Category: ព័ត៌មាន

  • រុស្ស៊ី បិទខ្ទប់នាំចេញប្រេងម៉ាស៊ូត ចំពេលជួបវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារដ្រូន អ៊ុយក្រែន

    រុស្ស៊ី បិទខ្ទប់នាំចេញប្រេងម៉ាស៊ូត ចំពេលជួបវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារដ្រូន អ៊ុយក្រែន

    មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃ ពុធ បានសម្រេចបិទខ្ទប់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីរក្សាស្ថិរភាពថាមពលក្នុងស្រុក ។ ការហាមឃាត់នេះ នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ ។ វិធានការរបស់រុស្ស៊ី មានគោលបំណងរក្សាស្ថិរភាពទីផ្សារប្រេងឥន្ធនៈក្នុងស្រុក និងទប់ទល់វិបត្តិប្រេងឥន្ធនៈដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបង្កឡើងដោយសារការវាយប្រហារឥតឈប់ឈរជាច្រើនសប្តាហ៍ ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ។ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីផ្លូវការរុស្ស៊ី, តំបន់ជាង ៩០ ភាគរយរបស់រុស្ស៊ី បានជួបប្រទះវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីខែមិថុនា ដែលបង្ខំឱ្យទីក្រុងមូស្គូ ត្រូវនាំចូលសាំងក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មានពីបេឡារុស ។ អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាលតាមអនឡាញ, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថា អ៊ុយក្រែនបានព្យាយាមបង្កើតស្ថានភាពចលាចលនៅក្នុងសង្គម និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី ។ លោកថា យុទ្ធសាស្រ្តរបស់អ៊ុយក្រែន គឺបង្កើនការវាយប្រហារដោយយន្តហោះដ្រូន លើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពល ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធថាមពលរបស់រុស្ស៊ី មានកម្រិតសុវត្ថិភាពខ្ពស់បំផុតមួយនៅក្នុងពិភពលោក ។ បើតាម AFP, អ៊ុយក្រែនបានកំណត់គោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ជាពិសេសរោងចក្រចម្រាញ់ប្រេង និងដេប៉ូស្តុកប្រេង អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីឆ្លើយតបការវាយប្រហារឥតឈប់ឈររបស់ទីក្រុងមូស្គូ និងក្នុងគោលបំណងបង្ខំឱ្យរុស្ស៊ីរត់រកតុចរចាបញ្ចប់សង្គ្រាម ៕…

  • កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា

    កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា

    ភ្នំពេញ៖អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងនវានុវត្តន៍ករស្ត្រីឈានមុខប្រមាណ ១៣៥ រូប មកពីប្រទេសឥណ្ឌា និងបណ្តា​ប្រទេសជាសមាជិក​អាស៊ាន បានជួបជុំគ្នានៅរាជធានីភ្នំពេញក្នុង «សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២» រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌាលើកទី២ ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដា ក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ គឺ៖ សន្តិសុខស្បៀង, ថាមពលចីរភាព, ការអប់រំសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។សន្និសីទលើកទី២នេះ មាន​គោលបំណងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រីកបណ្តាញវិជ្ជាជីវៈ និងជំរុញឱ្យស្ត្រីកាន់តែច្រើន ក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តមសាស្ត្រាចារ្យ យូមេស វ៉ាក់ម៉ារ៉េ (Umesh Waghmare)លេខាធិការនៃនាយកដ្ឋាន​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋឥណ្ឌាបានលើក​ថា ស្ត្រីកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យបច្ចេកវិទ្យា ប៉ុន្តែពួកគេនៅតែ​ត្រូវការ​ការគាំទ្រ និងឱកាសបន្ថែមពីស្ថាប័ន​នានា។ ចំណែកឯកឧត្តម ស៊ុកសាវ៉ាត ស៊ីហាប៉ាន់យ៉ា (Souksavath Sihapanya) ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ…

