Category: ព័ត៌មាន

  • បង្ក្រាបទីតាំងឆបោកអនឡាញនៅខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនបរទេស ១៣នាក់

    បង្ក្រាបទីតាំងឆបោកអនឡាញនៅខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនបរទេស ១៣នាក់

    ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​ក្លែងឯកសារសាធារណៈមួយកន្លែងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ខណ្ឌឫស្សីកែវ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់​ខ្លួន ជនបរទេសចំនួន ១៣នាក់ ព្រមទាំងដកហូតបានវត្ថុតាង និងទិដ្ឋាការក្លែងក្លាយជាច្រើន។ ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ផ្លូវលេខ១០០៣ សង្កាត់​ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ី ១១នាក់ និងជនជាតិចិន ២នាក់។ ផ្អែកតាមការសន្និដ្ឋានបឋម ក្រុមកំរោលនេះបានធ្វើសកម្មភាពលួចប្រមូលព័ត៌មាន​ផ្ទាល់ខ្លួនរបស់​ជនរងគ្រោះនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត និងបានផលិតទិដ្ឋាការក្លែងក្លាយ (Fake Visa) ទៀតផង។ ប្រភពដដែលបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។ ជុំវិញករណីបទល្មើសអនឡាញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសព្រមាន និងបញ្ជាក់​ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ដើម្បីធ្វើការឆបោក ឬប្រព្រឹត្តបទល្មើស​ឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទុច្ចរិតទាំងនេះ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ដោយ​គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕ដោយ៖មុនី

  • រុស្ស៊ី ប្រកាសឈប់ទុកចិត្ត លើការត្រៀមខ្លួនចរចារបស់បស្ចិមលោក

    រុស្ស៊ី ប្រកាសឈប់ទុកចិត្ត លើការត្រៀមខ្លួនចរចារបស់បស្ចិមលោក

    មូស្គូ ៖ រុស្ស៊ីលែងទុកចិត្តលើឆន្ទៈ របស់បស្ចិមលោក ក្នុងការឈានដល់ដំណោះស្រាយចរចាលើសង្គ្រាមអ៊ុយក្រែនទៀតហើយ នេះបើតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ចេញផ្សាយដោយ Tass កាលពីថ្ងៃសុក្រ។ លោក Sergey Lavrov បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Maputo បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយសមភាគី ម៉ូសំប៊ិក។ រដ្ឋមន្ត្រីរុស្ស៊ី រូបនេះ បាននិយាយថា «បស្ចិមលោកនៅតែបន្តធ្វើការអំពាវនាវ ដោយលាក់ពុតសម្រាប់ដំណោះស្រាយចរចា។ ដំណោះស្រាយចរចាត្រូវបានឈានដល់ នៅឆ្នាំ ២០១៤, ២០១៥និង ២០១៩…ក្នុងករណីទាំងអស់នេះ ការធានារបស់បស្ចិមលោកត្រូវបានរុះរើ ដោយបស្ចិមលោកខ្លួនឯង ដែលបានបង្ហាញថា ជាការកុហកទាំងស្រុង»។ លោក Lavrov បានបន្ថែមថា «ក្រៅពីនេះ មានដំណោះស្រាយចរចារវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប៉ុន្តែ បស្ចិមលោកបានធ្វើឱ្យខូច ដោយបើកចំហ និងជាសាធារណៈ។ យើងលែងទុកចិត្តលើឆន្ទៈរបស់បស្ចិមលោក ដែលបានប្រកាសក្នុងការស្វែងរកដំណោះស្រាយចរចាទៀតហើយ ទុនបម្រុងនៃជំនឿល្អ និងក្តីសង្ឃឹមនេះ បានរីងស្ងួតអស់ហើយ»។ គួរបញ្ជាក់ថា ការចរចាបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន…

