Category: ព័ត៌មាន

  • ដ្រូនរុស្ស៊ីវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរនៅអ៊ុយក្រែន

    ដ្រូនរុស្ស៊ីវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរនៅអ៊ុយក្រែន

    កៀវ ៖ យន្តហោះគ្មានមនុស្សបើក Shahed របស់រុស្ស៊ី បានវាយប្រហាររថភ្លើងដឹកអ្នកដំណើរ ដែលចាកចេញពីទីក្រុង Kyiv ទៅកាន់ទីក្រុង Sumy កាលពីថ្ងៃអង្គារ។ នេះបើតាមក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែន។ យោងតាមការបង្ហោះនៅលើបណ្តាញ Telegram របស់ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែន Ukrzaliznytsia, កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅវាយប្រហារលើរថភ្លើងដឹកអ្នកដំណើរមួយខ្សែដែលធ្វើដំណើរពីទីក្រុង Kyiv ទៅកាន់ទីក្រុង Sumy ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ Shahed ចំនួនពីរគ្រឿង កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ប៉ុន្តែ ការជូនដំណឹងជាមុនបានអនុញ្ញាតឱ្យអ្នកដំណើរ និងបុគ្គលិកទាំងអស់ជម្លៀសខ្លួនចេញបានទាន់ពេលវេលា មុនពេលការវាយប្រហារកើតឡើង។ ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែនអះអាងថា ក្រុមការងារត្រួតពិនិត្យរបស់ក្រុមហ៊ុនបានបញ្ឈប់រថភ្លើងនោះនៅឯស្ថានីយមួយ មុនពេលការវាយប្រហារកើតឡើង។ អ្នកដំណើរទាំងអស់ រួមទាំងបុគ្គលិកបម្រើការលើរថភ្លើង និងអ្នកបើកបរ បានជម្លៀសខ្លួនចេញបានទាន់ពេលវេលា។ លោក Oleksandr Pertsovskyi នាយកប្រតិបត្តិក្រុមហ៊ុន Ukrzaliznytsia បានមានប្រសាសន៍ថា «ការវាយប្រហារដោយចេតនាលើរថភ្លើងដឹកអ្នកដំណើរ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏អាក្រក់មួយ» ដោយលោកបានអំពាវនាវឱ្យដៃគូរបស់អ៊ុយក្រែនបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។ បើតាម kyivpost, ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីហេតុការណ៍មួយផ្សេងទៀត កាលពីថ្ងៃពុធ ទី២ ខែកញ្ញា នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារនៅក្បែររថភ្លើងដឹកអ្នកដំណើរលេខ 53/54…

  • អាមេរិកប្រកាសបន្តវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់

    អាមេរិកប្រកាសបន្តវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រមុខការទូតអាមេរិក លោក Marco Rubio អះអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅវាយប្រហារសងសឹកទៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីអាជ្ញាធរអាមេរិកបានឱ្យដឹងថា នាវាចំនួន ៥ គ្រឿងត្រូវបានវាយប្រហាររួចហើយ។ លោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសកូឡុំប៊ីថា «អ៊ីរ៉ង់នៅតែបន្តព្យាយាមវាយប្រហារនាវាចម្បាំង របស់សហរដ្ឋអាមេរិក ហើយរាល់ពេលដែលពួកគេធ្វើ ឬ ព្យាយាមធ្វើសកម្មភាពបែបនេះ ពួកគេនឹងត្រូវបាត់បង់នាវាដឹកប្រេង ហើយខ្ញុំគិតថា អ្នកនឹងឃើញហេតុការណ៍បែបនេះកើតឡើងម្តងទៀត នៅថ្ងៃនេះ»។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីយោធាអាមេរិកបានឱ្យដឹងថា កងកម្លាំងអាមេរិកបានបំផ្លាញនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលផ្លោង ទៅលើនាវាចម្បាំងអាមេរិកចំនួន ២ លើក ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ឬ US Central Command បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា «កងកម្លាំងអាមេរិកបានណែនាំឱ្យនាវិក ចាកចេញពីនាវា មុនពេលនាវាទាំងនោះត្រូវបានវាយប្រហារ និងធ្វើឱ្យលែងអាចដំណើរការបាន»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា…

  • អឺរ៉ុប ១១ ប្រទេស និងកាណាដា ប្តេជ្ញារួមគ្នាប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅ West Bank