  • អាមេរិក ប្រកាសដក ស៊ីរី ចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម

    អាមេរិក ប្រកាសដក ស៊ីរី ចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម

    អង់ការ៉ា ៖ លោកប្រធានាធិបតី Donald Trump បានអះអាង កាលពីថ្ងៃពុធថា អាមេរិកនឹងដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៩។ លោក Donald Trump ដែលអង្គុយក្បែរប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នៅក្នុងកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង់ការ៉ា ប្រទេសទួកគី បាននិយាយថា លោកនឹងដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់ក្រសួងការបរទេសអាមេរិក។ លោក Trump បានលើកសរសើរ លោក al-Sharaa ថា បានធ្វើការងារដ៏អស្ចារ្យ ខណៈដែលមេដឹកនាំស៊ីរីរូបនេះ ធ្លាប់ដឹកនាំសាខា ភេវរករ អាល់ កៃដា (al-Qaeda) នៅក្នុងប្រទេសស៊ីរី។ លោក Trump រៀបរាប់ថា «គាត់បានធ្វើការងារដ៏អស្ចារ្យ ជាប្រធានាធិបតី… គាត់បានបង្រួបបង្រួមប្រទេស ក្នុងរយៈពេលដ៏ខ្លី» ដោយពណ៌នាអំពីមេដឹកនាំស៊ីរី រូបនេះថា ជាមនុស្សខ្លាំងដែលត្រូវបានគោរពដោយមនុស្សគ្រប់គ្នា។ លោក Trump បាននិយាយថា «យើងមានមោទនភាព ចំពោះការងារដែលគាត់កំពុងធ្វើ»។ ប្រធានាធិបតីស៊ីរី លោក…

  • ចិន ជំរុញ អាមេរិក-អ៊ីរ៉ង់ វិលរកតុចរចា ក្រោយភាគីជម្លោះបំផ្ទុះសង្គ្រាមឡើងវិញ

    ចិន ជំរុញ អាមេរិក-អ៊ីរ៉ង់ វិលរកតុចរចា ក្រោយភាគីជម្លោះបំផ្ទុះសង្គ្រាមឡើងវិញ

    ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃ ពុធ បាននិយាយថា ការប្រើប្រាស់កម្លាំងយោធា ជំនួសឱ្យផ្នែកការទូត ដើម្បីដោះស្រាយបញ្ហាសង្គ្រាម គឺជារឿងមិនសមស្របនោះទេ ដូច្នេះទីក្រុងប៉េកាំងជម្រុញឱ្យភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ វិលរកតុចរចាសាជាថ្មី ។ បើតាម Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងអះអាងនៅចំពោះមុខអ្នកសារព័ត៌មានថា ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ នឹងមិនបំរើផលប្រយោជន៍ដល់ភាគីជម្លោះណាមួយឡើយ ។ លោកស្រី Mao បានសង្កត់ធ្ងន់ថា ការប្រើប្រាស់វិធានការយោធា គឺជារឿងមិនសមស្របនោះទេ ដូច្នេះហើយ ចិនជម្រុញឱ្យភាគីទាំងពីរដោះស្រាយជម្លោះ តាមរយៈការចរចា ក៏ដូចជាបន្តអនុវត្តអនុស្សរណៈយោគយល់ទីក្រុងអ៊ីស្លាម៉ាបាដ និងជៀសវាងការប្រើប្រាស់កម្លាំងបាយ ។ ការអំពាវនាវរបស់មហាយក្សចិន ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហាររលកថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានវាយលុកគោលដៅជាង ៨០កន្លែង ដើម្បីសងសឹកការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ។ មិនបង្អង់យូរ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ក៏បានចាប់ផ្តើមបាញ់មីស៊ីល និងយន្តហោះដ្រូន ដោយកំណត់គោលដៅលើទីតាំងយោធាអាមេរិកចំនួន ៨៥ កន្លែង រួមទាំងកំពង់ផែ Salman ដែលជាទីស្នាក់ការកណ្តាលនៃកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិកក្នុងប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាស Ali Al-Salem ក្នុងប្រទេសគុយវែតផងដែរ ៕ ប្រភព…

