-
ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេ្ទសក៍ ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្ច

កែប៖ «កែបគឺជាខេត្តទេសចរណ៍ដ៏ច្រឡឹង និងដ៏មានសក្តានុពល ជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួនរបស់កម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជារបៀងសេដ្ឋកិច្ចប្រទាក់ក្រឡាគ្នាដ៏សំខាន់។ ដូច្នេះ យើងមិនត្រូវបណ្តោយឱ្យសក្តានុពលនិងភាពល្បីល្បាញនេះត្រូវបានគេមើលរំលងឬត្រូវគេបំភ្លៃ វាយប្រហារ ដោយសាររឿងរ៉ាវបន្តិចបន្តួចដែលកើតឡើងនោះឡើយ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តកែប កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីឱ្យ សក្តានុពលនិងសមិទ្ធផលទាំងឡាយដែលកើតឡើងក្រោមម្លប់សុខសន្តិភាព ដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ យើងត្រូវដើរតួនាទីជាមគ្គុទេ្ទសក៍(Guide) ប្រកបដោយទេពកោសល្យក្នុងការផ្សព្វផ្សាយផលិតផលរបស់យើងឱ្យប្រជាពលរដ្ឋបានជ្រាបផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគផង។ បើតាមឯកឧត្តម ប៉ែន បូណា ក្រុមការងារព័ត៌មាន និងនាំពាក្យរបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការងារនេះឱ្យបានសកម្ម និងឥតឈប់ឈរ និងដោយមធ្យោបាយវៃឆ្លាតក្នុងស្មារតីបុរេសកម្មជានិច្ច។ ឯកឧត្តមបន្តថា ទន្ទឹមនឹងបុរេសកម្ម ក្រុមការងារព័ត៌មាននិងនាំពាក្យទាំងអស់ក៏ត្រូវតែរហ័សរហួន ក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើសបំភ្លៃនានាឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យព័ត៌មានទាំងនោះមកបំផ្លាញសមិទ្ធផលនានាដែលអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលបានខិតខំកសាងឡើងយ៉ាងលំបាកនោះបានឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា នៅក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយមានឥទ្ធិពលអាចធ្វើឱ្យមហាជនមានការភាន់ច្រឡំយ៉ាងងាយ ពោលគឺ «គេអាចប្រែក្លាយសឱ្យទៅជាខ្មៅ» ត្រឹមមួយប៉ប្រិចភ្នែក ហើយអាចទម្លាក់កំហុស និងបំផ្លាញស្នាដៃរបស់មន្ត្រីអាជ្ញាធរ ដែលខិតខំធ្វើការបម្រើជាតិជាយូរឆ្នាំ ឱ្យទៅជាមនុស្សអាក្រក់ក្នុងភ្នែកមហាជនលើបណ្តាញសង្គមបានយ៉ាងងាយ។…
-
AirAsia embarks on first-of-its-kind codeshare partnership with leading Türkiye LCC Pegasus and amps up Istanbul frequency to daily

Expanding horizons: This new partnership will pave the way for more than 100 additional routes over the short and long term Strengthening the Asia-Europe bridge: AirAsia will increase Istanbul connectivity to seven flights weekly From Kuala Lumpur to Europe: AirAsia unlocks pathways to Stansted (London), Vnukovo (Moscow), Esenboga (Ankara), Zurich (Switzerland) and Athens (Greece) via…
-
