-
ស្លាប់លើស ៤,៣០០នាក់ហើយ ករណីរញ្ជួយដីវេណេស៊ុយអេឡា

ការ៉ាកាស ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនលើសពី ចំនួន៤៣០០នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍។ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ពីរលើក ដ៏សាហាវ នៅវេណេស៊ុយអេឡា កាលពីខែមុន បានមានលើសពីចំនួន ៤៣០០នាក់ នេះបើយោងតាមអ្នកតាក់តែងច្បាប់កំពូលម្នាក់ បាននិយាយ នៅថ្ងៃទី១១ ខែកក្កដា។ លោក Jorge Rodriguez ប្រធានរដ្ឋសភា បានដាក់ចំនួនអ្នកស្លាប់ កើនដល់ ៤៣៣៣ នាក់ ពោលគឺបានកើនឡើងពី ចំនួន៤១១៨នាក់ កាលពីថ្ងៃសុក្រ។ គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា, គ្រោះរញ្ជួយដី កម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងជើង ប្រទេសវេណេស៊ុយអេឡា ផ្ទួនៗ។ ឆ្នេរសមុទ្រភាគខាងជើង នៃ ប្រទេសវេណេស៊ុយអេឡា ស្ថិតនៅលើព្រំប្រទល់ រវាងបន្ទះប្លាកែត Caribbean និង អាមេរិកខាងត្បូង ប៉ុន្តែ មិនមានការរញ្ជួយដីខ្លាំង ចាប់តាំងពីឆ្នាំ ១៩៩៧។ ដោយឆ្នាំនោះ…
-
អេមីរ៉ាត់ អារ៉ាប់រួម ទប់ស្កាត់ការវាយប្រហារ មីស៊ីល និង ដ្រូនអ៊ីរ៉ង់

រីយ៉ាដ ៖ ក្រសួងការពារជាតិ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានទប់ស្កាត់ការវាយប្រហារដោយមីស៊ីល និង យន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ នេះបើតាមបញ្ជាក់របស់ក្រសួង នៅថ្ងៃអាទិត្យនេះ។ ក្រសួងការពារជាតិ អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា «នៅពេលនេះ ការការពារដែនអាកាសរបស់អារ៉ាប់រួម កំពុងទប់ស្កាត់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីទិសដៅអ៊ីរ៉ង់»។ ដូចគ្នានេះដែរ ស៊ីរ៉ែនការពារជនស៊ីវិលបានបន្លឺឡើង នៅក្នុងប្រទេសបារ៉ែន។ ក្រៅពីនេះ សំឡេងផ្ទុះ ដែលទំនងជាបណ្តាលមកពីការការពារដែនអាកាសវាយប្រហារគោលដៅ ត្រូវបានឮនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ដូចគ្នា។ បើតាម Tass, ព័ត៌មានទាំងនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍ Press របស់អ៊ីរ៉ង់បានរាយការណ៍ថា សាធារណរដ្ឋអ៊ីស្លាមបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
បាញ់ប្រហារនៅទីប្រជុំជនកាណាដា ស្លាប់និងបួស៥នាក់

អូតាវ៉ា ៖ មនុស្ស២នាក់បានស្លាប់ ហើយ៣នាក់ផ្សេងទៀតរងរបួស អំឡុងការបាញ់ប្រហារ នៅតំបន់ទីប្រជុំជន ស្ថិតក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីយប់ថ្ងៃសៅរ៍។ ប៉ូលីសកំពុងស្វែងរកជនបាញ់ប្រហារម្នាក់ ដែលគេជឿថា បើកការវាយប្រហារ នៅក្នុងតំបន់ ដែលមានហាង និងភោជនីយដ្ឋានប្រមូលផ្តុំជាច្រើន។ ប៉ូលីសទីក្រុងតូរ៉ុនតូ ស្នើឲ្យជៀសវាងតំបន់នោះជាបន្ទាន់ ហើយធ្វើតាមការណែនាំទាំងអស់ ប៉ុន្តែ ក្រោយមក នគរបាលធានាសុវត្ថិភាពកន្លែងកើតហេតុវិញ។ ហេតុការណ៍នេះកើតឡើងភ្លាមៗ បន្ទាប់ពីការបាញ់ប្រហារមួយផ្សេងទៀត នៅទីក្រុងម៉ុងរ៉េអាល់ កាលពីចុងខែមុន ដោយមនុស្សពីរនាក់ រួមទាំង មន្ត្រីប៉ូលីសម្នាក់ ត្រូវបានសម្លាប់ដោយជនល្មើសម្នាក់ ប៉ុន្តែ បន្ទាប់មក ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ ដោយសមត្ថកិច្ចអនុវត្តច្បាប់។ កាលពីខែកុម្ភៈ ការបាញ់ប្រហារ នៅភាគខាងលិច នៃទីក្រុង Tumbler Ridge បានសម្លាប់មនុស្ស ចំនួន៨នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