    អឺរ៉ុប ១១ ប្រទេស និងកាណាដា ប្តេជ្ញារួមគ្នាប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅ West Bank

    ព្រុចសែល ៖ ប្រទេសអឺរ៉ុបចំនួន ១១ និងកាណាដា នៅថ្ងៃ អង្គារ បានប្តេជ្ញាចិត្តរួមគ្នាដាក់កំហិតថ្នាក់ជាតិ និងបម្រាមលើការធ្វើពាណិជ្ជកម្មទំនិញ ដែលមានប្រភពចេញពីក្រុមអ្នកតាំងទីលំនៅជ្រុលនិយមរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ បើតាម អាណាឌូលូ, ប្រទេសទាំង១២នេះ រួមមាន បារាំង អង់គ្លេស កាណាដា ដាណឺម៉ាក អេស្ប៉ាញ ហ្វាំងឡង់ អៀរឡង់ អ៊ីស្លង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ និងស៊ុយអែត។ យោងតាមសេចក្តីថ្លែងការណ៍រួម, ប្រទេសទាំងនេះបានរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយចាត់ទុកថា ការពង្រីកការតាំងទីលំនៅ និងអំពើហិង្សានៅទីនោះ កំពុងដុតបំផ្លាញលទ្ធភាពសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ។ ប្រទេសទាំងនេះ ថែមទាំងបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះគម្រោងតាំងទីលំនៅ E1 ដែលត្រូវបានចាត់ទុកថា អាចប៉ះពាល់យ៉ាងខ្លាំងដល់ការរក្សាទឹកដីប៉ាឡេស្ទីនឱ្យមានលក្ខខណ្ឌ សម្រាប់បង្កើតរដ្ឋនាពេលអនាគត។ សេចក្តីថ្លែងការណ៍រួម ក៏បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការកាត់យកទឹកដីប៉ាឡេស្ទីន និងការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីកំណើតពួកគេ ព្រមទាំងជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅ និងសកម្មភាពរដ្ឋបាលស៊ីវិលដែលពាក់ព័ន្ធ។ បន្ថែមលើនេះ ប្រទេសទាំង១២ក៏ទាមទារឱ្យមានការស៊ើបអង្កេត និងផ្តន្ទាទោសតាមច្បាប់ ចំពោះអ្នកតាំងទីលំនៅអ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការបង្កអំពើហិង្សា ក៏ដូចជាស៊ើបអង្កេតការចោទប្រកាន់នានា…

  • UN ប្រកាសថ្កោលទោសហ៊ូធីដែលវាយប្រហារលើអារ៉ាប់ប៊ី សាអ៊ូឌីត

    UN ប្រកាសថ្កោលទោសហ៊ូធីដែលវាយប្រហារលើអារ៉ាប់ប៊ី សាអ៊ូឌីត

    អ.ស.ប ៖ អ្នកនាំពាក្យ ប្រមុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានប្រកាសថ្កោលទោសការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហ៊ូធីមកលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កឲ្យតម្លៃប្រេងកាន់តែឡើងថ្លៃខ្លាំង បន្ថែមពីលើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។ ការថ្កោលទោសនេះ ធ្វើឡើង បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធប្រេង របស់ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។ លោក Stephane Dujarric មានប្រសាសន៍ថា «យើងថ្កោលទោសការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហ៊ូធី ទៅលើទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារទាំងនេះបានប៉ះពាល់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយជាការពិតណាស់ យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការរងរបួសរបស់ជនស៊ីវិល»។ ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានផ្អាក កាលពីថ្ងៃទី៨ ខែកញ្ញានេះ ក្រោយពីមានការវាយប្រហារ ដោយក្រុមហ៊ូធី នៅយេម៉ែន ជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ការវាយប្រហារលើប្រទេសនាំចេញប្រេងធំបំផុតលើលោកមួយនេះបានបណ្តាលឱ្យមនុស្ស ៧៣ នាក់រងរបួស ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ី សាអូឌីត ចាត់ទុកថា ជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់។ ជាក់ស្តែង តម្លៃប្រេង កាលពីថ្ងៃអង្គារនេះ បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនសប្តាហ៍ ពោលគឺបន្ទាប់ពីក្រុមប្រដាប់អាវុធ ហ៊ូធី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុត…