ចិន សរសើរកម្ពុជា ដែលយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលារាល់បញ្ហាប្រឈមចំពោះអ្នកវិនិយោគចិននៅកម្ពុជា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ក្នុងការដោះស្រាយបានទាន់ពេលវេលាចំពោះបញ្ហាប្រឈមនានា ដែលអ្នកវិនិយោគចិននៅកម្ពុជា បានចួបប្រទះ។ លោក Wang Wenbin បានកត់សម្គាល់ឃើញថា រាល់សំណូមពរ និងបញ្ហាប្រឈមមួយចំនួនធំ ដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ដោយភាពសមស្រប និងមានប្រសិទ្ធភាពខ្ពស់។ លោកយល់ថា កាយវិការនេះឆ្លុះបង្ហាញឱ្យឃើញពីតម្លៃយ៉ាងធំធេង នៃការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំគាំទ្រការវិនិយោគពីវិស័យឯកជន។ លោកឯកអគ្គរាជទូតបានលើកឡើងដូច្នេះ នៅចំពោះមុខលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំឡុងកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចសន្ទនានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗ ទៀតមកកម្ពុជា។ ក្នុងកិច្ចសន្ទនាខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ជាថ្មីអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីលទ្ធផលវិជ្ជមានដែលទទួលបានពីបេសកកម្មគោះទ្វារ វិនិយោគនៅតាមបណ្តាប្រទេសនានាកន្លងមក ព្រមទាំងបានគូសបញ្ជាក់អំពីផែនការក្នុងការដឹកនាំគណៈប្រតិភូ ទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគនៅសាធារណរដ្ឋប្រជាមានិត ក្នុងពេលឆាប់ៗ ខាងមុខ…
-
មន្ត្រីនគរបាល២នាក់ត្រូវក្រសួងមហាផ្ទៃផ្អាកការងារ ពាក់ព័ន្ធនឹងការយកលុយ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់នៅស្វាយរៀង

ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន២នាក់ រួមទាំងឃាត់ខ្លួនបុគ្គលមួយរូបទៀត ដែលពាក់ព័ន្ធនឹងការយកប្រាក់ចំនួន៩ ០០០ដុល្លារពីម្ចាស់រថយន្តដឹកក្រណាត់ ហើយមានការបែកធ្លាយ វីដេអូអង្គុយរាប់លុយតាមបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃពន្យល់ថា មូលហេតុនៃការផ្អាកការងារបណ្តោះអាសន្ននេះ គឺដោយសារមន្រ្តីទាំង២បានល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ សូមបញ្ជាក់ថា មន្រ្តីនគរបាលទាំង២រូបនេះ មានម្នាក់ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្នាក់ទៀតជានាយរងការិយាល័យមួយនេះ។ ចំណាត់ការខាងលើធ្វើឡើងបន្ទាប់ពីពលរដ្ឋជាម្ចាស់រថយន្តដឹកក្រណាត់ បានដាក់ពាក្យបណ្តឹងពាក់ព័ន្ធការឃាត់រថយន្តរបស់ខ្លួនទុកចំនួន២គ្រឿង ដោយគ្មានប្រាប់ពីកំហុស ហើយថែមទាំងបានបង្ខំឱ្យប្រាក់ចំនួន១ម៉ឺនដុល្លារ ជាថ្នូរនឹងការប្រគល់រថយន្តត្រឡប់វិញ ប៉ុន្តែក្រោយការចរចារ តម្លៃនេះបានចុះមកនៅត្រឹម ៩ពាន់ដុល្លារ។ លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា បន្ទាប់ពីផ្អាកការងារមន្ត្រីនគរបាល២រូបនោះ អាជ្ញាធរនឹងបន្តស្រាវជ្រាវស៊ើបអង្កេត ដើម្បីឈានដល់ការដោះស្រាយតាមនីតីវិធី ច្បាប់ជាបន្តទៀត៕ សៅ សុខអេង
-
លោក Netanyahu ចុះទៅពិនិត្យតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដោយផ្ទាល់

ហ្គាហ្សា ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃពុធ បានចុះទៅពិនិត្យតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដោយផ្ទាល់ ស្របពេលដែលលោកអះអាងថា ត្រូវមានការងារដែលត្រូវធ្វើឲ្យរួចរាល់។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងថា «នៅមានការងារត្រូវធ្វើឱ្យរួចរាល់» អំឡុងពេលចុះទៅជួបកងទ័ព នៅតំបន់ Gaza Strip ដោយលោកបានប្តេជ្ញាថា នឹងមិនដកកងកម្លាំងចេញពីទីតាំងរបស់ពួកគេ នៅក្នុងទឹកដីប៉ាឡេស្ទីនឡើយ ហើយនឹងបន្តដកហូតអាវុធពីក្រុម Hamas។ ការចុះទៅផ្ទាល់នេះ ធ្វើឡើងស្របពេលដែល រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែង កាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួនរៀបចំផែនការរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ កំពុងរង់ចាំការអនុញ្ញាតពីសហរដ្ឋអាមេរិក។ តាមទិន្នន័យផ្លូវការរបស់អ៊ីស្រាអែល, ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១ពាន់២២១នាក់។ ចំណែកឯប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតកើនឡើងដល់ ៧ម៉ឺន៣ពាន់៤៧០នាក់នៅហ្គាហ្សា ក្នុងនោះ មានជាង ១ពាន់៣៣០នាក់បានស្លាប់ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានប្រកាស នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សា៕ ប្រភព ៖ AFP…
-
អាមេរិកបដិសេធថា ខ្លួនមិនបានលួចយកប្រេងវេណេស៊ុយអេឡាដូចការចោទ

ការ៉ាកាស ៖ សហរដ្ឋអាមេរិកបានថ្លែងបដិសេធការចោទប្រកាន់ដែលថា ខ្លួនលួចប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ខណៈរដ្ឋមន្ត្រីថាមពល ទីក្រុងវ៉ាស៊ីនតោន អះអាងពីផលប្រយោជន៍រួម។ លោក Chris Wright រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានច្រានចោលការអះអាងដែលថា ទីក្រុងវ៉ាស៊ីនតោនកំពុង “លួចប្រេងកាតរបស់ប្រទេសវេណេស៊ុយអេឡា” បន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានយល់ព្រមផ្តល់សិទ្ធិចូលប្រមូលផលប្រយោជន៍លើធនធានធម្មជាតិដ៏មហាសាលរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក។ នៅក្នុងការថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន AFP និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង ការ៉ាកាស, លោក Wright ដែលបានធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីមើលការខុសត្រូវលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលជាច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារ បានព្យាយាមបន្ធូរបន្ថយការរិះគន់ជុំវិញបញ្ហានេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ, សហរដ្ឋអាមេរិកនឹងគ្រប់គ្រងភាគច្រើនលើប្រេងកាតជាង ៦៥ ប៊ីលានបារ៉ែល ឬ ប្រហែលជិត ២០ ភាគរយ នៃប្រេងកាតសរុបរបស់វេណេស៊ុយអេឡា ជាប្រទេសដែលគេអះអាងថា មានទុនបម្រុងប្រេងធំបំផុត នៅលើពិភពលោក។ ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងការ៉ាកាស បានព្យាករណ៍ថា នឹងទទួលបានប្រាក់ចំណូលប្រមាណ ២០៩ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយនេះ។លោក Wright បានមានប្រសាសន៍ថា «ខ្ញុំបានឃើញចំណងជើងព័ត៌មានទាំងនោះ ដែលចោទថា យើងកំពុងលួចប្រេងកាតវេណេស៊ុយអេឡា។…
-
ក្រសួងអធិការកិច្ចបានចុះធ្វើអធិការកិច្ច ២ ៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានបញ្ជាក់ប្រាប់គណៈកម្មការទី១នៃរដ្ឋសភាថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២ ៨០៧ អង្គភាព ក្នុងនោះទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង ដោយដោះស្រាយបញ្ចប់រួចរាល់ ១៨៨ បណ្តឹង។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (ឬគណៈកម្មការទី១) នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម សរ ចំរុង។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យអំពី “វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអធិការកិច្ចក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២ ៨០៧…
