-
កូរ៉េខាងជើង និងរុស្ស៉ី បើកដំណើរការស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងបង្អស់ ខណៈអ្នកវិភាគថា ជាច្រកដឹកជញ្ជូនយោធាដ៏សំខាន់

ព្យុងយ៉ាង ៖ កូរ៉េខាងជើង និង រុស្ស៊ី ប្រកាសបើកសម្ពោធជាផ្លូវការនូវផ្លូវស្ពានឆ្លងកាត់ព្រំដែនគោកដំបូងបង្អស់របស់ប្រទេសទាំងពីរ ដើម្បីជានិមិត្តរូបនៃការរឹតបន្តឹង និងពង្រីកចំណងមិត្តភាពកាន់តែស៊ីជម្រៅ។ បើតាម Modern diplomacy, ការបើកដំណើរការស្ពាននេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារកម្មរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ អ្នកវិភាគអន្តរជាតិមួយចំនួនយល់ថា ស្ពាននេះអាចជាច្រកផ្លូវថ្មីមួយទៀត សម្រាប់សម្រួលដល់ការដឹកជញ្ជូនសម្ភារៈយោធា និងកងទ័ព ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី-កូរ៉េខាងជើងផងដែរ។ តាម The Moscow Times, ពិធីកាត់ខ្សែបូរដាក់ដំណើរការស្ពាននេះ ធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា តាមរយៈវីដេអូអនឡាញ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងសមភាគីកូរ៉េខាងជើង លោក Pak Thae Song។ ស្ពានផ្លូវគោកនេះ មានប្រវែងប្រមាណ ១ គីឡូម៉ែត្រ ដោយសាងសង់ឆ្លងកាត់ ទន្លេ Tumen ដែលជាខ្សែបន្ទាត់ព្រំដែនធម្មជាតិរវាងប្រទេសទាំងពីរ ស្ថិតនៅក្បែរស្ពានមិត្តភាព ឬស្ពានផ្លូវដែកតែមួយគត់ដែលសាងសង់តាំងពីឆ្នាំ១៩៥៩។ គម្រោងនេះចំណាយថវិកាអស់ប្រហែល ១០៤ លានដុល្លារ ដោយចាប់ផ្តើមសាងសង់តាំងពីខែមេសា ឆ្នាំ២០២៥មកម៉្លេះ នៅក្រោមកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតី ពូទីន…
-
បារាំងជំរុញអឺរ៉ុបទាំងមូលហាមក្មេងក្រោម១៥ឆ្នាំប្រើបណ្តាញសង្គម

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានប្រកាសអំពាវនាវឱ្យប្រធានគណៈកម្មការអឺរ៉ុបហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ។ យោងតាមលិខិតមួយ ដែលទីភ្នាក់ងារព័ត៌មាន AFP បានឃើញ, ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើទៅកាន់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ឱ្យរៀបចំសេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុប ដើម្បីហាមឃាត់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណង ការពារកុមារទាំងអស់នៅក្នុងសហភាពមួយនេះ។ យ៉ាងណាមិញ សំណើរបស់ទីក្រុងប៉ារីសក្នុងការហាមឃាត់កុមារអាយុក្រោម ១៥ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញរបស់បារាំងច្រានចោល កាលពីខែសីហា។ ប៉ុន្តែ លោក Macron បានបញ្ជាក់ឡើងវិញអំពីក្តីសង្ឃឹមដែលថា នឹងស្វែងរកដំណោះស្រាយ នៅប៉ុន្មានខែខាងមុខនេះ តាមរយៈច្បាប់ដែលត្រូវកែសម្រួល នៅកម្រិតជាតិ ស្របទៅនឹងច្បាប់របស់សហភាពអឺរ៉ុប និងរដ្ឋធម្មនុញ្ញរបស់យើង។ នៅក្នុងលិខិតមួយដែលផ្ញើទៅកាន់លោកស្រី von der Leyen ចុះថ្ងៃទី ២៩ ខែសីហា លោក Emmanuel…
-
គុយបាថា ទណ្ឌកម្មអាមេរិកបំផ្លាញសេដ្ឋកិច្ចខ្លួន ៨ពាន់លានដុល្លារ