ក្រុមហ៊ុន Calypso Motors ប្រកាសសម្ពោធម៉ូដែលម៉ូតូ Calypso Xplorer កំពូលរបស់ខ្លួនដែលជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជា

ក្រុមហ៊ុន Calypso Motors បានបង្ហាញម៉ូដែលម៉ូតូកំពូលថ្មីរបស់ខ្លួន គឺ Calypso Xplorer ក្នុងពិធីសម្ពោធជាផ្លូវការ ដែលមានរៀបចំឡើងនៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ដោយមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំឧស្សាហកម្ម ដៃគូពាណិជ្ជកម្ម តំណាងចែកចាយធំៗ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។ លើសពីការប្រកាសសម្ពោធម៉ូតូថ្មី ព្រឹត្តិការណ៍នាថ្ងៃនោះជាការសាទរទៅលើចក្ខុវិស័យ ការស្រាវជ្រាវ ការធ្វើវិស្វកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Calypso Motors អស់រយៈពេលជិតប្រាំឆ្នាំ ដើម្បីបង្ហាញថា ម៉ូតូដែលត្រូវបានបង្កើត ធ្វើវិស្វកម្ម និងផលិតនៅក្នុងប្រទេសកម្ពុជា អាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ពិធីប្រកាសសម្ពោធនេះ គឺជាសមិទ្ធផលដ៏សំខាន់មិនមែនសម្រាប់តែក្រុមហ៊ុន Calypso Motors ប៉ុណ្ណោះទេ តែជាមហិច្ឆតានៃភាពរីកចម្រើនឧស្សាហកម្មរបស់ប្រទេសកម្ពុជា ដែលបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ប្រទេសលើសពីការផ្គុំដំឡើង តែជាការធ្វើវិស្វកម្មដែលមានតម្លៃខ្ពស់ នវានុវត្តន៍ និងផលិតកម្មបែបទំនើប។ ម៉ូតូ Calypso Xplorer ត្រូវបានបង្កើតឡើងតាំងពីដំណាក់កាលដំបូង នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Calypso Motors ក្នុងរាជធានីភ្នំពេញ ដែលលទ្ធផលចេញពីការអភិវឌ្ឍន៍ផលិតផលឥតឈប់ឈរជាច្រើនឆ្នាំដោយវិស្វករ អ្នករចនាម៉ូត និងអ្នកជំនាញបច្ចេកទេសខ្មែរ និងអន្តរជាតិ។ ពេញមួយដំណើរនេះ ក្រុមហ៊ុន Calypso Motors បានវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន ពង្រឹងសមត្ថភាពវិស្វកម្មក្នុងស្រុក និងបង្កើតផលិតផលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពេញតម្រូវការអ្នកបើកបរនៅអាស៊ីអាគ្នេយ៍ និងស្របទៅតាមស្តង់ដារអន្តរជាតិ។ សម្រាប់ប្រទេសដែលអាស្រ័យជាមួយនឹងផលិតកម្មសម្លៀកបំពាក់ និងផលិតកម្មស្រាលៗជាយូរកន្លងមក សមិទ្ធផលថ្មីនេះតំណាងឲ្យការបោះជំហានទៅមុខយ៉ាងសំខាន់ និងបានផ្ងើសារយ៉ាងច្បាស់ទៅកាន់ដៃគូក្នុងតំបន់ និងវិនិយោគិនសកលថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចមិនមែនសម្រាប់តែការផលិតនោះទេ តែជាការរចនាម៉ូត វិស្វកម្ម និងនវានុវត្តន៍។ លោក Ivan Ting នាយកប្រតិបត្តិក្រុមហ៊ុន Calypso Motors