-
លីបង់សុំជំនួយពីអាមេរិក ខណៈការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៧ នាក់

បេរូត ៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន និងសហគមន៍អន្តរជាតិឱ្យជួយបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ កាលពីថ្ងៃអាទិត្យ ទោះបីជាមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែលមានគោលបំណងបញ្ឈប់អំពើហិង្សាក៏ដោយ។ យ៉ាងណា អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើសមាជិក និងទីតាំងរបស់ក្រុមហេសបូឡា (Hezbollah) ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) កាលពីមួយថ្ងៃមុន ដែលធ្វើឡើងដោយក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ទៅលើកងទ័ពរបស់ខ្លួន នៅក្បែរជួរភ្នំយុទ្ធសាស្ត្រមួយ នៅភាគខាងត្បូង ប្រទេសលីបង់។ លោក Joseph Aoun បាននិយាយថា ការវាយប្រហារ កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឱ្យខូចខាតអគាររដ្ឋាភិបាល និងបំផ្លាញមន្ទីរពេទ្យមួយកន្លែង លែងដំណើរការ គឺជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់និង ប៉ះពាល់ដល់ស្ថាប័នរដ្ឋរបស់លីបង់ ព្រមទាំង មណ្ឌលសុខភាពនានា។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក ដែលបានសម្របសម្រួលការចរចាដោយផ្ទាល់ រវាងអ៊ីស្រាអែល និងលីបង់ ព្រមទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងភាគីទាំងពីរ ក្នុងខែមិថុនា ឱ្យ ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការរំលោភបំពានទាំងនេះ។ ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្ស ២ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ…
-
ក្រោយជួបលោក ពូទីន, បេសកជនពិសេសអាមេរិកបន្តជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

កៀវ ៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner នៅថ្ងៃ អាទិត្យ បានធ្វើដំណើរទៅកាន់ទីក្រុងកៀវ និងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេមកកាន់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើងក្នុងឆ្នាំ២០២២។ កិច្ចពិភាក្សានេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីបេសកជនអាមេរិកទាំងពីរបានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ សប្តាហ៍មុន។ លោក Witkoff បានពិពណ៌នាកិច្ចពិភាក្សាជាមួយលោក Zelensky ថា មានអត្ថន័យ និងសំខាន់ ខណៈលោក Kushner បញ្ជាក់ថា លោក Trump ចង់ស្វែងរកមិនត្រឹមតែការបញ្ចប់សង្គ្រាមបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែងផងដែរ។ ជាមួយគ្នានេះ លោក Zelensky បានសម្តែងការស្វាគមន៍ចំពោះការមកដល់របស់បេសកជនពិសេសអាមេរិក និងបញ្ជាក់ថា អ៊ុយក្រែនចង់ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកព្រមានថា សង្គ្រាមអាចបន្តចូលដល់រដូវរងា ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងបាន។ បើតាម Aljazeera, ដំណើរទស្សនកិច្ចរបស់លោក Witkoff និងលោក Kushner…
-
ប្រទេសឥស្លាមធំៗទាំង ៨ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ជុំវិញផែនការបណ្តេញប្រជាជនហ្គាហ្សា

