកាសបន្តគាំទ្រការបោសសម្អាតមីន ដើម្បីជួយកម្ពុជាសម្រេចបានគោលដៅគ្មានមីនឱ្យបានឆាប់

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា និងជួយកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឱ្យបានឆាប់រហ័ស។ការអះអាងនេះធ្វើឡើងបន្ទាប់ពីបានចូលរួមពិធីបិទបញ្ចប់គម្រោងសហប្រតិបត្តិការបោសសម្អាតមីនឡានឆាង-មេគង្គ នៅខេត្តស្វាយរៀងជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្តម Wang Wenbin ចាប់តាំងពីឆ្នាំ២០១៨មក ភាគីចិនបានជួយកម្ពុជាក្នុងការបោសសម្អាតមីន និងតំបន់ដែលរងការបំពុលដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១៩០គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងបំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០ម៉ឺ៤ពាន់គ្រាប់ ដែលផ្តល់អត្ថប្រយោជន៍ទៅដល់មនុស្សជាង ១លាន ៤សែននាក់។ ដោយឡែក ឧត្តម លី ធុជ បានមានប្រសាសន៍ថា គម្រោងសហប្រតិបត្តិការបោសសម្អាតមីន ឡានឆាង-មេគង្គនេះ បានជួយបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងបង្កបង្កើនផលដោយសុវត្ថិភាព។ គម្រោងនេះបានរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។ ជាងនេះទៀត អនុប្រធានទី១នៃអាជ្ញាធរមីនបានគូសបញ្ជាក់ថា ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាពដែកថែប និងទំនាក់ទំនងជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំផងដែរ៕ សេង បារាំង AMS
-
ការនាំចេញអង្កររបស់កម្ពុជាកើនជាង៦០%នៅឆមាសទី១ឆ្នាំនេះ

សហព័ន្ធអង្ករកម្ពុជា (CRF) បានរាយការណ៍នៅថ្ងៃពុធថា កម្ពុជាបាននាំចេញអង្ករចំនួន ៦៣ម៉ឺនតោននៅឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយទទួលចំណូលជាង ៣៦៧លានដុល្លារអាមេរិក កើនឡើង ៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែលបញ្ជាក់ថា ក្រុមហ៊ុនក្នុងស្រុកចំនួន ៦០ បានដឹកជញ្ជូនអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន៦៤ ក្នុងនោះ អាស៊ាន ចិន និងសហភាពអឺរ៉ុប នៅតែជាទីផ្សារនាំចេញអង្ករចម្បងរបស់កម្ពុជា។ យោងតាមសហព័ន្ធអង្ករកម្ពុជា អង្ករក្រអូបបានគ្របដណ្ដប់ទីផ្សារនាំចេញចំនួន ៦០ភាគរយ តាមពីក្រោយដោយ អង្ករសចំនួន២២ភាគរយ អង្ករបាក់១៤ភាគរយ ព្រមទាំងអង្ករចំហុយ និងអង្ករសរីរាង្គ ៤ភាគរយ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ពីកំណើនយ៉ាងខ្លាំងនៃការនាំចេញអង្កររបស់កម្ពុជា នៅឆមាសទី១ឆ្នាំ២០២៦នេះ ដោយសារភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវជាង ៣លានតោនផងដែរ ទៅកាន់ប្រទេសជិតខាង ដែលអាចទទួលចំណូលបានជាង ៧១៣លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ៕ ខន ណារី AMS
-
សម្តេចតេជោណែនាំឱ្យអាជ្ញាធរខេត្តរតនគិរីបង្កើនកិច្ចសហការតាមព្រំដែនជាមួយវៀតណាម និងឡាវ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ក្នុងពេលចុះទៅខេត្តរតនគិរី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តជំរុញឱ្យអាជ្ញាមូលដ្ឋានត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម និងឡាវ ធ្វើឱ្យព្រំដែននៃប្រទេសទាំងបីនៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់ប្រទេសទាំងបីឲ្យកាន់តែល្អប្រសើរ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខេត្តនៅតំបន់ភូមិភាគឦសាននេះ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ។ ប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ខេត្តរតនគិរីមានព្រំប្រទល់ខាងកើតជាប់ប្រទេសវៀតណាម ហើយខាងជើងជាប់ប្រទេសឡាវ។ ខេត្តនេះ មានច្រកទ្វារព្រំដែនអន្តរជាតិមួយកន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។ ស្ថិតនៅភាគឦសានក៏ពិតមែន ប៉ុន្តែខេត្តនេះមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ន ខេត្តរតនគិរី មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ២៧ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនវៀតណាមចំនួន១៣ ក្រុមហ៊ុនចិនចំនួន៣ក្រុមហ៊ុនសិង្ហបុរី…
-
មន្ត្រីព្រំដែន ៖ តាមច្បាប់ ប្រាសាទខ្នារ និងតាមាន់ធំស្ថិតលើទឹកដីកម្ពុជា ទោះបីកំពុងកាន់កាប់ដោយថៃ

មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់សាជាថ្មីថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ គឺស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា បើផ្អែកតាមផែនទីមាត្រដ្ឋាន ១លើ២០០ពាន់ កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ ព្រមទាំងតាមផែនទីខ្នាត១លើ៥០ពាន់ដែលថៃគូសដោយឯកតោភាគី គឺបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជាពិតប្រាកដមែន។ ឯកឧត្តម អ៊ិត សុត្ថា បន្ថែមថ្វីត្បិតតែបច្ចុប្បន្នយោធាថៃកំពុងតែព្យាយាមគូសវាសខ្សែព្រំដែនថ្មី ដើម្បីដាក់បញ្ចូលទីតាំងដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ទៅក្នុងទឹកដីរបស់ខ្លួនក៏ដោយ ក៏ផែនទីទាំងនោះមិនមានតម្លៃ និងអានុភាពតាមផ្លូវច្បាប់ឡើយ។ ឯកឧត្តម ស្រ៊ី បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន បានបញ្ជាក់កន្លងមកថា គ្មានបុគ្គលណាមួយ គ្មានកងកម្លាំងប្រដាប់អាវុធថៃ ឬអាជ្ញាធរថៃណាមួយ អាចមកចង្អុលបង្ហាញថាខ្សែព្រំដែនត្រូវនៅកន្លែងនេះ ថាបង្គោលព្រំដែនត្រូវនៅកន្លែងនោះ ហើយចូលមកធ្វើសកម្មភាពស្រេចតែអំពើចិត្តដោយឯកតោភាគីនោះទេ។ ទង្វើទាំងនេះគឺមិនត្រឹមត្រូវតាមផ្លូវច្បាប់នោះឡើយ៕ សៅ សុខអេង
-
កម្ពុជាប្រាប់តំណាងសិទ្ធិមនុស្ស UN ពីទង្វើព្រៃផ្សៃអមនុស្សធម៌របស់យោធាថៃ

មេសិទ្ធិមនុស្សកម្ពុជាបានប្រាប់តំណាងសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីសកម្មភាពព្រៃផ្សៃរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ជាពិសេសការរំលោភច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិរបស់ថៃ ក៏ដូចជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីជំនួបកាលពីថ្ងៃទី៧កក្កដា រវាងឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Matilda Bogner តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ជាក់ស្តែង ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ និងការចាប់រំលោភបំពានលើពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសថៃ បានបើកការវាយប្រហារដោយមិនរើសគោលដៅចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។ មេសិទ្ធមនុស្សកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែបន្តការទាមទាររកយុត្តិធម៌ ជុំវិញការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ជាពិសេសបន្តការទាមទារទឹកដីដែលគ្រប់គ្រងដោយខុសច្បាប់ពីប្រទេសថៃត្រឡប់មកវិញ។ ចំណែកតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាវិញ បានប្ដេជ្ញាចិត្តក្នុងការចូលរួមគាំទ្រនូវគំនិតផ្តួចផ្ដើម និងរាល់សកម្មភាពណា ដែលអាចជាដំណោះស្រាយជុំវិញជម្លោះរវាងកម្ពុជា-ថៃ។ នេះបើតាមលោក ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៨ ខែកក្កដានេះ។ បន្ថែមលើនេះ លោកជំទាវ…
-
អភិបាលកិច្ច AI កម្ពុជា ត្រូវជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់គ្រប់គ្នា

តបតាមការអញ្ជើញរបស់ឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុង“កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ដែលប្រព្រឹត្តទៅទីក្រុងហ្សឺណែវ។ ឯកឧត្តមបានអំពាវនាវឲ្យមានការរៀបចំអភិបាលកិច្ច AI ដែលជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) មានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ ការរៀបចំអភិបាលកិច្ច AI គួរតែផ្តោតលើការបង្កើតបរិយាកាសដែលលើកទឹកចិត្តដល់នវានុវត្តន៍ ពង្រីកលទ្ធភាពប្រើប្រាស់ កសាងទំនុកចិត្ត និងធានាឱ្យអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាការដាក់កំហិតលើការអភិវឌ្ឍនោះទេ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុង“កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ និងទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណ ៤ ០០០នាក់។ ស្របពេលដែលបញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍលឿនជាងសមត្ថភាពគ្រប់គ្រង ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា សម្រាប់កម្ពុជា…