  • មេធំ NATO គាំទ្រ អាមេរិក វាយប្រហារ អ៊ីរ៉ង់ សាជាថ្មី

    មេធំ NATO គាំទ្រ អាមេរិក វាយប្រហារ អ៊ីរ៉ង់ សាជាថ្មី

    អង់ការ៉ា ៖ ប្រមុខដឹកនាំអង្គការណាតូ នៅថ្ងៃ ពុធ បានប្រកាសពីជំហរគាំទ្រ ចំពោះការវាយប្រហារសាជាថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបានអះអាងថា វាគឺ “ជារឿងចាំបាច់បំផុត” ។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រាប់អ្នកកាសែត មុនពេលបើកកិច្ចប្រជុំកំពូលនៅទីក្រុងអង់ការ៉ា ថា នៅពេលយើងមានបទឈប់បាញ់ ហើយអ៊ីរ៉ង់បានរំលោភលើបទឈប់បាញ់នោះ ខ្ញុំគិតថា វាពិតជារឿងចាំបាច់បំផុត ដែលសហរដ្ឋអាមេរិកត្រូវតែឆ្លើយតបវិញយ៉ាងខ្លាំងក្លា ។ ការអត្ថាធិប្បាយរបស់លោក Rutte កើតឡើងបន្ទាប់ពីកងទ័ពអាមេរិកបានបើកការវាយប្រហាររលកថ្មីមួយទៀតប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃ អង្គារ ហើយទីក្រុងវ៉ាស៊ីនតោនថែមទាំងបានលុបចោលអាជ្ញាបណ្ណ ដែលអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់លក់ប្រេងផងដែរ ។ យោងតាម Straits Times, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ពុធ បានគំរាមវាយប្រហារលើអ៊ីរ៉ង់សាជាថ្មី បន្ទាប់ពីលោកបានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់បឋមជាមួយទីក្រុងតេហេរ៉ង់ បានបញ្ចប់ហើយ ។ យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើសហរដ្ឋអាមេរិក នឹងធ្វើសង្គ្រាមទ្រង់ទ្រាយធំ ឬនឹងមានការចរចាបន្ត ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះឡើយ ។ បើតាមស៊ីនហួរ, ប្រមុខការទូតកំពូលអ៊ីរ៉ង់បានប្រកាសថ្កោលទោសយ៉ាងខ្លាំង…

  • អាមេរិក គ្រោងបើកដៃឱ្យ អ៊ុយក្រែន អាចផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដោយខ្លួនឯង

    អាមេរិក គ្រោងបើកដៃឱ្យ អ៊ុយក្រែន អាចផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដោយខ្លួនឯង

    អង់ការ៉ា ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ពុធ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាជ្ញាបណ្ណដល់អ៊ុយក្រែន ដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដោយខ្លួនឯង ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីល ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។ អំឡុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ, លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងផ្តល់អាជ្ញាបណ្ណឱ្យអ្នក អាចផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot បានដោយខ្លួនឯង ។ មេដឹកនាំអាមេរិករូបនេះ…

  • មេហេសបូឡាប្រកាសមិនឯកភាពលើកិច្ចព្រមព្រៀង អ៊ីស្រាអែល-លីបង់

    មេហេសបូឡាប្រកាសមិនឯកភាពលើកិច្ចព្រមព្រៀង អ៊ីស្រាអែល-លីបង់

    បេរូត ៖ លោក Naim Qassem ប្រមុខក្រុមហេសបូឡាបាននិយាយ កាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងក្របខ័ណ្ឌលីបង់ ជាមួយអ៊ីស្រាអែល ប៉ុនប៉ងបញ្ចប់សង្គ្រាម រវាងភាគីទាំងពីរ នឹងមិនត្រូវអនុម័តទេ។ នេះគឺជាបញ្ជាក់ជាថ្មី របស់ប្រមុខហេសបូឡា នូវការបដិសេធរបស់ក្រុមលោក ចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ លោក Qassem បាននិយាយបែបនេះ នៅក្នុងសុន្ទរកថាមួយ នៅទីក្រុងបេរូត អំឡុងពេលព្រឹត្តិការណ៍រំលឹកវិញ្ញាណក្ខន្ធ មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ គឺ លោក Ali Khamenei។ លោកបញ្ជាក់ថា «នៅទីបំផុត គ្មានមាត្រាណាមួយនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបានអនុម័តឡើយ ហើយអ្នកនឹងមិនអាចធ្វើអ្វីបានឡើយចំពោះរឿងនេះ»។ ក្រុម ហេសបូឡា បានទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាម នៅក្នុងតំបន់ នៅថ្ងៃទី២ ខែមីនា ដោយវាយប្រហារអ៊ីស្រាអែល ហើយអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពសងសឹក ចំពោះការស្លាប់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីស្រាអែលបានឆ្លើយតបវិញ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងការវាយលុកលើដីគោក ដែលបានសម្លាប់មនុស្សជាង ៤,៣០០នាក់ ព្រមទាំង…