ឡាហាវ៉ាន ៖ ប្រទេសគុយបា កាលពីថ្ងៃចន្ទ បានប្រកាសថ្កោលទោសការខូចខាតសេដ្ឋកិច្ចកម្រិតខ្ពស់បំផុត ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ពោលគឺខាតបង់ចំនួនជាង៨ពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល, ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា ដែលបង្កការខាតបង់បំបែកកំណត់ត្រាថ្មីនេះ គឺបានធ្វើឡើង ចាប់ពីខែមីនា ឆ្នាំមុន រហូតដល់ខែកុម្ភៈ ឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេស លោក Bruno Rodriguez បានមានប្រសាសន៍ថា ការខូចខាតដែលបានបញ្ជាក់នៅក្នុងរបាយការណ៍នេះ គឺលើសពីកម្រិតខ្ពស់បំផុតនៃឆ្នាំមុនចំនួន ៧ ភាគរយ។ លោកបានបន្ថែមថា តួលេខនេះ មិនរាប់បញ្ចូលការខូចខាតដែលបណ្តាលមកពីការរាំងខ្ទប់ផ្នែកថាមពល ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញកាលពីខែមករា ឬ ការខូចខាតពីទណ្ឌកម្មបន្ទាប់បន្សំ ដែលបានដាក់លើស្ថាប័ននានារបស់គុយបា កាលពីខែឧសភានោះទេ។ លោក Rodriguez បាននិយាយថា «ការរាំងខ្ទប់នេះមិនមែនជាការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនោះទេ ប៉ុន្តែ ជាការដាក់ទណ្ឌកម្មលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក្នុងគ្រប់ទិដ្ឋភាពទាំងអស់»។ ទីក្រុងឡាហាវ៉ាន បានចោទប្រកាន់ថា វិបត្តិដែលកំពុងកើតឡើងនេះ បណ្តាលមកពីវិធានការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ការលំបាកទាំងនោះបណ្តាលមកពីការគ្រប់គ្រងផ្ទៃក្នុងមិនល្អ។ ស្ថានភាពរស់នៅលើប្រទេសជាកោះមួយនេះមានភាពលំបាកខ្លាំង ដោយប្រជាពលរដ្ឋត្រូវប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីជាប្រចាំ និងការខ្វះខាតស្បៀងអាហារ ព្រមទាំង ប្រេងឥន្ធនៈរ៉ាំរ៉ៃជារៀងរាល់ថ្ងៃ។ ប្រទេសគុយបាបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៦២ មកម្ល៉េះ ហើយលោកប្រធានាធិបតី Donald Trump បានបង្កើនសម្ពាធបន្ថែមទៀតលើវិធានការដែលមានតាំងពីច្រើនទសវត្សរ៍មកហើយនេះ ចាប់តាំងពីដើមឆ្នាំ២០២៦មក៕ ប្រភព ៖ AFP…
-
ចិន ពង្រាយយន្តហោះចម្បាំងពាំមីស៊ីល បណ្តេញយន្តហោះល្បាត ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

ប៉េកាំង ៖ កងទ័ពរំដោះប្រជាជនចិន បានបង្កើនការគំរាមកំហែងផ្នែកយោធា តាមរយៈការដាក់ពង្រាយយន្តហោះចម្បាំងធុនស្រាល JL-10 ដែលអាចពាំគ្រាប់មីស៊ីលចម្ងាយខ្លី ឱ្យធ្វើប្រតិបត្តិការស្ទាក់ចាប់ និងបណ្តេញយន្តហោះល្បាតរបស់ហ្វីលីពីន ចេញពីកោះ Scarborough Shoal នៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ដីកោះដ៏រសើបនេះ គឺជាតំបន់ថ្មប៉ះប្រះទឹកមួយស្ថិតនៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ និងជាចំណុចវិវាទភូមិសាស្រ្តនយោបាយដ៏ក្តៅគគុកមួយរវាងមហាយក្សចិន និងហ្វីលីពីន។ ចិនគ្រប់គ្រងកោះ Scarborough Shoal ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ខណៈដែលហ្វីលីពីននៅតែបន្តល្បាតទាំងផ្លូវសមុទ្រ និងផ្លូវអាកាស ដើម្បីប្រជែងទាមទារសិទ្ធិអធិបតេយ្យភាព។ បើតាម Interesting