រីយ៉ាដ ៖ ប្រទេសឥស្លាមធំៗទាំង ៨ នៅថ្ងៃ អាទិត្យ បានរួមគ្នាថ្កោលទោសយ៉ាងខ្លាំងលើអ៊ីស្រាអែល ដើម្បីឆ្លើយតបផែនការប៉ុនប៉ងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ដោយនិយាយថា សកម្មភាពនេះ កំពុងប៉ះពាល់ដល់សន្តិភាពនៅក្នុងដែនដីនេះ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។ បើតាម Straits Times, ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងមូស្លីមធំៗទាំង ៨ នេះ រួមមាន អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម កាតា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី និងតួកគីយ៉េ ។ ប្រទេសឥស្លាមធំៗទាំងនេះ ព្រមានធ្ងន់ៗថា ការបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យចាកចេញពីទឹកដីរបស់ពួកគេ នឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព និងផ្ទុយនឹងគោលការណ៍ប្រឆាំងការបង្ខំឱ្យផ្លាស់ទីលំនៅ ដោយពួកគេនិយាយថា មានចែងច្បាស់នៅក្នុងផែនការសន្តិភាពដែលគាំទ្រដោយលោកប្រធានាធិបតី Donald Trump ។ ប្រតិកម្មខ្លាំងៗរបស់ប្រទេសឥស្លាមធំៗទាំង ៨ កើតឡើងក្រោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃទី២ ខែកញ្ញាថា រដ្ឋាភិបាលមានផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ប៉ុន្តែកំពុងរង់ចាំការអនុម័តពីសហរដ្ឋអាមេរិក អំពីទីតាំងដែលត្រូវផ្លាស់ប្តូរទីលំនៅប្រជាជននៃដែនដីនេះ ។ មួយថ្ងៃក្រោយមក រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក…
-
រុស្ស៊ី ចោទ អាល្លឺម៉ង់ ចង់ប្រកាសសង្គ្រាម

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃ អាទិត្យ បានចាត់ទុកការចោទប្រកាន់របស់អាល្លឺម៉ង់ និងលោកខាងលិច ដែលថា រុស្ស៊ីពាក់ព័ន្ធនឹងឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Leipzig/Halle ថា ជាការចង់ប្រកាសសង្គ្រាមដ៏ពិតប្រាកដ ។ បើតាម Straits Times, ប្រមុខការទូតកំពូលរុស្ស៊ីរូបនេះ ថែមទាំងបានរិះគន់ធ្ងន់ៗលើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ចំពោះគោលនយោបាយពង្រឹងសមត្ថភាពយោធាអាល្លឺម៉ង់ ដើម្បីក្លាយជាមហាអំណាចនាំមុខគេនៅអឺរ៉ុបម្តងទៀត ដោយលោក Lavrov អះអាងថា តាមពិតទៅ អាល្លឺម៉ង់ចង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ី ។ ប្រតិកម្មខ្លាំងៗរបស់រុស្ស៊ី កើតឡើងក្រោយភាគីអាល្លឺម៉ង់ចោទថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ ចំពោះការវាយប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូននៅអាកាសយានដ្ឋាន Leipzig/Halle កាលពីខែមុន ហើយថែមទាំងបានចាត់វិធានការឆ្លើយតបប្រឆាំងនឹងទីក្រុងមូស្គូ។ វិធានការទាំងនោះ រួមមានការបិទអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Bonn ត្រឹមថ្ងៃទី ១៨ ខែកញ្ញា, ការបញ្ចប់កិច្ចព្រមព្រៀងអាល្លឺម៉ង់-រុស្ស៊ីឆ្នាំ២០១១ ស្តីពីមជ្ឈមណ្ឌលវប្បធម៌ និងការបង្ខំឱ្យបិទមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីនៅទីក្រុងBerlin ។ បន្ថែមលើនេះ អាល្លឺម៉ង់ក៏បានបង្គាប់ឱ្យបុគ្គលិក និងគ្រួសាររបស់ពួកគេចាកចេញទៅកាន់ប្រទេសរុស្ស៊ីវិញឱ្យបានឆាប់បំផុតផងដែរ ។ យ៉ាងណា ភាគីរុស្ស៊ីបានប្រកាសច្រានចោលការចោទប្រកាន់របស់អាល្លឺម៉ង់…
-
អ៊ីរ៉ង់ឈានដល់ការត្រៀមបង្កើតជា «តំបន់ហាមឃាត់» លើច្រកសមុទ្រ