  • លោក ត្រាំ ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាន់តែខ្លាំង បើមិនបញ្ឈប់ត្រឹមនេះ

    លោក ត្រាំ ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាន់តែខ្លាំង បើមិនបញ្ឈប់ត្រឹមនេះ

    វ៉ាស៊ីនតោន ៖ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនឹងកាន់តែខ្លាំងឡើង ប្រសិនបើ អ៊ីរ៉ង់មិនបញ្ឈប់ការវាយប្រហារត្រឹមនេះ។ នេះបើតាមការអះអាងរបស់ លោក ត្រាំ កាលពីថ្ងៃពុធ។ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់នឹងកើនឡើងគួរឱ្យកត់សម្គាល់ ប្រសិនបើទីក្រុងតេហេរ៉ង់បន្តវាយប្រហារនាវា នៅក្នុងច្រកសមុទ្រហ័រមូស។ «នេះគឺជាការសងសឹក ចំពោះការទម្លាក់គ្រាប់បែកលើនាវា កាលពីម្សិលមិញ ដោយអ៊ីរ៉ង់។ ប្រសិនបើវាកើតឡើងម្តងទៀត វានឹងកាន់តែអាក្រក់ទៅៗ!» ។ នេះគឺជាសារដែលប្រធានាធិបតីអាមេរិកបានបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងរូបភាពនៃការទម្លាក់គ្រាប់បែកជាក់ស្តែង លើទីតាំងមួយ នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Trump និយាយជាមួយអ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ពេលដែលត្រឡប់មកពីកិច្ចប្រជុំកំពូល NATO នៅប្រទេសទួកគី បន្ថែមថា«យើងវាយប្រហារពួកគេយ៉ាងខ្លាំង ហើយខ្ញុំនិយាយថា យើងបានវាយប្រហារពួកគេ ២០ ទល់នឹង ១។ រាល់ពេលដែលពួកគេវាយប្រហារយើងម្តង យើងនឹងវាយប្រហារពួកគេវិញ ២០»។ លោក Trump បានប្រាប់បន្តថា «ហើយយើងបានធ្វើវាហើយ កាលពីយប់មិញ។ ពួកគេបានធ្វើអ្វីមួយបន្តិចបន្តួចនៅថ្ងៃនេះ…

  • NATO ប្រកាសកិច្ចព្រមព្រៀងទិញដូរអាវុធតម្លៃ ៥០ ពាន់លានដុល្លារ ប៉ុន្តែលោក ត្រាំ នៅតែមិនពេញចិត្ត

    NATO ប្រកាសកិច្ចព្រមព្រៀងទិញដូរអាវុធតម្លៃ ៥០ ពាន់លានដុល្លារ ប៉ុន្តែលោក ត្រាំ នៅតែមិនពេញចិត្ត