  • អ៊ីរ៉ង់ ព្រមាន កូរ៉េខាងត្បូង ជួបគ្រោះធំ បើ​ដកខ្លួនចេញពីមិត្តភាព ៦៤ឆ្នាំ ទៅចូលដៃជាមួយអាមេរិក

    អ៊ីរ៉ង់ ព្រមាន កូរ៉េខាងត្បូង ជួបគ្រោះធំ បើ​ដកខ្លួនចេញពីមិត្តភាព ៦៤ឆ្នាំ ទៅចូលដៃជាមួយអាមេរិក

    តេហេរ៉ង់, សេអ៊ូល៖ ប្រទេសអ៊ីរ៉ង់ បានប្រកាសព្រមានកូរ៉េខាងត្បូង ជួបផលវិបាកធ្ងន់ធ្ងរ និង ផ្លាស់ប្តូរពីមិត្តល្អនឹងគ្នា រយៈពេល៦៤ឆ្នាំ មកជាប្រទេសគាំទ្រដល់ការឈ្លានពានអាមេរិក ប្រសិនទីក្រុងសេអ៊ូលហ៊ានតែបញ្ជូនកម្លាំងយោធាទៅបំពេញបេសកម្មនៅច្រកសមុទ្រហ័រមូសដ៏ចម្រូងចម្រាស់ តាមការដាក់សំពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម X ជាភាសាកូរ៉េ កាលពីថ្ងៃចន្ទថា «ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសាធារណរដ្ឋកូរ៉េ មានរយៈពេលជាង ៦៤ ឆ្នាំមកហើយ ហើយតែងតែផ្អែកលើការគោរពគ្នាទៅវិញទៅមក។ អ៊ីរ៉ង់ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយសាធារណរដ្ឋកូរ៉េ»។ លោក Baqaei បានសរសេរបន្តថា «ទោះជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ន រាល់ការចូលរួមក្នុងប្រតិបត្តិការ ឬ វត្តមានយោធាដោយភាគីផ្សេងទៀត នៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូស នឹងត្រូវបានចាត់ទុកថា ជាការគាំទ្រដោយផ្ទាល់ដល់អ្នកឈ្លានពាន ហើយនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ»។ លោកបានបន្ថែមថា «គ្មានរដ្ឋាភិបាលដែលមានអធិបតេយ្យភាព និងការទទួលខុសត្រូវណាមួយគួរតែចុះចាញ់នឹងអ្វីដែលលោកបានពណ៌នាថា ជាសម្ពាធ និងការគំរាមកំហែង របស់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ បើតាម koreatimes, ការបង្ហោះនេះត្រូវបានគេមើលឃើញថា ជាសារផ្ទាល់ទៅកាន់ទីក្រុងសេអ៊ូល ដោយសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ…

  • លោក ហ្សេលេនស្គី ថា អ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងចាប់ផ្តើមការចរចានៅខែនេះ

    លោក ហ្សេលេនស្គី ថា អ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងចាប់ផ្តើមការចរចានៅខែនេះ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនៅថ្ងៃ អង្គារ ថា អ្នកចរចាមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងជួបប្រជុំគ្នាយ៉ាងឆាប់បំផុតនៅក្នុងខែកញ្ញានេះតែម្តង ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ ការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារយ៉ាងចាស់ដៃលើទីក្រុងកៀវ ដោយប្រើប្រាស់មីស៊ីល និងយន្តហោះដ្រូន។ អាជ្ញាធរអ៊ុយក្រែនឱ្យដឹងថា ការវាយប្រហារពេញមួយយប់នេះ បានសម្លាប់ជីវិតមនុស្សចំនួន ៣ នាក់ស្លាប់ និងបង្កឱ្យមានអគ្គិភ័យជាច្រើនកន្លែង។ យ៉ាងណា លោក Zelensky សង្កត់ធ្ងន់ថា ទីក្រុងកៀវកំពុងព្យាយាមជំរុញឱ្យមាន កិច្ចប្រជុំត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា ការចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ អាចត្រូវបានស្តារឡើងវិញនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត។ ទោះបីជាពុំទាន់មានរបកគំហើញភ្លាមៗ ក្នុងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមដ៏ធំបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ក៏ដោយ តែមេដឹកនាំអ៊ុយក្រែនរូបនេះ និយាយថា ប្រសិនបើគ្រប់ភាគីយល់ព្រម កិច្ចប្រជុំនេះអាចធ្វើឡើងក្នុងខែកញ្ញានេះតែម្តង ដោយលោកសង្កត់ធ្ងន់ថា “កាន់តែឆាប់ កាន់តែល្អ”។ គួរបញ្ជាក់ថា ការចរចាជាច្រើនជុំកន្លងទៅ មិនអាចធ្វើឱ្យរុស្ស៊ី និងអ៊ុយក្រែនឈានដល់ដំណោះស្រាយបញ្ចប់សង្គ្រាមជាផ្លូវការបានទេ ខណៈដែលទំនុកចិត្តរវាងភាគីជម្លោះទាំងពីរនៅមានកម្រិតទាប ហើយមិនទាន់មានសញ្ញាច្បាស់លាស់ថា ភាគីណាមួយបានផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ៕ ប្រភព ៖…