  • អាមេរិក និងអ៊ីរ៉ង់ បន្តចរចាគ្នានៅប៉ាគីស្ថាន នាស្អែកនេះ

    អាមេរិក និងអ៊ីរ៉ង់ បន្តចរចាគ្នានៅប៉ាគីស្ថាន នាស្អែកនេះ

    តេហេរ៉ង់ ៖ ក្រុមមន្ត្រីអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក នឹងបន្តកិច្ចចរចា នៅប្រទេសប៉ាគីស្ថាន នាថ្ងៃអាទិត្យស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ប៉ុស្តិ៍ទូរទស្សន៍ Al Hadath។ ទូរទស្សន៍ Al Hadath បានចេញផ្សាយ យោងតាមប្រភព បញ្ជាក់ឲ្យដឹងថា «កិច្ចប្រជុំរវាងក្រុមបច្ចេកទេសអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើង នៅប្រទេសប៉ាគីស្ថាន នាថ្ងៃទី១២ ខែកក្កដា»។ ជាមួយគ្នានេះ, សារព័ត៌មាន CBS បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មាន ដែលមិនបញ្ចេញឈ្មោះបញ្ជាក់ដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំអនុប្រធានាធិបតី លោក ជេឌី វ៉ាន់ស៍, រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ និង តំណាងផ្លូវការផ្សេងទៀត ឲ្យបន្តការចរចាជាមួយអ៊ីរ៉ង់។ ការវិវឌ្ឍនេះ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នា ទៅវិញទៅមក ប៉ុន្មានថ្ងៃមកនេះ ដោយមានទាំងការប្រយុទ្ធគ្នា នៅចំណុចច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស…

  • យន្តហោះអតីតប្រធានាធិបតីហុងឌូរ៉ាស ដាក់ដេញថ្លៃលក់ជាង៥លានដុល្លារ

    យន្តហោះអតីតប្រធានាធិបតីហុងឌូរ៉ាស ដាក់ដេញថ្លៃលក់ជាង៥លានដុល្លារ

    តេហ្គូស៊ីហ្គាល់ប៉ា ៖ យន្តហោះ១គ្រឿង របស់អតីតប្រធានាធិបតី ប្រទេសហុងឌូរ៉ាស ត្រូវបានដាក់ដេញថ្លៃលក់ បានតម្លៃជាង៥លានដុល្លារ។ យន្តហោះ Embraer Legacy 600 ត្រូវបានទិញដោយក្រុមហ៊ុនអាកាសចរណ៍ Thebe Ingenieria របស់ប្រទេសម៉ិកស៊ិក ក្នុងតម្លៃ៥លាន១សែនដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមត្រឹមតែ តម្លៃ៣៧.០០០ ដុល្លារប៉ុណ្ណោះពីដំបូង ដែលរៀបចំធ្វើឡើង នៅរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា។ យន្តហោះមួយគ្រឿងនេះ ធ្លាប់ត្រូវបានបញ្ជាទិញដោយលោក Juan Orlando Hernandez អតីតប្រធានាធិបតីហុងឌូរ៉ាស ក្នុងតម្លៃ១៤លានដុល្លារ ប៉ុន្តែ ត្រូវបានធ្វើឲ្យខូចខាត ឬធ្វើឲ្យបាត់បង់សោភ័ណភាព ព្រោះពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទពុករលួយ។ រដ្ឋបានចំណាយប្រហែល ១១ លានដុល្លារ ក្នុងការជួសជុល និងថែទាំ នៅចន្លោះឆ្នាំ២០១៥ និង២០២២ ពោលគឺបន្ទាប់ពីការស៊ើបអង្កេត ដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលធានាថា យន្តហោះនេះត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើដំណើរប្រណីត ក្រៅផ្លូវការ។ ទោះបីជាតម្លៃមូលដ្ឋាននៃការផ្តល់ជូននេះ មិនត្រូវបានប្រកាសជាសាធារណៈក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយហុងឌូរ៉ាស់ធានាថា រដ្ឋាភិបាល នៃប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ រំពឹងថា…

  • ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ កំពុងគូសវាសផែនទីបង្ហាញផ្លូវ ៤ឆ្នាំ ដើម្បីពង្រឹងគុណភាពបង្រៀននៅតាមសាលារដ្ឋ

    ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ កំពុងគូសវាសផែនទីបង្ហាញផ្លូវ ៤ឆ្នាំ ដើម្បីពង្រឹងគុណភាពបង្រៀននៅតាមសាលារដ្ឋ

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង «ផែនទីបង្ហាញផ្លូវ» ថ្មីមួយ ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាបង្រៀន និងការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស។ កិច្ចប្រជុំកម្រិតបច្ចេកទេស នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ត្រូវបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ឯកសារផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំ ២០២៦-២០២៩ នេះ ផ្តោតសំខាន់លើកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ គោលដៅចម្បងនៃឯកសារនេះគឺការកែលម្អប្រព័ន្ធជ្រើសរើស និងចាត់ចែងគ្រូបង្រៀន ព្រមទាំងការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពទាំងគ្រូបង្រៀន និងថ្នាក់ដឹកនាំសាលា។ ទន្ទឹមនឹងនេះ ក៏មានការយកចិត្តទុកដាក់លើការកែលម្អកម្មវិធីសិក្សា ដើម្បីធានាឱ្យការផ្តល់សេវាអប់រំមានតម្លាភាព គុណភាព សមធម៌ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់សាលារដ្ឋ។ តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានប្រមូលធាតុចូល និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ ដើម្បីធានាថាឯកសារនេះមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួររំលឹកផងដែរថា គំនួចផ្តើមគំនិតនេះគឺស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសក្តានុពល៕ ដោយ៖ង៉ាន់ ទិត្យ

  • សិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

    សិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅទីស្តីការក្រសួងកសិកម្ម។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ប្តេជ្ញាចិត្តក្នុងការដាក់នូវធនធានរួម មធ្យោបាយរួមអនុវត្តការងារគម្រោងនេះ ប្រកបមានភាពបុរេសកម្ម យល់ច្បាស់ពីគោលដៅអនុវត្តការងារ ការធ្វើផែនការអាជីវកម្មដល់កសិករ ធ្វើយ៉ាងណាអនុវត្តអោយឱ្យប្រសិទ្ធភាព លឿនរហ័ស សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មានប្រាក់ចំណូល និងមាននិរន្តរភាពសេដ្ឋកិច្ច។សូមជម្រាបជូនថា គម្រោង(EMPOWER) គឺជាកិច្ចអន្តរាគមន៍ប្រវត្តិសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ដោយមានរយៈពេល៦ខែ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៦ គ្របដណ្តប់លើខេត្តគោលដៅចំនួន១៦ និងក្រុង/ស្រុក ចំនួន២៥ ហើយគម្រោងនេះផ្តោតលើការជួយលើគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ សរុបចំនួន ២៦,០០០គ្រួសារ រួមមាន៖ការគាំទ្រការដាំបន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ស្រែ ចង្រិត ឃ្មុំ និងការបណ្តុះផ្សិត៕ប្រភព៖ក្រសួងកសិកម្ម

  • ថៃបន្តជីកដីលើកទំនប់រាយបន្លាលួស កម្ពុជាបន្តតវ៉ា

    ថៃបន្តជីកដីលើកទំនប់រាយបន្លាលួស កម្ពុជាបន្តតវ៉ា

    ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០កក្កដា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសការតវ៉ារបស់ កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ យោងតាមក្រសួងការបរទេស ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលក្នុងទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លើបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ហើយក៏រំលោភបំពានផងដែរលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបំពានលើប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ភាគីថៃនោះឡើយ ហើយសកម្មភាពខាងលើនេះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងនេះនៅក្នុងតំបន់ដែលបានលើកឡើងខាងលើ ក៏ដូចជាតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃតាំងពីឆ្នាំមុនមក។ ការបញ្ឈប់ទង្វើខុសច្បាប់ទាំងនេះ គឺដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក…