-
កម្ពុជា រួមដៃជាមួយអាស៊ាន បន្តអំពាវនាវឱ្យហាមឃាត់ការសាកល្បង និងលុបបំបាត់អាវុធនុយក្លេអ៊ែរ

កម្ពុជា រួមដៃជាមួយអាស៊ាន បន្តអំពាវនាវឱ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ និងជំរុញឱ្យមានការផ្តល់សច្ចាប័នដល់សន្ធិសញ្ញាស្តីពីការហាមឃាត់ជាទូទៅការសាកល្បងអាវុធនុយក្លេអ៊ែរ (CTBT)។ កម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន បានរួមសំឡេងគ្នាសារជាថ្មីក្នុងការជំរុញឱ្យពិភពលោកទាំងមូលជៀសផុតពីអាវុធនុយក្លេអ៊ែរយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ អាស៊ានបានទទូចយ៉ាងខ្លាំងក្លាដល់បណ្តារដ្ឋភាគីដែលមិនទាន់បានផ្តល់សច្ចាប័នលើ «សន្ធិសញ្ញាស្តីពីការហាមឃាត់ជាទូទៅការសាកល្បងអាវុធនុយក្លេអ៊ែរ (CTBT)» ឱ្យបង្ហាញឆន្ទៈនយោបាយក្នុងការបញ្ចប់ដំណើរការផ្តល់សច្ចាប័ន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះអាចចូលជាធរមានពេញលេញដោយគ្មានការពន្យារពេល។ កម្ពុជាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះតាំងពីឆ្នាំ២០០០មកម៉្លេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ នាទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការសាកល្បងអាវុធនេះ។ ឯកឧត្តមបានទទូចឱ្យប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយធ្វើឱ្យសន្ធិសញ្ញា CTBT ចូលជាធរមាន ព្រមទាំងបានស្វាគមន៍រដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលចង់ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌ ហើយបានអំពាវនាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតឱ្យធ្វើដូចគ្នាផងដែរ។ លើសពីនេះ ឯកឧត្តមបានសម្តែងការឯកភាពពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់អាស៊ាន ដែលថ្លែងដោយប្រទេសហ្វីលីពីន ដោយបានរំលឹកពីការលើកឡើងរបស់លោក អង់តូនីញ៉ូ ហ្គុយទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីកេរដំណែលដ៏មហន្តរាយនៃការសាកល្បងអាវុធនុយក្លេអ៊ែរជាង ២,០០០ លើក ចាប់តាំងពីឆ្នាំ ១៩៤៥ មក ដែលនៅតែបន្តជះឥទ្ធិពលអាក្រក់រ៉ាំរ៉ៃដល់សុខភាពមនុស្សជាតិ បរិស្ថាន និងសន្តិសុខអន្តរជាតិ។ តំណាងអចិន្ត្រៃយ៍កម្ពុជាបានគូសបញ្ជាក់បន្ថែមថា ផលវិបាកដែលកំពុងបន្តកើតមាននេះ គឺជាសក្ខីកម្មយ៉ាងច្បាស់ថាការសាកល្បងអាវុធនុយក្លេអ៊ែរមិនត្រូវឱ្យមានការចាប់ផ្តើមឡើងវិញជាដាច់ខាត ព្រោះការសាកល្បងឡើងវិញណាមួយនឹងធ្វើឱ្យរង្គោះរង្គើដល់វឌ្ឍនភាពនៃការរំសាយអាវុធជាច្រើនទសវត្សរ៍ បង្កើនការមិនទុកចិត្តគ្នា និងបង្កើតហានិភ័យនៃអស្ថិរភាពយុទ្ធសាស្ត្របន្ថែមទៀត។ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជា…
-