តេហេរ៉ង់ ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់បានអះអាង កាលពីថ្ងៃអាទិត្យថា ទីក្រុងតេហេរ៉ង់នឹងប្រកាសបង្កើត «តំបន់ហាមឃាត់» នៅជិតច្រកសមុទ្រ Hormuz ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកនឹងបង្កើត «តំបន់ហាមឃាត់» មួយនៅជិតច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ លោក Rezaei បានប្រាប់ទូរទស្សន៍រដ្ឋថា «នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ តំបន់ហាមឃាត់មួយនឹងត្រូវបានប្រកាស នៅខាងក្រៅច្រកសមុទ្រ Hormuz។ តំបន់នេះនឹងចាប់ផ្តើមពីខ្សែរារាំងរបស់កងទ័ពជើងទឹកអាមេរិក ហើយគ្របដណ្តប់លើតំបន់មួយចំនួននៃឈូងសមុទ្រពែរ្ស។ កប៉ាល់ណាក៏ដោយដែលចូលទៅក្នុងតំបន់ថ្មីនេះ នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្ម» របស់អ៊ីរ៉ង់។ អ៊ីរ៉ង់នៅតែបន្តរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើច្រកសមុទ្រ Hormuz ខណៈដែលទីក្រុងវ៉ាស៊ីនតោនបន្តអនុវត្តវិធានការរារាំងតបតវិញទៅលើកំពង់ផែរបស់អ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងព្យាយាមធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពលំបាកខ្លាំង ដោយដាក់ទណ្ឌកម្មលើស្ថាប័ននានាដែលមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះ ក្នុងគោលបំណងបង្ខំឱ្យពួកគេចុះចាញ់។ ការប្រកាសបង្កើត «តំបន់ហាមឃាត់» នៅជិតច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់ បានធ្វើឡើងក្រោយគូជម្លោះទាំងពីរបានផ្ទុះអាវុធដាក់គ្នាជាថ្មី។ ជាក់ស្តែង កាលពីថ្ងៃទី៥ ខែកញ្ញា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM ដែលទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅក្នុងតំបន់ បាននិយាយថា អ៊ីរ៉ង់បានបាញ់ប្រហារដោយមិនបានសម្រេចទៅលើនាវាចម្បាំងអាមេរិកចំនួនពីរគ្រឿង គឺនាវាដឹកយន្តហោះចម្បាំង…
-
ឯកឧត្តម សាយ សំអាល់ ណែនាំឱ្យក្រុមការងារ និងមន្ត្រី បន្តដោះស្រាយបញ្ហាប្រឈម និងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ

ព្រះសីហនុ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានផ្ដល់នូវទស្សនទាន និងបទបញ្ជាផ្ទៃក្នុងយ៉ាងសំខាន់ៗសំរាប់ក្រុមការងារ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងកិច្ចប្រជុំជីវភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍ដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល គឺការផ្ដោតលើការយកចិត្តទុកដាក់ជាអតិបរមាលើកត្តាមនុស្ស ទឹក ភ្លើង ផ្លូវនិងបច្ចេកវិទ្យា ដោយខិតខំប្រឹងប្រែងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សុខដុមរមនាក្នុងសង្គម និងភាពស្ងប់ស្ងាត់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។ ជាមួយនេះ ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបន្តជំរុញ ដើម្បីទាក់ទាញ និងគាំទ្រដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ ដែលធានាបាននូវស្ថិរភាពចំណូលគ្រួសារ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តកែលម្អរបៀបរបបធ្វើការងារដោយមានការគិតគូរច្បាស់លាស់ ហ៊ានសម្រេចចិត្ត ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ ។ រាល់កិច្ចប្រជុំថ្នាក់ស្រុក ឬឃុំ-សង្កាត់ ត្រូវតម្រង់ទិសដៅទៅរកការដោះស្រាយបញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋនៅនឹងកន្លែង ប្រកបដោយភាពស្និទ្ធស្នាល និងទាន់ពេលវេលា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ…
-
អាមេរិកព្រមានពីបញ្ហាសុខភាពបន្ទាន់នៅគុយបា ក្រោយខ្លួនដាក់ទណ្ឌកម្មលើប្រទេសនេះ