  • ក្រសួងរ៉ែប្រកាសមូលនិធិ ៥,៧លានដុល្លារ សម្រាប់ជួយអភិវឌ្ឍមូលដ្ឋាននៅឆ្នាំ២០២៦

    ក្រសួងរ៉ែប្រកាសមូលនិធិ ៥,៧លានដុល្លារ សម្រាប់ជួយអភិវឌ្ឍមូលដ្ឋាននៅឆ្នាំ២០២៦

    ក្រសួងរ៉ែនិងថាមពល បានប្រកាសព័ត៌មានលម្អិត អំពីមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការប្រើប្រាស់មូលនិធិរ៉ែ ក្នុងការរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈការស្នើសុំគម្រោងអភិវឌ្ឍពីរដ្ឋបាលឃុំ សង្កាត់។ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិ លើគម្រោងចំនួន១៤៤ មានថវិកាសរុបជិត ១០លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២៦ ចេញផ្សាយកាលពីថ្ងៃទី១០កក្កដាកន្លងទៅ។ ក្រសួងបញ្ជាក់ថា ក្នុងការធ្វើអាជីវកម្មរ៉ែ ក្រុមហ៊ុននិងអាជីវករទាំងអស់ត្រូវមានកាតព្វកិច្ចបង់ជូនរដ្ឋ នូវសួយសាររ៉ែ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមការកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ បន្ថែមលើកាតព្វកិច្ចនេះ ក្រុមហ៊ុន អាជីវករ ត្រូវបង់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលក្រសួងរ៉ែនិងថាមពលបានបង្កើតឡើងពីឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែកជួយអភិវឌ្ឍឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ ថវិកាដែលបង់ចូលមូលនិធិនេះ គឺត្រូវសមាមាត្រទៅនឹងទំហំផលិតកម្មរ៉ែ ដែលក្រុមហ៊ុនអាជីវករបានធ្វើអាជីវកម្មរ៉ែ។ មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់សហគមន៍មូលដ្ឋានដែលមានការដ្ឋានរ៉ែស្ថិតនៅ និងអាចប្រើប្រាស់បានក្នុងតំបន់ជិតខាងនៃការដ្ឋានរ៉ែនោះ តាមរយៈការស្នើសុំដោយផ្ទាល់ពីរដ្ឋបាលឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ ក្រសួងរ៉ែនិងថាមពលបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ ក្រសួងអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុបជិត ៥លាន ៧សែនដុល្លារអាម៉េរិក តាមបណ្តាឃុំចំនួន៤៦ ក្នុងខេត្តចំនួន១០ ក្នុងនោះខេត្តកណ្តាលទទួលបានមូលនិធិច្រើនជាងគេ គឺរហូតដល់ជិត១លាន៤សែនដុល្លារសម្រាប់៩គម្រោង បន្ទាប់មកគឺខេត្តព្រែវែង ទទួលមូលនិធិជាង១លាន១សែនដុល្លាសម្រាប់៨គម្រោង និងកំពង់ស្ពឺទទួលបានជិត១លាន១សែនដុល្លាសម្រាប់៨គម្រោង។ ក្រសួងរ៉ែ…