  • ចិន ថា សម្ពាធយោធាមិនអាចដោះស្រាយជម្លោះ អាមេរិក និងអ៊ីរ៉ង់ បានឡើយ

    ចិន ថា សម្ពាធយោធាមិនអាចដោះស្រាយជម្លោះ អាមេរិក និងអ៊ីរ៉ង់ បានឡើយ

    ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃ អង្គារ បានបញ្ជាក់ច្បាស់ៗថា សម្ពាធយោធាមិនមែនជាដំណោះស្រាយអាចឈានដល់ការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឡើយ ផ្ទុយទៅវិញ មានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះ។ លោក វ៉ាង បានអះអាងបែបនេះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី នៅទីក្រុងប៉េកាំង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ផ្អែកតាម អាណាឌូលូ, ប្រមុខការទូតទាំងពីរបានពិភាក្សាអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ ដោយលោក វ៉ាង និយាយថា កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខតំបន់ និងបន្តរំខានដល់លំហូរថាមពល ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ លោក វ៉ាង បន្ថែមថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់ដែលអាចបញ្ចប់សង្គ្រាមបាន ដោយលោកសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ គួរតែត្រូវបានគោរពយ៉ាងពេញលេញ។ លោកថា កង្វល់ស្របច្បាប់របស់ភាគីទាំងអស់ គួរតែត្រូវបានដោះស្រាយឱ្យបានសមស្រប ហើយគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ និងបទដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិក៏គួរតែត្រូវបានប្រកាន់ខ្ជាប់។ ប្រមុខការទូតកំពូលចិនរូបនេះ សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹងធ្វើការដើម្បីស្តារសន្តិភាព និងស្ថិរភាពតំបន់ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាបង្កើតរចនាសម្ព័ន្ធសន្តិសុខតំបន់ថ្មីមួយ…

  • មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សង្គ្រោះស្រូវវស្សាប្រជាពលរដ្ឋបាន ១៤ ២៨៥ ហិកតា

    មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សង្គ្រោះស្រូវវស្សាប្រជាពលរដ្ឋបាន ១៤ ២៨៥ ហិកតា

    គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីស្រូវវស្សាប្រជាពលរដ្ឋបានប្រមាណ ១៤ ២៨៥ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ ស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការកាយបើកបង្ហូរទឹកតាមប្រឡាយមេ។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ១១ ៨៩៨ ហិកតា។ នេះបើផ្អែកតាមរបាយការណ៍របស់មន្ទីរធនធានទឹកខេត្ត ដែលបង្ហាញជូនឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅពេលឯកឧត្តមដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងតូច និងតាមដានស្ថានភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ សំណង់ស្ទាក់ទឹកស្ទឹងតូច កសាងឡើងក្នុងក្របខ័ណ្ឌនៃគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសក្ដានុពលពង្វាងទឹកប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទី ក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តធ្លាក់ទៅទន្លេបាសាក់។ ទន្ទឹមនឹងការពិនិត្យវឌ្ឍនភាពសំណង់រចនាសម្ព័ន្ធរូបវន្ត ឯកឧត្តម ថោ ជេដ្ឋា ក៏បានពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការប្រើប្រាស់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកអន្តរាគមន៍ ដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានដាក់ពង្រាយ ដើម្បីបញ្ជូនទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក។ ឯកឧត្តមបានណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់ខ្ពស់តាមដានស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហានានា…

  • មន្ត្រីរាជការទទួលការបណ្តុះបណ្តាលអំពីផលិតភាព ដើម្បីពង្រឹងសមត្ថភាពការងារក្នុងវិស័យសាធារណៈ