ហាឡាវ៉ាន ៖ ស្ថានទូតអាមេរិកបានចេញសេចក្តីជូនដំណឹងព្រមានពីហានិភ័យបន្ទាន់ផ្នែកសុខភាព សម្រាប់គុយបា ចំពេលមានការរាំងខ្ទប់ការផ្គត់ផ្គង់ប្រេង និង ការដាក់ទណ្ឌកម្ម ពីសំណាក់ពីទីក្រុងវ៉ាស៊ីនតោន លើប្រទេសមួយនេះ។ ការព្រមានរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើង នៅរយៈពេល ៩ ខែ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានដាក់វិធានការរាំងខ្ទប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ទៅកាន់ប្រទេសជាកោះមួយនេះ ដែលបានរួមចំណែកធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការដាច់ចរន្តអគ្គិសនី និងបង្កការលំបាកដល់ការរក្សាទុកអាហារក្នុងទូរទឹកកក ក៏ដូចជា វិធានការអនាម័យនៅក្នុងលំនៅដ្ឋាន និងអាជីវកម្មនានា។ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានចាត់ទុកការរាំងខ្ទប់ប្រេងឥន្ធនៈរបស់លោក Trump ថា ជាការរំលោភលើច្បាប់អន្តរជាតិ។ ក្រុមអ្នកជំនាញបាននិយាយថា «ផលវិបាកផ្នែកមនុស្សធម៌កំពុងវិវត្តទៅជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ ដែលគំរាមកំហែងដល់សិទ្ធិទទួលបានសុខភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ និងសិទ្ធិអភិវឌ្ឍន៍»។ បើតាម straitstimes , រដ្ឋបាលរបស់លោក Trump អះអាងថា ការដាក់ទណ្ឌកម្មគឺចាំបាច់ដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាល នៅលើកោះនេះ ដែលជាគោលដៅរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីបដិវត្តន៍របស់លោក Fidel Castro ក្នុងឆ្នាំ ១៩៥៩ មក។ លោក Trump បានចាត់ទុកប្រទេសគុយបាថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសគុយបាបានត្អូញត្អែរអំពីការរីករាលដាលនៃជំងឺនានា…
-
វៀតណាម និង មីយ៉ាន់ម៉ា ឯកភាពពង្រឹងទំនាក់ទំនងយោធាទ្វេភាគី

ហាណូយ ៖ វៀតណាម និង មីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា បានឯកភាពពង្រឹងផ្នែកការពារជាតិ ដោយលើកកម្ពស់វិស័យនេះ ឱ្យក្លាយជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី។ ជាការព្រមព្រៀង ចំពេលដែល លោក To Lam បានទទួលស្វាគមន៍លោកប្រធានាធិបតី មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានអញ្ជើញទៅដល់ទីក្រុង ហាណូយ។ បើតាមសេចក្តីថ្លែងការណ៍, មេដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធា, ការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយទាហានវ័យក្មេង, ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ, ការឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំង បង្កើនការចែករំលែកព័ត៌មាន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនានា។ មេដឹកនាំវៀតណាម លោក To Lam ត្រូវបានដកស្រង់សម្តីថា «វៀតណាមត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន លើការអភិវឌ្ឍជាតិ ការធានាសន្តិសុខសេដ្ឋកិច្ច និងការជំរុញកំណើនប្រកបដោយចីរភាព»។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យបុគ្គល ឬ អង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសម្ខាងទៀតឡើយ។ បើតាម straitstimes, លោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ជាលើកដំបូង…
-
ធ្លាក់យន្តហោះយោធាក្រិច ពេលហោះសម្តែង ស្លាប់អ្នកបើកបរ២នាក់