ប្រយ័ត្ន ! មេរោគ SparkRAT អាចធ្វើឲ្យឧក្រឹដ្ឋជនទាញយកទិន្នន័យពីចម្ងាយដោយជនរងគ្រោះមិនដឹងខ្លួន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសារព្រមានពីការគំរាមកំហែងរបស់មេរោគ SparkRAT ដែល អាចធ្វើឲ្យឧក្រឹដ្ឋជនទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ពីចម្ងាយបានដោយមិនដឹងខ្លួន ប្រសិនបើលោកអ្នកចុចលើ Link សង្ស័យ ដែលទទួលបានតាម Telegram ឬបណ្ដាញទំនាក់ទំនងផ្សេងៗទៀត។ ការចុចលើ Link ដែលមានបង្កប់មេរោគ អាចធ្វើឲ្យឧក្រិដ្ឋជនដឹង និងតាមដានរាល់ព័ត៌មានទាំងឡាយ ដែលមាននៅលើកុំព្យូទ័ររបស់លោកអ្នកបាន។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធឌីជីថល ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគកុំព្យូទ័រ SparkRAT ដែលអាចបង្កហានិភ័យដល់ទិន្នន័យ និងសុវត្ថិភាពឧបករណ៍របស់អ្នកប្រើប្រាស់។ តាមការព្រមានរបស់ក្រសួង មេរោគនេះអាចត្រូវបានបង្កប់នៅក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលត្រូវបានចែកចាយតាមរយៈ Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកប្រើប្រាស់ទាញយក និងបើកឯកសារ ឬកម្មវិធីដែលមានមេរោគ ជនខិលខូចអាចទទួលបានសិទ្ធិគ្រប់គ្រងឧបករណ៍របស់លោកអ្នកពីចម្ងាយ និងធ្វើសកម្មភាព ដែលប៉ះពាល់ដល់សុវត្ថិភាពព័ត៌មាន។ ក្រសួងបានបញ្ជាក់ថា SparkRAT អាចត្រូវបានប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ ថតអេក្រង់ តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ ព្រមទាំងអាចដំណើរការបញ្ជា ឬដំឡើងមេរោគផ្សេងទៀត។ មេរោគនេះក៏អាចព្យាយាមបិទ ឬរំខានដល់កម្មវិធីការពារមេរោគនៅលើឧបករណ៍ផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យ ក្រសួងណែនាំឱ្យអ្នកប្រើប្រាស់កុំចុចលើតំណភ្ជាប់ ឬបើកឯកសារដែលមកពីប្រភពមិនស្គាល់ ហើយគួរផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើជាមុន…
-
ចិន ជំរុញ រុស្ស៊ី និងអ៊ុយក្រែន បន្ថយដៃប្រយុទ្ធ ហើយវិលរកដំណោះស្រាយនយោបាយបញ្ចប់សង្គ្រាម

ប៉េកាង ៖ ប្រទេសចិនកាលពីថ្ងៃពុធ បានអំពាវនាវឱ្យ រុស្ស៊ី និងអ៊ុយក្រែន រក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយជម្លោះតាមផ្លូវនយោបាយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅទីក្រុងប៉េកាំងថា កិច្ចសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ដែលអាចដោះស្រាយវិបត្តិអ៊ុយក្រែនបាន។ ការអំពាវនាវនេះកើតឡើង ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា ដែនអាកាសរបស់រុស្ស៊ីកំពុងក្លាយជា «តំបន់គ្មានសុវត្ថិភាព» ដោយសារការកើនឡើងនៃសកម្មភាពដ្រូន។ លោក Zelenskyy បានអះអាងថា អ៊ុយក្រែនមិនមានបំណងគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិលឡើយ ប៉ុន្តែវត្តមានដ្រូននៅក្នុងដែនអាកាសរុស្ស៊ីបានកើនឡើងដល់កម្រិតដែលត្រូវយកចិត្តទុកដាក់។ ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងម៉ូស្គូបានចេញបទបញ្ជាយោធា ដើម្បីរៀបចំការវាយប្រហារទ្រង់ទ្រាយធំលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយអះអាងថា វាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវិស័យថាមពលរបស់រុស្ស៊ី។ លោក Guo បានបញ្ជាក់ជាថ្មីថា ចិនជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បញ្ឈប់ការកើនឡើងនៃភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា។ កាលពីសប្តាហ៍មុន លោក Zelenskyy ក៏បានអំពាវនាវឱ្យចិនដើរតួនាទីការទូតកាន់តែសកម្ម និងរឹងមាំ…