បានមានប្រសាសន៍ថា៖ “ម៉ូតូ Calypso Xplorer នេះវាលើសពីការសម្ពោធផលិតផលថ្មីសម្រាប់យើង។ វាតំណាងឲ្យជំនឿទៅលើសមត្ថភាពរបស់ជនជាតិខ្មែរ ជំនឿទៅលើផលិតកម្មក្នុងស្រុក និងជំនឿដែលប្រទេសកម្ពុជា អាចផ្លាស់ប្តូរពីទីផ្សារដែលនាំចូលផលិតផល ទៅជាអ្នកផលិតគ្រឿងម៉ាស៊ីនលំដាប់ពិភពលោក។ ដំណើររបស់យើងពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន គឺជាមធ្យោបាយដែលយើងសបញ្ជាក់អំពីជំនឿនេះទៅកាន់ពិភពលោក។” ម៉ូតូ Calypso Xplorer ត្រូវបានរចនាឡើងឱ្យស័ក្ដិសមទៅនឹងការបើកបរក្នុងទីក្រុង នៅតំបន់អាស៊ីអាគ្នេយ៍ និងការធ្វើដំណើរផ្លូវគោកដ៏វែងឆ្ងាយ ដោយវាមានរួមបញ្ចូលនូវដំណើរការមេកានិចដ៏ខ្លាំងក្លា ជាមួយនឹងប្រព័ន្ធសុវត្ថិភាពដែលផ្តោតលើសុវត្ថិភាពអ្នកបើកបរ ការភ្ជាប់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ និងបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន Calypso Motors ដោយផ្ទាល់ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម និងធ្វើឲ្យបទពិសោធន៍នៃការបើកបរកាន់តែប្រសើរឡើង។ គ្រប់ផ្នែក និងលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបានធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវម៉ូតូមួយ ដែលគួរជាទីទុកចិត្ត និងសមស្របសម្រាប់ការបើកបរប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរបែបផ្សងព្រេងដ៏អស្ចារ្យ។ លក្ខណៈពិសេសៗនៃម៉ូតូនេះរួមមាន៖ បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ – បំពាក់ដោយមុខងារសុវត្ថិភាពឆ្លាតវៃ Startec រួមមានប្រព័ន្ធជូនដំណឹងអពីគ្រោះថ្នាក់ និងប្រព័ន្ធប្រឆាំងចោរកម្ម ជាមួយនឹងសោរដែលមានសមត្ថភាពពន្លត់ម៉ាស៊ីនម៉ូតូពីចម្ងាយ។កម្លាំងម៉ាស៊ីនខ្លាំង – ដំណើរការដោយម៉ាស៊ីនភ្ជាប់ជាមួយធុងទឹកស្អុំបញ្ចុះកម្ដៅ ដែលមានទំហំស៊ីឡាំង 180cc កម្លាំងម៉ាស៊ីន១៨ សេះ (18 hp / 13.6 Kw, 8,500 rpm) និងកម្លាំងរមួលរហូតដល់ ១៧.២ ញូវតុនម៉ែត ( 17.2…
-
រុស្ស៊ីបាញ់មីស៊ីលនិងដ្រូនលើអ៊ុយក្រែន ស្លាប់មនុស្ស៨នាក់

កៀវ ៖ អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារមកលើខ្លួន កាលពីថ្ងៃសៅរ៍ ដោយបាញ់មីស៊ីល និង យន្តហោះគ្មានមនុស្សបើក សម្លាប់មនុស្ស ៨នាក់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស។ យោងតាមអភិបាលក្រុងកៀវ, មីស៊ីលក៏បានវាយប្រហាររដ្ឋធានីនេះផងដែរ ដោយបានធ្វើឱ្យមនុស្ស ១២នាក់រងរបួស រួមទាំងកុមារ ២នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ នៅក្នុងការបង្ហោះមួយ លើបណ្តាញសង្គម X ថា «រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើក ជាង១២០គ្រឿង និងមីស៊ីលចំនួន ១២គ្រាប់ នៅពេលយប់ ដែលពាក់កណ្តាល គឺជាមីស៊ីលផ្លោង»។ លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ ទោះបីជាមានការជូនដំណឹង អំពីវាយប្រហារតាមអាកាស ជាមុនក៏ដោយ។ លោកបានបង្ហោះវីដេអូនៃក្រុមសង្គ្រោះបន្ទាន់ដែលកំពុងធ្វើការនៅក្នុងផ្សែង និងគំនរបាក់បែកនៃអគារដែលខូចខាត។ រុស្ស៊ី បដិសេធថា មិនបានកំណត់គោលដៅលើជនស៊ីវិល ដោយបាននិយាយថា ខ្លួនបានវាយប្រហារកន្លែងឧស្សាហកម្មយោធា នៅទីក្រុងគៀវ និង ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅទីក្រុងអូដេសា។ បើតាម AFP, ការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី ជាបន្តបន្ទាប់ ថ្មីៗនេះ…