អាថែន ៖ យន្តហោះយោធា F-4 Phantom របស់ប្រទេសក្រិក បានធ្លាក់ក្នុងអំឡុងពេលការសម្ដែងហោះហើរ នៅជិតរដ្ឋធានីអាថែន កាលពីថ្ងៃសៅរ៍ បណ្តាលឱ្យអ្នកបើកបរយន្តហោះទាំងពីរនាក់ស្លាប់។ ទីភ្នាក់ងារព័ត៌មានក្រិក ANA បានរាយការណ៍ថា យន្តហោះយោធាមួយគ្រឿងនេះបានធ្លាក់ នៅឯមូលដ្ឋានទ័ពមួយកន្លែង។ ស្ថានភាពនៃការធ្លាក់នេះមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្នកបើកបរយន្តហោះទាំងពីរមិនបានប្រើប្រាស់ប្រព័ន្ធលោតចេញពីយន្តហោះ នោះទេ។ អ្នកសារព័ត៌មានម្នាក់មក ពីស្ថានីយ៍ផ្សព្វផ្សាយសាធារណៈ ERT ដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយថា យន្តហោះនោះទើបតែហោះឡើងបានបន្តិច បាត់បង់ម្ចាស់ការ ក៏ស្រាប់តែធ្លាក់ចុះមកក្រោម។ មានការផ្ទុះមួយបានកើតឡើងភ្លាមៗ បន្ទាប់ពីការធ្លាក់យន្តហោះ ដែលបានកើតឡើងនៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ដែលកំពុងទស្សនាព្រឹត្តិការណ៍ប្រចាំឆ្នាំ Athens Flying Week។ ការសម្ដែងហោះហើរត្រូវបានលុបចោល ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nikos Dendias បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ពិព័រណ៍អន្តរជាតិ នៅទីក្រុង Thessaloniki ដើម្បីចុះទៅពិនិត្យមើលកន្លែងកើតហេតុ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អាមេរិកបញ្ជាក់ថា គ្មានការបង្ខំប្រជាជនប៉ាឡេស្ទីន ចាកចេញពីហ្គាហ្សា

ហ្គាហ្សា ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលបានថ្លែង កាលពីថ្ងៃសៅរ៍ថា មិនមានផែនការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា (Gaza) នោះទេ បន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនបានលើកឡើងពីគំនិតអំពីរបៀបបណ្តេញប្រជាជនចំនួន ២ លាននាក់ចេញពីទឹកដីដែលរងការបំផ្លិចបំផ្លាញ ដោយសង្គ្រាមមួយនេះ។ លោក Mike Huckabee ឯកអគ្គរដ្ឋទូតអាមេរិក បានប្រាប់អ្នកសារព័ត៌មាន ខណៈពេលដែលលោកចុះជួបសំណេះសំណាលជាមួយជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលថា «ខ្ញុំអាចប្រាប់អ្នកបានយ៉ាងច្បាស់ថា មិនមានផែនការណាមួយរបស់អ៊ីស្រាអែលក្នុងការផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់ហ្គាហ្សាដោយបង្ខំនោះឡើយ»។ បើតាម arab news, កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben Gvir បានបង្ហាញផែនការមួយដែលមានគោលបំណងឱ្យមានការចាកចេញរបស់ប្រជាជនប៉ាឡេស្ទីនចំនួន ២៥ម៉ឺននាក់ចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំដំបូង បន្ទាប់មក គឺប្រជាជនដែលនៅសល់ប្រហែល ២ លាននាក់ទៀតនឹងចាកចេញ ក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់។ ការលើកឡើងរបស់លោកបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយថា អ៊ីស្រាអែលត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាទាំងតាមផ្លូវសមុទ្រ និងផ្លូវគោក ប៉ុន្តែ ពួកគេកំពុងរង់ចាំសហរដ្ឋអាមេរិក ដែលលោកបានបញ្ជាក់ថា កំពុងពិភាក្សាគ្នាអំពីទីកន្លែងដែលប្រជាជនទាំងនោះនឹងត្រូវទៅរស់នៅ។ លោក Katz…