engineering, ថ្មីៗនេះទីបញ្ជាភូមិភាគខាងត្បូងរបស់ចិន បានប្រើប្រាស់យន្តហោះចម្បាំងហ្វឹកហ្វឺនធុន JL-10 ចំនួន ៣ គ្រឿង ដែលអាចពាំគ្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយខ្លី PL-5។ ប្រភពបញ្ជាក់ថា យន្តហោះចិនបានបើកប្រព័ន្ធអេឡិត្រូនិកស្វែងរក និងចាក់សោររ៉ាដាទៅលើយន្តហោះស៊ីវិល និងយន្តហោះល្បាតធុនតូចចំនួន ៣គ្រឿងរបស់ហ្វីលីពីន ដែលនៅក្បែរដែនទឹកមានជម្លោះ Scarborough Shoal។ សកម្មភាពចាក់សោររ៉ាដានេះ ត្រូវបានអ្នកជំនាញចាត់ទុកថា ជាការគំរាមកំហែងលំដាប់ខ្ពស់ ពីព្រោះវាជាជំហានចុងក្រោយ មុននឹងឈានដល់ការបាញ់មីស៊ីលពិត។ South China Morning Post រាយការណ៍ថា ការបញ្ចេញសាច់ដុំយោធានេះ…
-
លោក Netanyahu ហៅ កាតា ជា “ប្រទេសសត្រូវ” របស់ អ៊ីស្រាអែល

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅប្រទេសកាតាថាជា “ប្រទេសសត្រូវ” ហើយទីក្រុងដូហាក៏មិនមានឥទ្ធិពលអ្វីលើការសម្រេចចិត្តសំខាន់ៗរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សានោះទេ ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ i24NEWS, មេដឹកនាំអ៊ីស្រាអែលរូបនេះ ថែមទាំងបានការពារការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារទីក្រុងដូហា ប្រទេសកាតា កាលពីខែកញ្ញា ឆ្នាំ២០២៥ ផងដែរ ។ បើតាម Euronews, ការវាយប្រហារកាលនោះ បានកំណត់គោលដៅធ្វើឃាតមន្រ្តីជាន់ខ្ពស់ក្រុមហាម៉ាស ដែលកំពុងស្ថិតនៅកាតា និងចូលលរួមការចរចាឈប់បាញ់នៅហ្គាហ្សា ។ ជាលទ្ធផល មនុស្សចំនួន ៦នាក់ត្រូវបានសម្លាប់ រួមទាំងមន្រ្តីសន្តិសុខកាតាម្នាក់ផងដែរ ។ កាតាបានប្រកាសចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលនេះ ជាការរំលោភបំពានអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្តែក្រោយមក លោក Netanyahu បានសុំទោសកាតា និងសន្យាថា អ៊ីស្រាអែលនឹងមិនធ្វើការវាយប្រហារបែបនេះម្តងទៀតនោះឡើយ ។ ក្រៅពីការពារការសម្រេចចិត្តវាយប្រហារកាតា, លោក Netanyahu ក៏បានការពារគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ពីកាតាទៅកាន់តំបន់ហ្គាហ្សា មុនការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានឆ្លើយតបការរិះគន់ធ្ងន់ៗនៅក្នុងស្រុកថា ថវិកាទាំងនោះ គឺសម្រាប់គោលបំណងមនុស្សធម៌…
-
អាមេរិក ប្រកាសលែងចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ តែនឹងចាំទម្លាក់គ្រាប់កម្ទេចទីតាំងសង្ស័យទាំងនោះ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីថាមពលអាមេរិកលោក Chris Wright កាលពីថ្ងៃអាទិត្យបានចេញមកប្រកាសលែងចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទៀតហើយ ប៉ុន្តែអាចងាកទៅប្រើប្រាស់វិធីសាស្ត្រចាំតែទម្លាក់គ្រាប់បែកកម្ទេចចោល ឲ្យតែរកឃើញទីតាំងសង្ស័យលួចលាក់ផលិតអាវុធប្រល័យលោកទាំងនេះ ។ ការលើកឡើងរបស់លោក Chris Wright កើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់ផ្តើមបើកការវាយប្រហារដាក់គ្នាទៅវិញទៅមកឡើងវិញ ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មានអាមេរិក ABC News, លោក Chris Wright និយាយថា សហរដ្ឋអាមេរិកអាចនឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទៀតនោះទេ ។ លោកថា សហរដ្ឋអាមេរិកអាចនឹងងាកទៅរកការវាយប្រហារលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរវិញ ។ បើតាមអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងរូបនេះ, កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចនឹងកើតឡើងបាន លុះត្រាតែត្រូវរង់ចាំរហូតដល់អ៊ីរ៉ង់មានរដ្ឋបាលថ្មីពេញលេញ ។ យ៉ាងណា ការអត្ថាធិប្បាយរបស់មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ នាពេលនេះ អាចបង្ហាញថា ក្តីសង្ឃឹមរបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរកំពុងធ្លាក់ចុះ និង កាន់តែពិបាកនឹងសម្រេចបាន ។ បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបរាជ័យ នៅខែកក្កដា, ការវាយប្រហារនានាដែលបានផ្អាកមួយរយៈ នោះ ក៏ចាប់ផ្តើមផ្ទុះឡើងវិញ ដោយអមមកជាមួយនូវការបិទច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់ និងការបិទផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក។…
-
រុស្ស៊ី សម្រុកដឹកមាសទៅទុកនៅ ហុងកុង គេចពីទណ្ឌកម្ម, ត្រឹម ៧ ខែ រុស្ស៊ី ដឹកចូលជិត ១០០ តោន

មូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្រុកនាំចេញដុំមាសរបស់ខ្លួនយ៉ាងគំហុកទៅទុកនៅទីក្រុងហុងកុង ដោយសារតែទីក្រុងមួយនេះបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ សម្រាប់ដុំមាសដែលរងការដាក់ទណ្ឌកម្មពីបស្ចិមប្រទេស ។ បើតាម financial times, ការផ្លាស់ប្តូរនេះកើតឡើង នៅពេលដែលមជ្ឈមណ្ឌលនានាក្នុងតំបន់អាស៊ីកំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកចំណែកកាន់តែច្រើននៃពាណិជ្ជកម្មមាសសកល ដែលពីមុនមក ផ្តោតសំខាន់លើទីក្រុងឡុងដ៍របស់អង់គ្លេស, ក្រុងញូវយ៉ករបស់អាមេរិក និង ក្រុង ឌូបៃ របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ។ ទិន្នន័យពាណិជ្ជកម្មរបស់ហុងកុងបង្ហាញថា ត្រឹមរយៈពេល ៧ ខែនៃឆ្នាំ ២០២៦ នេះ មាសរុស្ស៊ីជិត ១០០ តោន បានហូរចូលទីក្រុងហុងកុង ។ នេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយកើនឡើងជិត ៣ ដងនៃបរិមាណ ដែលបាននាំចូលក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន ។ លោក Debajit Saha អ្នកវិភាគនៅក្រុមហ៊ុនទីផ្សារហិរញ្ញវត្ថុសកល London Stock Exchange Group និយាយថា «ចាប់តាំងពីទីក្រុងឡុងដ៍បិទទ្វារមិនទទួលយកមាសរបស់រុស្ស៊ី បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះនៅអ៊ុយក្រែន ក្រុមហ៊ុនផលិតមាសរបស់រុស្ស៊ីបានងាកមកនាំចេញទៅកាន់ទីផ្សារនៅតំបន់អាស៊ីកាន់តែច្រើនឡើង» ។ ជាក់ស្តែង ការនាំចេញមាសរបស់រុស្ស៊ីមកកាន់ហុងកុងបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០២២មក…
-
ដំណឹងល្អសម្រាប់នវានុវត្តករ និងធុរកិច្ចថ្មីឌីជីថល ដែលមកពីប្រទេសនិយាយភាសាបារាំង!