-
អ៊ីស្រាអែលឃុំខ្លួនតំណាងរាស្ត្រអាមេរិក នៅតំបន់West Bank

វ៉ាស៊ីនតោន ៖ លោក Ro Khanna អ្នកតំណាងរាស្ត្រអាមេរិក មកពីរដ្ឋកាលីហ្វ័រញ៉ា និយាយ កាលពីថ្ងៃសៅរ៍ថា លោកត្រូវបានឃុំខ្លួន ដោយអ្នកតាំងលំនៅអ៊ីស្រាអែល នៅក្នុងតំបន់ West Bank។ អ្នកតំណាងរាស្ត្រលេចធ្លោម្នាក់នេះ បាននិយាយថា រូបលោកត្រូវបានឃុំខ្លួន រួមជាមួយជនជាតិអាមេរិកដទៃទៀត ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ។ នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X, លោក Khanna បាននិយាយថា «អ្នកតាំងលំនៅអ៊ីស្រាអែល កាន់កាំភ្លើង M4 ផលិតដោយអាមេរិក បានឃុំខ្លួនខ្ញុំ និងជនជាតិអាមេរិកដទៃទៀត ក្នុងដំណើររបស់ខ្ញុំ ទៅកាន់ទឹកដីប៉ាឡេស្ទីន»។ លោកបានបន្ថែមថា «ពួកគេបានចូលមកការពារ អ្នកតាំងលំនៅ និង ឃុំខ្លួនពួកយើង.. ពួកគេបានធ្វើកំហុសដ៏ធំមួយ»។ យ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល IDF បានបដិសេធការអះអាង របស់លោក Khanna។ យោធាអ៊ីស្រាអែលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់ AFP ថា ខ្លួនបានទទួលរបាយការណ៍មួយ ទាក់ទងនឹងជនស៊ីវិលអ៊ីស្រាអែល…
-
មេដឹកនាំអ៊ីរ៉ង់ ថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺជៀសមិនរួច

តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រកាសថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺត្រូវតែធ្វើ ដោយជៀសមិនរួច។ លោក Mojtaba Khamenei បានអះអាងបែបនេះ តាមរយៈជាសារជាលាយលក្ខណ៍អក្សរមួយ ដែលចេញផ្សាយ កាលពីថ្ងៃសៅរ៍ ហើយនេះគឺជាសេចក្តីថ្លែងការណ៍ដំបូងរបស់លោក ចាប់តាំងពីពិធីបុណ្យសព របស់ឪពុក។ លោករៀបរាប់ថា «ការសងសឹកនេះ គឺជាឆន្ទៈរបស់ប្រជាជាតិយើង ហើយត្រូវតែអនុវត្តដោយជៀសមិនរួច…បញ្ហានេះមិនអាស្រ័យលើអត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ឬ លើមន្ត្រីផ្សេងទៀតទេ..មិនថា យើងមានវត្តមាន ឬ អត់នោះទេ ការសងសឹកនឹងកើតឡើង»។ ការសន្យាសងសឹក ពីសំណាក់់មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់រូបនេះ ធ្វើឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងសងសឹកយ៉ាងធ្ងន់ធ្ងរ ក្នុងករណីមានការប៉ុនប៉ងណាមួយមកលើជីវិតរបស់លោក។ ភាគីទាំងពីរបានបង្កើនវោហាសាស្ត្រ បន្ទាប់ពីការបាញ់ប្រហារគ្នា នៅសប្តាហ៍នេះ ជាហេតុធ្វើឲ្យរង្គោះរង្គើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ ជាសង្គ្រាមដែលបានផ្ទុះឡើង នៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយនឹងការវាយប្រហារដ៏ធំ រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល សម្លាប់ទាំងអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ គឺ លោក Ali Khamenei ៕…