    មន្ត្រីរាជការទទួលការបណ្តុះបណ្តាលអំពីផលិតភាព ដើម្បីពង្រឹងសមត្ថភាពការងារក្នុងវិស័យសាធារណៈ

    សិក្ខាសាលាបណ្តុះណ្តាលអំពីផលិតភាព និងការគ្រប់គ្រងអនុវត្តការងារក្នុងវិស័យសាធារណៈ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាប់ផ្តើមនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។ សិក្ខាកាមជាមន្ត្រីរាជការជាង២០រូប មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានចូលរួមវគ្គបណ្តុះបណ្តាលនេះ។ យោងតាមឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម សិក្ខាសាលានេះមានគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីរាជការ និងធ្វើឱ្យប្រសើរឡើងនូវផលិតភាពរបស់អង្គភាព ស័ក្តិសិទ្ធភាព អភិបាលកិច្ចល្អក្នុងការផ្តល់សេវាក្នុងវិស័យសាធារណៈ។ ការផ្តល់សេវាទាំងនេះត្រូវត្រូវធ្វើឡើងប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពងាយស្រួល និងផ្តល់ភាពជឿជាក់ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលជាអ្នកទទួលសេវា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកស្ទួយសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ដែលមានតួនាទីរួមចំណែកគាំទ្រដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម បានសម្រួលនីតិវិធី បែបបទផ្តល់សេវាបច្ចេកទេស និងបង្កើតកម្មវិធីផ្សព្វផ្សាយ បណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាព…

  • រុស្ស៊ី កែកុនក្បួនប្រយុទ្ធថ្មី គ្រោងផលិតមីស៊ីលធូរថ្លៃ តែកម្លាំងបំផ្លាញខ្ពស់ ទុកវាយ អ៊ុយក្រែន ឆ្នាំក្រោយ

    រុស្ស៊ី កែកុនក្បួនប្រយុទ្ធថ្មី គ្រោងផលិតមីស៊ីលធូរថ្លៃ តែកម្លាំងបំផ្លាញខ្ពស់ ទុកវាយ អ៊ុយក្រែន ឆ្នាំក្រោយ

    មូស្គូ ៖ ប្រទេសរុស្ស៊ីមានគម្រោងពង្រីកការផលិតគ្រាប់មីស៊ីលនាំផ្លូវថ្មីជាមួយនឹងតម្លៃធូរថ្លៃ ប៉ុន្តែមានសមត្ថភាពបំផ្លាញខ្ពស់ ដើម្បីបង្កើនសមត្ថភាពវាយប្រហារប្រឆាំងនឹងអ៊ុយក្រែននៅឆ្នាំ ២០២៧ ខាងមុខ ។ បើតាម The New Voice of Ukraine, មីស៊ីលនាំផ្លូវថ្មីនេះមានឈ្មោះ Dan-T ។ វាមានសមត្ថភាពហោះទម្លុះមេឃបុកកម្ទេចគោលដៅក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់រហូតដល់ ១៣៥ គីឡូក្រាម ។ ប្រភពបញ្ជាក់ថា មីស៊ីលនាំផ្លូវ Dan-T មានទំហំ និងសមត្ថភាពខុសពីមីស៊ីលរយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល Kh-101 ឬមីស៊ីល Kalibr ប៉ុន្តែចំណុចខ្លាំងរបស់វា គឺមានតម្លៃធូរថ្លៃ និងអាចផលិតក្នុងបរិមាណច្រើននៅក្នុងមួយឆ្នាំៗ ។ លោក Dmytro Putyata អ្នកវិភាគយោធាអ៊ុយក្រែននិយាយថា ការរីកសាយនៃមីស៊ីលនាំផ្លូវប្រភេទថ្មីនេះ អាចបង្កជា “បញ្ហាធំ” សម្រាប់ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន។ ផ្អែកតាមការវាយតម្លៃរបស់អ្នកវិភាគយោធារូបនេះ, រុស្ស៊ីអាចនឹងមានផែនការផលិតមីស៊ីលនាំផ្លូវ Dan-T ប្រហែល ១ ម៉ឺនគ្រាប់ក្នុងឆ្នាំ ២០២៧ ។ យ៉ាងណា តួលេខនេះមិនទាន់ត្រូវបានស្ថាប័នចារកម្មយោធាអ៊ុយក្រែនបញ្ជាក់ជាផ្លូវការនៅឡើយទេ…