  • បារាំងសន្យាពង្រីកការវិនិយោគនៅកម្ពុជា

    បារាំងសន្យាពង្រីកការវិនិយោគនៅកម្ពុជា

    ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំងប្រចាំកម្ពុជា លោក នីកូឡា ហ្វ័ររីសៀ (Nicolas Forissier) រដ្ឋមន្រ្តីប្រតិភូអមក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានលើកឡើងថា បារាំងមានបំណងពង្រីកវត្តមានសហគ្រាសបារាំងនៅកម្ពុជាបន្ថែមទៀត ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា បន្ទាប់ពីវិលត្រឡប់ទៅប្រទេសបារាំងវិញ លោកនឹងជំរុញ និងភ្ជាប់ក្រុមហ៊ុនបារាំងឱ្យស្វែងរកឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើន តាមរយៈសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា។ លោកចាត់ទុកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមូលដ្ឋានដ៏សំខាន់សម្រាប់អនាគតរួមរបស់ប្រទេសទាំងពីរ។ លោក នីកូឡា ហ្វ័ររីសៀ បានសម្តែងក្តីជឿជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ នឹងក្លាយជាឱកាសដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីបារាំង ក៏ដូចជាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងៗទៀត ដែលនឹងមើលឃើញពីសក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជា។ លោកក៏បានសង្កត់ធ្ងន់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។ វត្តមានរបស់ប្រមុខរដ្ឋបារាំង ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងឱ្យកាន់តែរឹងមាំ។ លោក នីកូឡា ហ្វ័ររីសៀ បានវាយតម្លៃថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះនៅកម្ពុជារបស់លោក គឺមានសារៈសំខាន់ក្នុងការបង្ហាញពីការពង្រឹងចំណងមិត្តភាព និងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកបន្ថែមថា បារាំងនឹងបន្តជំរុញការវិនិយោគលើវិស័យដែលស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា។ បច្ចុប្បន្ន មានក្រុមហ៊ុនបារាំងជាង ២០០ ក្រុមហ៊ុនកំពុងវិនិយោគ…

  • កម្ពុជារៀបចំពិព័រណ៍ទេសចរណ៍មូស្លីម ដើម្បីបង្ហាញភាពសម្បូរបែបនៃសេវាកម្ម និងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍

    កម្ពុជារៀបចំពិព័រណ៍ទេសចរណ៍មូស្លីម ដើម្បីបង្ហាញភាពសម្បូរបែបនៃសេវាកម្ម និងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍

    «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ» នេះគឺជា មូលបទនៃវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ដែលបានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានអាហារ រាជធានីភ្នំពេញ ហើយគ្រោងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២កក្កដា។ ពិព័រណ៍លើកទី៣នេះ មានការចូលរួមតាំងបង្ហាញផលិតផលចំនួន១៥០ស្តង់ រួមទាំងផលិតផលពីធុរជនមូស្លីមមកពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដោយអ្នករៀបចំរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ ២ម៉ឺននាក់។​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីផ្សារទេសចរណ៍មូស្លីមនៅកម្ពុជា និងជាវេទិកាសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនគុណភាពសេវាកម្មសម្រាប់ភ្ញៀវទេសចរមូស្លីម និងភ្ញៀវទេសចរអន្តរជាតិទូទៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំវេទិកា និងពិព័រណ៍នេះមានគោលបំណងសំខាន់ចំនួន៣។ ទីមួយ គឺបង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងផ្តល់នូវទំនុកចិត្ត ក៏ដូចជាការទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅប្រៀបដូចជាក្រុមគ្រួសារ និងផ្ទះរបស់ខ្លួន។ ទីពីរ គឺផ្សព្វផ្សាយពីភាពសម្បូរបែប និងសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ព្រមទាំងសេវាកម្មដែលមានគុណភាព និងស្តង់ដារ ហើយទីបី គឺត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការផ្តល់សេវាកម្ម និងការទទួលបដិសណ្ឋារកិច្ចស្របតាមតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម ទាំងក្នុងស្រុក និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា វេទិកានេះក៏ជាឱកាសសម្រាប់ពិភាក្សាអំពីនិន្នាការថ្មីៗនៃទីផ្សារទេសចរណ៍មូស្លីម ស្តាប់មតិយោបល់ និងសំណូមពរពីភាគីពាក់ព័ន្ធ ព្រមទាំងចែករំលែកបទពិសោធន៍ និងនវានុវត្តន៍ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែច្បាស់លាស់ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ឃួង…