-
ឯកឧត្តម សុខ សូកេន ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ខេត្តស្វាយរៀង៖ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សស្រុក ក្រុមការងារគាំទ្រទាំង៩ ក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ និងភូមិទាំង២០៤ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សស្រុក ឃុំ និងក្រុមការងារយុវជនគណបក្ស និង ស.ស.យ.ក នៅទីស្នាក់ការគណបក្សស្រុករមាសហែក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សមេ្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលេចពីជំហរ និងការប្តេជ្ញាចិត្ត ៥ ចំណុច របស់គណបក្សប្រជាជនកម្ពុជា ដែលមាននៅក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ជាពិសេសលើការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការគាំទ្រពេញទំហឹងដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី…
-
កម្ពុជា-បារាំងរឹតចំណងសហការកសាងធនធានមនុស្សជំនាញនិងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ

ក្រុងហ្ក្រឺណូប ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Grenoble Alpes (UGA) នៅក្រុងហ្ក្រឺណូប ប្រទេសបារាំង។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជេីញជាអធិបតីក្នុងការចុះហត្ថលេខាលេីឯកសារចំនួនពីរ៖-អនុស្សរណៈនៃការយោគយល់រវាងក.ប.ទ.និងសកលវិទ្យាល័យ UGA ដើម្បីបង្កើតក្របខណ្ឌទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលនិងស្រាវជ្រាវក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ គណៈប្រតិភូ ក.ប.ទ. ក៏បានស្វែងរកឱកាសសហការបន្ថែមទៀតតាមរយ:ការជួបពិភាក្សាជាមួយវិទ្យាស្ថាន និងមន្ទីរពិសោធន៍ឈានមុខគេរបស់បារាំង និងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រដែលផ្តោតលើការពង្រីកការអប់រំ និងការស្រាវជ្រាវលើសន្តិសុខសាយប័រ មីក្រូអេឡិចត្រូនិក (Microelectronics) និងវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) និងវិស្វកម្មអវកាសនិងផ្កាយរណប (Space and Satellite Engineering)។ ភាពជាដៃគូយុទ្ធសាស្ត្រទាំងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក.បទ. ក្នុងការកសាងសមត្ថភាពក្នុងស្រុកដ៏រឹងមាំលើការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលឈានមុខ៕ ដោយ៖ង៉ាន់ ទិត្យ
-
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ដាតុ ស្រី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុឡាយម៉ាន (Tan Sri Dato’ Seri Haji Malek Razak bin Sulaiman) អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តម Tan Sri…