    អង់ការ៉ា ៖ មេដឹកនាំអង្គការណាតូដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងអង់ការ៉ារបស់ប្រទេសតួកគី កាលពីថ្ងៃអង្គារបានប្រកាសពីកិច្ចព្រមព្រៀងទិញដូរអាវុធដ៏ធំរួមគ្នាមួយដែលមានតម្លៃដល់ទៅ ៥០ ពាន់លានដុល្លារ ។ បើតាម Business Day, ក្រោមកិច្ចព្រមព្រៀងនេះ បណ្តាប្រទេសអឺរ៉ុប នឹងសម្រុកទិញយន្តហោះដ្រូនពីក្រុមហ៊ុន Northrop Grumman របស់សហរដ្ឋអាមេរិក ។ ចំណែកសមាជិកណាតូនឹងទិញយន្តហោះស៊ើបការណ៍ជំនាន់ថ្មីពីក្រុមហ៊ុន Saab របស់ស៊ុយអែត ។ កិច្ចព្រមព្រៀងអាវុធខ្នាតយក្សនេះ ត្រូវបានអ្នកវិភាគមើលឃើញថា មានគោលបំណងផ្គាប់ចិត្តលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលតែងតែរិះគន់មិនសំចៃមាត់ថា ប្រទេសអឺរ៉ុបពឹងផ្អែកខ្លាំងលើកម្លាំងការពារជាតិរបស់ទីក្រុងវ៉ាស៊ីនតោន ។ ជាមួយគ្នានេះ វាក៏ជាការបញ្ជូនសារយ៉ាងច្បាស់មួយ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា អង្គការណាតូកំពុងយកចិត្តទុកដាក់ ចំពោះការទាមទាររបស់សហរដ្ឋអាមេរិក ឱ្យបង្កើនការចំណាយលើការការពារទ្វីបអឺរ៉ុប ។ យ៉ាងណា លោក Trump និយាយថា រូបលោកនៅតែមិនទាន់ពេញចិត្ត ចំពោះកិច្ចព្រមព្រៀងទិញដូរអាវុធមានតម្លៃរាប់ម៉ឺនលានដុល្លារនេះនៅឡើយទេ ។ បើតាមការប៉ាន់ប្រមាណចុងក្រោយបង្អស់របស់អង្គការណាតូ, សមាជិកទាំង ៣២ របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ រំពឹងនឹងចំណាយសរុបជាង ១.៨ ពាន់ពាន់លានដុល្លារ លើវិស័យការពារជាតិនៅឆ្នាំ ២០២៦ ។ តួលេខនេះ បានហក់ឡើងដល់ទៅ ១១% បើធៀបនឹងឆ្នាំ ២០២៥…

  • រុស្ស៊ី សម្រុកទិញប្រេងសាំងមិនធ្លាប់មានពី បេឡារុស, អ្នកវិភាគថា ការនាំចូលទាំងនេះនៅតែមិនគ្រប់

    រុស្ស៊ី សម្រុកទិញប្រេងសាំងមិនធ្លាប់មានពី បេឡារុស, អ្នកវិភាគថា ការនាំចូលទាំងនេះនៅតែមិនគ្រប់

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្រុកទិញប្រេងសាំងយ៉ាងគំហុកពីប្រទេសបេឡារុសរហូតដល់ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីខែមិថុនា ឆ្នាំ ២០២៦ ។ បើតាម RBC-Ukraine, គិតត្រឹម ២៥ ថ្ងៃដំបូងនៃខែមិថុនាប៉ុណ្ណោះ រុស្ស៊ីបានបង្កើនការនាំចូលប្រេងសាំងពីបេឡារុស រហូតដល់ ១៤ ម៉ឺន ១ ពាន់តោន ដែលជាទំហំនាំចូលប្រេងឥន្ធនៈប្រចាំខែដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសន្ទស្សន៍តម្លៃ ហៅកាត់ CPI បានឲ្យដឹងថា តួលេខនេះ គឺខ្ពស់ជាងបរិមាណប្រេងសាំងសរុប ដែលនាំចូលពីបេឡារុសក្នុងខែឧសភា ដល់ទៅ ២.៤ ដង ។ ហើយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន រុស្ស៊ីបាននាំចូលសាំងពីបេឡារុសត្រឹមតែ ១ ពាន់តោនប៉ុណ្ណោះ ។ កាសែត Vedomosti រាយការណ៍ថា មូលហេតុដែលនាំឲ្យរុស្ស៊ីសម្រុកទិញប្រេងពីបេឡារុសបែបនេះ គឺដោយសារតែការវាយប្រហារជាបន្តបន្ទាប់ដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ទៅលើបំពង់បង្ហួរប្រេង និងឧស្ម័នរបស់រុស្ស៊ី ទើបបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងធំៗមួយចំនួន ត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការ ដែលធ្វើឱ្យស្ថានភាពកង្វះខាតប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗ ។ ជាក់ស្តែង គិតត្រឹមចុងខែមិថុនា ការរឹតបន្តឹងលើការលក់ប្រេងសាំង ឬការរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ ត្រូវបានគេរាយការណ៍កំពុងកើតមាននៅក្នុងតំបន់ប្រហែល ៩០% របស់រុស្ស៊ី ខណៈតម្លៃប្រេងឥន្ធនៈបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន…