Category: ព័ត៌មាន

  • អ៊ីស្រាអែលកោតសរសើរដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងាររៀបចំប្រកបដោយយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់

    អ៊ីស្រាអែលកោតសរសើរដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងាររៀបចំប្រកបដោយយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់

    (ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋអ៊ីស្រាអែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញទំនុកចិត្តលើគុណភាពពលករកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការការងារទ្វេភាគីរវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់លោកស្រី Shirly Raisin Sasson ប្រធានផ្នែកកិច្ចព្រមព្រៀងទ្វេភាគី នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុងពេលដែលគណៈប្រតិភូអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ និងតាមដានដោយផ្ទាល់នូវដំណើរការជ្រើសរើស និងសម្ភាសបេក្ខជនកម្ពុជា ដែលដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ លោកស្រី Sasson បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះបានបង្កើតឱកាសសម្រាប់អ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាផងដែរ។ លោកស្រីបានលើកឡើងថា៖ «យើងមើលឃើញសក្តានុពលក្នុងការជ្រើសរើសពលករ និងពលករជំនាញផ្នែកកសិកម្មកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែល»។ គណៈប្រតិភូអ៊ីស្រាអែលក៏បានកោតសរសើរចំពោះភាពជាដៃគូល្អ និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំ និងអនុវត្តដំណើរការជ្រើសរើសបេក្ខជន។ លោកស្រី Sasson បានសង្កត់ធ្ងន់ថា ភាគីកម្ពុជា និងអ៊ីស្រាអែលបានធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសត្រូវបានអនុវត្តដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលភាគីទាំងពីរបានឯកភាពគ្នា។ លោកស្រីបានបន្ថែមថា៖ «យើងមានការប្តេជ្ញាចិត្តខ្ពស់ និងធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសនេះប្រព្រឹត្តទៅដោយតម្លាភាព…

  • ទណ្ឌិត ១០១នាក់ នៅមណ្ឌលអប់រំកែប្រែទី១ នឹងត្រូវ​ស្នើសុំការបន្ទូរបន្ថយទោស និងលើកលែងទោស នាពិធីបុណ្យអុំទូក

    ទណ្ឌិត ១០១នាក់ នៅមណ្ឌលអប់រំកែប្រែទី១ នឹងត្រូវ​ស្នើសុំការបន្ទូរបន្ថយទោស និងលើកលែងទោស នាពិធីបុណ្យអុំទូក

    ឯកឧត្តម នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំប្រជុំ​ត្រួតពិនិត្យវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត​សម្រាប់​ស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៦ ខាងមុខនេះ។ ការត្រួតពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលនឹងត្រូវស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំចំនួន២លើក កាលពីថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ជាលទ្ធផល គណៈកម្មការរបស់មណ្ឌលបានសម្រេចបញ្ចូលទណ្ឌិតនៃមណ្ឌលអប់រំកែប្រែទី១សរុបចំនួន១០១នាក់ ដើម្បីស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៣ខែ រយៈពេល ០៦ខែ និងរយៈពេល ០៩ខែ។​ ឯកឧត្តម នុត សវនា បានណែនាំដល់ទណ្ឌិតទាំងនោះ បន្តខិតខំកែប្រែខ្លួន ខិតខំរៀនសូត្រ រៀនជំនាញវិជ្ជាជីវ: តាមកម្មវិធីសមាហរណកម្ម ដែលមណ្ឌលផ្តល់ជូន និងចៀសវាងការប្រព្រឹត្តបទល្មើសសារជាថ្មី ក្រោយផុតទោសវិលចូលទៅរស់នៅក្នុងសហគមន៍វិញ។ ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា តែងតែធ្វើឡើងចំនួន៥ដង ក្នុងឆ្នាំនៅក្នុងកម្មវិធីបុណ្យជាតិធំៗ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ព្រះរាជក្រឹត្យស្តីពី«ការបន្ធូរបន្ថយទោស និងលើកលែងទោស» បាន​​បញ្ជាក់ថា ទណ្ឌិតដែលទទួលបានការស្នើសុំការបន្ធូរបន្ថយ និងលើកលែងទោស គឺលុះត្រា​ទណ្ឌិតទាំងនោះ​បានភ្ញាក់រលឹកខិតខំកែប្រែគំនិត មារយាទឱ្យក្លាយជាពលរដ្ឋសុចរិត គោរព ហ្មត់ចត់យ៉ាងត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ…

  • អាមេរិក ថា រុស្ស៊ីចូលរួមប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ

    អាមេរិក ថា រុស្ស៊ីចូលរួមប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានអះអាង កាលពីថ្ងៃអង្គារថា ការចូលរួមរបស់រុស្ស៊ី ក្នុងកិច្ចប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ។ ជាការលើកឡើង ក្រោយពេល ប្លុកមួយនេះ អន់ចិត្តនឹងអាមេរិក ព្រោះតែឃើញរដ្ឋមន្ត្រីរបស់ទីក្រុងមូស្គូ ចូលរួមវេទិកានេះដោយផ្ទាល់។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងថា ការចូលរួមរបស់សមភាគីរុស្ស៊ី នៅក្នុងកិច្ចពិភាក្សា G20 សប្តាហ៍នេះ មិនបានជះឥទ្ធិពលអ្វីដល់កិច្ចប្រជុំនោះទេ ទោះបីជាមានការមិនពេញចិត្តពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនក៏ដោយ។ លោក Bessent បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំសូមបញ្ជាក់ថា មានប្រទេសចំនួន ១៩ ក្នុងចំណោម ២០ បានឯកភាពគ្នា ដូច្នេះ… គឺមិនមានផលប៉ះពាល់អ្វីឡើយ»។ លោកបានលើកឡើងបែបនេះ ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំ ដែលទទួលបានការយល់ព្រមស្ទើរតែជាឯកច្ឆន្ទ។ យ៉ាងណា បរិយាកាសនៅក្នុងពិធីបើកកិច្ចប្រជុំ G20 កាលពីថ្ងៃចន្ទ បានប្រែជាតានតឹង នៅពេលដែលរដ្ឋមន្ត្រីជាច្រើនរូបបានសម្តែងការមិនពេញចិត្ត ក្រោយឃើញលោក Anton Siluanov រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី អង្គុយនៅតុប្រជុំ G20 ដោយផ្ទាល់ ។ ជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់…

  • លោកស្រី Takaichi ថា សន្តិភាពធានាមិនបាន ខណៈជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិ

    លោកស្រី Takaichi ថា សន្តិភាពធានាមិនបាន ខណៈជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិ

    តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែង កាលពីថ្ងៃអង្គារថា «សន្តិភាពមិនមែនជារឿងធានាបាននោះទេ» ខណៈដែលប្រទេសនៅអាស៊ីមួយនេះកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ។ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងទៅកាន់មេបញ្ជាការនៃកងកម្លាំងស្វ័យការពារជប៉ុនថា «សន្តិភាព កាលពីម្សិលមិញ មិនមែនជាការធានាសម្រាប់សន្តិភាព នៅថ្ងៃស្អែកនោះទេ»។ លោកស្រីក៏បានអំពាវនាវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត (AI) ដោយភាពបន្ទាន់ខ្ពស់ ខណៈដែលប្រទេសជប៉ុនកំពុងព្យាយាមបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹង ដែលកំពុងកើនឡើងជាមួយប្រទេសជិតខាង។ បើតាម AFP, កាលពីដើមសប្តាហ៍នេះ ជប៉ុនស្នើសុំថវិកាការពារជាតិ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺ ៥៥,៦ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើបច្ចេកវិទ្យា AI។ ក្រសួងការពារជាតិបានឱ្យដឹងដែរថា ខ្លួនមានផែនការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចបាញ់ចេញពីក្រោមទឹក និងបង្កើតអង្គភាពថ្មីមួយ ដើម្បីពង្រឹងការការពារប្រឆាំងនឹង «សង្គ្រាម» ទៀតផង ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • ប្រាសាទព្រហ្មញ្ញសាសនាចុងក្រោយបង្អស់ក្នុងរាជធានីអង្គរ

    ប្រាសាទព្រហ្មញ្ញសាសនាចុងក្រោយបង្អស់ក្នុងរាជធានីអង្គរ

    ប្រាសាទមង្គលាថ៍ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែល លាក់បាំងនូវរឿងរ៉ាវអតីតកាលយ៉ាងស៊ីជម្រៅ នៅក្នុងក្រុងអង្គរធំ ខេត្តសៀមរាប។ ស្ថិតនៅកណ្តាលទ្រូងព្រៃដ៏ស្ងប់ស្ងាត់ ក្នុងក្រុងអង្គរធំ ប្រាសាទ «មង្គលាថ៍» ឬ ដែលអ្នកស្រុកស្គាល់ទូទៅថា «ប្រាសាទតុប​ខាងកើត» គឺជាមរតកប្រវត្តិសាស្ត្រ ពេញដោយរឿងរ៉ាវនាពេលអតីតកាលជា ច្រើន។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុង​ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ។ តាមកំណត់ត្រាឆ្នាំ១៩១៨ របស់លោក Henri Marchal អ្នកស្រុកអង្គរ តែងហៅទីនេះថា «ប្រាសាទតុប» ដោយសារទម្រង់រាង «កន្តុប»។ ប៉ុន្តែតាមរយៈសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមផ្លូវការថា «មង្គលាថ៍»។ ដោយសារតែមានប្រាសាទតូចៗ​ពីរក្នុងក្រុងអង្គរធំដែល អ្នកស្រុកហៅថា «តុប» ដូចគ្នា អ្នកស្រាវជ្រាវបានបន្ថែមទិសខាងកើត និងខាងលិច ដើម្បីចៀសវាងការ​ច្រឡំ ព្រោះសំណង់ទាំងពីរនេះ មាន ប្រវត្តិកាលសម័យ និងស្ថាបត្យកម្មខុសគ្នាស្រឡះ។ ស្ថាបត្យកម្ម ប្រាសាទមង្គលាថ៍ត្រូវបានសង់អំពីថ្មភក់នៅលើខឿន ពីរជាន់ មានប្លង់ជារាងកាកបាទ ដោយមានទ្វារចូលនៅ​ទិសខាងកើត និងទ្វារបញ្ឆោតនៅទិសខាងលិច ខាងត្បូង និងខាងជើង។ ភាគច្រើន នៃចម្លាក់ផ្តែរ ហោជាង និងចម្លាក់គោល រៀបរាប់អំពីទេវកថាសំខាន់ៗ…

  • គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ១៣០ នាក់នៅក្នុងខែសីហា

    គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ១៣០ នាក់នៅក្នុងខែសីហា

    មនុស្ស ១៣០ នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខែសីហាកន្លងទៅថ្មីៗនេះ  ខណៈរដ្ឋាភិបាលប្រកាសរឹតបន្តឹងច្បាប់ចាប់ពីថ្ងៃទី១ កញ្ញា តទៅ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់ដ៏ធំសម្រាប់សង្គមជាតិ ដោយគ្រាន់តែក្នុងមួយខែសីហា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ២០៨ករណី។ គ្រោះថ្នាក់ទាំងនេះ បានបណ្តាលឱ្យអ្នកដំណើរ ១៣០នាក់ស្លាប់បាត់បង់ជីវិត និង ២៥១នាក់ទៀតរងរបួសធ្ងន់និងស្រាល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៦ ចំនួនសរុបនៃគ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សរហូតដល់ ១.០៤៧នាក់ និងបណ្តាលឱ្យមនុស្សរងរបួសសរុប ២.៤៤០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ញឹកញាប់ជាងគេគឺ ការបើកបរលើសល្បឿនកំណត់ ដែលបន្តឈរនៅលំដាប់ថ្នាក់លេខមួយ រួមទាំងករណីបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង និងបត់ក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ ការមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងបញ្ហាបច្ចេកទេសយានយន្តជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមសំណើរបស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ ។ ក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា…

  • កម្ពុជា បង្ហាញអន្តរជាតិពីការប្តេជ្ញាចិត្តកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥

    កម្ពុជា បង្ហាញអន្តរជាតិពីការប្តេជ្ញាចិត្តកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥

    ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួចស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ ប្រតិភូកម្ពុជានឹងថ្លែងសារពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់៥៥%ត្រឹមឆ្នាំ២០៣៥។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ។ នៅក្នុងអំឡុងពេលបំពេញការងារ ឯកឧត្តមនឹងថ្លែងសុន្ទរកថាគន្លឹះ អំពីអាទិភាពរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលត្រូវជំរុញឱ្យកាន់តែខ្លាំងក្លា និងភាពងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែង សម្រាប់ប្រទេសដែលងាយរងគ្រោះ ព្រមទាំងអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំកំពូល COP 31។ ឯកឧត្តមរដ្ឋមន្រ្តី គ្រោងនឹងថ្លែងទៅកាន់សហគមន៍អន្តរជាតិជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលបានកំណត់គោលដៅកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជានៅតែជំរុញឱ្យមានការរក្សាសីតុណ្ហភាពត្រឹម ១,៥ អង្សាសេ ដែលនៅតែជាកត្តាចាំបាច់បំផុត ក្នុងការការពារជីវិតរស់នៅ ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងការសម្រេចបានការអភិវឌ្ឍប្រតកបដោយចីរភាព។ សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរដ្ឋធានី ឌីលី (Dili) ប្រទេសប្រទេសទីម័រឡេស្តេ ។…

  • ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំលើកដំបូងកំណត់តួលេខប្រាក់ឈ្នួលថ្មីឆ្នាំ២០២៧

    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំលើកដំបូងកំណត់តួលេខប្រាក់ឈ្នួលថ្មីឆ្នាំ២០២៧

    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំត្រីភាគីលើកដំបូងដើម្បីពិភាក្សានិងចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ ការប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ នៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានធ្វើបទបង្ហាញ និងពន្យល់លម្អិតអំពីតួលេខ និងបម្រែបម្រួលនៃលក្ខណៈវិនិច្ឆ័យទាំង ៧ ជូនដល់តំណាងភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិត (ដែលជាសហជីព) ដើម្បីយកទៅធ្វើជាមូលដ្ឋានក្នុងការពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន។ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំ ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី១ នេះ ភាគីនីមួយៗមិនទាន់បានដាក់ចេញនូវគោលជំហរ ឬតួលេខស្នើសុំដំឡើងប្រាក់ឈ្នួលណាមួយនៅឡើយទេ។ ភាគីទាំងអស់បានឯកភាពគ្នាប្រើប្រាស់ទិន្នន័យផ្លូវការរបស់អគ្គលេខាធិការដ្ឋាន ដែលជាទិន្នន័យមានប្រភពច្បាស់លាស់ពីស្ថាប័នជំនាញ ដើម្បីយកទៅសិក្សាស្រាវជ្រាវ និងសំយោគបន្ថែម ជាជាងការប្រើប្រាស់ទិន្នន័យគ្មានប្រភពត្រឹមត្រូវ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារបន្ថែមថា ចំពោះបម្រែបម្រួលលក្ខណៈវិនិច្ឆ័យទាំង ៧ ត្រូវបានគូសបញ្ជាក់ថា…

  • អ៊ីរ៉ង់ ថា នឹងធ្វើដូចគ្នា បើសិន អាមេរិក ប្តេជ្ញាគោរពតាម MOU ឆ្ពោះទៅបញ្ចប់សង្គ្រាម

    អ៊ីរ៉ង់ ថា នឹងធ្វើដូចគ្នា បើសិន អាមេរិក ប្តេជ្ញាគោរពតាម MOU ឆ្ពោះទៅបញ្ចប់សង្គ្រាម

    ប៊ីស្កេក ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់កាលពីថ្ងៃ អង្គារ ថា ប្រទេសរបស់លោកនឹងធ្វើដូចគ្នាភ្លាមៗ ប្រសិនបើអាមេរិកវិលត្រឡប់ទៅប្តេជ្ញាចិត្តគោរពតាមអនុស្សារណៈយោគយល់ (MoU) កាលពីខែមិថុនា ដែលមានគោលដៅឆ្ពោះទៅបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ ការអះអាងរបស់លោក Pezeshkian ធ្វើឡើង ខណៈដែលច្រកសមុទ្រ Hormuz នៅតែជាចំណុចវិវាទធំបំផុតរវាងអ៊ីរ៉ង់ និងអាមេរិក ហើយបន្ទាប់ពីភាគីជម្លោះទាំងពីរចាប់ផ្តើមវាយប្រហារដាក់គ្នាឡើងវិញលើកដំបូង ក្រោយផ្អាកប្រយុទ្ធគ្នាជាងមួយខែ។ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Pezeshkian បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកវិលត្រឡប់ទៅគោរពតាមការប្តេជ្ញាចិត្ត ក្រោមអនុស្សរណៈយោគយល់ (MOU) នោះទីក្រុងតេហេរ៉ង់នឹងឆ្លើយតបវិញភ្លាមៗ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានអះអាងកាលពីថ្ងៃ ចន្ទ ផងដែរថា សង្គ្រាមមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ ហើយអ៊ីរ៉ង់នៅតែបើកចំហសម្រាប់ការស្វែងរកដំណោះស្រាយ តាមរយៈការចរចាជាមួយអាមេរិក។ គួរបញ្ជាក់ថា អនុស្សារណៈយោគយល់ (MoU) រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ដែលសម្រេចបានក្នុងខែមិថុនា មានគោលបំណងបញ្ចប់សង្គ្រាមដែលផ្ទុះឡើង ក្រោយអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពានលក្ខខណ្ឌនៃ MoU៕…

  • លោក Putin អំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពអង្គការសហប្រជាជាតិ

    លោក Putin អំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពអង្គការសហប្រជាជាតិ

    ប៊ីស្កេក ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវកាលពីថ្ងៃ អង្គារ ឱ្យមានការកែលម្អប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ និងសម្របស្ថាប័ននេះទៅនឹងការពិតដែលកំពុងផ្លាស់ប្តូរទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពិភពលោក។ ថ្លែងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន មេដឹកនាំរុស្ស៊ីរូបនេះនិយាយថា ទោះបីជាការងាររបស់យូអិន មិនអាចធ្វើឱ្យប្រទេសទាំងអស់ពេញចិត្តក៏ដោយ ក៏ស្ថាប័នពិភពលោកមួយនេះ គួរតែបន្តដើរតួនាទីកណ្តាលក្នុងកិច្ចការពិភពលោក។ លោក ពូទីន បន្ថែមថា សក្តានុពលរបស់អង្គការសហប្រជាជាតិនៅមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញនៅឡើយទេ។ ដូច្នេះ ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពការងារ ពង្រីកតំណាងរបស់បណ្តាស្ថាប័នរបស់យូអិន ជាពិសេសក្រុមប្រឹក្សាសន្តិសុខយូអិន ដោយបញ្ចូលប្រទេសកាន់តែច្រើនពីប្រទេសលោកខាងត្បូង និងប្រទេសលោកខាងកើត ។ ប្រធានាធិបតីរុស្ស៊ីរូបនេះអះអាងថា ការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី និងមានយុត្តិធម៌ជាងមុន គឺជានិន្នាការដែលមិនអាចត្រឡប់ក្រោយបាន។ លោកថា ក្នុងបរិបទនេះ លោកបានចាត់ទុកតួនាទីរបស់យូអិន ក្នុងការបង្រួបបង្រួម និងជំរុញកិច្ចសហប្រតិបត្តិការ ពិតជាមានសារៈសំខាន់ជាពិសេស។ យ៉ាងណា លោកបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិត្រូវបន្តជាយន្តការសំខាន់ សម្រាប់សម្របសម្រួលផលប្រយោជន៍របស់ប្រទេសនានា ហើយធម្មនុញ្ញយូអិនក៏គួរតែបន្តជាប្រភពចម្បងនៃច្បាប់អន្តរជាតិ។ ទន្ទឹមគ្នា លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះបញ្ជាក់ថា ក្រៅពីយូអិន, ស្ថាប័នពហុភាគីក្នុងតំបន់ថ្មីៗ ដែលកំពុងរីកចម្រើន រួមមាននៅអាស៊ី…