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងនវានុវត្តន៍និយាយភាសាបារាំង ២០២៦ “FrancoTech Innovation Competition 2026” បានពន្យារពេលទទួលពាក្យចូលរួមប្រកួត និងបន្ថែមជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្មដល់ជ័យលាភី ព្រមទាំងផ្តល់ឱកាសជាច្រើនទៀតក្នុងការបង្ហាញស្នាដៃបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ្នក។ 👉ដំណើរការជ្រើសរើស និងពិធីប្រគល់ពានរង្វាន់ថ្មី ការប្រកួតប្រជែងនេះ បន្តបើកទូលាយសម្រាប់ ធុរកិច្ចថ្មីឌីជីថល (Digital Startups) នវានុវត្តករ សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ មកពីបណ្តាប្រទេសនិយាយភាសាបារាំង។ 🏆 ប្រភេទពានរង្វាន់ ម្ចាស់ជ័យលាភីនឹងទទួលបានមេដាយកិត្តិយស រួមជាមួយនឹងជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្ម៖ 🥇 ជ័យលាភីលេខ ១៖ មេដាយមាស តម្លៃ ៣,០០០ (បីពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក🥈 ជ័យលាភីលេខ ២៖ មេដាយប្រាក់ តម្លៃ ២,០០០ (ពីរពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៣,០០០ (បីពាន់) ដុល្លារអាមេរិក🥉 ជ័យលាភីលេខ ៣៖ មេដាយសំរឹទ្ធ តម្លៃ ១,០០០…
-
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជំរុញឱ្យក្រុមការងារទាំងត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

តាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានធ្វើការណែនាំដល់ក្រុមការងារក្រុង ស្រុក ទាំង ១០ និងសមាជិក សមាជិកា នៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ ធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការចូលរួម អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ១០០ នៃខេត្តតាកែវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ បន្ថែមលើនេះ ឯកឧត្តម ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្សឃុំសង្កាត់ ត្រូវបន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់គ្រងបញ្ជីសមាជិកគណបក្សឱ្យបានគ្រប់ជ្រុងជ្រោយ បន្តជំរុញការចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា និងខិតខំកៀរគរសម្លេងគាំទ្រគណបក្សឱ្យបានផុសផុល ដើម្បីសម្រេចបានគោលដៅសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ លើសពីនេះ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការសម្រាលទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនានា។…
-
ថៃប្រើយុទ្ធសាស្ត្របំភាន់ភ្នែកអន្តរជាតិ ដោយនាំក្រុមអ្នកសង្កេតការណ៍អាស៊ានទៅពិនិត្យស្ថានភាពតំបន់អូរស្មាច់-ច្រកជាំ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រតិកម្មចំពោះសកម្មភាពរបស់ភាគីថៃ ដែលបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានអន្តរជាតិ ចុះទៅកាន់តំបន់អូរស្មាច់-ច្រកជាំ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមលេស «ផ្ទៀងផ្ទាត់ការពិត» ពាក់ព័ន្ធនឹងរឿង Online Scams។ ឯកឧត្តមបានលើកឡើងថា សកម្មភាពរបស់ថៃនេះគ្រាន់តែជាឧបាយកលបិទបាំងការរំលោភបំពានដែនដីកម្ពុជាប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា បទល្មើសអនឡាញមិនអាចយកមកធ្វើជាលេសក្រោយហេតុការណ៍ ដើម្បីរំលោភអធិបតេយ្យភាពរដ្ឋមួយទៀត និងប៉ុនប៉ងបង្កើតភាពស្របច្បាប់ដល់ការវត្តមានកងកម្លាំងរបស់ខ្លួនលើទឹកដីកម្ពុជាឡើយ។ ឯកឧត្តមបានចោទសួរចំៗទៅភាគីថៃថា មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិនថា «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? តើកងកម្លាំងថៃបានចូលទៅគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា? នេះជាសំណួរស្នូលដែលមិនអាចបង្វែរបានដោយការរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន ឬការបង្ហាញសម្ភារៈណាមួយឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការផ្ទៀងផ្ទាត់ការពិត ដែលមានវិជ្ជាជីវៈ និងត្រឹមត្រូវ គឺមិនគួរចាប់ផ្តើមត្រឹមតែពីអ្វីដែលមាននៅក្នុងអគារនោះទេ។ ប៉ុន្តែត្រូវពិនិត្យមើលដល់ទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា ឯកសារព្រំដែន ស្ថានភាពមុនពេលមានការប្រយុទ្ធ និងមូលដ្ឋានផ្លូវច្បាប់នៃវត្តមានកងកម្លាំងថៃនៅទីនោះ។ ឯកឧត្តម បានរំលឹកថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងបញ្ហាអធិបតេយ្យភាពរបស់រដ្ឋ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា។ ប្រសិនបើមានបទល្មើសកើតឡើង ការដោះស្រាយត្រូវធ្វើតាមរយៈយន្តការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់ ដូចជា កិច្ចសហប្រតិបត្តិការប៉ូលិស ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើបត្យាប័នជនសង្ស័យ…